ភ្នំពេញ៖ កាលពីពេលថ្មីៗនេះពិភពលោកមានការព្រួយបារម្ភយ៉ាងខ្លាំងករណីក្រុមអ្នកវិទ្យាសាស្ត្រអឺរ៉ុបបានរកឃើញមេរោគថ្មីៗចំនួន ១៣ នៅក្រោមស្រទាប់ដីកកផឺម៉ាហ្រ្វស់ (Permafrost) នៅតំបន់ស៊ីបេរីនៃប្រទេសរុស្ស៊ី ក្នុងនោះមានទាំងវីរុស ខ្មោចឆៅ ឬ ស៊ូមប៊ី (Zombie) ផងដែរ ដែលមានអាយុកាលជាង ៤៨,៥០០ ឆ្នាំ ខណៈអ្នកវិទ្យាសាស្ត្របានអះអាងថា មេរោគទាំងនេះនៅតែរស់រានមានជីវិត និងអាចឆ្លងផងដែរ ទោះបីជាវាចំណាយពេលរាប់សហស្សវត្សរ៍ជាប់នៅក្រោមស្រទាប់ដីកកក៏ដោយ ។

ដូច្នេះហើយនៅក្នុងថ្ងៃនេះដែរ KBN នឹងធ្វើការបកស្រាយឱ្យយល់កាន់តែច្បាស់ពីប្រវត្តិ Zombie មេរោគ Zombie និងជំងឺ Zombie។

ពេលគេឮពាក្យថា​ Zombie មនុស្សជាច្រើនតែគិតទៅដល់ពួកមនុស្សដើរយឺតៗ​ រាងកាយស្លកស្លាំងដូចសាកសព​ តាមខាំមនុស្សធម្មតាដូចក្នុងកុនអាគាំង​ បើទោះជាក្នុងកុនខ្លះគេព្យាយាមមិនប្រើពាក្យZombie ហៅពួកទាំងនោះក៏ដោយ។ នៅពេលមានគេប្រើពាក្យថា​ មេរោគ​ Zombie អ្នកផងតែគិតថាមេរោគទាំងនោះនឹងធ្វើមនុស្ស​ ឬសត្វនឹងក្លាយទៅជាមនុស្សដេញខាំគេដូចក្នុងកុន​នៅពេលវាឆ្លងចូលខ្លួនមនុស្សឬសត្វ។ ទាំងនេះគឺជាការយល់ខុសពីអត្ថន័យដើមរបស់ពាក្យ​ Zombie។

ពាក្យ Zombie បើយោងតាមកាឬផ្សាយផ្នែកនរវិទ្យារបស់សកលវិទ្យាល័យមីស៊ីហ្គែន​ សហរដ្ឋអាមេរិច​ ជាពាក្យក្លាយមកពី​ពាក្យ​ អ៊ិនហ្សាំប៊ី (Nzambi) ឬ ហ្សុនប៊ី (​Zonbi) ជាពាក្យរបស់ភាសា​កុងហ្គោ (Kongo) ដែមានន័យថា​ព្រលឹងខ្មោចដែលស្លាប់ទៅ។ ពាក្យនេះត្រូវពួកនិយាយភាសា​ក្រេអូល (creole) (ភាសាបារាំងដែលមិនត្រឹមត្រូវ)​ នៅល្វីស៊ីយ៉ាណា​ និងកោះហៃទីប្រើដើម្បីហៅពួកខ្មោចដែលស្លាប់ទៅ​ ហើយត្រូវគេធ្វើឱយរស់ឡើងវិញ​ (ដូចខ្មោចឆៅក្នុងរឿងចិន)​ តែមិននិយាយ​ ឬមានសតិដឹងអ្វីៗទេ​ តាមរយៈមន្តអាគមន៍អូមអាម។

ក្នុងការនិទានរឿងអូមអាមវ៉ូឌូ ហ្វលខល​ (Voodoo folklore) ​តៗគ្នារបស់ពួកគេ​ គ្រូមន្តអាគមន្តអាគមន៍អូមអាមទាំងនោះ​ ដែលគេហៅថា​បូគោ (Bokor) (ដូចខ្មែរហៅពួកអាបធ្មប់ដែរ)​ ប្រើម្សៅម្យ៉ាងដែលគេហៅថា​ឃួប ផតដ្រ្ដេ (coup padre) (ជាម្សៅសំបូរជាតិពុលតេត្រូដូស៊ីន​ (tetrodoxin) ដាក់ចូលក្នុងមាត់។ បើតាមរឿងនិទានទាំងនោះ​ Zombie គឺជាមនុស្សចង្រៃ​ដែលអុកឡុកគ្រួរសារ​ ឬសហគមន៍ដែលធ្វើឱយគេឯងក្នុងស្រុកភូមិទ្រាំលែងបាន។ គេជួលគ្រូធ្មប់​ ឬគ្រូមនតអាគមន៍​ Bokor ដើម្បីធ្វើឱយបុគ្គលនោះក្លាយជា​ Zombie ។ គ្រូធ្មប់​យកម្សៅ​ coup padre ទៅដាក់ចូលក្នុងមាត់មនុស្សដែលគេចាត់ទុកថាចង្រៃនោះ​ (ប្រហែលជាបញ្ឆោតតាមចំណីអាហារ)​។ បុគ្គលនោះនឹងត្រជាក់ខ្លួនបន្តិចម្តងៗ​ ចង្វាក់បេះដូង​ និងដង្ហើមដើរយឺតទៅៗរហូតដល់ស្ទើរតែមិនមានសោះ។ ជាសាធារណៈ​ គេគិតថាបុគ្គលនោះស្លាប់ហើយ។ គេយកអ្នកនោះទៅកប់​ ទាំងអ្នកនោះនៅមានជីវិត។ គ្រូ Bokor ទៅលួចគាស់យកមកវិញ។ បុគ្គលនោះនៅមានជីវិត​ តែគ្មានការចងចាំ​ សតិដឹងអ្វីទេម៉ាយលេសដ្រូន​ (mindless drone) ក្លាយជា zombie ស្តាប់តែបញ្ជាររបស់គ្រូ​ Bokor នោះរហូតដល់គ្រូនោះស្លាប់។

កាលពីប៉ុន្មានឆ្នាំមុន​ ពាក្យថា​ មេរោគ​ Zombie និងជំងឺ Zombie បានលេចឡើងលើអត្ថបទសារពត៌មាមួយចំនួ​ន​ តែមិនសំដៅថាមេរោគទាំងនោះបង្ករឱយមានជំងឺដូចពួក​ Zombie ក្នុងកុនអាគាំងទេ។ ពាក្យនេះត្រូវអ្នកវិទ្យាសាស្ត្របស្ចឹមលោកហៅពួកមេរោគដែលសំងំ​ ឬក្រាំងហាយប៊រណេសិន​ (hibernation) ក្នុងដីជាមួយសាកសពមនុស្សឬសត្វដែលឆ្លង​ពួកវា​ ហើយចេញមករាតត្បាតឡើងវិញដោយកត្តាបំរែបំរួលអាកាសធាតុ​ ឬក៏មានគេទៅកកាយយកសាកសពនោះឡើងវិញ។ កាលពីឆ្នាំ២០១៣​ ក្រុមបុរាណវិទ្យាមួយក្រុមបានទៅកាយផ្នូរ​បុរាណដែលមានអាយុ៨០០ឆ្នាំ​ របស់ពួកជនជាតិដើមនៅភាគជើងរដ្ឋអាឡាស្ការ​ សហរដ្ឋអាមេរិចដោយមានការចូលរួមពីអ្នកស្រុកផងដែរ។ ក្រោយពីកាយប៉ុន្មានថ្ងៃ​ មានអ្នកចូលរួមទាំងនោះខ្លះឡើងស្នាមជាំពណ៌ក្រហមនៅជើង។ គេសសង្ស័យថាអ្នកទាំងនោះឆ្លងមេរោគចេញពីផ្នូបុរាណនោះ។

ដោយឡែក​ នៅតំបន់ស៊ីបេរី​ ប្រទេសរូស្ស៊ី​ ក្នុងឆ្នាំ២០១៦​ មានការរាតត្បាតជំងឺអង់ត្រាក់​ (anthrax) ដែលមានក្មេងប្រុសអាយុ១២ឆ្នាំម្នាក់ស្លាប់​ និងអ្នកជំងឺ២០នាក់ត្រូវគេបញ្ជូនទៅផ្នែុកសង្គ្រោះបន្ទាន់របស់មន្ទីរពេទ្យតំបន់។ មន្ត្រីរុស្ស៊ីបានបង្ហាញថា​ វាជាជំងឺអង់ត្រាក់ដែលរាតត្បាតក្នុងតំបន់នោះកាលពីជាង៧០ឆ្នាំមុន។ គេបានពន្យល់បន្ថែមទៀតថា​ ដោយសារការឡើងកំដៅបស់ភពផែនដី​ មេរោគដែលសំងំ​ ឬករាំង​ (permafrost)ក្នុងសីតុណ្ហភាពត្រជាក់ជាយូរមកហើយ​ សកម្មឡើងវិញ។ ហេតុការណ៍នេះធ្វើឱយគេបាររម្មណ៍ពីលទ្ធភាពដែលអាចរាតត្បាតឡើងវិញរបស់ជំងឺមួយចំនួ​នរក្នុងអតីតកាល​ ដូចជាជំងឺ​អ៊ុតធំ​ និងផ្តាសសាយ(១៩១៨នៅសហរដ្ឋអាមេរិច)ជាដើម។ ប៉ុន្តែ​ អ្នកជំនញខាងអត្តិសុខុមប្រាណ​បានអះអាងថា​ មេរោគខ្លះ​ ដូចជាពពួកផ្តាសាយមិនអាចស្ថិតនៅសំងំ​ ឬក្រាំងជាមួយមជ្ឈដ្ឋានក្រៅរាង្គកាយបានទេ ៕