អតីតបេក្ខជន Master Chef រដូវកាលទី៣ម្នាក់ ប្រតិ.កម្មវីដេអូរបស់ រ៉ូលីន
រ៉ូលីន បានធ្វើឱ្យអតីតបេក្ខជន Master Chef Cambodia រដូវកាលទី៣ ហាយ ហ្សង់ មានការមិនពេញចិត្តចំពោះសកម្មភាពក្នុងទម្រង់ប៊ូលីអ្នកដទៃដែលយកភាពភ័យខ្លាចរបស់គេមកធ្វើជាការលេងសើចដើម្បីផលប្រយោជន៍ខ្លួន។ បន្ទាប់ពីមានការប្រតិកម្មនេះឡើង រ៉ូលីន បានទាក់ទងទៅលោកសូមទោសចំពោះកំហុសឆ្គងគ្មានចេតនានោះទេនិងបានលុបវីដេអូនោះផងដែរ។
ហាយ ហ្សង់ បានបង្ហោះវីដេអូនៅលើគណនីទិកតុកដោយបានដាក់ចំណងជើងថា «ផ្ញើជូនអ្នកបង្កើតមាតិកាបែបប៊ូលីនៅលើបណ្តាញសង្គម»។ ក្នុងវីដេអូលោកបាននិយាយថា វីដេអូរបស់ រ៉ូលីន គឺជាទម្រង់ប៊ូលីតែម្តង។ អតីតបេក្ខជនរូបនេះបានលើកហេតុផលថា ទី១ គឺយកភាពភ័យខ្លាចរបស់គេមកធ្វើជាការលេងសើចដើម្បីមុខជំនួញរបស់ខ្លួន។ ចំណុចទី២ គឺជាគំរូអាក្រក់ឱ្យប្រជាជនខ្មែរគិតថាទង្វើបែបនេះមិនអីគ្រាន់តែប៊ូលី លេងសើចភាពភ័យខ្លាចរបស់គេ។ ទី៣ ហ្សង់ បានលើកឡើងពីសិទ្ធិបុគ្គល ដោយ រ៉ូលីន មិនបានសុំការធ្វើវីដេអូបែបនេះព្រោះអាចប៉ះពាល់អារម្មណ៍។ នៅក្នុងការប្រកួតអតីតបេក្ខជនរូបនេះមិនចូលចិត្តក្លិនត្រី។ 
ជាមួយនឹងការលើកហេតុផលនេះ ហាយ ហ្សង់ ថាបើជាមនុស្សជិតស្និទ្ធនឹងខ្លួននិយាយលេងសើចគឺបានប៉ុន្តែ រ៉ូលីន និងលោកមិនបានស្គាល់គ្នានៅខាងក្រៅហើយថែមទាំងជាបុគ្គលល្បីទៀតដែលយកភាពភ័យខ្លាចរបស់ខ្លួនទៅធ្វើជាផលប្រយោជន៍ខ្លួនឯង។ បន្ទាប់ពីចេញវីដេអូរួចមក អតីតបេក្ខជនរូបនេះបានចេញវីដេអូបញ្ជាក់ថា រ៉ូលីន បានទំនាក់ទំនងផ្ញើសារដោយផ្ទាល់សូមទោសទៅកាន់លោកដោយមិនមានចេតនានោះទេ ហើយវីដេអូដែលធ្វើត្រាប់នោះក៏បានលុបចេញផងដែរ។
នៅក្នុងវីដេអូទី២របស់ ហាយ ហ្សង់ កញ្ញា រ៉ូលីន ក៏បានចូលទៅខម្មិនដែរថា «អរគុណដូចគ្នាអូនបងតែងតែធ្វើឱ្យគេសប្បាយចិត្ត បើបងធ្វើឱ្យគេអត់សប្បាយចិត្តឬប៉ះពាល់អារម្ម៍បងក៏អត់សប្បាយចិត្តដូចគ្នា អរគុណសំរាប់ការយល់អាធ្យាស្រ័យគ្នាទៅវិញទៅមកណាអូន»។ គួរកត់សម្គាល់ថា អតីតបេក្ខជន Master Chef រដូវកាលទី៣រូបនេះក៏បានលុបវីដេអូប្រតិកម្មរបស់ខ្លួនទៅកាន់ រ៉ូលីន ដូចគ្នា៕.png)














.png)
.png)




.png)
.png)


.png)
.png)




.png)
គួររំលឹកថា នៅរសៀលម៉ោង ៣:៥០នាទី ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ ស្ថិតនៅក្នុងខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ មានករណីខ្មាន់កាំភ្លើងចូលទៅបាញ់មនុស្សដល់ក្នុងបុរី ប៉េងហួតបឹងស្នោរ ដែលបណ្តាលឱ្យគូរស្នេហ៍មួយ បាត់បង់ជីវិត៕
.png)
.png)
.png)



