យោងតាមប្រភពពីគេហទំព័រ Sina កាលពីថ្ងៃទី២៨ ខែវិច្ឆិកា បានឱ្យដឹងថាការបង្ហោះជាសាធារណៈរបស់តារាសម្តែង Huang Xiaoming អំពីគូស្នេហ៍របស់ខ្លួនគឺតារាម៉ូដែល Ye Ke មិនត្រូវបានបង្ហាញនៅលើ Weibo ទៀតទេ។ ការផ្លាស់ប្តូររបស់ Xiaoming បានក្លាយជាប្រធានបទដ៏ពេញនិយមបំផុតនៅលើបណ្តាញសង្គមចិនដោយទាក់ទាញមតិរាប់ម៉ឺននាក់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhqHGr_BcvktloVN9L0GQ73u3EvqFkYU9py-JJTyb11KH7nbhmvsS9GpcJXhhkLpsTFaRfb2Jo7iXfeqYr3tOqZcL71Vb8WamsefAGnbi3NTQ-y8ccCJBOgFtN_cRY0WkPyz5HKuZ0xmDQjVegpba9tqpuW_aX4qEUoTRCtFbmj63kztrpH_fPYkLHeE_aH/s1369/image_2024-10-08_16-22-39.png

នៅថ្ងៃទី១៩ ខែកញ្ញា Huang Xiaoming បានបង្ហោះភ្ជាប់ទៅនឹងគណនីផ្ទាល់ខ្លួនរបស់ Ye Ke ដោយលោកបានសរសេរថា «សូមឈប់ស្មានទៅ Ye Ke និងខ្ញុំ នៅជាមួយគ្នា»។ មនុស្សជាច្រើនស្មានថាតារាប្រុសបានបែកគ្នាជាមួយមិត្តស្រី Ye Ke ហើយអ្នកខ្លះទៀតជឿថាតារាម៉ូដែលរូបនេះមិនបានប្រើបណ្ដាញសង្គមទេ ដូច្នេះហើយ Huang Xiaoming ក៏បានលុបការបង្ហោះជាមួយនាងនៅលើវេទិកា ខណៈតារាសម្ដែងរូបនេះមិនបានឆ្លើយតបចំពោះហេតុការណ៍នេះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh3JyVAl3EU6-N16Gafz5zm32hWoTKIlRA51QL9P_2dzUBK8l9aNvTggL7o0hr2-mtYIZVKbNacFIK8XEAZuD7Tqy-rWiPPqU3xxIu2uBcEhhhS1y4wAmcABjmd7i4Z6En-J4BSJ7OWKIZFg4upkkjZzAnpxzpYrC23B-27ZQ1QYgrg8K9JaySCk9-RxQfR/s2040/image_2024-11-20_13-54-10.png

បើយោងតាមប្រភពពីគេហទំព័រ Sohu កេរ្តិ៍ឈ្មោះរបស់ Xiaoming ត្រូវបានប៉ះពាល់អវិជ្ជមាន ចាប់តាំងពីតារាសម្តែងរូបនេះបានស្រលាញ់តារាម៉ូដែលជាសាធារណៈ។ រយៈពេលជាង២ខែមកនេះ មានមតិរាប់មិនអស់ បានចំអកឱ្យតារាប្រុសរូបនេះជ្រើសរើសគូខុស និងចាញ់បោកលុយ Ye Ke។ ទស្សនិកជនភាគច្រើនមិនបានគាំទ្រនាងជាគូស្នេហ៍តារាប្រុសរូបនេះដោយបានវាយប្រហារនាងថា «ក្លែងក្លាយ រំខាន យកកេរ្តិ៍ឈ្មោះមិត្តប្រុសទៅលក់ទំនិញ» ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjSQfdayFsygksU9a3jAuwhASp-Kl9Js6zAUktEMan40-xY1AumTwLyZHkJJX88S9BZ_pflsAZTWE8iUYJaBaFn3YzqeyPRpQe6O4apSa07pX-Y134IyPWfBidaoYZerOZjv4tuq4QpPvtxQIKjAXuHfJqzhWYjc3ZqUFuq_usju8JfyJ9piMRlrUqO6jWm/s1686/image_2024-10-08_16-22-40.png
កាលពីថ្ងៃទី១១ ខែវិច្ឆិកា គណនីផ្សាយផ្ទាល់របស់ Yaoguai បាននិយាយថា ប្រសិនបើ Ye Ke មិនដកខ្លួនចេញពីបណ្តាញសង្គមទេ លោកនឹងបង្ហាញជាសាធារណៈនូវព័ស្ដុតាងដែលថានាងបានចំណាយលុយដើម្បី «បិទបាំង» អតីតស្វាមីអំពីរឿង «មិនស្អាត» របស់នាង។ នៅថ្ងៃទី២០ ខែវិច្ឆិកា តារាម៉ូដែលរូបនេះបានសូមទោសចំពោះ «ការខ្វះខាតជាច្រើន» បាននិយាយថា នាងបានដកខ្លួនចេញពីបណ្តាញសង្គមហើយបានលុបគណនីផ្ទាល់ខ្លួនទាំងអស់។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj9QY8-LRXJilmCaIXW-H8d9-wOpFeQIK9IA0vrXXKPk7BJGw_hic2knpJrBw3a7SomAP7-LlF8pcr0wAwKKzBE2ElAA8hpa_dK7NVPl260cFb1DMH24aIeeFmt3Vcc2DPXsicG8Pxl_q9Pxa9FTqLP4fTZROdfRpYhRa5zgshESiEdpBiSaMLolUm0dH00/s1620/image_2024-11-20_13-54-12.png

ក្នុងកម្មវិធីផ្សព្វផ្សាយរឿងថ្មីកាលពីថ្ងៃទី១៥ ខែវិច្ឆិកា Xiaoming បានសូមទោសទស្សនិកជនជាសាធារណៈចំពោះស្នេហារបស់លោកដែលបានជះឥទ្ធិពលអវិជ្ជមានលើបណ្តាញសង្គម៕