Home Blog Page 994

ព្រលានយន្តហោះទាំង៣ នៃខេត្តជាប់សមុទ្ររបស់កម្ពុជា

0

នៅក្នុងប្រទេសកម្ពុជា មានខេត្ត៤ ដែលជាប់នឹងសមុទ្រ ដែលរួមមានកែប កំពត ព្រះសីហនុ និងកោះកុង។ ក្នុងចំណោម៤ខេត្ត មានខេត្ត២ ដែលមានព្រលានយន្ត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj4FUnvD6qIxUxGyw7v3GiLWFW-ArD0kseAGlil98Uhx07RBEFdjqcg4mt26Lh_ex9t3DlXM70aaJwnLUycRSux2_4sXJ3br-aZ08KEewAvy8vYRIdRYTa2KI0U_QdM5as7tziVqWPKA0zv82f-qczZfQg2Doxbd_7iaM8_KEz3FoYAfjmSOanicdn2Gao/s1020/15600001.jpg

នៅក្នុងនោះ ខេត្តព្រះសីហនុ មានព្រលានយន្តហោះ២ ដែលមួយដាក់ឱ្យដំណើរការតាំងពីឆ្នាំ២០០៧ គឺអាកាសយានដ្ឋានអន្តរជាតិក្រុងព្រះសីហនុ ខណៈអាកាសយានដ្ឋានអន្តរជាតិលើកោះរ៉ុងវិញ ទើបតែត្រូវបានរដ្ឋាភិបាលបើកភ្លើងខៀវ អនុញ្ញាតឱ្យសាងសង់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhH01XIEbEUMGbgdo9PMjn4tyLXFnAvowsoJ11svAuL2sj87JYU-kNp7FkEl9gOQe2vVHjG93tKb9NGugQpwJcqWbk-uOKYxDjbcP1xDgUAPudczFgj5U1MVkG9a5kZCFy_9T4GdPWj1XBQYJf7h38-k49XZJrn5NJwfHjVAQrWrRsMbhkcE1euGaaop84/s750/Lead%E1%9E%8A-11.jpg

ដោយឡែក ខេត្តកោះកុង ជាខេត្តដែលសម្បូរទៅដោយសក្តានុពលទេសចរណ៍ធម្មជាតិ ក៏មានព្រលានយន្តហោះមួយដែរ មានឈ្មោះថាអាកាសយានដ្ឋានអន្តរជាតិតារាសាគរ ដែលនឹងបើកឱ្យដំណើរការនាថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៤ ខាងមុខនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj7cmTAidgU6WOaUM2p4mLBWbaxmzeD3LtwZnGpURDkqYPq5Tuqmk_FYUL-VIwRca-Ru2Yuahos7mvfcy-y3dEJK9AWjE9is3LjIGt7oHeqZZnc2jYLnPYElyPvFJokpmTdFikB8H5KhvC05H9vmU02iddDzpT0iHwRPWAkiyXtPW9dhEPF_S32ROZGyfY/s1280/IMG_1090.jpeg

ការដែលមានព្រលានយន្តហោះច្រើនបែបនេះ ផ្តល់ភាពងាយស្រួលដល់ការធ្វើដំណើររបស់ភ្ញៀវទេសចរ ដែលចំណាយពេលវេលាតិច និងតម្លៃសមរម្យ៕

ចំនួនពលរដ្ឋវ័យចំណាស់គ្មានលំនៅឋានកើនឡើងនៅទីក្រុងញូវយ៉ក

0

សហរដ្ឋអាមេរិក ៖ LiveOn NY ជាអង្គការមិនស្វែងរកប្រាក់ចំណេញរបស់អាមេរិកលើកឡើងថា ចំនួនមនុស្សចាស់នៅលីវមានអាយុចាប់ពី៦៥ឆ្នាំឡើង នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក បានកើនឡើងជាងទ្វេដង ចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០២២ ។ ចំនួននេះបានកើនឡើងខ្ពស់ជាង៣ដង បើធៀបនឹងចំនួនមនុស្សចាស់នៅលីវអាយុតិចជាង៦៥ឆ្នាំ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhnE1LSOo2keAOgv8pqW04jg9niKxufu1Y4Dy6KyEcoLNBCwV_kHLfHJ-4CJNVPqqVPllIOfmY0wGWS7Q2sXUwqE0CrE_8015-x_K4X7a9_IaebfTc26RPrWz2kf5eDeQgdsRbBv8GLTfecs8KLci59FXK7SuGIsjFvk4T9YqQIxtxyiXuLG8XiEAB6RS0/s2560/HOMELESS_02-scaled.webp

របាយការណ៍បញ្ជាក់ថា មនុស្សចាស់នៅលីវមានអាយុចាប់ពី៦៥ឆ្នាំឡើង ស្មើប្រមាណ១.៧០០នាក់ បានរស់នៅក្នុងជម្រកមនុស្សចាស់នៅលីវ ដែលជម្រកនេះទទួលយកមនុស្សចាស់គ្មានផ្ទះសម្បែងជាច្រើនមកស្នាក់នៅ ។ ចំនួននេះបានកើនឡើងពីចំនួន៧០០នាក់កាលពី៨ឆ្នាំមុន ហើយមនុស្សចាស់ស្នាក់នៅក្នុងជម្រក ដែលមានអាយុ៦៥ឆ្នាំឡើង បានកើនឡើងពី៥% ទៅ៨% ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEidMrkLZMiFek5IjESWPuzqFYJpkkWhmlFBoqecBheTNGd3ED7mDkuNgCqO4O4a-DRY67D6BlJYlc9jXuYf7kFHgmTtH9BThppXvFYHMJv7KBNmO5wpMgFgcP6wngCrTMN5_yOinegjkxDjdGZT2TI0551QsRognFxQbkkNd4jZtn1pbLVejf6FJUvPX_U/s1280/photo_2024-07-04_14-57-31.jpg

ពលរដ្ឋនៅទីក្រុងញូវយ៉ក ប្រមាណ ៣១៥.០០០នាក់ បានរង់ចាំរស់នៅក្នុងអាផាតមិន តម្លៃសមរម្យដែលសាងសង់ដោយអាជ្ញាធរ ហើយអាផាតមិននេះ ក៏បម្រុងទុកសម្រាប់ពលរដ្ឋមានអាយុចាប់ពី៦២ឆ្នាំឡើងផងដែរ ។ វាបានកើនឡើងពីចំនួន២៣០.០០០នាក់នៅឆ្នាំ២០១៦ ហើយរយៈពេលរង់ចាំស្នាក់នៅ គឺ៦ឆ្នាំ ប៉ុន្តែការស្នាក់នៅអាផាតមិន មួយចំនួនអាចរង់ចាំយូរជាងនេះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjmk7OJ2aLVNlL_nalI-XgIFAiI8_zrEiN3KMRJrquYQp0qb3lQG6o6EDqwZWP9foP18XClcCHRfVL_1m6kutVaWsUGvyH0ecV91sjhUtvtGWPlV49eE1-o8uO5fOpHAMGqH24IOYdr0aJive4-YLuhBWaKqLnvSFJQtiZqLbHQcXhw7LgfTJBCVyl3-to/s1200/photo_2024-07-04_14-57-31%20(2).jpg

កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ ការិយាល័យសេវាសង្គមនៅទីក្រុងញូវយ៉ក បង្ហាញថា កាលពីចុងខែមេសា ឆ្នាំ២០២៤ មនុស្សចាស់នៅលីវ អាយុ៦៥ឆ្នាំឡើង ប្រមាណ៦៥០នាក់ បានប្តូរទីលំនៅចេញពីជម្រកមនុស្សចាស់ ទៅរស់នៅក្នុងលំនៅឋានអចិន្ត្រៃយ៍ក្រោមការផ្តល់ប្រាក់ឧបត្ថម្ភ ។ ចំនួនប្តូរទីលំនៅចេញពីជម្រកមនុស្សចាស់នេះ គឺជាចំនួនខ្ពស់មួយ បើគិតចាប់ពីឆ្នាំ២០១៩ ។

របាយការណ៍របស់អង្គការ LiveOn NY បញ្ជាក់ថា ចំនួនមនុស្សចាស់នៅទីក្រុងញូវយ៉កកើនឡើងភាគច្រើន គឺជាអ្នកគ្មានការងារធ្វើ, អ្នកជំងឺគ្មានធានារ៉ាប់រងសុខភាព ឬគ្មានផ្ទះសម្បែងរស់នៅ ។ របាយការណ៍នេះបានផ្អែកលើទិន្នន័យការស្រាវជ្រាវរបស់ក្រុមភ្នាក់ងារគ្មានផ្ទះសម្បែង ព្រមទាំងលទ្ធផលការស្ទង់មតិផ្នែកគ្រប់គ្រងអចលនទ្រព្យ ៕

អស់បារម្ភនឹងបញ្ហាហាលខោអាវមិនស្ងួតក្នុងរដូវវស្សាហើយ ដោយគ្រាន់តែចេះបច្ចេកទេសទាំងនេះ!

0

ដល់រដូវវស្សាហើយ តើអ្នកណាខ្លះកំពុងពិបាកចិត្តរឿងហាលខោអាវអត់ស្ងួត ឬធុំក្លិនអត់? ដោយសារឥឡូវគឺជាខែភ្លៀងដូច្នេះយើងជៀសមិនផុតទេរឿងហាលខោអាវអត់បានស្ងួតល្អ ដែលបណ្តាលឱ្យខោអាវមានក្លិនផ្អួរ។ ហេតុនេះដើម្បីហាលខោអាវឱ្យឆាប់ស្ងួត និងគ្មានក្លិន អ្នកគ្រាន់តែចេះបច្ចេកទេសទាំង ៥ ដូចខាងក្រោមនេះ៖

១.ពិនិត្យអាកាសធាតុមុនពេលបោកគក់៖ ការពិនិត្យអាកាសធាតុគឺជារឿងមួយដ៏សំខាន់ ព្រោះបើយើងមិនបានពិនិត្យមើលអាកាសធាតុ អាចធ្វើឱ្យខោអាវរបស់យើងហាលមិនស្ងួត ឬធុំក្លិនផ្អួរជាដើម ដូច្នេះអ្នកគួរពិនិត្យមើលអាកាសធាតុមុនពេលបោកខោអាវ ដើម្បីធានាថាសម្លៀកបំពាក់ដែលបានបោកគក់អាចស្ងួតបានយ៉ាងល្អ និងគ្មានក្លិនផ្អួរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEivB9-EhuzQvw-5XEQU2pWXWe_83UHc61wmNDJdueKtFEqGIsJC_q-sjK_ako8H2e5UO6pb4vVYcoxd1LMl6qJRYKDfEc1-Ofv2ufLw4U7Ccws4B82UmbLk7DLF00MLXXdYB0UYZRQXJr9xm0cTKS_S4-oOWr1JVQPufN2f7T4MnxI9rJK5XQWOok0gGwk/s640/2e5893c0-8b7a-11eb-b2ed-711c59c941c5.jpg

២.ទឹកក្រអូប ៖ នៅពេលបោកខោអាវ កុំភ្លេចបន្ថែមទឹកក្រអូបផង ព្រោះវានឹងជួយកាត់បន្ថយក្លិនស្អុយនៃក្រណាត់ក្នុងកម្រិតជាក់លាក់មួយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhH8unPqS9i9UIcrU43REBndV86mkuIYxYsrenMTJkeNWG0wmnnjMjwLz90OZYcyjAm_RzcnfRVmimqq7jpeEq5pThzdByD7-Oagd2OeRT0f5ie0fBvTjorsDOVeTO2vIioZZac7DWsLcdtQu9MKDLIX_lz4RMbRjxc2XskoFhK5UkBE899BN0PAx1Vyb8/s1240/9Tzi8ywRz924XE3uHaD6DfGZQfjEdZd7oKlsiR53VLHvSZExpMzuRmKdwHbkL9Pk5nOR6Lxah0vZ0WgTbZO3wcDjQf51LsIP7T6QvregEo0Yo0HcbzfasFwOfy736WiQFYg0Z_0x8X3Fh1NK_eJ2kU7K5MfjDTFgZT+3j6EHFNbuNlfaawDVGpxihjxBrXtnseUYMxrWfGACcg_RVwVAKA=.webp

៣.សម្ងួតវាយ៉ាងយកចិត្តទុកដាក់៖ មិនថាបោកម៉ាស៊ីន ឬបោកដៃនោះទេ ពេលដែលយកទៅហាល គួរតែពូត ឬសម្ងួតឱ្យបានស្រស់ទឹក មុននឹងយកទៅហាល ព្រោះខែភ្លៀង មេឃមិនសូវមានអំណោយផលទេ ដូច្នេះបើសម្ងួតមិនបានល្អ នៅមានទឹកច្រើន វានឹងមិនងាយស្ងួតឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgYKjVxSlbTEhVESb3GyJ2rol1kZl8AHU1oOzf3BX1dDx6LoQxgHXXz0fKWghikn7-sA3Vbcf_cRJYyFu7BrCA3zUVuK2BFEuVhhYk9LgYnmZsQWubmwJes_6AlkzPsr-wpvOmOLlSswynEYQ4ouLl_RE_B4saj8PSyTaYgVxsdyxcPRge9PWjhZQheyoY/s832/17july-winter-laundry-medium2_medium@2x.jpg

៤.កង្ហារ ឬម៉ាស៊ីនត្រជាក់អាចសម្ងួតបានលឿន៖ ការសម្ងួតសម្លៀកបំពាក់ត្រូវតែស្ងួតនៅកន្លែងដែលមានពន្លឺព្រះអាទិត្យ និងមានខ្យល់ចេញចូលបានល្អ។ ប៉ុន្តែបើនៅរដូវវស្សា តើអាចរកកន្លែងស្ងួត និងខ្យល់ចេញចូលបាននៅឯណា? ដូច្នេះការបើកម៉ាស៊ីនត្រជាក់ ឬកង្ហារ វានឹងជួយឱ្យខ្យល់ក្នុងបន្ទប់ធ្វើដំណើរបានស្រួល និងធ្វើឱ្យក្រណាត់ស្ងួតរហ័សដោយគ្មានក្លិនផ្អួរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhnmo-IZhB_lUiUNjH2FRlgKoBG9_Niq9AvY7tIe0i-s5QPXhXTTDY1wVp_HKHiEUlA3hNDjs43LqM46rRKWz8f0lOMrFZm3EwFlOXSAoY3y3VcnxjfmGMHsOKS6u2_cwyqgVzxfba9427xih1Fk7eWFnYSRgXLi4kgA3bYFLfw8_GqVcltkS_32sPEdyw/s4032/u2jw6teagea31.jpg

៥.ជៀសវាងកន្សែងពោះគោ ឬខោអាវសាច់ក្រាស់៖ បើករណីមានបោកកន្សែងពោះគោ ឬ ខោអាវក្រាស់ៗដូចជាខោខោវប៊យ គួរដាក់វាដោយឡែកពីសាច់កំណាត់ស្តើងៗ បើមិនចឹងវានឹងមិនងាយស្ងួតនោះទេ៕

ចង់បានសក់ស្អាតក្រាស់ទន់រលោង និងមានសុខភាពល្អត្រូវអនុវត្តវិធីទាំងនេះ!

0

សក់ គឺមានសារសំខាន់ខ្លាំងណាស់ក្នុងការលើកកម្ពស់សម្រស់ឱ្យកាន់តែមានភាពទាក់ទាញថែមមួយកម្រិតទៀត។ ហេតុនេះហើយអ្នកត្រូវតែយកចិត្តទុកដាក់ក្នុងការថែទាំសក់ឱ្យមានសុខភាពល្អ ឆាប់ដុះសក់ និងធ្វើឱ្យសសៃសក់របស់យើងរឹងមាំទន់រលោង ជាមួយវិធីសាស្ត្រដូចខាងក្រោម៖

១.លាបក្រេមបន្ទន់បន្ទាប់ពីកក់សក់រួច៖ ជាការពិតណាស់នៅពេលដែលយើងកក់សក់ជាមួយសាប៊ូរួច អ្នកគួរតែប្រើក្រេមបន្ទន់ដើម្បីបណ្តុះសក់របស់អ្នក ធ្វើឱ្យសក់មានសំណើម និងទន់រលោង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhxETsNKeI4wnhdRlCDJzJC_6WG8NnKQV-pwrBn37WEA4WwmVr3TUlC61v3PK_QAg2Fo5KgGFBQCvFKQNXBkpw_bxt7hs3SEJgEenzwBfu7mhAzuLYf65C06qpTPqynaQTmxCkuqezFXpG7WImsGXSGIsaVfwT-b5bsLz2r-VBj5sE_8jOj-H6ZZs57e9Y/s1600/7f283529c3b23a3f30452e91554bfea5eef4253f-5072x3868.webp

២.កាត់តម្រឹមសក់ឱ្យបានញឹកញាប់៖ ការកាត់សក់មិនបានធ្វើឱ្យសក់ដុះលឿននោះទេ ប៉ុន្តែវាជួយកម្ចាត់បញ្ហាបែកចុងដែលធ្វើឱ្យសក់ខូច ហើយការតម្រឹមសក់ដែលបែកចុង អាចជួយឱ្យសក់របស់អ្នកដុះលូតលាស់បានយ៉ាងល្អ។

៣.ផ្លាស់ប្ដូររបបអាហារឱ្យបានត្រឹមត្រូវ៖ ការដែលមានសក់វែង និងរឹងមាំ មិនមែនពឹងផ្អែកតែលើផលិតផលដែលអ្នកប្រើប្រាស់មួយមុខនោះទេ។ កត្តាសំខាន់នោះ គឺរបបអាហារដែលអ្នកបរិភោគ ដូច្នេះអាហារដែលល្អសម្រាប់សុខភាពសក់មានដូចជា សាច់គោ អយស្ទ័រ ចេក សណ្ដែកសៀង ត្រី និងគ្រាប់ធញ្ញជាតិ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjRdOQPfNtUUNvJGlTJMxhUNTwBtGgD9OFZO3X9bqnSyTQmqAwGn4lAm6vSQZukMsUmq4uxb8qkynbCm5GQecAwl2JXmK5PtEt94IDmHRDO5DyIgt5SakJ3KLLha_RfWdxrq6ou1ITNMrDdsDt3BJMKr5CSNZ_uefN8J2lzUr1ZzFOpGZwtf7_NzuCkHrg/s1400/banner_91a957a7-3466-40b7-a9c9-0ab45af0c849.webp

៤.កាត់បន្ថយការកក់សក់៖ ការកក់សក់គឺជាវិធីដ៏ល្អមួយក្នុងការសម្អាតសក់ និងធ្វើឱ្យស្បែកក្បាលរបស់អ្នកមានអនាម័យ ប៉ុន្តែប្រសិនបើអ្នកកក់សក់ជារៀងរាល់ថ្ងៃ ឬញឹកញាប់ពេក វានឹងបំផ្លាញសសៃសក់ ធ្វើឱ្យសក់ស្ងួតនិងខូចបានយ៉ាងងាយស្រួល។ ហេតុនេះហើយអ្នកគួរកក់សក់ ២-៣ ដងក្នុងមួយសប្តាហ៍បានហើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjYG3OqlgdJqUjv5bafsEEPJeKGYLm5DKDssQ_kVprQKwdhqtasFxchQCQTFfftKcpBy7YQC1wOhPP1NtBCEYNYeToiXkJGM5MF1qsWZn2tYPWYHpJMhgm7QxvZ84x8wPy9W0j706bquysivwCO48noZavmx_mu0aFiBeY12NyoCvAO5VWQ2cW1cAk8QC8/s800/long-hair.webp

៥.កុំសិតសក់ខណៈពេលដែលសក់នៅសើម៖ ការសិតសក់នៅពេលដែលសក់សើម អាចធ្វើឱ្យសក់របស់អ្នកងាយជ្រុះ នឹងបណ្តាលឱ្យសក់ស្តើងជាងមុន។

៦.ជៀសវាងប្រើឧបករណ៍ក្តៅពេក៖ ការប្រើប្រាស់ឧបករណ៍ដូចជា ដង្កៀបកៀបសក់ ម៉ាស៊ីនមូល ផ្លុំ ដោយកម្តៅក្តៅខ្លាំងពេក អាចធ្វើឱ្យសក់របស់អ្នកខូច នឹងមិនងាយលូតលាស់បានលឿននោះទេ៕https://www.townparle.in/wp-content/uploads/2019/09/Hair-care.jpg

៥ ប្រទេសដែលគ្រោះថ្នាក់បំផុតសម្រាប់ភ្ញៀវទេសចរក្នុងឆ្នាំ ២០២៤

0

សម្រាប់ភ្ញៀវទេសចរដែលមានបំណងទៅកំសាន្តនៅក្រៅប្រទេស ហាមដាច់ខាតកុំទៅទស្សនាប្រទេសទាំង ៥ នេះឱ្យសោះ បើពុំដូច្នេះទេអ្នកអាចនឹងមានគ្រោះថ្នាក់។ ជាការពិតណាស់ប្រទេសទាំងនេះបានជាប់ឈ្មោះ ជាប្រទេសដ៏គ្រោះថ្នាក់បំផុតក្នុងពិភពលោក ដោយសារបច្ចុប្បន្នកំពុងមានអស្ថិរភាពនយោបាយ និងសង្គមជាច្រើន រួមទាំងមានហានិភ័យនៃអំពើភេរវកម្មទៀតផង។ នេះបើយោងតាមការចុះផ្សាយរបស់ International SOS ដែលជាក្រុមហ៊ុនឯកទេសផ្នែកសុខភាព និងសន្តិសុខ បានបង្ហាញថា ប្រទេសទាំង ៥ នេះគឺគ្រោះថ្នាក់បំផុតក្នុងឆ្នាំ ២០២៤ ដែលភ្ញៀវទេសចរគួរចៀសវាង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgq_0HnXxNo3rXrpetdgRt49bO8lMvYlf1JyKftLvm7YLrOCTc_XDWhaCvfCsgAlsBjeR9CSFgMYr14b1VTqt_7BKfJ7cwdIYsn2BQChyphenhyphenChwauimtAUtIZLuSKAQKTbFwqbxvCp1cA-cuDLomQD4rFkOJcyI18A6Rq5PbKtFO3WIiaKT-z_f7h3VSWBR9k/s926/photo_2024-07-04_14-41-53.jpg

១.ប្រទេសស៊ូដង់ខាងត្បូង
២.ប្រទេសអាហ្វហ្គានីស្ថាន
៣.ប្រទេសស៊ីរី
៤.ប្រទេសលីប៊ី
៥.ប្រទេសសូម៉ាលី។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEixDR1Jps1oTughSowm61dP-E7RTNWlPQbASApIUB1oybXAS2wJehkeGtV7HKDvtnsGg2S_z40qmgMonebk-bo-oNrY3iwoMbUg1_lKBqoIhGCQiDEJp8Kzxqf5dJG4MUex5KFe7jL4c0wVslI-bDpMyuqL8k4TgUcSamV_T9s6SSTHEZLdR2iModP-NEo/s1280/photo_2024-07-04_14-41-54%20(2).jpg
ចំណាត់ថ្នាក់នេះគឺផ្អែកលើសូចនាករគ្រោះថ្នាក់សំខាន់ពីរនៃសុខភាព និងសន្តិសុខ ដោយបន្ថែមពីលើសុខភាពផ្លូវចិត្ត និងការប្រែប្រួលអាកាសធាតុ។ ដូច្នេះសន្ទស្សន៍មាន ៥ កម្រិ ពីទាបទៅខ្ពស់ ដែលកម្រិតទាបបំផុតនៃសន្ទស្សន៍បង្ហាញពីប្រទេសដែលមានសេវាថែទាំសុខភាពប្រកបដោយគុណភាពទូទាំងទឹកដីរបស់ខ្លួន ជាមួយនឹងហានិភ័យទាបនៃជំងឺឆ្លង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgVbAvCVj0Aj9aRnYAIuRhxpZWlRhM2DC3xvs8s0eeN3W9XVZieAbl88DkU-e6-PDASlJSN6HsNBw_vqTXuLxM24m0K8NVttGHlde5i7x_OwhlmcnVqZ_c9Fwn8gP9lRFR1MP6IrMwXjrhYERWAAuFqoXDWDV2WB4FeTScv39ZFaJpU1SL7ygypkEJgxX8/s1200/photo_2024-07-04_14-41-54.jpg

រីឯនៅកម្រិតខ្ពស់បំផុតវិញ ប្រទេសនេះត្រូវបានគេវាយតម្លៃថា “ការថែទាំសុខភាពគឺស្ទើរតែមិនមាន ឬបង់ពន្ធលើសកម្រិត ឱសថតាមវេជ្ជបញ្ជាគ្មានគុណភាព អាហារកខ្វក់ និងការឆ្លងមេរោគតាមទឹកជាដើម។ លើសពីនេះកម្រិតខ្ពស់បំផុតក៏ជាប្រទេសដែលខ្វះការគ្រប់គ្រងរបស់រដ្ឋាភិបាល ជាមួយនឹងច្បាប់ និងសណ្តាប់ធ្នាប់តិចតួចបំផុត ឬមិនមាននៅលើតំបន់ធំមួយ ក៏ដូចជាមានការគំរាមកំហែងវាយប្រហារពីក្រុមប្រដាប់អាវុធដែលសំដៅលើជនបរទេសផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi_w1Dk52T3VGkjsBY1xk0muBRLcb06jM0qgYID5zMofhAqKlAkwowxdvK7AzVSfEs_CQUCkrs_vwy0fObEoRNpNj_cuxjwUrwrBpZc7WTceXhW8G85H4zBdZoP6_JFFYhr6ZPu1jicUYMRCcc7bM18-39jMRV_JL1q_LLIPxOVJJmRohkcVK5XVAYG3Vk/s1280/photo_2024-07-04_14-41-55.jpg

ទោះជាយ៉ាងណាក៏ដោយ ក្រៅពីប្រទេសដែលគ្រោះថ្នាក់បំផុតលើលោក ក៏មានប្រទេសដែលមានសុវត្ថិភាពបំផុតចំនួន ៥ ផងដែរដូចជា៖
១.ប្រទេសអ៊ីស្លង់
២.ប្រទេសលុចសំបួ
៣.ប្រទេសន័រវេស
៤.ប្រទេសស្វីស
៥.ប្រទេសដាណឺម៉ាក៕

ដឹងអត់! កម្ពុជា បញ្ចប់សង្គ្រាមទាំងស្រុងនៅឆ្នាំណា?

0

មហាជនមួយចំនួននៅតែយល់ច្រឡំថា ក្រោយជ័យជំនះលើរបបប្រល័យពូជសាសន៍ ប៉ុល ពត ក្នុងឆ្នាំ១៩៧៩ គឺជាការបញ្ចប់សង្គ្រាមទាំងស្រុងនៅកម្ពុជា តែការយល់ឃើញនោះមិនត្រូវត្រឹមនោះទេ ដោយកម្ពុជាមានសន្តិភាពពេញលេញនៅឆ្នាំ១៩៩៨។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgziofGgwObziTx6OY1B6PcBGxtulXnUWNjW9_S2TuE4rqthY-xcKnnrR-CmSJUcn8iPzE70-RYDLuev2uJ77uXkkrW1GKbXuz6bVgZh7dv310qat9teVNlhpA504EUyIEGe9EFjYixgiaj0pW2c7eChob-0UgvLXFgfAf9rXnRe2t1BBNexwjaPvKzXcQ/s750/606ac44b4bf76.png

នាគ្រោះនោះ ក្នុងថ្ងៃទី ២៣ ខែតុលា ឆ្នាំ ១៩៩១ ភាគីទាំង ៤ របស់កម្ពុជារួមមាន លោក ហ៊ុន សែន តំណាងឱ្យរដ្ឋកម្ពុជា, ចលនាតស៊ូហ្វ៊ុនស៊ិនប៉ិចដែលតំណាងដោយសម្តេចព្រះ នរោត្តម សីហនុ និងសម្តេចក្រុមព្រះ នរោត្តម រណប្ញទ្ធិ, រណសិរ្សជាតិរំដោះប្រជាពលរដ្ឋខ្មែរ តំណាងដោយលោក សឺន សាន និងក្រុមចលនាកម្ពុជាប្រជាធិបតេយ្យ (ប៉ុល ពត) តំណាងដោយ លោក ខៀវ សំផន បានឈានទៅចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពនៅទីក្រុងប៉ារីស ប្រទេសបារាំង ក្រោមវត្តមានសាក្សីមកពី ១៨ ប្រទេស រួមទាំងអគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) ផងដែរដើម្បីបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh2mpAO9-BHLXdQ6UmrhctPsmEBunGGjZ_jNW-E8KZhoMNq4tp7HUkLQGYdz_DnQlkiHVSBuirfvWUEL0Cm22lYnJXQvmLCN5XfbGiA51sbbRtt2YBsPjPYlO33zYEjOozsrMAL51tDDEc80EWRpmAQNfisXv2FBukYPG-HhP6oDTvDa6xg8CibqYRXjs4/s1280/paris_peace_conf_sign_archive_0.jpg

ក៏ប៉ុន្តែកាលនោះ បើទោះបីមានកិច្ចព្រមព្រៀងសន្តិភាពប៉ារីស ២៣ តុលា ១៩៩១ ក៏ពិតមែន ប៉ុន្តែសង្គ្រាមស៊ីវិលនៅកម្ពុជានៅបន្តដែលបង្កដោយភាគីកម្ពុជាប្រជាធិបតេយ្យ (ប៉ុល ពត)ដដែល។

សង្គ្រាមនេះ បានអូសបន្លាយរហូតដល់ឆ្នាំ១៩៩៨ ទើបកម្ពុជាអាចបញ្ចប់សង្គ្រាម និងទទួលបានសន្តិភាពពពេញលេញ និងសម្បូរសប្បាយរហូតមកដល់សព្វថ្ងៃ ដោយសម្តេចតេជោហ៊ុន សែន បានប្រើគោលនយោបាយឈ្នះ ឈ្នះ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjP5UBSVWXwYxF1TtvDShzjVx1FYwinJBwY-JdnXSFefS2Qf1a_IUy1C-pcoJpw7fZNF1zsYXX9m723oPdPbdlZakmsTkNd8ZzxES5YAZ5h68pxwapon6LHwB7wGcpC6xmE2f5PcDq0_5VRY8Px6NR6AEaoQRy1SJl5uQvyPtFQngIaeEvsFncGSUWB448/s575/h-4-ill-639759-cambodia-phnom-penh-1979-61-622cc8ad7a36cd05f20f6162.jpg

ខ្លាចថ្ងៃចន្ទ គឺជាបញ្ហាសុខភាពផ្លូវចិត្តរបស់បុគ្គលិក និងគួរប្រញាប់ព្យាបាលបន្ទាន់

0

បុគ្គលិកធ្វើការមួយចំនួនធំពុំចង់ឱ្យថ្ងៃចន្ទមកដល់ឆាប់ៗទេ ហើយពួកគេចង់ឱ្យថ្ងៃអាទិត្យយូរជាងពេលធម្មតា ។ អារម្មណ៍ទាំងនេះជាសញ្ញាបង្ហាញថា ពួកគេកំពុងតែមានជំងឺម្យ៉ាងឈ្មោះ «Monday Phobia» ឬជាជំងឺខ្លាចថ្ងៃចន្ទ ។ វាពុំមែនជាបញ្ហាតូចតាចទេ ហើយជំងឺនេះអាចប៉ះពាល់ដល់សុខភាពរាងកាយ និងផ្លូវចិត្តហួសពីការស្មាន បើមិនប្រញាប់ព្យាបាលទេនោះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjjDmKEICzOGgFoDm5rpryscHVLGzLmIFtl1nDNc4vLzHyxysd6PT7hUypC0WCAF3qK5LTp6MhlmVQMP1DZxjwNO832wEiyYDOOXQduM8u1AIMQ2tqNc5cZRYBTjDLTGUVy7kJCYIDQlduhGwhvsMFI7b8cW9DuoM02OuGow2_XTHOts4fJceaDxODlr6Q/s640/photo_2024-07-04_13-58-20.jpg

រោគសញ្ញាខ្លាចថ្ងៃចន្ទ គឺអាចចាប់ផ្តើមកើតឡើងពីអារម្មណ៍តូចមួយ ដូចជា ៖ ពុំចង់ទៅធ្វើការ ហើយរោគសញ្ញានេះភាគច្រើនតែងតែកើតឡើងនៅយប់ថ្ងៃអាទិត្យ រហូតដល់ថ្ងៃចន្ទ ។ ប្រសិនបើមានរោគសញ្ញានេះញឹកញាប់ វានឹងធ្វើឱ្យអ្នកនោះមានអារម្មណ៍ធុញទ្រាន់, សោកសៅ និងនឿយហត់ ចំពោះថ្ងៃធ្វើការដើមសប្តាហ៍ ។

ចំណែកមូលហេតុបណ្តាលឱ្យមានរោគសញ្ញាខ្លាចថ្ងៃចន្ទ គឺវាកើតឡើងដោយសារភាពតានតឹងក្នុងការងារប្រចាំថ្ងៃ ដូចជា ៖ ស្ត្រេសរឿងការងារ, មិត្តរួមការងារ, ការរស់នៅប្រចាំថ្ងៃ និងបញ្ហាតូចតាចផ្សេងៗដែលយើងពុំចង់ប្រឈមមុខជាមួយវា ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhy-9tmsZxSeGP62Z0LYB91Ju4eU2h086_WZl87wJi-UOYQvePiJHUh7xlMQfKSi7Bi8Md0wVDtVC9skHZm_2xnItd1Y1NJlP3iYQ5m0De0w9ubXIyx_EyAeDHSZmWO0WT_oqz0UCRJsGP_xH_2PAKr-yS8ZcgZaeoBKasxv9DaTRUyG8HqLnd7srYnBjA/s500/1_XnPMfMBA7sKJ5eyRMBgtQA.jpg
ខាងក្រោមនេះ គឺជារោគសញ្ញាខ្លាចថ្ងៃចន្ទ ៖
-ពុំសប្បាយចិត្តនៅកន្លែងធ្វើការ និងមានអារម្មណ៍ធុញទ្រាន់គ្រប់ពេលឱ្យតែថ្ងៃចន្ទមកដល់
-គ្មានភាពខ្នះខ្នែង ឬខ្វះការយកចិត្តទុកដាក់ក្នុងការងារ រហូតដល់បំពេញការងារខ្វះចន្លោះ
-ចាប់ផ្តើមមានអារម្មណ៍ថា ពុំចង់មានទំនាក់ទំនងជាមួយមិត្តរួមការងារ, ប្រធានផ្នែក ឬអតិថិជន រហូតដល់គ្មានមិត្តនៅកន្លែងធ្វើការ
-ប្រសិទ្ធភាពការងារធ្លាក់ចុះ ខ្វះភាពច្នៃប្រឌិតក្នុងការងារនីមួយៗ ពីព្រោះអារម្មណ៍មិននៅជាមួយការងារ
-រង់ចាំឱ្យតែឆាប់ដល់ថ្ងៃឈប់សម្រាក ឬរង់ចាំឱ្យឆាប់ដល់ម៉ោងចេញទៅផ្ទះ ឬអង្គុយមើលនាឡិកាពេញមួយថ្ងៃ
-ផ្លូវចិត្តកាន់តែទន់ខ្សោយ មានអារម្មណ៍ទន់ជ្រាយ និងយំតែម្នាក់ឯងញឹកញាប់
-ឆាប់មួរម៉ៅ និងអារម្មណ៍ផ្លាស់ប្តូរគ្រប់ពេលវេលា
-មានអារម្មណ៍អស់កម្លាំងនៅកន្លែងធ្វើការ និងជាមូលហេតុសំខាន់នៃការដាក់ពាក្យលាឈប់ពីការងារ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi5YZHZofdlSN_L8XC4FhI1lbKL4agySkF52SHshEHIvXvt2AePoyY853_x9c6ucHXIw63lFU4YniDZmTrLrFhV-v6afX-yCxuTU6S7JCADLoiyOpBe_JNQehM5A9HbOaXh7VM16iJy_AEkFQn0C0RQ-on4xX8XBJMIru64VflRIZQFjbS-iHbmdFG7UM0/s1200/young-professional-shows-signs-of-stress-on-a-monday-morning.webp

អារម្មណ៍ភ័យខ្លាច ឬពុំចូលចិត្តថ្ងៃចន្ទ អាចវិវត្តន៍ទៅជារោគសញ្ញា Burnout នាពេលក្រោយ ហើយវានឹងធ្វើឱ្យមានការធ្លាក់ទឹកចិត្ត និងអស់អារម្មណ៍ធ្វើការ ។ ហេតុនេះ បើមានរោគសញ្ញានេះ ចូរប្រញាប់ព្យាបាលជាបន្ទាន់ ពីព្រោះបើទុកយូរពេកអាចធ្វើឱ្យកើតជំងឺធ្លាក់ទឹកចិត្ត ។ បើករណីតានតឹងខ្លាំង វានឹងបង្ហាញរោគសញ្ញាលើរាងកាយផងដែរ ដូចជា ៖ បេះដូងលោតញាប់ និងមានបញ្ហាក្រពះ ជាដើម ៕

ប្រទេសជប៉ុនបានចេញក្រដាសប្រាក់យ៉េនថ្មី ដើម្បីប្រឆាំងនឹងក្រដាសប្រាក់ក្លែងក្លាយ

0

ប្រទេសជប៉ុន៖ កាលពីថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៤ ប្រទេសជប៉ុនបានចេញក្រដាសប្រាក់យ៉េនថ្មី ផ្ទុកដោយបច្ចេកវិទ្យា 3D ដ៏ទំនើប ដើម្បីប្រឆាំងនឹងក្រដាសប្រាក់ក្លែងក្លាយ ដែលក្រដាសប្រាក់នេះមានឆ្នូត 3D ជាសញ្ញាសម្គាល់ និងលេខធំៗ ងាយស្រួលអាន ដែលពិបាកនឹងក្លែងបន្លំ។ លើសពីនេះក៏មានសញ្ញាសម្គាល់ពិសេសដើម្បីជួយមនុស្សពិការភ្នែកងាយស្រួលបែងចែកក្រដាសប្រាក់ផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgvEGZcYjS-_w9zAgsFFHW07vYfKSCqkulsqAHPpMSepxzsD1ZI_J3qMOVyd-_gNYkrlzw3mOgNm_vzZK4l1rDWeXhROyDINBovOw7ffdWO-ooqEOTlw_XwpCvC-Oa3tg6jLRxCS3F2l4dKU1ZPFXxq5yagTwrqMTlP4rTXDxNmOXFqtZqMup9oYnGljxY/s1200/368703.jpg

យោងតាម AP News ប្រទេសជប៉ុនបានចេញក្រដាសប្រាក់ថ្មីជាលើកដំបូងក្នុងរយៈពេល ២០ ឆ្នាំ គឺជាប្រាក់យ៉េនដែលផ្ទុកទៅដោយបច្ចេកវិទ្យា 3D hologram ដើម្បីប្រយុទ្ធប្រឆាំងនឹងលុយក្លែងក្លាយ។ នាយករដ្ឋមន្រ្តី Fumio Kishida បាននិយាយថា “លោកសង្ឃឹមថាប្រជាជននឹងចូលចិត្តវិក័យប័ត្រថ្មីនេះ ហើយពួកគេនឹងជួយជំរុញសេដ្ឋកិច្ចជប៉ុន”។ ដូច្នេះក្រដាសប្រាក់ដែលរួមបញ្ចូលនូវបច្ចេកវិទ្យា 3D hologram កម្រិតខ្ពស់រួមមាន ១,០០០ យ៉េន ៥,០០០ យ៉េន និង ១០,០០០ យ៉េន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhG1lq9n7nKXTW77_OFOIptd42Uwy_fhSrBOpK_moBS6XJ-9ha-R_atF1hfRa9ZpVdxePEPwY2JcNGljEyt9iwOQW8oCExVYLV9cC0dZIjuPAzhg9jc27hUKI5kn0arpo51R8Q-e5sdkHDslk60I5wk_xPGwWwCLrJGCog_KUuw_pSwllfG3tupnq2KltM/s1024/20240703010732-6684e33672ed6197ebcb3a7ajpeg.webp

នៅថ្ងៃទី ៣ ខែកក្កដា ឆ្នាំ២០២៤ ប្រទេសជប៉ុនក៏បានចាប់ផ្តើមចរាចរក្រដាសប្រាក់ថ្មី ដែលដឹកជញ្ជូនពីទីស្នាក់ការកណ្តាលរបស់ធនាគារជប៉ុនជាមួយនឹងវិធានការសុវត្ថិភាពយ៉ាងតឹងរ៉ឹង។ ប្រាក់ត្រូវបានចែកចាយយ៉ាងរហ័សទៅកាន់ស្ថាប័នហិរញ្ញវត្ថុ ហើយអាចទៅដល់អ្នកប្រើប្រាស់តាមរយៈធនាគារ និងម៉ាស៊ីនអេធីអឹម។ ទោះជាយ៉ាងណា សម្រាប់រូបិយប័ណ្ណចាស់ៗដែលកំពុងប្រើប្រាស់សព្វថ្ងៃក៏នៅតែមានសុពលភាពដូចដើម។ ប្រភពនេះបានឱ្យដឹងទៀតថា ជាការពិតមនុស្សនឹងនៅតែត្រូវការវិក្កយបត្រចាស់ៗ ដើម្បីប្រើប្រាស់ប្រចាំថ្ងៃ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiw3wtgEEZUZcuQ2Bm8ViaV0skWCIsJ7Aa87iixkxPO1g_8F29vXsV_ppvcB2rSyAFI7MOXPV0rDgMF7riR6bGzCWgg-AQMHAa8242kceH8HM3Fcf7XL0G376_14KM8h3g4896WX5r5m3zll3h39aDRpPyQZ4nLDXMZnxpnJu5Ez5UdW8CWYR2SJ3pNK6A/s623/BB1pjSP3.jpg

គួរបញ្ជាក់ដែរថា បច្ចុប្បន្នជប៉ុនគឺជាប្រទេសនាំមុខគេលើពិភពលោក នៅពេលដែលប្រទេសនេះក្លាយជាប្រទេសដំបូងគេដែលប្រើ holograms ដើម្បីបង្កើតរូបភាពដែលមានចលនា។ ការបង្កើតថ្មីទាំងនេះដើរតួយ៉ាងសំខាន់ក្នុងការប្រយុទ្ធប្រឆាំងនឹងក្រដាសប្រាក់ក្លែងក្លាយនៅក្នុងប្រទេសជប៉ុន។ នៅចុងខែមីនា ឆ្នាំ ២០២៥ គេរំពឹងថា ប្រាក់ថ្មីប្រហែល ៧.៥ ពាន់លាននឹងត្រូវបានដាក់ឱ្យចរាចរជុំវិញពិភពលោក៕

តោះមកដឹងពីភាពអស្ចារ្យរបស់ស្ពានទាំង៩ដ៏គួរឱ្យស្ងប់ស្ងែង ក្នុងនោះមានស្ពានខ្មែរមួយផងដែរ

0

នៅលើពិភពលោកយើងនេះ គឺមានសំណង់ស្ពានល្បីៗជាច្រើនទាំងស្អាត អស្ចារ្យ មើលទៅទាក់ទាញមិនធម្មតា រហូតដល់មនុស្សយើងគិតថា តើស្ពានទាំងនោះពិតជាកើតចេញពីស្នាដៃរបស់មនុស្សពិតមែន ឬយ៉ាងណា? ជាការពិតណាស់ ទោះបីជាយើងមើលទៅឃើញស្ពានទាំងនេះស្អាតគួរឱ្យចាប់អារម្មណ៍ក៏ពិតមែន ប៉ុន្តែស្ពានខ្លះក៏ត្រូវបានគេចាត់ទុកថាជាស្ពានដ៏គ្រោះថ្នាក់និងគួរឱ្យខ្លាចបំផុតនៅលើពិភពលោកផងដែរ។ ដូច្នេះហើយថ្ងៃនេះ KBN News នឹងនាំប្រិយមិត្តមកស្គាល់ស្ពានដ៏គួរឱ្យខ្លាចបំផុតចំនួន ៩ នៅជុំវិញពិភពលោក ក្នុងនោះក៏មានស្ពានខ្មែរមួយផងដែរ៖

១. Zhangjiajie Glass៖ គឺជាស្ពានកញ្ចក់ដើរលើអាកាសខ្ពស់បំផុតនៅទីក្រុង Zhangjiajie ខេត្ត Hunan ប្រទេសចិន ហើយក៏ជាស្ពានកញ្ចក់ដែលវែងជាងគេ និងខ្ពស់ជាងគេបំផុតនៅលើពិភពលោកផងដែរ។ ស្ពាននេះមានប្រវែងសរុប ៤៣០ ម៉ែត្រ ទទឹង ៦ ម៉ែត្រ និងមានកំពស់ ៣០០ ម៉ែត្រពីលើដី គឺជាកន្លែងដែលទាក់ទាញភ្ញៀវទេសចរបំផុត ដោយវាត្រូវបានរចនាឡើងដើម្បីផ្ទុកអ្នកទស្សនារហូតដល់ ៨០០ នាក់ក្នុងពេលតែមួយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgpkT80Csue2PBjj8dQNIuCUP7wpAo15UHoDjN66hbv2J7ZPg-wmMrnqJXFDl9t4zgfhBWt80L6pBuQHVMHIiDqHtz94sjYJpOuAuS52gr2vUXNvYwwwuBrpMrZNdGXrogQgcgOnlk51L4U2YbdWc_g9T8jLga_DXpjpaAkThyphenhyphenPNpU2Y9n_b7-fqqcp2KQ/s917/photo_2024-07-04_11-35-23.jpg

២. Hussaini Suspension៖ ស្ពាននេះក៏មិនធម្មតាដែរ ត្រូវបានគេស្គាល់ថាជាស្ពានដ៏គ្រោះថ្នាក់បំផុតក្នុងលោក ស្ថិតក្នុងប្រទេសប៉ាគីស្ថាន។ វាត្រូវបានសាងសង់ដោយខ្សែពួរ និងក្តាឈើ ហើយពេលមានខ្យល់ស្ពាននេះគឺរង្គើខ្លាំង។ ទោះជាយ៉ាងណា កន្លែងនេះគឺជាគោលដៅទេសចរណ៍ដ៏ល្បីល្បាញបំផុតមួយនៅលើពិភពលោក សម្រាប់អ្នកដែលចូលចិត្តការផ្សងព្រេងអាចមកឆ្លងកាត់ស្ពាននេះបាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiatShjN1A1uKLhCzJ6jHiyW2M5HAxC3sUU3yCwmK6YGdhcI-blYfECqQu0SzbPh-YnVc0r6yWvWjZAspBQJqPfhT_MiyoaQzhOo09M39Yw1RexZXcEH1FeE11nEuH25ewR3cvq4LUMde3rgam16dqoqCQFnFTDcytxl4R_gXsAosOUNA8x8PJnn7YQP-c/s960/photo_2024-07-04_11-35-35.jpg

៣. Eshima Ohashi៖ ស្ពាន Eshima Ohashi គឺស្ថិតនៅក្នុងប្រទេសជប៉ុន ដែលមានរចនាសម្ព័ន្ធមើលទៅគួរឱ្យខ្លាចខ្លាំងផងដែរព្រោះដូចជាស្ពានធ្លាក់ចុះពីលើមេឃយ៉ាងអញ្ចឹង ហេតុនេះតម្រូវឱ្យអ្នកបើកបរឆ្លងកាត់ មានការប្រុងប្រយ័ត្នខ្ពស់ និងបើកបរប្រកបដោយទំនួលខុសត្រូវខ្ពស់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi7sNIoPhyCQzZv0Y4dthlqTyXX0gZh65xvLaCEDHdg8Q-rvqGU3iXcdqtwUkPjKmlkt2DhjJinP_-oVbmx9pBDisRzQb7afB1sdCZPM7tzWbG5ysrLUwuWllX5O0ZK597S-mNJxj-drpDC23l5CKr-vJHNdTXFqE55TF3mGQ8kt2UAWXd6VAxRDQo0_ro/s981/photo_2024-07-04_11-35-52.jpg

៤. Sidu River៖ Sidu River គឺជាស្ពានខ្ពស់បំផុតនៅលើផែនដីយើងនេះ ដែលវាស្ថិតក្នុងប្រទេសចិន ត្រូវបានបើកឱ្យដំណើរការក្នុងឆ្នាំ ២០០៩ ដោយលាតសន្ធឹងពីលើជ្រលងភ្នំខ្ពស់ និងជ្រៅ។ Sidu River គឺមានប្រវែង ១,២២២ ម៉ែត្រ ដោយអ្នកខ្លះមិនសូវជាហ៊ានឆ្លងកាត់លើវាទេ ព្រោះភ័យខ្លាចនឹងកម្ពស់របស់វា។ តែក៏មានអ្នកចូលចិត្តធ្វើដំណើរលើវា ជាជាងធ្វើដំណើរកាត់តាមតំបន់ភ្នំក្បែរនោះដែរ។ ត្រូវហើយ ស្ពាននេះល្អសម្រាប់អ្នកដែលមិនខ្លាចទីខ្ពស់ប៉ុណ្ណោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh9CZwKyj6MNVRuz3EHrQgSety9ynvw5IMHOJL1RPJRIJgjTzrW4yj79wjSlNPnrFKuxgX_Eu3dUQsPJNWvK8vr7Tw5NHMrL0Y7_XsSA3XqrFg9KzMaBSv6jCHZBJMJFcjgUjVfLCHc4iDgOQtNctT9Fp6q2nQBta7gCBKA6dQ65tmKVv8fnKjbr-V3_Tg/s734/photo_2024-07-04_11-36-05.jpg

៥. Golden Bridge៖ ស្ពានមាសនៅក្នុងប្រទេសវៀតណាម គឺជាស្ពានថ្មើរជើងប្រវែង ១៥០ ម៉ែត្រ ត្រូវបានរចនាឡើងដើម្បីភ្ជាប់ស្ថានីយរថយន្តខ្សែកាបជាមួយសួនច្បារ និងដើម្បីផ្តល់នូវទិដ្ឋភាពដ៏ស្រស់ស្អាត និងការទាក់ទាញទេសចរណ៍។ ស្ពាននេះវិលជុំវិញខ្លួនវាវិញ ហើយមានដៃយក្សពីរ ដែលសាងសង់ពីសរសៃកញ្ចក់ និងសំណាញ់លួស រចនាឡើងដូចជាដៃថ្មដើម្បីទ្រទ្រង់រចនាសម្ព័ន្ធ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEihSaBef9SRlMh7oFfGik2x_be9SROFKrpd6PGq2mz2jhuOhRUGjzOLXmWcAKOFIAdeRgY36-h8CeC8PXzJK9xtS-xO1gEqfJyErv-Vhxa_KWX3WVDN3lJEsCHf1ELntYpvane03lBpjon-wSsQ-SDOu1a0SknvYvpdCykOz-TuSxI6jiVBdYYAaYmY2pI/s999/photo_2024-07-04_11-36-21.jpg

៦.ស្ពានឬស្សី៖ ស្ពានឬស្សីដែលស្ថិតក្នុងប្រទេសកម្ពុជាយើង ក៏ជាប់ឈ្មោះជាស្ពានដ៏គួរឱ្យខ្លាចបំផុតក្នុងលោកផងដែរ។ ស្ពាននេះត្រូវបានកសាងឡើង ដើម្បីចម្លងអ្នកដំណើររវាងក្រុងកំពង់ចាម និងកោះប៉ែន សម្រាប់ខែទឹកស្រក ជំនួសដោយការឆ្លងទូកដរ។ ទោះបីជាបច្ចុប្បន្នមានស្ពានថ្មរឹងមាំជាច្រើនក៏ដោយ ក៏ស្ពានឬស្សីនៅតែជាទីចាប់អារម្មណ៍សម្រាប់ភ្ញៀវទេសចរ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjkMEKGQzVNcPCRy_RnIG6qbB5wZAqH89CZltUUq9fX0Q2YVDjzx0ZINNh621TPU5q-KEzi1QRDaO1eS-SF2K937D9dluSy0o8mf4mxqqG2cbOeKBg_jLHSdVc-qVtq8U4AWPlfkHXFOz-MFX1Wf___WKEdZLHjOHKJBPvj_jRzos9fWb4xxAtgz92Iziw/s736/photo_2024-07-04_11-36-41.jpg

៧.Langkawi Sky៖ Langkawi Sky ស្ថិតក្នុងប្រទេសម៉ាឡេស៊ី គឺជាស្ពានដ៏គ្រោះថ្នាក់បំផុតមួយក្នុងលោក។ វាត្រូវបានសាងសង់នៅលើកំពូលភ្នំ Machinchang ដែលមានទេសភាពដ៏ស្រស់ត្រកាលជាមួយនឹងទេសភាពនៃកោះ និងសមុទ្រ។ ស្ពាននេះមានចម្ងាយប្រហែល ១០០ ម៉ែត្រពីដី អាចផ្ទុកមនុស្សបានរហូតដល់ ២៥០ នាក់ក្នុងពេលតែមួយ និងផ្ដល់ឱ្យអ្នកទេសចរនូវបទពិសោធន៍ប្លែកៗគ្នានិងអស្ចារ្យ តែវាក៏គួរឱ្យខ្លាចចំពោះអ្នកដែលខ្លាចទីខ្ពស់ផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgb-C9lsfWOKn_FtOOWxfidnG_lIKnOdUG0mmJ0Hb5ofRnB1D7x2jcosU2AywmiuRQHL0E3wmfZ33OqksJ4RNYJJ6YVcHXiD2dhcp3mWlfdHOj-o5_FWNDXB0xlui_o-mzKl-KcEs3FMbqi6AzHUctABWXuhAkTjeBcKWCUxeLVg4jv1-4hAAVzHbOgvNY/s640/photo_2024-07-04_11-36-43.jpg

៨. Seven Mile Bridge៖ ចំពោះស្ពាន Seven Mile នេះវិញគឺស្ថិតនៅរដ្ឋ Florida មានបណ្ដោយ ២ ខ្សែវែង និងលាតសន្ធឹងលើទឹកសមុទ្រដ៏ធំល្វឹងល្វើយ។ ទោះបីជាទេសភាពស្អាតមែនប៉ុន្តែការធ្វើដំណើរឆ្លងកាត់វា អាចជាបទពិសោធគួរឱ្យខ្លាច និងរន្ធត់បំផុត។ បន្ទាប់ពី SevenMile Bridge ផ្លាស់ប្ដូររូបរាងថ្មី ហើយការចរាចរណ៍ទៅមក មានសុវត្ថិភាពច្រើនក៏ដោយ ក៏វានៅតែមានហានិភ័យខ្លះដដែលសម្រាប់អ្នកធ្វើដំណើរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjXfsM8BbbBABKQN7wyiKhoOxoV97__gmyyKKGnHv-9VCbXEsP4w2j-EoWGx2bUTdFw1MvepygDW32G8nxH51lJjWam6WJAas-M20zSXUWs0Z5x6smyhvInaRGxqnojpAL6gF8m3kmi-t-RmB-oI7VTAWj2h8cUa1tQvpzhEp760aziiBjjXqkEDp3kolg/s1065/photo_2024-07-04_11-36-46.jpg

៩. Geumgang៖ ស្ពាន Geumgang ក៏ត្រូវគេស្គាល់ជាស្ពានគ្រោះថ្នាក់ក្នុងលោកផងដែរ វាមានរយៈបណ្តោយ តាមភ្នំដ៏ស្រស់ស្អាតគឺ Daedunsan Mountain ប្រចាំនៅប្រទេសកូរ៉េខាងត្បូង ដែលមានប្រវែង ៥០ ម៉ែត្រ និងកម្ពស់៨១ ម៉ែត្រពីដី។ ទោះបីជាវាមានកម្ពស់ខ្ពស់ក៏ដោយ Geumgang Bridge ក៏ជាកន្លែងដ៏ពេញនិយមសម្រាប់ភ្ញៀវទេសចរប៉ុន្តែមិនមែនជាទីពេញចិត្ត សម្រាប់អ្នកខ្លាចទីខ្ពស់នោះឡើយ។ ប្រសិនបើអ្នកមានភាពក្លាហានគ្រប់គ្រាន់ ដើរឆ្លងកាត់វាសូមចំណាយពេលបន្តិច ដើម្បីឈរមើលទេសភាពដ៏អស្ចារ្យពីលើស្ពាននេះ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgxEfdp8nyqpuWm1MmT4UQS7Tj7PawzHDth0a9QLtwhyphenhyphenULnHGLrHXf4UXuFuuLBMxz2kc__XZEKGfT1yqDN-sZZE27rs2fF2hhfO4IoM8fEe1J0eZcRYSurc-U6GT_hpAzzln4lEEL-GenRVaS_FVq-J5gj5SJTIba058GCJPIHKs9uU4I9C0T1AP2jTu0/s640/photo_2024-07-04_11-36-51.jpg

ទីបំផុតព្រះកេសនិងដងខ្លួនបានផ្គុំគ្នាវិញហើយក្រោយបែកបាក់គ្នាជាច្រើនឆ្នាំ ព្រមជាមួយរូបបដិមាជាច្រើនអង្គទៀត!

0

ថ្មីៗនេះ យោងតាមសេចក្តីជូនដំណឹងពីក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានឲ្យដឹងថា សារមន្ទីរ Metropolitan សហរដ្ឋអាមេរិក បានប្រគល់វត្ថុបុរាណខ្មែរចំនួន១៤រូបមកកាន់កម្ពុជាវិញជាស្ថាពរហើយ។

ក្រសួងវប្បធម៌និងវិចិត្រសិល្បៈមានសេចក្តីរីករាយ សូមជម្រាបជូនសាធារណជនឱ្យបានជ្រាបថា វត្ថុបុរាណខ្មែរចំនួន១៤រូប ត្រូវបានបញ្ជូនពីសារមន្ទីរ Metropolitan សហរដ្ឋអាមេរិក (MET) មកដល់សារមន្ទីរជាតិកម្ពុជា រាជធានីភ្នំពេញ នារសៀលថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៤ ក្រោយពីបានប្រកាសព័ត៌មានស្តីពីការប្រគល់ជូនមកកម្ពុជាវិញ កាលពីខែធ្នូ ឆ្នាំ២០២៣។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjpuRhoISVYsVtzoVsTA0zZFa-szWRDRNEAovFC4VvSIUV6QvFZqrGhbeNoM6vXiY3w60Cjd2J0g4uIVDLuDKfDCBskw_P-mU26PoK887E9Qb9OSu8x09qxwYpRNLlaJA4vWmCkSH6EjeRk4xPSfNlVZV7bi27ZUz6CBV7XLyMKI43h3-Ot2oxhG8WJne0/s1280/photo_2024-07-04_11-54-39.jpg

វត្ថុបុរាណដ៏សំខាន់មួយ ដែលត្រូវបានគេស្គាល់ថាជា ព្រះកេសព្រះលោកេសូរ ធ្វើពីសំរឹទ្ធ សតវត្សរ៍ទី១០គ.ស. ដែលកម្ពុជាតែងព្យាយាមស្វែងរក ដើម្បីយកមកផ្តុំឡើងវិញជាមួយនឹងដងខ្លួន ខណៈដងខ្លួនបច្ចុប្បន្នកំពុងដាក់តាំងនៅសារមន្ទីរជាតិកម្ពុជា។ ព្រះកេសនេះប្រហែលត្រូវបានគេលួចនៅក្នុង ទសវត្សរ៍១៩៩០ រីឯដងខ្លួនត្រូវបានគេរកឃើញនៅក្នុងស្ទឹងមួយក្នុងទសវត្សរ៍១៩៣០ ក្នុងខេត្តបាត់ដំបង។

រីឯចម្លាក់ដ៏កម្រ និងជាស្នាដៃល្អឯកមួយទៀតគឺ បដិមាព្រះលោកេសូរ ធ្វើពីសំលោហៈ ចុងសតវត្សរ៍ទី១០ ដើម១១គ.ស ដែលសារមន្ទីរ MET បានទិញបដិមានេះពីលោក Douglas Latchford នៅក្នុងឆ្នាំ១៩៩២។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiiRq79GvR1MTVIskv33_1B9kMOFjlY8qj0R454XsNaprPNP3ZyiYqgpWRa4fMUWcsiyU0MrD7TLNQXuEqFq8z15auho6otCRtQyisRwB82zmoSpipRCtoVFg-dUZW_vGhQCc7R3MVnEJjZFqAu2Bbsntjc0I1dJVGrziapux1mvDpRvlEDiWgcXAv2yGI/s960/photo_2024-07-04_11-54-41.jpg

ខណៈ វត្ថុបុរាណខ្មែរមួយទៀតគឺរូបចម្លាក់ទេពស្រី(នាងឧមា) ធ្វើពីថ្មភក់ សតវត្សរ៍ទី១០គ.ស. ដែលជារូបចម្លាក់ដ៏ល្អឯកមួយមានប្រភពមកពីរាជធានីកោះកេរ។ នៅឆ្នាំ២០២១ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានរកឃើញប្រអប់ជើងនៃបដិមានេះនៅរមណីយដ្ឋានប្រាសាទកោះកេរ និងដោយផ្អែកលើសក្ខីកម្មពីអតីតបុគ្គលដែលបានលួចបញ្ជាក់ថា បដិមា នេះត្រូវបានលួចយកចេញនៅឆ្នាំ១៩៩៧។ ទីបំផុត រូបចម្លាក់នាងឧមាអាចផ្តុំជាមួយគ្នាឡើងវិញជារូបបដិមាតែមួយ ពេញលេញ និងល្អវិចិត្រ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjTA9rS5P0XUyLYFtkjz6n7V98NIJF2qYnsVGTx03WCLYJJ6TyiamymlWKMNu9gLhb7PTP02V_5-GmaZnkqTtl4Jf2tL5d__hfpEgLRcS7f-9SSM8Q5VsoNGGLA2R64R8h0KG3qmce6fNQJWpp5ZctcxIH_jbwYd7BHXu52hFPBALiSZMCT3tZOp14x_pA/s960/photo_2024-07-04_11-55-31.jpg

ជាមួយគ្នានោះ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ មានប្រសាសន៍ថា “ការប្រគល់សម្បត្តិវប្បធម៌របស់ជាតិយើងត្រឡប់មកវិញពីសារមន្ទីរ MET គឺមានសារៈសំខាន់បំផុត មិនសម្រាប់តែប្រទេស កម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់មនុស្សជាតិទាំងមូលផងដែរ។ ដោយលោកជំទាវបណ្ឌិតសភាចារ្យររំពឹងយ៉ាងមុតមាំថា វត្ថុដ៏មានតម្លៃក៏ដូចជាមរតកវប្បធម៌សំខាន់ៗជាច្រើនទៀត នឹងប្រគល់ត្រឡប់មកមាតុភូមិយើងវិញនាពេលអនាគតផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi0iB-L3Y2elmOVjdzsi67sNOW9OY-VHE2xlNjdA7v4qs8KNkUqJpGCytLBpMPkokKzgGMRBJmo6N87irS9EbBiFX64k6KCwSSPzqi5jF1MjJHrpx4-P5KMhaL4C6ZfU4FHIRCLYUMxs6ZSNBJimzsndHg3Uh_PydFP7fatT86i-R252LOuBPOsqT25rXI/s1280/photo_2024-07-04_11-55-03.jpg

គួរបញ្ជាក់ថា ការបញ្ជូនត្រឡប់មកវិញជាប្រវត្តិសាស្ត្រនូវរតនសម្បត្តិជាតិរបស់យើង ពីសារមន្ទីរ MET ដែលជាស្ថាប័នវប្បធម៌ដ៏ធំបំផុតមួយក្នុងពិភពលោក គឺតាមរយៈដំណើរការចរចាអស់ជាច្រើនឆ្នាំ រវាង ក្រុមការងារក្រសួងវប្បធម៌និងវិចិត្រសិល្បៈកម្ពុជា ការិយាល័យរដ្ឋអាជ្ញាសហរដ្ឋអាមេរិកប្រចាំសង្កាត់ភាគខាងត្បូងក្រុង ញូវយ៉ក (SDNY) ការិយាល័យស៊ើបអង្កេតសន្តិសុខមាតុភូមិសហរដ្ឋអាមេរិក (HSI) និងតំណាងសារមន្ទីរ MET៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhlUwmEpxyW47iFN3MwJb1UfofzbOWqU6NIQJWgvzQnD5kXkQUaiJIJymi0ee2-1WGGG6cD7cJuiLDgsYpijp2uL8Q0UGV8bJpol7vUDrjq0jeU4XQWGsUsq2E46c-kU0FqpIRQHy9uzhmye4BPAtTzuQjV1kz5Ym6V7bsKSuB5MlFFaoAc6JiGEg_GIYQ/s1280/photo_2024-07-04_11-54-11.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgju289NAej6I5ukbQMe2htC7rzN2_UHu7Tx8PtzRBOkU7uKojnOnYpkKa3m012KqVg_oBWssETkBf-Oyck5XbDOMTpxTdmz277SR4dBNtksm9d6OEDYsa3xwvre5fd-r5vcWchfMohP1b8MiQXnS3L4ry3H1zrby8qLx1_hSdYmN4YeNrmAEnh2r3IT4o/s1280/photo_2024-07-04_11-54-12.jpg