ប្រទេសថៃ ៖ មានការកកស្ទះចរាចរណ៍យ៉ាងខ្លាំងនៅក្នុងទីក្រុងបាងកក ហេតុនេះ ម៉ូតូគឺជាយានជំនះសម្រាប់ធ្វើដំណើរយ៉ាងសំខាន់ ហើយម៉ូតូមិនបានដើរតួនាទីគ្រាន់តែជាយានជំនះសំខាន់ប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាយានជំនិះសម្រាប់ដឹកជញ្ជូនអ្នកដំណើរទៅកាន់គោលដៅនានាផងដែរ ដែលប្រព័ន្ធដឹកជញ្ជូនសាធារណៈទៅមិនដល់ ។
តាំងពីយូរមកហើយ បាងកក គឺជាទីក្រុងសម្រាប់អ្នកប្រើប្រាស់ម៉ូតូ ហើយចំនួនការប្រើប្រាស់បានកើនឡើងរហូតមក ។ តាមចំនួនការចុះឈ្មោះបញ្ជីម៉ូតូថ្មី គឺបានកើនឡើងជាមធ្យមស្មើ១សែនគ្រឿងក្នុង១ឆ្នាំ ឬចំនួន៤លានគ្រឿងរបស់រថយន្តដែលបានចុះបញ្ជី គឺជាម៉ូតូ ហើយម៉ូតូ១សែនគ្រឿង គឺជាចំនួនម៉ូតូស៊ីឈ្នួលដឹកអតិថិជន ។ បច្ចុប្បន្ន មានម៉ូតូស៊ីឈ្នួលដឹកអតិថិជននៅតាមផ្លូវចំនួន៥.៥០០គ្រឿង ។.jpg)
ការស្ទង់មតិចុងក្រោយពី worldatlas បានរាយការណ៍ពីចំណាត់ថ្នាក់របស់ប្រទេសដែលបានប្រើប្រាស់ម៉ូតូច្រើនបំផុតក្នុងពិភពលោក ដោយយោងតាមទិន្នន័យរបស់ Pew Research Center បង្ហាញថា ៥៨% នៃការប្រើប្រាស់ម៉ូតូទាំងអស់ គឺនៅក្នុងអាស៊ីប៉ាស៊ីហ្វិច ហើយប្រទេសថៃទទួលបានចំណាត់ថ្នាក់ទី១ ស្មើ៨៧% បន្ទាប់មក ប្រទេសវៀតណាម៨៦% និងប្រទេសឥណ្ឌូណេស៊ី៨៥% ។
ម៉ូតូស៊ីឈ្នួលដឹកអតិថិជន គឺជាប្រព័ន្ធដឹកជញ្ជូនដែលពលរដ្ឋថៃបានជ្រើសរើសជិះច្រើននៅទីក្រុង ហើយវាស្ទើរតែក្លាយជាយានជំនិះសំខាន់របស់អ្នករស់នៅបាងកក ។ គេសង្កេតឃើញថា ថៃមានអ្នកស្លាប់ដោយសារម៉ូតូច្រើនបំផុតស្មើ៧៤,៤% ហើយនៅតែមានចំនួនអ្នកស្លាប់ច្រើនបំផុតលំដាប់ទី១ ក្នុងពិភពលោក ពីសមាមាត្រនៃចំនួនប្រជាជនក្នុងតំបន់នៃប្រទេស ។ ប៉ុន្តែគ្រោះថ្នាក់ភាគច្រើន គឺកើតមាននៅតំបន់ជនបទច្រើនជាងទីក្រុង ហើយកើតឡើងចំពោះអ្នកបើកបរធម្មតាច្រើនជាងអ្នកបើកម៉ូតូស៊ីឈ្នួលដឹកអតិថិជននៅក្រុងបាងកក ដូច្នេះ ម៉ូតូនៅតែជាមធ្យោបាយដឹកជញ្ជូនសំខាន់មួយរបស់ថៃ ៕
ប្រភព ៖ PPTVHD36










