Home ព័ត៌មានអន្តរជាតិ សម្តេចតេជោ ស្នើឱ្យបងប្អូនប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នការឆបោក តាមតេឡេក្រាម

សម្តេចតេជោ ស្នើឱ្យបងប្អូនប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នការឆបោក តាមតេឡេក្រាម

75
0

នៅយប់ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៣ នេះ សម្តេចតេជោ ហ៊ុន សែន បានផ្ញើសារ​ ក្រើនរម្លឹកដល់​ប្រជាពលរដ្ឋ ឱ្យ​បងប្អូនប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នការឆបោក តាមតេឡេក្រាម។ នេះក៏ដោយសារ​តែសម្តេច បានទទួល​សារ​តាមតេឡេក្រាម ពីអ្នកដាក់ឈ្មោះ និងរូបថតអ្នកឧកញ៉ា ឃុន សៀ ហើយ​ឱ្យ​សម្តេច ផ្ទេរប្រាក់ឱ្យតាម Account ធនាគារ ABA។

សម្តេចតេជោ ហ៊ុន សែន បានប្រកាសតាមសារ​ជាសំឡេងថា៖ “លេខអ្នកផ្ញើសារចូល​តេឡេក្រាមសម្តេចនោះ ជាលេខនៅឡាវ។ តែតាមការស្រាវជ្រាវ គឺអ្នកផ្ញើចេញពីតៃវ៉ាន់​។ គេបានផ្ញើសារជាភាសាអង់គ្លេស មកសម្តេច ឱ្យវេរលុយ តាម ABA”។

ដូច្នេះ​ករណី​ឆបោកប្រាក់នេះ សម្តេចតេជោ បានប្រកាសអំពាវនាវដល់​បងប្អូន​ជនរួមជាតិ សូម​ប្រុងប្រយ័ត្ន​ កុំ​ចាញ់បោក​គេ ក្នុងករណីណាមួយ៕

ចូលស្តាប់ប្រសាសន៍សម្តេចពេញ៖ https://t.me/spmhunsen