ភ្នំពេញ៖ នាមុននេះបន្តិចស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានចេញសេចក្តីបកស្រាយបំភ្លឺរបស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ទាក់ទងទៅនឹងសារព័ត៌មានមួយបានផ្សព្វផ្សាយព័ត៌មានមិនពិត ដែលធ្វើឲ្យប៉ះពាល់ដល់សន្តិសុខសង្គម ដែលមានខ្លឹមសារទាំងស្រុងថា “ ថតជាប់ ជនស៊ីវិល ឈុតខ្មៅមួយក្រុម ធ្វើសកម្មភាពចាប់នារីម្នាក់ ញាត់ចូលរថយន្តយ៉ាងអនាធិបតេយ្យ នៅខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ “ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh_r6cOGhpY2w33WlWW_m8hs47P8q7nt-JONTmE26BGHkJuwWToB3qiIYJmpQqu1fF7BONXZxoeNz5ISdrqRO_cangkWL2qRUHL-MPbdMMO3l0nbJPM8ObUlq6ftE-rYB1g27x8F0JNwYSIIcBSxNNDxdeGA8scWO46wKpcKYZA_Wp01rB5GKJLYiPR/s960/photo_2023-01-23_13-22-14.jpg

ជាក់ស្តែងនៅវេលាម៉ោងប្រមាណ ១០:៣០នាទីព្រឹក ថ្ងៃទី២២ ខែមករា ឆ្នាំ២០២៣ ត្រង់ចំណុចក្នុងបរិវេណអគារមួយដែលមានឈ្មោះថា DB ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ១ ក្នុងសង្កាត់និរោធន៍ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ក្បែរនឹងស្ថានីយប្រេង PTT មាននារីម្នាក់គាត់ស្រវឹងហើយគាត់ក៏ឈររង់ចាំមិត្តប្រុសរបស់គាត់មកយក ពេលនោះគាត់ក៏ដួលនៅនឹងកន្លែង ដោយឃើញហេតុការនេះសន្តិសុខនៅទីនោះ ក៏បានប្រាប់ឲ្យគាត់ចូលទៅអង្គុយចាំនៅខាងក្នុងវិញ តែគាត់មិនព្រម ពេលនោះសន្តិសុខក៏បានយកកៅអីឲ្យគាត់អង្គុយរង់ចាំមិត្តប្រុសរបស់គាត់មកយក ។ ពេលនោះក៏មានអ្នកនៅក្បែរថតរូប និងរាយការណ៍ទៅអ្នកការសែត ហើយមានអ្នកសារព័ត៌មានមកLive ដោយផ្សព្វផ្សាយព័ត៌មានខុសពីការពិត ស្របពេលខ្លួនមិនទាន់ដឹង និងទទួលបានព័ត៌មានពិតនៅឡើយ ឃើញដូច្នេះសន្តិសុខ ក៏បានលើកនារីនេះចូលមកអង្គុយសាឡុងខាងក្នុងវិញ ។ លុះដល់ម៉ោង ១១:៣០នាទី បុរសជាមិត្តប្រុសបានមកទទួលគាត់យកទៅផ្ទះវិញ ។

សូមអ្នកសារព័ត៌មានទាំងអស់ មុននឹងផ្សព្វផ្សាយព័ត៌មានអ្វីមួយ សូមធ្វើការសួរនាំ ឬ ស្រាវជ្រាវឲ្យបានដឹងការពិតជាមុនសិន ចៀសវាងធ្វើឱ្យមានការយល់ប្រឡំ ជាពិសេសអាចធ្វើឲ្យប៉ះពាល់ដល់សន្តិសុខ សុវត្ថិភាពសង្គមផងដែរ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg_ArBmr1Xv3__Hf4dpplgLPZmh9nhKPdmmWGGMVJ71SSBC-7X7qsVnrGWpWIy6EDk0jpYfOMPcB-4Zh1lnksTsmPoKSrzkSvFhoxBM-whKx6hX3PVM1_wDuImEHDDYxz0m1hLHP46BOQFI3T40PiYFxC3kGt2d_74rrOjLuRXhcNPaEWMrZcuQ95Q5/s1280/photo_2023-01-23_13-22-15.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg2fXqNiHqv91HQ3BjZfwoIPt2UJb9rZy7lGmdsSyGeVW6toXXUXgqDtb2HeXUKh6VuWCtFrQ4NxD2Xh6KGiIwE03-ZOj2-02HuRw235FZbntElk-AXXPHLDirXPX-av-LNM1cUWtwkz5_ErYcLsCnnu57uqXYTcSDJ_PlTjPHbq_1afvOZpQ2oCT7u/s960/photo_2023-01-23_13-22-17.jpg