Home ព័ត៌មានអន្តរជាតិ ខ្យល់ព្យុះកំណា.ចវាយប្រ.ហារខេត្តនានារបស់ថៃបណ្តាលឱ្យខូចខាតផ្ទះសម្បែង រួមទាំងព្រះឆាយាលក្ខណ៍ស្តេច

ខ្យល់ព្យុះកំណា.ចវាយប្រ.ហារខេត្តនានារបស់ថៃបណ្តាលឱ្យខូចខាតផ្ទះសម្បែង រួមទាំងព្រះឆាយាលក្ខណ៍ស្តេច

82
0

កាលពីវេលាម៉ោង៦ល្ងាច ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៦ ខ្យល់ព្យុះដ៏កំណា.ចបានវាយប្រ.ហារខេត្តស៊ីសាកេត និងខេត្តបឹងកាន ប្រទេសថៃ បណ្តាលឱ្យខូចខាតផ្លូវ បង្គោលភ្លើង ផលដំណាំ ផ្ទះសម្បែង និងអគារជាច្រើន ហើយអ្វីគួរឱ្យកត់សម្គាល់ គឺខ្លោងទ្វារតាមផ្លូវដែលដាក់តាំងព្រះឆាយាលក្ខណ៍ព្រះមហាក្សត្រថៃនៅខេត្តស៊ីសាកេត បានបាក់ដួលរលំ ។ បន្ទាប់ពីខ្យល់ព្យុះស្ងប់ស្ងាត់ អាជ្ញាធរក៏ចុះមកពិនិត្យមើលតំបន់រងផលប៉ះពាល់វាយតម្លៃការខូចខាត និងផ្តាំផ្ញើពលរដ្ឋបង្កើនការប្រុងប្រយ័ត្ន ពីព្រោះខ្យល់ព្យុះនឹងវាយប្រ.ហារប្រទេសថៃបន្តបន្ទាប់ទៀត ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhhnadDJKqkeJ2t_iQnwtYcyzZNiCyabZ9z_ysjH0_W6gxWHfb0M7jmXRBxyrqFIjOa1eKTR1QJ711HRmAcZgPSTXBhjOBsGJfcf1iCXpgSKiNmI1daApNH_ixgc4BH0IOUbXnEkcxQ3lhbgntiwp58O6xxwDHSC4ZuIAA80Qq6YCYRsPYkjuPNCdZA7txc/s800/photo_2026-03-30_13-03-29.jpg
តាមការចុះផ្សាយរបស់សារព័ត៌មាន Khaosod កាលពីថ្ងៃទី២៨ ខែមីនា ខ្យល់ព្យុះរដូវក្តៅបានវាយប្រហារយ៉ាងខ្លាំងមកលើស្រុកឃុខាន់ ខេត្តស៊ីសាកេត បណ្តាលឱ្យផ្លូវ ផ្ទះសម្បែងពលរដ្ឋ និងអគារផ្សេងៗខូចខាតយ៉ាងខ្លាំង ជាពិសេស នៅមុខផ្សារទីរួមស្រុកដែលជាទីប្រជុំជន ។ អ្វីគួរឱ្យភ្ញាក់ផ្អើលបំផុត គឺខ្លោងទ្វារតាមផ្លូវដែលដាក់តាំងព្រះឆាយាលក្ខណ៍ព្រះមហាក្សត្រថៃបានដួលរលំបែកបាក់ភ្លាមៗ ដែលធ្វើឱ្យពលរដ្ឋកំពុងដើរទិញអីវ៉ាន់ក្នុងផ្សារភ្ញាក់ផ្អើលកើតចលាចលយ៉ាងខ្លាំងរត់ទៅកន្លែងសុវត្ថិភាព ខណៈអាជីវករលក់ដូរប្រមូលអីវ៉ាន់ទុកដាក់យ៉ាងរហ័សដើម្បីកុំឱ្យខូចខាតច្រើនជាងនេះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj1cIDoPxq6ly4sWOOrODKatbsVvvnIoYDvXfs6zB1GCIrwymGwscLmnfg3fzghfFNPaW84lnGgZrmJsQdS9VndW5kvn9iUfA8_3efqDVxaS3ZayT2P8s9EOCTG0-QElAt473IFZFuM_QZokJtL8Lvwwp8pqWvmJCYw7ht78muNbjlCYFlJdSlNd0clY4H0/s800/photo_2026-03-30_13-03-29%20(2).jpg

អភិបាលស្រុកឃុខាន់ លោក សុវណ្ណ ណេតនេទិគុន បានឱ្យកងកម្លាំងស្រុកចុះពិនិត្យមើលការខូចខាត និងជួយសង្គ្រោះអ្នករងផលប៉ះពាល់ជាបន្ទាន់ ។ តាមការត្រួតពិនិត្យបឋម គឺតំបន់ជាច្រើនខូចខាតដោយសារខ្យល់ព្យុះ រួមទាំងខូចខាតផ្ទះ ហាងលក់ដូរ អគារ បង្គោលភ្លើង និងផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្មជាច្រើនកន្លែង ហើយកងកម្លាំងស្រុកនឹងវាយតម្លៃការខូចខាតលម្អិតឡើងវិញដើម្បីការពារជីវិតពលរដ្ឋ និងការខូចខាតទ្រព្យសម្បត្តិដោយសារសំណង់មិនរឹងមាំ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhfHmzj62e28JtToNMOruZwhE-jk96rFNx9zZ1HUjihGZDzJaPc7v5lNW9L4euXlegvnofbL28sdKxB1rsVdxfhWrqQCykNBt351LglpTH_Mxcc1Ks-KwSrCI6YRKC80liaHoHfIMX9OVF38kg5EJVt1fbgF6hpF3EV6zKaaBZY8anW-9p-RvMa9tYFFI2o/s1200/photo_2026-03-30_13-03-29%20(3).jpg

គ្រោះធម្មជាតិបណ្តាលឱ្យពលរដ្ឋថៃម្នាក់ស្លាប់ពេលកំពុងដេកឈឺក្នុងផ្ទះ ប៉ុន្តែគ្មានមនុស្សរងរបួស និងខូចខាតយានជំនិះទេ ។ សាលាស្រុកឃុខាន់ បានចេញសេចក្តីប្រកាសទៅកាន់ឃុំទាំងអស់ពន្លឿនការត្រួតពិនិត្យការខូចខាតបន្ថែមយ៉ាងលម្អិត និងរាយការណ៍មកមជ្ឈមណ្ឌលបញ្ជាការស្រុកដើម្បីជួយសង្គ្រោះពលរដ្ឋរងផលប៉ះពាល់ ដូចជា ៖ ជួសជុលផ្ទះ ផ្តល់ប្រាក់សំណងខូចខាត និងស្វែងរកជម្រកបណ្តោះអាសន្នករណីផ្ទះខូចខាតខ្លាំងដោយសារខ្យល់ព្យុះ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgZvAsLqM6cibqB8uBEGQgAX88uMtWq4XnBXG3m01of690ExOPjus27KoD4J5Z0-CgavfPIxOcopPSrBkBD1YkqnoWgRLZVJPiyyEAkXZVDWk0joPqHfzL75LCNxy8wPlWNI_nSphwJepXA2B1VCt8DRiM9XWpYzxqjtmLk-GWiW_7H2-ivhp4wdj8eLv7g/s800/photo_2026-03-30_13-03-29%20(4).jpg
ជាមួយគ្នានេះ អាជ្ញាធរប្រាប់ឱ្យពលរដ្ឋបង្កើនការប្រុងប្រយ័ត្នឱ្យបានខ្ពស់ ដោយសារប្រទេសថៃនឹងរងការវាយប្រហារពីខ្យល់ព្យុះជាបន្តបន្ទាប់ទៀត ជាពិសេស ពេលផ្លាស់ប្តូររដូវកាល តែងតែមានខ្យល់កន្ត្រាក់ ផ្គររន្ទះ និងធ្លាក់ទឹកកកនៅតំបន់ខ្លះ ។ អាជ្ញាធរក៏បានណែនាំពលរដ្ឋពិនិត្យមើលតើផ្ទះសាងសង់រឹងមាំដែរឬទេ និងចៀសវាងនៅក្បែរសំណង់អគារដែលកំពុងសាងសង់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgsw9F-OA8OqDHmmdciM0wOEg5kRCwRshoPpu2OcZ5SlsTW8CHMEOXHq35VVwXsnJARVwj1mJBV_bd9JsweaJg1XgyzH8f7WcX3xADRnxXfWB9joNuQeUy1ZejK9gAbQSLwtGaFFRpDnWKlmi980bJqzBcmYsTYSK9yDCjjsfnIekCaWoP4ZxjUpw-FTyFR/s800/photo_2026-03-30_13-03-29%20(5).jpg

ចំណែកនៅស្រុកជាច្រើនក្នុងខេត្តបឹងកាន កាលពីល្ងាចថ្ងៃទី២៨ ខែមីនា ក៏រងការវាយប្រហារពីខ្យល់ព្យុះកំណាចដែរ ថែមទាំងមានភ្លៀងធ្លាក់លាយឡំជាមួយទឹកកកប្រមាណ១៥នាទី បណ្តាលឱ្យផ្ទះ ផលដំណាំ ដើមឈើ និងបង្គោលភ្លើងខូចខាតយ៉ាងច្រើន ។ ពលរដ្ឋប្រាប់ថា ពួកគេពុំធ្លាប់ជួបប្រទះខ្យល់ព្យុះខ្លាំងក្លាបែបនេះពីមុនទេ នៅឆ្នាំ២០២៦ ប្រទេសថៃមានខ្យល់ព្យុះធ្ងន់ធ្ងរបំផុតពុំធ្លាប់កើតឡើង ៕