ថ្មីៗនេះនាយកប្រតិបត្តិ Meta លោក Mark Zuckerberg បានចំណាយលុយ ៣០០ លានដុល្លារអាមេរិកដើម្បីទិញនាវាយក្សដ៏ប្រណីតមួយក្នុងគោលបំណងជូនប្រពន្ធកូនដើរលេងមើលទឹកសមុទ្រនាថ្ងៃចូលឆ្នាំសកល។

Mark Zuckerberg ដែលត្រូវបានគេស្គាល់ថាជាបុរសពូកែថ្នមចិត្តភរិយា បានទិញកប៉ាល់ទំនើបដោយសម្ងាត់ដើម្បីទុក Surprised ភរិយា។ កប៉ាល់នោះមានឈ្មោះថា «Launchpad» គឺជាកប៉ាល់មួយក្នុងចំណោមកប៉ាល់ធំជាងគេលើពិភពលោក ដែលមានតម្លៃប្រមាណ ៣០០ លានដុល្លារអាមេរិក។
Launchpad ជាកប៉ាល់ប្រណីត និងទំនើបដែលមានបន្ទប់ចំនួន ១២ រោងកុនឯកជន កន្លែងហាត់ប្រាណ បាររាត្រី ភោជនីយដ្ឋាន និងកន្លែងសម្រាកលំហែកាយដូចជាស្ប៉ា និងសូណាជាដើម។ លើសពីនេះកប៉ាល់នេះក៏មានសួនទឹកសម្រាប់កុមារ រួមទាំងមានកន្លែងកម្សាន្តសប្បាយៗជាច្រើនទៀតផងដែរ។ ជាមួយប្រវែងសរុប ១១៨.៩ ម៉ែត្រ កប៉ាល់ Launchpad មានធ្នឹម ១៥.៨ ម៉ែត្រ មានតួដែក និងរចនាសម្ព័ន្ធអាលុយមីញ៉ូម អាចផ្ទុកមនុស្សបាន ២៦ នាក់ជាកប៉ាល់ដែលត្រូវបានរចនាឡើងដើម្បីឱ្យមានផាសុកភាព។
មិនដូចមុនទៀតទេ Mark Zuckerberg បានផ្លាស់ប្តូរហើយដោយឥឡូវនេះលោកតែងតែបង្ហាញពីជីវិតរស់នៅបែបអភិជន ជាមួយនឹងដំណើរកម្សាន្តបែបប្រណីតៗ ក៏ដូចជាប្រែក្លាយពីបុរសសាមញ្ញ ទៅជាបុរសបុរសដែលហៃសូបំផុត។ គួរបញ្ជាក់ដែរថា ថៅកែ Facebook និង Instagram រូបនេះបច្ចុប្បន្នគឺជាមហាសេដ្ឋីលំដាប់លេខ ៤ នៅលើពិភពលោក ជាមួយទ្រពសម្បត្តិសរុបប្រមាណ ២០២.៧ ពាន់លានដុល្លារអាមេរិក បន្ទាប់ពី Elon Musk, Larry Ellison, និង Jeff Bezo ៕










