Home ព័ត៌មានអន្តរជាតិ បន្តិចទៀតស្ពានព្រះមុនីវង្សទាំង២លែងសូវស្ទះហើយ ខណៈស្ពានខ្សែកាបកោះពេជ្រ-កោះនរា សម្រេចលទ្ឋផលបាន ៦៥%

បន្តិចទៀតស្ពានព្រះមុនីវង្សទាំង២លែងសូវស្ទះហើយ ខណៈស្ពានខ្សែកាបកោះពេជ្រ-កោះនរា សម្រេចលទ្ឋផលបាន ៦៥%

111
0

ប្រជាពលរដ្ឋដែលធ្វើដំណើរលើស្ពានមុនីវង្សទាំង២ បានបង្ហាញភាពត្អូញត្អែមិនតិចនោះទេ ព្រោះតែមានការកកស្ទះចរាចរណ៍ខ្លាំងពិបាកក្នុងការធ្វើដំណើរ។ យ៉ាងណាមិញ គិតត្រឹមថ្ងៃទី២៩ ខែមីនា នេះ គម្រោងស្ពានខ្សែកាបកោះពេជ្រ-កោះនរា សម្រេចលទ្ឋផលបាន ៦៥% ហើយ នោះមានន័យថាស្ពាននេះនឹងជួយកាត់បន្ថយការកកស្ទះចរាចរណ៍លើស្ពានព្រះមុនីវង្សទាំង២ផងដែរនៅពេលសាងសង់រួច។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiiELOgyOORC2TeSm2e-EV4LBOUDx7YQyDCSiB-fR1WXsFdi-PFYyjjpU_tN4UuQrMzoWYjC6D6CM6fWpTz4Hzu-OtJhHoAw_A7sBfBsQPBjewaqq-6bWz58-gaAEGPQNbM7QhlzXlT_0qBxqaAhIo9xW5VO1PEeqxe68-bnTAeUSDxXz8-eP9FMfgg/s1280/photo_2023-03-29_11-50-53.jpg

ស្ពានខ្សែកាបកោះពេជ្រ-កោះនរា ជាស្ពានភ្ជាប់ចរាចរណ៍កណ្តាលរាជធានីភ្នំពេញទៅមកផ្លូវជាតិលេខ១ បើតាមផែនការ គម្រោងនេះនឹងបញ្ចប់ការសាងសង់នៅចុងឆ្នាំ២០២៣។
គម្រោងស្ពានឆ្លងកាត់ទន្លេ និងតភ្ជាប់ពីក្រុងរណបកោះពេជ្រ និងក្រុងរណបកោះនរាហ៍ បានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ ក្រោមអធិបតីភាពរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjgqy6FpGZOSIYv5omEYi28UG1oCygNYxWIo0ba-rl37Yp3pcC7TvGdEe3Acs9Cd2mMvJITPgSU0KaNvNubxPiAobzaYMOtlxp1Xox9OKDO0PpSQ2lkgI_vWOWBrak4DAdajX9tMHLHBmtMveoRLQanSFk0ZdVlE_9_XCSNyKF1fmMLwnRmOgXGB48K/s1280/photo_2023-03-29_11-50-53%20(2).jpg

គួរបញ្ជាក់ថា ស្ពាននេះចំណាយថវិកាចំនួន ៣៨លានដុល្លារអាម៉េរិក ហើយនឹងប្រើប្រាស់រយៈពេលសាងសង់ប្រមាណ ៣៥ខែ មានប្រវែងសរុប ៨២៤ម៉ែត្រ ទទឹង ២៤,៥ ម៉ែត្រ មានបណ្តោយស្ពានបេតុងអារមេ ប្រវែង ៤៨៣ ម៉ែត្រ។ ផ្លូវតភ្ជាប់ក្បាលស្ពានត្រើយខាងកោះពេជ្រ ប្រវែង ២៤៩ម៉ែត្រ ផ្លូវតភ្ជាប់ក្បាលស្ពានកោះនរា ប្រវែង ៩២ម៉ែត្រ៕