Home Blog Page 752

មិនធម្មតាមែន! អ៊ីតាលីប្រកាសលក់ផ្ទះត្រឹម១ដុល្លារសម្រាប់ពលរដ្ឋអាមេរិកណាដែលធុញទ្រាន់នឹងលោក Trump

0

ប្រទេសអ៊ីតាលី ៖ អ៊ីតាលីបានប្រកាសពីគម្រោងគួរឱ្យចាប់អារម្មណ៍មួយ មុនពេលលោក Donald Trump ឡើងកាន់តំណែងជាប្រធានាធិបតី គឺពលរដ្ឋអាមេរិកណាដែលពុំចង់ស្ថិតក្រោមការគ្រប់គ្រង ឬធុញនឹងប្រធានាធិបតីថ្មី ពួកគេអាចមកទិញផ្ទះនៅតំបន់ជនបទប្រទេសអ៊ីតាលី ក្នុងតម្លៃត្រឹមតែ១ដុល្លារប៉ុណ្ណោះ ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានបរទេស កាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhSvLXLfDVyl9ddZMsgB2m_-J_bvdn-CYzIcGOU-zqCgzlH-dYrLETyOZNpKwIpfvAOMppQSVP81EeGCIX-HvMC67gDS707_L7sokO4fST-z0kF1cL0m2PqzG4WTPoTuCZMP-xgt9guhTyivoOhmKsDcnGKqdujd0eLuekKqlv7y8Thp5tywYZfQgwvVnbx/s1080/image_2024-11-21_10-27-21%20(3).png
ភូមិជនបទក្នុងទីក្រុង Ollolai ប្រទេសអ៊ីតាលី បានបង្កើតគម្រោងពិសេសសម្រាប់ពលរដ្ឋអាមេរិកគ្រប់រូបដែលកំពុងស្វែងរកទីលំនៅថ្មី និងចាកចេញពីអាមេរិកដោយសារធុញទ្រាន់នឹងលោក Trump ឈ្នះការបោះឆ្នោត ហើយលោកនឹងកាន់តំណែងជាប្រធានាធិបតីម្តងទៀត គឺពលរដ្ឋអាមេរិកអាចមកទិញផ្ទះនៅភូមិនេះ ក្នុងតម្លៃត្រឹមតែ១ដុល្លារប៉ុណ្ណោះ ។ ប៉ុន្តែម្ចាស់ផ្ទះថ្មីនឹងចំណាយប្រាក់ជួសជុល និងតុបតែងផ្ទះដោយខ្លួនឯងមុនពេលរស់នៅ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgcjXycgvPLrHqKI_iW_YOOfHt-tOXASTGvN8kimQr9aZMzlRPKZrRotPuR6QkSC192z8ohLwXP59XLy3o9sHKrgcQKr9qa2aSEDkHM8ScaVvxPqePiAN99jSIsXn_RC0FX7oD_JYnL5JnIdghGdNSJe4yMpuOjsG45hRUWQ50ra6Sy7NUoPbFGMZYQ9AR8/s1600/image_2024-11-21_10-27-17.png
ទីក្រុង Ollolai ស្ថិតនៅលើកោះ Sardinia របស់អ៊ីតាលីមានទេសភាពស្រស់ស្អាតបែបធម្មជាតិ និងស្ថិតនៅឆ្ងាយពីទីក្រុងរ៉ូម ទៅកាន់ភាគអាគ្នេយ៍ ប្រមាណ៤៣៦គីឡូម៉ែត្រ ។ រយៈពេលជាច្រើនឆ្នាំកន្លងមក ចំនួនពលរដ្ឋរស់នៅទីក្រុងបានធ្លាក់ចុះជាបន្តបន្ទាប់ ទើបរដ្ឋាភិបាលអ៊ីតាលីព្យាយាមលើកទឹកចិត្តជនបរទេសមករស់នៅទីនេះដើម្បីជំរុញសេដ្ឋកិច្ចក្នុងតំបន់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhWBoUhkqqQBhOOCpPya99qeqTR7AxkJ2xjTLF2J7FQudQIZ4TbUB0-g0kASvzvxuQBwZtaYkujEv444qZ_IXDXIVH5U9kmQeA-r74RQ2qVrek6-nw9DGarcg9YScQIS66sWLZ9C4mqQFzwU_TMNRSzkWPv_CV6go4824ZPstQV64dmh8gMbkvwmHNELFGE/s3000/image_2024-11-21_10-27-18.png

លោក Francesco Columbu អភិបាលក្រុង Ollolai និយាយថា លោកបានជ្រាបពីលទ្ធផលការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិក កាលពីថ្ងៃទី៥ ខែវិច្ឆិកា កន្លងមក ទើបប្រកាសពីគម្រោងលក់ផ្ទះនៅអ៊ីតាលីក្នុងគេហទំព័ររបស់ទីក្រុង ។ តើពលរដ្ឋអាមេរិកធុញទ្រាន់នឹងនយោបាយ មែនទេ? បើកំពុងស្វែងរកទីកន្លែងរស់នៅថ្មី ពួកគេអាចមករស់នៅតំបន់ជនបទមានបរិយាកាសស្ងប់ស្ងាត់ ថែមទាំងមានអាហារឆ្ងាញ់ៗ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEinWqSHtStyC-9pXZkXBZ7jHDfz4hP5s94L-Q5erTLcEfd3LwLnTZowq5fvo6Jpq8WF6LxbvxTO7HsqGySqAtHQaCwdNxz9YkrD_Z1uPCtpiqGFN8MjaanLIjp7GD6beOzYdGb-PoJGYWHk-8APcynmHVj8U6tU0OrA7ptQDsHbxgRBxSB5Ln9E4l4kHxzJ/s1200/image_2024-11-21_10-27-21%20(2).png

អភិបាលក្រុង Ollolai ប្រកាសពីគម្រោងលក់ផ្ទះតម្លៃពិសេសសម្រាប់តែពលរដ្ឋអាមេរិកប៉ុណ្ណោះ ប៉ុន្តែលោកពុំបានហាមឃាត់ពលរដ្ឋប្រទេសផ្សេងទេ ។ បើពលរដ្ឋប្រទេសផ្សេងចាប់អារម្មណ៍ ពួកគេអាចមករស់នៅអ៊ីតាលីបានដូចគ្នា ប៉ុន្តែពលរដ្ឋអាមេរិកនឹងទទួលបានសិទ្ធិពិសេសកាត់បន្ថយលក្ខខណ្ឌផ្សេងៗពេលទិញផ្ទះ ។ លោកសង្ឃឹមថា ពលរដ្ឋអាមេរិកមកទិញផ្ទះនៅអ៊ីតាលី នឹងអាចជួយជំរុញសេដ្ឋកិច្ចឱ្យរីកចម្រើន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh_sZHmpQGmnvGh_yAMJ9rAITB4_IhjbfIvHx1I-A6CoHLCPvUHaLvd8KxIJgPLpb7l1VaVNV4UOlFByPlyafdPmgK7qknSkeF-qOt90gmYqBTbUnWn8sA_2HnUN80KQj77btHrda6AY3L0OexT6-17MuH7691qVAh1VniftJpqQrMhRq3qtBkA-MAaNiC9/s795/image_2024-11-21_10-27-21.png

លោក Francesco បញ្ជាក់ថា ក្រៅពីការលក់ផ្ទះតម្លៃត្រឹមតែ១ដុល្លារហើយ អ៊ីតាលីនៅមានលក្ខខណ្ឌចំនួន២ទៀត សម្រាប់ពលរដ្ឋអាមេរិក គឺ ៖ ១-ពួកគេអាចទិញផ្ទះមានគ្រឿងសង្ហារិម ក្នុងតម្លៃ១០ម៉ឺន៥ពាន់ដុល្លារអាមេរិក និង២-ផ្ទះស្នាក់នៅបណ្តោះអាសន្ន គឺពួកគេអាចរស់នៅដោយពុំចំណាយប្រាក់អ្វីទាំងអស់ ហើយវាស័ក្តិសមសម្រាប់អ្នកចង់ផ្លាស់ប្តូរបរិយាកាស ឬធ្វើការក្រៅការិយាល័យ (Work From Everywhere) ៕

Grace ភរិយាតារាសម្ដែង Kevin Cheng បដិសេធពាក្យចចា.មអារ៉ាមលែងលះ

0

Grace Chan បវរកញ្ញាហុងកុង និងជាតារាសម្តែង ភរិយារបស់តារាសម្តែង TVB Kevin Cheng បានច្រានចោលពាក្យចចាមអារ៉ាមអំពីការលែងលះនាពេលថ្មីៗនេះ ដោយសង្កត់ធ្ងន់ថា អាពាហ៍ពិពាហ៍របស់ពួកគេនៅតែរឹងមាំ និងមានសុភមង្គល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg6ujorgf8cuOXgM0nTexznIbiJrIiNTzoSFaH9lpagPI2XX3Tjw77Mc-CVuXI43Ye4Sw6y3A8ibxtiUsVHKK3zCscptIqs9MYKfdxGKSo5NntoBGVnITG274rc6vSs3G5NaUMwN5gFsI4zsRAnDRqrgx1mX9atABlbsTD66LWnq8EkGOjRUOpMVGExbDue/s1349/Snapinsta_app_423862746_18173439040293739_4749663269090720514_n.jpg

ក្នុងព្រឹត្តិការណ៍មួយកាលពីពេលថ្មីៗកន្លងមក Grace បាន សារភាពថា នាងមិនបានដឹងពីពាក្យចចាមអារ៉ាមនេះថានាងនឹងលែងលះនោះទេ ដោយបានចាត់ទុកការអះអាងចំណងអាពាហ៍របស់នាងនិងស្វាមីមានភាពរង្គោះរង្គើកើតមកពីមនុស្សដែលចង់បង្ករឿង។ «ប្រហែលជាមនុស្សទាំងនោះចង់បង្កើតអ្វីមួយដើម្បីនិយាយ។ វាមិនពិតទេ។ ខ្ញុំបាននៅក្នុងឧស្សាហកម្មនេះអស់រយៈពេល ១១ ឆ្នាំមកហើយ តើអ្វីដែលខ្ញុំមិនបានឃើញ ឬបានឮ?»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgYnGLHkqANTfz_v-FlllR9kIQmO8-R_3wTzgCNZvq1hopriH9GTGe8IhZYEuYtIUoAxyPsxGv6QaL-XGeCC8r7xRe0F0U0iUJCb855sPNQfycNX_mU-X1EYy_txgX063XCZsq3riQq0IbqqiTstG6q7tpR0-pRo3jHb0-AfkXaVvFvm-C3KSN4uZWLzfsM/s1350/Snapinsta_app_465523951_18466806961012753_4414751285864785009_n.jpg
គេហទំព័រមួយចំនួនថ្មីៗនេះបានចោទប្រកាន់ថាគូស្នេហ៍មួយគូនេះកំពុងឈានដល់ដំណាក់កាលនៃការលែងលះ ដោយសំអាងលើការអះអាងថាតារាសម្តែង Kevin បាន «បង្ហាញពណ៌ពិតរបស់លោក»។ Kevin Cheng មានអាយុ៥៥ឆ្នាំជាតារាសម្តែងកើតនៅសហរដ្ឋអាម៉េរិកដែលគ្រប់គ្រងដោយ TVB ទទួលបានភាពល្បីល្បាញជាមួយនឹងតួនាទីជាច្រើនរឿង។ លោកបានឈ្នះពានរង្វាន់តារាសម្តែងល្អបំផុតនៅ TVB Anniversary Awards ក្នុងឆ្នាំ ២០១១ សម្រាប់តួនាទីរបស់លោកនៅក្នុងរឿង «មេធាវីចិត្តធម៌» (Ghetto Justice) ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhCaXfxt7M9a7msyjXpVEex4B9smMgIDNswQX7dmqsb7FLdjTbB6Y-KusBGpf-36JCoy7xYFD1GTE2YAPPFrucn6LYTOXK4eRhPA0I7hm-7zp_NdEFPVr9PraILVl59PB8YLvObHQh18H9rCbriW7BlrDOeyta_NF_Riju6731SMLJCh2vZFNxVC16eTmO8/s1350/Snapinsta_app_362259670_18376882462012753_72077499111164904_n_1080.jpg

Grace Chan មានអាយុ ៣៣ ឆ្នាំ ជាតារាសម្តែងមានដើមកំណើតកាណាដា និងជាពិធីការិនី TVB បានឈ្នះមកុដបវរកញ្ញាហុងកុងក្នុងឆ្នាំ២០១៣ មុនពេលក្លាយជាតារាសម្តែង។
គូស្នេហ៍មួយគូនេះបានជួបគ្នាក្នុងឆ្នាំ ២០១៤ អំឡុងពេលថតរឿងរៀងខ្លួនរឿងពីរផ្សេងគ្នាហើយចាប់ផ្ដើមមានទំនាក់ទំនងស្នេហាមួយឆ្នាំក្រោយមកបន្ទាប់ពីបានរួមសម្តែងក្នុងរឿង «ព្រាយជញ្ជក់ឈាម»ឬ (Blue Veins)។ ទោះបីជាមានការបារម្ភពីឪពុកម្តាយខ្លះអំពីគម្លាតអាយុ ២២ ឆ្នាំរបស់ពួកគេក៏ដោយ ក៏ពួកគេបានរៀបការនៅឆ្នាំ២០១៨ ក្នុងពិធីមង្គលការដែលធ្វើឡើងនៅកោះបាលី។ បច្ចុប្បន្នអ្នកទាំងពីរមានកូនប្រុសបីនាក់៕

ពេជ្រ វត្តីសារ៉ាវឌ្ឍី ត្រូវហ្វេនៗជំរុញឱ្យចូលប្រកួតកម្មវិធីបវរកញ្ញាចក្រវាលខណៈនាងតបបែបនេះ

0

ពេជ្រ វត្តីសារ៉ាវឌ្ឍី គឺជាបវរកញ្ញាខ្មែរមួយរូបដែលសាងភាពល្បីល្បាញយ៉ាងខ្លាំងទាំងក្នុងនិងក្រៅប្រទេសបន្ទាប់ពីជាប់លំដាប់រងទី៥ Miss Grand International 2022 ។ ទោះយ៉ាងណា ពេជ្រ វត្តីសារ៉ាវឌ្ឍី ធ្លាប់បានបង្ហើបថានាងនឹងចូលប្រកួតកម្មវិធីបវរកញ្ញាម្តងទៀត ខណៈថ្មីៗនេះនាងត្រូវបានហ្វេនៗជំរុញចិត្តឱ្យចូលប្រកួតកម្មវិធី Miss Universe ខណៈនាងតបថា ពង្រឹងសមត្ថភាពសិន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjNWJ1OR9S8soz6U4s9l0C3wzhC-ySF4Fy3PFCxlmAa7yxMY1DGcjmReXHEnUCzwhYsh-HIvjvLp_Yi2rOzBm2g5NHhfce6HG2Lpir0TKl29MuRksqWOAEP-PbiZaaTb_D9Qpg_IcWlxJ8NuZL70_ETrtUZwluKSIEH_Bn29WR_aRA67LLTbDJI9mHmzz-B/s2048/image_2024-11-18_14-56-36.png

គេចាំបានថាកាលពីកន្លងមកនេះជារឿយៗហ្វេនៗរបស់ ពេជ្រ វត្តីសារ៉ាវឌ្ឍី ចូលរួមប្រកួតកម្មវិធីបវរកញ្ញាម្តងទៀតបន្ទាប់ពីនាងទទួលបានផ្លែផ្កាក្នុងកម្មវិធី Miss Grand បានជាប់លំដាប់រងទី៥ ហើយមានបណ្តាហ្វេនៗក្រៅប្រទេសជាច្រើនចាប់អារម្មណ៍ពីបវរកញ្ញាកម្ពុជាច្រើនជាងមុន។ ការជំរុញចិត្តជាច្រើននេះ ពេជ្រ វត្តីសារ៉ាវឌ្ឍី ក៏ធ្លាប់បានបង្ហើបដែរថា៣ទៅ៤ឆ្នាំទៀតនាងនឹងចូលប្រកួតវិស័យនេះម្តងទៀត ខណៈនឹងពង្រឹងសមត្ថភាពឱ្យខ្លាំងជាងនេះហើយវៃដណ្តើមយកមកុដតែម្តង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEitchF_fPeB-dlAXVRj4mJnCHTCmZttHrkRxrPi3tyBDvvSyjU_qB_3d0FYRK5OPQLe1W7pS8A3ndwYo_LcZwj2XI0Nz4TiiEDBhkeYfWDMrk9COJ1AdE-kwFy50B_zQG7co0ahHvecMCcbrS-02w6V0MMdf3OBkJzMHWku8xvSm8UNuQTnTdtmCSIKPOS7/s2010/image_2024-11-18_14-56-37.png

បន្ទាប់ពីកម្មវិធីបវរកញ្ញាចក្រវាល២០២៤បានរកឃើញម្ចាស់មកុដបានទៅលើបវរកញ្ញាដាណឺម៉ាក ហើយកម្ពុជាបានបំបែកប្រវត្តិសាស្រ្តដែលមានអ្នកនាង ប្រាសាទ ដាវីន ជាតំណាងបានជាប់TOPលើកដំបូង ពេជ្រ វត្តី បានចូលរួមអបអរសាទរផងដែរ។ ជាមួយគ្នានេះហ្វេនៗបានជំរុញចិត្ត Miss Grand Cambodia 2022 ចូលប្រកួតកម្មវិធី Miss Universe ។ គណនីមួយឈ្មោះថា «Ah Huy Huy » បានចូលខម្មិនទៅកាន់ ពេជ្រ វត្តីសារ៉ាវឌ្ឍី ថា «ចូល Miss Universe ទៅអូន» ខណៈ ពេជ្រ វត្តី បានឆ្លើយតបវិញថា «ចាសបង ពង្រឹងសមត្ថភាពសិនបង»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhN6p3UqesjzK5YlbejUqxIO23D9nbqe7T51mh1mahyn-eCjM4V9fGH2ExCRycQHoIeQzdWZX96tnz7iV6SIRn1DY_SAAeINlL307FI84mg5iz_G_29heFZ9Y48U94bWLwzXgobA9oTf1OX8YmmsqbcCqrE_9CL9BIu-RMdQyEGv-mvj0aMUr9QnEtqi3v1/s2048/image_2024-11-18_14-56-38.png

គួរបញ្ជាក់ថាចាប់តាំងពីមានឈ្មោះបោះសំឡេងមក បវរកញ្ញារូបនេះទទួលបានផ្លែផ្កាយ៉ាងខ្លាំងមានការងារសិល្បៈហូរចូលមិនចេះដាច់ទាំងការសម្តែងភាពយន្តខ្នាតធំ ទូតសុឆន្ទៈ រួមទាំងការងារនៅឯក្រៅប្រទេសទៀតផង។ ទោះជាយ៉ាងណា ទន្ទឹមនឹងមានភាពល្បីល្បាញ ពេជ្រ វត្តីសារ៉ាវឌ្ឍី មានរឿងចម្រូងចម្រាសជាច្រើននៅលើបណ្តាញសង្គមសូម្បីតែការឆ្លើយតបរបស់នាងក្នុងការចូលរួមប្រកួតបវរកញ្ញាចក្រវាលក៏មានអ្នកផ្លែផ្កាឱ្យនាងដែរ៕

បវរកញ្ញាមីយ៉ាន់ម៉ា Live លក់ពេជ្រ ដល់បវរកញ្ញាឥណ្ឌាជាម្ចាស់មកុដMGI Live លក់គ្រឿងចាប់ហួយ

0

អ្នកគាំទ្រវិស័យបវរកញ្ញាបានប្រៀបធៀបទៅលើបវរកញ្ញាពីររូបគឺ Thae Su Nyein បវរកញ្ញាមីយ៉ាន់ម៉ា បោះបង់ចោលតំណែងលំដាប់រងទី២ Miss Grand International 2024 ក៏មានការងារហូរចូលមិនខ្វះផ្សាយសុទ្ធតែគ្រឿងពេជ្រ ចំណែកឯបវរកញ្ញាឥណ្ឌា Rachel Gupta ដែលជាម្ចាស់មកុដកម្មវិធី Professional ទាំងមូល Live លក់គ្រឿងចាប់ហួយដូចជាប្រហុក ទឹកត្រី កាពិ ប្រេងកូឡា ជាដើម។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgrCothai-CNoEeh_7k6SbxHd_QCNpRzI5okmI6gYFPEATkQQetLe60p-SMmbOgBfRQE_f0pANqBEFLRHxA7_SXvxJYIe5HXoafzkL6FWyybJIQPy0OjfIScyqDG8H2xZgic2Z6u_tkt2uSdSq1dNohxClHL3tQCiFRJZWihDWtfhAaSnrLgfhBiVTkZmPw/s2048/image_2024-11-20_11-50-44.png
ភាពចម្រូងចម្រាសនៅលើបណ្តាញសង្គមមានរឿងត្រូវជជែកមិនទាន់ចប់ចំពោះកម្មវិធី Miss Grand របស់លោក ណាវ៉ាត់ ចាប់តាំងពីមានរឿងជាមួយកម្ពុជាមកហាក់ជួបប្រទះពីបញ្ហា មួយទៅមួយ។ ជាក់ស្តែងថ្មីៗនេះ Fan Page ដ៏ល្បីមានអ្នកតាមដានជិត៤លាននាក់មានឈ្មោះថា « Missosology» ក៏បានបង្ហោះវីដេអូដែលម្ចាស់មកុដ MGI 2024 និងលោក ណាវ៉ាត់ ដែលកំពុង Live លក់ផលិតផលដោយឱ្យអ្នកគាំទ្រវិស័យបវរកញ្ញាសម្តែងការយល់ឃើញរបស់ខ្លួនចំពោះការធ្វើបែបនេះ។ អ្នកគាំទ្របវរកញ្ញាជាច្រើនបានបញ្ចេញមតិមិនយល់ស្របដោយឱ្យម្ចាស់មកុដទាំងមូលមកធ្វើបែបនេះទាំងពាក្យស្លោកនៃកម្មវិធី បញ្ឈប់សង្គ្រាមនិងអំពើហិង្សា តែគិតរឿងលុយចូលហោប៉ៅច្រើនជាង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEizO8f8twGElBLHyQSi0WxEFDak7deS6u3ivI8syHHU6JYURyXKMOzcnE4JgZ_1ITZZVgCa3Dkmu7RqLDGXq8NcCFLouyqA84p8bN_TvK4emXlwi8ls_5o2pgcu2AUwGBeYj2wxBNfLLHLDWqKiImoWtzZMaaCmgX1KlZz6LHIq5UhnoyqSz-ibqYbWZphyphenhyphen/s817/image_2024-11-20_11-50-51.png

ជាមួយនឹងរូបភាពម្ចាស់មកុដ MGI 2024 Live លក់គ្រឿងចាប់ហួយនេះអ្នកគាំទ្រខ្លះក៏បានប្រៀបធៀបជាមួយនឹងបវរកញ្ញាមីយ៉ាន់ម៉ា Thae Su Nyein បោះបង់លំដាប់រងទី២នៅក្នុងកម្មវិធីនេះបែរជាមានវាសនាខ្ពស់ជាងម្ចាស់មកុដទៅទៀត Live លក់គ្រឿងអលង្ការពេជ្រជាមួយ ND របស់ខ្លួនយ៉ាងសប្បាយរីករាយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj-CMvJNtDo5I4Rhl_brErBlT-UsL5MjkP4L308NEDuCfH3a0rdhb26muzzn3tXSpNjJ4b5pnLGNqKF3b4cIewcSiQpTUOe8JLqCzuAtnjdt5nUC14dHHjW0teuEm01qGdkzCVDR6DSZ696vN2jco7zIrJSt6i5BAuWzoehnf5BR_ZeHYmZcl9C4JAyB7Ze/s1350/Snapinsta_app_462038301_466280359771817_617333321813595542_n_1080.jpg

ដោយសារតែចក្ខុវិស័យរបស់ស្ថាបនិក Miss Grand International របស់លោក ណាវ៉ាត់ ឱ្យម្ចាស់មកុដ Live លក់របស់កញ្ចេកកញ្ចប់មិនសមនឹងពាក្យថា Queen និងមកុដពាក់នៅលើក្បាលទើបថ្មីៗនេះ ND Miss Grand India បានប្រកាសបញ្ចប់ទំនាក់ទំនងជាមួយកម្មវិធីនេះក្រោមហេតុផលទទួលស្គាល់ថាចក្ខុវិស័យ និងគោលដៅរបស់ស្ថាប័នទាំងពីរមានភាពខុសគ្នាទោះបីឥណ្ឌាទើបទទួលបានមកុដ MGI លើកដំបូងក្នុងប្រវត្តិសាស្រ្តក៏ដោយ៕

មិនឱ្យរិះគ.ន់ស្រេចនឹងចិត្ត រ៉ាប៊ី តបមិនសំចៃទៅកាន់អ្នករិះគ.ន់រឿងស្លៀកពាក់ស៊ិ.ចស៊ី

0

តារាចម្រៀង រ៉ាប៊ី បានសាងភាពល្បីល្បាញក្នុងអាជីពតាមរយៈបទញាក់និងការបញ្ចេញក្បាច់រំរស់រវើកជាមួយនឹងឃ្លាចម្រៀងដែលធ្វើឱ្យអ្នកមួយចំនួនគិតស៊ីជម្រៅ។ ជារឿយៗ រ៉ាប៊ី ក៏ត្រូវបានអ្នកលេងបណ្តាញសង្គមបញ្ចេញមតិរះគន់ដូចគ្នា ប៉ុន្តែតារាចម្រៀងរូបនេះមិននៅស្ងៀមឱ្យអ្នករិះគន់ស្រេចចិត្តនោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhEXnk8aGFXkelbgACuHtnUY8v8YT6PaDbLsaI-oE5ojoIVEn4Onln7AAM9xNAxdOZG-UKalw60t-yBRkb2p_fZSwJk9XJQoDaS5QdVMDmjfvzsTKpIrPFeMV6hJWH9SZlNPK65i2Rwjx9VVaNLMGfixF_Iv6r_9i3Z1cij5bclNvlm9BhmmocsMt8-mXpZ/s1920/434201157_962307478598649_1493418293534525335_n.jpg

កាលពីថ្ងៃទី១៨ វិច្ឆិកា រ៉ាប៊ី បានបង្ហោះវីដេអូបញ្ចេញក្បាច់រាំ បទ រាំញ័រ នៅលើឆាកប្រគំតន្រ្តីមួយកន្លែងដែលបានធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីទស្សនិកជន។ វីដេអូមួយនេះរបស់ រ៉ាប៊ី ទទួលបាននូវមតិចម្រុះអ្នកខ្លះក៏សរសើរ ចំណែកឯអ្នកខ្លះទៀតបញ្ចេញមតិរិះគន់ចំពោះការស្លៀកពាក់របស់នាងថាសិចស៊ី។ ទោះយ៉ាងណា តារាចម្រៀងស្រីរូបនេះមិនញឹននោះនូវពាក្យសម្តីរិះគន់ដោយនាងបានតបតវិញមិនសំចៃមិនឱ្យចាញ់អ្នកចូលខម្មិនរិះគន់នាងឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh4dYvi0OubDWUmUNfbXjH30Am96wdzQyqWO9mLQM1mBS_UCGi1QWQ8xYULaXJ4eo0u9n1gF9fstrEG5NsOEKMvC6wuSVH9pFav3ZK9WKfRu9oR_wLzXWrCxZkP08ol5748ea0X-BV3jsC2mLEWdOS3g3Fct8zNzUGp5MNsGEhpTpM7r0Hqg_JV5YX6VLwI/s2048/441410549_985858812910182_129987934843728762_n.jpg

អ្នកខម្មិនរិះគន់តារាចម្រៀងរូបនេះភាគច្រើនគឺទៅលើការស្លៀកពាក់របស់នាងស៊ិចស៊ី ខណៈអ្នកណារិះគន់នាងជាមួយនឹងពាក្យសម្តីមិនសមរម្យ អសុរោះ រ៉ាប៊ី គឺបានឆ្លើយតបវិញមិនសំចៃពួយមួយរយៗទៅវិញគ្មានចុះចាញ់នោះទេ ជេរវិញទាល់តែអ្នករិះគន់នោះ BLOCKED នាងវិញ។ រ៉ាប៊ី បានសរសេរថា «ម្សិលមិញជេរអាប៉ិកនេះឡើងblock ខ្ញុំចោល សម័យនេះហើយស្មានតែគេឱ្យយើងថាអីអោយគេបានតាមចិត្តមែន post ទុកខ្លាចភ្លេចមុខជួបនៅក្រៅ ឈ្លោះទៀត ពួកស៊េរីក្បាលឈ្លោះនឹងសក់»។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgqUV_g5Q9P67JrMWT76pdJbjb0JKYuJTeP3uPcP8TAnrewrTFdGsOqKaUFvOCY7TGAg_pQ_e_PNyqZG9XmWSP6UJLqw9yns-uJZQaDgycGWjuAISxV6Qp1jNtqwx8Xoi0f4QXP5X-f9Qdz2l2GiVCPE_xZdrpSjbG9qCTUgNHpf58-Q38ly7nEEBOmBlJ-/s1616/image_2024-11-20_10-18-44.png

ចំពោះមតិរិះគន់រឿងការស្លៀកពាក់ស៊ិចស៊ី រ៉ាប៊ី ថា សម័យនេះទៅហើយកុំរិះគន់លើការស្លៀកពាក់អី រិះគន់អ្វីផ្សេងទៅ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEheGU3J4KERSTjgGp_NfJoUGCdHzrM5y-5-sX1jKthdSmUZpb9joIaoQb0BCzlIFwDAKg45iXKvjMmlLv90GwY-gB5eGmpgE8YbR3ShFq-DCKDR0fBr8ivDdBWznSVYEsEPTeHbH7EizZFA4eAy8GesxHIGa0x_sMKJqo3MV9Eb0PsIVH2BtkfoersDPonl/s1920/image_2024-11-20_10-18-52.png

គួរបញ្ជាក់ថា បច្ចុប្បន្ន រ៉ាប៊ី ជាតារាចម្រៀងឯករាជ្យនិងបានលេចមុខតាមកម្មវិធីប្រគំតន្រ្តីជាច្រើនកម្រនឹងបាត់មុខណាស់។ តារាចម្រៀងរូបនេះគឺតែងតែអង្រួនឆាកតន្រ្តីជាមួយនឹងបទចម្រៀងប្រភេទញាក់ៗ៕

ធ្លា.យមូលហេតុនៃការលែងលះរបស់ Huang Xiaoming និង Angelababy

0

តារាសម្តែងចិន Huang Xiaoming និងតារាសម្តែង Angelababy ត្រូវបានគេរាយការណ៍ថាបានលែងលះគ្នាកាលពី ២ ឆ្នាំមុន ដោយសារតែជម្លោះលើការវិនិយោគហិរញ្ញវត្ថុ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEirtfWsebTGzxppmVf1GbCzjy_MySuIF5FVQrKyl8dteIKWqzPa_jU3UqgIkwIOhJasyhHZ4WZUX9GzIuY9ksH3K5LAg5lNZatocGAay427R9iJjvC0ORmYch-fjiOiNhVNyI9fKF0wdOU5D6CeJRPfR1BbqTe8fCD22fVGesu3UtACiUot_K61SwbqtQuO/s1350/image_2024-11-20_13-54-06.png

យោងតាមប្រភពពី Znews បានរាយការណ៍ថាអ្នកសរសេរប្លុកម្នាក់ដែលជាស្ថាបនិកនៃក្រុមហ៊ុន Zhengyi Group បានបង្ហាញព័ត៌មានលម្អិតអំពីការបែកគ្នារបស់តារាសម្តែង Huang Xiaoming និង Angelababy កំឡុងពេលផ្សាយផ្ទាល់ដោយបង្កឱ្យមានចំណាប់អារម្មណ៍សាធារណៈជាថ្មីចំពោះទំនាក់ទំនងអតីតកាលរបស់ពួកគេ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi7o_yJo0MKp7N-nc-Jy332Hpkp2v5a5Vs8Z4ssUJP_yUopTdEYqHgWLARlwgS_XZIevuCghFe8xdKX0yR-FGfh88M3GGYiBsvMch8aCE0YAsbhg2GAD8yzqAG1gaFehAFW6S9PZ-guoNipnSZE9ItLvG6lkSOE6yB7UdsSF4Hrdng-RHO3IVApDrSP4lAn/s2040/image_2024-11-20_13-54-07.png

អ្នកសរសេរប្លុក បានអះអាងថា Xiaoming បានប្រើប្រាស់ទំនាក់ទំនងឧស្សាហកម្មរបស់ខ្លួនដើម្បីជួយ Angelababy ទទួលបានតួនាទីសម្តែង និងការកម្សាន្តផ្សេងៗបន្ទាប់ពីរៀបការរបស់ពួកគេ។ ប្តីប្រពន្ធនេះបានបណ្តាក់ទុនរកប្រាក់ចំណូលរួមគ្នា ប៉ុន្តែយុទ្ធសាស្រ្តហិរញ្ញវត្ថុខុសគ្នាបាននាំឱ្យមានជម្លោះ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiveyB2zkAB0KpsepQ68RlMA1ppm-m5kPDi7RTBUk2QlobXqOGSgY93rMdvgMVIWXh3Ki049nGEdIbLFn2l_PqJtfeQ8lMGugjEGlSNihuJoNdtqtCAfJYh80jv4WQG7YNiVD2JSz6l3wcYLm1EpmtOaij4W_wTKxOeZYk32OWw8-4ppb6Lv3XIokRMGKLH/s1440/image_2024-11-20_13-57-12.png

ប្រភពក៏បានលើកឡើងដែរថា Xiaoming ប្រឈមមុខនឹងការបាត់បង់ការវិនិយោគនៅចំណុចមួយ ដែលជំរុញឱ្យមានការឈ្លោះប្រកែកគ្នាបន្ថែមទៀត ដែលនាំទៅដល់ការលែងលះរបស់ពួកគេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj8XvuIxda5ubahyphenhyphenp1xxkjni-s6SBV5gqESQIKWNRkXWPD87jUXI5GG1QyoekDPaean4D24lDzv6j7fw9inTf_Tsa67xQo-xCff7bwd3XBA1etxKZdpmiSZhqkd_0gx_vm5uHLPVYZPkzSkMTIErduuXcwjnymniRWQ6_8le3WyCTXOLpPoq1cxRqtudVUg/s1024/image_2024-11-20_14-01-52.png

គួរបញ្ជាក់ថាតារាសម្តែងទាំងពីររូបនេះបានរៀបការនៅឆ្នាំ២០១៥បន្ទាប់ពីមានទំនាក់ទំនងជាច្រើនឆ្នាំ ហើយបានស្វាគមន៍កូនប្រុសរបស់ពួកគេក្នុងឆ្នាំ ២០១៧។ ទោះបីជាយ៉ាងណាក៏ដោយ ការលែងលះរបស់ពួកគេត្រូវបានប្រកាសនៅក្នុងខែមករា ឆ្នាំ២០២២។ Huang Xiaoming បានចាប់ផ្តើមទាក់ទង Ye Ke ភ្លាមៗបន្ទាប់ពីការបែកបាក់ជាមួយតារាសម្តែង Angelababy ហើយមានរឿងចម្រូងចម្រាសជាច្រើនពេញបណ្តាញសង្គមរហូតដល់តារាសម្តែង Huang Xiaoming បានចេញមុខសូមទោសជាសាធារណៈកាលពីថ្ងៃទី១៥ ខែវិច្ឆិកា ចំពោះជីវិតឯកជនរបស់លោកដែលបង្កឱ្យមានបញ្ហា៕

អាមេរិកសាកល្បងបានជោគជ័យលើយន្តហោះអគ្គិសនី

0

សហរដ្ឋអាមេរិក ៖ Beta Technologies គឺជាក្រុមហ៊ុនផលិតយន្តហោះស្ថិតនៅរដ្ឋ Vermont សហរដ្ឋអាមេរិក បានទទួលជោគជ័យក្នុងការបញ្ជូនយន្តហោះអគ្គិសនីចេញពីរោងចក្រផលិតរបស់ក្រុមហ៊ុនឡើងទៅលើមេឃ ព្រមទាំងប្រកាសត្រៀមដំណើរការរោងចក្រផលិតយន្តហោះអគ្គិសនីផងដែរ ក្រោយពីមានការទទួលស្គាល់ជាផ្លូវការ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhUVk4ZgEsQVCitYxMDAMYIqXy3kx1Av8IQ5VcbCwNOgodFhqJm-QJMOS-zM_2wob4KQvaqrvaNibssG8_zwDJWVuStdNEFdWBze7_m8nE67JpAB2bc_c1CEEg7ZUC_KF49neN8FPZORE7R0KYuSkUIGeDwRC4kA4KxSMISpxZ_p4OlklVjRsPWuPaG076I/s2880/image_2024-11-21_08-24-32.png

ក្រុមហ៊ុនបញ្ជាក់ថា រោងចក្រនៅរដ្ឋ Vermont នឹងក្លាយជារោងចក្រផលិតយន្តហោះអគ្គិសនីដ៏ធំដំបូងគេនៅសហរដ្ឋអាមេរិក ហើយអាចផលិតយន្តហោះអគ្គិសនីបានច្រើន រហូតដល់៣០០គ្រឿងក្នុង១ឆ្នាំ ។ រីឯយន្តហោះអគ្គិសនីដែលក្រុមហ៊ុនបានសាកល្បងហោះហើរលើកនេះ គឺជាប្រភេទ Alia-CX300 CTOL មានស្លាបប្រវែង១៥ម៉ែត្រ និងអាចដឹកអ្នកដំណើរ រួមទាំងអ្នកបើកបរ ចំនួន៥នាក់ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiQcqxvq77CF28SEwYSIhyphenhyphena_e-0yJqAguvimQzsA0525FkAth9g6VRb2LrfJLzQn7qHO5fkbk7cIA8mZwM7ekR_OB7900f24XNZi5dCSR6zNflDh1M2kRFWE-xGre3sYR_F6tRoTE4eAklj3LsrPVCW7nQKISvAJE6iWhNfGDkA5X0Mwo7ov8-HV9Njpb7-/s1024/image_2024-11-21_08-24-34%20(2).png
យន្តហោះអគ្គិសនីនឹងឡើង-ចុះនៅលើផ្លូវ Runway ដូចយន្តហោះធម្មតាដែរ ហើយវាអាចហោះហើរក្នុងល្បឿន២៥០គីឡូម៉ែត្រក្នុង១ម៉ោង និងហោះឆ្ងាយបំផុត ចំនួន៦២០គីឡូម៉ែត្រសម្រាប់ការសាកថ្មម្តង ។ ការសាកល្បងហោះហើររបស់យន្តហោះអគ្គិសនីនេះ បានចំណាយពេលជិត១ម៉ោង ដែលវាហោះក្នុងកម្ពស់ប្រមាណ ២,១០០ម៉ែត្រពីដី ដើម្បីវាយតម្លៃពីសុវត្ថិភាព ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi1ni15Q-SoKfgp5v2pGrUqbyQ3DCk2npkI2GLIdcFbYPUuQFhGqJv7VJgQI_bzGP2pLGPFgyY_OIKHajnn0BqQ18kLjNwXaMjghw0eMgtg4LG3PZsr10FwNlLj6NTUNOi_whn9kYAtDCqMYUoxjJuLMqtasfBWT4E-vzI6pUQYPCrIb9EphzdekzSz8T3R/s1920/image_2024-11-21_08-24-34%20(3).png

កន្លងមក ក្រុមហ៊ុន Beta Technologies ធ្លាប់បានផលិតរថយន្តតាក់ស៊ីអគ្គិសនីហោះដោយស្វ័យប្រវត្តិ ម៉ាក Alia-250 ដែលស្លាបរបស់តាក់ស៊ីបានផលិតតាមស្លាបបក្សី ។ តាក់ស៊ីអគ្គិសនីហោះរបស់ក្រុមហ៊ុន គឺមានស្លាបប្រវែង១៥ម៉ែត្រ និងបំពាក់ដោយថ្មលីចូមដង់ស៊ីតេខ្ពស់ ។ វាអាចហោះហើរក្នុងចម្ងាយផ្លូវរហូតដល់ ៤០២គីឡូម៉ែត្រ និងហោះលឿនបំផុត ស្មើនឹង២២២គីឡូម៉ែត្រក្នុង១ម៉ោង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjbTAsTAG_toeMDgKCtAxXY6bWJCWdHfxNRNtpvdPQRSTVD5iL5PTRTu1s8J-ExRXtQLxWREaLmWk3hDCLl_sMoYIYdfVAsTFGcT891nazKwPN4X9M0hNzMgpv0De8KEXhWZ5b9-PnhRHczfOETLErW3G2z2XyxRClES0Wy0zBoTSWdbSWKY8HaNZx3U4yF/s1280/image_2024-11-21_08-24-34.png

ក្រុមហ៊ុនបានបង្ហាញពីចំណុចខ្លាំងថា ការផលិតយន្តហោះ Alia-CX300 CTOL គឺជាការប្រើប្រាស់ថាមពលអគ្គិសនី ដែលអាចជួយសន្សំសំចៃថវិកាថ្លៃប្រេងឥន្ធនៈ ហើយវានឹងបញ្ចេញជាតិពុលលើបរិយាកាស តិចជាងយន្តហោះចាក់ប្រេងម៉ាស៊ូត ។ ក្រុមហ៊ុនមានគោលដៅប្រើប្រាស់យន្តហោះអគ្គិសនីសម្រាប់ដឹកជញ្ជូនអ្នកដំណើរ និងដឹកទំនិញផ្សេងៗ នាថ្ងៃអនាគត ៕

ដំណោះស្រាយបរិស្ថាន! ផ្លូវថ្នល់ធ្វើពីកាកសំណល់ផ្លាស្ទិកទទួលបានជោគជ័យមិននឹកស្មានដល់

0

ប្រទេសអង់គ្លេស ៖ MacRebur គឺជាក្រុមហ៊ុនអង់គ្លេសបានផលិតសារធាតុបន្ថែមចេញពីកាកសំណល់ផ្លាស្ទិក ដើម្បីធ្វើផ្លូវថ្នល់ជំនួសជ័រកៅស៊ូ ។ កាកសំណល់ផ្លាស្ទិកទាំងនេះជួយឱ្យការប្រើប្រាស់ផ្លូវថ្នល់បានយូរអង្វែង, កាត់បន្ថយការប្រើប្រាស់ប្រេងឥន្ធនៈហ្វូស៊ីល, កាត់បន្ថយបរិមាណសំរាមផ្លាស្ទិកកប់ក្នុងដី និងចំណាយដើមទុនតិចធ្វើផ្លូវ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh-lCVw1PMPvpxzpR0QPzJNAAgNUC5Ws-IfmiJozdHIArNyrNCa1YSjvQfI5kxwJnSTBHRNFsxhN5tqDvIu7EKIa3GEYbC5MMd8h7vW5dvfBG7lcihzoLEa_2gvZmzar3bcFTT7V4OG5QgksgprfCA_5pOKe7zmk6iWpdrT9wqwnbO8dd5ZURUVGQp_Osi8/s961/image_2024-11-21_08-18-22.png
វិស្វករអង់គ្លេសឈ្មោះ Toby McCartney ធ្លាប់បានឃើញពលរដ្ឋឥណ្ឌាយកផ្លាស្ទិកមកដាក់ក្នុងរណ្តៅតាមផ្លូវថ្នល់ ទើបមានគំនិតធ្វើផ្លូវថ្នល់ពីសំរាមផ្លាស្ទិក តាមរយៈការច្នៃប្រឌិតថ្មីយកកំទេចតូចៗពីដបផ្លាស្ទិកមកប្រើប្រាស់ជំនួសជ័រកៅស៊ូ ។ រីឯលទ្ធផលបង្ហាញថា ផ្លូវថ្នល់មានវត្ថុធាតុដើមជាកាកសំណល់ផ្លាស្ទិក មានភាពរឹងមាំជាងផ្លូវថ្នល់ធម្មតា រហូតដល់៦០%, ប្រើប្រាស់បានយូរជាងមុន១០ដង និងពុំប៉ះពាល់បរិស្ថាន ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgKxQ60DwvdTyQ2yOpR6gDB4EgbFtkJqHmZMRqMMBh-HALSOTn0fHKu9Li6uswWt__dZTL8JAye5ze8M3VzPhUXLYSZbMCe7bK8jaY5BafJz7dCRsoSqAPosnwBRzkOxm_o6kNg-dkEexaso6rwSirDyhABFzo7D5HB31PAoZLtMIu6ggu80mAXGEWy2iPz/s1200/image_2024-11-21_08-18-23%20(2).png
វិស្វករអង់គ្លេសបញ្ជាក់ថា ផ្លូវថ្នល់ធម្មតាបានធ្វើពីកំទេចថ្ម និងខ្សាច់ ប្រមាណ៩០% និងជ័រកៅស៊ូ១០% ប៉ុន្តែផ្លូវថ្នល់របស់ក្រុមហ៊ុន MacRebur បានប្រើប្រាស់កាកសំណល់ផ្លាស្ទិកជំនួសជ័រកៅស៊ូ ។ កាកសំណល់ផ្លាស្ទិកនឹងធ្វើឱ្យផ្លូវរឹងមាំល្អ ហើយការប្រើប្រាស់ប្រេងឥន្ធនៈហ្វូស៊ីលនឹងធ្លាក់ចុះផងដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh0jxVrSrdLFBTp0yi0ZvQlFqVu7oQtDx99bnonb3DrdsVCncQbAGju5B3Cc6MYGiINMa_xUIY1bYVjr7QBGulrb6KOSTYqeNArh8rYRpAlm5aUYSxN8ANJFQVNJMeb__B2YxcWdjgSQnz0p61xwkKHec-yV1NT3EG48HrWmG_EYwHVd192xRepzqG0plrX/s1600/image_2024-11-21_08-18-23.png

វត្ថុធាតុចំនួន១តោន ផលិតពីកាកសំណល់ផ្លាស្ទិករបស់ក្រុមហ៊ុន MacRebur គឺស្មើគ្នានឹងការកម្ចាត់ដបផ្លាស្ទិក ចំនួន៨ម៉ឺនដប ឬថង់ផ្លាស្ទិក ចំនួន២លាន៨សែនថង់ ។ វាជួយកាត់បន្ថយការចំណាយដើមទុនធ្វើផ្លូវ ចំនួន១សែនដុល្លារអាមេរិក បើធៀបនឹងការធ្វើផ្លូវពីជ័រកៅស៊ូ ហើយថែមទាំងអាចជួសជុលផ្លូវឡើងវិញពេលខូច ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjyQUn0qx99xu69bZJ4V0f5-ILo6q0VJDsB7eEB15sWWHkh5YmrnLVWk0l_AWa8eUfl06oDVLgs77HmknQ1hFsZqoqr8xvPrk1aw7H5I0Q_iObcVmsqLFWZo7qnXLfaTDmZUHzxrIIGNVAG2kgI-3Z7lcLSOLTbxP3NmWy471_nK7M1tnmZiRXY7OL0DY0q/s1378/image_2024-11-21_08-18-24.png

នៅពេលផ្លូវរបស់ក្រុមហ៊ុន MacRebur ខូចទ្រង់ទ្រាយ យើងអាចជីកវាឡើងវិញ ហើយបន្ថែមកាកសំណល់ផ្លាស្ទិក ។ បន្ទាប់មក យើងយកវាទៅប្រើប្រាស់ម្តងទៀត ដែលនេះបង្ហាញពីដំណើរការផ្លាស់ប្តូរចុះឡើង ហើយវាមិនត្រឹមតែពុំប៉ះពាល់បរិស្ថានប៉ុណ្ណោះទេ តែផ្លូវរបស់យើងនឹងមានគុណភាពល្អ ។ នេះបើតាមការលើកឡើងរបស់វិស្វករអង់គ្លេស ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgHaUj5xc6vM5bflNpQoTFhyse28KnVQnvT-DTGhiL9G5uiImbn-nuMxSHcF-EBYCIX7-JKvYN7gXYOeoHpGnBkqu_ik3gIqFV6cD0ZKS6aUQ0bKcupRsUvX3BWu1-qACIzXm9N4A4goZguDBv4cg8cI-Gkrt0yQVuc6gF-Srcqnjza1rcVXTf2HYifsagX/s1800/image_2024-11-21_08-18-25.png

ភាពជោគជ័យរបស់ក្រុមហ៊ុនអង់គ្លេសបានធ្វើឱ្យពួកគេមានគម្រោងធ្វើផ្លូវថ្នល់ពីកាកសំណល់ផ្លាស្ទិកនៅប្រទេសផ្សេងៗ ដូចជា ៖ សហរដ្ឋអាមេរិក, អេស្ប៉ាញ, ក្រូអាត, ម៉ាឡេស៊ី, អេស្តូនី និងស្វីស ៕

កម្ពុជា ប្រឈមបាត់បង់ទឹកដីធំជាងកោះត្រល់ទៀត ប្រសិនថៃដណ្តើមបានកោះគុត

0

នាថ្មីៗនេះ បញ្ហាតំបន់ “ត្រួតស៊ីគ្នា” កោះគុត ត្រូវបានលើកជាប្រធានបទដ៏ក្តៅនៅលើបណ្តាញសង្គមថៃ ដោយរាជរដ្ឋាភិបាលថៃ បានប្រកាសត្រៀមខ្លួនរួចជាស្រេចក្នុងការធ្វើសង្គ្រាមជាមួយកម្ពុជា ប្រសិនបើកម្ពុជាមិនធ្វើតាមក្របខ័ណ្ឌ អនុស្សរណៈយោគយល់គ្នា MOU៤៤ រវាងកម្ពុជា-ថៃ កាលពីឆ្នាំ២០០១។

បើយោងតាមអនុសញ្ញាបារាំង-សៀម ឆ្នាំ១៩០៧ បារាំងបានកំណត់ថាកម្ពុជាទទួលបានដីមួយផ្នែកធំនៃកោះនេះ ឬស្មើនឹង ២/៣ នៃកោះគុតទាំងមូល រីឯភាគីថៃទទួលបានដី ១/៣ នៃកោះ។

នៅក្នុងករណី ថៃបានគ្រប់គ្រងកោះគុត នោះកម្ពុជានឹងបាត់ទឹកដី ២ភាគ៣ នៃលើកោះណេះ រួមទាំងទឹកដី ប្រមាណជា១៣០០០គីឡូម៉ែត្រការ៉េទៅប្រទេសថៃ ដែលចំនួននេះ វាច្រើនជាងកាលដែលកម្ពុជាបានបាត់បង់កោះត្រល់ទៅវៀតណាម ដែលមានទំហំ ៥៧៤គីឡូម៉ែត្រការ៉េតែប៉ុណ្ណោះ។

បច្ចុប្បន្ន ថៃ បានដាក់ពង្រាយកងទ័ព និងបានធ្វើការគ្រប’គ្រងលើកោះគុតស្ទើតែទាំងស្រុង ដោយមិនឱ្យភាគីខាងកម្ពុជា ដាក់ពង្រាយកងទ័ពនោះទេ។

គួរបញ្ជាក់ថា ប្រទេសថៃមានបទពិសោធន៍ចាញ់ក្ដីជាមួយកម្ពុជានៅប្រាសាទព្រះវិហារម្ដងរួចមកហើយ ដូច្នេះថៃនឹងមិនឱ្យបាត់បង់ទឹកដីកោះគុតទៅឱ្យកម្ពុជាម្ដងទៀតនោះទេ៕

 

មានដឹងអត់! តើតម្លៃម៉ូតូក្នុងទីផ្សារប្រទេសណាដែលថោ.កជាងគេលើពិភពលោក?

0

បច្ចុប្បន្នម៉ូតូគឺមានការពេញនិយមខ្លាំងណាស់ ជាពិសេសនៅអាស៊ី ដោយសារវាមានតម្លៃសមរម្យ និងងាយស្រួលប្រើប្រាស់។ ប៉ុន្តែតើលោកអ្នកដឹងទេថា ក្នុងចំណោមទីផ្សារម៉ូតូទាំងអស់ តើទីផ្សារប្រទេសណាដែលមានតម្លៃម៉ូតូថោ.កជាងគេបំផុតលើពិភពលោក? នេះបើយោងតាមគេហទំព័រទិន្នន័យម៉ូតូ (MCD) បានឱ្យដឹងថា ទីផ្សារខាងក្រោមនេះគឺជាទីផ្សារដែលមានតម្លៃម៉ូតូថោ.កជាងគេលើពិភពលោក៖

១.ទីផ្សារប្រទេសឥណ្ឌា៖ ការស្រាវជ្រាវរបស់ MCD ដែលជាគេហទំព័រទិន្នន័យម៉ូតូ បានបង្ហាញថា ឥណ្ឌាគឺជាប្រទេសដែលមានតម្លៃម៉ូតូទាបបំផុតក្នុងពិភពលោក មានន័យថា តម្លៃម៉ូតូមួយគ្រឿងក្នុងប្រទេសនេះខ្ពស់បំផុតគឺជាង ១,១០០ ដុល្លារអាមេរិកប៉ុណ្ណោះ។ លើសពីនេះបើនិយាយពីតម្លៃជាមធ្យមវិញត្រឹមតែ ៨៨១ ដុល្លារប៉ុណ្ណោះ ជាមួយចំណែកទីផ្សារ ៦៧.៤១% ហើយការពេញនិយមបំផុតនៅក្នុងទីផ្សារនេះគឺម៉ូតូដែលមានម៉ាស៊ីន ៥០-១២៥cc។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhPBt4rjg_aqdKmKVYyyvL1yPdyfXLQgKy_0xLY80iuaj5W544DkYv2UZvWxWLp7xR5EmtO9t2BvcazIiPPDljfO25GJhBig4TAsrBAiAz5tqn8WlD3tTUzPGrEcIYJChRIg4LJH8ktOfg5Zc7hF521JAMTRjQ1u74H5jej4IQk730GU9bDyQMM6MQ0YfVZ/s1024/image_2024-11-20_15-13-22.png

២.ទីផ្សារអាស៊ីអាគ្នេយ៍៖ ទីផ្សារដែលមានតម្លៃម៉ូតូថោកជាងគេទីពីរបន្ទាប់ពីឥណ្ឌាគឺអាស៊ីអាគ្នេយ៍ ឬអាស៊ាន។ យោងតាមគេហទំព័រទិន្នន័យម៉ូតូ តម្លៃខ្ពស់បំផុតរបស់ម៉ូតូនៅទីនេះគឺជាង ២,៥០០ ដុល្លារ ដែលមានម៉ាស៊ីន ១០១-២៥០cc ជាមួយចំណែកទីផ្សារ ៤៤.៦៥% ហើយតម្លៃជាមធ្យមគឺជាង ១,០០០ ដុល្លារប៉ុណ្ណោះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiF2iFoA7Ly8Uji3Z2qo5O-uLbP2R3IfdRdxD8I6fHCAgMIIHEbD8frzL02wcc29xuSCQodakD7dDNea7kpKsVYSWvdezjHUPAOYrS-itHujj0QveOdMKMEUvgJyxJJE6ZICludxPUeauaBvkKS2IiHz2CP9Kl3okAQj7XAxFQKtc8Sd9FelAiC1tr13xXI/s1500/image_2024-11-20_15-13-22%20(2).png
៣.អាមេរិកឡាទីន៖ ចំណាត់ថ្នាក់លេខបីក្នុងបញ្ជីគឺអាមេរិកឡាទីន ដែលជាតំបន់មានតម្លៃម៉ូតូខ្ពស់បំផុតជាង ៣,០០០ ដុល្លារក្នុងមួយគ្រឿង ជាមួយចំណែកទីផ្សារ ៤៥.៩៩% ដែលមានម៉ាស៊ីន ១២៦-២៥០cc ហើយបើនិយាយពីតម្លៃជាមធ្យមវិញគឺជាង ២,១០០ ដុល្លារអាមេរិក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjFNlZx0_0J101cObYWhL-K6umXncrfWklL6BZwCan-wt0W1HgPpI_QA5IOslXAjymQ15iOD9X80CVvQJUFCF0vurUlHQ1Shvi6nJ5t0nQDjaidVjCpUlVYmBvjJSDe3Slhn8mS6BQKIW_layS2_REnmk1EhVtB0Lz22Tk2SpWVVIWWqDmm2dTU_m6C3EEt/s1920/image_2024-11-20_15-13-22%20(3).png

៤.អឺរ៉ុប៖ អឺរ៉ុបមិនមែនជាទីផ្សារលក់ម៉ូតូថោកនោះទេ នៅទីនេះតម្លៃលក់ខ្ពស់បំផុតរបស់ម៉ូតូគឺប្រហែលជាង ១២,០០០ ដុល្លារក្នុងមួយគ្រឿង។ ក្នុងនោះម៉ូតូមានចំណែកទីផ្សារ ៣៧,៤៤% ដែលមានតម្លៃជាមធ្យម ៩៣៥២ ដុល្លារអាមេរិក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEizibxnLAbS_KCIXk4oMhw_L2Hka8SDXeEOQk6TbY2O5mrJyrtTqopW2Aoh5sPBz8nYLwR-L8WAulN_Yn_VGtwarPIJtYRZgUvFe4KWGazJ1RGV4VU8cWdKi0FRAylEuuCUBtQ16eewF-lj0nhtb2HsKiE5LA2r4GMEcNzPeJj4Xh9AOvC8m3SQNUnBVz_P/s2400/image_2024-11-20_15-13-23.png

៥.អាមេរិកខាងជើង៖ ទីផ្សារអាមេរិកខាងជើងក៏ជាតំបន់ដែលមានតម្លៃម៉ូតូជាមធ្យមខ្ពស់ជាងគេក្នុងពិភពលោកផងដែរគឺ ១៨,០០០ ដុល្លារក្នុងមួយគ្រឿង។ ជាពិសេសផ្នែកដែលមានចំណែកទីផ្សារធំជាងគេនៅទីនេះរួមមាន motocross (១៨.៩៣%), enduro (១៤.៦៨%) និង cruiser (១៣.៤៤%) ជាមួយនឹងតម្លៃជាមធ្យម ៥,៨៩៣ ដុល្លារ ទៅ ៨,៥០៣ និង ១៨,៦៦២ ដុល្លាររៀងគ្នា។ លក្ខណៈមួយរបស់អាមេរិកខាងជើង និងអឺរ៉ុបគឺជាចំណូលចិត្តរបស់ពួកគេសម្រាប់ម៉ូតូដែលមានគុណភាពខ្ពស់ និងមានសមត្ថភាពខ្ពស់ ដែលនាំឱ្យតម្លៃមធ្យមកាន់តែខ្ពស់៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiHy3qacsrvD_7P7wZyi4OZeYTf4E9HamcebDCv9sjnDilJe090OFjusNB9bL4YmfmPEM-YL6nI-ntOQa3E9dbZrb5yFXQXKoWCVYoI3chvkZ2uEHKiINr3uGINYJhVu_ex14C2OiMJqK7KM5djkO3-K3S8u3g9UajViYaaraZqTYZC0rDW4-MmX8bOUmdU/s741/image_2024-11-20_15-13-25.png