Home Blog Page 6

ឥណ្ឌូណេស៊ីប្រមូលកាកសំណល់ និងសំរាមដើម្បីផលិតជាអគ្គិសនី

0

ស្របពេលពិភពលោកកំពុងខ្វះខាតប្រេងឥន្ធនៈសម្រាប់ផលិតអគ្គិសនីដោយសារសង្គ្រា.មនៅមជ្ឈិមបូព៌ាអូសបន្លាយ ឥណ្ឌូណេស៊ី នៅខែមីនា ឆ្នាំ២០២៦ បានពន្លឿនការអនុវត្តគម្រោងបំលែងកាកសំណល់ទៅជាអគ្គិសនី (Waste-to-Energy: WTE) ដើម្បីកាត់បន្ថយការកប់កាកសំណល់ក្នុងដី, កាត់បន្ថយបរិមាណកាកសំណល់ និងជាការប្រើប្រាស់ប្រភពថាមពលថ្មីជំនួសថាមពលចាស់ដែលខ្វះខាត ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiUkyfpNHQgG3KEuyUv7vFI2nWqkYi7CiMR7CWgtu-8PZgBD7mGVrtUotPwghMecht-OeUaNWSp33LswrXqYtAmIY0YnGT3zJ7awKhPjPiaAFRp3cvhSwbh2ekCaqYQnhXIsyJXE53dVUtwY7CGY-rokaeVOZqMBUWJyLN-vkfSemEJlLbdVN3s_zfVqx7F/s1280/photo_2026-03-31_10-36-55%20(2).jpg
ប្រធានាធិបតីឥណ្ឌូណេស៊ី លោក Prabowo Subianto បន្ទាប់ពីកិច្ចប្រជុំគណៈរដ្ឋមន្ត្រី បានបញ្ជាឱ្យពន្លឿនការផលិតអគ្គិសនីពីកាកសំណល់ ដោយផ្តោតលើការផ្លាស់ប្តូរកាកសំណល់នៅតាមទីក្រុងធំៗមុនគេ ដើម្បីដោះស្រាយបញ្ហាកាកសំណល់ដ៏ច្រើន ។ គណៈរដ្ឋមន្ត្រីឥណ្ឌូណេស៊ីបានប្រជុំពិភាក្សាជំរុញការអនុវត្តគម្រោងបំលែងកាកសំណល់ទៅជាអគ្គិសនី ចំនួន៣៤កន្លែង ជាពិសេស នៅទីប្រជុំជនមានមនុស្សរស់នៅច្រើន ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh2n3qNWZS6TxGViwLbPMmaagcAYJUK_16IHlJMUCYa45gMtM7CKbxK2L90tSYQ1g2xeuCHwhC-5wI0J84cXtxGeTHXXnJdBOwmwdQpNmPbDHEOFZlclfitqnvmofR4gex69hqMCXXIRhOZSoIAaJ4sgrgtpI6IDvNOIIbY9bM5BjyzSneRJ3vcuCo0Q4jO/s1280/photo_2026-03-31_10-36-55.jpg
តាមការចុះផ្សាយរបស់សារព័ត៌មានបរទេស គម្រោងផលិតអគ្គិសនីពីកាកសំណល់ (Waste-to-Energy: WTE) គឺជាផ្នែកមួយនៃយុទ្ធសាស្ត្រជាតិដើម្បីដោះស្រាយបញ្ហាបរិមាណសំរាមក្នុងទីក្រុងកើនឡើងជាបន្តបន្ទាប់ និងកាត់បន្ថយការកប់កាកសំណល់ក្នុងដី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhbWj3cjnslxjfjjMjp0nTj3Em7PCliqTHZyBlwF9GTPMikv8VsH6S57VlPYzczWI_Xk_OUO2-5ycAiVHZ02HHRGAhBeIjFCaldOhXvKnn6jjQaKi4f6vcRXuRwxB7wvmf0H29-BU_F6SmEYsLBEilw6jym2VbkDQxlvZ0_w5MnfSj6TglV4v3j8GDQ1NPn/s600/photo_2026-04-01_08-29-41%20(2).jpg

សេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាលឥណ្ឌូណេស៊ីផ្សព្វផ្សាយកាលពីថ្ងៃទី២៥ ខែមីនា ប្រធានាធិបតីឥណ្ឌូណេស៊ី លោក Subianto បានលើកឡើងពីភាពចាំបាច់ដែលរដ្ឋាភិបាលត្រូវចាត់វិធានការយ៉ាងឆាប់រហ័សក្នុងការគ្រប់គ្រងកាកសំណល់ជាច្រើនកន្លែង ព្រមទាំងពង្រីកការផលិតអគ្គិសនីក្នុងប្រទេស ។ ឥណ្ឌូណេស៊ីកំពុងអភិវឌ្ឍន៍គម្រោងបំលែងកាកសំណល់ជាអគ្គិសនីនៅតាមទីក្រុងធំៗដែលមានមនុស្សរស់នៅកកកុញ ដូចជា ៖ ទីក្រុងហ្សាកាតា បាឌុង និងសេម៉ារាំង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhCNqFoUyyK59aWihxjt_NI5Dhw0H-xKxIhJKgLBf8UhuQk_DlTnjjU9_LAow5doA0RL00BeT2NTHqscr6gMMtjKDHMD3lcBMXT8qG10vlz3hlNVgn7qQJPVThZ8WaElQoEp9cEFgcJV80fHGwB5MmYDx7ght2L4ecHfC-j0guv5PmwqdNIB8gFWzd71O6X/s1280/photo_2026-04-01_08-29-41.jpg

ទោះយ៉ាងណា ការអនុវត្តគម្រោងនេះប្រឈមនឹងបញ្ហាមួយចំនួន រួមមាន ៖ ការចំណាយថវិកាច្រើន, បញ្ហាបរិស្ថាន (ឧស្ម័នពុល ប្រសិនបើគ្រប់គ្រងមិនល្អ) និងតម្រូវឱ្យមានការបែងចែកកាកសំណល់តាមប្រភេទ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgSZk-owWL5pkPzj7wj1vi19D8THdbjQ8ePfk39QjraJ6sTfG2S1JRpuCNbrBGFAz7XQ0NIZIhqgIkzAA3nE4xbaRWxLVkT2Fes393z8yI-soGTOVXp_TvBqAVBb29ng7qdaODQZ_4A6hd9gCZ29UUvllrU-IosItTTtYej-_Oo3Gkv0k5StpYwqatohfJe/s747/photo_2026-03-31_10-36-56.jpg

បច្ចុប្បន្ន បរិមាណកាកសំណល់នៅឥណ្ឌូណេស៊ី ស្មើប្រមាណ៣៥លានតោនក្នុង១ឆ្នាំ ហើយឥណ្ឌូណេស៊ីបានចាត់ការកាកសំណល់ត្រឹមតែ៦០% ប៉ុណ្ណោះ ប្រសិនបើគម្រោងទទួលបានជោគជ័យ នឹងជួយកាត់បន្ថយការប្រើប្រាស់ដីសម្រាប់កប់កាកសំណល់ រហូតដល់៩០%, កាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ក្នុងប្រទេស ស្មើ៨០%, អាចផលិតអគ្គិសនីដល់១៥មេហ្គាវ៉ាត់សម្រាប់រោងចក្រនីមួយៗ និងកាត់បន្ថយការពឹងផ្អែកលើឧស្ម័ន LPG (ហ្គាស) ៕

សមាសភាពរដ្ឋាភិបាលថ្មីរបស់ថៃក្រោមការដឹកនាំរបស់​ Anutin បានលេចជារូបរាងហើយ

0

លោក Anutin Charnvirakul ត្រូវបានព្រះរាជក្រឹត្យប្រកាសតែងតាំងឱ្យកាន់តំណែងជានាយករដ្ឋមន្ត្រីថៃអាណត្តិទី២ និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦ និងត្រៀមខ្លួនចូលរួមក្នុងពិធីស្បថមុនពេលឡើងកាន់តំណែង ។ ទន្ទឹមនឹងនេះ មានរដ្ឋមន្ត្រីចំនួន១៣រូបនៅតែរក្សាតំណែងចាស់ ព្រមទាំងមានរដ្ឋមន្ត្រីថ្មីចំនួន១៤រូប ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhk7UM945XbG_SQMXyuapqg4SZDwGKT9inW4hN3DLCBUnMHpWnmlU_yc3IX0UTQ1CBAooR9XQynFqZiWEmikqMaU8WZV3R1ghGBhchHXnX7rppl3uqnykbF5Vt5idGUqwQTcKMbtnMV67DQJwmF8v-l4LESlJ8seys8fnbI6SSSQz7-IZAo8pWASnaUziZh/s1200/photo_2026-03-31_16-42-08%20(2).jpg

នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ ព្រះមហាក្សត្រថៃ Maha Vajiralongkorn បានចេញព្រះរាជក្រឹត្យតែងតាំងលោក Anutin ជានាយករដ្ឋមន្ត្រីថៃទី៣២ អាណត្តិទី២ ជាផ្លូវការ ដោយយោងតាមសេចក្តីប្រកាសចុះថ្ងៃទី១៩ ខែមីនា ។ គណៈរដ្ឋមន្ត្រីថៃបានជូនដំណឹងទៅលោក Anutin ឱ្យត្រៀមខ្លួនចូលគាល់ព្រះមហាក្សត្រដើម្បីស្បថមុនឡើងកាន់តំណែងនៅថ្ងៃទី៦ ខែមេសា ខាងមុខ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgI_Hc8M1oUMm7uHEyyZaqkAxJBicp4-xDTpJhCcHxMvKtZoy555yTu1CUhTCMV5lc0fT4px8kNOJMmz-zuaqu-EkRgnTSzI8FXDcPqkaswo-Ii_XEIkEPL1e5keESa4hlE3gLU1oJ1GbeLhIkBs2BUxKMDVqKP-EW35YkVQHfBiDlfDton4PIgDHNweDT8/s800/photo_2026-03-31_16-42-08.jpg

ចំណែករដ្ឋមន្ត្រីសំខាន់ៗក្នុងរដ្ឋាភិបាលថ្មីអាណត្តិថ្មី រួមមាន ៖

១-លោក ផិផាត់ រ៉ាឆាកិច្ចប្រាកាន ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងគមនាគមន៍
២-លោក ស៊ុងសាក់ ថងស៊ី ឧបនាយករដ្ឋមន្ត្រី
៣-លោក អេកនិទិ និទិថាន់ប្រាកាត ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ
៤-លោក ស៊ីហាសាក់ ពុងកេតកែវ ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងការបរទេស
៥-អ្នកស្រី ស៊ុផាជី សុថាំផាន់ ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh3V3sFXBW2o_wH_yUCOh2gK6UTf09HAwU7S87pegO0bmeW0e_gLBaZVxco1IgymxNd1phUT_81F0mA_Fw9COM1BAmUgudhxX2Biv8gfXC1-gbfF-v72trdVxX0Hb9Tkj5H8mz0lPNHMIJXwIdjnacmLJVK7P-z2Q9BYT5BdXYh7KFomejljaho65CMSoR8/s850/photo_2026-03-31_16-42-09%20(2).jpg

ទោះជារដ្ឋាភិបាលចម្រុះរបស់ថៃមានការចូលរួមពីគណបក្សចំនួន១៦ ស្មើនឹង២៩២សំឡេង ប៉ុន្តែមានគណបក្សធំៗតែ២ប៉ុណ្ណោះដឹកនាំរដ្ឋាភិបាល គឺគណបក្សភូមិចៃថៃ និងគណបក្សភឿថៃ ។ លោក Anutin បានឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីរយៈពេល៦ខែក្នុងអាណត្តិដំបូង គិតចាប់ពីខែកញ្ញា ឆ្នាំ២០២៥ ដែលពេលនោះ រដ្ឋាភិបាលគណបក្សភូមិចៃរបស់លោកមានសំឡេងតិចត្រឹមតែ១៤៦សំឡេង បន្ទាប់មក គណបក្សភូមិចៃថៃ ក៏ទទួលជ័យជម្នះក្នុងការបោះឆ្នោតកាលពីថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៦ ដែលជាការឈ្នះលើកដំបូងតាំងពីថ្ងៃបង្កើតគណបក្ស ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh1j4ZuthB9ir0rqWauYNFGKsn8lHg-oGwa2XcTwlJIetXDyPBtsXW7OkJzjotWaGtGuCAAz9bqeAv6O44Ofrk_2JZ8_4vC0iNLYZDsD_6_xPIUKhtH7JzxQ4sfO3Uy5OoN9DAxs8TxEKH3G62J_EOnod0U4R30zK4rTuHKYCwzZoBGAHrxTF3VN1sWbkdo/s850/photo_2026-03-31_16-42-09.jpg

ក្រោយមានព្រះរាជក្រឹត្យតែងតាំងឱ្យឡើងកាន់តំណែង លោក Anutin និយាយថា នេះជាក្តីមេត្តារបស់ព្រះមហាក្សត្រ ពួកយើងគ្រប់គ្នានឹងប្រឹងប្រែងបំពេញការងារឱ្យអស់ពីសមត្ថភាពដើម្បីបម្រើពលរដ្ឋ ហើយបន្ទាប់ពីបញ្ចប់ពិធីស្បថឡើងកាន់តំណែង លោកនឹងកោះប្រជុំគណៈរដ្ឋមន្ត្រីជាបន្ទាន់ ។ រួចហើយ លោកនឹងថ្លែងគោលនយោបាយរដ្ឋាភិបាលទៅកាន់រដ្ឋសភា ដែលគោលនយោបាយនេះបានមកពីការប្រមូលមតិយោបល់ពីគ្រប់វិស័យ និងពិភាក្សាជាមួយគណបក្សរដ្ឋាភិបាលចម្រុះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgGt7_OJSTlVWVQy1ac896RpSldJCw4wY4OnS2PFnQG8Gnacs77KFw2u3aKW0r7fHAnAeeNtmZhNABt_aqNghUYYzWLgeZwqFMD77VzagOE5m5QV5Rwqvdmsl0IWsI5Z_XPiKq9ou3yFJZw_2UBKgqD0i8G5BWij98hB44Qy_8PvjQrP_mP-mQfay_JgWeb/s989/photo_2026-03-31_16-42-09%20(3).jpg

នេះជាការឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរនយោបាយនៅប្រទេសថៃទាំងស្រុងទៅកាន់រដ្ឋាភិបាលដឹកនាំដោយគណបក្សភូមិចៃថៃ ដែលមានលោក Anutin កាន់តំណែងជានាយករដ្ឋមន្ត្រីផង និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃផង ព្រមទាំងមានរដ្ឋមន្ត្រី១៣រូបនៅតែរក្សាតំណែងចាស់របស់ខ្លួន ជាពិសេស រដ្ឋមន្ត្រីមកពីគណបក្សភូមិចៃថៃកាន់តំណែងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងក្រសួងគមនាគមន៍ ៕

លោក ស សុខា បញ្ជាឱ្យស្នងការរងខេត្តបន្ទាយមានជ័យនាំខ្លួនកូនប្រុសមកទទួលខុសត្រូវចំពោះមុខច្បាប់ជាបន្ទាន់!

0

ក្នុងនាមជាឪពុក ប្រាកដជាដឹងថាកូនកំពុងលាក់ខ្លួននៅឯណា! ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តម ស សុខា បានប្រកាសឱ្យស្នងការរងនគរបាលខេត្តបន្ទាយមានជ័យ សហការជាមួយសមត្ថកិច្ច ដើម្បីនាំខ្លួនកូនប្រុស ឈ្មោះ ស៊ីវ ជ័យសិដ្ឋ មកទទួលខុសត្រូវចំពោះមុខច្បាប់ ខណៈអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម និងអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បាននិងកំពុងអនុវត្តបទបញ្ជា ដាក់ឈ្មោះជនបង្កក្នុងបញ្ជីខ្មៅមិនឱ្យចាកចេញពីប្រទេស។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh5Pn2UDtDt9wOtkSYCWJ7LJfUKzolMSl4YNoh4jP0SN_W66fm0jypJgiiSC52TOeWW0KfHTbWm2AaxvaMI9vxYpqJgUFNM0vr3eopswRGVwv3UUqN1JbyxcGrAVDSxYaCEzCgzp0n0nMDUmI2xjs9JNoCUrPGlVBhSLpvIaMULuUm1Q1FofV0o8wyuPkmk/s750/photo_2026-03-31_14-32-12%20(2).jpg

យោងតាមការបញ្ជាក់នៅលើគណនីហ្វេសប៊ុកផ្លូវការរបស់ លោក រ៉េន រតនៈ អ្នកនាំពាក្យរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅថ្ងៃទី៣១ ខែមីនា នេះបានឲ្យដឹងថា លោកឧបនាយករដ្ឋមន្ដ្រី ស សុខា បានណែនាំឱ្យលោកស្នងការរងខេត្តបន្ទាយមានជ័យ សហការជាមួយសមត្ថកិច្ច ដើម្បីនាំខ្លួនកូនប្រុស មកទទួលខុសត្រូវចំពោះមុខច្បាប់ ខណៈអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម និងអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បាននិងកំពុងអនុវត្តបទបញ្ជា លោកឧបនាយករដ្ឋមន្ដ្រី ស សុខា ដាក់ឈ្មោះជនបង្កក្នុងបញ្ជីខ្មៅមិនឱ្យចាកចេញពីប្រទេស ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgBcaaNaF8LI9teiDoPDptG42apC48zQPfghz_1YK-ZXBnY6rdPHHCY_q40IDVAOmS4yPDaBb7PXTnGXqkDHLmKvNIY3WeKAj_pzOcbZPCn471P2NwRLEL5D1pmT57vgy1-QbBohtMqS-IaoCt0PQsufJbTI1N-kjYEq5ZxVhYrhMAPYatQWTW_bUOOtOt-/s960/photo_2026-03-31_14-32-13.jpg

លោកឧបនាយករដ្ឋមន្ដ្រី ស សុខា ក៏បានណែនាំជាថ្មីទៀតឱ្យអគ្គស្នងការនគរបាលជាតិ និងស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង អនុវត្តការងារនេះឱ្យបានលឿន ដើម្បីឈានទៅឃាត់ខ្លួនជនបង្ក។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjVL_GL2sGXiHz3HapV0CKEqJufpYMjQwmEbS2KQhlvn5HsJluATcut1vKZnI7JMBZwjYBQQarcW9v0nbDObUv7r_fhtegyihpWX-AflJoXLelpF_KJ_D_ChvJ0UuDYAyBbii5F61hKDltofb-bYlKP7gfRTWLnfyKsAtUiXRkx7yCjHt_Xd4vkg2Fj74Yk/s1024/photo_2026-03-31_14-32-13%20(2).jpg
    លោកឧបនាយករដ្ឋមន្ដ្រី ស សុខា ជឿច្បាស់ថា «លោកស្នងការរង ក្នុងនាមជាឪពុក ប្រាកដជាដឹងថាកូនកំពុងលាក់ខ្លួននៅទីណា»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgLN5RkeAS5IJZeHErIQFWVnwSBM879_uC-TmxbcP8SbYqay5YhKIpPj6_9YUmcB18RgRlVKhKfU-FTWxyqBpxKdz9Al4fQq6VBa5Cc2dLjxbNBFvqmP0a5Hml3x8NwtjP3SJcR5jxWhXYKDM9l1EML-_9PIufxUVjHRfA6uxI5KBHtOvQgEPF7aJ-ht8Wm/s1280/photo_2026-03-31_14-32-12.jpg

    សូមរំលឹកថា ការចេញបទបញ្ជានេះ ធ្វើឡើងបន្ទាប់ពី បន្ទាបពីមានគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ ដែលកេីតឡេីងនៅយប់ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦ នៅស្រុកមោងឬស្សី ខេត្តបាត់ដំបង ដែលមនុស្សចំនួន ៦នាក់ត្រូវបានស្លាប់ រួមទាំងទារក នៅក្នុងផ្ទៃមាតាផងដែរ ដែលបង្កឡេីងដោយរថយន្តមួយគ្រឿងបុកពួកគាត់ហើយរត់គេចខ្លួនបាត់៕

     

Jungkook ទទួលបានការសរសើរចំពោះការច្រៀងផ្ទាល់បានល្អ

0

វីដេអូឃ្លីបដែលត្រូវបានបង្ហាញនៅក្នុងឯកសារ Netflix រៀបរាប់ពីដំណើរការផលិតតន្ត្រីរបស់ BTS ក្នុងអំឡុងពេលនៃការវិលត្រឡប់មកវិញថ្មីៗនេះបានធ្វើឱ្យទស្សនិកជនសរសើរមិនដាច់ពីមាត់ទៅលើ Jungkook។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjj18MrG-w7j0db_7IjtyI_IngW_eAQA45ojbkNzPmK2Mw3bivJ-FioD8pGl_AUF9OyIHDrsdMICxrk5Osjlk0tnrPwypyVcKrsKL9gNH5Ok9hvP5RgO0CVftn0I47ODY9YrxPDkCkIhJwE4xagDZa29v_S7DBZHlAU1ddwCZHm9kD1eLNiH6w3b9UsqRz2/s2000/image_2026-03-31_10-46-47.png
ការច្រៀងបទ « SWIM » ជាមួយនឹងសំឡេងច្រៀងឆៅៗ និងមិនទាន់កែច្នៃរបស់ Jungkook ជាមួយនឹងគុណភាពឆៅនេះពិតជាបានបង្ហាញថាជាចំណុចវិជ្ជមានដ៏សំខាន់មួយ ដែលអនុញ្ញាតឱ្យអ្នកទស្សនាយល់ឃើញយ៉ាងច្បាស់អំពីអំណាចសំឡេង និងការគ្រប់គ្រងរបស់តារាចម្រៀងរូបនេះ។ ភ្លាមៗបន្ទាប់ពីត្រូវបានចែករំលែក វីដេអូនេះទទួលបានការមើល និងមតិយោបល់រាប់រយរាប់ពាន់យ៉ាងឆាប់រហ័ស។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjS1iqLGdTZetQv13AUc1vUF62qko4DYNGzrqPsKe1006leeZD5fMhKv0yzR0ICGz7IqJZ4Ixcl40YwekTwHNp4DZRAe2B-v784U4yxfmNEPlpi9nedQBbr55E-KzBF9sD-MavWruOnSmX17kg42_to9KpdXE0T-QNC4X2TS-73ic5jZ-u79DYNTUqrnPZQ/s800/image_2026-03-31_10-46-45.png
មតិជាច្រើនបានបង្ហាញថា ការច្រៀងផ្ទាល់របស់ Jungkook ដែលជាការច្រៀងដោយផ្ទាល់ ដោយមិនមានការកែច្នៃសំឡេងបានបង្ហាញពីអារម្មណ៍ពិត និងងាយស្រួលស្តាប់ជាងកំណែស្ទូឌីយោផ្លូវការ។ អ្នកទស្សនាជាច្រើនថែមទាំងបាននិយាយថា កំណែនេះ ល្អជាងកំណែដើមឆ្ងាយណាស់។ អ្នកគាំទ្របានសរសេរថា នេះជាសំឡេងរបស់អ្នកចម្រៀងសំខាន់ពិតប្រាកដគួរតែមាន។ ខ្ញុំពិតជាចង់បានកំណែពេញលេញរបស់ Jungkook ច្រៀងបទចម្រៀងនេះ។ លើសពីនេះ អ្នកទស្សនាជាច្រើនបានបង្ហាញពីបំណងប្រាថ្នារបស់ពួកគេសម្រាប់ក្រុមហ៊ុនក្នុងការចេញកំណែទោលពេញលេញនៃបទ «SWIM» របស់ Jungkook។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiX7vWFiZvG_ziOF_tuqXa3NbSAcCgjG9QPiT4eNOMcxo5C7WaDtf5CdED7_8mR5OxT8GaJBXWP25tluuqVuk9J6IoJEl2IN8f1ZqTsAdtqOzawFQX5oLJBc5_aP1wUtn60QAJx250Brcq54ggw1hSqQlS_xcQGvC7_QmQfCi4NHO0SUbZ_XDwgkfJLU1FB/s1350/image_2026-03-31_10-46-46%20(2).png

ចំណុចមួយក្នុងចំណោមចំណុចដែលត្រូវបានពិភាក្សាញឹកញាប់បំផុតគឺភាពខុសគ្នានៃដំណើរការសំឡេង។ អ្នកប្រើប្រាស់អ៊ីនធឺណិតជាច្រើនជឿថាកំណែស្ទូឌីយោនៃបទ SWIM ប្រើការលៃតម្រូវដោយស្វ័យប្រវត្តិច្រើនពេក ដែលបណ្តាលឱ្យសំឡេងរបស់សមាជិកម្នាក់ៗលាយឡំគ្នា និងបាត់បង់ភាពផ្ទាល់ខ្លួនរបស់ពួកគេ។ ផ្ទុយទៅវិញ កំណែផ្ទាល់របស់ Jungkook មានអារម្មណ៍ថា មានខ្យល់អាកាស ច្បាស់លាស់ និងសម្បូរបែបខាងអារម្មណ៍។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi2FR2GYlUWlN7tcG8rPt7lEzTB2-3VCPAopQgy-KzqQWEsZWZKxeFmIXdTihR0s_fmrDj3FUXwvZU1OSJih9BVOBzoXfPcryJPfPUltTuDmFEduLtAXvsClgwgkigA9VN7oRxLj8cTDA57JuiDf4AAQEy-g2IUsxEdFDNMmygmNxe6g7uBA2hlgGMoOXhs/s1000/image_2026-03-31_10-46-46.png
បាតុភូតនេះបង្ហាញម្តងទៀតថា ភាពទាក់ទាញរបស់ Jungkook មិនត្រឹមតែកើតចេញពីកិត្តិនាមទូទាំងពិភពលោករបស់ BTS ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមកពីជំនាញសម្តែង និងសំឡេងដ៏មានស្ថេរភាពរបស់លោកផងដែរ។ នៅក្នុងបរិបទដែលអ្នកស្តាប់កាន់តែចាប់អារម្មណ៍លើការសម្តែងផ្ទាល់ ការបង្ហាញបែបនេះកាន់តែពង្រឹងជំហររបស់សិល្បករ និងអនុញ្ញាតឱ្យពួកគេឈ្នះលើសាធារណជនជាមួយនឹងទេពកោសល្យរបស់ពួកគេ៕

Ju Jingyi ប្រឈមនឹងជ.ម្លោះកិច្ចសន្យា៤៣លានដុល្លារអាម៉េរិក

0

តារាសម្តែងចិន Ju Jingyi បច្ចុប្បន្នកំពុងជាប់គាំងក្នុងវិបត្តិធ្ងន់ធ្ងរមួយ ខណៈដែលជម្លោះកិច្ចសន្យារបស់នាងជាមួយ Siba Media កាន់តែធ្ងន់ធ្ងរឡើង។ យោងតាម QQ តារាសម្តែងរាជនីសម្រស់រូបនេះកំពុងស្វែងរកការបញ្ចប់កិច្ចសន្យារបស់នាង ដោយចោទប្រកាន់ Siba Media ថាបានកេងប្រវ័ញ្ចកម្លាំងពលកម្មរបស់ខ្លួននិងដកហូតប្រាក់ចំណូលរបស់នាង។ ជាការឆ្លើយតបក្រុមហ៊ុនបានវាយបកវិញដោយនិយាយថា នាងមនុស្សមិនដឹងគុណ និងចោទប្រកាន់ពីការរំលោភកិច្ចសន្យា។ ពួកគេថែមទាំងអះអាងថាមានភស្តុតាងនៃការប្រព្រឹត្តខុសផ្នែកសេដ្ឋកិច្ចធ្ងន់ធ្ងរ ដែលអាចបំផ្លាញអាជីពរបស់នាង ប្រសិនបើត្រូវបានបង្ហាញ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh8KtOQV9kn9pqGLQluA4BdB9hL723frxRLGiFWRYSLiNv7KYbDeSJH9CxzmVArHwKzuVR1ihc-urvQpnWzZhH2Ryjuyf26cAtaa0LeCvwwoTrx1QEZfXmDGOfkUy9Vzv84moqi74B3fVae6vfhXGQaXbs4udMHHjVdDuEkE7PIjdYjv-lg8-tUiF82S6eW/s1280/image_2026-03-31_09-47-57.png
ខណៈពេលដែលវានៅតែមិនច្បាស់ថាអ្នកណាជាអ្នកខុស របាយការណ៍ពី 163 បង្ហាញថា Ju Jingyi បច្ចុប្បន្នស្ថិតក្នុងស្ថានភាពមិនអំណោយផល។ ក្រោមកិច្ចសន្យាដែលមានស្រាប់របស់នាងត្រូវបានចងភ្ជាប់ជាមួយ Siba Media រហូតដល់ឆ្នាំ ២០៣៣។ ប្រសិនបើនាងជ្រើសរើសបញ្ចប់កិច្ចព្រមព្រៀងឥឡូវនេះ នាងនឹងត្រូវបង់ប្រាក់សំណងចំនួន ៣០០លានយ័នប្រមាណជាង៤៣លានដុល្លារអាម៉េរិក ដែលជាតួលេខដែលត្រូវបានពិពណ៌នាថាជា ថ្លៃសេរីភាពដ៏ច្រើនលើសលប់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjDm_3j-DkeIyRiT4H9aJAlTzxqXsb8AqcTLBb1t8FVOSrP2H0hDlwzSx3V9Ap9C8UvlXLVRq0oAic9LAK9U_lqT3Bx3I_iIB3uKcBqetiAQYwChEKkPK7rez_n5EWPiJgSkvCVHA2of6xlb-7lEsZvTQOS-3QBLuDHzVOxrLW3cIVGV-HKCa_FFPpAbK1M/s2048/image_2026-03-31_09-47-51.png

របាយការណ៍ហិរញ្ញវត្ថុបានបង្ហាញបន្ថែមទៀតថា ទោះបីជាធ្វើការដោយមិននឿយហត់អស់រយៈពេលមួយទសវត្សរ៍ក៏ដោយ ក៏ Ju Jingyi រកចំណូលបានត្រឹមតែប្រហែល ១៣៩ លានយ័នប្រមាណ២០លានដុល្លារមុនបង់ពន្ធប៉ុណ្ណោះ។ ជាមួយនឹងស្ថានភាពហិរញ្ញវត្ថុបច្ចុប្បន្នរបស់នាង វាស្ទើរតែមិនអាចទៅរួចទេសម្រាប់តារាស្រីរូបនេះក្នុងការមានលទ្ធភាពបង់ប្រាក់ពិន័យដ៏ច្រើនបែបនេះ ទោះបីជា Ju Jingyi ចង់ចាកចេញយ៉ាងខ្លាំងក៏ដោយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi5z6W_ItTWz3byJ-ML_BM8-YF_emXjuqY4IttUfRJUHE9B8VwLZFreUSL02-EIe6GuJSmxT8Uutt1yw8xjD0iXjelLoI90LRUQUWVB7sp7hVcCjOzjJnrOvfuoASJ7lb2AKs45CQZZaB4m-cQDgysmfWKUMpjtG_8TgaqrgFR5f5v6NJ-jv3qiPXEsAe17/s2048/image_2026-03-31_09-47-52%20(2).png
ជាលទ្ធផល តារាស្រីរូបនេះកំពុងពិចារណាចាត់វិធានការផ្លូវច្បាប់ប្រឆាំងនឹងក្រុមហ៊ុន Siba Media ដោយសង្ឃឹមថានឹងកាត់បន្ថយបន្ទុកហិរញ្ញវត្ថុ។ ទោះជាយ៉ាងណាក៏ដោយ ផ្លូវនេះត្រូវបានគេរំពឹងថានឹងវែងឆ្ងាយ និងលំបាក ដោយសារជម្លោះនេះពាក់ព័ន្ធនឹងបញ្ហាសេដ្ឋកិច្ចស្មុគស្មាញដែលអាចអូសបន្លាយអស់ជាច្រើនឆ្នាំ។ លើសពីនេះ ក្រុមហ៊ុន Siba Media ត្រូវបានគេជឿថាមានវិធីផ្សេងៗគ្នាដើម្បីពន្យារពេលដំណើរការផ្លូវច្បាប់។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjdoS1M3YA4hpG69oXcJmXLv0WudW66TTaZdBecTp7PHulub4DWkrFURwSid44CZJtZxIwS2F9vX9lho0guO2FM-KKV3ebNSYNn-OTAFS393tAShQblggWd1S8MAxse9eRqQ3LCL_kasRnv6rKdpZJIBYflNEIZxVJZNEwhrMng5dghmK-RWpQZynaJukxQ/s1200/image_2026-03-31_09-47-52.png
    ផលវិបាកពីជម្លោះនេះក៏បានប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់អាជីពរបស់នាងផងដែរ។ ដោយសារតែជម្លោះដែលមិនទាន់ដោះស្រាយបាន អ្នកនៅក្នុងឧស្សាហកម្មនិយាយថា ក្រុមហ៊ុនផលិត និងអ្នកផ្សាយមានការស្ទាក់ស្ទើរក្នុងការធ្វើការជាមួយនាង។ ដោយសារតែក្រុមហ៊ុន Siba Media នៅតែរក្សាសិទ្ធិលើរូបភាព សំឡេង និងសកម្មភាពវិជ្ជាជីវៈរបស់នាងក្រោមកិច្ចសន្យា កិច្ចសហការណាមួយនឹងតម្រូវឱ្យមានការយល់ព្រមពីក្រុមហ៊ុន៕

រុស្ស៊ីសម្រេចផ្អាកនាំចេញប្រេងទៅកាន់ពិភពលោក ចំពេលកំពុងត្រូវប៉ាន់ខ្លាំង

0

ខណៈដែលប្រទេសជាច្រើនកំពុងតម្រង់ជួរចាំទិញប្រេងយ៉ាងអន្ទះសារ ប្រទេសរុស្ស៊ីដែលជាអ្នកលក់ដ៏សំខាន់បន្ទាប់ពីច្រកហ័រមូសត្រូវបានរាំងស្ទះ បែរជាប្រកាសបិទការនាំចេញរបស់ខ្លួនជាបណ្ដោះអាសន្នទៅវិញ ដោយមានគោលបំណងរក្សាស្ថិរភាពទីផ្សារប្រេងឥន្ធនៈក្នុងស្រុក ចំពេលមានការប្រែប្រួលថាមពលជាសកល។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន The MES Times។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhU-lG6w_U_xsVO148gnv9nPD4ju0sgEa0v6Qxfn78UBETK5wHwTnFVL_hKGu2MzECzX_XVGXG5wnM4-UGhkkryCckZCuzyL02TUV0mwxx5w5RwX31pF0ubQACduPTI36KLF3FbaqrkUBkHOdAQCjq51_VbGMdzNRxb5MMAn2eTWBSRw5BEfcXoF9oZb3ad/s1280/photo_2026-03-31_09-12-26%20(2).jpg
យោងតាមសេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាល ឧបនាយករដ្ឋមន្ត្រីរុស្ស៊ី លោក Alexander Novak បានណែនាំដល់ក្រសួងថាមពលរបស់ប្រទេសនេះ ឲ្យរៀបចំសេចក្តីសម្រេចមួយស្តីពីការផ្អាកការនាំចេញសាំងជាបណ្តោះអាសន្ន ដែលគ្រោងនឹងចូលជាធរមាននៅថ្ងៃទី 1 ខែមេសា ឆ្នាំ 2026 នេះតទៅ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiHVm8jmPeCuNHlKJprJPufUhIyfKoIg5f651BkxOedRjgkfsTk9GD2XHdIizjjJQm5KKp8ar9a2OcD4ml9Knph3rBMlwgyNYVLvP0xtSocUcWmejJwthtMbF45v7bMCOT3e8i_Z5EGzz2iVewySrz9e3JGwA4Zg3lSIK2N2TL2ysa3H8gcq9xOtsCxXZWW/s1024/photo_2026-03-31_09-12-26.jpg

តាមរបាយការណ៍ពីទីភ្នាក់ងារសារព័ត៌មាន TASS ការរឹតបន្តឹងការនាំចេញប្រេងឥន្ធនៈរបស់រុស្ស៊ីនៅពេលនេះ ទំនងជានឹងបន្តមានរហូតដល់ថ្ងៃទី 31 ខែកក្កដា ឆ្នាំ 2026។ នេះមិនមែនជាលើកទីមួយទេដែលទីក្រុងមូស្គូបានប្រើប្រាស់ឧបករណ៍នេះដើម្បីទប់ស្កាត់ការកើនឡើងនៃតម្លៃប្រេងឥន្ធនៈក្នុងស្រុក និងដោះស្រាយបញ្ហាកង្វះខាតការផ្គត់ផ្គង់ក្នុងស្រុករបស់ខ្លួន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjgta76qUEHZb7Cq61Gq9LYvh4gl2EWIEkwuJdDB0CERjjvBt-UQdD3xz-xVHv2A8iZu3dK-ky8o0ZkHY0K_WzGY0cy-HTZXSV5_GK3p1XMIkGH_2ezF-IBl4zHiDKOw0JotogkTb_inbtAB9pLqltKhxCjtkJm71ugG8Ezt0PQ0aKZ1Uo7luC21y7Pn-wd/s864/photo_2026-03-31_09-12-27%20(2).jpg

គួរជម្រាបថា ប្រទេសរុស្ស៊ីបាននាំចេញប្រេងសាំងជិត 5 លានតោនកាលពីឆ្នាំមុន ដែលមានមធ្យមភាគប្រហែល 117,000 បារ៉ែលក្នុងមួយថ្ងៃ។ ការហាមឃាត់នេះមានគោលបំណងគ្រប់គ្រងការផ្គត់ផ្គង់ប្រេងឥន្ធនៈ ទប់ស្កាត់ការប្រែប្រួលតម្លៃ និងដោះស្រាយការខ្វះខាតនៅក្នុងតំបន់មួយចំនួន។ អាជ្ញាធរបានសង្កត់ធ្ងន់ថា ទីផ្សារក្នុងស្រុកនឹងនៅតែផ្គត់ផ្គង់ក្នុងអំឡុងពេលរឹតបន្តឹងការនាំចេញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhos1L0MpXLo5bQcbPYYiNVcc_9Tzahlog9UdH1kki5nyTAneaYJ44MTzImCjxgq5uaveZTMGhm08J5puimQ76C3uKnHGdXduqpLtKdAo-jGvLyXLRKVs82FQ8-ER5cNC46yfiua1YZba4Z1o5b4wrtWJBiwwJQVTwo8n_NywY9SKMuqi6lDnq_70vpeyWo/s1248/photo_2026-03-31_09-12-27.jpg

កន្លងមក ប្រទេសរុស្ស៊ីធ្លាប់បានដាក់កម្រិតស្រដៀងគ្នាលើការនាំចេញប្រេងឥន្ធនៈ ដើម្បីគ្រប់គ្រងការកើនឡើងនៃតម្លៃ និងការពារការរំខានដល់ការផ្គត់ផ្គង់។ អ្នកវិភាគនិយាយថា ចលនាចុងក្រោយនេះឆ្លុះបញ្ចាំងពីការព្រួយបារម្ភជាបន្តបន្ទាប់អំពីសន្តិសុខថាមពល និងស្ថិរភាពទីផ្សារ ខណៈដែលភាពតានតឹងភូមិសាស្ត្រនយោបាយនៅតែបន្តប៉ះពាល់ដល់លំហូរប្រេងសកល៕

អ្នកគាំទ្ររបស់តារាចម្រៀង ឱក សុគន្ធកញ្ញា ហាក់មិនពេញចិត្តបទចម្រៀងថ្មី

0

ថ្មីៗនេះតារាចម្រៀង ឱក សុគន្ធកញ្ញា បានចេញផ្សាយបទថ្មីរបស់ខ្លួនបន្ទាប់ពីខកខានចេញបទជាច្រើនខែ។ ទោះជាយ៉ាងណា អ្នកគាំទ្រមួយចំនួនរបស់តារាចម្រៀងជួរមុខរូបនេះហាក់ដូចជាមិនពេញចិត្តនឹងបទថ្មីនេះឡើយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiS0ZAuljhrX1pkHBw6gOvLAWfuaQeVaiXzT9COjd1ne1BgFYdGbBsla4jhwXWW9hI9rEqsvlrOUHJst07WVGSgn82pyKfZI9lHq5tQ6lofVL8iwDbIoRkKCdCLuh3aS-eSnaBsDp34iuTwnV3vJKNcVq7lHmr9xGA_FLeDMbsfY9OjU80Y2MkcYqYKAgKA/s2048/image_2026-03-31_09-51-31.png
នៅថ្ងៃទី២៩ ខែមីនា ផលិតកម្មរស្មីហង្សមាសបានចេញផ្សាយបទចម្រៀងថ្មីរបស់អ្នកនាង ឱក សុគន្ធកញ្ញា មានចំណងជើងថា «ចង់ចាក់» ដែលជាបទញាក់សម្រាប់រាំលេងកម្សាន្តក្នុងឱកាសចូលឆ្នាំខ្មែរ។ បទថ្មីនេះគឺទទួលបានមតិប្រតិកម្មចម្រុះពីសហគមន៍អនឡាញស្របពេលដែលតារាចម្រៀងជួរមុខរូបនេះខកខានចេញបទយ៉ាងយូរប៉ុន្តែវិលត្រឡប់មកវិញជាមួយនឹងបទដែលមនុស្សមួយចំនួនគិតថាមិនទាន់មានគុណភាពគ្រប់គ្រាន់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgfCqh73jrMO0d4U2motmDUyqyHkZTefyWBSbcsdRH5ZDM1EKDCToSQ1A70ARawaQF8f60nBWDw6Sd2Y5yDok4C0Qv0Lay_yPZy-P5MnTTiqTeFc5pY-Y5JDPUEQNLPAANB7tMu8VaMPgXLXYB8A0slfGCifzRrL0c3NCdRXKusYGWPkiuMUUUmXHh47Squ/s2048/image_2026-03-31_09-51-33.png
មិនត្រឹមតែទស្សនិកជនទូទៅប៉ុណ្ណោះទេ ងាកទៅកាន់គណនីទិកតុកដែលជាអ្នកគាំទ្ររបស់តារាចម្រៀង ឱក សុគន្ធកញ្ញា មានអ្នកតាមដានជាង២០០K ក៏ហាក់ដូចជាមិនពេញចិត្តនឹងបទចម្រៀងថ្មីនេះដូចគ្នា។ គណនីទិកតុក Aok SokunKanha daily បានឆ្លើយតបបង្ហាញថាមានគំនិតដូចគ្នាទៅនឹងការលើកឡើងថា «ចង់ឱ្យតារាចម្រៀងឱក សុគន្ធកញ្ញា ចេញបទមានគុណភាពជាងនេះ ពីព្រោះបទនេះមិនសូវទាក់ទាញ រកកន្លែងពីរោះមិនឃើញ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhSBgPoTRYfNdH99T2lwVi16qsgChTglnH5OeR8dCkO3LMU2tMWOOkxpyASIrGv6ot8S3rfedShQaMS5qaDocR1Oe1neDf6_1VQYDrUXJsdPSBfOVZrf1Sc7HmqRAWtEVP0ZpTmHpSAnsGHnDgTMYXgg-68a72LnIAotf75g3pMaRfw0u4QyVp3bYN4mjz4/s2048/image_2026-03-31_09-51-35.png

ចំណែកឯអ្នកលេងទិកតុកជាច្រើនទៀតបានបញ្ចេញមតិថា « Fan ជិត៣០ឆ្នាំហើយ និយាយពាក្យថាបទរកកន្លែងពីរោះមិនឃើញ, យូរៗ ចេញបទឱ្យគាត់ម្តង អត់ចេញមានគុណភាពសោះ » អ្នកខ្លះក៏លើកឡើងថា « lyric អត់ស៊ីគ្នា អត់ពាក្យជួន មានអារម្មណ៍ថាឥឡូវដូចធ្វើបទឱ្យតែរួចពីដៃស្ដាយភ្លេង»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjzP3kuHt4DKTTFLi9qROyNSe6nAfed9BRbIGdhUsk2CVXPfA3OPTZZoU1yLmUbE0EAP2UcdArWXC88qDQoRL-WwLngu_TAkPK6Ykpo2KSr8lwlPWQQg0TnaNT3g0kNeX1ir7IX-8s16e2R2GodtcIhzh3V3yOg4eWmtwyh1cLZeO0ls-OeAvQasPb68wij/s2048/image_2026-03-31_09-51-37.png

គួរបញ្ជាក់ផងដែរថា អ្នកនាង ឱក សុគន្ធកញ្ញា គឺជាតារាចម្រៀងជួរមុខម្នាក់នៅក្នុងផលិតកម្មដោយគ្មានអ្នកណាអាចជំនួសបានឡើយ។ ទោះមិនសូវចេញបទញឹកញាប់ សន្ទុះប្រជាប្រិយភាពតារាចម្រៀងរូបនេះនៅតែរឹងមាំដដែល។ យ៉ាងណាមិញ សកម្មភាពរបស់អ្នកគាំទ្រដែលបង្ហាញការមិនពេញចិត្តបទថ្មីរបស់តារាចម្រៀង ឱក សុគន្ធកញ្ញា គឺកម្រនឹងកើតមានណាស់៕

កូរ៉េខាងជើងកំពុងត្រៀមមីស៊ីលថ្មីដែលមានសមត្ថភាពអាចបា.ញ់ឆ្លងទ្វីបរហូតដល់អាមេរិក

0

មេដឹកនាំកំពូលកូរ៉េខាងជើង លោក Kim Jong Un កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៦ បានត្រួតពិនិត្យមើលការសាកល្បងកម្លាំងមីស៊ីលប្រភេទថ្មីមានសមត្ថភាពបា.ញ់ឆ្ងាយរហូតដល់ទឹកដីអាមេរិក ដែលនេះជាផែនការពង្រឹងយុទ្ធសាស្ត្ររយៈពេល៥ឆ្នាំរបស់ប្រទេសកូរ៉េខាងជើង និងត្រូវបានចាត់ទុកជាការធ្វើឱ្យប្រសើរឡើងនូវសមត្ថភាពការវាយប្រ.ហារ ។ ប៉ុន្តែគ្មានសេចក្តីរាយការណ៍ពីពេលវេលា និងទីតាំងច្បាស់លាស់នៃការសាកល្បងកម្លាំងមីស៊ីលថ្មីទេ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjL2XR6xO9q6R3EhSGvBUwcl_LlYReDXWOgOD4UALH9-G9rPFyt_oDpcrw1BJ6xI1oVcmRCCR2zgiW0TI4igLPW4xvrTmyxr1Ec9HygdO1FpkOEGZlYGdB8LmTbw9gG9o5lvJol77nXIsL6KLBlc-ENZiJRJyHPEAvqKfDe4yJ6_BWtkhnSQ-yhR2i08fyl/s1200/photo_2026-03-31_13-27-47.jpg
សារព័ត៌មានកណ្តាលកូរ៉េ (KCNA) រាយការណ៍ថា មេដឹកនាំកំពូលកូរ៉េខាងជើង លោក Kim Jong Un បានចុះពិនិត្យមើលការសាកល្បងកម្លាំងមីស៊ីលថ្មីមានកម្លាំងខ្លាំងបង្កើតឡើងដោយសម្ភារៈកាបូន ។ មីស៊ីលថ្មីនេះត្រូវបានផលិតឡើងសម្រាប់ប្រើប្រាស់ជាមួយការបាញ់មីស៊ីលឆ្លងទ្វីប (Hwasong-20) ដែលកូរ៉េខាងជើងកំពុងតែអភិវឌ្ឍន៍ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjzS6NxYx4NiigYfYm4LsXy8r-hL71ZgL9QWPERffVAZ_6-07i6ZZlZ0I94kBukNSfRnbRlDMxOVle2dmTxWYcP45a8gj15HV6k66pgCPjANxQI_d9898jIQIlZvOmZp85b2ZCQQSdNzK-A5vpvE3zzCBS-zrubF3o6v0LIuj3GEQ3IeCBHsXWxCrTD2j2I/s1024/photo_2026-03-30_16-49-04.jpg
ជាមួយគ្នានេះ មេដឹកនាំកូរ៉េខាងជើង ក៏បានចុះពិនិត្យមើលការសាកល្បងប្រព័ន្ធការពាររថក្រោះផងដែរ ដែលអាចស្ទាក់ចាប់អាវុធបាញ់រថក្រោះពីទិសដៅផ្សេងគ្នា ហើយការសាកល្បងប្រព័ន្ធការពាររថក្រោះសម្រេចបានជោគជ័យ១០០% ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh9smvYFgdl6T_-UO_rWTyg3DI7BXpkCR2HKbafyladAuT5iPg9FHZ8kuCd_0XeHcQ6Zzbpbl_As5DxMIPsBlHqpWnQfdkXUHsegAcwCBDFZEJkknx8cpJVvvzHMRSbghTO7HFsnuI8LTtoFfhfskLsZ0-bZdIFQ5EOYr_uTNPQ0y53vXDtATnF9nBtFd44/s1280/photo_2026-03-30_16-49-05%20(2).jpg

ការសាកល្បងកម្លាំងមីស៊ីលថ្មី គឺជាផ្នែកមួយនៃផែនការអភិវឌ្ឍវិស័យការពារជាតិរយៈពេល៥ឆ្នាំ ក្នុងគោលបំណងពង្រឹងសមត្ថភាពជាបន្តបន្ទាប់នៃការវាយប្រហារជាយុទ្ធសាស្ត្រ ខណៈលោក Kim Jong Un ថា សមត្ថភាពកងទ័ពកូរ៉េខាងជើងពេលនេះ បានឈានដល់ការផ្លាស់ប្តូរដ៏សំខាន់មួយក្នុងការបង្កើតកម្លាំងយុទ្ធសាស្ត្រ ។ មីស៊ីលថ្មីអាចបង្កើតកម្លាំងរុញច្រានអតិបរមាបាន២,៥០០គីឡូញូតុន (Kilonewtons) និងជាការសាកល្បងលើកដំបូង បើគិតតាំងពីខែកញ្ញា ឆ្នាំ២០២៥ ដែលពេលនោះ សមត្ថភាពបាញ់ម៉ាស៊ីនមានចម្ងាយត្រឹមតែ១,៩៧១គីឡូញូតុន ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjU_KpViw1ZwgmwaGjHFgHxRoTFTIltS2gnLnvX52BGYVYMw_HmOvK9lN6-aARPjXELb1ALnEkHF8udyR17rARAKF_GyPYzQ9YFLc80lU5EFbWjUwP7VILnmg8nlWSncsbYmmAHZYMIwrZsD5Vte05vc6b3Ww8m4br1sv-PYB1WCNEIlBhKlqgP6yoh3ZGE/s400/photo_2026-03-31_13-27-46.jpg
ទោះយ៉ាងណា អ្នកជំនាញបរទេសថា កូរ៉េខាងខាងជើងនៅតែប្រឈមនឹងឧបសគ្គផ្នែកបច្ចេកវិទ្យាក្នុងការផលិតមីស៊ីលបាញ់ចម្ងាយឆ្ងាយពិតប្រាកដ ដូចជា ៖ ធ្វើឱ្យក្បាលមីស៊ីលធន់នឹងស្ថានភាពដ៏អាក្រក់ពេលស្ថិតនៅលើអាកាស ខណៈអ្នកជំនាញខ្លះជំទាស់នឹងការលើកឡើងនេះថា កូរ៉េខាងជើងបានអភិវឌ្ឍន៍កម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលជាច្រើនឆ្នាំមកហើយ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjYzXycNzsWUemE8pPR-zrLvBTjASsL_unNM0N-1R6tp0CVRTCJUXE8lKVgvgQXf-t7m5hAmKMDV3ldDCmbMgIjZXF7kO1R0Cf0sr6B-TqG73kGx5QBqvpEsDTnU4DJSlSNbY2ziAbBYjFt4dlaNS-1XtCpUa9jw6UDAq-yI62EKbaslAmMPhL1tp4VcPcu/s1000/photo_2026-03-30_16-49-05.jpg
គួរបញ្ជាក់ថា ការសាកល្បងកម្លាំងមីស៊ីលបានកើតឡើងមិនប៉ុន្មានថ្ងៃ បន្ទាប់ពីមេដឹកនាំកំពូលកូរ៉េខាងជើងថ្លែងសុន្ទរកថាទៅកាន់រដ្ឋសភា ដោយសន្យាធ្វើឱ្យកូរ៉េខាងជើងក្លាយជាប្រទេសមហាអំណាចនុយក្លេអ៊ែរលើពិភពលោក និងចោទប្រកាន់អាមេរិកកំពុងតែឈ្លានពានប្រទេសដទៃ (​ប្រទេសនៅមជ្ឈិមបូព៌ា) ៕

ជី ដេវីត ជឿជាក់អ្នកគាំទ្រពិតរបស់ខ្លួនមិនរករឿងនរណាមុន

0

តារាចម្រៀង ជី ដេវីត បានបង្ហាញការជឿជាក់យ៉ាងមុតមាំថាអ្នកដែលជាអ្នកគាំទ្រពិតប្រាកដរបស់ខ្លួនសុទ្ធតែជាមនុស្សល្អ ធ្វើរឿងដែលត្រឹមត្រូវមិនប៉ះពាល់អ្នកណាមុននោះឡើយ បើគេមិនប៉ះពាល់មុន។ ជី ដេវីត ថានេះគ្រាន់តែជាពាក្យស្លោកមួយប៉ុណ្ណោះមិនមែនចង់បង្កជម្លោះនោះទេ ប៉ុន្តែលោកក៏មិនខ្លាចដូចគ្នា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgDweGXn3hui6Nn8nVqFlWC4hyvqYhhkqoGoMrXeunZsTtIAXS9Rzk5iTdfIyBPF2KnhxcwwSInHsca90oxaJ_zgYxUZmpyZu1sj5cHgM2W9KxfdJfb_2eN1g4TBr7TtucHpd6x1RqAdhGU2eZZA3m2QYE-uwv02Cu3a8ln7LL3EoRyVVbPNcrHDfoIdBNd/s1920/image_2026-03-31_09-00-36.png
នៅថ្ងៃទី៣០ ខែមីនា ផេក «កូនធីមដាយណូស័រ» បានបង្ហោះវីដេអូមួយពីតារាចម្រៀង ជី ដេវីត ដែលបានថ្លែងអំណរគុណទៅកាន់ក្រុមអ្នកគាំទ្ររបស់ខ្លួនដែលព្យាយាមស្វះស្វែងរកលោកយាយរបស់លោក។ ជាមួយនឹងការដឹងគុណ ជី ដេវីត ថាខ្លួនសំណាងណាស់ដែលមានអ្នកគាំទ្រហើយចង់ឃើញវត្តមានរបស់អ្នកគាំទ្របែបនេះបន្តទៀតនៅពេលលោកជោគជ័យកាន់តែខ្លាំង។ តារាចម្រៀងរូបនេះថាពេលនេះគ្រាន់តែជាជំហ៊ានពាក់កណ្តាលប៉ុណ្ណោះដោយមានរឿងខ្លះមិនទាន់អាចបង្ហើបប្រាប់បាននោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj31GEBa6LTYb8xigcNUVkyoTSID0G0YAF8wgISQcDTepZcFxYprBKj_cK4NyTixyoxxq5-0T0ssJDwnZRXlPWC0jsCAV-peeN1Z35iXp3KMRmpBi3XXr8atB84MQ2copGxC0HiAhOuIjBcClIBICHmE5VSrU4o6UM_LvbNuKstpD62Zvsb538XjnXQc-_d/s1440/image_2026-03-31_09-00-33.png

តារាចម្រៀង ជី ដេវីត បន្តដោយសង្ឃឹមថាពេលលោកជោគជ័យជាងនេះអ្នកគាំទ្រនឹងនៅតែឱបក្រសោបគ្នា ផ្តល់សេចក្តីស្រលាញ់ដ៏ល្អមួយសម្រាប់លោក ហើយលោកនឹងថែរក្សាក្តីស្រលាញ់មួយនេះនិងនៅជាមួយគ្នាដូចអ្នកគាំទ្រការពារលោក លោកនឹងការពារអ្នកគាំទ្រវិញប្រសិនជាអ្នកគាំទ្រពិតប្រាកដ។ យ៉ាងណាមិញ តារាចម្រៀង ជី ដេវីត បានបង្ហាញការជឿជាក់របស់ខ្លួនថាអ្នកគាំទ្ររបស់លោកនឹងធ្វើរឿងដែលត្រឹមត្រូវ ដោយរក្សាគោលជំហរមួយមិនប៉ះអ្នកដទៃ បើសិនជាអ្នកដទៃមិនប៉ះខ្លួនមុន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjxllboaB1kbB5I0VZkjX84ywQ4OOkEa1oVWV4_zmF4OPh_v0Tv5lnGq7CYMk-lVtaNv3gZRkUN8lbhbmzAfNsXjjG4UC4AFYoIhFmvcoO0BviGk6A4kGDsTbHKyAfCGW3k65z7A62zURj4hEDihLWLLFaVRbpJ_fV_mqgZh-Npp8tQvZcNgQyPBmhyrb1I/s2048/image_2026-03-31_09-00-31.png

ម្ចាស់បទ« How about Now» បានពន្យល់បន្តទៀតថានេះគ្រាន់តែជាពាក្យស្លោកមួយប៉ុណ្ណោះ មិនមែនមានន័យថាចង់បង្កជម្លោះនោះទេតែលោកក៏មិនភ័យខ្លាចដូចគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgWlWPf7NDuHuGCtXtCUK-Xzd1g4-fWI3KAd1dKqxeJvrBDge340wQ1c_IMgmCkD-4Zj5VojFYI0MAX3Uo-EZNQ5XfeAHPEkZDSdrY6SG76B2FB6a9dJ1dd9WOsGhbDg3cUReA32ziV1vof5k5-YIreDIVNtpz5CfllhoB0BM5FRCjlq5lYxLl4uCsg5PfI/s2048/image_2026-03-31_09-00-31%20(2).png

គួរបញ្ជាក់ផងដែរថា ក្នុងអាជីពសិល្បៈជាច្រើនឆ្នាំមកនេះតារាចម្រៀង ជី ដេវីត បានឆ្លងកាត់ព្យុះភ្លៀងរាប់មិនអស់ មានទាំងការរិះគន់ ទាំងការលាបពណ៌ ប៉ុន្តែយ៉ាងណាឧបសគ្គទាំងនេះធ្វើឱ្យលោកកាន់តែរឹងមាំ កាន់តែខ្លាំងរហូតកសាងកំផែងមួយយ៉ាងរឹងមាំ មានភាពល្បីល្បាញមានអ្នកគាំទ្រច្រើនរហូតមកដល់សព្វថ្ងៃនេះ៕

ក្រុមហ៊ុន Vinamilk បើកហាងផ្ទាល់ខ្លួនជាផ្លូវការនៅភ្នំពេញ ដោយនាំយកបទពិសោធន៍ លក់រាយបែបថ្មីមកកាន់អតិថិជនកម្ពុជា

0

ភ្នំពេញ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦, Vinamilk ក្រុមហ៊ុនទឹកដោះគោ និងអាហារូបត្ថម្ភដែល ត្រូវបានទទួលស្គាល់ ជាអន្តរជាតិបានបើកសម្ពោធហាងផ្ទាល់ខ្លួនទំហំ ២៤០ម៉ែត្រការ៉េ របស់ខ្លួនជាផ្លូវការ ដែលមានទីតាំងនៅផ្ទះលេខ 138A ស្ថិតនៅតាមបណ្ដោយមហាវិថី ហ្សាវ៉ាហារឡាលនេរុហ៍ ក្នុងរាជធានីភ្នំពេញ កាលពីម្សិលមិញ ដោយស្វាគមន៍ក្រុមគ្រួសារ បងប្អូនរស់នៅក្បែរនិងជុំវិញហាង និងភ្ញៀវដែលបានអញ្ជើញមកស្វែងយល់ពីគំនិត ហាងលក់រាយដែលផ្តោតលើផលិតផល ទឹកដោះគោ និងអាហារូបត្ថម្ភ។ ការបើកសម្ពោធនេះ បានបង្ហាញពីជំហាន ថ្មីមួយ នៅក្នុងកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុន ក្នុងការធ្វើឱ្យផលិតផលរបស់ Vinamilk កាន់តែងាយរកទិញបាន នៅកម្ពុជា តាមរយៈបទពិសោធន៍ហាងដែលផ្តោតលើ អតិថិជនដោយផ្ទាល់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh-WkH0JfKYuVeoCzaURGKLM4jHmPXycpLbolV73_TSBQvZWRn8RWmHI_jMMM_zuBTkLEWldJ-PnbRpXtDwFT6cyjv3WchdmU0MVSp2drzTya1E0L5xNR7ES5TUGphyphenhyphenPHXALxi4vw0C5SJTRfeHEgwWSlSkPUid0onxgCLUfIQXBagFRQBShmoFwT5sHz1a/s6006/02_Vinamilk_Store_Farm_to_Fridge_Section.jpg
នៅព្រឹកនោះ អ្នកទស្សនាបានរកមើលនិងទស្សនាផលិតផលនៅក្នុងហាង ដោយមានបុគ្គលិក Vinamilk ណែនាំ អំពីផលិតផល ចែករំលែកព័ត៌មានអំពីគុណភាពផលិតផល និងការទទួលស្គាល់ជាអន្តរជាតិរបស់ម៉ាកយីហោ Vinamilk និងឆ្លើយសំណួររបស់បងប្អូនអ្នកដើរទិញឥវ៉ាន់ នៅពេលពួកគាត់កំពុងមើល និងជ្រើសរើសផលិតផល នៅក្នុងហាង។ នៅខាងក្រៅហាង អ្នកទស្សនាត្រូវបានអញ្ជើញឱ្យភ្លក្សផលិតផលដែលបានជ្រើរើស រួមមាន ទឹកដោះគោស្រស់ ទឹកដោះគោ ដែលមានជាតិរុក្ខជាតិ និងទឹកដោះគោជូរ រីឯក្រុមគ្រួសារ និងកុមារមួយចំនួនក៏បានចូលរួមនៅក្នុងកន្លែងផាត់ពណ៌រូប នៅកន្លែងក្មេងលេង ដែលហាងបានរៀបចំឡើង សម្រាប់ការបើកសម្ពោធនេះផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjYOxooTKkrdSnlF1AZazc6KxjujnWFaX9wktZaVFsVtJL5JOQa9ZOVv4B_ZyvqWMmWRUcMREGqJpk7Rr9vTTOzLCmZyODGl1wl3WOQbiLi3BYnLkkkJpBMPzPR75pXTYyL07bfMbav20Zoxzdap8qpsWT3TNnZCOnXXJDUgkj4KEexegJLIwv0w2KAI23b/s6006/01_Vinamilk_Grand_Opening_Product_Showcase.jpg
លើសពីហាងលក់រាយធម្មតា ហាងដែលបើកនៅភ្នំពេញនេះ ត្រូវបានរចនាជាកន្លែងមួយដែលអតិថិជនអាចស្វែងរក ផលិតផល ទៅតាមប្រភេទ និងតម្រូវការផ្សេងៗគ្នា ដើម្បីផ្ដល់នូវការរៀបចំឡើងដែលលើកទឹកចិត្តឱ្យមាន ការសាកល្បង ការរុករក និង ការចូលរួមពីក្រុមគ្រួសារ។ លើសពីនេះ ហាងក៏បានប្រមូលផ្តុំនូវស្រឡាយផលិតផល នានារបស់ Vinamilk នៅក្នុងទីតាំងតែមួយ និងផ្តល់ជូនដល់អតិថិជនកម្ពុជានូវវិធីទទួលបានបទពិសោធន៍ពី ម៉ាកយីហោ ដោយផ្ទាល់បន្ថែមទៀត។ ការបើកសម្ពោធនេះ បានស្វាគមន៍ដល់ក្រុមគ្រួសារ កុមារ និងអតិថិជន វ័យក្មេង ដែលភាគច្រើនបានស្វែងយល់ពីការរចនានៃហាង និងការជ្រើសរើស ផលិតផល ប្រកបដោយចំណាប់ អារម្មណ៍។ អ្នកទស្សនាជាច្រើនបានទិញផលិតផលដើម្បីយកទៅផ្ទះ និងចែករំលែកជាមួយ ក្រុមគ្រួសាររបស់ ពួកគាត់ ដែលនេះបង្ហាញពីការពង្រីកបទពិសោធន៍លើសពីនៅហាង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiAFdYQSy7FZv8IkSAS5K0qz0hgX6GwgVHHjHYpIWpzTNZ_67b5H_B1sjZzJeQJzWUENDZ-MXH7mxvPlU-DCZHMrDNnvrNskxp-_WA3Xh6CYj_kraZwiO3zNXCSlJdwXXPVi0kdiJ9oGEPl38IK_nb9A8DP-3YgU-6ovbpaIpbbmEaLePh2C5vfdYgdvreS/s6006/09_Vinamilk_Jawaharlal_Nehru_Storefront.jpg
បង្កើតឡើងក្នុងឆ្នាំ១៩៧៦ ក្រុមហ៊ុន Vinamilk គឺជាក្រុមហ៊ុនទឹកដោះគោ និងអាហារូបត្ថម្ភ ដែលមានវត្តមាន លំដាប់អន្តរជាតិ នៅទូទាំងប្រទេស និងដែនដីជាង ៦៥ ជុំវិញពិភពលោក។ ក្រុមហ៊ុនបានលើកឡើងថា ហាងផ្ទាល់ នៅរាជធានីភ្នំពេញនេះ គឺជា ផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុនក្នុងការពង្រីកលទ្ធភាពឱ្យអតិថិជន នៅកម្ពុជាងាយស្រួលទិញបានផលិតផល កាន់តែច្រើន តាមរយៈវិធីសាស្រ្តលក់រាយដែលផ្តោតលើ បទពិសោធន៍ កាន់តែច្រើន និងប្លែកជាងមុន។
លោក Pham Hong Y ប្រធានផ្នែកលក់រាយ (Head of Retail) នៅ Vinamilk បានមានប្រសាសន៍ថា៖ «ការបើកហាងផ្ទាល់ខ្លួនរបស់យើងនៅភ្នំពេញនេះ ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរយៈពេលវែងដែលក្រុមហ៊ុន Vinamilk គិតគូចំពោះ អតិថិជនកម្ពុជា។ យើងខ្ញុំចង់ផ្តល់ជូនក្រុមគ្រួសារនៅកម្ពុជានូវជម្រើសកាន់តែច្រើន ដោយផ្ដល់នូវ ផលិតផលទឹកដោះគោ និងអាហារូបត្ថម្ភដែលគួរឱ្យទុកចិត្ត ព្រមទាំងគាំទ្រដោយស្តង់ដារអន្តរជាតិ បច្ចេកវិទ្យាទំនើប និងបទពិសោធន៍លក់រាយ ដែលងាយស្រួល រាក់ទាក់ និងសមស្របនឹងជីវិតប្រចាំថ្ងៃ។»https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj_oU_l4VEpkn0QDPpBzO0COk1mG8ligOj_UjUUEUKpxviUuVTyMDN_Sa40Tanw6TR70LbcGeMlyQABGyzJ5EOPw-vchSBkYpkbpt53nnUcH4YIRrXu9SpF2wLhRAZIgXVObzEEkcamGTlLmEvbAqGxzQFJmo_SFJ-ByR7B-ry5l0fLnvG7e88FIR6O8FTZ/s6006/08_Vinamilk_Store_Overview.jpg
លោក Pham Hong Y បានបន្ដថា៖ «នៅពេលដែលបងប្អូនទិញផលិតផលអាហារ និងអាហារូបត្ថម្ភសម្រាប់ គ្រួសាររបស់បងប្អូន បងប្អូនចង់បានអារម្មណ៍ជឿជាក់លើអ្វីដែលបងប្អូនកំពុងជ្រើសរើស»។ លោកក៏បានបន្ថែម ទៀតថា៖ «ហាងនេះ ត្រូវបានរចនាឡើងដើម្បីសម្រួលក្នុងការផ្តល់ឱ្យអតិថិជនកម្ពុជា នៅកន្លែងមួយដែលពួកគាត់ អាចមើលឃើញផលិតផល សាកល្បងវា និងស្វែងរកជម្រើសដែលសក្តិសមនឹងតម្រូវការប្រចាំថ្ងៃរបស់ខ្លួន។ ការទទួលស្គាល់ជាអន្តរជាតិដែល Vinamilk ទទួលបាន ពិតជាមានសារៈសំខាន់ ពីព្រោះវាឆ្លុះបញ្ចាំងពីស្តង់ដារ នៅពីក្រោយផលិតផលទាំងនោះ ប៉ុន្តែសម្រាប់ពួកយើង គុណតម្លៃពិតប្រាកដ គឺការធ្វើឱ្យគុណភាពនោះកាន់តែ ងាយស្រួលសាកល្បង និងទទួលបទពិសោធដោយផ្ទាល់»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgWHzd9I95ZPo4AJcR4SLi5f_1f0DDF-PsRNQPZLnBOE5iuy-Zj8xcFCX5XtaLK464HPOOK5Ov5ZDVv4-Ef5vdFBv4rD5cceYuafG4W9xYT6-fR_hxXqqxDj0uy1CwS0Q6XwOHmXvzw9dndmbHdeAZ25qxZNO3MwtuX63nJTznQVL3VyDSDvqs0pWaST62K/s6006/07_Vinamilk_Happy_Customers_With_Gifts.jpg
កម្មវិធីបើកដំណើរការហាងជាផ្លូវការនៅថ្ងៃទី៣០ ខែមីនា ម្សិលមិញនេះ រួមមានសកម្មភាពពេញមួយថ្ងៃនៃ ថ្ងៃសម្ពោធ រួមទាំងការភ្លក្សរសជាតិ ទទួលបទពិសោធន៍ក្នុងហាង និងការផ្តល់ជូនពិសេសដែលរៀបចំឡើង ដើម្បីស្វាគមន៍អតិថិជនថ្មី និងណែនាំ ពួកគាត់អំពីគំនិតលក់រាយរបស់ Vinamilk នៅភ្នំពេញ។

ក្រៅពីហាងផ្ទាល់ខ្លួន ផលិតផល Vinamilk ក៏មានលក់យ៉ាងទូលំទូលាយនៅតាមផ្សារទំនើបល្បីៗ និងទីផ្សារ ប្រពៃណីដូចជា ផ្សារច្បារអំពៅ ផ្សារអូឡាំពិក ផ្សារអូរឬស្សី និងផ្សារតាខ្មៅ ដែលធ្វើឱ្យវាកាន់តែងាយស្រួល រកទិញបានសម្រាប់ក្រុមគ្រួសារ ក្នុងការស្វែងរកផលិតផល Vinamilk ជាផ្នែកមួយនៃការទិញគ្រឿងទេស ប្រចាំថ្ងៃរបស់ពួកគាត់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjxgiUR_wcCk3cFSpS5hsimcbQL0s5ZUBCJr3-vfDgfNR7Rk-q0eWS7A67tqSyo87Hh472PvG2YMn8qn2zBo2-QpmAtxneuzfc8Et7nFgTlOztyzUvHsfe2QgMsLXH7WbZBr7lBld1Tu3Ew-HSpEniShqK0DvXZ51j6XxKMrFf8ixPjnkkwWNsPKsDfRmg1/s6000/04_Vinamilk_Event_Guest_and_Invitation.jpg
អំពី Vinamilk
ក្រុមហ៊ុន Vinamilk ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៧៦ ជាក្រុមហ៊ុនទឹកដោះគោ និងអាហារូបត្ថម្ភឈានមុខគេ ដែលដំណើរការកសិដ្ឋានជីវថាមពលចំនួន ១៥កន្លែង និងរោងចក្រផលិតចំនួន ១៦កន្លែង ពាសពេញពិភពលោក រួមមាន សហរដ្ឋអាមេរិក និងញូវហ្សឺលែន ហើយក៏ចែកចាយផលិតផលខ្លួន នៅក្នុងប្រទេស និងដែនដីប្រមាណជាង ៦៥ ពាសពេញ ទ្វីបអាស៊ី តំបន់មជ្ឈិមបូព៌ា ទ្វីបអឺរ៉ុប ទ្វីបអាមេរិកទាំង២ ប្រទេសអូស្រ្តាលី និងទីផ្សារដែលកំពុង កកើតនៅទ្វីបអាហ្វ្រិក និងតំបន់ អាមេរិកឡាទីនផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjvjE5Zher27nmspw9pdHDr9qj8YT6eR2fZa6KFqoGouzo9bnhl5DBfvMUd0GkSg7BnvchNaPdWy-zbejP0dxhvHI0NMGqLTgQ2oJXNGDf6Mx5OmX12mhL3nC9mHwUfw5cKbnXqzhv7adSZS4yB6L2pDDt78WdSh9OD5cV5KtpmC-3ejukgS1hB7k4kVRVq/s6000/05_Vinamilk_Millennial_Shoppers_Digital_Engagement.jpg
ក្រុមហ៊ុនបានបញ្ចូលបច្ចេកវិទ្យាទំនើប ក្នុងការរក្សាអាហារូបត្ថម្ភ ធានាសុវត្ថិភាពផលិតផល និងបន្តបង្កើនគុណភាព នៅគ្រប់ ស្រឡាយផលិតផលនានា រាប់តាំងពីទឹកដោះគោលាយតាមស្តង់ដារគ្លីនិក រហូតដល់ទឹកដោះគោស្រស់ សំបូរដោយរសជាតិ ប្លែកៗ។ ក្រុមហ៊ុន Vinamilk ទទួលបាន ការទទួលស្គាល់ជាសកលជាច្រើន រួមមាន ចំណាត់ថ្នាក់ ក្នុងចំណោមម៉ាកយីហោ លំដាប់ពិភពលោកឈានមុខគេខាងផលិតផលទឹកដោះគោ ដោយ Brand Finance ពានរង្វាន់ Clean Label Project Purity Award (សហរដ្ឋអាមេរិក) សម្រាប់ «ផលិតផលកសិដ្ឋាន បៃតង» ដែលបានសម្រាំងមួយចំនួន និងពានកិត្តិយសផ្សេងៗ ក្នុងកម្មវិធីរង្វាន់ World Dairy Innovation Awards ឆ្នាំ២០២៥។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEirwmRtiTR6QIAEt3yK5ybO0U-XYbtm0hBo_Jtw9k62dPRp9-r1koap8O9sla260ekvxd8UaYJ_OQ7Ux2tFyo46nnTs3ZSOYDvoNhJWgiDJ2MqqhyA8C_D0ns-lc4Sze4VlpvrVUQNXgOm2HnYNpUMcdrAkLLfhggWIzTSdJi3HCtO4cowVL2BA0CERWmLH/s6006/06_Vinamilk_Happy_Customer_Checkout.jpg
ជាមួយគ្នានេះ GreenFarm ក៏ជាប់ជាម៉ាកយីហោទី១ ដែលទទួលបាន «ការទទួលស្គាល់ចំនួន ៣» ដូចជា៖ ពានរង្វាន់ Clean Label Project Purity Award, the Monde Selection Gold Quality Award និង Superior Taste Award ដោយរំលេចនូវស្តង់ដារតេស្តគុណភាពយ៉ាងម៉ត់ចត់ឯករាជ្យ និងកម្រិតអន្តរជាតិ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhknycsXyPbBx6Eiko9Zlxi4eHPYBBWiE8EjGJxvKjyYkDMmgbuZ79VXKXsZAsv1rRYOTapaVoLz4SkCbfI-BYLxajQXiM6CmOI7e7wlyeDxa3Yn7QrphDF3lDCm_KvFfc2UPHHkFBWIxeAOf_iwOihh3P_ngdTzyhJx8Xek-OT-Y0HszMsRqznwgYbkJh9/s6006/03_Vinamilk_Customer_Service_Brand_Ambassador.jpg