Home ព័ត៌មានជាតិ ថៃស្នើឲ្យចិនជួយបញ្ចុះបញ្ចូលកម្ពុជា ឲ្យងាកមកចរចាទ្វេភាគីវិញលើបញ្ហាព្រំដែន

ថៃស្នើឲ្យចិនជួយបញ្ចុះបញ្ចូលកម្ពុជា ឲ្យងាកមកចរចាទ្វេភាគីវិញលើបញ្ហាព្រំដែន

85
0

ល្បិចការទូតដើម្បីគេចចេញពីការដោះស្រាយដោយយន្តការច្បាប់អន្តរជាតិ! ក្រោយទាល់ច្រកមិនដឹងគួចោ.ទប្រកាន់កម្ពុជាពីអ្វីបន្តទៀត ឥឡូវនេះរដ្ឋមន្រ្តីការបរទេសថៃបែរជារត់ទៅរកមហាយក្សចិន ឱ្យជួយធ្វើជាខ្នងបង្អែកដើម្បីបញ្ចុះបញ្ចូលកម្ពុជា ឱ្យបោះបង់យន្តការច្បាប់សកល ហើយងាកមកដោះស្រាយវិវាទនៅលើតុចរចាទ្វេភាគីធម្មតាជាមួយខ្លួនវិញ។ ភាគីថៃព្យាយាមយកលេសដោះសារថា កិច្ចចរចាផ្ទាល់រវាងប្រទេសទាំងពីរ គឺជាផ្លូវតែមួយគត់ក្នុងការកសាងទំនុកចិត្តឡើងវិញ និងរក្សាភាពជាអ្នកជិតខាងល្អនឹងគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiwZDelXReXAT37_X9NVqkFIe3yV2oMWYRBrIV1Jxwq8pVwlqwhZWnuFqu0mI-gmBggZ50tjiuhYvzAB-tYAv99bgGjTLrTlqLUdPq0XBMTLV5Hsls6uqkRqfq0DfAUIexrL08kEYTjiZTDjJvd6DVMR_Eo8FiAB39jK_QHAKGXjsPa9A7qByGUXuhlfn4/s678/photo_2026-07-21_15-45-17.jpg
 
យោងតាមរបាយការណ៍ការទូតចុងក្រោយបង្អស់ពីរដ្ឋធានីប៉េកាំង លោក ស៊ីហាសាក់ ភួងកែតកែវ រដ្ឋមន្ត្រីការបរទេសថៃ បានព្យាយាមពន្យល់ទៅកាន់ថ្នាក់ដឹកនាំចិនថា ចំណាត់ការច្បាប់សមុទ្រអន្តរជាតិ (UNCLOS) របស់កម្ពុជា បានធ្វើឱ្យបរិយាកាសនៃការចរចាព្រំដែនគោកទ្វេភាគីរវាងប្រទេសទាំងពីរត្រូវជាប់គាំង។ ហេតុទើបភាគីថៃចង់ឱ្យចិនដើរតួជាអ្នកសម្រុះសម្រួល បញ្ចុះបញ្ចូលឱ្យថ្នាក់ដឹកនាំកម្ពុជាងាកមកប្រើប្រាស់យន្តការគណៈកម្មការព្រំដែនរួម (JBC) ឡើងវិញ។ ថៃបានសង្កត់ធ្ងន់ថា ទំនាក់ទំនងអ្នកជិតខាងល្អ និងការយោគយល់គ្នាទៅវិញទៅមក មិនអាចបង្កើតឡើងបានឡើយ ដរាបណាកម្ពុជានៅតែបន្តរុញសំណុំរឿងព្រំដែនទៅឱ្យស្ថាប័នអន្តរជាតិកាត់សេចក្តីដាច់ដោយឡែកបែបនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi-rzn4lFWQEvXJod8Uj1HO86S3ti0NqJT-HvO8UBBElJ5dHhyphenhyphen2d1QhQq8CbW9TU1r0u3mADU-fxZnjzn99WpHA18agrlUbH_cJGT_TOG8_RVUfNvjV5ZYo9n9Ep341cLZz8axUva4VVXpAIaT7Zvdh6ixxpw0PdP1dKt1di29lFyjDBwTas_if4GJBwOk/s766/photo_2026-07-21_15-45-07%20(2).jpg
 
ក្រៅពីការសុំឱ្យចិនជួយបញ្ចុះបញ្ចូលកម្ពុជា ភាគីថៃក៏បានបង្ហាញការព្រួយបារម្ភការទូតជាចំហទៅកាន់ទីក្រុងប៉េកាំង ជុំវិញសេចក្តីរាយការណ៍ស្តីពីការផ្ដល់រថក្រោះ និងសម្ភារយោធាធុនធ្ងន់ពីប្រទេសចិនមកកាន់កម្ពុជានាពេលថ្មីៗនេះ។ ថៃយល់ថា ការពង្រឹងសមត្ថភាពយោធារបស់កម្ពុជាក្រោមជំនួយរបស់ចិន នៅក្នុងកំឡុងពេលដែលស្ថានភាពព្រំដែនកំពុងមានភាពរកាំរកូស អាចនឹងប៉ះពាល់ដល់តុល្យភាពអំណាច និងបរិយាកាសនៃការកសាងទំនុកចិត្តរវាងប្រទេសជិតខាងទាំងពីរ។ ហេតុនេះហើយ ទើបថៃចង់ឱ្យចិនរក្សាជំហរជាកណ្តាល និងជួយទប់ទល់កុំឱ្យមានការកើនឡើងនូវភាពតានតឹងផ្នែកយោធានៅតាមព្រំដែន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEheT-f5EWVeWw_8_9YOTJTm5H5s-xXUI58fG8lLLdOX5ypYxtX1ZPA2SbjVxxEmVkCDfALDszZ8pO9lNyR4IPVQ2W4fjIvqQmBgrGlliHmpR5xonNskL5uAGYPwXz72uYQuXVLj5m34tvDaKz-pWy-Vl6UM5pdcdHyR0E5x9VQas0MRW2Jj9yRHeeqekNs/s1280/photo_2026-07-21_15-45-17%20(2).jpg

ការប៉ុនប៉ងទាញចិនឱ្យចូលមកជួយបញ្ចុះបញ្ចូលកម្ពុជារបស់រដ្ឋាភិបាលថៃ បានបង្ហាញយ៉ាងច្បាស់ពីយុទ្ធសាស្ត្រការទូតបែបចាស់គំរឹល ដែលព្យាយាមប្រើប្រាស់ឥទ្ធិពលប្រទេសមហាអំណាចមកដាក់សម្ពាធលើប្រទេសជិតខាងតូចជាងខ្លួន។ ទោះជាយ៉ាងណា ជំហររឹងមាំរបស់កម្ពុជាក្នុងការដើរតាមផ្លូវច្បាប់អន្តរជាតិដ៏មានតម្លាភាព គឺជាសិទ្ធិស្របច្បាប់ដែលមិនអាចរំលោភបាន ហើយវាក៏ជាការតឿនរំលឹកដល់ភាគីថៃថា ទំនុកចិត្ត និងភាពជាអ្នកជិតខាងល្អពិតប្រាកដ គឺកើតចេញពីការគោរពច្បាប់សកល និងការឈប់លេងល្បិចការទូតដោះសារតែប៉ុណ្ណោះ។