Home Blog Page 814

មានទឹកចិត្តល្អចំពោះហ្វេនតែតារាស្រី Zhao Lusi ទទួលបានការរិះគ.ន់វិញ

0

តារាសម្ដែងចិន Zhao Lusi បានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីចំណាយប្រាក់ ៤៩,៩៩៥ យន់ប្រមាណជិត៧០០០ដុល្លារផ្តល់ជាអាំងប៉ាវសម្រាប់អ្នកគាំទ្រដើម្បីអបអរភាគចុងក្រោយនៃរឿង «The Story of Pearl Girl”»របស់នាង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj40QYdgMCC9NDOTOa3pH176DydfgG9iPeyuTlo6HLHvGEkBms3FSvBKUOkZ0HO41hPsQXyyjZFJ1lbj8ke8MiKsB3EmMy_LTfm7dILISm4x2PxC_HENVghG7MvbU6OzPb8tsyttPXRTkYOSI05sXSmKEE88ZDrcg0kLIVGF7-spoXnad5h9oIgZE2EMvsC/s1350/image_2024-11-30_13-34-28%20(2).png

ដើម្បីអបអរសាទរភាគទី៤០ រឿងថ្មីរបស់ខ្លួនតារាសម្តែង Zhao Lusi បានចែកអាំងប៉ាវតាមប្រព័ន្ធអនឡាញជាមួយនឹងម្នាក់១៥យន់ដល់ក្រុមអ្នកគាំទ្រដែលបានជ្រើសរើស។ ខណៈពេលដែលកាយវិការកំពុងពេញនិយមនៅលើ Weibo វាទទួលបានប្រតិកម្មចម្រុះមកកាន់តារាស្រីរូបនេះ។ អ្នកគាំទ្រមួយចំនួនបានសរសើរ Zhao Lusi ចំពោះភាពសប្បុរសរបស់នាង ខណៈដែលអ្នកផ្សេងទៀតបានរិះគន់នាង ដោយលើកឡើងថា វាគឺជាការផ្លាស់ប្តូរដ៏អស់សង្ឃឹមមួយដើម្បីរក្សាអ្នកគាំទ្របន្ទាប់ពីទទួលបានពិន្ទុមិនល្អសម្រាប់រឿងនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi1mMYMR3wNn3FZKKTDZtO4OZShzQ0NsD-v_N8kJ6ixPrPLB4c_YWzJcX7KFJ-SQ-ONLzQtCC1nw9d2Kq1RyX_LAUtfL9YaCXxrV6q-xEEIAKPHWSV0Z3qd2CbprXWYBDzNevFxuxinYu_YtPGtUk6_wPy9qkcA24JCB1LqekXzPcG3kQEWqCpdAVRMcaVv/s2000/image_2024-11-30_13-34-28.png

រឿង «The Story of Pearl Girl» បានប្រឈមមុខនឹងការរិះគន់យ៉ាងខ្លាំងក្នុងអំឡុងពេលចាក់ផ្សាយសម្រាប់សាច់រឿងដែលខ្សោយឥទ្ធិពលមើលឃើញមិនគួរឱ្យជឿ និងកង្វះភាពស៊ីចង្វាក់គ្នារវាង Zhao Lusi និងតួឯកប្រុសរបស់នាងគឺ Liu Yuning ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhTyv7eXyyyKewB6uG_WTvcPCg-uJTHoHUvMjN8acUwVehqebfG5W4A3UuHE3Vt0b1mzbMWXZ8mLwQsHv-Rd-D20nRCXdxf2GPzxdkGktWYLJ9P9iQp0UjxCYe-mrRsstnRdhYrBHM5vljHwD7gyQDLDxQmtndnS7Ai4sKR1N5oOH6eZ6ZiXoVpnqvOI89G/s2000/image_2024-11-30_13-34-31%20(2).png

ទោះបីជាមានការរិះគន់អំពីសាច់រឿងនិងការសម្តែងរបស់តួអង្គ ប៉ុន្តែ «The Story of Pearl Girl» បានចាក់បញ្ចាំងជាលើកដំបូងនៅលើវេទិការបស់ Netflix ហុងកុង និងតៃវ៉ាន់នៅក្នុងខែវិច្ឆិកា ដោយបានឈរនៅលើតារាងក្នុងតំបន់ភ្លាមៗបន្ទាប់ពីការចេញផ្សាយរបស់វា ហើយត្រូវបានគេគ្រោងសម្រាប់ការចេញផ្សាយជាសកលនៅក្នុងជាង ១៩០គោលដៅ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgwe_rRPCNo6R0MInFApXw8_roS7sMwLDGPYtyhtJLSjpr8sDUY7skxnw_BtVNnWx2hyphenhyphenxyKPFUaCZ6wlRVcpieKZ0OelzWPPVgP4EceMQVj86Wyti65I5NG8y9cT2uwd5bdpFXaInGlneWYFiMHaybuIJFurSGkIG21-2HteTjUbYwPMrZFZKgiennSqfWD/s2000/image_2024-11-30_13-34-35.png
ស្ថិតក្នុងវ័យ ២៦ឆ្នាំ Zhao Lusi បានសាងអាជីពជោគជ័យតាំងពីឆ្នាំ ២០១៧ ដោយសម្តែងក្នុងរឿងភាគល្បីៗដូចជា «The Romance of Tiger and Rose» «Dating in the Kitchen» និងរឿង «Love Like the Galaxy»ជាដើម។ នាងគឺជាតារាស្រីស្រករក្រោយម្នាក់ដែលមានការផ្សាយពាណិជ្ជកម្មច្រើនជាងគេ៕

តារាសម្តែង Huang Xiaoming បានលុបការបង្ហោះដែលទាក់ទងនឹង Ye Ke

0

យោងតាមប្រភពពីគេហទំព័រ Sina កាលពីថ្ងៃទី២៨ ខែវិច្ឆិកា បានឱ្យដឹងថាការបង្ហោះជាសាធារណៈរបស់តារាសម្តែង Huang Xiaoming អំពីគូស្នេហ៍របស់ខ្លួនគឺតារាម៉ូដែល Ye Ke មិនត្រូវបានបង្ហាញនៅលើ Weibo ទៀតទេ។ ការផ្លាស់ប្តូររបស់ Xiaoming បានក្លាយជាប្រធានបទដ៏ពេញនិយមបំផុតនៅលើបណ្តាញសង្គមចិនដោយទាក់ទាញមតិរាប់ម៉ឺននាក់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhqHGr_BcvktloVN9L0GQ73u3EvqFkYU9py-JJTyb11KH7nbhmvsS9GpcJXhhkLpsTFaRfb2Jo7iXfeqYr3tOqZcL71Vb8WamsefAGnbi3NTQ-y8ccCJBOgFtN_cRY0WkPyz5HKuZ0xmDQjVegpba9tqpuW_aX4qEUoTRCtFbmj63kztrpH_fPYkLHeE_aH/s1369/image_2024-10-08_16-22-39.png

នៅថ្ងៃទី១៩ ខែកញ្ញា Huang Xiaoming បានបង្ហោះភ្ជាប់ទៅនឹងគណនីផ្ទាល់ខ្លួនរបស់ Ye Ke ដោយលោកបានសរសេរថា «សូមឈប់ស្មានទៅ Ye Ke និងខ្ញុំ នៅជាមួយគ្នា»។ មនុស្សជាច្រើនស្មានថាតារាប្រុសបានបែកគ្នាជាមួយមិត្តស្រី Ye Ke ហើយអ្នកខ្លះទៀតជឿថាតារាម៉ូដែលរូបនេះមិនបានប្រើបណ្ដាញសង្គមទេ ដូច្នេះហើយ Huang Xiaoming ក៏បានលុបការបង្ហោះជាមួយនាងនៅលើវេទិកា ខណៈតារាសម្ដែងរូបនេះមិនបានឆ្លើយតបចំពោះហេតុការណ៍នេះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh3JyVAl3EU6-N16Gafz5zm32hWoTKIlRA51QL9P_2dzUBK8l9aNvTggL7o0hr2-mtYIZVKbNacFIK8XEAZuD7Tqy-rWiPPqU3xxIu2uBcEhhhS1y4wAmcABjmd7i4Z6En-J4BSJ7OWKIZFg4upkkjZzAnpxzpYrC23B-27ZQ1QYgrg8K9JaySCk9-RxQfR/s2040/image_2024-11-20_13-54-10.png

បើយោងតាមប្រភពពីគេហទំព័រ Sohu កេរ្តិ៍ឈ្មោះរបស់ Xiaoming ត្រូវបានប៉ះពាល់អវិជ្ជមាន ចាប់តាំងពីតារាសម្តែងរូបនេះបានស្រលាញ់តារាម៉ូដែលជាសាធារណៈ។ រយៈពេលជាង២ខែមកនេះ មានមតិរាប់មិនអស់ បានចំអកឱ្យតារាប្រុសរូបនេះជ្រើសរើសគូខុស និងចាញ់បោកលុយ Ye Ke។ ទស្សនិកជនភាគច្រើនមិនបានគាំទ្រនាងជាគូស្នេហ៍តារាប្រុសរូបនេះដោយបានវាយប្រហារនាងថា «ក្លែងក្លាយ រំខាន យកកេរ្តិ៍ឈ្មោះមិត្តប្រុសទៅលក់ទំនិញ» ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjSQfdayFsygksU9a3jAuwhASp-Kl9Js6zAUktEMan40-xY1AumTwLyZHkJJX88S9BZ_pflsAZTWE8iUYJaBaFn3YzqeyPRpQe6O4apSa07pX-Y134IyPWfBidaoYZerOZjv4tuq4QpPvtxQIKjAXuHfJqzhWYjc3ZqUFuq_usju8JfyJ9piMRlrUqO6jWm/s1686/image_2024-10-08_16-22-40.png
កាលពីថ្ងៃទី១១ ខែវិច្ឆិកា គណនីផ្សាយផ្ទាល់របស់ Yaoguai បាននិយាយថា ប្រសិនបើ Ye Ke មិនដកខ្លួនចេញពីបណ្តាញសង្គមទេ លោកនឹងបង្ហាញជាសាធារណៈនូវព័ស្ដុតាងដែលថានាងបានចំណាយលុយដើម្បី «បិទបាំង» អតីតស្វាមីអំពីរឿង «មិនស្អាត» របស់នាង។ នៅថ្ងៃទី២០ ខែវិច្ឆិកា តារាម៉ូដែលរូបនេះបានសូមទោសចំពោះ «ការខ្វះខាតជាច្រើន» បាននិយាយថា នាងបានដកខ្លួនចេញពីបណ្តាញសង្គមហើយបានលុបគណនីផ្ទាល់ខ្លួនទាំងអស់។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj9QY8-LRXJilmCaIXW-H8d9-wOpFeQIK9IA0vrXXKPk7BJGw_hic2knpJrBw3a7SomAP7-LlF8pcr0wAwKKzBE2ElAA8hpa_dK7NVPl260cFb1DMH24aIeeFmt3Vcc2DPXsicG8Pxl_q9Pxa9FTqLP4fTZROdfRpYhRa5zgshESiEdpBiSaMLolUm0dH00/s1620/image_2024-11-20_13-54-12.png

ក្នុងកម្មវិធីផ្សព្វផ្សាយរឿងថ្មីកាលពីថ្ងៃទី១៥ ខែវិច្ឆិកា Xiaoming បានសូមទោសទស្សនិកជនជាសាធារណៈចំពោះស្នេហារបស់លោកដែលបានជះឥទ្ធិពលអវិជ្ជមានលើបណ្តាញសង្គម៕

កាសែតល្បីមួយរបស់ថៃស្ងប់ស្ងែងទេពកោសល្យសិល្បៈ វណ្ណដា រួមបញ្ចូលបុរាណនិងសម័យល្បីទូទាំងពិភពលោក

0

តារាចម្រៀងមានដើមកំណើតនៅខេត្តព្រះសីហនុ ម៉ាន់ វណ្ណដា ត្រូវបានកាសែតជួរមុខនិងល្បីល្បាញមួយរបស់ថៃចុះផ្សាយកោតសរសើរស្នាដៃសិល្បៈរបស់តារាចម្រៀងរូបនេះដែលបានច្នៃបញ្ចូលគ្នារវាងឧបករណ៍បុរាណខ្មែរនិងភ្លេងសម័យបង្កើតជាចម្រៀងហ៊ីបហបល្បីកក្រើកទូទាំងពិភពលោក។ គួរឱ្យដឹងថាការចុះផ្សាយនេះគឺស្របពេលបទ «សង្ក្រាន្តស្គាល់ស្នេហ៍» របស់ វណ្ណដា គឺល្បីល្បាញខ្លាំងនៅប្រទេសថៃ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg_KOaV7hYixgfjAXKu5HEsKjFbUlkc0n-y7JbQbdtnXi4dDSrRjItfQ7JslrwLNsrejZaM_DWatU_isCzZlgSsOss0FwynYZ8CScIGHHJfkcDwt95_KtkgSvBjl19Fcq4T_mQD2ysNkld2s5ARAi7oFl_fFOyIrPV19yUIxrz3SCeAgyVMKnkAGAPCiZKF/s1280/image_2024-12-02_09-17-26.png
ទស្សនិកជនជាអ្នកគាំទ្ររបស់តារាចម្រៀង វណ្ណដា មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងបន្ទាប់ពីកាសែត Bangkok Post របស់ប្រទេសថៃបានចុះផ្សាយអំពីសិល្បករ វណ្ណដា ដោយបានដាក់ចំណងជើងជាភាសាអង់គ្លេសដែលមានអត្ថន័យជាភាសាខ្មែរថា «ទទួលបានបទពិសោធន៍បទចម្រៀងហ៊ីបហបបែបខ្មែរជាមួយ វណ្ណដា ជាតារារ៉េបដែលលាយសំឡេងប្រពៃណីខ្មែរជាមួយចង្វាក់ទំនើប ដើម្បីបង្កើតជាបទចម្រៀងបែបហ៊ីបហប បង្កើតតន្ត្រីដែលទាក់ទាញបេះដូងអ្នកស្តាប់ទូទាំងពិភពលោក»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiR_enA3g7VnDcFulmDKr1RWlGQRX0qrVSAnNGGm1fyAt8aIX-srbxOroxQucLJ-ZbjXeRAP4skwmTWwQyJomT4wE_IA6bpNGrMEA0EymrZaewxSUqkt7oUE3HiG3WcjJFNgTT5ndjeLxRz5EFvjrq-YsfMLqXIkMRI34AI-eb5VtGQWuJ5bY11Yt5H4Q-p/s2048/image_2024-12-02_09-17-27.png

នៅក្នុងវីដេអូនេះបានលើកអំពីប្រវត្តិនៃការតស៊ូរបស់ វណ្ណដា ដែលចាប់ផ្តើមប្រឡូកអាជីពសិល្បៈចេញពីស្រុកកំណើតខេត្តព្រះសីហនុមានលុយចំនួន៤០ម៉ឺនរៀលមករស់នៅរាជធានីភ្នំពេញដើម្បីឈោងចាប់ក្តីស្រមៃរបស់ខ្លួនដែលមានគ្រួសារជាអ្នកកោសដូង។ ការចុះផ្សាយនេះក៏បានលើកពីបទTime To Rise របស់ វណ្ណដា និងលោកគ្រូ គង់ ណៃ ការសហការជាមួយតារារ៉េបថៃ ការឡើងឆាកអន្តរជាតិក្នុងការបិទកីឡាអូឡាំពិកទីក្រុងប៉ារីស ឆ្នាំ២០២៤ ដែលច្រៀងនៅពីក្រោយតារាល្បីឈ្មោះ Billie eilish ជាដើម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg0BLEKEg613CI109l1AG7vw9X7vz9m6-3UEQLO60bhFCq_6JfDY8OtIrFqMBTPZ88NBhQnLmBzqFIasa1uVoZqSKJloPCFCH_cio8Uimywz4VUM9ser7-MTubXDRlEEnf077pzJrzFEMCpPptycGqqqHw_VSSvLNtYYd-8GyGLfgaE2edpR2gF1RRuKgJB/s711/image_2024-12-02_09-17-19.png

តារាចម្រៀងវ័យ២៧ ឆ្នាំរូបនេះ បានធ្វើឱ្យប្រជាជនកម្ពុជាបង្ហាញនូវអារម្មណ៍មានមោទនភាពយ៉ាងខ្លាំងដែលបានធ្វើឱ្យប្រទេសកម្ពុជាទទួលបាននូវកេរ្តិ៍ឈ្មោះល្បីល្បាញតាមរយៈវិស័យតន្រ្តីទទួលស្គាល់ថាសិល្បៈកម្ពុជាមិនចាញ់គេទេនោះទេ។ ការចុះផ្សាយរបស់ Bangkok Post សិល្បករជាច្រើនបានសម្តែងការអបអរចំពោះ វណ្ណដា ប្រៀបបានដូចជាគ្រាប់ពេជ្រ សម្រាប់ប្រទេសកម្ពុជាក្នុងនោះលោកជំទាវឧកញ៉ា នឹម វណ្ណៈ ក៏បានចូលទៅខម្មិនផងដែរ៕

មូលហេតុដែលកុលសម្ព័ន្ធមួយក្រុមនេះ តែងតែពាក់របាំងមុខជាប់ជានិច្ច និងប្រវត្តិដ៏គួរឱ្យខ្លា.ច ដែលពិភពលោកបានកត់ត្រាទុក

0

Asaro គឺជាក្រុមកុលសម្ព័ន្ធមួយដែលមានភាពល្បីល្បាញខ្លាំងនៅប៉ាពួញូហ្គីណេ ដោយសារតែរបាំងមុខគួរឱ្យខ្លា.ច និងចរិតលក្ខណៈដ៏ចម្លែករបស់ពួកគេ។ ក្រុមកុលសម្ព័ន្ធនេះបានទាក់ទាញការចាប់អារម្មណ៍ខ្លាំងពីអ្នកជំនាញ និងភ្ញៀវទេសចរជុំវិញពិភពលោក ដោយសារពួកគេមើលទៅខុសពីក្រុមកុលសម្ព័ន្ធផ្សេងទៀត។ ជាទូទៅពួកគេតែងតែពាក់របាំងមុខធ្វើពីភក់ជារូបយក្ស ឬបិសាច ពាក់ក្រចកដៃវែងៗ ដើរប្រមាញ់សត្វនៅក្នុងព្រៃ មើលទៅគួរឱ្យខ្លាច និងចម្លែកបំផុត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgDzlldK7lqhkRukTec_8MDNkcnMrkhyphenhyphenQRpg6txIO0v75IYvCGKJtVpbN5k_1dZDYk2bIedWZLMDbzVnyMe0DsRPSeRE0iKRxc0rPRJuI_boZdvhQY0LWBYOMHrflcx3oVI__4hJqTC4-Tluc6cKBnaQty5hbPVNe77Ae5fYtAat65yMA0n3m1dxIPN9F05/s1464/image_2024-12-02_11-23-38.png

Asaro មានឈ្មោះក្រៅហៅថា “បុរសភក់” រស់នៅភាគខាងកើតនៃប្រទេស ក្បែរទន្លេអាសារ៉ូ ដូច្នេះឈ្មោះរបស់ពួកគេគឺដាក់តាមទន្លេនេះ។ យោងតាមរឿងព្រេងនិទានថា ជនជាតិអាសារ៉ូបានចាញ់ក្នុងសមរភូមិដោយកុលសម្ព័ន្ធខ្ពង់រាបមួយទៀត ហើយពួកគេក៏ភៀសខ្លួនទៅទន្លេអាសារ៉ូ។ នៅពេលដែលធ្លាក់ចូលទៅក្នុងទន្លេ អ្នកចម្បាំង Asaro ត្រូវបានគ្របដណ្ដប់ដោយភក់ពណ៌ស ដែលធ្វើឱ្យកុលសម្ព័ន្ធគូប្រជែងមានការភ័យខ្លាច ពីព្រោះពួកគេគិតថា ទាំងនេះគឺជាព្រលឹងដែលត្រលប់មកសងសឹកវិញ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhLQEbSmC6J6nDQd8yBNAAdoINJPueo41H-GqiXZmtQrx8wfQRWfKx61A_vPxPgqIIfRK_ph4tlPhXsyAQEjlQOX32kjGmHIkUM5HJkE9SclSFcSovB0TeWdbjpINq_SejO5hy4V82CR7A8KfVd6zyU7oZu4azzg18vvXag4NbAQmCye7kFgQP6dFVslJCZ/s2048/image_2024-12-02_11-23-39.png

ចាប់ពីពេលនោះមកប្រជាជន Asaro ក៏បានចាប់ផ្តើមធ្វើរបាំងភក់ និងក្លែងធ្វើចលនារបស់ខ្មោច ដើម្បីបន្លាចសត្រូវទាំងអស់។ យោងតាមការសិក្សា ការពាក់របាំងមុខធ្វើពីភក់ជារូបយក្ស ឬបិសាច អាចធ្វើឱ្យសត្រូវភ័យខ្លាច ឈ្នះគ្រប់កិច្ចការ ដោយសាររបាំងមុខនេះតំណាងឱ្យព្រលឹងវិញ្ញាណរបស់បុព្វបុរសជំនាន់មុន។ ទោះជាយ៉ាងណា អ្នកជំនាញមិនទាន់ដឹងថាក្រុមកុលសម្ព័ន្ធនេះកើតឡើងតាំងពីពេលណានោះទេ ព្រោះប្រវតិ្តរបស់ប៉ាពួញូហ្គីណេកម្រកត់ត្រាទុកណាស់ ធ្វើឱ្យមនុស្សជាច្រើនមិនដឹងថាពួកគេមានអាយុប៉ុន្មាននោះទេ ដោយសារថ្ងៃខែឆ្នាំកំណើតរបស់ពួកគេមិនត្រូវបានកត់ត្រាទុក។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiwJfHbCcQ1-8LNV-nsx7rgt2_BUedEa-i1D6pCinqXkWLKKexLAuFqHUQaW5juKzsI8u8RD6lCPc1IhAfrfwFz0MVb76TMhtDZ82GC20Um0xINMtRNqibhNmGlbXzZks6_IEmin4r_DWBWMpOiDKPik11e86xUfCBY_YSMyG-L_VQF_nCxkK1XkKwWzyUD/s1600/image_2024-12-02_11-23-41.png
កាលពីមុនកុលសម្ព័ន្ធមួយក្រុមនេះមានចរិតកាចសាហាវខ្លាំងណាស់ ប៉ុន្តែនៅពេលដែលពិភពលោកជឿនលឿន អ្វីៗក៏បានប្រែប្រួលធ្វើឱ្យកុលសម្ព័ន្ធមួយនេះក្លាយជាក្រុមមនុស្សដែលលែងចូលរួមក្នុងសង្គ្រាម ឬធ្វើឃាតទៀតហើយ។ ក្រៅពីបម្រើភ្ញៀវទេសចរ កុលសម្ព័ន្ធនេះក៏ល្បីខាងជំនាញធ្វើស្រែចម្ការ ជាពិសេសការដាំដំឡូងផ្អែម។ ដូច្នេះភ្ញៀវទេសចរដែលចង់ដឹងចង់ឃើញពីជីវិតរស់នៅប្រចាំថ្ងៃរបស់ Asaro អាចទៅប្រទេសប៉ាពួញូហ្គីណេ ចូលរួមក្នុងពិធីបុណ្យ Mount Hagen ដែលជាកន្លែងកុលសម្ព័ន្ធនៅ Papua New Guinea ប្រមូលផ្តុំគ្នាដើម្បីសំដែង ឬទៅ Goroka ផ្ទះរបស់ប្រជាជនភក់ Asaro តែម្តងក៏បាន៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjlMBNl_H7Josm8oS8259e8NaY1dih8Dg4VhHShd3cTBxYDwI2x0tQKttc78oBCx-IHq7NIGHZf0Uxi79QZcHdx6vrwHK-Yvb2BYMsT5N8NtP9oPw8jIQyfxRfy2IEr5BdOFcgFAaoPrt-eXKKhFCQt0IMzax-YNdvTizUd-CL6YqqZni5Gw3hYdJfjgj5H/s1323/image_2024-12-02_11-23-42.png

អុញនោះបន្ទាប់ពីក្តៅខ្លាំង ពេលនេះ ប្រទេសឥណ្ឌា និងស្រីលង្កា ប្រកាសអាសន្នពីទឹកជំនន់ធ្ងន់ធ្ងរឆក់យកជីវិ.ត ពលរដ្ឋ

0

កាលពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៤ សារព័ត៌មាន Reuters រាយការណ៍ថា ខ្យល់ព្យុះ Fengal បានបោកបក់មកកាន់តំបន់ភាគខាងត្បូងប្រទេសឥណ្ឌា បន្ទាប់ពីខ្យល់ព្យុះនេះបោកបក់លើប្រទេសស្រីលង្កា ដែលបណ្តាលឱ្យមានទឹកជំនន់ធ្ងន់ធ្ងរក្នុងតំបន់ជាច្រើន និងបណ្តាលឱ្យពលរដ្ឋប្រទេសទាំងពីរស្លា.ប់ យ៉ាងហោចណាស់ ១៩នាក់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg7toD4IoREDNDcO_JVXmyuzBPU9NyaCSPPZBNbPCr4prdxz2CB-kSUXnmrxuOCf03M5ThW5MQHsnEqrDVHvrje0K4YzMaplPKfdl6MxFWbQCzpinOiVeoagCis7BwHgb-_75iwufZEPfYVQE7AQkKLQ-VMp1vAKIKqtOch-Ju-yxceSBfUZFKjuZonnaCH/s2048/image_2024-12-02_10-53-11%20(2).png

ឥទ្ធិពលខ្យល់ព្យុះនេះបណ្តាលឱ្យមានទឹកជំនន់នៅរដ្ឋ Tamil Nadu និងតំបន់ Puducherry ស្ថិតនៅភាគខាងកើតប្រទេសឥណ្ឌា បន្ទាប់ពីវាបានប្តូរទិសដៅពីឈូងសមុទ្រ Bengal កាលពីថ្ងៃទី៣០ ខែវិច្ឆិកា កន្លងមក ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiSJy7b1uhP2jOA39AY2RxDipDm_vX-OJRrKhIA10gJe-jN6hGslIRmciSTjYxbQYYbs_MY8yBa8_Ajh5ELBf2UP7ecIEx-4NrIaqUz74iUdLmRiUEDj0V8JYxADtk6Yak2Lo8ghSCmaXfU8_JhAt-mvLmErGmewhmqowzDdme1eQYILmm13fFc9ax8oFTY/s1024/image_2024-12-02_10-53-11.png
តំបន់ Puducherry មានភ្លៀងធ្លាក់យ៉ាងខ្លាំងក្នុងរយៈពេល៣០ឆ្នាំ ដោយសារឥទ្ធិពលខ្យល់ព្យុះ ហើយតំបន់មួយចំនួនរបស់ទីក្រុង Chennai លិចនៅក្រោមទឹក ដែលធ្វើឱ្យពលរដ្ឋ៣នាក់ស្លាប់ដោយសារខ្សែភ្លើងឆក់ ។ វាប៉ះពាល់ដល់ការធ្វើដំណើរតាមផ្លូវសាធារណៈទាំងអស់ ហើយជើងហោះហើរក្នុងទីក្រុងនេះបានផ្អាកបណ្តោះអាសន្ន កាលពីថ្ងៃទី៣០ ខែវិច្ឆិកា និងដំណើរការឡើងវិញនៅព្រឹកថ្ងៃទី១ ខែធ្នូ ក្រោយពីភ្លៀងធ្លាក់តិចជាងមុន ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhw5RlyfWWViiYYBqfE4JTh4sWGk-zpPSbmzj2dwbfe13yzKVRBG5ocZmszs7TTHc_Wx4neSUoChPpdSM95Kfsx7waHETrdAMmYc-m-wlGSxFPDOhEVgnntSqHiVVzxKtz1Kuz_Bi4Vf71JixPSpnsOSSNFLLUick18ww1LZduflixZYvl7Wl_5NQ2OmNyb/s1200/image_2024-12-02_10-53-13%20(2).png
រដ្ឋាភិបាលឥណ្ឌាបានបញ្ជាឱ្យកងទ័ពបង្កើនកម្លាំងជួយសង្គ្រោះពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ ក្នុងតំបន់គ្រីសាណាថា ស្មើជាង៥០០គ្រួសារ ដែលទឹកបានលិចលំនៅឋានពួកគេក្នុងកម្ពស់ជាង១៥០សង់ទីម៉ែត្រ ។ រហូតមកដល់ថ្ងៃទី១ ខែធ្នូ នេះ កងទ័ពបានជួយជម្លៀសពលរដ្ឋជាង១០០នាក់ ចេញពីលំនាឋានទៅកាន់កន្លែងមានសុវត្ថិភាព ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgW7HD2RSRjWDCx0ClQFqimyv2ZEWhy8quqkWxvomJRo966BsvSyVeExDepdVi4rTI0POKKJAmJL3ytSTs6v7GQBeiKapSf4Q9Tq2iHBnsB9T_cVgOiCvPFMnrkiZT6k-CfqUMbT1wIF_czm-mVcN2JQCFw5uNquUUd3fuleUYB0gvBTZFVujHkp2XnvSGi/s1000/image_2024-12-02_10-53-13.png

គួរបញ្ជាក់ថា ខ្យល់ព្យុះ Fengal បានបម្លាស់ទីយឺតៗនៅភាគខាងជើងរដ្ឋ Tamil Nadu និងឆ្នេរសមុទ្រតំបន់ Puducherry ហើយវាក៏ចាប់ផ្តើមខ្សោយកម្លាំង ។ កន្លងមក ខ្យល់ព្យុះនេះបានបោកបក់មកលើប្រទេសស្រីលង្កា បណ្តាលឱ្យភ្លៀងធ្លាក់ខ្លាំងប៉ះពាល់ពលរដ្ឋចំនួន១៣៨,៩៤៤គ្រួសារ និងមានមនុស្សស្លាប់១៦នាក់ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiea1bIei7_BXX5jalhzp_9g10tQwER77wYF8LL_IlVnOwNbSTsRudfexETDddKRgv6GGSmhKKliJVeaLjZFrso_L4fib7sXJZtm0vBaPyRjSyn49xRoLZkoTCo0SQ6hJrtKBMh5k8_i1yyvXnvJES9wbVws7-x3U6qrKzy5YsLzvfwEXs8pCLjMVUJKfe3/s1200/image_2024-12-02_10-53-14.png
បើទោះជាកម្រិតទឹកទន្លេចាប់ផ្តើមស្រកចុះក្តី ប៉ុន្តែភ្នាក់ងារសង្គ្រោះ និងកងទ័ពជើងទឹកស្រីលង្កានៅតែបន្តជួយសង្គ្រោះពលរដ្ឋ ដោយសហការជាមួយរដ្ឋាភិបាល និងផ្នែកឯកជន ។ មជ្ឈមណ្ឌលគ្រប់គ្រងគ្រោះមហន្តរាយស្រីលង្ការាយការណ៍ថា ខ្យល់ព្យុះបណ្តាលឱ្យមានទឹកជំនន់ធ្ងន់ធ្ងរ, បាក់ដី និងខ្យល់កន្ត្រាក់ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEivAJnJQdab-pXoIwcNFXsJZUdy5cIaoyA1_7OVcvhploEJ-v9Rxw6Cn6i4qDeHpVTAAq7UvpVW4t52jwrB3i25UejBCu50KzoyMndY7RRsquEHe6mITtlR6iYiAFAj525UhuRepHu9lda83RWC8kT_r5MQOvQ_uBgiqYc6k6C1Ixx91T3GFr-U5kGdGVBy/s1020/image_2024-12-02_10-53-15.png

មូលហេតុសំខាន់នៃការបង្កើតរណសិរ្ស២ធ្នូ កាលពី៤៦ឆ្នាំមុន

0

គិតមកទល់ពេលនេះ មានរយៈពេល៤៦ឆ្នាំហើយ ដែលរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ដែលបច្ចុប្បន្នប្រែឈ្មោះជា ក្រុមប្រឹក្សាជាតិរណសិរ្ស សាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា” ត្រូវបានបង្កើតឡើង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhsORpeQRgwRibaMfB9YMW9PZJ0u70GJg8T5CZymva7oXLhoX8cXX07Wk0NFQybrBKxWI-kUALWDb-LIBwMtG4ROdiOUzbk-0x2sYXssNUvtwX5VP_lBXPXsLbqUfvKC4OO-eZ7N8AtEWmhMREobF9SKAOV80becwIPN6t782bDsmRSuM1d_6_i6NUszUSN/s700/image_2024-12-02_10-36-46.png

ការបង្កើតរណសិរ្សនេះ មានការចូលរួមបង្កើតពីសម្ដេច ហេង សំរិន សម្ដេច ជា ស៊ីម និងសម្ដេចតេជោ ហ៊ុន សែន នៅថ្ងៃ ០២ ធ្នូ ឆ្នាំ១៩៧៨ នៅក្នុងតំបន់រំដោះនាភូមិជើងឃ្លូ ឃុំ២ធ្នូ ស្រុកស្នួល ខេត្ដក្រចេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhz-A5WqBINRf8hyphenhyphen19xi8GKOLG5_totdDoMgzdzW2R2sVsHQlqVLIHcyobB6j89bXlk66lRaqkqQCzFCH4enzWKGfxEWOvZr3i8FaB0Pr-shKVfz86yKctkx9nfR3gOeO2jCPoJY2gwbUh-kSCZ_rKz47oqkklnESJRgcFMeq_zh_G29x1_5YIsVofbwcSN/s960/image_2024-12-02_10-36-40.png
រណសិរ្ស២ធ្នូ ជាអង្គការចាត់តាំងមហាជនមួយឈានមុខរបស់គណបក្សប្រជាជនកម្ពុជា រួបរួមគ្នាជាកម្លាំងមហាសាមគ្គីជាតិ ដោយបានទទួលការជួយឧបត្ថម្ភយ៉ាងធំធេងពីការគាំទ្រពីមិត្ដភក្ដិជិតឆ្ងាយលើសកលលោក ដើម្បីផ្ដួលរំលំរបបកម្ពុជាប្រជាធិបតេយ្យ រហូតដល់ទទួលបានជ័យជម្នះដ៏ត្រចះត្រចង់នាថ្ងៃ៧ មករា ឆ្នាំ១៩៧៩។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgdegpCxuBpqrGj3KEqKoWAjlMAdPgVXuJMtP3GSy8rbmrSx9EdOWDdzACmp7BV3tTgBYqPrXFiGYN_c8QxNHQu1Mj829sa3FtXTOLWiGMOGdkqMbCE7avzxNKfGl5QsZMPl-6qCorhxdrNYAuv6VohQfvUaP6AfydM_vK7HsDtnrivxVVBofCx4lEuioUY/s960/image_2024-12-02_10-36-40%20(2).png

រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា បង្កើតឡើងក្នុងគោលបំណងធំៗមួយចំនួនរួមមាន៖

• រំដោះប្រទេសជាតិចេញពីរបប ប៉ុល ពត
• ជួយសង្គ្រោះអាយុជីវិតប្រជាពលរដ្ឋឱ្យចាកផុតពីមហន្ដរាយនៃរបបអាវខ្មៅ
• ជួយស្ដារ កសាង និងអភិវឌ្ឍន៍មាតុភូមិកម្ពុជា មានការកែប្រែមុខមាត់ថ្មីhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgLyOSEkr8O5MAQiFExfchqOaPH9K5sZPbt2Snlmuxt6PA-cuHJ-GnJoblnbKYH-wo7MiYd23XHGkjAtQAl83crGcdcBTJcEg54R-z_VBsIIY_JlK8jDqbuJEDfKKfKEr_yl4mcJh-lP4z1j8kZM5rjAUynG91b7oUMW3UepGL927z2yGzYgRa4y5ClJCVp/s2048/image_2024-12-02_10-36-37.png

នៅចុងខែធ្នូ ឆ្នាំ១៩៧៨ កងទ័ពរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ចាប់ផ្តើមវាយរំដោះបានបណ្តាខេត្តនានាពីការគ្រប់គ្រងរបស់ខ្មែរក្រហមជាបន្តបន្ទាប់ រហូតដល់រំដោះបានទូទាំងប្រទេសទាំងស្រុង នៅខែមករា ឆ្នាំ១៩៧៩៕

 

ជំហ៊ានថ្មីដែលគ្រប់គ្នាមិនធ្លាប់គិត! អនាគតដ៏ខ្លី Meta គ្រោងពង្រាយខ្សែកាបបណ្តាញអ៊ីនធើរណេតប្រវែង៤ម៉ឺនគីឡូម៉ែត្រនៅក្រោមមហាសមុទ្រ

0

Meta គឺជាក្រុមហ៊ុនមេរបស់ Facebook, Instagram និង WhatsApp ដែលបានផ្តល់សេវាកម្មអ៊ីនធើរណេតលំដាប់ទី២ លើពិភពលោកនាពេលបច្ចុប្បន្ន មានគម្រោងពង្រាយខ្សែកាបបណ្តាញអ៊ីនធើរណេតរហូតដល់៤ម៉ឺនគីឡូម៉ែត្រនៅក្រោមមហាសមុទ្រ ស្មើទឹកប្រាក់១ម៉ឺនលានដុល្លារអាមេរិក ព្រមទាំងការវិនិយោគលើបច្ចេកវិទ្យា AI ផងដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEifDLMytYPFSLlBGRQLTCEO6F2J9MmQLXDEW_Af5gpmwjdB0axeLGf-tjVziFpIQVZ9D7675msjZZDPtqS_nELbzu-G9Adj8A-uCiZmkYYZ565rKcXg2p2hgqtwrxW_dJciHeJm96JFwYGxKw1W05mcHLT3xhN5AZyGVlyb4XW9epoNXPj2FJRDyyPmx6FD/s5000/image_2024-12-02_09-49-50%20(2).png

គេហទំព័របច្ចេកវិទ្យាដ៏ល្បីឈ្មោះ Techcrunch រាយការណ៍កាលពីចុងខែវិច្ឆិកា ឆ្នាំ២០២៤ ថា គម្រោងនេះនឹងធ្វើឱ្យក្រុមហ៊ុន Meta របស់លោក Mark Zuckerberg អាចតភ្ជាប់ខ្សែបណ្តាញអ៊ីនធើរណេតដ៏ធំបំផុតនៅក្រោមមហាសមុទ្រ ព្រមទាំងក្លាយជាប្រព័ន្ធទំនាក់ទំនងយ៉ាងរឹងមាំ ។ Meta នឹងវិនិយោគខ្សែកាបក្រោមទឹកជំហានដំបូង ស្មើទឹកប្រាក់២,០០០លានដុល្លារអាមេរិក និងពង្រីកការវិនិយោគរហូតដល់១ម៉ឺនលានដុល្លារអាមេរិក ក្នុងរយៈពេលជាច្រើនឆ្នាំខាងមុខ ។ Meta នឹងបង្ហាញព័ត៌មានលម្អិតជាផ្លូវការ នៅដើមឆ្នាំ២០២៥ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgukHkf2bpQTypqHZaMdKN98z7f2llB58EHOHwi4uBejIM6ZmxQVvhWmJgaLd4dPTQNB9sWUxAPo0cEQ5fZfmL2cadX_TFN43zWMKOp6_9M-iG9RbyvoUtglQ2Y9W76xaWaSOVvrqVBnZZArr0HKVprXT7yYrrVfI8mRIJzvr2cQAYHNh3KlxX5dhip6Lsu/s700/image_2024-12-02_09-49-49%20(2).png

អ្នកវិភាគឧស្សាហកម្មខ្សែកាបនៅបាតសមុទ្របានបញ្ចេញមតិក្នុងគេហទំព័រ Techcrunch ថា បច្ចុប្បន្ន ការតភ្ជាប់ខ្សែកាបបណ្តាញអ៊ីនធើរណេតលើកប៉ាល់នៅមានកម្រិត និងតម្លៃថ្លៃ ។ បើ Meta អនុវត្តគម្រោងបានជោគជ័យ គឺខ្សែកាបនេះនឹងមានរូបរាងស្រដៀងអក្សរ W ហើយវាលាតសន្ធឹងក្រោមមហាសមុទ្រចាប់ពីឆ្នេរខាងកើតអាមេរិក និងព័ទ្ធឆ្នេរអាហ្វ្រិកខាងត្បូងទៅប្រទេសឥណ្ឌា, អូស្ត្រាលី ព្រមទាំងឆ្លងកាត់មហាសមុទ្រប៉ាស៊ីហ្វិកទៅឆ្នេរសមុទ្រខាងលិចអាមេរិក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjPM_XtdwBnosnBY1uiKAnlauiy7U3ZKX2amN8Nqk_XqRslR1ibbnPdu_ahZy1JeDd7NxHL6gHquOIMDbmi15fkbemuDuzxwRMMlkFxfg5mGpGhN0arpWrRXY4CUfMG3i8cyAaAWSLB4myVVZB9O2IxqytXbV8wTRvbeeeL5nPkpVQcoll97JjgVjMVkzLd/s800/image_2024-12-02_09-49-50.png

គម្រោងពង្រាយខ្សែកាបរបស់ Meta ស្ថិតនៅក្រោមការគ្រប់គ្រងរបស់នាយកគម្រោងហេដ្ឋារចនាសម្ព័ន្ធពិភពលោក និងជានាយកផ្នែកវិស្វកម្ម ។ ក្រៅពីនេះ Meta មានក្រុមការងារលំដាប់ពិភពលោក ទទួលខុសត្រូវ និងរៀបចំបណ្តាញទំនាក់ទំនងរបស់ក្រុមហ៊ុន ។ Meta មិនមែនជាក្រុមហ៊ុនថ្មីដែលមានគម្រោងតភ្ជាប់បណ្តាញខ្សែកាបក្រោមសមុទ្រទេ ពីព្រោះកន្លងមក Meta ធ្លាប់សហការជាមួយក្រុមហ៊ុននានា ដូចជា ៖ Orange, Vodafone, China Mobile និង Bayobab/MTN ប៉ុន្តែបើការអនុវត្តគម្រោងនេះជោគជ័យ វានឹងធ្វើឱ្យ Meta ក្លាយជាម្ចាស់គម្រោង ១០០% ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh5Iore95tQ_cnbyje5qjwL7rUwqTu0eaH48iYUYZQhtLKQqc9WZyLclazlvVTCF6ku1vuHXSHUBPMAspdz_gDOePCu1DjtpH6eHYWjrm7r6XqTu7Iw_zWMayl8F_bGHk1xnnJbs8ycsb40WseStqyE19oWMjkNTjZPPcA7FXbBqBHYQreF1u1KBhW9rihK/s2232/image_2024-12-02_09-49-49.png

មូលហេតុចម្បងធ្វើឱ្យ Meta មានគម្រោងពង្រាយខ្សែកាបនៅក្រោមបាតសមុទ្ររាប់ម៉ឺនគីឡូម៉ែត្រ ដោយសារក្រុមហ៊ុនចង់ឱ្យការតភ្ជាប់អ៊ីនធើរណេតកាន់តែមានប្រសិទ្ធភាព និងបញ្ជូនទិន្នន័យបានច្រើនជាងមុន គឺដូចគ្នានឹង Google ដែលផ្តល់ភាពសំខាន់លើបណ្តាញខ្សែកាបក្រោមសមុទ្រ ។ ក្រៅពីនេះ ការពង្រាយខ្សែកាបថ្មីរបស់ Meta ក៏បានចៀសវាងតំបន់សង្គ្រាមនៅមជ្ឈិមបូព៌ា ឬដែនទឹកដែលមានបញ្ហានយោបាយជាមួយអាមេរិក ៕

ស្ទឹងព្រាត់តំបន់ទេសចរណ៍ធម្មជាតិដែលមានសម្រស់ស្រស់ស្អាតប្រៀបបានឋានសួគ៌ក្រោមមេឃ

0

ស្ទឹងព្រាត់គឺជាតំបន់អេកូទេសចរណ៍ធម្មជាតិមួយកន្លែងដែលមានទីតាំងស្ថិតនៅជីផាត ស្រុកថ្មបាំង ខេត្តកោះកុង មានចម្ងាយ ១២៦ គីឡូម៉ែត្រពីក្រុងខេមរភូមិន្ទ។ តំបន់នេះមានទេសភាពធម្មជាតិស្អាតពិតៗ មានព្រៃឈើ និងរុក្ខជាតិពណ៌ខៀងស្រងាត់អមសងខាងបណ្តោយស្ទឹង ដែលភ្ញៀវទេសចរអាចជិះទូកកម្សាន្ត ស្រូបយកខ្យល់អាកាសបរិសុទ្ធយ៉ាងត្រជាក់ចិត្ត។ លើសពីនេះភ្ញៀវក៏អាចបោះតង់សម្រាកលំហែកាយ ដុតមាន់ ដុតទា ញ៉ាំជាមួយគ្រួសារ និងមិត្តភក្តិយ៉ាងសប្បាយរីករាយផងដែរ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiQsDx9giNu4GmVxhekW_whyphenhyphenirJTEvfD5hRKuNsp7Bzj0p3LgPXXfwntnYVadK_K9hEfb2ipzZCDxuCczB554IWvWtuW9jvWTgKSbrK6HcSQVk1_LlM0ENSARYzckmhMFf_SHYgx6Tw5CvMGJ7ww7LGobbyTqTQuTRAgWCQG4xSj2wW4ojun4vBQk947SSC/s2048/image_2024-12-02_09-21-59.png

នៅក្នុងការបោះតង់ ឬជិះទូកកម្សាន្ត ភ្ញៀវទេសចរចាំបាច់ត្រូវទៅសាកសួរព័ត៌មានពីប្រជាការពារ ឬអ្នកដែលជាសមាជិកសហគមនជីផាតជាមុនសិន ដើម្បីងាយស្រួលក្នុងការដើរកម្សាន្ត ដោយមិនមានភាពភ័យខ្លាច។ ស្ទឹងព្រាត់មិនត្រឹមតែមានសម្រស់ធម្មជាតិគួរឱ្យទាក់ទាញប៉ុណ្ណោះទេ វាក៏មានប្រវត្តិគួរឱ្យចាប់អារម្មណ៍ទៀតផង។ ស្ទឹងព្រាត់គឺជាដៃព្រែកដែលតភ្ជាប់ពីស្ទឹងជីផាត។ កាលពីមុនស្ទឹងនេះមានឈ្មោះថាស្ទឹងខ្សែសន្ធឹងព្រ័ត ប៉ុន្តែក្រោយមកគេហៅកាត់ថាស្ទឹងព្រាត់។ ព្រ័តមានន័យថាខ្សែព្រាត់ដែលគេយកស្បែកគោក្របីធ្វើ ដោយគេហាលឱ្យស្ងួតធ្វើជាព្រាត់សម្រាប់ទាក់ដំរី។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgJIoxoMp9eG0cJKJgJcUye9O5vYPyJpbC4m3eYbI16551RO_ld7KRJsFqw1KfRDqx7p6glGbrFBNmedSC-RqRdwXd2kkU2h57Khl3QIEF_gvtCcsOL-FE68MOOf5y5CYXjbSuSULaUKpauBv_x6OIYDyN0afXUfIt4RptiRrbLt2lmzwF-JkiT3zklE0Y_/s990/image_2024-12-02_09-22-01%20(2).png
ទាក់ទងនឹងពាក្យ «ព្រាត់» រឿងតំណាលមុនឆ្នាំ ១៩៦០ បានរៀបរាប់ថា មានកងទ័ពវៀតណាម ឬយួនខៀវ បានឈ្លានពានកម្ពុជាស្របពេលនោះកម្លាំងតស៊ូរបស់ខ្មែរ បានយកស្បែកគោ និងស្បែកក្របីធ្វើជាព្រ័ត ហើយពួកគេយកខ្សែព្រ័តសន្ធឹងទទឹងព្រែកតូចមួយនេះ ដើម្បីងាយឆ្លងកាត់និងជញ្ជូនស្បៀងពីត្រើយម្ខាងមួយទៅត្រើយម្ខាងមួយទៀត ទើបអ្នកស្រុកដាក់ឈ្មោះថា ព្រែកសន្ធឹងព្រ័តរហូតដល់សព្វថ្ងៃ ហើយក្រោយមកក៏គេហៅកាត់ថាព្រែកស្ទឹងព្រ័តនេះតែម្តង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjzm2jdgoIpWg202DBYwCXy0YHXVmDbrydqRsKLegQD8Owj7D6KMjUFWEzCfO2C-0xexYwe-fmvw0ukWIap1twVQzOA4GxoO8TNDFJQx9qu9Cg-C0oNMMCyqbj1pBpdW5qeyLveNXPysoNHLmRLFOF8G_3mkAIUd2WDdsH3uqvG-XTYueXQeMRYvlGB-ps8/s960/image_2024-12-02_09-22-01.png
ជាក់ស្តែងស្ទឹងព្រាត់បើយើងមើលពីលើអាកាសបន្ថែមទៀត យើងកាន់តែបានឃើញថា តំបន់នេះមានទេសភាពគួរជាទីទាក់ទាញបំផុត ដោយសារមានខ្សែទឹកហូរពន់ពេនខ្លួនចុះឡើង ស្រស់ស្អាតមិនចាញ់តំបន់អេកូទេសចរណ៍ដទៃទៀតនៅក្នុងព្រះរាជាណាចក្រកម្ពុជានោះឡើយ ។ នេះបង្ហាញថាកម្ពុជាពិតជាមានលក្ខណៈអំណោយផលពីធម្មជាតិ ដែលបានបង្កើតតំបន់ទេសចរណ៍ដ៏ស្រស់បំព្រងជាច្រើនកន្លែង មានទេសភាពស្អាត និងគួរឱ្យចង់ទៅទស្សនាមិនចេះជិនណាយ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgWld84DJ3dxhHXSEEhfFYsDOQ5DZVbYaeeowGnyaJ6esopKSAy6tr6lnvB6WIu9lRd82F8FawOAV7k_8lwE47dsMl1Nj9na0aLwwBblu9MXi83sTHvV9H5ypMoLtcBddnQkhp8wc7LGnTVUMW2lGuQKdnTy1rWJIb5hUmbpU3_8Jo9fh2oIPnqjRemJ5ii/s1280/image_2024-12-02_09-22-04.png

វៀតណាម ស្នើព្រះមហាក្សត្រកម្ពុជា ជួយពន្លឿនការបង្កើតដេប៉ាតឺម៉ង់ “ភាសាវៀតណាម” នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ

0

នៅក្នុងដំណើរយាងបំពេញព្រះរាជទស្សនកិច្ចនៅប្រទេសវៀតណាម ពីថ្ងៃទី២៨ដល់ថ្ងៃទី២៩វិច្ឆិកា នាយករដ្ឋមន្ត្រីវៀតណាមលោក ផាម មិញជិញ បានស្នើដល់ព្រះមហាក្សត្រ ព្រះបាទនរោត្តម សីហមុនី ជួយពន្លឿនការបង្កើតសាលា “ភាសាវៀតណាម” នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjUNX7cD2WNwwmPW0vj7bhHqHFQmsEUaybO6iEmU95X5W0fqp4nLtQlUIHKyecWShd7_MMN-0A0LkYQbuQWqyGkQx80z2yN8g0sStH5DRGahMzGOSFD1krOZBSJYdu5X6yn08JBUCOBLLPTmoTHEUtxb95AAuyM6VSZ08DO3NfjPgHqy73342Yoj_UjWwMA/s680/image_2024-12-02_09-16-10.png

បើតាមលោកនាយករដ្ឋមន្ត្រីវៀតណាម បានលើកឡើងថា៖”ការបង្កើតសាលា ឬមជ្ឈមណ្ឌលសិក្សាវៀតណាមនេះ ដើម្បីឱ្យនិស្សិតកម្ពុជា អាចសិក្សាស្វែងយល់ពីភាសា វប្បធម៌ និងប្រជាជន ក៏ដូចជាទំនាក់ទំនងរវាងវៀតណាម និងកម្ពុជា ឱ្យបានកាន់តែច្បាស់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgU-0i_O9JghG6vbwIycv0DV1L5glYTLpVgRQk-H8TwhdIrCzT7fDeExfjqsxljmIjUl6UgLc6WZgcqMk0uwQsj5RQTmHq7Ed99by9aDlf72IKmGPLYdjSGITOB2AwCcW0yHDbPEGO7XkFODS2R9Ldy_3Yc92Q_clxLGIKAUxldy18i52mKNln4icOOBYwY/s777/image_2024-12-02_09-15-26.png

ចំពោះការរកបង្កើតសាលា ឬដេប៉ាតឺម៉ង់សិក្សាវៀតណាមនេះ ក្នុងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានកើនឡើងតាំងពីឆ្នាំ២០២២មកម្ល៉េះ តែគ្រានោះមហាជនជាច្រើនបានធ្វើការរិះគន់យ៉ាងខ្លាំងទៅលើគម្រោងមួយនេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjBRVbAM0FjUf1TbnEKXE5NfRWUlKbXgZFPB6htQl3gB5gojXu_mU4kKznY3mm6c5JIjmPq4-o7mG3VdH-9LubzXvODaaxRf5VLjX-brUxh1L6Chg7J14zXaYVwhChtFxW3Yjh8MuK2INqBkctPCwoY4CX59EQBffXDs5Ijr0FfYcn0Vim6Rc_Ef7dJaWcQ/s1920/image_2024-12-02_09-15-23.png
កាលនោះដេប៉ាតឺម៉ង់សិក្សាវៀតណាម បានផ្ដល់ការសិក្សាដល់ជំនាញកម្រិតបរិញ្ញាប័ត្រ ចំនួន៣ រួមមាន៖ មុខវិជ្ជាសិក្សាវៀតណាម មុខជំនាញបកប្រែភាសាវៀតណាម និងមុខជំនាញបកប្រែភាសាវៀតណាម សម្រាប់ទំនាក់ទំនងធុរកិច្ច។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg_aBVHe_iWYAGJ10vpYzBXxouR3bkUoLI_gmmXiNgJOtK19SLwFR2nYRbx6iSrimX2vpwhp2vlcavnPElF6hDQXIOo125GvODkJ6HfJrQSnRKTQc8s9rFPlT-8ZqLdwtRconKZIkVl2viGPs7WKqRyI31iccSEnrjJTWo4LuKp8zwwDovogLfJ6GdUNJFD/s1920/image_2024-12-02_09-15-20.png

ពាក់ព័ន្ធនឹងករណីនេះ ក្រសួងអប់រំ ធ្លាប់បានលើកឡើងម្តងរួចមកហើយថា៖”ការបង្កើតដេប៉ាតឺម៉ងភាសាវៀតណាម គឺមិនទាស់ខុសអីនោះទេ ព្រោះវាដូចគ្នានឹងការបង្កើតដេប៉ាតឺម៉ងភាសាបរទេសផ្សេងទៀត ដែលរួមាន ដេប៉ាតឺម៉ងភាសាអង់គ្លេស បារាំង ជប៉ុន កូរ៉េ និងចិនជាដើម៕

 

មកដឹងពីមូលហេតុ បែបជំនឿ និងបែបវិទ្យាសាស្ត្រ ដែលអគារខ្ពស់ៗ ភាគច្រើនតែងមានទុកចន្លោះនៅកណ្តាល ពិសេសនៅហុងកុង

0

ធ្លាប់ឆ្ងល់អត់ គ្រប់អគារខ្ពស់ៗនៅហុងកុងភាគច្រើនតែងតែមានរន្ធចម្លែកមួយនៅកណ្តាល តើគេទុកឱ្យមានចន្លោះកណ្តាលនោះដើម្បីអ្វី?
ទីក្រុងហុងកុងរបស់ប្រទេសចិន គឺមានភាពល្បីល្បាញខ្លាំងណាស់ដោយសារអគារខ្ពស់ៗ និងទំនើបៗប៉ុន្តែប្រសិនបើអ្នកយកចិត្តទុកដាក់ អ្នកនឹងឃើញចំណុចពិសេសមួយគឺថា អគារខ្ពស់ៗជាច្រើននៅទីនេះមាន “រន្ធ” នៅចំកណ្តាលរចនាសម្ព័ន្ធ។ វាមិនមែនជាកំហុសក្នុងការរចនា ឬចៃដន្យនោះទេ ប៉ុន្តែរន្ធនៅកណ្តាលគឺទាក់ទងទៅនឹងវប្បធម៌ខាងវិញ្ញាណដ៏ជ្រាលជ្រៅបំផុតរបស់ប្រជាជនអាស៊ី។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj-vxOF54ONELyPElrEPoAQRH0XKo2lKt6zvWIn-NizYccmE4ZUAWSRO_tTEmKRipe6V5Wj8qHbwY1XUj__bq0vvjkuH6mkaft4ZGvQHYo7ZaCmiVFxTI1GQjyV9GGvgf894Mj8K8MsR1Cv-Q7qsBNIQg_FnCCFKUiAwLHuwnz5PGgSj4Rc65c1TIKNQlXa/s3040/image_2024-12-02_08-22-08.png
ជាការពិតណាស់ ហុងកុងគឺជាកន្លែងដែលជឿខ្លាំងលើវប្បធម៌ហុងស៊ុយ ជាពិសេសក្នុងការសាងសង់ និងការរៀបចំផែនការ។ យោងតាមហុងស៊ុយ ថាមពលវិជ្ជមាន ត្រូវការចរាចរដោយសេរី ដើម្បីនាំសំណាង និងភាពរុងរឿង។ ប្រសិនបើអគារខ្ពស់គ្មានរន្ធនៅចំកណ្តាល នឹងបណ្តាលឱ្យមានសំណាងអាក្រក់ មិនត្រឹមតែសម្រាប់អ្នករស់នៅក្នុងអគារប៉ុណ្ណោះទេថែមទាំងសម្រាប់តំបន់ជុំវិញផងដែរ។ នៅក្នុងជំនឿរបស់ប្រជាជនចិន រន្ធទាំងនេះត្រូវបានគេហៅថា “ទ្វារនាគ” ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiXsRaEYZk1gT-qYTmF6xxkcgbvPTiAatWhrTZujSNtNW-U2PKnzKXtAtfqLY8EgNs05_vDqnsdIgUC6pjMrugFmzoctesxJPNwg-ov_38r8U_oZKsZXFOLUGMmRWVIDKPe3L7jtQgkRMsxLZ7gw_B0xDXFD2Pe_B9AlaJ1tAFBfwg61BP_TqWAWVWA2xwV/s2770/image_2024-12-02_08-22-12.png

យោងទៅតាមរឿងព្រេងទីក្រុងហុងកុងគឺជាជម្រករបស់នាគ ដូច្នេះការសាងសង់អាគារដោយទុកឱ្យមានចន្លោះកណ្តាល ឬចុះរន្ធ គឺដើម្បីឱ្យមានភាពរឹងមាំនិងសំណាងល្អនៅក្នុងវប្បធម៌ចិន។ រន្ធនេះត្រូវបានសាងសង់ជាផ្លូវសម្រាប់សត្វនាគហោះហើរដោយសេរីពីភ្នំទៅកាន់សមុទ្រដោយមិនមានការរារាំងដោយអគារ។ នេះត្រូវបានគេជឿថាដើម្បីការពារតុល្យភាពថាមពលរបស់ទីក្រុង ព្រមទាំងនាំពរដល់ប្រជាជនផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhnmcMG53Q1UVD7TlEsH3Dpc0mhSxvYqkynPHCSUvxWBTDktoG-mBIYHZb5SK3rcgxiwuFedGHblIMaQin7s5MCQu81-pTxOhDWx3wbONTkoCbeVqC0ZwhdQ1udc1FsoHhu9Piuf-5KX39qMiMRWZlCL0RiGDzDgxr0NDADJ_txAbD7mBvovwjrUYCIRLBs/s1104/image_2024-12-02_08-22-14.png
ទោះបីជាអ្នកវិទ្យាសាស្ត្រមិនបានបញ្ជាក់ពីប្រសិទ្ធភាពនៃហុងស៊ុយក៏ដោយ ក៏អ្នកអភិវឌ្ឍន៍អចលនទ្រព្យជាច្រើននៅហុងកុងតែងតែយកចិត្តទុកដាក់លើបញ្ហានេះយ៉ាងខ្លាំង។ អគារដែលមានការរចនាហុងស៊ុយមិនអំណោយផលអាចបាត់បង់តម្លៃ ឬពិបាកក្នុងការស្វែងរកអ្នកជួល។ ដូច្នេះ “ទ្វារនាគ” បានក្លាយជាមធ្យោបាយមួយដើម្បីផ្សះផ្សាតម្រូវការស្ថាបត្យកម្មទំនើប និងជំនឿប្រពៃណី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgpFAn3b43OpJf9Xli-YaxF5YXQ-ZnpSBl03rZVM1AQUZzzGWb7-mLFagzaPsxidQuy9IwgZwaljlvPiVUpBqyiiS5tc4ZlseE3pSvT8ugOBboM4tIw7pwhftLJSPVS-xVHmmmRi01WeQm3Gc63caafppwZeBvZamtR152k-Mg20E3heI1utk8uvCoxdTx-/s2048/image_2024-12-02_08-22-15.png

ក្រៅពីហេតុផលហុងស៊ុយ រន្ធនៅកណ្តាលអគារក៏ផ្តល់អត្ថប្រយោជន៍ជាក់ស្តែងមួយចំនួនផងដែរ។ ក្នុងករណីជាច្រើន ពួកវាជួយកាត់បន្ថយភាពធន់នឹងខ្យល់នៅលើអគារ ជាពិសេសនៅក្នុងទីក្រុងហុងកុង ដែលជាកន្លែងដែលមានព្យុះខ្លាំង។ លើសពីនេះ ពួកវាក៏ជួយបង្កើនប្រសិទ្ធភាពពន្លឺធម្មជាតិ និងបង្កើតអារម្មណ៍ខ្យល់អាកាសកាន់តែច្រើនសម្រាប់ការរស់នៅ និងកន្លែងធ្វើការផងដែរ៕