ប្រទេសវៀតណាម ៖ បច្ចុប្បន្ន គេសង្កេតឃើញថា កសិករវៀតណាមមួយចំនួនកំពុងតែផ្លាស់ប្តូរដីស្រែជាច្រើនហិកតារបស់ពួកគេមកធ្វើជាចម្ការដាំដុះទុរេនវិញ ដោយសារតែពួកគេសម្លឹងឃើញថា ទុរេនមានទីផ្សារលក់ចេញច្រើន និងទទួលបានប្រាក់ចំណេញច្រើនជាងការធ្វើស្រែ ។
ទោះយ៉ាងណា អ្នកជំនាញផ្នែកកសិកម្មបានដាស់តឿនថា ការដាំដុះទុរេនដែលមិនសមស្របតាមបច្ចេកទេស និងមិនត្រឹមត្រូវតាមក្បួនខ្នាតនោះ អាចធ្វើឱ្យកសិករវៀតណាមទទួលបានទិន្នផលទុរេនតិច ហើយពួកគេអាចប្រឈមនឹងការខាតបង់ដើមទុនកាន់តែច្រើន ។ អ្នកជំនាញរូបនេះបន្តទៀតថា ការងាកមកដាំទុរេនរបស់កសិករវៀតណាម ក៏ត្រូវមានតម្រូវការខ្ពស់ពីអតិថិជនផងដែរ ។.jpg)
យោងតាមក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទរបស់វៀតណាមបង្ហាញថា នៅឆ្នាំ២០២០ កន្លងមក ប្រទេសជិតខាងវៀតណាមដូចជា កម្ពុជាមានគម្រោងដាំទុរេននៅលើផ្ទៃដីចំនួន៣៥.០០០ហិកតា ប៉ុន្តែបើតាមទិន្នន័យបច្ចុប្បន្នឃើញថា កម្ពុជាបានដាំដុះទុរេននៅលើផ្ទៃដីរហូតដល់៣សែនហិកតា ។
គួរបញ្ជាក់ថា នៅត្រីមាសទី២ ឆ្នាំ២០២០ ការនាំចេញទុរេនរបស់ប្រទេសវៀតណាមបានកើនឡើងយ៉ាងខ្លាំង គឺស្មើទឹកប្រាក់ចំនួន៣១លានដុល្លារអាមេរិក កើនឡើង១៤% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៩ ៕
ប្រភព ៖ The Durian Times










