នៅពេលជួបរឿងឈឺចាប់ បែកបាក់ស្នេហា មនុស្សស្រីណាក៏យំដែរ និងថែមទាំងមានអារម្មណ៍ថាខុសចំពោះសង្សារទៀតផង។ តែយ៉ាងណាក៏ដោយ អ្នកអាចកាត់ចិត្តបានតាមរយៈវិធីសាស្រ្តខាងក្រោម៖
១. ពង្រឹងខ្លួនឯង
ព្យាយាមធ្វើខ្លួនឯងឲ្យរឹងមាំតាមលទ្ធភាពដែលអាចទៅរួច ហើយពេលទំនេរគួរឆ្លៀតដើរលេងខ្លះ ដើម្បីឲ្យអារម្មណ៍មានផាសុកភាពឡើងវិញ។
២. លើកទឹកចិត្តខ្លួនឯងថា ពេលនេះអ្នកកំពុងធ្វើបានល្អបំផុតហើយ
យ៉ាងហោចណាស់ អ្នកក៏បានដកស្រង់បទពិសោធន៍ពីរឿងទាំងនេះ ទោះជាវាមិនងាយស្រួលក៏ដោយ។ តែអ្នកក៏មិនបាច់ត្រូវប្រថុយត្រូវខូចចិត្តម្តងទៀតនោះដែរ ដោយសារតែនៅពេលនេះ អ្នកដឹងថាខ្លួនឯងកំពុងធ្វើរឿងមួយល្អបំផុតហើយ។
៣. កុំដាក់ទោសចំពោះខ្លួនឯង
យ៉ាងណាក៏ដោយ គួរក្រឡេកមើលពិភពលោកនេះក្នុងផ្លូវវិជ្ជមាន និងរៀនបំភ្លេចអតីតមិត្តប្រុសម្តងបន្តិចៗ។ ធ្វើខ្លួនជាមនុស្សរឹងមាំ ចាត់ទុកថានេះជាមេរៀនដែលត្រូវចងចាំ តែប៉ុណ្ណឹងទៅបានហើយ។
៤. អត់ធ្មត់
ការឈឺចាប់មួយនេះ មិនខុសពីកាំបិតកាប់សាច់របស់អ្នកនោះទេ ដូច្នេះសូមអនុញ្ញាតឲ្យខ្លួនឯងបានសម្រាក ហើយបើចង់យំ ត្រូវតែយំឲ្យអស់ចិត្តចុះ។ ទោះជាត្រូវប្រើពេល ៣ -៤ ខែដើម្បីកាត់ចិត្តក៏ដោយ តែសុំកុំបណ្តោយឲ្យខ្លួនឯងប្រើពេលអស់ដល់ទៅមួយជីវិត។
៥. កុំស្តីបន្ទោសខ្លួនឯង
នៅពេលត្រូវបាត់បង់មនុស្សដែលខ្លួនឯងស្រលាញ់ នរណាក៏ឈឺចិត្ត និងមានអារម្មណ៍មិនល្អកើតឡើងដែរ។ អ្នកក៏ប្រហែលមានអារម្មណ៍ថា ខ្លួនឯងមិនល្អគ្រប់គ្រាន់ រហូតមកអង្គុយក្រៀមក្រំ ឈឺចិត្តម្នាក់ឯង។ តែអ្នកមិនត្រូវគិតបែបនេះទេ ជួនកាលដោយសារតែអ្នកនិងគាត់មិនមែនជាគូព្រេងនឹងគ្នា ដូច្នេះកម្មដែលជំពាក់គ្នាបានត្រឹមប៉ុណ្ណឹង ដូច្នេះហើយគួរតែទុកពេលដល់ខ្លួនឯងជាមួយមនុស្សដែលគេស្រលាញ់អ្នកវិញ ទើបជារឿងល្អ៕