កាលពីពេលថ្មីៗនេះ យោងតាមទីភ្នាក់ងារអភិវឌ្ឍន៍បច្ចេកវិទ្យាអវកាស និងព័ត៌មានវិទ្យា (GISTDA) របស់ប្រទេសថៃ បានបង្ហាញថាចំណុចក្តៅជាង ១៣០០កន្លែង ត្រូវបានរកឃើញនៅក្នុងប្រទេសកម្ពុជា និងមួយចំនួនធំទៀតនៅប្រទេសថៃ។
ទីភ្នាក់ងារអភិវឌ្ឍន៍បច្ចេកវិជ្ជាអវកាស និងព័ត៌មានវិទ្យា លើកឡើងថាក្តីបារម្ភចម្បងគឺហេតុការណ៍ភ្លើងឆេះព្រៃ ដែលនឹងធ្វើឱ្យបញ្ហាបំពុលធូលីកាន់តែខ្លាំងឡើង នៅក្នុងតំបន់ជាប់ព្រំដែនប្រទេសថៃ ដូចជាប្រទេស មីយ៉ាន់ម៉ា កម្ពុជា និងប្រទេសឡាវ។
អាជ្ញាធរថៃបាននិយាយថា ផ្សែងពីប្រទេសជិតខាងប៉ះពាល់ដល់ ប្រព័ន្ធសេដ្ឋកិច្ច និងសង្គមរបស់ប្រទេសថៃស្ទើរតែរៀងរាល់រដូវប្រាំង ។ អាជ្ញាធរជំនាញថៃណែនាំប្រព័ន្ធសង្កេតផែនដីថៃ-2 (THEOS-2) ឱ្យតាមដាន និងវាយតម្លៃផ្សែងនិងផលប៉ះពាល់របស់វា ឈានទៅ ចាត់វិធានការដើម្បីទប់ស្កាត់ ឬកាត់បន្ថយផលប៉ះពាល់ដែល អាច កើត មានជាយថាហេតុ។
គួរបញ្ជាក់ផងដែរថា ក្រៅពីកម្ពុជា និងថៃ ទីតាំងឡើងកម្តៅមួយចំនួនទៀតក៏បានកើតឡើងនៅក្នុងប្រទេសជិតខាងអាស៊ានយើងផងដែរដូចជា ៩៦៥កន្លែងនៅក្នុងប្រទេសមីយ៉ាន់ម៉ា ចំនួន៦១២កន្លែងរកឃើញនៅឡាវ ចំនួន៧២ នៅវៀតណាម និងទីតាំងឡើងកម្ដៅចំនួនប្រាំនៅ ម៉ាឡេស៊ី៕
ប្រភព៖ Thaipbsworld