Home ព័ត៌មានអន្តរជាតិ ជំហ៊ានថ្មីដែលគ្រប់គ្នាមិនធ្លាប់គិត! អនាគតដ៏ខ្លី Meta គ្រោងពង្រាយខ្សែកាបបណ្តាញអ៊ីនធើរណេតប្រវែង៤ម៉ឺនគីឡូម៉ែត្រនៅក្រោមមហាសមុទ្រ

ជំហ៊ានថ្មីដែលគ្រប់គ្នាមិនធ្លាប់គិត! អនាគតដ៏ខ្លី Meta គ្រោងពង្រាយខ្សែកាបបណ្តាញអ៊ីនធើរណេតប្រវែង៤ម៉ឺនគីឡូម៉ែត្រនៅក្រោមមហាសមុទ្រ

49
0

Meta គឺជាក្រុមហ៊ុនមេរបស់ Facebook, Instagram និង WhatsApp ដែលបានផ្តល់សេវាកម្មអ៊ីនធើរណេតលំដាប់ទី២ លើពិភពលោកនាពេលបច្ចុប្បន្ន មានគម្រោងពង្រាយខ្សែកាបបណ្តាញអ៊ីនធើរណេតរហូតដល់៤ម៉ឺនគីឡូម៉ែត្រនៅក្រោមមហាសមុទ្រ ស្មើទឹកប្រាក់១ម៉ឺនលានដុល្លារអាមេរិក ព្រមទាំងការវិនិយោគលើបច្ចេកវិទ្យា AI ផងដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEifDLMytYPFSLlBGRQLTCEO6F2J9MmQLXDEW_Af5gpmwjdB0axeLGf-tjVziFpIQVZ9D7675msjZZDPtqS_nELbzu-G9Adj8A-uCiZmkYYZ565rKcXg2p2hgqtwrxW_dJciHeJm96JFwYGxKw1W05mcHLT3xhN5AZyGVlyb4XW9epoNXPj2FJRDyyPmx6FD/s5000/image_2024-12-02_09-49-50%20(2).png

គេហទំព័របច្ចេកវិទ្យាដ៏ល្បីឈ្មោះ Techcrunch រាយការណ៍កាលពីចុងខែវិច្ឆិកា ឆ្នាំ២០២៤ ថា គម្រោងនេះនឹងធ្វើឱ្យក្រុមហ៊ុន Meta របស់លោក Mark Zuckerberg អាចតភ្ជាប់ខ្សែបណ្តាញអ៊ីនធើរណេតដ៏ធំបំផុតនៅក្រោមមហាសមុទ្រ ព្រមទាំងក្លាយជាប្រព័ន្ធទំនាក់ទំនងយ៉ាងរឹងមាំ ។ Meta នឹងវិនិយោគខ្សែកាបក្រោមទឹកជំហានដំបូង ស្មើទឹកប្រាក់២,០០០លានដុល្លារអាមេរិក និងពង្រីកការវិនិយោគរហូតដល់១ម៉ឺនលានដុល្លារអាមេរិក ក្នុងរយៈពេលជាច្រើនឆ្នាំខាងមុខ ។ Meta នឹងបង្ហាញព័ត៌មានលម្អិតជាផ្លូវការ នៅដើមឆ្នាំ២០២៥ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgukHkf2bpQTypqHZaMdKN98z7f2llB58EHOHwi4uBejIM6ZmxQVvhWmJgaLd4dPTQNB9sWUxAPo0cEQ5fZfmL2cadX_TFN43zWMKOp6_9M-iG9RbyvoUtglQ2Y9W76xaWaSOVvrqVBnZZArr0HKVprXT7yYrrVfI8mRIJzvr2cQAYHNh3KlxX5dhip6Lsu/s700/image_2024-12-02_09-49-49%20(2).png

អ្នកវិភាគឧស្សាហកម្មខ្សែកាបនៅបាតសមុទ្របានបញ្ចេញមតិក្នុងគេហទំព័រ Techcrunch ថា បច្ចុប្បន្ន ការតភ្ជាប់ខ្សែកាបបណ្តាញអ៊ីនធើរណេតលើកប៉ាល់នៅមានកម្រិត និងតម្លៃថ្លៃ ។ បើ Meta អនុវត្តគម្រោងបានជោគជ័យ គឺខ្សែកាបនេះនឹងមានរូបរាងស្រដៀងអក្សរ W ហើយវាលាតសន្ធឹងក្រោមមហាសមុទ្រចាប់ពីឆ្នេរខាងកើតអាមេរិក និងព័ទ្ធឆ្នេរអាហ្វ្រិកខាងត្បូងទៅប្រទេសឥណ្ឌា, អូស្ត្រាលី ព្រមទាំងឆ្លងកាត់មហាសមុទ្រប៉ាស៊ីហ្វិកទៅឆ្នេរសមុទ្រខាងលិចអាមេរិក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjPM_XtdwBnosnBY1uiKAnlauiy7U3ZKX2amN8Nqk_XqRslR1ibbnPdu_ahZy1JeDd7NxHL6gHquOIMDbmi15fkbemuDuzxwRMMlkFxfg5mGpGhN0arpWrRXY4CUfMG3i8cyAaAWSLB4myVVZB9O2IxqytXbV8wTRvbeeeL5nPkpVQcoll97JjgVjMVkzLd/s800/image_2024-12-02_09-49-50.png

គម្រោងពង្រាយខ្សែកាបរបស់ Meta ស្ថិតនៅក្រោមការគ្រប់គ្រងរបស់នាយកគម្រោងហេដ្ឋារចនាសម្ព័ន្ធពិភពលោក និងជានាយកផ្នែកវិស្វកម្ម ។ ក្រៅពីនេះ Meta មានក្រុមការងារលំដាប់ពិភពលោក ទទួលខុសត្រូវ និងរៀបចំបណ្តាញទំនាក់ទំនងរបស់ក្រុមហ៊ុន ។ Meta មិនមែនជាក្រុមហ៊ុនថ្មីដែលមានគម្រោងតភ្ជាប់បណ្តាញខ្សែកាបក្រោមសមុទ្រទេ ពីព្រោះកន្លងមក Meta ធ្លាប់សហការជាមួយក្រុមហ៊ុននានា ដូចជា ៖ Orange, Vodafone, China Mobile និង Bayobab/MTN ប៉ុន្តែបើការអនុវត្តគម្រោងនេះជោគជ័យ វានឹងធ្វើឱ្យ Meta ក្លាយជាម្ចាស់គម្រោង ១០០% ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh5Iore95tQ_cnbyje5qjwL7rUwqTu0eaH48iYUYZQhtLKQqc9WZyLclazlvVTCF6ku1vuHXSHUBPMAspdz_gDOePCu1DjtpH6eHYWjrm7r6XqTu7Iw_zWMayl8F_bGHk1xnnJbs8ycsb40WseStqyE19oWMjkNTjZPPcA7FXbBqBHYQreF1u1KBhW9rihK/s2232/image_2024-12-02_09-49-49.png

មូលហេតុចម្បងធ្វើឱ្យ Meta មានគម្រោងពង្រាយខ្សែកាបនៅក្រោមបាតសមុទ្ររាប់ម៉ឺនគីឡូម៉ែត្រ ដោយសារក្រុមហ៊ុនចង់ឱ្យការតភ្ជាប់អ៊ីនធើរណេតកាន់តែមានប្រសិទ្ធភាព និងបញ្ជូនទិន្នន័យបានច្រើនជាងមុន គឺដូចគ្នានឹង Google ដែលផ្តល់ភាពសំខាន់លើបណ្តាញខ្សែកាបក្រោមសមុទ្រ ។ ក្រៅពីនេះ ការពង្រាយខ្សែកាបថ្មីរបស់ Meta ក៏បានចៀសវាងតំបន់សង្គ្រាមនៅមជ្ឈិមបូព៌ា ឬដែនទឹកដែលមានបញ្ហានយោបាយជាមួយអាមេរិក ៕