Home តារាជាតិ មិនត្រូវការបទពិសោធន៍ នាង ដាវីន ប្រកាសច្បាស់ៗកម្មវិធីគ្មានថវិកាលោកមិនចូលរួម

មិនត្រូវការបទពិសោធន៍ នាង ដាវីន ប្រកាសច្បាស់ៗកម្មវិធីគ្មានថវិកាលោកមិនចូលរួម

75
0

តារាចម្រៀង នាង ដាវីន បានប្រកាសជាសាធារណៈតែម្តងថាកម្មវីធីណាដែលមិនបានផ្តល់ថវិកាគឺលោកមិនបានចូលរួមនោះទេដោយតារាចម្រៀងរូបនេះថាលោកមិនត្រូវការបទពិសោធន៍ទៀតឡើយ។ តារាចម្រៀងរូបនេះថាការធ្វើចម្រៀងគឺត្រូវការចំណាយលុយហើយលោកក៏ត្រូវចិញ្ចឹមគ្រួសារដូចគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgFhpAiKrsl7yXeEYpUW4XeOw_LWNRsyf18SmYV2JRyHwzp1Tlbu8bp6v9_hpUfpkQnSIUCLrkCSu-t3WRXUKzi0uBicQKnJF8aAH1bpPCWNhpkLV-3U6kX_XZ3-t1ZBlbkvyUtigLGuquuAuYdK4-UcdWvo-pEZ1mFAkRlMA-xVuNfDUGSLVmMScr3ECvS/s2048/image_2026-03-30_13-48-03.png

នៅថ្ងៃទី២៩ ខែមីនា តារាចម្រៀង នាង ដាវីន ម្ចាស់បទ «គេជាអ្នកណា» បានបង្ហោះសំណេរនៅលើហ្វេកប៊ុកផ្ទាល់ខ្លួនថា «ខ្ញុំអត់ត្រូវការបទពិសោធន៍ទៀតទេ ខ្ញុំត្រូវការលុយ ដើម្បីចិញ្ចឹមគ្រួសារវិស័យនេះបទពិសោធន៍គ្រប់គ្រាន់ហើយ។ ធ្វើចម្រៀងចំណាយលុយទៅធ្វើ ថតMVក៏ចំណាយលុយទៅធ្វើ ទម្រាំចេញចម្រៀងមួយបទប្រើពេលគិតរាប់ខែទម្រាំបានចេញ ចឹងអធ្យាស្រ័យផងបាទ អត់មាន…អត់ទៅទេ»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg1XKFU7NOgAMavaesui_EGJ0cOtm3CttCjC3SBxVh58QXh7KArcSTZhpJNQDRaOM_9ScC0-ToAieSGdzXB2s_w6QnE0b_fTTI8_PpOg1LZnf_wVSbexiYnfV6M_9tnzONyU9V2k7F4z-r17ceSKU_UvOaOKMWvtCW9wJAfRweodNvwSmsLelhpSTSfKVws/s2048/image_2026-03-30_13-48-04.png
តារាចម្រៀងរូបនេះបានបន្ថែមក្នុងខម្មិនទៀតថា ចម្រៀង១បទចំណាយអត់ក្រោម ២០០០ដុល្លារទេដូច្នេះមិនអាចទៅច្រៀង Free ឡើយ។ នាង ដាវីន ក៏សង្កត់ធ្ងន់ទៀតថា ល្មមៗគួរតែបញ្ឈប់ទៅស្ទាយបោកកម្លាំងពលកម្មគេក្នុងវិស័យដ៏សែនកម្សត់នេះ។ សំណេររបស់លោកបានទាក់ទាញការចាប់អារម្មណ៍ពីអ្នកសិល្បៈមួយចំនួនក្នុងនោះតារាចម្រៀង វណ្ណថាន ក៏បានចែករំលែកបន្តនូវសំណេរខាងលើរបស់ នាង ដាវីន ផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhErdnxkhqo251HppEycn6cTXDN43Bs1fpJLS55PGE9fHy4AUyPjwhdE5dLaHvcaFm2rLPCLzKTWhq3EJNttKqLujH0WPTSg3tLIpbd8WA5Bv-Nd5v3GKXXAO8gMQeYyg3jm0H7skB-NucBm0gB1Lt34H9TI4fosi8zCSHbZEH_MUxssnLzL3nAuskGVV57/s794/image_2026-03-30_13-47-58%20(2).png
គួរឱ្យដឹងថា ស្របពេលពិធីបុណ្យចូលឆ្នាំខ្មែរខិតជិតមកដល់កន្លែងនានបានរៀបចំនិងកំពុងរៀបចំកម្មវិធីសង្ក្រាន្តអមជាមួយនឹងការប្រគំតន្រ្តីឬលេងល្បែងប្រជាប្រិយខ្មែរជាដើម។ ប៉ុន្តែយ៉ាងណា គេមិនដឹងច្បាស់ថាខាងកម្មវិធីមួយណាដែលហៅ នាង ដាវីន ទៅចូលរួមដោយមិនមានកញ្ចប់ថវិកានោះទេ៕