ប្រទេសកូរ៉េខាងត្បូង ៖ កូរ៉េខាងត្បូងបានប្រកាសលុបចោលបម្រាមពាក់ម៉ាស់ក្នុងអគារ បន្ទាប់ពីប្រើប្រាស់បម្រាមនេះជាង២ឆ្នាំ ក្រោយពីស្ថានភាពជំងឺកូវីដ-១៩ បានធូរស្រាល ហើយការឆ្លងជំងឺកូវីដបានធ្លាក់ចុះក្នុងរយៈពេល៧ខែនេះ ។

ទីភ្នាក់ងារគ្រប់គ្រង និងបង្ការជំងឺកូរ៉ខាងត្បូងបញ្ជាក់ថា ចាប់តាំងពីថ្ងៃទី៣០ ខែមករា តទៅ ប្រជាពលរដ្ឋកូរ៉េខាងត្បូងអាចធ្វើដំណើរទៅកាន់ទីកន្លែងផ្សេងៗ និងកន្លែងហាត់ប្រាណ ដោយមិនចាំបាច់ពាក់ម៉ាស់បន្តទៀតទេ ។Mask mandate lifted everywhere but on public transport in South Korea | The  Japan Times

រដ្ឋាភិបាលបានលុបចោលវិធានការពាក់ម៉ាស់នៅក្នុងម្លប់ តាំងពីបានប្រើប្រាស់វិធានការនេះនៅខែតុលា ឆ្នាំ២០២០ ប៉ុន្តែលើកលែងទីកន្លែងខ្លះដែលត្រូវពាក់ម៉ាស់បន្ត គឺមន្ទីរពេទ្យ គ្លីនិកលក់ថ្នាំពេទ្យ និងប្រព័ន្ធដឹកជញ្ជូនសាធារណៈ ។ ការលុបចោលបម្រាមនេះ បន្ទាប់ពីមន្ទីរពេទ្យនានារបស់កូរ៉េខាងត្បូងអាចទប់ទល់នឹងស្ថានការណ៍ជំងឺកូវីដ ខណៈការឆ្លងថ្មីស្ថិតក្នុងលំដាប់មួយអាចគ្រប់គ្រងបាន ។

ប្រទេសកូរ៉េខាងត្បូងរាយការណ៍ថា មានអ្នកឆ្លងជំងឺកូវីដថ្មីចំនួន៧.៤១៦នាក់នៅថ្ងៃទី៣០ ខែមករា ហើយឆ្លងចំនួន២២នាក់ទៀតពីក្រៅប្រទេស ដែលធ្វើឱ្យចំនួនអ្នកឆ្លងសរុបស្មើ៣០.១៥៧.០១៧នាក់ ។ នេះចាត់ទុកជាតួលេខទាបបំផុតចាប់តាំងពីថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២២ ។83) South Korea halts exports of face masks, sets new limits for pricing  and purchasing

ជាមួយគ្នានេះ មានអ្នកស្លាប់ដោយសារជំងឺកូវីដបន្ថែមទៀតចំនួន៣០នាក់ ធ្វើឱ្យអ្នកស្លាប់សរុបស្មើ៣៣.៤២០នាក់ ។ រីឯអ្នកជំងឺធ្ងន់ធ្ងរស្មើ៤០២នាក់ វាបានធ្លាក់ចុះពីចំនួន៤២០នាក់កាលពីថ្ងៃមុន ។

ចំណែកនៅតាមសាលារៀននានា នៅមិនទាន់មានការផ្លាស់ប្តូរភ្លាមៗទេ គ្រូអាចឱ្យកូនសិស្សពាក់ម៉ាស់ក្នុងកំឡុងពេលរៀន ប៉ុន្តែពួកគេអាចដោះម៉ាស់ចេញបានពេលញ៉ាំអាហារ ៕

ប្រភព ៖ TNN World