Home តារាអន្តរជាតិ សមាជិកពីររូបនៃក្រុម TREASURE បេតីនឹងបទ N.John

សមាជិកពីររូបនៃក្រុម TREASURE បេតីនឹងបទ N.John

95
0

មកសម្តែងនៅប្រទេសកម្ពុជាបានម្តង TREASURE កាន់តែជាប់ចិត្តនឹងអ្នកគាំទ្រកម្ពុជាជាពិសេសថ្មីៗនេះសមាជិកពីររូបបានបង្ហាញការចូលចិត្តបទ «Pop Out» របស់ N.John សូម្បីតែញុំាបាយក៏ចាក់បទនេះកំដរដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEinedLU0IMuTmolt-yuhrp_bX19wCbwHzuOaEknjRzsAnMF8O-JRlgTyEpP5MndWU9pOHac79OZKuSTHLYgYqRgZ35mN07y-MBLiV9bAM_U9CHwO7F_F5ZP6EeMDGjq161BJV79QQwwBW3W15Y6KwsiSppOkbU22P-hoxkEkEzcc-aqguUWJ2TcSSvrYk5w/s1350/SnapInsta_to_488370594_18139188031377926_8464949512275604721_n.jpg
ប្រិយមិត្តមួយចំនួនជ្រាបមកហើយថាបទ «Pop Out» របស់ N.John ទទួលបាននូវប្រជាប្រិយភាពយ៉ាងខ្លាំងដោយមានតារា Kpop ល្បីៗជាច្រើនរូបបានរាំ Challenge នៃបទចម្រៀងនេះ។ ជាក់ស្តែងកាលពីកន្លងមកថ្មីៗនេះ Niki នៃសមាជិក Enhypen ក៏ទប់ខ្លួនមិនជាប់បានចេញមករាំបទនេះយ៉ាងភ្ញាក់ផ្អើល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiFalWjXpe0kB-wmBdcR8EEn5FG1xbsXEnVjK6-K1QA7Oc8hx-fmmdZaNwP4CcaunYru-M4d2w2wvqUG1zi5KtoNtWCVxI3p0KNLsobWnZiMPOtTBdOlrrr1mUUdMByb8kmaRsMHc0Ybg-IqQt7tMrZrLf0PDl4o5QnPJAoTZtLanyD1svJxivpyxUFDS7a/s1433/SnapInsta_to_650905078_18001762985887846_1934936979786508064_n.jpg

អ្វីដែលធ្វើឱ្យទស្សនិកជនចាប់អារម្មណ៍បន្ថែមទៀតនៅក្នុង Live នៅលើវេទិកា Weverse របស់ Junghwan សមាជិក TREASURE បានតបនឹងការសំណូមពររបស់អ្នកគាំទ្របានចាក់បទនេះនៅក្នុង Live អំឡុងពេលលោកកំពុងតែញុំាអាហារ។ លើសពីនេះទៀត Junghwan បានរាំតាមចង្វាក់ភ្លេងនិងច្រៀងតិចៗតាមបទនេះមុននឹងរូបគេញុំាបាយទៀតផង។ សកម្មភាពនេះបានធ្វើឱ្យអ្នកគាំទ្រក្រុម TREASURE មានការពេញចិត្តយ៉ាងខ្លាំងពីព្រោះកន្លងមកថ្មីៗនេះសមាជិក Haruto ក៏បានចាក់បទ «Pop Out» របស់ N.John ស្តាប់ដូចគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhbSQOwET3dC68I-_OkqnYV-nfxS5FuTAPo0xkxQbPiTyP21m_sZA7NwlMgmv6lAPXwu_tDUxQSMA2l5XYT5piRAaQyB2Rw2SA33MnC41p6dE-6Y3l-PL6f4hKL4itQslktq8aGKu-R4YNQNM-EkzrK3FkNrKo-ZxtTTAjFGX1csWgH0b2o_HCQudMTWFQZ/s1349/SnapInsta_to_488765145_18139187824377926_8986480524163053457_n.jpg

ជាមួយនឹងសមាជិកពីររូបរបស់ TREASURE ពេញចិត្តនឹងបទ N.John អ្នកគាំទ្រក៏បានសំណូមពរឱ្យពួកគេទាំងពីរនាក់ទម្លាក់ Challenge បទនេះខណៈពួកគេរំពឹងថាគ្រួសារ YG មានភាពជិតស្និទ្ធនឹងកម្ពុជាច្រើនដូច្នេះការរាំបទនេះមិនជាបញ្ហាចោទឡើយ។ លើសពីនេះទៅទៀត TREASURE ក៏ធ្លាប់មកសម្តែងនៅប្រទេសកម្ពុជាកាលពីចុងខែកុម្ភៈ ស្របពេលឆ្នាំ២០២២ TREASURE ក៏ធ្លាប់រាំលេងបទខ្មែរផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhzWKMgS7Z9HacIe2QBmBEwYTKlW4aVLjZbrM5hZRbkELvHDKtw17KjKu7aimqeKXaMdfeN9LiQbMxCy4icZehud8xl46uOZQ9Hj1QXPjxmClAl4fuAoUODSLwzknR0qj04GkRPY8QeXbDl5ZxbbU1iW8oXzZmhmdO1Fv8pDa0t-t52E-GpsTwIhXUj1ZXh/s971/image_2026-03-30_10-12-36.png
គួរបញ្ជាក់ផងដែរថាបទ «Pop Out» របស់ N.John គឺជាសមិទ្ធផលដ៏ធំរបស់តារាចម្រៀងរូបនេះបន្ទាប់ពីចាប់អាជីពសិល្បៈនៅសហរដ្ឋអាម៉េរិកដោយមានតារា Kpop ជាច្រើនដួងបានរាំកម្សាន្តបទរបស់លោក។ ក្រៅពីបទនេះ «Sweet Love» ក៏ជាបទជោគជ័យរបស់ N.John ដូចគ្នា៕