Home តារាជាតិ កម្ពុជាធានាបានការនាំចូលប្រេង និងឧស្ម័នជាបន្តបន្ទាប់ ទោះមានផលរំខានពីតំបន់មជ្ឈិមបូព៌ា

កម្ពុជាធានាបានការនាំចូលប្រេង និងឧស្ម័នជាបន្តបន្ទាប់ ទោះមានផលរំខានពីតំបន់មជ្ឈិមបូព៌ា

93
0

ដូចដែលធ្លាប់បានសន្យា! តាមសេចក្ដីរាយការណ៍នៅថ្ងៃទី៣០ ខែមីនា នេះបានឲ្យដឹងថា កប៉ាល់ដឹកប្រេងនិងឧស្ម័នឥន្ធនៈ(LPG) មួយគ្រឿងបានធ្វើដំណើរមកដល់កម្ពុជាហើយ ខណៈកប៉ាល់ផ្សេងទៀតកំពុងបន្តនាំចូលមកកម្ពុជា បើទោះបីសភាពការណ៍សង្គ្រាមនៅមជ្ឍឹមបូព៌ា នៅតានតឹងខ្លាំងក៏ដោយ ។ នេះបើយោងតាមប្រសាសន៍របស់ឯកឧត្តម កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពលកម្ពុជា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEie6c2UR550V3dibtsQIEGqL07LFj_s1ENWqEmAqZtWr9Fz8ko1qznAOxgdpaumFXrN8fSvfjvwHNt9338TQ8cGqeUL6GBZmgFS86Q4hSOGpJiUAUVe_2CSRSWaYcDfUtj-nAQQ-x2e4djVPlc8WaBo3BVD8FlyNfQ3k3uGPqUhiVbTU1JS_DHthvMFrgrA/s899/photo_2026-03-30_16-28-35.jpg
ថ្លែងក្នុងឱកាសដែលចុះពិនិត្យស្ថានីយបូមប្រេងរបស់ក្រុមហ៊ុន តេលា ស្ថិតនៅខេត្តព្រះសីហនុ លោកបានបញ្ជាក់ថា បើទោះបីជាស្ថិតក្នុងសភាពការលំបាកក៏ដោយ ប៉ុន្តែក្រុមហ៊ុនបានស្វះស្វែងរកប្រភពផ្គត់ផ្គង់ឱ្យអស់លទ្ធភាព ទាំងប្រេងសាំង ប្រេងម៉ាស៊ូត និងឧស្ម័ន ធ្វើយ៉ាងណាយកមកបំពេញតម្រូវការពលរដ្ឋ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgSCZlp52in7nIPSgrUU-rEFr8EBMhPWodJGWxrCeh7xwa2cVI2TBldCG7YCg3IDyieBVTzY5RXOYW2FFfdlATAs96d-YmjZWOEjOx_o8uMkZUTqgE0DMHQRdyg8tb_JLUXsRB29CAqefz_o-nqGZ7k29X-hzBM09njLW-4jCknSPFl0dWZ0hm-lHKpP-gY/s900/photo_2026-03-30_16-28-35%20(2).jpg

ជាមួយគ្នានេះ បើតាមការបញ្ជាក់របស់ ឯកឧត្តម កែវ រតនៈ នៅលើបណ្តាញសង្គមបានឲ្យដឹងដែរថា កាលចុងសប្តាហ៍នេះ លោកបានបានមកទស្សនាស្ថានីយប្រេង និងឧស្ម័ន តេលា ដើម្បីតាមដានការផ្គត់ផ្គង់ប្រេងឥន្ធនៈពីនាវាLPG ទំហំ ៣,៤០០តោនដែលនឹងមកដល់ដោយផ្ទាល់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhlvhOB-wcZMmNejFWqhdL6J7L6pwMfbuNb33EI3yr4qMPnMDS0qbRxBROlNwGsR94mnq-LsUDBrqd5dto6zyYpBLYJ-ZsonAQGSIqnLEqsAjmCX69WzEQXkrPahCuuASSRCbVb8I1aH4U2KYutmkjVzfPI29k17iV7yB3Vik0kQuKPWSiITr0GwwRHOq9N/s1280/photo_2026-03-30_16-28-36.jpg
ជាមួយគ្នានេះ ឯកឧត្តមក៏បានឃើញនូវនាវដឹក ម៉ាស៊ូត និងប្រេងសាំងពី Caltex ចូលចតនៅស្ថានីយតែមួយ។ នេះឆ្លុះបញ្ចាំងពីការសម្របសម្រួលបន្តជាមួយអ្នកផ្គត់ផ្គង់ក្នុង និងក្រៅប្រទេស ដើម្បីជួយថែរក្សាការផ្គត់ផ្គង់ប្រេងឥន្ធនៈ និងឧស្ម័ននៅទូទាំងតំបន់ ខណៈពេលដែលការផ្គត់ផ្គង់កំពុងតឹងណែននៅទូទាំងតំបន់ យើងកំពុងខិតខំប្រឹងប្រែងដើម្បីរក្សាលំនឹង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgN5_HbaN8xKmFKE_6Is-O0XSbgEMpOMO3MNoY5Xrsgi5fBB6Ncs_3NQVUL1EW3NB_JEaPWyg9ucCozeKLn9Pdek2OSRcp4C3dLVZfhK8IEhA7spFTIAZs0bgP3CgZgu9B-GAy2x2IakIOhbsHScrQmcSKB4Ae9yqPAKNUoEtz6FTFBsANOp9MN7lXB9NKy/s1280/photo_2026-03-30_16-28-36%20(2).jpg

ឯកឧត្តម កែវ រតនៈ លើកទឹកចិត្តបងប្អូនទាំងអស់គ្នា ប្រើផលិតផល LPG និងប្រេងឥន្ធនៈ អោយបានត្រឹមត្រូវ និងមានទំនួលខុសត្រូវ ក្នុងគ្រាដ៏លំបាកនេះ ដើម្បីជួយសំរួលបន្ទុកគ្រួសារ និង អាជីវកម្ម រដ្ឋាភិបាលបានកាត់បន្ថយពន្ធ ដើម្បីកុំឲ្យផលប៉ះពាល់ពេញលេញនៃការចំណាយខ្ពស់ជាងនេះ មិនត្រូវបានបញ្ជូនដល់អ្នកប្រើប្រាស់៕