នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ មានគេហទំព័រសារព័ត៌ឈ្មោះnationthailand បានចេញផ្សាយអត្ថបទមួយ ក្រោមចំណងជើងថា៖ “ភ្លើងឆេះព្រៃនៅកម្ពុជាចេះឆ្លងទៅព្រៃឈើនៅភ្នំ Banthat ខេត្តត្រាតរបស់ ប្រទេសថៃ និងបណ្តាលឱ្យគ្រាប់មីនផ្ទុះ”។.png)
ពាក់ព័ន្ធនឹងករណីនេះ មន្ទីរបរិស្ថានខេត្តពោធិ៍សាត់ បានប្រកាសបដិសេធ និងច្រានចោលទាំងស្រុង ចំពោះការចុះផ្សាយខាងលើ ដោយរូបភាពដែលសារព័ត៌មានថៃនេះ ចុះផ្សាយ គឺជារូបភាពភ្លើងឆេះព្រៃនៅ ប្រទេសថៃ។
.png)
ការឆេះព្រៃនៅភ្នំ Banthat ខេត្ត គ្រាត ប្រទេសថៃ គឺពុំមានការពាក់ព័ន្ធនឹងប្រទេសកម្ពុជាដូចដែលបានចុះផ្សាយនៅគេហទំព័រខាងលើនោះ ឡើយ។.png)
ដោយឡែក នៅភូមិសាស្ត្រឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ មានករណីភ្លើងឆេះស្មៅ អំបោស និងដើមស្បូវតិចតួចប៉ុណ្ណោះ ដែលទីតាំងនោះពុំមានព្រៃស្រោង ឬដើមឈើធំៗដូចការចុះផ្សាយ របស់សារព័ត៌មានខាងលើនោះឡើយ។
ចំពោះករណីនេះ រដ្ឋបាលខេត្តពោធិ៍សាត់ បានអន្តរាគមន៍ និងចាត់ វិធានការបានទាន់ពេលវេលាក្នុងការទប់ស្កាត់ និងពន្លត់ភ្លើងឆេះនោះមិនឱ្យមានការឆេះរាលដាល និងពុំមានការប៉ះពាល់ដល់អាយុជីវិតមនុស្ស សត្វ និងជីវៈចម្រុះនៅទីនោះទេ៕










