Home Blog Page 754

អាងស្តុកទឹករាងដូចដើមឈើណូអែលកំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងពេញបណ្តាញសង្គម

0

អាងស្តុកទឹកនេះនៅពេលថតពីលើអាកាសឃើញថាមានរូបរាងស្រស់ស្អាតខ្លាំងណាស់ ដោយសារវាមានរាងត្រីកោណ ជាមួយទឹកពណ៌បៃតង អមដោយការតុបតែងធម្មជាតិ មើលទៅដូចជាដើមឈើណូអែល។
បឹង Dukan មើលទៅដូចជាដើមឈើណូអែលនៅពេលថតពីស្ថានីយ៍អវកាសអន្តរជាតិ ISS គឺជាអាងស្តុកទឹកសិប្បនិម្មិតមួយដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៥៩ ស្ថិតនៅជិតទីក្រុង Ranya នៃតំបន់ Kurdistan ប្រទេសអ៊ីរ៉ាក់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgquJe7qqghjDCPkwcW5QJPD0R4RQiYamyVwMLXNdMTtTpSp7t44KvMuRRu4xO_Pey4RY2wu78Ze9bHo7h6TRerf3V_230Yqs0303uPYzzLt83rjpCzApfl5ngy3-lkmcwaPCajSpjCwk9iWbBlYUOnMzAsUXu1Ce-01r7Y830MGIsZJI7WZ3S4Gr72L8kq/s900/image_2024-12-25_15-28-00%20(2).png

បឹងរាងត្រីកោណនេះមានប្រវែងរហូតដល់ ១០ គីឡូម៉ែត្រពីមូលដ្ឋានដល់កំពូល។ បឹង Dukan មានមែកតូច ជាកន្លែងដែលទំនប់នេះហូរចូលទៅក្នុងទន្លេ Little Zab។ បច្ចុប្បន្នរូបរាងដើមឈើណូអែលរបស់បឹង Dukan បានកំពុងទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងពេញបណ្តាញសង្គម ចំពេលថ្ងៃនេះក៏ជាថ្ងៃបុណ្យណូអែលផងដែរ។ បឹង Dukan បានក្លាយជាគោលដៅទេសចរណ៍ដ៏ពេញនិយមមួយក្នុងប៉ុន្មានទសវត្សរ៍ថ្មីៗនេះ ដោយសារឆ្នេរសិប្បនិម្មិត និងការនេសាទរបស់វា។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjLkcHqV2OszluSS245IuJG5wPUn1v-6wwWojaym066NoKunpHcFbswYMj4i2mnRWMGI6NXEiBQeXTaRUTG935HiRGW3CnVgl_9L0XkjS9tSKMh1RlShtFlCygwKPShRoxiSL2kq7WfW_HkQl1Hi08eOuOLag3gDsbf02zh5igsLRwh7ZiXs8fhoesxtApF/s1200/image_2024-12-25_15-28-01.png

ទោះជាយ៉ាងណាក៏ដោយ អ្នកជំនាញខ្លះបារម្ភថា សកម្មភាពទាំងនេះកំពុងគំរាមកំហែងដល់ប្រព័ន្ធអេកូឡូស៊ីចម្រុះដែលបានអភិវឌ្ឍចាប់តាំងពីការបង្កើតបឹង។ នៅក្នុងបឹង Dukan មានសត្វប្រហែល ១៨០ ប្រភេទរស់នៅរួមមានសត្វស្លាប និងត្រី។ នេះបើយោងតាមអង្គការ BirdLife International (BLI) បឹង Dukan ក៏មានប្រភេទសត្វកម្រមួយចំនួនរស់នៅផងដែរដូចជា សត្វកណ្ដុរអឺរ៉ាស៊ី (Lutra lutra) និងកូនខ្លាឆ្នូត (Hyaena hyaena) ដែលទាំងពីរប្រភេទនេះជាប្រភេទសត្វជិតផុតពូជ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgM8kqFtX6Z7clsrJP616W8kUo2Ja7bBkNrO4QJX9yk2KounWQTOWpWsA9n5JoDGCQYJoV3S9XsiVMsnZcxw_Lyo8vhNNhDyAzg0M63hyoGaXpVLVoyMILYo5onbfqU6JJ7BueQ4NUJvrtq9-mX9sjQTyuiVqpQYpKbjenCWWMj2IDOCHfuH_RGUlt7kaGH/s1350/image_2024-12-25_15-28-00.png

នៅជុំវិញបឹង Dukan ក៏មានកន្លែងបុរាណវិទ្យាសំខាន់ៗមួយចំនួនផងដែរ រួមទាំងល្អាង Paleolithic Hazar Merd ដែលមានអាយុកាលប្រហែល ៥០,០០០ ឆ្នាំ។ វាក៏មានបន្ទាយមួយចំនួន និងរូបចម្លាក់អាយុ ៤,០០០ ឆ្នាំជាបន្តបន្ទាប់ ដែលហៅថា ចង្កោមចម្លាក់ច្រកសមុទ្រ Ga’war ដែលមានទីតាំងនៅភ្នំ Zagros ក្បែរនោះ៕

សួនផ្កាមួយកន្លែងក្នុងខេត្តបាត់ដំបង ល្បីស្រស់ស្អាតខ្លាំង ទាក់ទាញការអារម្មណ៍ពីមហាជន!

0

ថ្មីៗនេះ នៅលើបណ្តាញសង្គមមានការចែករំលែកច្រើនមែនទែនទាក់ទងនឹងសួនផ្កាមួយកន្លែងស្ថិតក្នុងខេត្តបាត់ដំបង ដែលកំពុងរីកបង្អួតសម្រស់នារដូវរំហើយនេះ រងចាំភ្ញៀវទេសចរគ្រប់ៗរូបទៅទស្សនាកម្សាន្ត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgwTA68nAIG9Ujqj9KH4X-ekkSSplXqzvB0QNtmvu8yJ1X9lDssIccKqq1QiYMwDOzMdsnHVgXKK2DFSHY6tLM64sasqgtB-fLR9L-8CIBSKuVOR1FRv8r7C3HmNzTAiuU4Zv86HI0CC-muBSUbxuvPv0_dup7tSAlI6ISygKw_7dtUh9VyttkHhfzMRwe1/s2048/471170170_10164987753527571_8117701217312534845_n.jpg
សួនផ្កា La A Seven Flower Garden មានទីតំាងស្ថិតនៅម្តុំពោធិវង្ស ក្នុងភូមិចម្ការសំរោង២ សង្កាត់ចម្ការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ នៅទីនោះ គឺប្រមូលផ្តុំទៅដោយផ្កាជាច្រើនប្រភេទ ជាពិសេសនោះគឺផ្កាតំណក់ទឹកភ្លៀងពណ៌សរ យ៉ាងស្រស់ស្អាត បាននឹងកំពុងរីកស្គុះស្គាយពេញទាំងសួនតែម្តង ហាក់អង្រួនបេះដូងញាតិមិត្តទាំងក្មេងចាស់ ប្រុសស្រី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi4z7sjlvZwwOX5nJjkwOWtBOwmocNc1mqPJN6kTg4IsGZRb02yzsjxktougI-feLW0VQJP1rmjl81bYWX8bu223m3ww7XSE_v3qhGb9Trobg6rC6dm-bGrI-VK9CGf_cjn7oQgEw-khxVTaVoZRldG5t5CFV_BGxlsmP9m8IzYJQSX2tXrnvbffYCwOtiB/s2048/471201147_10164987753442571_1005828451773624026_n.jpg

សម្រាប់តម្លៃចូលទស្សនាសួនផ្កាខាងលើនោះវិញ គឺត្រឹមតែ ៥០០០រៀលប៉ុណ្ណោះក្នុងមួយនាក់ ដែលអ្នកទាំងអស់គ្នាអាចចូលលេងកម្សាន្តបានដោយសេរី ជាពិសេសនោះគឺមានប្លង់ស្អាតៗជាច្រើន សម្រាប់អ្នកនិយមថតលេងរូប និងគយគន់ទេសភាពស្អាតៗបំបាត់ក្តីកង្វល់។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi3NqZ9kjh9ivX9fv5Rt-vtpcbjuUc_CSa4RyRMZtz1s0jQPpGcYdZdzFR-0HKQixJMK7vGoA3gwzwU5CqqzK1bFSToF782z_OZvCxbrEYWYelLr7xCuE2nFiPbO7Zbn-lX9lB7vKR6MdUVU0MOHCrBg2zrZa3TxaXbjF5Wx-f0bIrNNleAEo9cD4b7tz-m/s2048/471206795_10164987753512571_7166476641499487300_n.jpg

សូមជម្រាបថា ខេត្តបាត់ដំបង គឺជាទឹកដីបុរាណមួយនៃប្រទេសកម្ពុជា ដែលប្រមូលផ្តុំទៅដោយប្រាសាទបុរាណ ទីតាំងប្រវត្តិសាស្រ្តជាច្រើនកន្លែង។ នៅទីនោះក៏រួមមានទាំងរមនីយដ្ឋានធម្មជាតិ រមនីយដ្ឋានកែច្នៃ និងកន្លែងស្អាតៗប្លែកៗយ៉ាងច្រើនអនេក សម្រាប់បម្រើដល់វិស័យទេសចរណ៍ផងដែរ៕

Christmas ដើមកំណើតព្រះយេស៊ូ! តើពុទ្ធសាសនិកអាចប្រារព្ធប្រតិបត្តិបានឬទេ?

0

បុណ្យណូអែល ដែលភាសាអង់គ្លេសហៅថា Christmas គឺជាពិធីបុណ្យដ៏សំខាន់បំផុតមួយរបស់អ្នកកាន់សាសនាគ្រិស្ត ដើម្បីរម្លឹកដល់ថ្ងៃដែលព្រះយេស៊ូទ្រង់ប្រសូត។ ជារៀងរាល់ឆ្នាំ បុណ្យ Christmas តែងប្រារព្ធឡើងនាថ្ងៃទី ២៥ ខែធ្នូ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi-prPhMCjtE89vmqrdiYsKl2Ebf37zbKCxy8hKWD1zLKoJKDQVWiNAIVAb0fU5bNDseLZvpYUo_JC8mcJNR3i5iJruqxtvURWM3p8KVXaw2TjZzVR-3d9w7RUUOKXFXUGfGqHhvgAnYONzGlweCrCHhixJ7_GHp6BfSTMTLBWOsXznH_JDIr1BOly7TeF8/s1600/IMG_0242.JPG
បុណ្យណូអែលនេះ ត្រូវបានដឹងថា បានប្រារព្ធឡើងដំបូងនៅឆ្នាំ ៣៣៦ នៃគ្រិសករាជមកម្លេះ ដោយកំណត់យកថ្ងៃទី ២៥ ខែធ្នូ ជាបុណ្យកំណើតព្រះយេស៊ូ បើទោះបីគេមិនច្បាស់ថា ទ្រង់ប្រសូតនៅថ្ងៃណាឲ្យប្រាកដក្តី។ បុណ្យនេះត្រូវបានប្រារព្ធឡើងយ៉ាងទូលំទូលាយនៅខាងប៉ែកអឺរ៉ុប ដូចជានៅសហរដ្ឋអាមេរិក អង់គ្លេស និងបារំាងជាដើម ដែលប្រជាពលរដ្ឋភាគច្រើនសុទ្ធសឹងតែកាន់សាសនាគ្រិស្ត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi063sGMOaNO08TkR0aOoVi7ncHpgOYxdLIvOWltgy-pp5irLHq2OHUFni0Y8osBDyga1xVHRvDemplLOp-DcGMGG92-Bqyi6Hfb8Y22ZqhbC20vMPxze3uPJ4goTVYJzuhKJZpCubOFSAV32cnfg17-BRV_dPu2b7ra_KoFaGlYkgI550m5kJh5PULSLb9/s1860/IMG_0243.JPG
នាថ្ងៃពិធី មនុស្សម្នារំពឹងថានឹងទទួលបានអំណោយពីតាសាន់តាក្លស ក៏ដូចជាធ្វើការបួងសួងដើម្បីទទួលបានសម្រេចដូចសេចក្តីប្រាថ្នា។ ម៉្យាងវិញទៀត ពួកគេក៏មានការជួបជុំគ្នា ញ៉ាំអាហារ ច្រៀងចម្រៀងបទ Christmas មានទាំងការជូនពរ និងជូនកាដូគ្នាទៅវិញមក ប្រកបដោយស្នាមញញឹមនិងភាពសប្បាយរីករាយបំផុត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgWul1CctVf0MVdUKQmZw08Jy2H_o_pqhch-31L2DcSZ3RwlTdaRBYejcvRQyLPx_lUW98h121hl9xeVeArzM0tiDXf2fhBjZ95kLPzXtRZb6jFGe0qWPk-Ujq9FvXMAlymTFCbNink6cY9JE7eYpwbHQ4i5r9YoVWEqG4Qv-9p26rRaTxK2rZ27Htm_k1t/s1946/IMG_0245.JPG

យ៉ាងណា នាពេលបច្ចុប្បន្ននេះ បុណ្យ Christmas បាននឹងកំពុងរីកសាយភាយជុំវិញពិភពលោក ដែលមិនត្រឹមមានតែអ្នកកាន់សាសនាគ្រិស្តប៉ុណ្ណោះទេដែលប្រារព្ធពិធីបុណ្យនេះ, គេក៏ប្រទះឃើញប្រទេសដែលកាន់លទ្ធិសាសនាផ្សេងៗក៏ចូលរួមប្រារព្ធផងដែរ។ នេះដោយសារតែពួកគេយល់ឃើញថា ថ្ងៃណូអែលគឺជាថ្ងៃនៃក្តីស្រលាញ់ ជាពេលវេលាដ៏ល្អក្នុងការជួបជុំ បង្កើនភាពស្និតស្នាលជាមួយនឹងមនុស្សជាទីស្រលាញ់ជាដើម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj-7h8vtJvcO4-qlQ7KlYljjOB2NjC2_d-AxtlOxMuAeqB_DPoD57ne5z4spls7c4Bizq27UHN01gwwIhtk-NR0NQuC_ygfGErTnb1rlshwL8aBesz5eNzpHR5EGktmVZQ7y0i4_CNLzNFyr4ZmtgWYYMjzEimXHFUDyeF_0jYyCQ07qejT692BktrOxCdu/s1024/IMG_0246.JPG

ជាក់ស្តែង ក្នុងប្រទេសកម្ពុជាយើង ក៏មានការប្រារព្ធនូវពិធីបុណ្យ Christmas នេះតាមទីតំាងនានា ដោយមានការរៀបចំតុបតែងលម្អភ្លើងចម្រុះពណ៌ ដើម Christmas និងវត្ថុក្រហមៗយ៉ាងស្រស់ស្អាត។ បើក្រឡេកទៅកាន់ខេត្តសៀមរាប ម៉ូតូកង់បី Christmas ព្រមជាមួយនឹងតាសាន់តាក្លស និងការរៀបចំតុបតែងលម្អផ្សេងៗ ក៏កំពុងតែបង្ហាញភាពទាក់ទាញទៅកាន់ភ្ញៀវទេសចរបរទេសផងដែរ៕

ប្រវត្តិនិងអបីយជំនឿ«ខ្លែងឯក» ធ្លាក់ចំផ្ទះអ្នកណា នឹងមានគ្រោះ.ច.ង្រៃមែនឬ?

0

ការបង្ហើរខ្លែង គឺជាល្បែ.ងមួយដ៏ពេញនិយមរបស់ពលរដ្ឋខ្មែរ ដែលមានតំាងសម័យបុរាណកាលមកម្លេះ។ យ៉ាងណា ការបង្ហើរខ្លែងនេះ មិនមែនគ្រាន់តែជាល្បែ.ងសម្រាប់កម្សាន្តសប្បាយប៉ុណ្ណោះនោះទេ ប៉ុន្តែវាមានទំនាក់ទំនងយ៉ាងស៊ីជម្រៅជាមួយសាសនាសំខាន់ ២ គឺ ព្រះពុទ្ធសាសនានិងព្រហ្មញ្ញសាសនា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj5nJhRe_50e9mFHKOQ690J-P6ZWi2dP-sfcmem7HfijTjQBDNRKbg8NQ_fCvIYClcBejQXzTAGQDdy-wlOYZU81Lr3Wrp_XYcmOgHi9AwsucufKicMLo3RJNwX0dOCr0xT3gvUqPEIjkUG4SgSJSauu6QuFUbLcm8i1Nm_0-9paXels95VR2X3KGXix7sE/s1148/IMG_0234.JPG

ខ្លែងឯក មានឈ្មោះដើមថា ខ្លែងមេកូន ឬខ្លែងព្នង ត្រូវបានគេជឿជាក់ថាមានតំាងសម័យនគរ ភ្នំ សតវត្សទី ១ មកម្លេះ ឬមុននេះទៀត ដែលមានប្រភពមកពីប្រទេសចិន។ ជាមួយគ្នានោះ តាមរយៈរឿងព្រេងនិទានធនជ័យ ក៏បានគូសបញ្ជាក់ពីប្រវត្តិខ្លែងឯក រហូតដល់ស្តេចចិនខ្លាចរអាផងដែរ។ រីឯលាចារិកមួយនាសតវត្សទី ១០ បកប្រែដោយបុរាណវិទូជនជាតិបារំាង លោកហ៊្សក សឺដែស ក៏បានគូសបញ្ជាក់អំពីការរៀបចំព្រះរាជពិធីបង្ហើរខ្លែង និងគ្រឿងដង្វាយផ្សេងៗ រួមទាំងដង្វាយជាខ្លែងទៀតផង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEglpL9WAzmCtd4ScjXob0DvpeS-hJKvbvHo9kjTwg454UVY1wqMrWPxNp40KxwbckZV3WL3rC1rb_D_yGQ8xqjIv3W7HlKG9tTIv8lZT3BxuPubEc2YH9L0UplqVn37xxNB-vrR46D5skotWFV24Wkw-_vMRIhiFV0Hp0XizZPo1hmCzWUMbAt9evF2EfQM/s1280/IMG_0235.JPG

ទាក់ទងនឹងអបីយជំនឿខ្មែរតាំងពីបុរាណកាលមក បើកាលណាដែលគេបង្ហើរខ្លែង ហើយខ្លែងនោះដាច់ធ្លាក់ចំលើដំបូលផ្ទះរបស់អ្នកណា គេចាត់ទុកថា ក្រុមគ្រួសារនោះនឹងជួបនូវគ្រោះភ័យក៏ដូចជាឧបទ្រពចង្រៃជាក់ជាមិនខាន។ ដូច្នេះ បើជួបនូវហេតុការណ៍នេះ ម្ចាស់ផ្ទះត្រូវឲ្យម្ចាស់ខ្លែងរៀបចំពិធីសូត្រមន្តបណ្តេញឲ្យគ្រោះចង្រៃនោះចេញភ្លាមៗ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh05cCJKcVoYY-T9_Wd2U-3WNEEiyhEUkXMGvO2f9F1azwvHe75HPboAbvo7UZ7iruVQopLxJ8hrOrsNW6omj3G0qz5KjU2ruDyTp485ul3VFsh1cvbEfgvWcVvm6cdIMiBeRYe9XPb-pR09ZUbsGhfQVLGsIf8yIsSXSluZrCOYwKgpunNq-lVWIf8dmRU/s1764/IMG_0236.JPG

យ៉ាងណា នាពេលបច្ចុប្បន្ននេះ ប្រជាជនខ្មែរខ្លះមិនបានជឿទៅលើអបីយជំនឿនេះទៀតឡើយ ដោយលើកឡើងថា ការដែលខ្លែងធ្លាក់ចំដំបូលផ្ទះគឺជាសំណាងល្អ និងនាំមកនូវសិរីសួស្តីទៅវិញ។ ទំាងនេះគឺជាផ្នត់គំនិតរបស់ប្រជាជនខ្មែរពីមួយជំនាន់ទៅមួយជំនាន់ និងអាចប្រកែកថា គំនិតណាខុស គំនិតណាត្រូវនោះឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjMFcWmy0pBy02YtvdDQ2AGMKAr3MuOlz-J2HlUq-x2z5a53FseU6f8HnTxUFWawKyta2x3rUgh8nxttlqFkAx30YuJkBVNTfq3svHSi6hB1CznU8z7nWvA8LbQjQjsStlWpN2C8orocf0i-t-JhXkIxoWnEvtGJitnAkhly_SLZ_RmyNLefvSQrb-cJ7D1/s1182/IMG_0237.JPG

សូមជម្រាបថា ខ្លែងមានច្រើនប្រភេទណាស់ ដូចជាខ្លែងឯក ខ្លែងប្រម៉ង់ ខ្លែងកណ្ដូង ខ្លែងកូនមាន់ ខ្លែងមេអំបៅ ខ្លែងផ្កាយជាដើម ដែលច្នៃនិងរចនារូបរាងឡើងតាមរបៀបខុសៗគ្នា ទៅតាមចំណង់ចំណូលចិត្តភូមិស្រុកនីមួយៗ។ ខ្លែងដែលពេញនិយមជាងគេនោះគឺ ខ្លែងឯក និង ខ្លែងកណ្តូង។ យ៉ាងណាខ្លែងឯក គឺជាខ្លែងមួយប្រភេទដែលពិបាកធ្វើបំផុត ព្រោះត្រូវជ្រើសយកសម្ភារៈគុណភាពល្អបំផុតមកធ្វើ ជាពិសេសនោះ គឺសង្កត់ធ្ងន់លើសម្លេងរបស់វាឲ្យបានពិរោះផងដែរ៕

វែកញែក! យ័ន្ត ៨ ទិស អក្សរបុរាណខ្មែរ លេចវត្តមានក្នុងសង្វៀនប្រដាល់ដ៏ធំមួយនៅថៃ

0

ថ្មីៗនេះ នៅលើបណ្តាញសង្គមមានការបង្ហោះនិងចែកចាយជាច្រើន ទាក់ទងនឹងផ្ទាំង LED យ័ន្ត ៨ ទិស មានអក្សរខ្មែរបុរាណយ៉ាងធំៗច្បាស់ៗ បានបង្ហាញវត្តមានក្នុងសង្វៀនប្រដាល់ដ៏ធំមួយនៅប្រទេសថៃ កំពុងក្លាយជាប្រធានបទក្តៅក្នុងចំណោមមហាជនខ្មែរ ធ្វើការវិភាគនិងវែកញែក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjAo9XyvL3bbm_IHglZDKixPLCDnW5hotrK2FMpNd0mwGvIWG1EuSZt4FgHqwloSFJFPh5C2xJWCHivP7SWORTpGqDB0wu-jP4lSiejnXtYtcVo6KwugRzexGjB8IeicIl6apo2gB-REiAVBfuNtGKBt-YfqiB9PpR3aBNePxzjUMw9Dpm4sidBW-VFIL6-/s1080/471147986_1000835252076017_5530209058664467437_n.jpg

កាលពីថ្ងៃទី ២១ ខែធ្នូ ឆ្នាំ២០២៤នេះ កម្មវីធីប្រកួតប្រដាល់ RWS-Rajadamnern World Series លើកទី៨០ ដែលបានប្រព្រឹត្តិទៅនៅឯកីឡាដ្ឋាន Rajadamnern Muay Thai Stadium ស្ថិតក្នុងទីក្រុងបាំងកក ប្រទេសថៃ។ វាត្រូវបានគេចាត់ទុកកសង្វៀនប្រដាល់ដ៏ធំមួយ ដែលមានការអញ្ជើញចូលរួមពីអ្នកប្រដាល់កំពូលៗ ទាំងថ្នាក់ជាតិ និងអន្តរជាតិ ព្រមជាមួយនឹងអ្នកទស្សនាយ៉ាងច្រើនកុះករ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgjYt9VcwEQ5O5xhhWut0Uf_Tk0qQzizoDRqScXFgE89XhhiP0Ovo4_xsVrT09kzLCMrib6GyzZQ9N46V-gyZVxHRzeTMLQJcSbPqpdHApASrjRJDGHdBELPzJI0lRyOaP-OH5seQbeg26ZqPHfowBHsbufsFFcBacNeaXh6ipqa2oxpvd_HqkYBeSNzg8l/s960/IMG_0217.JPG
នៅលើសង្វៀនប្រកួត អ្វីដែលធ្វើឲ្យមហាជនចាប់អារម្មណ៍ខ្លាំងបំផុតនោះ គឺទៅលើផ្ទាំង LED ដ៏ធំមួយនៅខាងលើ ដែលត្រូវបានគេស្គាល់យ៉ាងច្បាស់ថាជា យន្ត ៨ ទិស រំលេចទៅដោយតួអក្សរខ្មែរបុរាណ បន្សល់ទុកមកពីជំនាន់បុព្វបុរសខ្មែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiQ6YX_HqmEiJWFxKgQ17BZHoiRLQLGVHJDfdxw8wnaQbuUgMvN8e9kX1cLRJ2nB9jlfLqbZFGs-S5Ej83byjYEvA91_RdVK4NXJw1uJ2zGm0Y6XrubleW9yt1VN6XxJnLGKkP7agdW7cIRCAvQd93HLFN0eLYIbikWA7wQOChgePJ7uOItELQl_qWAWaLn/s1760/IMG_0206.JPG

ជាមួយគ្នានោះ មហាជនខ្មែរភាគច្រើនបានសម្តែងនូវការហួសចិត្ត និងវិភាគវែកញែកព្រោងព្រាត ដោយហេតុថាយ័ន្តនោះ បើទោះបីជាយន្តបុរាណ តែតួអក្សរភាគច្រើនមើលមួយភ្លែតក៏ដឹងថាជាអក្សរខ្មែរដែរ ខណៈនៅក្នុងតួអក្សរថៃគឺគ្មានអក្សរណាស្រដៀងអក្សរទាំងនេះសោះឡើយ។ គេហទំព័របុរាណាចារ្យក៏បានគូសបញ្ជាក់ដែរថា «រាប់រយឆ្នាំមកហើយ អក្សខ្មែរ នៅតែមានឥទ្ធិពលក្នុងសង្គមជាតិថៃ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiSOX21vIddr45HryDAQfGP_WRRmrWKl8V-L8IUvT4mYFhLij2DMBkjLIE2fcZTUBTZ171y-pXa5FziXpWmCSmyVJK9GR48MRR1UJ_bDvrTP3B4b6tf4lSQ1zKFvunnz1jjDnWbnddedka4JCnhttRFxBqXlvupggYyieCdJGcSS3kx_nYVQKEV0y_NEMmf/s720/IMG_0205.JPG

យ៉ាងណា នេះមិនមែនជាលើកទី ១ ទេ ព្រោះថាវប្បធម៌ខ្មែរជាច្រើនរាប់ភ្លេច ក៏ត្រូវបានភាគីខាងថៃអះអាងថាជារបស់គេផងដែរ៕

មកដឹងពីលក្ខណៈពិសេសនៃពស់អាណាខុនដាដែលជាសត្វធំជាងគេបំផុតក្នុងលោក

0

ពស់អាណាខុនដាបៃតងដែលគេស្គាល់ថាជាពស់ថ្លាន់អាម៉ាហ្សូនគឺជាពស់រស់ធំជាងគេបំផុតក្នុងពិភពលោក។ ពួកវារស់នៅជាចម្បងក្នុងទន្លេអាម៉ាហ្សូននៅអាមេរិកខាងត្បូង ជាមួយនឹងរាងកាយដ៏ធំ និងកម្លាំងខ្លាំងមិនធម្មតារបស់វា បានធ្វើឱ្យមនុស្សជាច្រើនមានការភ័យខ្លាច។ ជាការពិតណាស់ទំហំរបស់ Green Anaconda តែងតែជាប្រធានបទដ៏គួរឱ្យភ្ញាក់ផ្អើល ដោយសារពស់ពេញវ័យអាចមានប្រវែងលើសពី ១០ ម៉ែត្រដែលស្មើនឹងកម្ពស់នៃអគារបីជាន់ រីឯទម្ងន់របស់ពួកគេវិញមានដល់ទៅ ២២៥ គីឡូក្រាម ដែលស្មើនឹងមនុស្ស ២០ នាក់រួមគ្នា។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg5_cNacBbHJEzFEbU5rfX5kuA2PXf_aa7JutmD84Z_bY3LCi4ZaMAvq8AqVcSo1ZTha5WHLQ3umPn6NL9p0IJsrmonQErl2Spmw5k-YTKCupjNQnHwuFtMoYJvHOjuniW8li8jBPxwT68_jWIlnAKBrOpur70tik1qzv4b0VAGZZVYQOYN9N6lWZh5qDfv/s976/image_2024-12-25_13-19-49%20(2).png

ជាមួយនឹងរាងកាយដ៏ធំមហិមារ Green Anaconda ក៏មានចរិតលក្ខណៈកាចសាហាវផងដែរ។ ពួកគេមានសមត្ថភាពលេបដ៏គួរឱ្យចាប់អារម្មណ៍ ជាមួយនឹងជំនាញរុំ ដោយប្រើកម្លាំងបង្វិលដើម្បីកំទេចឆ្អឹងរបស់សត្វផ្សេងទៀតបានយ៉ាងងាយ ហើយថ្គាមរបស់ Anaconda អាចបើកបានដល់ទៅ ១៨០ ដឺក្រេ អមដោយធ្មេញមុតស្រួចចំនួន ៤ ជួរដែលដុះនៅខាងក្នុងធ្វើឱ្យពួកគេប្រមាញ់ចំណីដោយជោគជ័យត្រឹមតែប៉ុន្មានវិនាទីប៉ុណ្ណោះ។ លើសពីនេះស្បែករបស់វា ក៏ជួយអាណាខុនដាមិនត្រឹមតែផ្លាស់ទីបានយ៉ាងងាយស្រួលប៉ុណ្ណោះទេ ថែមទាំងការពារការរងរបួសអំឡុងពេលប្រឈមមុខជាមួយសត្វព្រៃ ឬសត្រូវផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgfw5g_6CdrRw-Eoxdjl7VvwqCx81gqXFlQALHSQ1QR7B8q11CUNwIszK5nOP6FBC_3qVm4-NmeGTXu3PIQuEwkeM6qgRsy208PVyC2MMxO8WhmM67GU7JoRHnVjHacFYmG8yF793tOpvwlcVWrm3cAHEuN1SxhyphenhyphenCnM3GzJIKsdcrPSnE-0YRwy-2ycvgAG/s1120/image_2024-12-25_13-19-49%20(3).png

អាណាខុនដាពណ៌បៃតងគឺជាសត្វមួយក្នុងចំណោមសត្វដែលគ្រប់គ្រងខ្សែសង្វាក់អាហារនៅក្នុងព្រៃអាម៉ាហ្សូន។ ពួកគេស៊ីសត្វជាច្រើនប្រភេទ ចាប់ពីសត្វស្លាប និងអណ្តើក រហូតដល់ថនិកសត្វធំៗ។ អាណាខុនដាពណ៌បៃតងបង្កប់នូវទេវកថានៃព្រៃអាម៉ាហ្សូន ទាំងអាថ៌កំបាំង និងគួរឱ្យខ្លាច។ ជាមួយនឹងទំហំដ៏ធំរបស់ពួកគេ ជំនាញបរបាញ់ដ៏ល្អឥតខ្ចោះ និងសមត្ថភាពក្នុងការរស់រានមានជីវិតនៅក្នុងបរិយាកាសដ៏អាក្រក់ ពួកគេបានទទួលងារជា “ស្តេចនៃព្រៃទឹកភ្លៀង”។ នៅក្នុងក្រសែភ្នែករបស់មនុស្សជាច្រើន Anaconda មិនត្រឹមតែជាសត្វកាចសាហាវប៉ុណ្ណោះទេ ប៉ុន្តែក៏ជានិមិត្តរូបនៃគ្រោះថ្នាក់ និងអំណាចនៃធម្មជាតិព្រៃផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhjBSnK4VYME9IUopG7zYmaZJiYZpr6MG8ZrwcaL4_8XzCkFjzApWhB6WOJ2bcDkQj6GHrZD1PKVYNcJackwvsYIHK3H6Jl1oOKZOKsnotIMTYdv3cOjxMPlBmlrlaHrL6kWqle3bM9W4ODgD7r-80aYG2Pd3IrwpP5o2MwLXqmuIIDSgo3rZJWe7xNiTei/s1120/image_2024-12-25_13-19-49.png

ទោះជាយ៉ាងណាក៏ដោយ Green Anaconda មិនអាចយកឈ្នះគូប្រជែងដ៏គួរឱ្យខ្លាចបំផុតមួយរបស់ពួកគេបានឡើយគឺ Black Caiman ដែលជាប្រភេទសត្វក្រពើដ៏ធំបំផុតនៅអាមេរិកខាងត្បូង។ ក្រពើនេះមានប្រវែងជាង ២ ម៉ែត្រ និងទម្ងន់ជាង ៤៥០ គីឡូក្រាម មានកម្លាំងខាំខ្លាំង និងសមត្ថភាពប្រម៉ាញ់ដ៏អស្ចារ្យមិនគួរឱ្យជឿ ដោយវាអាចសម្លាប់អាណាខុនដាពណ៌បៃតងឱ្យស្លាប់ក្នុងរយៈពេលខ្លីបំផុត៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiDVMoM0-9WJ49fFAirQ53YnAhEPfc8uTwkOdsjXwTO2gNwcIfKxXKDGsLOzF1G2zeNEDAJLujeF3RRhncRGQagvr2UCMXZA7QkMh0AHQUrJsCdJSo84k2Q4a8yKb1LE8D6FOPqAtgn9QfDzV-pGDkdhqgjOH9KZYblIIoUZExp0Io2vMu9ls1tOI6Cpd6a/s3072/image_2024-12-25_13-19-50.png

ព្រឹត្តិការណ៍តារាសាស្ត្រដ៏អស្ចារ្យមួយ គឺភពទាំង ៧ តម្រៀបគ្នាលើមេឃ នឹងលេចឡើងក្នុងពេលឆាប់ៗនេះ

0

កុំភ្លេចចូលរួមទស្សនាទាំងអស់គ្នា នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ ខាងមុខនេះ ភពទាំង ៧ នៃប្រព័ន្ធព្រះអាទិត្យរបស់យើងនឹងបង្ហាញខ្លួនឱ្យមនុស្សមើលឃើញយ៉ាងច្បាស់នៅលើមេឃ ដោយមិនត្រូវការពាក់វែនតាជំនួយឡើយ មានន័យថាយើងអាចមើលឃើញភពទាំង ៧ នេះតម្រៀបគ្នាជាជួរដោយភ្នែកទទេបាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg6LYGcQq4wiwSDjL0QDC-TO1xnp0s0b22q3qXItW9Ui32XiQmGaxFIgioBpFeInbE26Sxqbusqt7QYHbpoKizw3Clh5QD8afUuZYPWkBNi1krtX6iOm24-NHnUsiQksZSocvoGAfFUftAkuuWS2vAPeSWKv2QSfofzhqg5-hgacYpKLYTSqYmoSt6FqYmw/s1500/image_2024-12-25_13-16-25.png

ភពទាំង ៧ រួមមាន៖ ភពពុធ ភពសុក្រ ភពអង្គារ ភពព្រហស្បតិ៍ ភពសៅរ៍ ភពអ៊ុយរ៉ានុស និងភពណិបទូន នឹងបង្ហាញខ្លួនក្នុងពេលតែមួយនៅលើមេឃ ដែលមនុស្សជុំវិញពិភពលោកអាចមើលឃើញដោយភ្នែកទទេបាន ដែលនេះគឺជាព្រឹត្តិការណ៍តារាសាស្ត្រដ៏អស្ចារ្យបំផុតមួយមិនធ្លាប់មាន។ ព្រឹត្តិការណ៍នេះត្រូវាបានគេស្គាល់ថាជាបាតុភូតក្បួនដង្ហែរបស់ភព ដែលនឹងមានរយៈពេល ៣០ ថ្ងៃគឺចាប់ពីថ្ងៃទី២១ ខែមករា ដល់ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhI5LA-dflbZZcz_9Ct7nOc7D4akhRm-hGSQeQV2Oee93L7kbYKwklgk_FApe3G17xD7WFFtYaqjkaTP4G4WRGcKedm1b_q16RQmQW2sQoLfGzH7q_o9uSmops11Y5ordZ7VlUhYFFZLxlgDGZNa71njNvqkl-DH4yPEX8ROCxkR5UeVd1gKwL5SbyTH4L_/s1200/image_2024-12-25_13-16-26.png

យោងតាមការចុះផ្សាយរបស់សារព័ត៌មានបរទេស CNET បានឱ្យដឹងថា ដើម្បីអាចមើលឃើញភពទាំងនេះបានយើងត្រូវទៅកន្លែងដែលមានផ្ទៃមេឃធំទូលាយ និងស្រឡះនៅម៉ោងប្រហែល ៨:៣០ នាទីយប់ នោះភពទាំង ៧ នឹងលេចឡើងនៅលើមេឃដំណាលគ្នា។ ភពដែលភ្លឺបំផុតគឺភពសុក្រ ខណៈភពអង្គារមានពន្លឺពណ៌ក្រហមប្លែកហើយភពព្រហស្បតិ៍ នឹងលេចធ្លោខ្លាំងនៅលើមេឃពេលយប់ជ្រៅប្រហែលម៉ោង ១១ រួមទាំងភពពុធ និងភពសៅរ៍ ដោយយើងអាចមើលឃើញដោយភ្នែកទទេបាន។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh1EPv3adMCUewxQb8MveqThLGrH6aFO3Q3U2VgPo0dsBPpZ1zGtDioj8zN_I2ZuV4ERyulknj7yUKcN5Ow-40Ht0lUt2-mEQsOjdjfqITRlJ6in-8zGw8B2G4Luav0lg8oKSJ1DfdNpyJu4teWyXq_Q8AFMi6L7LSViwa9m7yTOsI_je41oQtMPkUBVBy5/s1920/image_2024-12-25_13-16-25%20(2).png

ទោះជាយ៉ាងណាដើម្បីមើលឃើញភពអ៊ុយរ៉ានុស និងភពណិបទូន គឺតម្រូវឱ្យមានកែវយឺត ទើបអាចមើលឃើញ ដោយសារតែវាមានពន្លឺខ្សោយជាងគេ។ ព្រឹត្តិកាណ៍ដ៏អស្ចារ្យនេះគឺមានសារៈសំខាន់មិនត្រឹមតែសម្រាប់ភាពកម្ររបស់វាប៉ុណ្ណោះទេ ប៉ុន្តែវាបានផ្ដល់ឱកាស និងភាពងាយស្រួលចំពោះតារាវិទូ និងអ្នកមើលផ្កាយធម្មតាផងដែរ។ មិនដូចព្រឹត្តិការណ៍សេឡេស្ទាលជាច្រើនដែលតម្រូវឱ្យមានឧបករណ៍ឯកទេស ឬលក្ខខណ្ឌផ្សេងៗឡើយ ពោលគឺព្រឹត្តិការណ៍នេះគឺអាចមើលទិដ្ឋភាពដ៏អស្ចារ្យដោយភ្នែកទទេបានយ៉ាងងាយស្រួលបំផុត៕

សមត្ថកិច្ចចាប់បានកូនហ្គោរីឡានៅអាកាសយានដ្ឋានតួកគី ដែលឈ្មួញបម្រុងលួ.ច ឆ្លងដែនទៅប្រទេសថៃ

0

ប្រទេសតួកគី ៖ កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤ សារព័ត៌មានបរទេសរាយការណ៍ថា ភ្នាក់ងារអាកាសយានដ្ឋាន Istanbul Airport នៅប្រទេសតួកគី បានសហការ​ជា​មួយ​សមត្ថកិច្ច ចាប់កូនហ្គោរីឡា (Gorilla) ជាសត្វជិតផុតពូជ ពីក្នុងឡាំងឈើតូចមួយដែលក្រុមឈ្មួញលួ.ច នាំចេញពីប្រទេសនីហ្សេរីយ៉ា ទៅកាន់ទីក្រុងបាងកក ប្រទេសថៃ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiuBvxX6j5TYikiS8pEaLti5pb8xyq_n4QR7oFWNkwWfkvqGfEKrTHxaifv88n0LALf7uaRKKSWSdkbTK6HXSHI1doqYIXzKTERFfrDNKKE05OZbjFJwPbDUUbJmp11Q4_-G-d_rd09z0J3KjMAyn7WaZdz238J0KmRrpo35Nf-xsNH6KtNr5gqn62P9LDj/s696/photo_2024-12-25_11-45-58.jpg

មន្ត្រីក្រសួងពាណិជ្ជកម្មតួកគី បាននិយាយកាលពីថ្ងៃទី២១ ខែធ្នូ កន្លងមកថា មន្ត្រីគយបានតាមដានសកម្មភាពក្រុមឈ្មួញ និងប្រទះឃើញកូនសត្វហ្គោរីឡាក្នុងឡាំងឈើ ដែលក្រុមឈ្មួញលួចដឹកតាមយន្តហោះពីប្រទេសនីហ្សេរីយ៉ា ទៅទីក្រុងបាងកក ។ វាជាពូជហ្គោរីឡានៅប្រទេសលោកខាងលិច និងត្រូវបានចុះបញ្ជីជាសត្វជិតផុតពូជ ហើយគួរតែគ្រប់គ្រងឱ្យបានល្អ ដើម្បីកុំឱ្យយកវាទៅប្រើប្រាស់ជាប្រយោជន៍។

យោងតាមអនុញ្ញាស្តីពីពាណិជ្ជកម្មអន្តរជាតិបញ្ជាក់ថា ហ្គោរីឡា គឺជាសត្វព្រៃជិតផុតពូជ ហើយការជួញដូរសត្វព្រៃប្រភេទនេះ លុះត្រាតែទទួលបានការអនុញ្ញាតសម្រាប់ករណីពិសេសប៉ុណ្ណោះ ដូចជា ៖ ការស្រាវជ្រាវផ្នែកវិទ្យាសាស្ត្រ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiFl821Ly8GUQD9miiwONNpni6E_U76IzQ3RFKeklPbBUTDQiMNjoNdoLfTeRCoNoO0BDciUtsyVqCNrR8aGyL5VAtfF0TREQN5ktzPGeCBeKJY3sfutmwneBKfI9NnVUN20_T8gcwfB-R4lfStaVaY4CE0FPK76-t1GiMsi4aytZQhlMBgNLb1Et6sx1o2/s696/photo_2024-12-25_11-56-56%20(2).jpg

ក្រោយពីភ្នាក់ងារអាកាសយានដ្ឋានតួកគីចាប់កូនហ្គោរីឡាពីក្រុមឈ្មួញ ពួកគេក៏បញ្ជូនវាទៅឱ្យក្រសួងកសិកម្ម និងព្រៃឈើតួកគី និងស្ថិតក្រោមការថែទាំរបស់មន្ត្រីកសិកម្ម ។ ការចាប់សត្វព្រៃលើកនេះ ធ្វើឡើងដោយមន្ត្រីគយមកពីក្រសួងពាណិជ្ជកម្មសហការជាមួយសមត្ថកិច្ច ហើយគេចាត់ទុកថា គឺជាការព្យាយាមការពារសត្វព្រៃដើម្បីឱ្យវារស់នៅតាមធម្មជាតិ ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Daily Sabah ។

ប៉ុន្តែគ្មានព័ត៌មានលម្អិតពីក្រុមឈ្មួញលួចឆ្លងដែនកូនហ្គោរីឡានេះ ថាជាអ្នកណាទេ ហើយក៏ពុំដឹងថា តើពួកគេយកសត្វនេះទៅប្រទេសថៃធ្វើអ្វី ។ ដូច្នេះ សមត្ថកិច្ចតួកគីនឹងស៊ើបអង្កេតករណីនេះបន្តទៀត ។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhC7DUGwUKaUJsdSQ_x6z4V4X1-Jb9RywhJDXTeF-IT4ezoq3NeCXzEY8DgzqF_k0s27mDYzsnVfpjpupEADt_cyzVGjFc_VIf9xRCtNfdZbbA6Nxx0HfltAXuk9ohkNenZEubRXnjIbqW_Oaf4DtZAZ8BpBCtiHpFTFAigz9J3ZzT-QeLrjfDmxdsCtIuf/s696/photo_2024-12-25_11-56-56.jpg

    កាលពីខែវិច្ឆិកា ឆ្នាំ២០២៤ ភ្នាក់ងារអាកាសយានដ្ឋានអន្តរជាតិ Jorge Chavez នៅទីក្រុងលិម៉ា ប្រទេសប៉េរូ បានចាប់ខ្លួនបុរសម្នាក់អាយុ២៨ឆ្នាំ (ពុំដឹងឈ្មោះ) ក្រោយពីសង្កេតឃើញថា មានពោះធំខុសធម្មតា ។ ភ្នាក់ងារអាកាសយានដ្ឋានបានរកឃើញបុរសនេះលាក់ទុកពីងពាងពូជ Tarantula ចំនួន៣០០ក្បាល, ក្អែប ១០០ក្បាល និងស្រមោចមានពិស៩ក្បាល ក្នុងថង់ផ្លាស្ទិកតូចដាក់ក្រោមអាវ ៕

វណ្ណដា ត្រៀមកាដូធំឱ្យអ្នកគាំទ្រ ខណៈចុងឆ្នាំចូលរួមក្នុងកម្មវិធី «សាទរកម្ពុជា»

0

ទីបំផុតអាល់ប៊ុមទី៣ របស់តារាចម្រៀងរ៉េប វណ្ណដា កាន់តែខិតជិតមកដល់ហើយមិនត្រឹមតែប៉ុណ្ណោះតារារ៉េបរូបនេះបានផ្តល់កាដូធំជូនអ្នកគាំទ្រជាមួយនឹងបទពិសោធន៍តន្រ្តីថ្មីៗក្នុងកម្មវិធីជប់លៀងនៅខែមករា ឆ្នាំ២០២៥។ មុននឹងរៀបចំកម្មវិធីនេះ វណ្ណដា ក៏នឹងចូលរួមក្នុងកម្មវិធី សាទរកម្ពុជា ដែលជាកម្មវិធីពិធីពិសេសមួយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhLIGKuGaoEm1jlRZEPsNbyD3yl5uyD-8BSCOW1fmkHHTyRHExAa7VXccOHvuJ3lj7Tv2K22sFc2C_eIuq4vLoiYJdBpcLm48Vg0u7hIMp0EaAD2shHEABBhceWI0-3ApNdX_ezmik_6oLwUmPP5qRbfLpVGevKrnAapPAeP5UrBn9J_54FU9DpZxyCbciw/s2048/image_2024-12-25_09-08-45.png

បន្ទាប់ពីបង្ហើបអាល់ប៊ុមទី៣កន្លងមកទៅបំផុតដំណើរការអាល់ប៊ុមថ្មីរបស់តារាចម្រៀង វណ្ណដា កាន់តែកៀកមែនទែនហើយ។ អ្វីដែលអ្នកគាំទ្ររំភើបចិត្តអាល់ប៊ុមទី៣នេះ វណ្ណដា បានប្រកាសថានឹងមានកាដូពិសេសដោយអ្នកគាំទ្រអាចទិញសំបុត្រចូលរួមក្នុងកម្មវិធីជប់លៀងដែលមានរយៈពេល២ថ្ងៃនៅខែមករា ខាងមុខ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgAl8on9h_zFHSjP6OuJ0dVtynH_cSmED6vb5LDhBQaQW62uWEes-AxxLqarO7-1GJhhzP7-RzEmUR_2zmAw7Wa0FRlS7qkzpi_rl2ckxEPBOK20_494dJgEry6pJuxegcsoP3MV5WhYhUSWZJtV3-UqMVJU3LTsvRDxgJPxsScynEIOr9ny2IzUTGK7QHe/s2048/image_2024-12-25_09-08-39.png
តាមការប្រកាសរបស់ វណ្ណដា នៅលើបណ្តាញសង្គមថ្ងៃទី២៤ ថា «សូមស្វាគមន៍មកកាន់ The VannDa Listening Party Experience: Road to Album III យើងមកបើកឆាកខែដំបូងនៃឆ្នាំ ២០២៥ ជាមួយគ្នា ហើយខ្ញុំពិតជារំភើបមែនទែនដែលនឹងបានជួបអ្នកគាំទ្រទាំងអស់គ្នាឆាប់ៗនេះ ជាមួយអ្វីពិសេសៗជាច្រើនដែលខ្ញុំបានត្រៀមនឹងបង្ហាញ ហើយអាចធ្វើឱ្យអ្នកទាំងអស់គ្នាយល់កាន់តែច្បាស់ពីគោលដៅតន្ត្រីរបស់ខ្ញុំនៅក្នុងឆ្នាំថ្មីនេះ។ កម្មវិធីនឹងប្រព្រឹត្តទៅរយៈពេល ២ ថ្ងៃ គឺ ថ្ងៃទី ២៤ និង ២៥ ខែ មករា ឆ្នាំ ២០២៥ ហើយកន្លែងមានកំណត់ ដូច្នេះត្រៀមទាំងអស់គ្នាដើម្បីមកទទួលយកបទពិសោធន៍តន្ត្រីថ្មីៗជាមួយខ្ញុំ!»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhLA8NdTYrgkoA5kEeRtlesvIx8z1MilphJ3LkN9QQgVRB3iUGISv_3nJgIERYj4SPSmbHSLqLiw91TR2WdAj_O194klQPGSQ6JaN3QCb3yToOmMnHi8YYdQxpMQ2BlPeVUv9joPCiOKZbIEH4yu_jIusb2BLqk6m36Uo06bKjPv1hEwExAphr3VoUG2Hh2/s2048/image_2024-12-25_09-08-34.png

វណ្ណដា បានអះអាងទៀតថា នេះគ្រាន់តែជាមួយផ្នែកក្នុងកាដូររបស់លោកជូនអ្នកគាំទ្រ ក្នុងឆ្នាំ ២០២៥ ហើយលោកសង្ឃឹមថាអ្នកគាំទ្រទាំងអស់នឹងចូលចិត្ត។

មុននឹងជួបជុំអ្នកគាំទ្រសម្រាប់អាល់ប៊ុមទី៣ វណ្ណដា ក៏បានប្រកាសអំពីការចូលរួមរបស់លោកក្នុងព្រឹត្តិការណ៍ សាទរកម្ពុជា នៅថ្ងៃទី៣១ ខែធ្នូ នេះដែលរៀបចំទ្បើងដោយសហភាពសហព័ន្ធយុវជនកម្ពុជា ដោយមានកម្មវិធីពិសេសៗជាច្រើន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjHgaFxYQr11FDRsMBY7IX-FHuXgycazAv2qBrBsN9xGRog18uBcy6tkcwCWC2VVue0svr9rcQFllWofqth6O2QEWf34hlNYX047rugoyPbeJhTnf4ymXlhqLftGTMQoz_0CEMhuEMFzSWSeGIX112bPfrCQM2H94aKZxyN1lXALKnu6saPH8kFFw_cHtzr/s2000/image_2024-12-25_09-08-41.png

ព្រឹត្តិការណ៍ «សាទរកម្ពុជា» មានកម្មវិធីដ៏គួឱ្យរំភើបជាច្រើនដូចជាក្បួនដង្ហែដែលមានអ្នកចូលរួមប្រមាណជាង ៣០០០នាក់ ការរចនាតុបតែងដ៏ស្រស់ស្អាតជាច្រើនដែលផ្សារភ្ជាប់គំនិតច្នៃប្រឌិតបុរាណ និងសហសម័យ ល្បែងកំសាន្តទស្សវត្សរ៍ទី៨០ ស្តង់ម្ហូបអាហារ ២៥រាជធានីខេត្ត និងការសម្ដែងសិល្បៈទស្សនីយភាពចម្រុះ ដែលមានសិល្បករល្បីៗជាច្រើនរូប ក៏ដូចជាការរាប់ថយក្រោយឆ្លងឆ្នាំសកលជាមួយការបាញ់កាំជ្រួចផងដែរ។ កម្មវិធីពិសេសនេះគឺចាប់ពីវេលាម៉ោង ៣:០០ រសៀល រហូតដល់ម៉ោង ១:០០ ទាបភ្លឺ នៅមុខព្រះបរមរាជវាំង៕

«ជំងឺធ្មេញពុក» គឺជាជំងឺមួយដែលលោកអ្នកមិនគួរមើលរំលង

0

ជំងឺពុកធ្មេញ ដែលត្រូវបានគេស្គាល់ជាទូទៅថា “ធ្មេញពុក” ឬ “ធ្មេញដង្កូវស៊ី” គឺជាជំងឺមួយក្នុងចំណោមជំងឺមាត់ធ្មេញដែលកើតឡើងញឹកញាប់ជាងគេ ហើយវាមាននិន្នាការកើតឡើងនៅគ្រប់វ័យ ជាពិសេសចំពោះកុមារតែម្តង។ ជំងឺនេះមិនសូវមានអ្នកចាប់អារម្មណ៍នោះទេ ព្រោះមនុស្សភាគច្រើនគិតថាជាជំងឺធម្មតាព្យាបាលឆាប់ជា ទោះជាយ៉ាងណាប្រសិនបើអ្នកទុកយូរ ឬមើលរំលងជំងឺមួយនេះ មិនព្យាបាលទាន់ពេលវេលានោះ វានឹងបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរអាចប៉ះពាល់ដល់អាយុជីវិតអ្នកជាក់ជាមិនខាន។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEieCE0dX6ELZT1n-xfW5OyNKbSUrNmKWXnkmYf6FApCxnKNJBHueC0lzOahGjRXwjUbmpbgW8mrMwjfYB5YL6V92hxNL83-8KwcPitZ27JpaoU5xcnkePUhJ9J6GUlB09HzL1gCskodGI1-x38JqyKbo_mP1jzUiWrpEcyFdEVS41fO7BXHjqpgMcFI8A1m/s3456/image_2024-12-25_11-30-52.png

ពិតណាស់ប្រសិនបើអ្នកមានបញ្ហាពុកធ្មេញ ហើយមិនអើពើ យូៗទៅវានឹងបង្កើតជាប្រហោងឆ្អឹងដែលមិនជាសះស្បើយឡើយ ហើយនៅទីបំផុតវានឹងរីករាលដាលដល់សរសៃប្រសាទធ្មេញ បណ្តាលឱ្យរលាក និងឆ្លងនៃចុងឫសធ្មេញបង្កើតជាខ្ទុះ ជ្រាបចូលទៅក្នុងជាលិកាក្បែរនោះ ធ្វើឱ្យប៉ះពាល់ដល់ប្រព័ន្ធលេប ការដកដង្ហើម ឬប្រព័ន្ធមើលឃើញជាដើម។ ដូច្នេះប្រសិនបើមានអាការៈដូចខាងក្រោមនេះអ្នកគួរទៅជួបពេទ្យធ្មេញជាបន្ទាន់៖
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhhdIJIJ9JoL9ftszySoAYaJWOn5nS1_XNMyFK6Yinah2dYbOABiLlBtIlR39s_rcEO_kPDavV2AkoJ0njsZB5Tt-sB6bsDyuU-usd8Bj2xC_s23TiOtrLSLUQAx8oiV6kC269Ji5MkbKJcHPnk-YD8aureTZgueDQ_cBYFVfg8x1QtzIhqef9JWYRNUd6b/s750/image_2024-12-25_11-31-00%20(2).png
១.ធ្មេញមានភាពរសើបខ្លាំងនៅពេលបរិភោគអាហារក្តៅ ឬត្រជាក់ពីផ្ទៃធ្មេញ រហូតទាល់តែមានរន្ធចេញពីស្រទាប់ខាងក្រៅចូលទៅក្នុងធ្មេញ។
២.ឈឺធ្មេញ, រលាកឬស purulent ពីការពុកធ្មេញ ជ្រាបចូលទៅក្នុងប្រហោងធ្មេញ។
៣.ប្រសិនបើរោគសញ្ញានៃការរលាក និងខ្ទុះកើតឡើងនោះ វាមានហានិភ័យនៃការឆ្លងរាលដាលទៅផ្នែកផ្សេងទៀតនៃរាងកាយ ដូចជាភ្នែក បំពង់ក ប្រហោងឆ្អឹង ខួរក្បាល និងប្រព័ន្ធផ្លូវដង្ហើម។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhQV4t_0icfutrN8eM_iXYg7NpXeSbl0_gIGw68Y7d0zcsQMCBK5pqXLZH7kKHQ5n6WSeUxgvVW15wwdn8mKz3kCIxABTKM5x2g7VzJyGpQK9fYDqMAyM0vS0VYgpHovctp4XCf-jTbVOR9QJhkgMg3QDF0wijBS-bpWdt5JaO_erlFWbZP_3yrBapQPDCJ/s720/image_2024-12-25_11-31-00.png

គួរបញ្ជាក់ដែរថា មូលហេតុនៃជំងឺពុកធ្មេញគឺបណ្តាលមកពីភាគល្អិតអាហារដែលនៅសល់ក្នុងចន្លោះប្រហោងធ្មេញ ឬជាប់នឹងធ្មេញដែលមានជាតិស្ករពីអាហារដែលយើងញ៉ាំ។ ហេតុនេះដើម្បីការការពារកុំឱ្យមានជំងឺពុកធ្មេញ អ្នកគួរពិនិត្យមើលធ្មេញរបស់អ្នកជានិច្ច ដោយកាត់បន្ថយអាហារ និងភេសជ្ជៈដែលមានជាតិស្ករខ្ពស់។ ជ្រើសរើសអាហារដែលមានប្រយោជន៍ដល់រាងកាយ និងសម្អាតធ្មេញរបស់អ្នកឱ្យបានទៀងទាត់ ដូច្នេះវានឹងជួយកាត់បន្ថយហានិភ័យនៃការវិវត្តទៅជាជំងឺពុកធ្មេញ៕