នៅលើបណ្តាញសង្គមនាពេលថ្មីៗកន្លងមកនេះ អ្នកលេងបណ្តាញសង្គមបានចែករំលែកនិងបង្ហាញអារម្មណ៍អាណិតអាសូរយ៉ាងខ្លាំងទៅលើកសិករដែលដាំដុះបន្លែតាសក់ចុះថ្លៃគ្មានទីផ្សារ១គីឡូក្រាមលក់បានថ្លៃ២០០រៀល។ ទាក់ទិននឹងព័ត៌មាននេះ ក្រសួងកសិកម្មបានចេញសេចក្តីប្រកាសថារូបភាពដែលបង្ហាញជារឿងកើតឡើងតាំងពីឆ្នាំ២០១៩ ខណៈទីផ្សារបន្លែតាសក់មានតម្លៃ ៨០០-១ ២០០៛/គ.ក. ។

តាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងកសិកម្មនៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣នេះ ក្រសួងបានច្រាលចោលព័ត៌មានមួយដែលបានចុះផ្សាយថាកសិករនៅខេត្តកណ្តាលអស់សង្ឃឹមក្នុងការដាំដុះក្រោយភ្ជួរបន្លែចោលដោយសារគ្មានទីផ្សារ បានភ្ជួរបន្លែសាលាដចោលចំនួន ៥តោន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjuTdEv3xzH6OpCuHd6mwB2c7vUkIpFuIpnKQRnBjmTYws6_L8ZGjveFX-5GAKPhd8OX9ycdOe6hd6JEiPQL-yLSMY49GUMzWLE6_2yhhn1alYwL3FccoIYo1kQhy0FmhaHCKQVsS-FlZUZ5Z9UI8Najsl8zbOeuXUl6xjoGoRA3FeCliQPFiyXbPC8/s1440/336565233_2444120945745987_1418766679220940035_n.jpg

ក្នុងនោះ ក្រសួងបានចុះស្រាវជ្រាវមិនបានរកឃើញថាកសិករបានឈូសសាលាដចោលទេតែលេចចេញកសិករម្នាក់នៅស្រុកកោះធំ ធ្លាប់បានឈូសចោលដំណាំសាលាដ ដែលមានអាយុកាលចាស់សល់ពីការប្រមូលផលនិងដាំចម្រុះជាមួយ ដំណាំត្រប់ ដើម្បីធ្វើការដាំដុះឡើងវិញ។

បន្ថែមពីលើនេះ ការចុះផ្សាយព័ត៌មានថា តម្លៃតាសក់ចុះថោកនិងដាក់ រូបភាពបុរសដេកលើត្រសក់ គឺជារូបភាពចាស់ដែលបានកើតឡើងតាំងពីឆ្នាំ២០១៩មកម្ល៉េះ នៅពេលប្រទេសកម្ពុជាក៏ដូចជាពិភពលោកបានទទួលរងវិបត្តិជំងឺកូវីដ១៩។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjKZ7crBSONMhVGEaAIETB7wV3MWNa-ybePgZSMY8WF2wxiemz5LjIXbJOPkHZ17rs9Xex-K902D5M5JTMGdLluz1qK_Al3TR7bRFbC1R8gRs_AF07Yw2FgEFrUXSXaDihie3397CKDMlnq_UKGfYiNDzNqlidyINm-Tp_gFidcUGuOJzY3uWEb74OY/s1280/336675826_1502560093820380_4814453085412961859_n.jpg
ក្រសួងបានឱ្យដឹងទៀតថា តាមការសាកសួរតម្លៃបន្លែបោះដុំនៅផ្សារតាខ្មៅនិងផ្សារកួរស្រូវនៅរាជធានីភ្នំពេញ របស់អគ្គនាយដ្ឋានកសិកម្ម និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកណ្តាល នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៣ បានឱ្យ ដឹងថា សាលាដមានតម្លៃ៧០០-៨០០៛/គ.ក្រ តាសក់មានតម្លៃ ៨០០-១ ២០០៛/គ.ក. ខាត់ណាដើមមាន តម្លៃ ១ ០០០-១ ២០០៛/គ.ក និងម្ទេសដៃនាងមានតម្លៃ ៦ ០០០៛/គ.ក។

ក្នុងនោះដែរ អគ្គនាយកដ្ឋានកសិកម្ម បានលើកឡើងថាកសិករមានជម្រើសប្រឡូកនឹងទីផ្សារសេរីដោយខ្លួនឯងដោយដាំដុះដំណាំដែលខ្លួនវាយតម្លៃថាត្រូវនឹងទីផ្សារ ធ្វើកសិកម្មតាមកិច្ចសន្យា។ ក្នុងករណីទី២ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានី-ខេត្តទាំង ២៥ នឹងជួយធ្វើសាក្សីលើកិច្ចសន្យាកសិកម្មនេះដើម្បីធានាជូនបងប្អូនកសិករអ្នកទិញនឹងធានាទីផ្សារជូនតាមពេលវេលាដែលបានកំណត់។ ប៉ុន្តែកសិករក៏ត្រូវមានកាតព្វកិច្ចលក់ក្នុងថៃ្លដែលបានសន្យាដូចគ្នា៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi1ZaYnMVlh_CfGG5tvCu7GvEbTKUgt7tQo1X82xmDZYbIQLXfUJGfUr2qSvagxOHsRYrOYwvkDROuzHwC5wKJTX5_YllSdykTNWqeg24wJy_W4K8MNsWK3YDvOdWoiaHo3-jCOsmggPEJMXIfmni5bR65opsP--Nlkd9TSl-CJI_IEwMMNeNm0xxKO/s960/338004289_523502876528564_1273567619533523666_n.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhx8xbv9bLs0OUolosqSYiQn747a8WdHfX3J43PR70FA2D2nD-nH6JkbiCTcgxxSCo686MBj3GGFcOhL9NjljB32Bx52KWR5zdfZLA6vdX3lC_1ZQEuP9isHXugMv5Jbxb9LPxkBEMrrm1ogHdNSBdvxzlxyPmrZjLDsEyhELdDAlU7wc_BR1VQk29i/s1804/337825401_524847043159511_5443461481829503532_n.jpg