Home Blog Page 689

តើមុខមាត់ និងរូបរាងរបស់មនុស្សនឹងប្រែប្រួលខុសប្លែកពីបច្ចុប្បន្នបែបណាខ្លះនៅ១០០០ឆ្នាំខាងមុខតាមការទស្សន៍ទាយរបស់បច្ចេកវិទ្យា AI?

0

បច្ចុប្បន្ន បច្ចេកវិទ្យា AI បានរីកចម្រើនយ៉ាងខ្លាំង និងអាចជួយការងាររបស់មនុស្សជាច្រើនផ្នែក ។ អ្នកវិទ្យាសាស្ត្របានប្រើប្រាស់បច្ចេកវិទ្យា AI ឱ្យទស្សន៍ទាយពីការផ្លាស់ប្តូរមុខមាត់ និងរូបរាងមនុស្សនៅឆ្នាំ៣០២៥ ឃើញថា មុខមាត់ និងរូបរាងមនុស្សនាថ្ងៃអនាគតនឹងប្រែប្រួលទៅជាបែបនេះ ហើយអ្នកវិទ្យាសាស្ត្រជឿថា វាអាចទស្សន៍ទាយពីមនុស្សបានត្រឹមត្រូវឥតខ្ចោះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEib0gy0UibDlSdHce7iohwQtKtT0V91_lVa3u72Wq728YDbrhbZBEJ9lDWgV4Y_c4S7BGKyzgEXlegdKJnUVwXPYWopCT351fQCN28y_2Tx6v1X6smIqSIvSCEjxzBU46N8gAqxi3oleKtcJevruHypBhp61xCiUkyJm8SNPDhETYChzkNgaKI8QKiCf_0r/s634/photo_2025-02-12_11-54-31.jpg

តើរូបរាងមនុស្សនឹងផ្លាស់ប្តូរទៅជាបែបណានៅឆ្នាំ៣០២៥?

១-កម្ពស់ទាបជាងមុន ៖ អ្នកវិទ្យាសាស្ត្រសន្និដ្ឋានថា នាថ្ងៃអនាគត មនុស្សនឹងមានកម្ពស់ទាបជាងមុន ដោយសារមនុស្សឆាប់ធំពេញវ័យ និងមានកូនច្រើន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi4WN7BJSC1RxaC-ohf61u4uk398QoBMTdOYY9NQjzR9GnUfd2CLVdXVmfub8oKNCz7yfoygWLpjIWMi89ldZyuRsONZ2M9YCp-UibwYuGATVr6UEmN0iGshGviq2XNI_yy_dL3xKWCskDI5GfhIbZx5z2HbR6gnxdp4lhrnqSubCn8B8TSG1V78rO1Vx7S/s634/photo_2025-02-12_11-54-31%20(5).jpg

២-កាន់តែឆ្លាតឈ្លាសវៃ ៖ នឹងមានកការផ្លាស់ប្តូរជាច្រើនក្នុងសង្គម ជាពិសេស ស្ត្រីមានសិទ្ធិជ្រើសរើសគូស្រករ ហើយស្ត្រីនឹងកាន់តែឆ្លាតឈ្លាសវៃ, ទទួលបានជោគជ័យ និងមានរាងកាយរឹងមាំ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiHz3xyhPrsZ8f0vob6a-p59Pz0IKjygQz5lJLEPzqb3Huq6ku33oPoRATXEWedSdWKrTCMrd3cT2-tIRYz_gWNAilOE_1aTZDrwM3BlSe-DLiNfwcw-MBApIlfnKK5Jcvm0npIcqfA1n1rPOq-Q5IT7BYWxPabsvKYjB2M2NmPF1DMedYwavM6jaW6WKH-/s634/photo_2025-02-12_11-54-31%20(2).jpg

៣-មានពណ៌ស្បែកស្រដៀងគ្នា ៖ កាលពីមុន មនុស្សរស់នៅក្នុងប្រទេសនីមួយៗមានពណ៌ស្បែកខុសគ្នាយ៉ាងខ្លាំង ប៉ុន្តែការធ្វើដំណើរ និងផ្លាស់ប្តូរវប្បធម៌នាថ្ងៃអនាគត នឹងធ្វើឱ្យមនុស្សរៀបការជាមួយជាតិសាសន៍ផ្សេងកាន់តែច្រើន ។ អ្នកវិទ្យាសាស្ត្ររំពឹងថា ថ្ងៃអនាគត មនុស្សនឹងមានស្បែកពណ៌ត្នោត និងមានរូបរាងខាងក្រៅស្រដៀងគ្នាកាន់តែខ្លាំង មិនថាពួកគេរស់នៅប្រទេសណាទេ ឬមានពណ៌ស្បែកដូចពលរដ្ឋនៅប្រេស៊ីល និងម៉ូរីស (ប្រទេសនៅអាហ្វ្រិកខាងកើត) ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhqUbN3Depk0p7eo5Z0pAUbBUJqxdVwU5o-ReEQJ8-1zNHk_ACCMAEYSlwc9kdJPerEkl7s_XN9QKXK127BpMnFih0iRAXURFzcnv5Olxu7HUurnTPDdSvmUeExkEWyDRVeqrgMC642_i3kb74kERa-DUKsjheL1h5jhS1BiDOujCbluTeWCpOByWpzDyfD/s632/photo_2025-02-12_11-54-31%20(4).jpg

៤-ខួរក្បាលតូច ៖ អ្នកវិទ្យាសាស្ត្រជឿថា នាថ្ងៃអនាគត មនុស្សនឹងមានខួរក្បាលតូចជាងពេលបច្ចុប្បន្ន ដោយសារបច្ចេកវិទ្យា AI បំពេញតួនាទីក្នុងការគិត វិភាគ និងសម្រេចចិត្តជំនួសមនុស្សកាន់តែខ្លាំង ។ វាអាចធ្វើឱ្យមនុស្សពុំចាំបាច់មានខួរក្បាលធំដូចមុនទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgyD5AoVq7SKL2ZltFhx_J9r1T32LpOP6A7ZLq2JMqB-yWncGwrVK0WkAKWDn2SfVnriQbsPrRXxLk9fotI9QBZ0ITx2f6iAR2rAx9GAWMSubAUk6M4Bd2kPNbQiB5vMDxgAEB5xZq2FvWCWW1W6puvGoFd7niidDIlPHsx6HqSU3TOKGMAM22mWPjKo07V/s633/photo_2025-02-12_11-54-31%20(6).jpg

៥-អាចជ្រើសរើសលក្ខណៈរាងកាយដោយខ្លួនឯង ៖ បច្ចេកវិទ្យាហ្សែន ដូចជា ៖ CRISPR-Cas9 នឹងធ្វើឱ្យមនុស្សអាចកែប្រែហ្សែនរបស់ខ្លួន ហើយវាមិនត្រឹមតែការពារមេរោគប៉ុណ្ណោះទេ ប៉ុន្តែមនុស្សនឹងអាចជ្រើសរើសលក្ខណៈរាងកាយ ដូចជា ៖ កម្ពស់, ពណ៌ស្បែក និងកម្រិតប្រាជ្ញា ។ បច្ចេកវិទ្យានឹងធ្វើឱ្យមនុស្សអភិវឌ្ឍន៍លក្ខណៈរាងកាយឱ្យស្របតាមបរិស្ថានជុំវិញដែលខុសៗគ្នា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgYpKP5fskCH7pYayzoP4tlpzYutOwxasSQZTeTLOowB6exE83jjeCZaoIUiTtwLKcs2sBOtjSPCrX0Y0ch28NmfYHSXPlZyco5rFEg2wwua8ZMoTtPfhtb5Kysx6R43ohFPn_1J45Sh5XGhk60JPW2uu5k4gPeVDLYfwjjZorXcBMQL8Tk6kvFaUTUfT6L/s634/photo_2025-02-12_11-54-31%20(3).jpg

សរុបមក នៅឆ្នាំ៣០២៥ មនុស្សនឹងមានកម្ពស់ទាប មុខមាត់ស្អាត ពណ៌ស្បែកងងឹត និងខួរក្បាលតូច ។ ក្រៅពីនេះ ការរីកចម្រើនផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យានឹងបើកឱកាសឱ្យមនុស្សអាចជ្រើសរើស និងកំណត់លក្ខណៈសម្បត្តិរបស់ខ្លួន ៕

រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច ចេញបកស្រាយ “ហេតុអ្វីសេដ្ឋកិច្ចកើន តែពលរដ្ឋត្អូញត្អែររឿងប្រាក់ចំណូល”

0

ថ្លែងក្នុងវេទិកាស្តីពី ការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច និងច្បាប់ថវិកាឆ្នាំ ២០២៥ លោកបណ្ឌិត ផាន់ ផល្លា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានពន្យល់ និងឆ្លើយតបទៅកាន់សំនួរ ដែរចោទសួរថា៖ “ហេតុអ្វីបានជាសេដ្ឋកិច្ចកើនឡើង ប៉ុន្តែប្រជាជននៅតែត្អូញត្អែរពីការធ្លាក់ចុះចំណូល”។

ជាការឆ្លើយតប លោកបណ្ឌិត ផាន់ ផល្លា បានពន្យល់ថា៖” កំណើនសេដ្ឋកិច្ចដែលបានព្យាករណ៍កើនឡើងដល់៦.៣% នៅឆ្នាំ២០២៥នេះ គឺតាមរយៈកំណើននៃការនាំចេញផលិតផលកាត់ដេរ ផលិតផលមិនមែនកាត់ដេរ និងវិស័យទេសចរណ៍”។

លោកបានលើកឡើងបន្ថែមថា៖ ការកើនឡើងនៃការនាំចេញផលិតផលកាត់ដេរ ក៏បានផ្តល់ចំណូលដោយផ្ទាល់ ដល់កម្មករនិយោជិត ក្នុងវិស័យនេះផងដែរ តាមរយៈការទទួលបានប្រាក់បន្ថែមម៉ោង ដែលអាចជួយដល់ជីវភាពរបស់ពួកគាត់”។

លោកទទួលស្គាល់ថា វិស័យលក់ដុំ និងរាយ នៅមានបញ្ហា ដែលធ្វើឱ្យពលរដ្ឋរងផលប៉ះពាល់ដល់ចំណូល។ តែយ៉ាងណាមិញ ការលក់តាមអនឡាញ មានការកើនឡើង។

យោងតាមការព្យាកររបស់ក្រសួងសេដ្ឋកិច្ច នៅឆ្នាំ២០២៥នេះ កំណើនសេដ្ឋកិច្ចត្រូវបានព្យាករណ៍ថា នឹងកើនឡើងដល់ ៦.៣ភាគរយ សម្រាប់មនុស្សម្នាក់ នឹងកើនឡើងដល់ ២ ៩២៤ដុល្លារ៕

រដ្ឋាភិបាលរបស់ Trump មានគម្រោងបិទក្រសួងអប់រំ និងដកអាមេរិកចេញពីភ្នាក់ងារអង្គការសហប្រជាជាតិ

0

សហរដ្ឋអាមេរិក ៖ រដ្ឋាភិបាលអាមេរិកស្ថិតក្រោមការគ្រប់គ្រងរបស់លោកប្រធានាធិបតី Donald Trump មានគម្រោងបិទក្រសួងអប់រំ ព្រមទាំងដកអាមេរិកចេញពីភ្នាក់ងារអង្គការសហប្រជាជាតិ ។ ការបិទតួនាទីរបស់ក្រសួងអប់រំ នឹងបែងចែកជា២ផ្នែក គឺរដ្ឋមន្ត្រីក្រសួងអប់រំបង្កើតផែនការកាត់បន្ថយទំហំការងារក្នុងក្រសួង និងជំរុញឱ្យសភាអនុម័តច្បាប់បញ្ចប់ការងាររបស់ក្រសួង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhWuZrfME4MClCU6ERnbKGdPOhXSYmSrsMxSDtwR5VoAirWST6BLW6GWsOo7aJBVx9DYcsWxl4PvHyK8O4r7c6GlpHueibHfwI8Nrhs0vuKXCkLD6yidWZZHYawMKQCzeJBRffqvc7TEiID6O_Ys26h04Bj3hxgjzusYxMnuOBe-7cVX90ARTEIEI7rmz1k/s1440/image_2025-02-12_10-38-43.png

លោក Trump បានថ្លែងកាលពីថ្ងៃទី៤ ខែកុម្ភៈ កន្លងមកថា លោកនឹងប្រើប្រាស់បទបញ្ជាប្រតិបត្តិដើម្បីបិទក្រសួងអប់រំ ប៉ុន្តែលោកត្រូវតែទទួលបានការគាំទ្រពីសភា និងសហជីពគ្រូបង្រៀនជាមុនសិន ហើយការបិទក្រសួងអប់រំ គឺជាគោលដៅរបស់លោកពេលរកសំឡេងគាំទ្រមុនការបោះឆ្នោត ។ រីឯមន្ត្រីសេតវិមានឱ្យដឹងថា បទបញ្ជាប្រតិបត្តិនឹងចេញនៅខែកុម្ភៈ ដើម្បីឱ្យរដ្ឋមន្ត្រីក្រសួងអប់រំបិទក្រសួង និងអាចពិនិត្យរយៈពេល៩០ថ្ងៃ ព្រមទាំងរង់ចាំមតិពីសភា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjZGBmJY8tFybtGEIoZkG26Hvj1YQ9luYiz3EYwiZYs7R3t_tUXdFMZQmOHD8wJ6JjqqZbZZThsYdCNAUnGyncN3GnEbcasnlx9hxuoCHR0rS0xE1Rb9KbdnVPE_fKBDDG9ZbXF67cJI3skEi2jaq_9JzkiH2y9R1b1V9Qppa21cdQikslc2kJvyWt0wV4_/s3000/image_2025-02-12_10-38-44%20(2).png

លោក Trump បានថ្លែងមកកាន់ប្រព័ន្ធផ្សព្វផ្សាយថា យើងចំណាយប្រាក់យ៉ាងច្រើនជាមួយសិស្សម្នាក់ និងច្រើនជាងប្រទេសផ្សេងៗលើពិភពលោក ប៉ុន្តែយើងបែរជាស្ថិតនៅចំណាត់ថ្នាក់ចុងក្រោយ ។ ដូច្នេះ គួរបណ្តោយឱ្យរដ្ឋនានាគ្រប់គ្រងសាលារៀនដោយខ្លួនឯង ដោយលោកចាត់តាំងឱ្យលោកស្រី Linda McMahon កាន់តំណែងជារដ្ឋមន្ត្រីក្រសួងអប់រំបិទក្រសួងចោល ។ ប៉ុន្តែព្រឹទ្ធសភាពុំទាន់អនុញ្ញាតឱ្យលោកស្រីកាន់តំណែងនាពេលនេះទេ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiqghHDq6TD582b6ZMRWOM57oTtrCiFZm0PteK0zT9Hg3ln8h0RrLJTDK6Wtgpe1I4QvOudhM6hAjhfoRXUHniK5HrhYJMxf_T6ov7oFlXupIm28iC591EZZ4-szGUdKZS6ZMFNgz81wI9OLyU9qN2lJG7evc-5de2LDyjWOPdhYDrlRA7f4X48V1ODCvZI/s1440/image_2025-02-12_10-38-42.png
ពេលកាន់តំណែងជាអ្នកដឹកនាំរដ្ឋាភិបាលអាមេរិកអាណត្តិទី១ លោក Trump ធ្លាប់ស្នើឱ្យក្រសួងអប់រំរួមបញ្ចូលគ្នាជាមួយក្រសួងការងារ ប៉ុន្តែពេលនោះ សំណើនេះពុំអាចឆ្លងកាត់ដំណាក់កាលនីតិប្បញ្ញត្តិ ។ កន្លងមក គណបក្សសាធារណរដ្ឋបានរិះគន់ក្រសួងអប់រំ ដែលស្ថិតក្រោមការដឹកនាំរបស់អតីតប្រធានាធិបតីអាមេរិក លោក Joe Biden យ៉ាងខ្លាំង ជាពិសេស រិះគន់រឿងការលុបចោលបំណុលប្រាក់កម្ចីរបស់សិស្ស និងគោលនយោបាយពាក់ព័ន្ធផ្សេងៗ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjNbTMuUiW7UjH3opaDg-2lT0BgiJssDdyS8AMFS2LD0AcwJP7EW9kmDeV9qbdGRrpr9rii23tjesVzzBBxMvP25e3KgRQd2vjCGwKyTUlTynNA8_XBZyAKMG8nKT2eTq0qW6En_ZBfEfL1dxSgKiDzwbZ26Y1IF0W6w7ABj-HuTHJuVsUJTwz9zw06JB4s/s4000/image_2025-02-12_10-38-35.png

ការទទួលខុសត្រូវចម្បងក្នុងប្រព័ន្ធអប់រំនៅសហរដ្ឋអាមេរិក គឺអង្គការថ្នាក់រដ្ឋ ឬស្រុក ។ ក្រសួងអប់រំត្រូវបានបង្កើតឡើងកាលពីឆ្នាំ១៩៧៩ ក្រោមការគ្រប់គ្រងរបស់អតីតប្រធានាធិបតីអាមេរិក លោក Jimmy Carter ដែលមានតួនាទីផ្តល់ប្រាក់ឧបត្ថម្ភក្នុងគម្រោងផ្សេងៗ ដូចជា ៖ គម្រោង Title One បានផ្តល់ប្រាក់ឧបត្ថម្ភពិសេសដល់សាលាដែលមានសិស្សក្រីក្រច្រើន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhwzGXgnGyG7rSJwmBuy-hsGL2jhtcxCycrdCpXbegURquYHUeynDJ-bnHBmygkj_wADbLzAr5NtXqOH0xDbm4UFXJVynPfKUwQZKNt6nyR_fHOTfcZXizhHYJ1dbVPSQu49RxHNr1IhKBW8J-706wBpBeneKa6mXQjrfQ_UmERQuntv0aIA5kYLPz0_3zD/s1024/image_2025-02-12_10-38-44.png

កាលពីថ្ងៃទី៤ ខែកុម្ភៈ លោក Trump បានចុះហត្ថលេខាលើបទបញ្ជាដកអាមេរិកចេញពីភ្នាក់ងារអង្គការសហប្រជាជាតិ ព្រមទាំងក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ (UNHRC) និងទីភ្នាក់ងារជំនួយ និងកិច្ចការអង្គការសហប្រជាជាតិសម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីន (UNRWA) ។ បទបញ្ជានេះ ក៏រួមបញ្ចូលទាំងការពិនិត្យតួនាទីរបស់អាមេរិកក្នុងអង្គការយូណេស្កូ ហើយមន្ត្រីសេតវិមានបញ្ជាក់ថា ការដកខ្លួនចេញរបស់អាមេរិក គឺជាការតវ៉ាទៅភ្នាក់ងារអង្គការសហប្រជាជាតិទាំងនេះដែលអគតិចំពោះអាមេរិក ៕

អត្ថន័យ និងសារៈសំខាន់នៃបុណ្យមាឃបូជា

0

មាឃបូជា គឺជាពិធីបុណ្យដ៏សំខាន់មួយនៅក្នុងព្រះពុទ្ធសាសនា។ ពិធីបុណ្យនេះ ត្រូវបានពុទ្ធសាសនិកគ្រប់ប្រទេសប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ នៅថ្ងៃសីលពេញបរមី ១៥កើត ខែមាឃ។

បុណ្យមាឃបូជា ប្រារព្ធឡើងក្នុងគោលបំណងរំលឹកដល់ព្រឹត្តការណ៍សំខាន់២របស់ព្រះសម្មាសម្ពុទ្ធ។

ព្រឹត្តិការណ៍ទី១ គឺនៅពេលដែលព្រះអង្គប្រជុំព្រះភិក្ខុសង្ឃចំនួន១២៥០អង្គ ជាការប្រជុំលើកដំបូងបង្អស់ដើម្បីប្រកាសបង្កើតព្រះពុទ្ធសាសនា នៅឯប្រទេសឥណ្ឌាកាលពីជិត៦០០ឆ្នាំមុនគ្រិស្តសករាជ នាថ្ងៃទី១៥កើត ខែមាឃ ក្រោយព្រះអង្គបានត្រាស់ដឹងបានចំនួន៩ខែ។

ព្រឹត្តិការណ៍ទី២នៃពិធីបុណ្យមាឃបូជា គឺដើម្បីរំលឹកដល់ថ្ងៃដែលព្រះពុទ្ធប្រកាសដាក់ព្រះជន្មាយុសង្ខារនៅចំពោះមុខមារ(សត្រូវ)។ ការប្រកាសនេះ កើតឡើងនៅថ្ងៃទី១៥កើត ខែមាឃ ឆ្នាំម្សាញ់ មុនពេលព្រះពុទ្ធចូលព្រះបរិនិព្វាន៣ខែ។

តាមរយៈពិធីបុណ្យមាឃបូជានេះ ព្រះពុទ្ធអង្គបានបង្រៀនមនុស្សឱ្យប្រព្រឹត្តិនូវអំពើល្អដើម្បីទទួលបានសុខភាពផ្លូវចិត្តល្អ។ ម៉្យាងវិញទៀត ក្នុងឋានៈជាពលរដ្ឋរស់នៅក្នុងសង្គមមួយ គឺត្រូវតែចេះស្រលាញ់សាមគ្គី អធ្យាស្រ័យ យោគយល់គ្នាទៅវិញទៅមក មិនរើសអើងប្រកាន់ជាតិសាសន៍ ពណ៌សម្បុរឬសាសនា៕

ថៃបន្តអនុវត្តវិធានការក្តៅ! កាត់ផ្តាច់បណ្តាញអ៊ីនធើរណេត និងសេវាទូរស័ព្ទដែលបញ្ជូនទៅក្រុមឆបោកអនឡាញនៅក្រុងប៉ោយប៉ែត

0

ប្រទេសថៃ ៖ កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ កងកម្លាំងសមត្ថកិច្ចថៃ ភ្នាក់ងារទូរគមនាគមន៍ជាតិ និងក្រុមហ៊ុនផ្តល់សេវាកម្មអ៊ីនធើរណេត បានសហការគ្នាត្រួតពិនិត្យសេវាអ៊ីនធើរណេតនៅបរិវេណស្ថានីយរថភ្លើងព្រំដែនបានឃ្លងលឹក-ប៉ោយប៉ែត ក្រោយទទួលដំណឹងថា បរិវេណនេះមានការលួ.ច ភ្ជាប់សេវាអ៊ីនធើរណេតទៅឱ្យក្រុមឆបោកអនឡាញនៅទីក្រុងប៉ោយប៉ែត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgxwn8MlOQdP4ln2EUY8jWWuM2pj5gpRv3-9x1GonCrMNNwb7d5nMJRANOBuJD3VAN23U7Xr4NARGkGqOV-k23dorhT3RxFds49-dh6Uc-Q9RAc2tgqgL0-bklXbZmFceR9J-ry7AsxnS4IKGzvRaZGSvr-YMMbuh49k41mWxEmRo11mwq3kBo1mbUZeIBU/s1188/photo_2025-02-12_09-29-51%20(2).jpg

បើអាជ្ញាធររកឃើញថា បណ្តាញអ៊ីនធើរណេតណាមួយពុំបានសុំច្បាប់អនុញ្ញាតត្រឹមត្រូវ អាជ្ញាធរនឹងកាត់ផ្តាច់បណ្តាញនោះភ្លាម ដែលលនេះជាការអនុវត្តវិធានការក្តៅរបស់រដ្ឋាភិបាលក្រោមការដឹកនាំរបស់លោកស្រី ផេថងថាន ស៊ីណាវ៉ាត់ ដើម្បីដោះស្រាយបញ្ហាក្រុមឆបោកអនឡាញបង្កើតទីតាំងនៅប្រទេសជិតខាង និងបោកប្រាស់ពលរដ្ឋថៃ ។ សមត្ថកិច្ច និងភ្នាក់ងារទូរគមនាគមន៍ជាតិបានកាច់បណ្តាញអ៊ីនធើរណេលើបង្គោលសេវាទូរស័ព្ទខ្នាតធំនៅក្រោយផ្សារបេនចាវ៉ាន់ ជាប់ផ្សាររុងក្លឿ ព្រមទាំងរុះរើខ្សែបណ្តាញចុះពីបង្គោលទាំងអស់ និងរុះរើប្រព័ន្ធអ៊ីនធើរណេតបែរមុខទៅប្រទេសកម្ពុជា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj-Nxt0VlPB1ARkx1R1l4FP-v_oT7LN6rLvXtWVdkBseb0KNvf_NZGYCejWMn2RO-cm6rIIf146s1Z_DvXI22mzx5j6xviThb_hqL32yLPjzfGameodUaYWlyHQH-103RvTlLL0-5mWa_TMtPGQa2hEuvIxOM-g1deAJ3UtsF2k_8IxIdXt4hiTdEXZg7xW/s696/photo_2025-02-12_09-29-51%20(3).jpg

ការកាត់បណ្តាញអ៊ីនធើរណេត និងសេវាទូរស័ព្ទ ក្រោយពីសមត្ថកិច្ចទទួលដំណឹងថា ក្រុមឆបោកអនឡាញមានទីតាំងនៅទីក្រុងប៉ោយប៉ែត ប្រើប្រាស់អ៊ីនធើរណេត និងសេវាទូរស័ព្ទរបស់ថៃដើម្បីបោកប្រាស់ពលរដ្ឋថៃ ។ ពួកគេប្រើប្រាស់ Sim Box នៅតាមព្រំដែនជាច្រើនកន្លែងជាប់កម្ពុជា ហើយសមត្ថកិច្ចជឿថា ក្រោយការអនុវត្តវិធានការរឹតបន្តឹង នឹងអាចកាត់បន្ថយការប្រើប្រាស់ Sim Box សម្រាប់ការហៅទូរស័ព្ទបោកប្រាស់ ពីព្រោះទីតាំងរបស់ក្រុមឆបោកអនឡាញនៅកម្ពុជា អាចប្រើប្រាស់សេវារហូតដល់១០០មេហ្គាបៃក្នុង១ខែ ហើយបណ្តាញអ៊ីនធើរណេតខ្លះបញ្ជូនពីថៃ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjgJ3mBHpPgLtSBoDt7omy9kDnU5EFAmvmg7j_6s6tHY5amOFn-tflsaUDIVxnRCTjAR1q8mA4SE-6t9iE_ZDMqfUn_nl_48554IGJkAcYFAe2-58Oehnr4UOVJM6JY2TtWkq_RFQBWZgs0oXGhyphenhyphengRWFxxEApGSCwuRKMBCjAO5TI5WUIcFa_RMnXHOwZgl/s696/photo_2025-02-12_09-29-51%20(4).jpg

ភ្នាក់ងារទូរគមនាគមន៍ជាតិឱ្យដឹងថា បានកាត់បណ្តាញអ៊ីនធើរណេត និងសេវាទូរស័ព្ទនៅតាមបរិវេណព្រំដែនខេត្តស្រះកែវ ដែលពុំបានសុំការអនុញ្ញាតត្រឹមត្រូវតាមច្បាប់ ឬគ្មានម្ចាស់ច្បាស់លាស់ ដើម្បីទប់ស្កាត់ក្រុមឆបោកអនឡាញ ខណៈបច្ចុប្បន្ន ពលរដ្ឋថៃចាញ់បោកតាមអនឡាញកាន់តែខ្លាំង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg7lx5Ka1ky32B-aCcTqLnIBaPPM0DibQ0T94a9UCZScosUN-x38He2QmPL1sgu9zx_tLBKiJDAKHhDO1zgqz5UcgO99RBcWHs1NUg2SspLsNUIQjPntQWdufIIsYEnGv3RMZxd2_-R7EmC8PyDPja_58ImYkKoRf-b2v_Lwwc6J4C8tR1WjMBTJsi4K451/s696/photo_2025-02-12_09-29-51%20(5).jpg

តាំងពីថ្ងៃលោកស្រី ផេថងថាន ស៊ីណាវ៉ាត់ កាន់តំណែងជានាយករដ្ឋមន្ត្រី ថៃមានករណីបោកប្រាស់តាមអនឡាញ រហូតដល់៥៥៧,៥០០ករណី និងខាតបង់ប្រាក់ចំនួន៨៦,០០០លានបាត ។ ហេតុនេះ រដ្ឋាភិបាលថៃបានដោះស្រាយបញ្ហានេះជាបន្ទាន់ ដោយសារវាមិនត្រឹមជាការបោកប្រាស់ឱ្យផ្ទេរប្រាក់ប៉ុណ្ណោះទេ ប៉ុន្តែបានបង្កអសន្តិសុខក្នុងសង្គម ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgvW2A3CTrFLrWLXCXyrvKmYGpEL-Rs_sZcrDpzqgHG51bDjJXqmWbXeBlEw0772N9HmOuvXNycJErgKZFnwSplnPcUVSWREP1SDK03Ql_9BKM3D5l3MbUfgPz-2jNy0KXoPIV-JrHSqli7UoV3le9LIA06v2P0eIkyYNXHBvZLPLBMC0olD7lo2Dm4hkMt/s696/photo_2025-02-12_09-29-51.jpg

លោកស្រី ផេថងថាន បានបញ្ជាឱ្យស្ថាប័នពាក់ព័ន្ធចាត់វិធានការក្តៅចាប់ពីថ្ងៃទី៥ ខែកុម្ភៈ ដោយកាត់ភ្លើង, អ៊ីនធើរណេត និងប្រេងឥន្ធនៈរបស់ក្រុមឆបោកអនឡាញ នៅតំបន់៥ ព្រំដែនជាប់មីយ៉ាន់ម៉ា ព្រមទាំងប្រកាសស្រុកជាប់ព្រំដែន៥ របស់ខេត្តតាក គឺជាតំបន់គ្រប់គ្រងពិសេស ។ ប៉ុន្តែក្រោយពីថៃកាត់បណ្តាញអ៊ីនធើរណេតក្រុមឆបោកអនឡាញនៅព្រំដែនមីយ៉ាន់ម៉ា ក្រុមឆបោកទាំងនេះបានប្តូរទីតាំងមកកម្ពុជា ៕

មន្ទីរបរិស្ថានខេត្តពោធិ៍សាត់ ច្រានចោលការចោទប្រកាន់របស់ថៃ ជុំវិញការឆេះព្រៃនៅខេត្តត្រាត

0

នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ មានគេហទំព័រសារព័ត៌ឈ្មោះnationthailand បានចេញផ្សាយអត្ថបទមួយ ក្រោមចំណងជើងថា៖ “ភ្លើងឆេះព្រៃនៅកម្ពុជាចេះឆ្លងទៅព្រៃឈើនៅភ្នំ Banthat ខេត្តត្រាតរបស់ ប្រទេសថៃ និងបណ្តាលឱ្យគ្រាប់មីនផ្ទុះ”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEioVErVyzVpcN5Edvz9JLxE04aeIbY_az3iEhGjNtd1x0sIfh2vlyfu4xqFDhz5jqwOqL7c85jXWKw1tRwOKcArcxSLrnOgyFtWrehNCsIjlfOfUPrKsKoM9eFaSFsUoWnrGJ7G1Hxhj7EHh5IXd5TxMGonE2bh0PFVGTWmZ5ZrpJKV0Z_pO3DrqMwcH_hv/s2000/image_2025-02-12_09-35-37%20(2).png

ពាក់ព័ន្ធនឹងករណីនេះ មន្ទីរបរិស្ថានខេត្តពោធិ៍សាត់ បានប្រកាសបដិសេធ និងច្រានចោលទាំងស្រុង ចំពោះការចុះផ្សាយខាងលើ ដោយរូបភាពដែលសារព័ត៌មានថៃនេះ ចុះផ្សាយ គឺជារូបភាពភ្លើងឆេះព្រៃនៅ ប្រទេសថៃ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgP-3Jerfm9wb92h4LgJRl4-XWJpTwDC2qVHBr5vQysQ4d5KXs9YJPSSQx2YKs2pcc2DD7zHshcqECCK_JtYPy7kIPwhfKjJJKPUPYYAUJqcN5HBkd940a1nOI0-Ur7UhPOJTDJiaKaePUx24E4tKVDaxqcuKKRbJY3xHCnWTSZW-6yHXHJhkRW8mj9W6pc/s2000/image_2025-02-12_09-35-39%20(2).png
ការឆេះព្រៃនៅភ្នំ Banthat ខេត្ត គ្រាត ប្រទេសថៃ គឺពុំមានការពាក់ព័ន្ធនឹងប្រទេសកម្ពុជាដូចដែលបានចុះផ្សាយនៅគេហទំព័រខាងលើនោះ ឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhtwkNVaOGXsa3aEabClpv3ktNwo2cYVEkiFBD-Sx9CindEGAtV91WP3_C-U5zlKHE9QEJNb8HOzxf_ViwiILPplp8B7C_4oPF5Fi8z3J9H8MkCmW5Y9V1d15pOUL11wgczJfa34aE7O2aN-wk3F69jM5EB7NOe2W9-YfD0Srv4Qtqest5xG8johTAx70PQ/s1280/image_2025-02-12_09-35-36%20(2).png

ដោយឡែក នៅភូមិសាស្ត្រឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ មានករណីភ្លើងឆេះស្មៅ អំបោស និងដើមស្បូវតិចតួចប៉ុណ្ណោះ ដែលទីតាំងនោះពុំមានព្រៃស្រោង ឬដើមឈើធំៗដូចការចុះផ្សាយ របស់សារព័ត៌មានខាងលើនោះឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgv2hcGHvH4Kv17-rsmZhFQLtn0hagXTLoXbIOfYd9-Dsx3KeuE36J-eoxAiDERDR-ZuNAVc_vuzKhwMJp16tnuDhPZ6MfBX_OjOWPpZAPawJ2pHwhwcBQPWNa8oLJKe2AHlFI-uTOjFoGZhqnymFKH1FwSIGClgrW4eelmAnGrI14maWj_ytw09po9BmaC/s1280/image_2025-02-12_09-35-36.png

ចំពោះករណីនេះ រដ្ឋបាលខេត្តពោធិ៍សាត់ បានអន្តរាគមន៍ និងចាត់ វិធានការបានទាន់ពេលវេលាក្នុងការទប់ស្កាត់ និងពន្លត់ភ្លើងឆេះនោះមិនឱ្យមានការឆេះរាលដាល និងពុំមានការប៉ះពាល់ដល់អាយុជីវិតមនុស្ស សត្វ និងជីវៈចម្រុះនៅទីនោះទេ៕

 

ក្រុមហ៊ុនហួវៃបានសម្ពោធនូវ HUAWEI MatePad 11.5 2025 តម្លៃចាប់ពី $299ដុល្លា ដំបូងគេ ប្រើកម្មវិធី Office កុំព្យូរទ័រ Version ដំឡើងមកស្រាប់ , Word , Excel , PowerPoint ដូច Microsoft Office ក្នុងកុំព្យូរទ័រ និងកម្មវិធីកាត់តវីដេអូផ្តល់ License ឥតគិតថ្លៃមួយជីវិត និង HUAWEI Watch Fit 3 តម្លៃ $99 សាកម្តងប្រើ 10 ថ្ងៃ ភ្ជាប់បានទំាង iOS & Android លក់ជាផ្លូវការក្នុងប្រទេសកម្ពុជា

0

ផ្ទុះកក្រើកទីផ្សារទៀតហើយសម្រាប់ដើមឆ្នាំ 2025 ក្រុមហ៊ុនហួវៃបានសម្ពោធនូវ Tablet ជំនាន់ថ្មី គឺ HUAWEI MatePad 11.5 2025 និង HUAWEI Watch Fit 3 មកកាន់ប្រទេសកម្ពុជា ដោយមានការចូលរួមពី តារាកក្តិយសតារា influencer លោក ហេង វិសាល និង ស្រីនា, Tech Review លោក Jerry ថៃ ហៅ ប្រាប់ចំៗ និង Content Creator លោក ទិត ហាវហ៊ាង សិស្សឆ្នើមនិទ្ទេស A ចូលរួមផ្តល់នៅបទពិសោធន៍ល្អក្នុងការប្រើប្រាស់ប្រចាំថ្ងៃ ៕ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj4FLYQ7_bVqWChlBlPIi83teOh2uKRe7aOBoeSJBHCzRg801SJZi8fM9kfVjPTTWSMMiiWlRTquCKFVGEuhNnyLzOpF4j8QQhd8YYi_2VgFLzghULnMrwc1iW2wiLClxnzmySsWsCKrqdRpYRz_oM_T1N7r-rVqbYChj6VbxpCxXpAcovr1qo-qisUQthl/s6000/DSC08235.JPG

MatePad 11.5 2025 មានចំណុចពិសេសដូចជា៖

ចំណុចពិសេសទី 1: ជាធេប្លតដបូងគេតម្លៃជាង ពីរយដុល្លា ផ្តល់ជូនកម្មវិធី Office Word, Excel, PowerPoint , PDF ផ្តល់ License ឥតគិតថ្លៃមួយជីវិត ដូចទៅនឹង Microsoft Office ក្នុងកុំព្យូទ័រប្រើប្រាស់ដោយមិនផ្លាស់ប្តូរ Format នៅពេលយើងយក File យក File ពីថេប្លេតទៅបើកក្នុង កុំព្យូទ័រ ឬ យលហ្វាល់ពីកុំព្យូទ័រទៅបើក្នុង ថេប្លេត ជាពិសេសអាច ប្រើ Font ខ្មែរបានជាង 400 ហ្វុន និង វាយអក្សរខ្មែរយូនីកូដដូចកុំព្យូរទ័រ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhe_s-XEQZG3HJ7DnB9X1qFF3YOW8mMi1TAuRk4K8_H1HzrAEI-MCda4wi2TXiZXQ8qzJhyJdL1ywXzOwrNUnPj1LEFJjkN2VD8d1Hc3HlvxCVKe7rKwoLgNv_Fzf_xR98xr4YFtORixSMafOs6b0wIVVvA_TgDRlu67EFyr4DSlL92nBwsU9rgqtHNvlCT/s6000/DSC08089.JPG
ចំណុចពិសេសទី 2៖ ផ្តល់ជូនការដូសរុបលើសពី $400 មានដូចជា ៖ ការផ្តល់ជូននូវក្តារចុច Original HUAWEI Smart Keyboard មានតម្លៃ $129 កាន់តែងាយស្រួលក្នុងវាយឯកសារជាទម្រង់កុំព្យូទ័រ ។
*ផ្តល់ជូនប៊ិចឆ្លាតវៃ Original HUAWEI M-Pencil 3rd ជំនាន់ទី 3 គាំទ្រការប្រើមុខងារ Tool ក្នុងកម្មវិធី Office ក្នុងកម្មវិធីNote ឬ សម្រាប់ការគូររូបែប Digital Art ជាដើម ។
*ផ្តល់ជូន Bluetooth Mouse មានតម្លៃ $19, កាបូប នឹង ខ្នើយកើយក តម្លៃសរុប $29
* ផ្តល់ជូនកម្មវិធីកាត់តវីដែអូ Petal Clip ឥតគិតថ្លៃជីវិត ប្រើអក្សរខ្មែរបាន 100% ជំនួសអោយកម្មវិធីកាត់តវីដេអូ Capcut ចំនេញ $89 ក្នុង ១ឆ្នាំ មានមុខងារប្រើប្រាស់ស្រដៀងនឹង Capcut ។
*ផ្តល់ជូននូវ កម្មវិធី HUAWEI Note ជំនាន់ថ្មី ផ្តល់ជូនមុខងារកាត់ត្រាបែប Professional មុខងារ Note Reply ដែលអាច Record Voice ជាសំឡេងពេលកំពុងគាត់ត្រា ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhBqo0OlrFTlTeVs-uCJcrX1EmGLNrYbvRHqXIRH-jBM-8T_hhlM7QVqAgBzjeMapU4zVTAInigY3BHH2HhRzfJ1c5hDnms_XUZViVEXxWg3BnfTlJmUca4WlqyhP0yFmYw-heAnbLAAaQRqGromDZ-V3q4RGz8iMM-ieRvmB48LNSL9h715uJgeFZSoQOW/s6000/DSC08112.JPG
ចំណុចពិសេសទី 3 ដំណើរការដោយយ HarmonyOS 4.2 ជំនាន់ចុងក្រោយ ទទួលបានបទពិសោធន៍ប្រើប្រាស់ស្រដៀងនឹង Laptop ចំពោះអេក្រង់មានទំហំ 11.5″ កម្រិត Refesh Rate 120 Hz ផ្តល់នៅ Resolution កម្រិត 2.2K តួរផលិតពីអាលុយមីញ៊ូម កម្រាស់ស្តើងស្រាល បំពាក់ Speaker 4 គ្រាប់បែប Surround Sound, អស់បារម្ភរឿង ប្រើប្រាស់ Google Apps ដូចជា Gmail, Google Maps Google Classroom ,… មានស្រាប់នៅក្នុង Huawei AppGallery ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjpP8FgArM5QYnTgbSVBQoH_JAdGelbpAmTc_BeGWecBhIGZBUHR3O9W12abDqB8WZ6tNsY55BTuil-QxmPP80EawPYPXHUDhxW0SlaW7mDqTAHpAu_hlmI4fC1PyvuPB-kBT175hRxVNVq4cDiIU_GT_JLCJ7srmVznomyECADGNrE694a9Iv7h-We30vp/s6000/DSC08118.JPG
សម្រាប់ អ្នកធ្វើការ រដ្ឋបាល, ការងារ Office អ្នករកស៊ី ម្ចាស់អាជីវកម្ម ឬ សិស្សនិស្សិត កំពុងស្វែងរក Tablet តម្លៃ $299ដុល្លាឡើងទៅទទួលបានការដូលើសពី $400 Tablet ជំនាន់ថ្មី Huawei MatePad 11.5 2025 នេះជាជម្រើសដ៍ល្អបំផុតសម្រាប់ដើមឆ្នាំ 2025នេះ !
សម្រាប់អតិថិជន មិងចង់ចំណាយលុយច្រើនទិញ Apple Watch ឬ ធុញនឹងការសាកថ្ម ក្រុមហ៊ុនហួវៃបាននាំយកមកនូវ Huawei Watch Fit 3 រចនារូបរាងដូច Apple Watch តម្លៃត្រឹម $99 តម្លៃធូរជាង Apple Watch 3 ដង សាកថ្មម្តងប្រើ 10ថ្ងៃ បំពាក់មុខងារ សុភាព និង កីឡាសុក្រិត មានមុខងារ Bluetooth Call អាចភ្ចាប់បានគ្រប់ស្មាតហ្វូន Android និង IOS ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEijntpZ5dD1zFiNjJK5vjX7pODHJE2x3R_WdRt2jH8cBRoTa6BB7SS2TLYKa6Ivv2fbbVaG7gM3R7vE-lI6pN7W0N4mtxZyCwe9dso1cOFscEY4Q8vkwqNvjlA21a-gdEpVcjsDjYZifqzOVZFKhh5jLeHomFxJl7NA-MdQMqWH1VH8OdI9UqcfRJALDsYC/s6000/DSC08124.JPG
អតិថិជនអាចរកជាវ Huawei MatePad 11.5 2025 និង Huawei Watch Fit 3 នៅតាមបណ្តាហាងដៃគូរសហការ នឹង Huawei Showroom ទូរទាំងប្រទេសកម្ពុជា។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEim53kM6utfBLQOo5F86ZTp-P6GDIyXx4qp3Knl4qtRKPFN3ZpqqFDdv6zafuhnmC_9tau3w2GIX6gm6Vowbi5aI1PlfsuPqUpV8CQIvNya891aHXzKjxEQ8JMOS-PJlJl-_GiW2vySyqwigLJA5j9uHN44N-XDwVLwkIKW9znlH0WH1uHjhO8VMp0HVAFd/s6000/DSC08197.JPG

រ៉េត ស៊ូហ្សាណា និង យូហៃ ទំនងមានអ្វីពិសេស

0

តារាចម្រៀងដ៏ស្រស់សោភា រ៉េត ស៊ូហ្សាណា និងម្ចាស់ពាន យូហៃ បានធ្វើឱ្យអ្នកគាំទ្រជ្រួលច្របល់ក្នុងចិត្តពោរពេញដោយពណ៌ស៊ីជម្ពូរបន្ទាប់ពីផលិតកម្មបង្ហោះវីដេអូមួយ។ ការបង្ហាញបែបនេះអ្នកគាំទ្រជាច្រើនគឺចង់ Ship អ្នកទាំងពីរខណៈតារាចម្រៀងទាំងពីររូបទំនងមានអ្វីពិសេសជូនអ្នកគាំទ្រ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg6-7Tx5btLwJLX6HqlGoh32H6XnPomZrjpQnl5_grLgz2u2tisq9QWu2dY45ixeuEYCaPduMLnjQFz2DvGd4QVYMkx6Vhh7AV9o2ea_3tKIqY1KEJKx5zjqroTF9lldU6_U1Vmix-ddnMeOVUzN3cdgfvyDchUSCwlQutS2ZQCKvY0mvYTa_PhJAO4asPd/s2048/image_2025-02-11_11-54-28.png

មិនមែនជាលើកទី១នោះទេរូបភាពរបស់តារាចម្រៀង រ៉េត ស៊ូហ្សាណា និង យូហៃ បង្ហាញសកម្មភាពជាមួយគ្នាដែលត្រូវបានទស្សនិកជនជាច្រើនមានការចាប់អារម្មណ៍ខណៈជារឿយៗតារាប្រុសស្រីទាំងពីរដួងតែងតែត្រូវបានអ្នកមួយចំនួនចង់ឱ្យអ្នកទាំងពីរក្លាយជាគូស្នេហ៍។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjLdb9Vn9fWs8C09N9tQv3vh19GNzFJYQGaCxLBZiBPEFH4dMEg-8CNABYoT1CmOcLFgW0JdCHgbOXT2iNQzJ1iPtiOzq4VJrymTw5UOSE_nryIJaemPSSvSUwdtx-iHOaJYYpXZ29yCql5APANdRni7mq8P4vzUaIpcHtF71EoIX2Y9rJy9cwMG7rX_W8f/s2048/image_2025-02-11_11-54-35.png

អ្វីដែលកាន់តែធ្វើឱ្យអ្នកទស្សនាមើលហើយ Pink Pink នោះគឺកាលពីយប់ថ្ងៃទី១០ ផលិតកម្មបារមីបានបង្ហោះវីដេអូខ្លីមួយជាមួយនឹងចំណងជើងថា «Bro is not the Rizzler ដោយបានមេនសិនគណនីបណ្តាញសង្គមរបស់ យូហៃ»។ ក្នុងវីដេអូរយៈពេល១៤វិនាទី គេបានឃើញ ហ្សាណា និង យូហៃ អង្គុយទល់ខ្នងគ្នាបន្ទាប់មក រ៉េត ស៊ូហ្សា រត់ចេញហើយ យូហៃ បានដេញតាម ហ្សាណា ហើយហ្សាណា បានដេញតាម យូហៃ វិញ។ នៅក្នុងខម្មិនគណនីផលិតកម្មក៏បានបញ្ជាក់ឈ្មោះតារាចម្រៀង យូហៃ និង ហ្សាណា ជាមួយនឹងកាលបរិច្ឆេត និងចំណងជើង Si Jumpu និង 2AM ដែលទំនងអ្នកទាំងពីរមានអ្វីពិសេសក្នុងការសហការគ្នាជូនអ្នកគាំទ្រ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEihI2q90vKVsmMb_-13mrNMPQVSQ5p5Prfi_z2InNEv5GnecDd0xfS0fOr5fqDItJaBH4hUhcGTsnkDMRgD_1PnFPp1COtHlm-KJAeGHCdWewqGVtkJCnBy7lJNZdiW7kTQoA4xTQ53t99t4Gla1CiV94MoEJVRXA_JxDkc04hR2dNaJi474uRMsWera_Uo/s1800/image_2025-02-11_11-54-39.png

ដ្បិតតែវីដេអូមានរយៈពេលតែ១៤វិនាទីក្តី ប៉ុន្តែទស្សនិកជនជាអ្នកគាំទ្រមើលហើយពួកគេបានខម្មិនថាShip មួយគូនេះ Pink Pink មើលហើយញញឹមម្នាក់ឯងជាដើម។ មុននឹងទម្លាយវីដេអូនេះគេបានឃើញគណនីទិកតុក ហ្សាណា បានបង្ហោះវីដេអូជាមួយនឹង យូហៃ ឆ្លាស់ការស្លៀកពាក់គ្នាលេងនៅលើទិកតុកផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgX1_4CZQ6bza2L4IW5moEE0nf98kVUSxbSFII2J7HqA0OMvR2XfPI41w6U5FA9tReXn3zOG6nGgAaAGcEltXBYR8A7E0WIzNRAHUxXahiOxZPO8ZWZZp3d22fSUTxUniWo1GOey5WZn6sqVlQV6JUbWQ0gCADknzKGbwMSP-JiUweRfd5IFLQIPfpiRf1i/s2048/image_2025-02-11_11-54-36.png

គេចាំបានថា ក្នុងឱកាសបុណ្យណូអែលកាលពីកន្លងមកនេះមានវីដេអូចែករំលែកនៅលើបណ្តាញសង្គមទិកតុក យូហៃ បានជូនកាដូ ទៅកាន់ រ៉េត ស៊ូហ្សាណា ខណៈ យូហៃ បាននិយាយថាគឺលោកទៅទិញដោយផ្ទាល់តែម្តង។ កន្លងមកនេះហ្វេនៗមួយចំនួនគឺមានការផ្គូផ្គង រ៉េត ស៊ូហ្សាណា និង យូហៃ ផងដែរបន្ទាប់ពីមានរូបភាពការយកចិត្តទុកដាក់របស់ពួកគេតាំងពី ហ្សាណា មិនទាន់ចូលផលិតកម្មមកម្ល៉េះពោលអំឡុងពេលអ្នកទាំងពីរមានការសម្តែងនៅប្រទេសកូរ៉េខាងត្បូងកាលពីខែមេសា ឆ្នាំ២០២៤ និងសកម្មភាពជាបន្តបន្ទាប់ទៀតនៅពេល ហ្សាណា ចូលរួមក្នុងផលិតកម្មបច្ចុប្បន្ននេះ៕

យល់ពីជម្រៅចិត្ត ឌី សូនីត្តា និយាយទាំងអួលដើមកខណៈរម្លឹករឿងឈឺចាប់ពីមនុស្សពីរនាក់

0

ជុំវិញបញ្ហារបស់តារាចម្រៀង ទេព បូព្រឹក្ស ទទួលរងការឈឺចាប់ក្នុងនាមជាម្តាយដែលត្រូវបានអ្នកដទៃយកកូនរបស់ខ្លួនទៅពាក់ព័ន្ធរឿងមនុស្សធំតារាសម្តែង ឌី សូនិត្តា បានបង្ហាញពីជម្រៅចិត្តឈឺចាប់និងយល់អារម្មណ៍នេះច្បាស់ក្នុងនាមជាម្តាយដូចគ្នា។ លើសពីនេះ សូនិត្តា ហៅ កាដុង បានទម្លាយពីភាពឈឺចាប់របស់ខ្លួនពីបវរកញ្ញាតំណាងប្រទេសម្នាក់និងបុរសម្នាក់ដែលគិតថាល្អធ្វើជាឪពុកកូនរបស់ខ្លួនតែការពិតគឺជាមនុស្សថោកទាបណាស់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiX3jVNMn6-Q0Fts1aLfDgRUCQGMtjdVOMMPevTG9cNx2euU-gAsL_1xRwEXUi9SHdXVxW2AOZ1N1INTb8pLWRx5mkZFUetsJxrfhvO0Gil2aCz68IWgzcf0kpn6GqdiBtLLgwz6KWtk-Ui7k4eH7mMbOilTDiQ0rXNmvGa_iMosVXBm1YGiTdqH2NhAkIf/s1926/image_2025-02-11_14-23-01.png
ថ្មីៗនេះវីដេអូខ្លីៗដែលចែកចាយនៅលើបណ្តាញសង្គមទិកតុក អ្នកនាង ឌី សូនិត្តា បាននិយាយថា «មួយរយៈនេះឃើញស្រីៗយំដោយសារតែគេថាឱ្យកូន នាងយល់អារម្មណ៍ពេកមិនដឹងថាគួរប្រាប់ថាបែបណា ព្រោះធ្លាប់បានប៉ះលើខ្លួននាង ឈឺជាងគេនៅពេលដែលយើងចង់តហើយអត់តបានមួយរយៈនោះ»។ អ្នកនាងបានិយាយ ថាប៉ុន្មានថ្ងៃមកនេះនាងក៏ជួបនាងប្រាសាទប្រែរូប ប្រាសាទមុខខ្មោច តំណាងជាតិប្រវត្តិថោកទាបអ្នកនោះបើយកនិយាយមកចេញជាសៀវភៅវិញមិនដឹងប៉ុន្មានសៀវភៅតែមនុស្សដូចជានាងមិនចូលចិត្តបើកកកាយរឿងអ្នកណា រឿងអ្នកណាគឺជារឿងអ្នកហ្នឹង»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi_Ao9QWzL0kObafWqeAHJ6_2zq28m2oyGeg5F18E17GCUe5mKRrok-oI05RzlDtzRCbRn6NcnEiqKg_VsxKlRxkci6zQVn7Q-V4y-Kvez50j2I9R5HETC8rxW8yHlMY-uRCdkqWU3qmbgQ_xdjevYImrX1_39MJBGm4A-SJNKjZ8ZtPP6l-k_QoakoYuRb/s2048/image_2025-02-11_14-23-04.png

ឌី សូនិត្តា ថាម្នាក់នោះធ្វើដាក់នាងសាហាវ ទាំងដែលនាងមិនស្និទ្ធជាមួយសោះ តែអ្នកនោះឯងទេបបួលអាសត្វប្រុសដែលហៅថាជាប្អូនពេញទីឱ្យចេះជក់ឱ្យវាប្រើដើរខុសសង្គម នាងមិនចង់បង្ហើយនោះទេបើបង្ហើយគឺពួកអ្នកនោះថោកទាបណាស់ សិល្បៈនឹងគេដែរតែប្រវត្តិខ្មៅងងឹត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgLEThLi3JHO5xCOKz_Lnh3tTJSmYchEVdYtP1E8hm9RAdwQJC1EkTZY8YNwVkxoUuL0o0Ng8mshDLcq_IrDVfYKvE4RKyt5IPvc4WGZ5RPhwo3eL6QA8ZcrbRsUJOXplvmmtaUver5fucGOejaJhPd7-oaTud1B1s7GhKyNk3WBZBnJ9cOLc1FPgXqSLhz/s2048/image_2025-02-11_14-23-07%20(2).png

ឌី សូនិត្តា បាននិយាយទាំងអួលដើមកទៀតថា អ្វីដែលនាងស្តាយក្រោយបំផុតគឺនាងច្រឡំយកគេតាំងគេជាឪពុកកូនរបស់នាងដែលគិតថាគេជាមនុស្សប្រុសដែលមានលក្ខណៈគ្រប់គ្រាន់ក្នុងការធ្វើជាឪពុកក្មេង ។ ហើយនៅពេលដែលគេដឹងឮគ្រប់យ៉ាងមីសត្វប្រាសាទបិសាចក៏ដឹងរឿងគ្រប់យ៉ាងតែបែរសរសេរបំភ្លៃឱ្យគេដៀលឱ្យគេស្អប់នាងថាកូននាងកូនរបស់អ្នកអូស្ត្រាលីទាំងមិនមែនជារឿងពិតហើយដឹងថានាងអត់មានសមត្ថភាពនឹងធម្មជាតិទៅដាក់កូនដឹងទាំងអស់តែបំភ្លៃឱ្យគេស្អប់នាងតែត្រូវគេជេរពេញប្រទេសតែអ្នករងគ្រោះគឺនាងហើយនឹងកូន៕

រដូវផ្ការីករបស់ផ្កាកម្រនេះបានទាក់ទាញចំណាប់អារម្មណ៍ភ្ញៀវទេសចរយ៉ាងខ្លាំងនៅអូស្ត្រាលី

0

ប្រទេសអូស្ត្រាលី ៖ កាលពីដើមខែកុម្ភៈ ឆ្នាំ២០២៥ ពលរដ្ឋនៅទីក្រុងខេនបឺរ៉ា ប្រទេសអូស្ត្រាលី បានឈរតម្រង់ជួររង់ចាំមើលផ្កាសាកស.ព រីកជាលើកទី៣ ដែលផ្កានេះមានកម្ពស់ស្មើមនុស្ស និងក្លិនស្អុយខ្លាំងដូចសាកស.ព រលួយ ។ វាពុំរីកញឹកញាប់ទេ ហើយរយៈពេលជាច្រើនឆ្នាំ ទើបវារីកម្តង ព្រោះតែលក្ខណៈប្លែករបស់ផ្កាធ្វើឱ្យពលរដ្ឋអូស្ត្រាលី និងភ្ញៀវទេសចរមកប្រមូលផ្តុំគ្នាស្រង់ក្លិន និងថតរូបផ្កាដ៏កម្រនេះ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhizS3Id_vC3a-Ly9HVYVEAOXSDdOSaCOrq2Ga-SXSzO5KPoz794xvb-o7Ue7YSwsRDe5k1TAft8gr2Gv3txAuuidc7F8STnX6AmSaJB6lLh8KlGQwAmFl0ElwdhmSmXmyw2zpahyDjwC_pFNNyUTw89oudH_tDkcB_DmtcjC58Cy5ZK3IKaDcqH89-gF6M/s862/image_2025-02-12_08-16-27%20(2).png
អ្នកជំនាញរុក្ខជាតិអូស្ត្រាលីនិយាយថា ផ្កាប្រភេទនេះអាចធ្វើឱ្យខ្លួនវាកាន់តែក្តៅខ្លាំង ហើយពេលផ្កាញីត្រៀមខ្លួនបង្កាត់ពូជ វានឹងបញ្ចេញក្លិនស្អុយដើម្បីទាក់ទាញសត្វល្អិតយកកេសរ ឬលម្អងផ្កាទៅផ្សំជាមួយផ្កាឈ្មោល ។ ជាទូទៅ ផ្កានេះនឹងរីកចាប់ពីរយៈពេល៧ឆ្នាំ ទៅ១០ឆ្នាំ ហើយពេលរីកម្តង គឺចាប់ពី២៤ម៉ោង ទៅ៧២ម៉ោង (ឬចាប់ពី១ថ្ងៃ ទៅ៣ថ្ងៃប៉ុណ្ណោះ) វានឹងស្វិតស្រពោនតាមធម្មជាតិ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg2IrigNBKzvfwc4aqV91OBd8QTpF7r7sJoI5vEfoUIriO9qT7I25yzQ9ig9aS3rmIRZXb3Eyucw6utiiQoC__mBKze45autpZOunB4IOW4yllHU3au1cXAxPjpMPZtRCYQJ48BofpLs8hPBxwEnHrqXPSKeWVno4WIm6BM-TesHTUzdhmxEv1D4oZOhGQo/s862/image_2025-02-12_08-16-27%20(3).png

ការរីករបស់ផ្កាធ្វើឱ្យមនុស្សម្នាភ្ញាក់ផ្អើលយ៉ាងខ្លាំង ពីព្រោះពួកគេកម្រមានឱកាសឃើញវារីកណាស់ ។ វាជាប្រភេទផ្កាជិតផុតពូជ ហើយគេសន្និដ្ឋានថា ផ្កានេះបានដុះនៅតាមព្រៃធម្មជាតិត្រឹមតែ១ពាន់ដើមប៉ុណ្ណោះ ។ បច្ចុប្បន្ន ផ្កាសាកសព ត្រូវបានប្រទេសផ្សេងៗយកទៅបង្ហាញនៅតាមទីកន្លែងនានា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEirl1N-XIH3OuHjKqUyhYqhZnCsUYjFMhIQqiMzso5s-JkucYApLmiTvbadCiIGBF6iXMEtZZn0ebszWlPIgBNnYVBWDJ0oEmwqx8hOXrmPp5AVNmoFliV6h6froEyMcUJTPPDcAa4J2_gSgYZMQhlmL9NjY3YTgUQKNuxLCJJ1Xbct6H-aqowz1wxssQz0/s862/image_2025-02-12_08-16-27.png

ក្រៅពីនេះ ក៏មានភ្ញៀវទេសចរចូលមើលផ្កាសាកសពផងដែរ អ្នកខ្លះឈរតម្រង់ជួររហូតដល់២ម៉ោង ដើម្បីថតរូបសែលហ្វី និងស្រង់ក្លិនផ្កា ។ មនុស្សជាច្រើនទទួលស្គាល់ថា ក្លិនរបស់ផ្កាស័ក្តិសមនឹងឈ្មោះពិតមែន គឺមានក្លិនដូចស្រោមជើងចាស់ៗ ឬខ្មោចជ្រូក ឬក្លិនអាហារផ្អូម ។ ផ្កាសាកសពមានត្របកធំបំផុតលើពិភពលោក វាព្យាយាមបញ្ចេញក្លិនស្អុយចេញក្រៅដើម្បីឱ្យសត្វល្អិតមកយកលម្អងរបស់វាទៅផ្សំជាមួយផ្កាផ្សេង ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg0IEVyidj1fpZAOTJjnSmO4NH5251kZgF0n9iDrfhyphenhyphen3mN54yebEJB4LtJMuFm8Gn9Yj6p-UBPhBsYpXVS6NvbzlTAgeqfLFrgpdYUeeBcwY00jcE_JR0qLavnB6qP5A4E_Zb4sgigddvu5Z8Ew8dQ4kdw-R7b4x-f25K474Xi62d4YjL1eQnCYw5YosNjm/s862/image_2025-02-12_08-16-28%20(2).png
គួរបញ្ជាក់ថា ផ្កាសាកសពមានកម្ពស់ជាង៣ម៉ែត្រ ហើយត្រូវបានគេរកឃើញលើកដំបូងនៅឆ្នាំ១៨៧៨ នៅបរិវេណព្រៃត្រូពិកកោះស៊ូម៉ាត្រា ប្រទេសឥណ្ឌូណេស៊ី ។ ផ្កានេះនឹងចំណាយពេលយ៉ាងហោចណាស់ ចាប់ពី៥ឆ្នាំ ទៅ១០ឆ្នាំ ដើម្បីលូតលាស់ និងរីកលើកដំបូង ហើយផ្ការីកអាស្រ័យលើបរិស្ថានជុំវិញ ។ រីឯផ្កាខ្លះទៀតរីករយៈពេល២ឆ្នាំ ឬ៣ឆ្នាំម្តង ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiSCyiE_F6fbB7veZdPT6Km9rbPH4F9wAdliBEcIpU3z8EW-z25vKUN-SiSAZUyVhwZOrm2hrocwExpyyusZARPHp7os8XzEIIF80uu5sWNo36SGxVBkDgzhLJ8jxnAqmPpHd-uFRqMwRI_f9UMZwwm97WfAgsRgZUVntg5EZW7NG5bWPDZNF8P_W5wuNro/s862/image_2025-02-12_08-16-28.png