Home ព័ត៌មានអន្តរជាតិ វៀតណាម ស្នើព្រះមហាក្សត្រកម្ពុជា ជួយពន្លឿនការបង្កើតដេប៉ាតឺម៉ង់ “ភាសាវៀតណាម” នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ

វៀតណាម ស្នើព្រះមហាក្សត្រកម្ពុជា ជួយពន្លឿនការបង្កើតដេប៉ាតឺម៉ង់ “ភាសាវៀតណាម” នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ

94
0

នៅក្នុងដំណើរយាងបំពេញព្រះរាជទស្សនកិច្ចនៅប្រទេសវៀតណាម ពីថ្ងៃទី២៨ដល់ថ្ងៃទី២៩វិច្ឆិកា នាយករដ្ឋមន្ត្រីវៀតណាមលោក ផាម មិញជិញ បានស្នើដល់ព្រះមហាក្សត្រ ព្រះបាទនរោត្តម សីហមុនី ជួយពន្លឿនការបង្កើតសាលា “ភាសាវៀតណាម” នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjUNX7cD2WNwwmPW0vj7bhHqHFQmsEUaybO6iEmU95X5W0fqp4nLtQlUIHKyecWShd7_MMN-0A0LkYQbuQWqyGkQx80z2yN8g0sStH5DRGahMzGOSFD1krOZBSJYdu5X6yn08JBUCOBLLPTmoTHEUtxb95AAuyM6VSZ08DO3NfjPgHqy73342Yoj_UjWwMA/s680/image_2024-12-02_09-16-10.png

បើតាមលោកនាយករដ្ឋមន្ត្រីវៀតណាម បានលើកឡើងថា៖”ការបង្កើតសាលា ឬមជ្ឈមណ្ឌលសិក្សាវៀតណាមនេះ ដើម្បីឱ្យនិស្សិតកម្ពុជា អាចសិក្សាស្វែងយល់ពីភាសា វប្បធម៌ និងប្រជាជន ក៏ដូចជាទំនាក់ទំនងរវាងវៀតណាម និងកម្ពុជា ឱ្យបានកាន់តែច្បាស់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgU-0i_O9JghG6vbwIycv0DV1L5glYTLpVgRQk-H8TwhdIrCzT7fDeExfjqsxljmIjUl6UgLc6WZgcqMk0uwQsj5RQTmHq7Ed99by9aDlf72IKmGPLYdjSGITOB2AwCcW0yHDbPEGO7XkFODS2R9Ldy_3Yc92Q_clxLGIKAUxldy18i52mKNln4icOOBYwY/s777/image_2024-12-02_09-15-26.png

ចំពោះការរកបង្កើតសាលា ឬដេប៉ាតឺម៉ង់សិក្សាវៀតណាមនេះ ក្នុងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានកើនឡើងតាំងពីឆ្នាំ២០២២មកម្ល៉េះ តែគ្រានោះមហាជនជាច្រើនបានធ្វើការរិះគន់យ៉ាងខ្លាំងទៅលើគម្រោងមួយនេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjBRVbAM0FjUf1TbnEKXE5NfRWUlKbXgZFPB6htQl3gB5gojXu_mU4kKznY3mm6c5JIjmPq4-o7mG3VdH-9LubzXvODaaxRf5VLjX-brUxh1L6Chg7J14zXaYVwhChtFxW3Yjh8MuK2INqBkctPCwoY4CX59EQBffXDs5Ijr0FfYcn0Vim6Rc_Ef7dJaWcQ/s1920/image_2024-12-02_09-15-23.png
កាលនោះដេប៉ាតឺម៉ង់សិក្សាវៀតណាម បានផ្ដល់ការសិក្សាដល់ជំនាញកម្រិតបរិញ្ញាប័ត្រ ចំនួន៣ រួមមាន៖ មុខវិជ្ជាសិក្សាវៀតណាម មុខជំនាញបកប្រែភាសាវៀតណាម និងមុខជំនាញបកប្រែភាសាវៀតណាម សម្រាប់ទំនាក់ទំនងធុរកិច្ច។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg_aBVHe_iWYAGJ10vpYzBXxouR3bkUoLI_gmmXiNgJOtK19SLwFR2nYRbx6iSrimX2vpwhp2vlcavnPElF6hDQXIOo125GvODkJ6HfJrQSnRKTQc8s9rFPlT-8ZqLdwtRconKZIkVl2viGPs7WKqRyI31iccSEnrjJTWo4LuKp8zwwDovogLfJ6GdUNJFD/s1920/image_2024-12-02_09-15-20.png

ពាក់ព័ន្ធនឹងករណីនេះ ក្រសួងអប់រំ ធ្លាប់បានលើកឡើងម្តងរួចមកហើយថា៖”ការបង្កើតដេប៉ាតឺម៉ងភាសាវៀតណាម គឺមិនទាស់ខុសអីនោះទេ ព្រោះវាដូចគ្នានឹងការបង្កើតដេប៉ាតឺម៉ងភាសាបរទេសផ្សេងទៀត ដែលរួមាន ដេប៉ាតឺម៉ងភាសាអង់គ្លេស បារាំង ជប៉ុន កូរ៉េ និងចិនជាដើម៕