នៅពេលដែឡយើងធ្វើដំណើរកម្សាន្តទៅកាន់សមុទ្រ យើងប្រាកដជាឃើញទឹកសមុទ្រមានពណ៌ខៀវស្រងាត់ ហើយអ្នកច្បាស់ជាគិតថា មូលហេតុដែលធ្វើឱ្យទឹកសមុទ្រមានពណ៌ខៀវ គឺដោយសារតែចំណាំងរបស់ផ្ទៃមេឃពណ៌ខៀវទៅលើទឹកសមុទ្រ។

សមុទ្រ​គឺជា​លំហ​ទឹកធំ​ល្វឹងល្វើយ​ដែល​គ្រប់​ដណ្តប់​៧០,៨​ភាគរយ​នៃ​ផែនដី ។ សមុទ្រ​មាន​ទ្រង់ទ្រាយ​ធំ​មហាសាល​ត្រូវ​គេ​ឱ្យឈ្មោះ​ថា “​មហាសមុទ្រ​”។Sea Level 101: What Determines the Level of the Sea? – Climate Change:  Vital Signs of the Planet

យោង​តាម​មន្ទីរ​រដ្ឋបាល​បរិយាកាស និង​មហាសមុទ្រ​ជាតិ​អា​មេ​រិ​ក (NOAA)បានបញ្ជាក់​ថា ទឹកសមុទ្រ​មាន​ពណ៌​ខៀវ តែ​ពេល​ខ្លះ​ក៏អាចមានពណ៌​បៃតង​ ដោយសារ​តែ​ផ្កាថ្ម ឬ​ប្លង់តុង​ដែល​រស់នៅ​ក្នុង​បាតសមុទ្រនោះ។

ទឹក​ស្រូប​ពន្លឺ​ពណ៌ក្រហម ហើយ​ជះ​ត្រឡប់​មក​វិញ​នូវ​ពន្លឺ​ពណ៌​ខៀវ ។​ ដោយសារ​តែ​ថាមពល​របស់វា ពណ៌ខៀវ​អាច​ជ្រៀត​ចូល​ទៅ​ក្នុង​ទឹក​បាន​ជ្រៅ​ជាង​ពណ៌ផ្សេងទៀត។The World Bank: Strengthening Capacity on Ocean Governance

បន្ថែម​ពីនេះទៀត ភាគល្អិត​ជា​ច្រើន​នៅ​ក្នុង​ទឹក​ដើរ​តួ​ជា​កញ្ជក់​តូចៗ​ដែល​ជា​ហេតុ​ធ្វើ​អោយ​សមុទ្រ​ជះ​ត្រឡប់​មក​វិញ​នូវ​ពណ៌​របស់ផ្ទៃមេឃ ។ សមុទ្រ​អាច​មាន​ពណ៌ត្នោត​នៅ​ពេល​ទឹក​ទន្លេ​ជួប​ជាមួយ​ទឹកសមុទ្រ ឬ​ ក្រោយ​ខ្យល់ព្យុះ ។ ពណ៌​ក្រហម ឬ បៃតង​មាន​ដោយសារ​ផ្កាថ្ម និង រុក្ខជាតិ​មាន​ជីវិត​នៅ​ក្នុង​ទឹក ។ តំបន់​ដែល​ទឹក​សមុទ្រ​មាន​ផ្ទុក​សារធាតុ​សរីរាង្គ​មាន​ពណ៌ខៀវ​ជា​ពិសេស។

ដោយឡែក តំបន់ជ្រៅៗខ្លាំងនៃមហាសមុទ្រគឺងងឹតសូន្យឈឹង ដោយសារលែងមានពន្លឺអាចទម្លុះចូលតទៀតបាន។ ជាទូទៅចាប់ពីជម្រៅខ្ទង់ ១គីឡូម៉ែត្រ ឬជិត១គីឡូម៉ែត្រទៅ គឺពន្លឺព្រះអាទិត្យលែងអាចជ្រៀតចូលបានទៀតហើយ មិនថាកាំពន្លឺមួយណារបស់វាឡើយ៕The Value of the Deep Sea — The Marine Diaries

ប្រភព៖ ocean service