ប្រទេសប្រេស៊ីល ៖ តាមទិន្នន័យពីផ្កាយរណបចុងក្រោយរបស់មន្ត្រីប្រេស៊ីលបង្ហាញថា ការកាប់បំផ្លាញព្រៃឈើនៅតំបន់អាម៉ាហ្សូនបានធ្លាក់ចុះជាខ្លាំងនៅខែមករា បន្ទាប់ពីផ្លាស់ប្តូរមេដឹកនាំរដ្ឋាភិបាលប្រេស៊ីលថ្មីបានត្រឹម១ខែ ។ លោក Lula da Silva អតីតប្រធានាធិបតីប្រេស៊ីល កាន់តំណែងពីឆ្នាំ២០០៣-២០១០ បានមកកាន់តំណែងជាមេដឹកនាំប្រទេសម្តងទៀតនៅដើមឆ្នាំ២០២៣ នេះ ។

តាមទិន្នន័យផ្កាយរណបរបស់ភ្នាក់ងារស្រាវជ្រាវអវកាសប្រេស៊ីល Inpe បញ្ជាក់ថា នៅខែមករា ឆ្នាំ២០២៣ ព្រៃឈើក្នុងតំបន់អាម៉ាហ្សូនដែលត្រូវគេកាប់បំផ្លាញអស់ជាច្រើន បានធ្លាក់ចុះដល់៦១% បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២២ ខណៈប្រេស៊ីលស្ថិតក្រោមការដឹកនាំរបស់អតីតប្រធានាធិបតី លោក Jair Bolsonaro ។Amazon Rainforest: Highest deforestation rate in six years - BBC News

កាលពីពាក់កណ្តាលខែមករា មន្ត្រីបរិស្ថានប្រេស៊ីលបានប្រឆាំងនឹងការកាប់បំផ្លាញព្រៃឈើ ក្រោមការគាំទ្ររបស់ប្រធានាធិបតី លោក Lula da Silva ព្រោះចង់រក្សាទុកព្រៃឈើអាម៉ាហ្សូនឱ្យសម្បូរបែប បន្ទាប់ពីព្រៃឈើនៅទីនេះជួយទប់ស្កាត់ការបម្រែបម្រួលអាកាសធាតុ និងស្រូបយកកាបូនអុកស៊ីតក្នុងបរិយាកាសផែនដី ។

Daniel Silva អ្នកអភិរក្សនៃមូលនិធិសត្វព្រៃពិភពលោក (WWF) នៅប្រេស៊ីលបញ្ជាក់ថា វាគួរឱ្យរីករាយដែលយើងឃើញការកាប់បំផ្លាញព្រៃឈើធ្លាក់ចុះនៅខែមករា ប៉ុន្តែទោះយ៉ាងណា វាឆាប់រហ័សពេកសម្រាប់ការផ្លាស់ប្តូរឥរិយាបថនៅប្រទេសនេះ ។Amazon Rainforest Deforestation Facts | Greentumbleព័ត៌មានការកាប់បំផ្លាញព្រៃឈើធ្លាក់ចុះ បន្ទាប់ពីរដ្ឋាភិបាលអាមេរិកពិចារណាគាំទ្រមូលនិធិពហុភាគី ដែលមានគោលដៅប្រឆាំងការកាប់បំផ្លាញព្រៃឈើនៅតំបន់អាម៉ាហ្សូន ហើយវាជារបៀបវារៈសំខាន់ក្នុងកិច្ចពិភាក្សារវាងប្រធានាធិបតីប្រស៊ីល លោក Lula da Silva និងប្រធានាធិបតីអាមេរិក លោក ចូ បៃដិន កាលពីថ្ងៃទី១០ ខែកុម្ភៈ កន្លងមក ។

បើទោះនៅដើមឆ្នាំ២០២៣ ប្រេស៊ីលចាប់ផ្តើមបង្ហាញចំណុចល្អរបស់ខ្លួនក្តី ប៉ុន្តែអ្នកជំនាញ និងមន្ត្រីបរិស្ថានបញ្ជាក់ទៅកាន់លោក Lula da Silva ថា ប្រេស៊ីលអាចប្រើពេលយូរទៀតដើម្បីសម្រេចគោលដៅអភិរក្សបរិស្ថាន បន្ទាប់ពីអតីតប្រធានាធិបតី លោក Jair Bolsonaro បានកាត់បន្ថយប្រាក់ភ្នាក់ងារបរិស្ថានសំខាន់ៗអស់ជាច្រើនឆ្នាំ ៕ Deforestation in the Amazon Is Making It Quieter, Research Suggestsប្រភព ៖ thestandard