Home ព័ត៌មានអន្តរជាតិ តុលាការព្រហ្មទណ្ឌអន្តរជាតិចេញដីកាចាប់ខ្លួនលោក ពូទីន

តុលាការព្រហ្មទណ្ឌអន្តរជាតិចេញដីកាចាប់ខ្លួនលោក ពូទីន

109
0

ប្រទេសរុស្ស៊ី ៖ តុលាការព្រហ្មទណ្ឌអន្តរជាតិ International Criminal Court (ICC) បានចេញដីកាចាប់ខ្លួនប្រធានាធិបតីប្រទេសរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន កាលពីថ្ងៃទី១៧ ខែមីនា ដោយចោទប្រកាន់ថា លោក ពូទីន បានបង្កឧក្រិដ្ឋកម្មសង្គ្រាមកើតឡើងនៅប្រទេសអ៊ុយក្រែន ហើយលោក ពូទីន ត្រូវទទួលខុសត្រូវចំពោះឧក្រិដ្ឋកម្មសង្គ្រាមដែលកើតឡើងនេះ ។International Criminal Court issues warrant for Putin's arrest | The Japan  Times

ក្នុងដីកាចាប់ខ្លួនលើកដំបូងចំពោះហេតុការណ៍កើតឡើងនៅអ៊ុយក្រែន តុលាការព្រហ្មទណ្ឌអន្តរជាតិបានអំពាវនាវឱ្យចាប់ខ្លួនលោក ពូទីន ពីបទលោកជាប់ពាក់ព័ន្ធនឹងការនិរទេសកុមារ និងជម្លៀសមនុស្សចេញពីអ៊ុយក្រែនទៅកាន់រុស្ស៊ីដោយខុសច្បាប់ ហើយតុលាការចោទថា មានហេតុផលដែលជឿជាក់ថា លោក ពូទីន មានចំណែកពាក់ព័ន្ធដោយផ្ទាល់ចំពោះការប្រព្រឹត្តនេះ និងសហការជាមួយអ្នកផ្សេងទៀត ។ ក្រៅពីនេះ តុលាការ ICC បានចេញដីកាចាប់ខ្លួនគណៈកម្មាធិការទទួលបន្ទុកសិទ្ធិកុមាររបស់រុស្ស៊ីផងដែរ គឺអ្នកស្រី Maria Lvova Belova ពីបទចោទប្រកាន់ដូចគ្នា ។

ព្រះអយ្យការតុលាការ ICC បានបើកការស៊ើបអង្កេតពីបទឧក្រិដ្ឋកម្មសង្គ្រាម, ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ និងអំពើប្រល័យពូជសាសន៍នៅអ៊ុយក្រែនកាលពីឆ្នាំ២០២២ ដោយលោក ពូទីន បាននិយាយ៤ដងក្នុងអំឡុងពេលលោកធ្វើដំណើរទៅអ៊ុយក្រែនថា លោកកំពុងពិចារណាពីបទចោទប្រកាន់ថា មានឧក្រិដ្ឋកម្មប្រឆាំងនឹងកុមារ ហើយផ្តោតលើគម្រោងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល ។ ទោះយ៉ាងណា នាពេលកន្លងមក រុស្ស៊ីបានបដិសេធបទចោទប្រកាន់ថា កងទ័ពរបស់ខ្លួនបានប្រព្រឹត្តអំពើឃោរឃៅក្នុងអំឡុងពេលធ្វើប្រតិបត្តិការនៅអ៊ុយក្រែន អស់រយៈពេលជាង១ឆ្នាំ ។International Criminal Court issues arrest warrant for Putin | Courthouse  News Service

ចំណែកក្រសួងការពារប្រទេសរុស្ស៊ីបង្ហាញថា ដីកាចាប់ខ្លួននេះមិនសំខាន់សម្រាប់រុស្ស៊ីទេ ។ អ្នកស្រី Maria Zakova អ្នកនាំពាក្យក្រសួងការពារប្រទេសរុស្ស៊ី បាននិយាយថា ៖ «ការសម្រេចចិត្តរបស់តុលាការព្រហ្មទណ្ឌអន្តរជាតិ មិនសំខាន់ទេសម្រាប់ប្រទេសយើង រួមទាំងទស្សនៈផ្នែកច្បាប់របស់រុស្ស៊ីផងដែរ» ។

បើទោះជាមានដីការចាប់ខ្លួនលោក ពូទីន ប៉ុន្តែតុលាការព្រហ្មទណ្ឌអន្តរជាតិគ្មានអំណាចចាប់ខ្លួនជនសង្ស័យទេ ហើយអាចប្រើអំណាចរបស់តុលាការបានតែក្នុងប្រទេសដែលបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងប៉ុណ្ណោះ ហើយរុស្ស៊ីមិនមែនជាប្រទេសចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះទេ ៕ ប្រភព ៖ TNN World