ពេលមានផ្ទៃពោះ ស្ត្រីត្រូវការការយកចិត្តទុកដាក់ខ្លាំងបំផុត ទាំងសុខភាពផ្លូវកាយ និងផ្លូវចិត្ត ជាពិសេសរបបអាហារប្រចាំថ្ងៃ។ ព្រោះការទទួលទានរបបអាហារមិនបានត្រឹមត្រូវ អាចប៉ះពាល់ដល់ទារកក្នុងផ្ទៃ ហើយបើធ្ងន់ធ្ងរកូនអាចរលូតបាន។ ដូច្នេះហើយអាហារទាំង៦ខាងក្រោមនេះស្ត្រីដែលមានផ្ទៃពោះហាមទទួលទានជាដាច់ខាត ព្រោះអាចប៉ះពាល់ដល់សុខភាព ដែលអាហារទាំងអស់នេះមានដូចជា៖
១.អាហារមានខ្លាញ់ច្រើន៖ កាត់បន្ថយអាហារមានជាតិខ្លាញ់ច្រើន! ការទទួលទានសារធាតុចិញ្ចឹមគ្រប់គ្រាន់នៅពេលមានផ្ទៃពោះវាជារឿងល្អ។ ប៉ុន្តែមិនគួរទទួលទានអាហារដែលមានជាតិខ្លាញ់ច្រើន ពិសេសអាហារចៀន វានឹងជះផលមិនល្អចំពោះសុខភាពម៉ាក់ៗ ដោយសារអាហារប្រភេទនេះវាផ្ទុកជាតិខ្លាញ់ច្រើន វាងាយស្រួលបង្កឱ្យឡើងទម្ងន់ និងប្រឈមការកើតជំងឺទឹកនោមផ្អែមចំពោះស្ត្រីមានផ្ទៃពោះ។
២.ត្រីឆ្អើរ និងគ្រឿងសមុទ្រក្លាសេ ៖ ត្រីឆ្អើរ ជាប្រភេទអាហារចម្អិនដោយផ្សែងភ្លើង ដែលបណ្តាលឲ្យមេរោគរាប់លានតោងជាប់នឹងស្រកាត្រី។ រីឯគ្រឿងសមុទ្រក្លាសេទុកយូរ ក៏មានផ្ទុកមេរោគជាច្រើន ដែលអាចធ្វើស្រ្តីមានផ្ទៃពោះរលូតកូនដែរ។
៣.អាហារឆៅ៖ ស្ត្រីមានផ្ទៃពោះ មិនគួរទទួលទានអាហារឆៅ ដូចជាទឹកដោះគោឆៅ ស៊ុត សាច់ និងបន្លែដែលមិនបានចម្អិនត្រឹមត្រូវនោះទេ ព្រោះអាហារទាំងនោះអាចនឹងមានជាតិពុល ដែលអ្នកមិនដឹង។
៤.ថ្លើមសត្វ៖ ថ្លើមសត្វដូចជា ថ្លើមជ្រូក ថ្លើមគោ ជាដើម សុទ្ធតែជាអាហារដែលសម្បូរជាតិពុល និងខ្លាញ់ ដែលអាចបង្ករផលប៉ះពាល់ដល់កូនក្នុងផ្ទៃ។
៥.ល្ហុងខ្ចី៖ ល្ហុងខ្ចី ជាអាហារដែលអាចធ្វើឲ្យរលូតកូនបាន ព្រោះវាមានផ្ទុកអង់ស៊ីមម្យ៉ាងដែលបណ្តោលឲ្យស្បូនរបស់ស្ត្រីមានផ្ទៃពោះជួបបញ្ហាធ្ងន់ធ្ងរ។
៦.ម្លាស់៖ ផ្លែម្នាស់ត្រូវបានគេប្រើ ចំពោះស្រ្តីមានផ្ទៃពោះ នៅដំណាក់កាលជិតឆ្លងទន្លេ ព្រោះវាផ្ទុកសារធាតុសំខាន់ៗមួយចំនួនអាចជួយជំរុញដល់សាច់ដុំស្បូនរបស់ស្រ្តី ឲ្យសម្រាលកូនបានស្រួល។ ផ្ទុយទៅវិញ បើអ្នកទទួលទានម្នាស់ នៅដំណាក់កាលដំបូង កូនក្នុងផ្ទៃអាចប្រឈមនឹងការរលូតគ្រប់ពេល៕
ប្រភព៖sanook









