នៅថ្ងៃទី៦ សីហា នេះសារព័ត៌មាន soompi បានចុះផ្សាយថា D.O. សមាជិក EXO ត្រូវរងពិន័យក្រោយជក់បារីអេឡិចត្រូនិចក្នុងបន្ទប់រង់ចាំមុនសម្តែងលើឆាក “Music Core” របស់ MBC ក្រោយពីអ្នកនិយមលេងអ៊ីនធឺណិតម្នាក់បានដាក់ពាក្យបណ្តឹងទៅកាន់មជ្ឈមណ្ឌលសុខភាពសាធារណៈ។EXO's D.O. allegedly spotted smoking an e-cigarette in a music program  waiting area | allkpop

ត្រលប់ទៅខែសីហា EXO បានចែករំលែកវីដេអូនៅលើឆាណែល YouTube ផ្លូវការរបស់ពួកគេដែលបង្ហាញពីសកម្មភាពផ្សព្វផ្សាយរបស់ពួកគេសម្រាប់ បទ “Cream Soda” នៅលើ “Music Core” របស់ MBC ។ នៅក្នុងវីដេអូនោះ D.O. ត្រូវបានគេចោទប្រកាន់ថា ជក់បារីអេឡិចត្រូនិចនៅក្នុងបន្ទប់រង់ចាំមុនពេលការសម្តែងមកដល់។

ជាលទ្ធផល អ្នកនិយមលេងអ៊ីនធឺណិតម្នាក់បានដាក់ពាក្យបណ្តឹងទៅកាន់មជ្ឈមណ្ឌលសុខភាពសាធារណៈ Mapo ទាក់ទងនឹងការជក់បារីក្នុងបន្ទប់រង់ចាំរបស់ D.O. ជាការឆ្លើយតប មណ្ឌលសុខភាពបានឆ្លើយតបដោយបញ្ជាក់ថា “មាត្រា៩ កថាខណ្ឌទី៤ ប្រការ១៦ នៃច្បាប់ស្តីពីការលើកកម្ពស់សុខភាពជាតិ កំណត់នូវអគារការិយាល័យ រោងចក្រ និងអគារពហុគោលបំណង ដែលមានផ្ទៃក្រឡាចាប់ពី ១០០០ ម៉ែត្រការ៉េ ឬលើសពីនេះជាតំបន់ហាមឃាត់ការជក់បារី។ ការបំពានបទប្បញ្ញត្តិនេះអាចត្រូវពិន័យជាប្រាក់រហូតដល់ ១០០,០០០ វ៉ុន (ប្រហែល ៧៥ ដុល្លារ)។Korean Netizens Flame EXO's D.O. After Idol Is Allegedly Caught Smoking  Indoors - Koreaboo

មជ្ឈមណ្ឌលសុខភាពកូរ៉េបានបន្តថា៖ «ការជក់បារីនៅក្នុងអគារក្រុមហ៊ុនផ្សព្វផ្សាយជាការបំពាន។ ទោះបីជា [D.O.] និងទីភ្នាក់ងាររបស់គេបានពន្យល់ថា D.O. កំពុងប្រើប្រាស់បារីអេឡិចត្រូនិចដែលគ្មានជាតិនីកូទីនក៏ដោយ ក៏ពួកគេមិនអាចផ្តល់ភស្តុតាងថាផលិតផលនោះគ្មានជាតិនីកូទីននៅក្នុងការពិពណ៌នា និងការណែនាំអំពីធាតុផ្សំនៃផលិតផលនោះទេ។ ជាលទ្ធផលការផាកពិន័យត្រូវបានកើតឡើង ខណៈដែល D.O បានសន្យាអនុវត្តច្បាប់ដោយស្មោះត្រង់ក្នុងនាមជាបុគ្គលសាធារណៈ៕