Home Blog Page 94

ម្តាយ ទេព ពិសិដ្ឋ ចេញហែ.កអតីតស្វាមីដែលបង្ហោះចោទប្រកាន់វា.យប្រហារកូនប្រុសដើម្បីធ្វើអាជីវកម្ម

0

ដូចប្រិយមិត្តមួយចំនួនជ្រាបមកហើយថាឪពុកបង្កើតរបស់តារាចម្រៀង ទេព ពិសិដ្ឋ បានធ្វើឱ្យមហាជនភ្ញាក់ផ្អើលយ៉ាងខ្លាំងបន្ទាប់ពីចេញមកបង្ហោះសំណេរចោទប្រកាន់ថា កូនភ្លេចកំណើត។ ស្ថិតក្នុងភាពចម្រូងចម្រាសនេះម្តាយរបស់ ទេព ពិសិដ្ឋ ចេញការពារកូនប្រុសដោយបញ្ជាក់រឿងមួយចំនួនដែលទស្សនិកជនស្ទើរតែមិនចង់ជឿថាក្រុមគ្រួសាររបស់តារាវ័យក្មេងរូបនេះមានអំពើហិង្សា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEha_d9_k1Fcof9XJn_yqqq1JIIl7iVfQLP-GRu_-ek5EIuVGAavO_knolDEeTlSPCaj5EDTU3OU8olqcSqPmoXGDMf6xN0WnIKcHOXR3NAmtfFpClEOBer90GS7jvRT3AxuzXvRCPbo1kKpTwa0DbB8R-mWP3sLgI-vrX869jZaaLA8U6CE_ytYyMGBj3e8/s733/image_2026-02-02_09-04-40%20(2).png

តាមការរៀបរាប់របស់ម្តាយ ទេព ពិសិដ្ឋ នៅលើបណ្តាញសង្គមកាលពីថ្ងៃទី៣១ ខែមករា បានឱ្យដឹងថានៅពេលកូនប្រុសឈឺសុំខ្ចីលុយអតីតស្វាមីមកព្យាបាលកូនប្រុសតែឪពុកមិនឱ្យបែរជាអ្នកដទៃមិនមែនជាសាច់ញាតិជួយទៅវិញ។ អ្នកស្រី សោភ័ណ និយាយថាខ្លាកាចមិនស៊ីកូនឯងទេតែឪល្អបំផ្លាញកូនខ្លួនឯង ហើយអ្នកស្រីមិនដែលបង្គាប់កូនមិនឱ្យស្គាល់ឪពុកនោះទេ ហើយពីរអាទិត្យមុនទើបតែបាននាំកូនៗទៅលេង ខណៈ ពិសិដ្ឋ ក៏ឧស្សាហ៍ទៅលេងដូចគ្នា។ អ្នកស្រី សង្កត់ធ្ងន់ថា ទេព ពិសិដ្ឋ មិនដែលធ្លាប់ប្រកាសថាអត់មានឪពុកនោះទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj3LZ93Jr_NNzeqJgb39dK2crE2s3XViY2d9DS5mEfTB9tjcdxPTf7CDXOQjFtrIaETJwY1iPDfmlSbFWE50QAM4BtV7p48HntZ2KXnM_VIFW_VDN0qSOXNNrBTFxv81XlUac3M2pt31nMQRqMNloC574hVg1kh1k5OCXqiCXra_Iw_Ed3xHWHO_pbLdDA3/s2048/image_2026-01-31_15-17-18.png

ម្តាយ ទេព ពិសិដ្ឋ បានលាតត្រដាងពីអតីតស្វាមីដែលធ្លាប់ប្រើប្រាស់អំពើហិង្សានៅក្នុងគ្រួសារកម្រិតធ្ងន់ ដែលធ្វើឱ្យកូនៗនិងអ្នកស្រីរងការឈឺចាប់យ៉ាងខ្លាំង ហើយពេលនេះមកបង្ខូចជាន់កូនខ្លួនឯង។ អ្នកស្រីក៏បានបង្ហាញថាឪពុក ទេព ពិសិដ្ឋ បានប្លុកកូនៗចោលអស់ហើយប្រាប់ខ្លួនកុំឱ្យកូនមករកតែកូននៅតែរកឪ។ អ្នកស្រី សោភ័ណ ថាខ្លួនអ្នកស្រីរងការឈឺចាប់ មិនចង់រម្លឹកអតីតកាលនោះទេ ១៨ឆ្នាំហើយដែលអ្នកស្រីរស់នៅវេទនា ជាមួយមនុស្សប្រុសតែចរិតស្រីគ្រប់គ្រងលុយកាក់បិតសិទ្ធិមិនឱ្យរវល់នឹងម៉ែឪបងប្អូន។ ម្តាយរបស់ ទេព ពិសិដ្ឋ បានសង្កត់ធ្ងន់ថា «ខ្ញុំមិនខ្វល់ពីខ្លួនខ្ញុំទេចង់អ្នកណាថាខ្ញុំយ៉ាងមិចក៏បានខ្ញុំក៏មិនតបតដែរតែកុំប៉ះកូនៗខ្ញុំបើអ្នកល្អហើយនៅតាមរបៀបអ្នកទៅកុំយកកូនមកធ្វើអាជីវកម្មអី»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjG3eJ3oQQ74GarCn0k1BoSgqlwa2YUD9HbW9O_oCr2xdltJcdUcB08i6zCCcvdwYXP71OlE7oySXnAWZvlP4X5QGs7lYj8w5mFq8WTGqCtvnXCPuoovnnBVKBrvLzmClludC8DMjvVF8BWai5ISLh4of_WDMuQk-sARELCMvgRGCLSXSdguDXywuGyTT6Y/s933/image_2026-02-02_09-04-39.png

ក្រោយពីអតីតភរិយាចេញមកលាតត្រដាងបែបនេះលោក ទេព កោសល្យ បានចេញមកបកស្រាយដោយភាពជឿជាក់ថាអាចចុះមកសិក្សាបានតើសាច់រឿងមួយនេះផ្តើមមកពីអ្វី៕

 

 

NPN និយាយបែបនេះក្រោយមហាជនវែ.កញែ.ករឿងទេព ពិសិដ្ឋ និងឪពុក

0

ថ្មីៗនេះមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងបន្ទាប់ពីលោក ទេព កោសល្យ ដែលគេស្គាល់ថាជាឪពុករបស់តារាចម្រៀង ទេព ពិសិដ្ឋ ចេញមកបង្ហោះចោទប្រកាន់ថាកូនប្រុសភ្លេចកំណើត។ ក្រោយពីបង្ហោះរួមសំណេររបស់លោករងការវែកញែកយ៉ាងខ្លាំងនិងមានមតិរិះគន់ថាធ្វើជាឪពុកគេមិនគួរបង្ហោះរឿងបែបនេះនោះទេ ខណៈអ្នកខ្លះទៀតក៏បានវែកញែកជាហូរហែ។ ខណៈដែល ទេព ពិសិដ្ឋ រក្សាភាពស្ងៀមស្ងាត់ស្រាប់តែគេបានឃើញ NPN ដៃគូ របស់ ទេព ពិសិដ្ឋ ចេញមកបង្ហោះសំណេរមួយយ៉ាងខ្លី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjg7xpUHFPv82VIhQrG5jekM9dsmffnYlGI6XNCy-9gw7iPyDRbRccED4iDhVLI9UddFw-gPm8ksxRNfmSLlFqVOAZq1_B4rDgAw2ywypwlMiQsWMyYQq6gmPPanlIycgUGMd6sF8oVn4WKOCzDVbHA1IGc1i4KoV5CxYz_lNR5Ml2ZNxPBp3H5YDCokzXB/s2048/image_2026-01-31_15-17-21.png

លោក ទេព កោសល្យ បានបង្ហោះចោទប្រកាន់កាលពីថ្ងៃទី៣០ មករា ដោយនិយាយពីកូនប្រុសបានឪពុកថ្មីភ្លេចឪពុកបង្កើត ស្តីប្រដៅកុំឱ្យកូនជក់ ផឹកស្រា ព្រោះតែក្តីបារម្ភនិងនិយាយឱ្យបានធូរចិត្តខ្លះ។ ខិតខំរកលុយឱ្យកូនរៀនសូត្រទោះបីជាជួបលំបាកយ៉ាងណាក៏ដោយបែរជាកូនប្រុសស្រែកថាគ្មានឪពុក លោក ទេព កោសល្យ ថែមទាំងមានបំណងកាត់កាលកូនចោលទៀត ដោយបញ្ជាក់ថាលោកមានមុខរបរពីរបីមានលុយចាយមិនអស់ហើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj3LZ93Jr_NNzeqJgb39dK2crE2s3XViY2d9DS5mEfTB9tjcdxPTf7CDXOQjFtrIaETJwY1iPDfmlSbFWE50QAM4BtV7p48HntZ2KXnM_VIFW_VDN0qSOXNNrBTFxv81XlUac3M2pt31nMQRqMNloC574hVg1kh1k5OCXqiCXra_Iw_Ed3xHWHO_pbLdDA3/s2048/image_2026-01-31_15-17-18.png

ស្របពេលមានការបង្ហោះចោទប្រកាន់ថាជាកូនប្រុសភ្លេចកំណើត ងាកទៅកាន់ ទេព ពិសិដ្ឋ វិញបានរក្សាភាពស្ងៀមស្ងាត់ពុំបានចេញមកតបតឬបកស្រាយអ្វីនោះទេ ប៉ុន្តែគេបានឃើញមិត្តសម្លាញ់តារាចម្រៀងរូបនេះគឺ NPN ចេញមកបង្ហោះសំណេរខ្លីមួយថា «តាមដានគាំទ្រសិល្បៈនិងការងារដែលគេធ្វើបានហើយ មិនបាច់តាមដានចេះដឹងរឿងជីវិតផ្ទាល់ខ្លួនគេទេអូនស្កូវៗទាំងអស់គ្នា ដឹងនៅ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEizekhtHmSsdO-Epo7PMxwMTnAxKeylbMYOhSpObZi5dxDFB_eqsyXSj34ciu_ECPLFHaZgirxZTiZvyvv1jm4gWrbW2jcQUPFwiZz5WEBEeOVJsAxGqIB5aPJ4f1YDnQop6d4D5eugU6H1URs-qX676Fq9s9Eg9CMIRGzNkxkaxjOrkVLJhT84B-TicDcr/s2048/image_2026-01-31_15-17-22%20(2).png

ជុំវិញភាពចម្រូងចម្រាសរវាងលោក ទេព កោសល្យ និងតារាចម្រៀង ទេព ពិសិដ្ឋ ម៉ៃ សុគន្ធ បានចេញមកលាតត្រដាងថាដូចជាអយុត្តិធម៌សម្រាប់តារាចម្រៀងរូបនេះដែលឪពុកម្តាយបែកបាក់គ្នា មានគ្រួសារថ្មីរៀងៗខ្លួនបែរជាចុងក្រោយកំហុសត្រូវធ្លាក់មកលើកូនដែលមិនដឹងអី៕

V ជាប់លេខ៤ជាមនុស្សដែលមានការស្វែងរកច្រើនបំផុតនៅលើ Google

0

តារាចម្រៀង V សមាជិក BTS បានជាប់ចំណាត់ថ្នាក់លេខ ៤ នៅពីក្រោយប្រធានាធិបតីអាម៉េរិក Donald Trump មហាសេដ្ឋី Elon Musk និងតារាចម្រៀង Taylor Swift ក្នុងបញ្ជី «មនុស្សទាំង ១០ ដែលមានការស្វែងរកច្រើនបំផុតនៅលើ Google ក្នុងឆ្នាំ ២០២៥» ។ ចំណាត់ថ្នាក់នេះរួមបញ្ចូលទាំងឥស្សរជនមកពីវិស័យផ្សេងៗដូចជា នយោបាយ កីឡា និងវប្បធម៌ពេញនិយម។ V បានយកឈ្នះកីឡាករបាល់ទាត់ Ronaldo, Messi, តារាចម្រៀងរ៉េប Kendrick Lamar ជាដើម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEireiNCc1f9baT4Gn-xxqGGJwuUr3kkgy-evKyOw4HKSbfsn3-jBzAO6nyJKv5yDbM244s1TVN577MvBBa3LV6kEIEH4xwZPdQShslkebNy3Tez0VvMBhNBrhd-W5jquJ5sUySK9Dbv8-G6qVRpmKudwOhnPmOpwnVLQyiXRyjqgj867kwyUxLj4kvTS5BT/s1200/image_2026-01-23_11-12-00.png

យោងតាមរបាយការណ៍បានបង្ហាញថា V ទទួលបានការចាប់អារម្មណ៍នៅក្នុងប្រទេសជាង ៧០ ដោយសារតែសកម្មភាពតន្ត្រីទោលរបស់ខ្លួនឥទ្ធិពលខ្លាំងនៅលើ Instagram និងស្ទីលម៉ូតសក់ប្លែកៗ។ V ក៏ជាប់ចំណាត់ថ្នាក់លេខ ៦ នៅក្នុងបញ្ជី «សិល្បករប្រុសទាំង ៧ ដែលកើតក្រោយឆ្នាំ ១៩៩០ ដែលមានការស្វែងរកច្រើនបំផុត» របស់ Jagran Josh។ បញ្ជីនេះរួមមាន៖ Justin Bieber , Ed Sheeran, Harry Styles, The Weeknd, Zayn Malik, V និង Travis Scott។ ទិន្នន័យវិភាគស្វែងរកនៅលើ Google នេះមានចាប់ពីឆ្នាំ ២០០៤ដល់បច្ចុប្បន្ន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjclycIpM7wGZW2PdFe0xouMDE3IGILL9tPM7-qM9tjvKKegtNwihQcWHkxkfuE3cPNAYXQJpiUjeW8-LNbmbuGK0acUKQdyBXVXEzbvLCqI2suW7KDuxUyf16jesXFXFhdz1RUmF_KZVvi-zXNnp7srMv4Vdeb_PIeEVbgSoqHt_CB-9O-SuaWFQ7lWnHs/s1920/image_2026-01-31_12-11-59%20(2).png

ចាប់តាំងពីការបង្ហាញខ្លួនលើកដំបូងរបស់ BTS នៅថ្ងៃទី ១៣ ខែមិថុនា ឆ្នាំ ២០១៣ រហូតដល់ថ្ងៃទី ៣០ ខែមករា ឆ្នាំ២០២៦ V បានកត់ត្រាបរិមាណស្វែងរកខ្ពស់ជាប់លាប់ ដោយរក្សាតំណែងរបស់ខ្លួនជាសិល្បករ Kpop កំពូលម្នាក់ដែលមានឥទ្ធិពលលើពិភពលោក។ បន្ទាប់ពីបញ្ចប់កាតព្វកិច្ចយោធារបស់ពួកគេ BTS បានប្រកាសជាផ្លូវការអំពីការវិលត្រឡប់មកវិញរបស់ពួកគេជាមួយសមាជិកទាំង៧នាក់តាមរយៈការចេញអាល់ប៊ុមស្ទូឌីយោរបស់ពួកគេ «Arirang» នៅថ្ងៃទី ២០ ខែមីនា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiw9TNa_CCq3q1gg_UYqOq9q5IsNCdqlNhgDZ6UfwANGwFwvqFh7x-LPpcGduj0d7M8hMwpYKgFCzokcsOUyUDwXC2zvpeVgAxEpQeRVfiTPMj4aBKD9bYi2iwKpB0heEfy_bRAqG3VHm8zPSAk_gNG7C60W4Dl2JW8rayKKn0i6646XIAKgbTO5nkB-NrV/s1428/image_2026-01-31_12-11-57.png

ក្នុងពេលជាមួយគ្នានេះ BTS នឹងចាប់ផ្តើមដំណើរទេសចរណ៍សកលលោកទ្រង់ទ្រាយធំដែលចាប់ផ្តើមនៅខែមេសា ឆ្នាំ២០២៦នេះផងដែរ។ ដោយមានសកម្មភាពជាក្រុម និងទោល អាជីពរបស់ V នៅតែបន្តរីកចម្រើន ដោយមានការរំពឹងខ្ពស់ចំពោះសកម្មភាពតន្ត្រី និងការសម្តែងរបស់ខ្លួននៅឆ្នាំ ២០២៦ ដែលស្របនឹងការវិលត្រឡប់មកវិញដែលទន្ទឹងរង់ចាំយ៉ាងខ្លាំងរបស់ BTS៕

ប្រុសប្រយ័ត្ន! រោគសញ្ញាជម្ងឺ Nipah ដូចនិងជម្ងឺផ្តាសាយធំ

0

អ្នកជំនាញខាងវេជ្ជសាស្រ្តប្រទេសវៀតណាមបានព្រ.មានថា រោគសញ្ញានៃការឆ្លងមេរោគ Nipah ងាយនឹងច្រឡំជាមួយជំងឺផ្តាសាយធំ ឬផ្ដាសាយធម្មតាដែរ ដោយសារជំហានដំបូងរបស់វានឹងធ្វើឲ្យមនុស្សមានអក្ការៈក្ដៅខ្លួន ឈឺក្បាល និងអស់កម្លាំង ប៉ុន្តែធ្វេសប្រហែសមិនប្រញាប់ព្យាបាលនឹងបណ្តាលឱ្យមានផលវិបាកធ្ងន់ធ្ងរ។ នេះបើតាមសារព័ត៌មាន VNExpress។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhl2Mnqg8oCNAS4hHLyB__Ij5V-QOl3ILDFLIGusSvf1Yb4ml2EHvfn_wxIbYBdD2oPJbmg_89Yzj8UMeRLXcLh6ApQDJlQuOhQ81zntobXx_d2ozbUF8__LMT1dkHYE8pHKVfIiKmS7rMNljNBdqCM5QznYx3CInxx8RHFEuZAwAvfoKLd6fB_WuV-hc-r/s1280/photo_2026-01-23_16-38-30.jpg

លោក Vu Quoc Dat សាស្ត្រាចារ្យរង និងជាអនុប្រធាននាយកដ្ឋានជំងឺត្រូពិច និងអន្តរាគមន៍ដ៏គ្រោះថ្នាក់នៃសាកលវិទ្យាល័យវេជ្ជសាស្ត្រហាណូយ បានថ្លែងថា Nipah គឺជាមេរោគដ៏កាចសាហាវមួយ ហើយបើទោះជាវាមិនកើតមានជាទូទៅក៏ដោយ ប៉ុន្តែអត្រាមរណភាពមានខ្ពស់ណាស់។ នៅក្នុងលក្ខខណ្ឌអាកាសធាតុអន្តរកាលបច្ចុប្បន្ន វាអំណោយផលដល់រីកសាយនៃមេរោគជាច្រើន ដូច្នេះការបែងចែកឲ្យដាច់រវាងរោគសញ្ញារបស់ Nipah និងជំងឺផ្លូវដង្ហើមទូទៅ គឺមានសារៈសំខាន់ណាស់ក្នុងការការពារជីវិតរបស់អ្នកជំងឺ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhAO3A3dESjereqe84OMOrjC01Vu7_FdavNfbUEg4cRPZ-RjR8DeOfVswSWK6A3qmN-VzgKUIDdZgdA2ooYlXabyEwXV0-jHbhLuRfjsW6BgFeGqQ20Cqjvhrr78fBNRK8ItxIG3jGKaiHeUOMQUT77FyLYkO8LQy_b8C3k_bpY4qWVUmR84Riu-XdJzibA/s1280/photo_2026-01-23_17-05-17%20(2).jpg

តាមការបញ្ជាក់របស់លោក មេរោគនេះមិនត្រឹមតែបំផ្លាញផ្លូវដង្ហើមប៉ុណ្ណោះទេ តែថែមទាំងឆ្លងកាត់តាមចរន្តឈាមទៅខួរក្បាល ដើម្បីវាយប្រហារប្រព័ន្ធសរសៃប្រសាទផងដែរ។ អ្នកជំងឺប្រឈមមុខនឹងហានិភ័យទ្វេដងដូចជា៖ ការបរាជ័យផ្លូវដង្ហើមដោយសារតែជំងឺរលាកសួតធ្ងន់ធ្ងរ និងស្មារតីមិននឹងន ប្រកាច់ និងសន្លប់ដោយសារជំងឺរលាកខួរក្បាល។ ស្ថានភាពទាំងពីរនេះវិវត្តយ៉ាងឆាប់រហ័ស និងគំរាមកំហែងដល់អាយុជីវិតក្នុងរយៈពេលខ្លី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgYGIi-FDAFmi37yKcfZDToSLY01oKrodd3Mf4WMdNzMzryUZImd2kTAHb1WbiH4HGvkXFZQBL1Is_kElCc-BdXwoui5AP2knds3gBST9AV1kLTyQkkY2FBF3acj6dEEK6vWL9i2NVL9x6uvjner7WpA7LUDtPk4V5EWtS-3fjTwL4Yn7wxLBEEburZjuH1/s1200/photo_2026-01-23_17-05-17%20(3).jpg

ដើម្បីការពារការឆ្លងមេរោគនេះ វេជ្ជបណ្ឌិតណែនាំមនុស្សឱ្យប្រកាន់ខ្ជាប់យ៉ាងតឹងរ៉ឹងចំពោះការញ៉ាំអាហារឆ្អិន ទឹកពុះ និងជៀសវាងអាហារដែលមានស្លាកស្នាមសត្វខាំឬចឹក, មិនត្រូវប៉ះពាល់ជាមួយសត្វព្រៃ, ពាក់ម៉ាស់នៅពេលថែទាំមនុស្សឈឺ ឬនៅពេលមានរោគសញ្ញាផ្លូវដង្ហើមដែលគួរឲ្យសង្ស័យ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi63Ee2XrcXEHYkWe4BlscYNgpTZPl1rVfE1sDDU8llnelKhtFnXKOyiLBcVu4H4oaY8keH7GTw5eTpcyHKps6hx0TL19rX2-GGtRnMIz75KRBmmO89iUGkj_XXspFij7SfiKyM9AUQUSsWx_Ka9iJ17w1yWxsJqx_VruKng_kUg7PNDnGVWGTgT5r9m-Mj/s500/photo_2026-01-28_08-44-26%20(4).jpg

គួរជម្រាបថា បច្ចុប្បន្នមិនទាន់មានវ៉ាក់សាំងឬថ្នាំបង្ការសម្រាប់ជំងឺនេះឡើយ ហើយអត្រាឈឺនិងស្លាប់របស់វា គឺខ្ពស់ខ្លាំងណាស់រហូតដល់៧៥%ឯណោះ។ បើទោះជាមេរោគនេះមិនទាន់ត្រូវបានរាយការណ៍ថាមាននៅក្នុងប្រទេសកម្ពុជាក៏ដោយ ប៉ុន្តែការស្វែងយល់ពីរបៀបការពារខ្លួន និងរោគសញ្ញានៃជំងឺគឺជារឿងចាំបាច់បំផុត ក្នុងការទប់ស្កាត់ការរីករាលដាលទ្រង់ទ្រាយធំ និងកាត់បន្ថយហានិភ័យនៃការបាត់បង់ជីវិត៕

មនុស្សស្លា.ប់ដោយសារការបាក់អណ្តូងរ៉ែនៅប្រទេសកុងហ្គោកើនឡើងដល់ជាង២០០នាក់

0

ប្រទេសកុងហ្គោ ៖ អណ្តូងរ៉ែជាច្រើនកន្លែងនៅតំបន់ Rubaya ភាគខាងកើតសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ បានបាក់ដោយសារភ្លៀងធ្លាក់ខ្លាំងកាលពីថ្ងៃទី២៨ និង២៩ ខែមករា ឆ្នាំ២០២៦ បណ្តាលឱ្យមនុស្សស្លា.ប់កើនឡើងរហូតដល់ជាង២០០នាក់ ក្នុងនោះសាកស.ពកប់ក្នុងអណ្តូងរ៉ែ ក៏មានស្ត្រី និងកុមារផងដែរ ដែលក្រុមហ៊ុនអណ្តូងរ៉ែមិនបានជួលមកធ្វើការជាផ្លូវការ ហើយមានមនុស្សតែ២០នាក់ប៉ុណ្ណោះត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ។ តាមការសន្និដ្ឋាន ចំនួនមនុស្សស្លា.ប់ដោយសារការបាក់អណ្តូងរ៉ែនឹងកើនឡើងបន្ថែមទៀត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgjlY8dd0ZXvG7VXgMLvzSqS_B76ZpxGS4w0MFHr_v6jeCJaVjQw1ZzTHBNmxvdGykHnQpM229aEKagwo52hgARqbIwX_x5IW7VSBZ3tUT6CmQxpmHIwe7GZb_ve9-PjEhieZNvO0vGpJ2Tb3s5dIsvmjMJfYWBHTxArGIpM-qEWo3J2LWS6V1_8nQP-oKT/s1280/photo_2026-02-02_11-33-31.jpg

រហូតមកដល់ថ្ងៃទី១ ខែកុម្ភៈ អណ្តូងរ៉ែទាំងនេះនៅតែមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ ហើយភ្នាក់ងារសង្គ្រោះមិនដឹងពីចំនួនមនុស្សស្លាប់ពិតប្រាកដទេ ។ អតីតអ្នកមើលការខុសត្រូវអណ្តូងរ៉ែប្រាប់ថា អណ្តូងរ៉ែនៅតំបន់ Rubaya មិនទទួលបានការថែទាំត្រឹមត្រូវទើបងាយកើតគ្រោះថ្នាក់ និងពិបាកជួយសង្គ្រោះជនរងគ្រោះពេលបាក់អណ្តូងរ៉ែម្តងៗ ។ ក្រៅពីនេះ ដីនៅអណ្តូងរ៉ែងាយនឹងបាក់បន្ថែមទៀតកាន់តែធ្វើឱ្យស្ថានការណ៍អាក្រក់ខ្លាំងឡើង ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjzQnmz4pwaA8icSLUXg-qwOtu5sbY9t8LqMG-gPp3kLeAWv4I_jywKQjrYNOvVGPDzu_S8NIpqzZN372hgSJRLBRXO4kQPw_coa-GQ9wyQcWCTY0bOfXK9MN1i0EHr9QgSq4v4EHIVfWT3fTqVZKsHO8rR_u64efcZ_HdhmFWqau_wW7sU4tWYFOxKsaEu/s940/photo_2026-02-02_11-33-32.jpg
អណ្តូងរ៉ែជាច្រើនកន្លែងនៅជាតំបន់ Rubaya ភាគខាងកើតប្រទេសកុងហ្គោ គឺជាកន្លែងរុករករ៉ែ Coltan ឬរ៉ែ Columbite-tantalite ជារ៉ែដ៏សំខាន់របស់រ៉ែ Tantalum ដែលជាលោហៈដ៏កម្រសម្រាប់ប្រើប្រាស់ក្នុងការផលិតឧបករណ៍អេឡិចត្រូនិកទំនើប ដូចជា ៖ ស្មាតហ្វូន និងកុំព្យូទ័រ ។ បើតាមការវាយតម្លៃរបស់អង្គការសហប្រជាជាតិ (UN) អណ្តូងរ៉ែនៅតំបន់ Rubaya តែមួយអាចផលិតរ៉ែ Tantalum រហូតដល់១៥% នៃការផលិតរ៉ែសម្រាប់លក់ទីផ្សារពិភពលោកទាំងអស់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhakZ5n_Q9vwJF5AqJGYKYBWiBmhFOxNA9vX7hMKMgtDmOu1qTljnsspZ62hMGVvLrWnwTHlnJNxzJI2y0gTPauB-7EEwbslzbbIRFdK9xntZONYRVFKQYi5a_9IrgsilUfE0sFXueTAPAAIuUnx8nFCdyeFHKL5uLBTFA3dc-Uahyphenhyphen2C00kytVZ1Nwrk1kb/s1200/photo_2026-02-02_11-33-33.jpg

ទោះជាអណ្តូងរ៉ែជាច្រើននៅតំបន់ Rubaya គឺជាឧស្សាហកម្មដែលផ្តល់ប្រាក់ចំណូលចូលប្រទេសកុងហ្គោ ប៉ុន្តែអណ្តូងរ៉ែភាគច្រើនគ្មានប្រព័ន្ធការពារស្តង់ដារសម្រាប់ការជីកយករ៉ែប្រកបដោយសុវត្ថិភាពនោះទេ ទើបធ្វើឱ្យអណ្តូងរ៉ែជាច្រើនកន្លែងបាក់រលំមានមនុស្សស្លាប់ជាញឹកញាប់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjfMsW7erHjywTwOUU3BQIrgNxDRscgXkz705uPdbb3Q5YnfhmLlDIG29StndpFM-Sb_fyw1PZurEWd3fQkk5Wk0APlbgGtRpIIthIxsd0oyNl3N7ecbXfQy_-sghxpBc_XFzReNd8U65qPlWvPcdjrSCbfXrw0NmLCIM5l7WTRWNr_PtDTtMGRpqZLjAI9/s1024/photo_2026-02-02_11-33-33%20(2).jpg

អណ្តូងរ៉ែទាំងនេះស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុមឧទ្ទាម AFC/M23 តាំងពីពាក់កណ្តាលឆ្នាំ២០២៤ ទើបធ្វើឱ្យរដ្ឋាភិបាលពិបាកត្រួតពិនិត្យ និងជួយសង្គ្រោះមនុស្សក្នុងអណ្តូងរ៉ែ ។ បើតាមការសន្និដ្ឋាន ចំនួនមនុស្សស្លាប់នឹងកើនឡើងបន្ថែមទៀត ពីព្រោះមានមនុស្សជាច្រើននាក់កប់ក្រោមដីនៅឡើយ ៕

ផ្ទុះការរិះ.គ.ន់! ក្រោយអភិបាលស្រុកថាឡាបរិវ៉ាត់ ស្នើបញ្ចប់អាជីវកម្មទូកងដើម្បីការពារធនធានធម្មជាតិ

0

តើបងប្អូនយល់យ៉ាងណាដែរ? អភិបាលស្រុកថាឡាបរិវ៉ាត់ បានស្នើសុំបញ្ចប់ការធ្វើទូកងជាបន្ទាន់ ដើម្បីទប់ស្កាត់ការកា.ប់បំផ្លា.ញព្រៃឈើ ដោយលើកឡើងពីហេតុផលថាំ«ការធ្វើទូកងបណ្ដាលឲ្យបាត់បង់ព្រៃឈើ» ប៉ុន្តែការណ៍នេះបានទាក់ទាញនូវការរិះ.គ.ន់យ៉ាងខ្លាំងពីសាធារណជន ដោយមតិភាគច្រើនយល់ថាការលើកឡើងនេះមិនសមទំនងទាល់តែសោះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg9AlVJd9_lYzyqwpH_n5RtvDCbAvPw5pYqOUtcKAA_xshFUvyfnWJEZ54PfvQrumSjpi3DN_5d5hYeq99ONVxON6WxkIKYbPdSiPoe0CkFIIXenq2PKblnZsi6qQJh6mFjdZOGxBJItOYMjYZMm3clAPBTRSP05TQ4IuFQw-DFm1fjYGVa0HtZ-9c40h3U/s1080/photo_2026-02-02_09-30-06%20(2).jpg
យោងតាមវីដេអូឃ្លីបដែលអ្នកប្រើប្រាស់បណ្ដាញសង្គមបានចែករំលែកតៗគ្នាកាលពីថ្មីនេះ លោក សាយ កុសល អភិបាលស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ទទួលរងនូវការរិះ.គ.ន់យ៉ាងចាស់ដៃពីសំណាក់មហាជន ជុំវិញការថ្លែងរបស់លោកពាក់ព័ន្ធនឹងការបញ្ចប់អាជីវកម្មទូកង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgdE0hDoucSO1wLT3ZeTCvwiE5JeMO9wJRJVbbrat5W5jDI40WgFwSdHNWJN-PLXoF0HGIodV9p7DgwlXOq0TMFKVD4nib1ohRgWhNk-D-XC0qcDx7dn8EgG6GbICCZhI1npnXcd1ui8JGt7KzjPg5ABjGQQigCpvn4YpriI2Nycu_KBtm3E0j7ehAhrINe/s1280/photo_2026-02-02_09-30-06.jpg

តាមរយៈកិច្ចប្រជុំថ្នាក់ខេត្តកាលពីថ្ងៃទី៣០ ខែមករា លោក សាយ កុសល បានស្នើសុំបញ្ចប់អាជីវកម្មទូកង ជាបន្ទាន់ទៅដល់រាល់អ្នកពាក់ព័ន្ធទាំងអស់ ដើម្បីការពារធនធានធម្មជាតិ និងសុវត្ថិភាពសាធារណៈ, បញ្ចៀសនូវការរិះគន់ថា ព្រៃឈើអស់ព្រោះធ្វើទូកង ដែលប៉ះពាល់ដល់មុខមាត់អាជ្ញាធរ និងទំនៀមទម្លាប់ដ៏ល្អរបស់យើង ព្រមទាំងចូលរួមការពារព្រៃឈើ និងសត្វព្រៃឲ្យគង់វង្សក្នុងតំបន់អភិរក្ស ដែលជាវិធានការចាំបាច់ដើម្បីការពារធនធានធម្មជាតិ ក្នុងស្រុកថាឡាបរិវ៉ាត់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEji7eyzz5dDv-e_1mADgKXreSpvxxMq-Trj91xUuDhYqJ_5yIiebPRHIHZQAa4FRGz6FL3F_xZdSTKoLm6NgUarvgqrWJxyWLcMneuKCqBZoQJCnO7yBCSn9Ah4r-WNVEBo5ZkDfZenJIwa328uTSGiXuaKDCAEkgK_Lxfllr-gX8lauKeeTRZhyMtAn7o_/s800/photo_2026-02-02_09-30-07%20(2).jpg

ជុំវិញការលើកឡើងដូចខាងលើ មហាជនភាគច្រើនបានសម្ដែងការមិនយល់ស្រប និងមិនពេញចិត្តចំពោះការថ្លែងរបស់លោកអភិបាលស្រុកជាខ្លាំង ដោយអ្នកខ្លះបានអះអាងនៅក្នុងខម្មិនថា «បើត្រឹមតែធ្វើទូកងវាមិនបណ្ដាលឲ្យហិនហោ.ចព្រៃឈើនោះទេ ខ្លាចតែដោយសារមូលហេតុផ្សេងទេតើ» ឯអ្នកខ្លះទៀតបានបន្ថែមថា «តាមការសង្កេតទូកងភាគច្រើន គេយកតែដើមឈើក្នុងវត្តមកធ្វើប៉ុណ្ណោះ ដូច្នេះវាមិនដល់ថ្នាក់ទៅបំផ្លា.ញព្រៃឈើទេ» និងមានខម្មិនមួយចំនួនទៀតថា «ការធ្វើទូកងមិនត្រូវការឈើដឹកទាំងឡានៗនោះទេ ដូច្នេះខាងអាជ្ញាធរ និងលោកអភិបាលស្រុក គួរពិនិត្យឡើងវិញត្រង់ចំណុចនេះផង ថាឈើដែលឈ្មួញដឹកចេញពីព្រៃទាំងអស់នោះគេយកទៅណា»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj7DYnQvSRjbEHOJaYiMt2G9YtTPDaWBVsMVHgZ3EGmvZChyphenhyphenwgvqWcVhSGl56sFj69yB1eM3KYknluNv1qQYJZUT2xoP0RPyMqprMUK9KXUb3D8yfgoyhf8QcDIZ8cSsv2rHNogT8dTsR69VrMyoD4MCUNbd3WlILNTUYrm00wO_U0lVMXQIbGXEwT6Q9yE/s1200/photo_2026-02-02_09-30-08.jpg

យ៉ាងណាមិញក្រោយភាពចម្រូងចម្រាស់នេះ គេពុំឃើញមានសេចក្ដីថ្លែងការណ៍ណាមួយឆ្លើយតបនឹងការរិះ.គ.ន់របស់មហាជនឡើយ ប៉ុន្តែបញ្ហានេះនៅតែជាប្រធានបទក្ដៅសម្រាប់ការជជែកដេញដោលនៅក្នុងបណ្ដាញសង្គម៕

វៀតណាមរកឃើញ «គ្រឿ.ងក្នុ.ងជ្រូក» ខូចគុណភាពជាង ៦០តោនដែលត្រៀមបញ្ជូនចូលទីផ្សារ

0

ប៉ះពាល់សុខភាពខ្លាំងណាស់ មិនដឹងថាមនុស្សប៉ុន្មាននាក់បានបរិភោគហើយទេ! គ្រឿងក្នុងជ្រូក គ្មានប្រភព និងខូចគុណភាពអស់ជាង ៦ខែ ត្រូវបានគេរកឃើញនៅទីតាំងស្តុកសាច់បង្កកមួយកន្លែងក្នុងប្រទេសវៀតណាម ខណៈវាកំពុងត្រូវបានគេរៀបចំបម្រុងនឹងបញ្ជូនចេញយកទៅលក់បន្តនៅតាមទីផ្សារ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន VNExpress។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiFSp2bKNhvxRn21jyFUhWuHutw0PTMTrTfLQyo54gvmYcBFKWMXinhRtIFK_9fo4q5KwM-GcKLcsbgxnDU-ckxNZS9wHK0y3g0eCO37MmNx5GGjwiHe85ssCCEhDqOmgS9jQ9x8JjvEctQ-9lGqBBmGu8_l2SQlbEYJZ5f86Ofe8MpmMkyyjPSnDxV-mxe/s1200/photo_2026-01-31_14-31-54.jpg
នៅថ្ងៃទី ៣០ ខែមករា ប៉ូលីសក្រុងហាណូយ បានចុះត្រួតពិនិត្យកន្លែងកែច្នៃសាច់មួយដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុន Dung Phat Production and Trading Co., Ltd ហើយរឹបអូសបានពោះវៀនជ្រូកឆៅ ឬកែច្នៃរួចជាង ៦០ តោន ដែលបញ្ចេញក្លិនស្អុ.យ ប្រែពណ៌ និងត្រូវបានបង្កកអស់រយៈពេល ៤-៦ ខែ មកហើយ ដោយផ្ទុយទាំងស្រុងពីស្តង់ដារសុវត្ថិភាពចំណីអាហារ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhd3G5Kghsm6-YLkH4cTYiR_-hlBi9DWJSZbSweKmCx_-OCzbu9jgmpjl-E4q60giHaAlVjicqNoA1m7rUX7icPGjGTgw0H4Nk7G38Oxh7pzA98sbURnH0XSTuvzx3yQbmAO6NYmaxIZ7LQX9NH5ojQZg4RIILf3VRRxppTMPLVTGGAgOchwQR_IRaJ1WjH/s800/photo_2026-01-31_14-31-54%20(2).jpg
ប្រភពដដែលរាយការណ៍ទៀតថាក្រៅពីសាច់បង្កកដែលត្រូវបានរកឃើញ សមត្ថកិច្ចបានរកឃើញ គ្រឿងក្នុងកំពុងកែច្នៃ ១ តោន និងផលិតផលដែលត្រូវបានផលិតរួចរាល់ជិត ៤ តោនដែលត្រៀមចែកចាយលើទីផ្សារ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEimo0avsYLTmzIUK__CIhx9TY3givMdK_HO5WBCeDgxers_oWVX9qv8E5VYQSLUvGa6wM-Pg5ySH77qMJ_1bkvs4mduzuVvfmuN94uFcRQNwTPAjFsdmddMik2y76SF8RTiDLIVS_dF0_ZDOmfZjzkhycPD9tRnTD7ea5XCqg_MPdF6-kUTsnsai5qM1pot/s1020/photo_2026-01-31_14-31-54%20(3).jpg
តាមការផ្ដល់ព័ត៌មានរបស់សមត្ថកិច្ច ម្ចាស់ទីតាំងកែច្នៃ «គ្រឿងក្នុងជ្រូក» ខាងលើមិនមានបង្ហាញវិក្កយបត្រ ឬឯកសារបញ្ជាក់ពីប្រភពស្របច្បាប់ប្រាប់សមត្ថកិច្ចបានឡើយ ដោយសារភាពថាខ្លួនបានទិញបន្តពីប្រភពមិនស្គាល់ និងបានបង្កកវាទុកយូរខែលើសការកំណត់មែន។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhBMrCaPKnU_vz5DAyC_9Zm1E6Ntp8HdzjWf-PnWxJ6A-gTYUEvbtX_xh6uYe7qfjp3ofMf8T5xGfJP44El8YAboVt9IIaH10K71Ld1tytXad0n25u4VCWFwtsltbUM6gKMSJ0akTEnLTh5cO-QOtfVYKhVg_1q1CxRJ7lckDmHxgRX_Ji8dIaMaj45oJVa/s1020/photo_2026-01-31_14-31-54%20(4).jpg

បច្ចុប្បន្ន អាជ្ញាធរវៀតណាមបានរឹបអូសទំនិញទាំងនោះដើម្បីយកមកផ្ទៀងផ្ទាត់ជាបណ្ដោះអាសន្នសិន និងដើម្បីដំណើរការការស៊ើបងង្កេតបន្ថែមទៀតមុននឹងចាត់វិធានការតាមផ្លូវច្បាប់ទៅលើអ្នកផ្គត់ផ្អង់ និងចែកចាយដែលធ្វើឲ្យប៉ះពាល់ដល់សុខភាពអ្នកបរិភោគ៕

អូជី ចេញបទ Diss track សង្ស័យសម្តៅទៅកាន់ ម៉ៃ សុគន្ធ

0

បន្ទាប់ពីប្រកាសដើរចេញពីវិស័យចម្រៀងនិងប្រកាសវិលត្រឡប់មកវិញ អូជី ហ្គូលឌិន ស្រាប់តែទទួលបានសម្តីឌឺដងយ៉ាងខ្លាំងក្លាពី ម៉ៃ សុគន្ធ ខណៈ អូជី មិនខ្លបខ្លាចនោះទេថែមទាំងចែករំលែកបន្តនូវខ្លឹមសារនោះទៀត។ អ្វីដែលកាន់តែចាប់អារម្មណ៍ អូជី ស្រាប់តែទម្លាក់ Freestyle ហើយ Diss track ដោយភ្ជាប់មកជាមួយនឹងពាក្យ «តោបែកទឹក»ដែលមនុស្សជាច្រើនសង្ស័យថា អូជី Diss ម៉ៃ សុគន្ធ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiKxY6D7wef8m4DpVHduZJIYbeQenQWd3hXoEK8UHT-D0SgOGh-6RdGxWkWKJTEDP2ogCU_-zBkK-9opUAIGytrIXRoUyNFwk3cD_APYraiFRTA-2tH6youfH3XLlkmzh3ynkQfwQeafEWSApKOr0DOCLaNM8fsIGfdhTD2aTrDx3JrEvJooPm0pH3bLzrg/s960/image_2025-10-02_09-14-29.png
នៅថ្ងៃទី៣០ អូជី បានទម្លាក់ចម្រៀង Diss track ភ្ជាប់មកជាមួយនឹងការសរសេរថា «តោបែកទឹក Just freestyle »។ នៅក្នុងចម្រៀងនេះ អូជី បានច្រៀងពីមនុស្សម្នាក់ជាមនុស្សក្រទេប៉ុន្តែដើរទើស Kpop ធ្វើខ្លួនមិនឱ្យគេស្រលាញ់ ធ្វើតែរឿងឡប់ ហើយតាំងពីដើមមកឃើញមានតែអ្នកស្អប់។ អូជី ក៏បានលើករឿងពីមុនដែលរូបគេមិនតបតគិតថាខ្លួនក្មេង ប៉ុន្តែលើកនេះលែងអត់ធន់តទៅទៀតដោយសារតែមនុស្សចាស់បែកឆ្វេង។ ជាមួយប៉ារ៉ូលកាចៗ អូជី ក៏លើកពីបុគ្គលនោះជាសំផឹងនៃសិល្បៈដែលរូបគេជេរលេង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiO47v0rNPHgihgSYwJLj0TLtEuwSTs3_4zJFYFaZsPUv9xI2zMPjoq8hsg2jyqmzbOTY2BuGPtCXR-kPu7VfC5yrqfOmACTAM_DPQrG7KwrVFZ9h6zA4naGkXuSr3YnDW1KR8zurMKQphyphenhyphenM8kI0I_6h9gE8Q3IqsPSJtDLvLZkgGRCxeqluAwHiUIoPT8-/s2048/image_2026-01-31_13-59-51.png

អូជី បានបោះសម្តីក្នុងចម្រៀងពីបុគ្គលសក់មិនសមនឹងមុខដើរទើសគេគ្រប់គ្នាដូចក្មេងញៀនម៉ា ហើយប្រហែលពីតូចមិនចូលសាលា។ ម្ចាស់ពានវ័យក្មេងរូបនេះថែមទាំងបង្ហាញថារូបគេមិនចង់តបតប៉ុន្មាននោះទេប៉ុន្តែតោចេះតែតាមខាំពេក។ ចម្រៀង Diss track របស់ អូជី នេះត្រូវបានមនុស្សជាច្រើនចង្អុលបង្ហាញថាគឺសម្តៅទៅកាន់ ម៉ៃ សុគន្ធ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg1Txhd0eVL5mupi2LbJr7il7lUVdpUigqsNxlOCAcwhClhtCzK8ZqMLsVFav64bxiPxk6gX4mKfNo3d-WVEjIRo78wzv3Nra9lsnE4yxbpYHYPl8MrY10N_hKgeGtAFfYzi1Yt7Rjd9iT138X4yxR9bDEm9W6nqPodRLH3A2MhNpcfYrPG2NHxiNmty-xB/s1800/image_2026-01-28_13-58-37.png

គួរឱ្យដឹងថា បន្ទាប់ពី អូជី ប្រកាសចូលសិល្បៈវិញ ម៉ៃ សុគន្ធ បានបោះសម្តីផ្លែផ្កាកាលពីថ្ងៃទី២៩ ថា « ជោរ ទាមទារចំណាប់អារម្មណ៍ប្រកាសលាពីសិល្បៈបាន តែ២ថ្ងៃ ឥឡូវប្រកាសបោរក្បាលចូលសិល្បៈវិញ» ម៉ៃ សុគន្ធ បានភ្ជាប់មកជាមួយនឹងអក្សរឡាតាំងសំនៀងខ្មែរថា «ថោក មហាថោក»។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhZIXNpNaSDEsylOSnyLkSTqZEjW_Ji9Y0lPN-27veQO1334uAePRW0ruPeIZ3F70Qv8gzmCmZsxeldExnWib_B5vYRmfALse0k6LsAA-O1suT6cvTo-gWwkUKIKAwKB5awA9MvOVeihwjC3ko6c2ZcvjHNQuWCPj2_ZdTfaD2MI6tbqrAaxMQ6sRjA5Dwe/s2048/image_2026-01-31_13-59-53.png

គួរបញ្ជាក់ផងដែរថា នេះមិនមែនជាលើកទី១នោះទេដែល ម៉ៃ សុគន្ធ និង អូជី ឌឺដងផ្លែផ្កាឱ្យគ្នា កាលពីខែមីនា ឆ្នាំ២០២៥ ម៉ៃ សុគន្ធ បានបោះសម្តីផ្លែផ្កាថា Rapper ទើបរះថ្មីជាមនុស្សភ្លេចកំណើត ភ្លេចមិត្តកម្សត់កម្រជាមួយគ្នា ចរិតឡូយ តោងគ្រូល្បី។ ក្រោយមក អូជី ក៏បានបង្ហោះផ្លែផ្កាឱ្យវិញផងដែរ៕

Xiao Zhan និង Bai Lu ឈរនៅលំដាប់កំពូលនៃបញ្ជីសិល្បករដែលមានអាកប្បកិរិយាគំរូបំផុត

0

នៅដើមឆ្នាំ២០២៦ ទស្សនាវដ្តី Sohu បានចេញផ្សាយ «បញ្ជីក្រហម» របស់ខ្លួនដោយផ្តល់កិត្តិយសដល់សិល្បករដែលមានអាកប្បកិរិយា និងក្រមសីលធម៌ការងារដ៏ល្អឥតខ្ចោះបំផុតនៅក្នុងឧស្សាហកម្មកម្សាន្តចិនក្នុងឆ្នាំ ២០២៥។ ចំណាត់ថ្នាក់នេះគឺផ្អែកលើការបោះឆ្នោតពីអ្នកយកព័ត៌មានកម្សាន្ត និងបុគ្គលិកប្រព័ន្ធផ្សព្វផ្សាយចំនួន ៦០ នាក់ ដោយទទួលស្គាល់សិល្បករដែលទទួលបានពិន្ទុសម្រាប់វិជ្ជាជីវៈ អាកប្បកិរិយាល្អ និងរូបភាពវិជ្ជមានរបស់ពួកគេនៅក្នុងក្រសែភ្នែករបស់ឧស្សាហកម្ម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg-gaPISBLcO5vC-xymXcFq4dcGxvryqqwp9ComX7KKzl4tDetpYWqIJod0wqQxMpHZSOeGGBY0Flxpwk1Xi6uOJ4IaK09gvulb4YPvSfz2uvmnMiRQ_L74pDHTlwF01BgW1L3AIqAbbfGqHHq4l6OpylMyKuyRzCdE4YUktE4k8LfACK8gTaTzDIqA1jIS/s1619/image_2026-01-31_10-56-50.png

យោងតាម Sohu សិល្បករកំពូលទាំង ៥ ដែលរកចំណូលបានច្រើនជាងគេជាមួយប្រព័ន្ធផ្សព្វផ្សាយចិនក្នុងឆ្នាំ ២០២៥ គឺ Xiao Zhan , Bai Lu, Dylan Wang, Li Landi និង Song Weilong។ ជាពិសេស Xiao Zhan បានឈរនៅលំដាប់កំពូលមិនត្រឹមតែដោយសារតែអាកប្បកិរិយាដ៏ល្អឥតខ្ចោះរបស់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែក៏ដោយសារតែសមិទ្ធផលអាជីពដ៏លេចធ្លោរបស់លោកក្នុងរយៈពេលមួយឆ្នាំកន្លងមកផងដែរ។Xiao Zhan ទទួលបានជោគជ័យជាប់លាប់ជាមួយនឹងគម្រោងភាពយន្តធំៗ ដោយរក្សាបាននូវឥទ្ធិពលពាណិជ្ជកម្មដែលមានស្ថេរភាព និងរូបភាព «កំពូលតារា» កាន់តែរឹងមាំ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh5QftQL4Pn6JKY2LY34hwJ1mgknJ1Wr0IhR2XeI_lcscQa-Z2QHndGOMXwppkouVrlRBD1dYeizDM882gM5zJA7ga-EsDOvEP622fW1gVz2Pi6rdAiV7xOz4MVON3sEVuwokrdsXBtEvkVuo8aIF1pv9DHwXFN_O2vJpEcQ7BBLbZwbJZoTbJ7s9plmrmr/s2048/image_2026-01-31_10-56-45.png

អាកប្បកិរិយាស្ងប់ស្ងាត់ បើកចំហរ និងការគិតបែបចាស់ទុំរបស់ខ្លួនបានធ្វើឱ្យ Xiao Zhan ទទួលបានងារជាបុរសល្អឥតខ្ចោះនៅក្នុងឧស្សាហកម្មកម្សាន្តចិន។ ឆ្នាំ២០២៥ គឺជាឆ្នាំដ៏សំខាន់មួយសម្រាប់ Xiao Zhan នៅពេលដែលលោកត្រូវបានផ្តល់កិត្តិយសជា «តារាសម្តែងភាពយន្តឆ្នើមប្រចាំឆ្នាំ»។ ក្នុងពេលជាមួយគ្នានេះ លោកក៏បានបង្កើតស្នាដៃរបស់ខ្លួននៅក្នុងកញ្ចក់ទូរទស្សន៍ជាមួយខ្សែភាពយន្ត «The Legend of Zang Hai» ដែលជាប់ចំណាត់ថ្នាក់ក្នុងចំណោមរឿងភាគដែលមានចំណាត់ថ្នាក់ខ្ពស់បំផុតទាំង ១០ នៅលើ CCTV-8 ក្នុងឆ្នាំ ២០២៥ ដោយពង្រឹងតំណែងឈានមុខគេរបស់លោកនៅក្នុងឧស្សាហកម្មកម្សាន្តចិន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj6YZ0AIff_Ctwfaegc6PC_EtscIY9QuENWFQaO7sKWMd-Jluw95EHiq8-01aD9aNihkrHFvbpriW0EQ1lHQOfJagU5igo5O7Vy6n900cSJFPo-WFV9HV5lEWQvj0Wu5AoY0UJqclJHc3M6XYYP08ts-ZvUPAp5xZhQQAnz8Dzqw1KXgkPteJ4qm65D5hQp/s1619/image_2026-01-31_10-56-49%20(2).png
នៅឆ្នាំ ២០២៥ Bai Lu បានបង្ហាញពីការអនុវត្តដ៏ស៊ីសង្វាក់គ្នា ដោយចូលរួមជាបន្តបន្ទាប់នៅក្នុងគម្រោងចំនួន ៣ នៃប្រភេទផ្សេងៗគ្នា ដែលទាំងអស់នេះសម្រេចបានលទ្ធផលវិជ្ជមាន។ ជាពិសេសរឿងភាគ «Northward» ដែលនាងបានសម្តែង ទទួលបានចំណាត់ថ្នាក់គួរឱ្យចាប់អារម្មណ៍នៅលើ CCTV-1 ដោយជាប់ចំណាត់ថ្នាក់លេខ ៩ ក្នុងប្រជាប្រិយភាព។ ពេលចេញផ្សាយ រឿងភាគនេះទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងដោយសារសាច់រឿងថ្មី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiecFy_CXROwtxEDmIMyoZ2n6hR2tcR-Uh0YovG0cTF78AcdDEXFxEGw7QiGQeoexfjrtFlX0RtJCPuCvmnfgjtj6Mxpflz8LUU9Be9t6aMrK-t4i3vlwQQ9V86Vk7Cvkf5bp15AP23QYbkAhNcFNwHesS4xtgyBSQDxmi6jrPwtfVwZYnyijM040qJNfCz/s960/image_2026-01-31_10-56-44%20(2).png

តាមរយៈគម្រោងនេះ Bai Lu ត្រូវបានអ្នកជំនាញសរសើរយ៉ាងខ្លាំងចំពោះវឌ្ឍនភាពរបស់នាងក្នុងការសម្តែង ដោយចាត់ទុកថាវាជាការផ្លាស់ប្តូរគួរឱ្យកត់សម្គាល់ ខណៈដែលនាងបានលះបង់រូបភាពដែលធ្លាប់ស្គាល់របស់នាងពីរឿងភាគបុរាណ ដើម្បីសាកល្បងដៃរបស់នាងក្នុងរឿងភាគសម័យទំនើប៕

អគ្គិភ័យឆាបឆេះរោងចក្រថៃមួយទៀតហើយបណ្តាលឱ្យខូចខាតសម្ភារៈអស់គ្មានសល់

0

ប្រទេសថៃ ៖ ជាច្រើនថ្ងៃមកនេះ ប្រទេសថៃមានហេតុការណ៍ភ្លើងឆេះជាញឹកញាប់ មិនថាឆេះអគារធំៗ ផ្ទះពលរដ្ឋ និងរោងចក្រ ។ នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៦ ភ្លើងបានឆេះរោងចក្រផលិត និងលក់គ្រឿងបន្លាស់រថយន្ត-ម៉ូតូដ៏ធំមួយកន្លែងនៅខេត្តនគរាជសីម៉ា បណ្តាលឱ្យខូចខាតសម្ភារៈអស់គ្មានសល់ បើទោះជារថយន្តបាញ់ទឹកជាង២០គ្រឿងត្រូវបានបញ្ជូនមកកាន់កន្លែងកើតហេតុក្តី ដោយសារក្នុងរោងចក្រសុទ្ធតែជ័រ និងថ្នាំពណ៌ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhnwt5Hj1QEud5cw_A8P-r5sLqUHxJ-efkPyYq7tkbospEWno_S3czp2HcFO9MZXfxvzSwfGHqjh0Kq0FcIymkpfZlSVw6mJbJQx7OsoOgasPe83szVJ9NhaqGtUAR2te66jWquX9lliLP51SJBgxjofCVPp6Od6HSZX_LBKyhf-d_XzxkW2QdLH3eAI_Uz/s800/photo_2026-01-31_16-11-11.jpg
កាលពីវេលាម៉ោង១២និង៤០នាទីថ្ងៃត្រង់ ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៦ អគ្គិភ័យបានឆាបឆេះរោងចក្រផលិត និងលក់គ្រឿងបន្លាស់រថយន្ត-ម៉ូតូ ស្ថិតក្នុងតំបន់ឧស្សាហកម្មនៅផ្លូវរាជសីម៉ាជោគជ័យ ឃុំណងរ៉ាក់វៀង ស្រុកមឿងនគរាជសីមា ខេត្តនគរាជសីមា ប្រទេសថៃ បណ្តាលឱ្យមានផ្សែងខ្មៅហុយពាសពេញអាកាស ។ បើទោះជាហេតុការណ៍នេះពុំបណ្តាលឱ្យមានមនុស្សរងរបួស និងស្លា.ប់ ប៉ុន្តែខូចខាតទ្រព្យសម្ភារៈទាំងអស់ ពីព្រោះភ្នាក់ងារពន្លត់ភ្លើងពិបាកគ្រប់គ្រងស្ថានការណ៍ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEglswfuuxeZKK3mnphbmtoFddEn0tu3wVtrWtGNfTpCfNOebGYS86IsZkQiyQkHgATuFuJoA0XfsCBJkq869L7Vv7f2YhckaiyB6zRZHZiAOYjxnNAhROPI8M0Nf6gw0QokVweGYFq2lXIEd-kGe6wbXBgUcYLU4sJz35-z9rQF3cw5F6vUMv1IUxseCeFg/s1280/photo_2026-01-31_16-11-12.jpg

តាមការចុះផ្សាយរបស់សារព័ត៌មាន PPTV នៅថ្ងៃទី៣១ ខែមករា ក្នុងពេលភ្លើងកំពុងតែឆេះរោងចក្រ គឺជាពេលដែលបុគ្គលិក និងកម្មករចេញពីរោងចក្រទៅបរិភោគអាហារថ្ងៃត្រង់ ហើយមានបុគ្គលិកខ្លះក្នុងរោងចក្រ ប៉ុន្តែបានរត់ចេញទាន់ពេលវេលា ។ រីឯនៅផ្នែកខាងក្នុងរោងចក្រមានសម្ភារៈជាច្រើនសម្រាប់ផលិតគ្រឿងបន្លាស់រថយន្ត-ម៉ូតូ ដូចជា ៖ ជ័រ និងថ្នាំពណ៌ ទើបបណ្តាលឱ្យភ្លើងកាន់តែខ្លាំងយ៉ាងឆាប់រហ័ស ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjmT2hg-Xwe7Aczypk5mpkHOrcxDFXyCgp2F281OnuVEEgpZPX85Q7bE22s0nmRnoJlp14SD-bxxILNrvAG3SRZnk_zE1NMrewshpaOqgkeA0vGEE8LOdO0KEk_3MC20VfunIvx88_hmvJOlPHLa32CHqPLtet3HS9WFzJKekOnRSRCZ5jOK9G9gMI_blNQ/s1280/photo_2026-01-31_16-11-18.jpg
រថយន្តបាញ់ទឹករហូតដល់ជាង២០គ្រឿងត្រូវបានបញ្ជូនមកកាន់កន្លែងកើតហេតុ និងព្យាយាមបាញ់ទឹកពន្លត់ភ្លើងដែលកំពុងឆេះរាលដាលខ្លាំង ប៉ុន្តែរហូតមកដល់ម៉ោងជាង២រសៀលថ្ងៃដដែល ភ្នាក់ងារពន្លត់ភ្លើងនៅតែពុំអាចគ្រប់គ្រងស្ថានការណ៍បាន ដោយសារខ្យល់ខ្លាំង និងឆេះសារធាតុគីមី ទើបធ្វើឱ្យពិបាកពន្លត់ភ្លើង ។ បើតាមសេចក្តីរាយការណ៍បឋម ហេតុការណ៍នេះពុំបណ្តាលឱ្យមនុស្សរងរបួស ឬស្លាប់ទេ រីឯមូលហេតុភ្លើងឆេះរោងចក្រ គឺសមត្ថកិច្ចកំពុងតែស៊ើបអង្កេត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjq61_ZJYpI4Clry_o-1U5V0Zm0yDFhmUHUoNSMKWxvn4ODKvzk4Yy64SouSK8uVy5Hxt1D4XpGDoRqR1HNyCW6p4kYiE2ratEXt7bXtVFoUaPWjW2UrEzaiBl0Mjir1nPLsXqZAIBNDtPNOgYmD1cNHe8S6PyrT12DLkYclW-CqPTXAZ0QJFYrsveDbaaW/s800/photo_2026-01-31_16-11-19%20(2).jpg

គួរបញ្ជាក់ថា មុនពេលភ្លើងឆេះរោងចក្រផលិត និងលក់គ្រឿងបន្លាស់រថយន្ត-ម៉ូតូនៅខេត្តនគរាជសីម៉ា គឺរោងចក្រផលិតកាំជ្រួច នៅភូមិដងកាក់សា ឃុំរ៉ៃរុត ស្រុកដនជេឌី ខេត្តសុផាន់បុរី ប្រទេសថៃ ទើបតែផ្ទុះឆេះយ៉ាងសន្ធោសន្ធៅកាលពីថ្ងៃទី៣០ ខែមករា បណ្តាលឱ្យមនុស្សស្លា.ប់ និងរងរបួសធ្ងន់ជាច្រើននាក់ ៕