Home Blog Page 657

គ្រោះធម្មជាតិខ្យល់ព្យុះបានធ្វើឱ្យរដ្ឋមួយចំនួនរបស់អូស្ត្រាលីរងទឹកជំនន់ខ្លាំង

0

ប្រទេសអូស្ត្រាលី ៖ កាលពីថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៥ សារព័ត៌មានបរទេសរាយការណ៍ថា ខ្យល់ព្យុះត្រូពិច Alfred បានបោកបក់គ្របដណ្តប់លើឆ្នេរសមុទ្រភាគខាងកើតប្រទេសអូស្ត្រាលី ដែលបណ្តាលឱ្យតំបន់ឆ្នេរសមុទ្រមានភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ ។ ពលរដ្ឋម្នាក់បានស្លា.ប់ ដោយសារទឹកជំនន់ និងពលរដ្ឋជាច្រើននាក់ទៀតរងរបួស ហើយនេះចាត់ទុកថា ជាខ្យល់ព្យុះដំបូងដែលបោកបក់មកលើអូស្ត្រាលីខ្លាំងបំផុតក្នុងរយៈពេល៥១ឆ្នាំ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh-KIo0ey5dtYAKKC68SQb3XSyRQBn7ZBM-h4KyAdv9OtWyjE8ZfQ5roTrjyCQMHEtjM9Ve45J07x8ozaIKGpWXu8FmNV-nI239r2I1dbk9-lNfuWG6GuiYQXr3Jt_QEGd7VpRGgo8LDtLBsDAqsxFd_MEQOx2_83CztSx-kx1G9UZj9n3XVNyonRbuRJy6/s1920/image_2025-03-12_09-24-40.png
ការិយាល័យឧតុនិយមប្រកាសថា ខ្យល់ព្យុះបានបក់មកលើឆ្នេរសមុទ្រ នាល្ងាចថ្ងៃទី៨ ខែមីនា ដែលនៅឆ្ងាយពីទីក្រុងប្រ៊ីសបាន ប្រមាណ៥៥គីឡូម៉ែត្រ ហើយខ្យល់ព្យុះក៏បម្លាស់ទីទៅភាគខាងលិច ព្រមទាំងមានភ្លៀងធ្លាក់ខ្លាំងផងដែរ ។ ហេតុនេះ វាបណ្តាលឱ្យមានទឹកជំនន់ភ្លាមៗ និងកម្ពស់ទឹកទន្លេកើនឡើង ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh33o8gSEOGSdZlUvp6P0YoHbgadswZZIXDvU-0YfXLYbhyphenhyphenI9ux8CUFR3Y9S4NcMRCbD06r2unysAjJeajHwPzKnY5BlknXqR5u3F2hJtBTxNgYsU19iHGw_3EdOyQ6_lTfvIc9ZTuKf1MWCPxvwHduuAFktKIfHjVxNJcZzzxVj1Sp9B29_aHzHhN8I0Pw/s1050/image_2025-03-12_09-24-41.png

កាលពីថ្ងៃទី៨ ខែមីនា សមត្ថកិច្ចបានប្រទះឃើញសាកសពបុរសម្នាក់អាយុ៦១ឆ្នាំ ដែលបាត់ខ្លួនក្នុងទន្លេក្បែរទីក្រុងដារីកូ រដ្ឋញូវសៅវែល ដោយសារបុរសរូបនេះព្យាយាមបើករថយន្តឆ្លងកាត់ទឹកជំនន់ ។ រីឯស្ត្រីម្នាក់ទៀតបានរងរបួសដោយសារការបាក់ដំបូលអាផាតមិន នៅទីក្រុងហ្គលខូស ហើយនាងជាពលរដ្ឋម្នាក់ក្នុងចំណោមពលរដ្ឋ២១នាក់ ដែលអាជ្ញាធរជម្លៀសចេញពីអគារ ។ នេះបើតាមការបញ្ជាក់របស់សមត្ថកិច្ច ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiI5hTiuIqGhTmLGcvDPFa_ARu12ztIwwrNt_fKe5Vcm6BGjV4C98mibedBjrpCtzub4m4zAIMRTfUwsEMc4gBp8m3tHElq-6HP0pjYEqyI_6elKgV-7S3Wh7iNG3rtdNH11yclMHoKpeuytKlnmDpgdKt5PVTAOnrk8ibcu1cE0sxRzJdPXltN5Fq2uMlx/s860/image_2025-03-12_09-24-42%20(2).png
ខ្យល់ព្យុះបានបណ្តាលឱ្យលំនៅឋានពលរដ្ឋ និងអគារអាជីវកម្ម ជាង៣៣ម៉ឺនកន្លែង នៅរដ្ឋឃ្វីនឡែន ដាច់ចរន្តអគ្គិសនី ហើយវាជាការដាច់ចរន្តអគ្គិសនីទ្រង់ទ្រាយបំផុតក្នុងប្រវត្តិសាស្ត្រអូស្ត្រាលី ។ រីឯរដ្ឋញូវសៅវែល មានអគាររហូតដល់៤ម៉ឺន៥ពាន់កន្លែង គ្មានអគ្គិសនីប្រើប្រាស់កាលពីថ្ងៃទី៨ ខែមីនា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgINsfGxUjUvEpMnkpAfyRe4crh81YmAK_Xpca-Mpl2_8NasWtzeY2GfwuHT2pBBIBQiTvbT_mZzCAvbKbaPcumT4OP1j50T9Qo9eII8F3umh4ot15Jpsa9em2sXmD_zk3uPHpdiCaDBRrb0GgNCFiCmio4jqoHLgCi2j-KD1CaZwwmMuyfXK9r_W7-E_mC/s1600/image_2025-03-12_09-24-42%20(3).png

ទឹកទន្លេជាច្រើននៅរដ្ឋឃ្វីនឡែន និងរដ្ឋញូវសៅវែល បានហក់ឡើងខ្ពស់ក្រោយភ្លៀងធ្លាក់ខ្លាំងជាប់ៗគ្នាជាច្រើនថ្ងៃ ដែលធ្វើឱ្យអាជ្ញាធរដាស់តឿនឱ្យពលរដ្ឋនៅតែក្នុងលំនៅឋាន និងប្រុងប្រយ័ត្នគ្រោះថ្នាក់ដោយសារខ្យល់ព្យុះ ។ លើសពីនេះ ឥទ្ធិពលខ្យល់ព្យុះបានធ្វើឱ្យមានខ្យល់កន្ត្រាក់ខ្លាំង បាក់បង្គោលភ្លើង និងលិចផ្លូវជាច្រើនកន្លែង ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiuo7hrPlI0EJU-mT_zW3wGBd-r1ExU-1g22536VESGns1VFCs3L2eb5AOIufKhBJ-NMDkx5cUhNOl59J2p8_sp3RhY-aS9ms-SKmQ-HMkXj76jhOc5YryOoxdaAHobT56ixLUxCzinz8UgkfQIDiDOc_HH7rvMXttqT1CvQcb3lvxJHsm4ye5uMVgPXKAX/s770/image_2025-03-12_09-24-42.png
នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Anthony Albanese ថ្លែងថា រថយន្តកងទ័ព២គ្រឿង ដែលទៅត្រួតពិនិត្យនៅតំបន់រងគ្រោះដោយសារទឹកជំនន់ បានក្រឡាប់ធ្លាក់ពីផ្លូវនៅទីក្រុងទ្រីហ្គេហ្កល រដ្ឋញូវសៅវែល កាលពីថ្ងៃទី៨ ខែមីនា ដែលបណ្តាលឱ្យកងទ័ពរងរបួស១៣នាក់ ៕

រដ្ឋមន្ត្រីការពារជាតិថៃបានបញ្ជាក់ច្បាស់ៗហើយថា «ប្រទេសថៃ និងកម្ពុជា នៅតែមានទំនាក់ទំនងល្អជាមួយគ្នាជានិច្ច» សូមពលរដ្ឋបញ្ឈប់ទង្វើញុះញ.ង់ បង្កជម្លោះក្នុងបណ្តាញសង្គម!

0

ប្រទេសថៃ ៖ ក្រោយពីមានបញ្ហាមួយចំនួននៅតំបន់ព្រំដែនកម្ពុជា-ថៃ បានធ្វើឱ្យពលរដ្ឋថៃកាត់តវីដេអូជាច្រើនបង្ហោះក្នុងបណ្តាញសង្គម ដើម្បីញុះញ.ង់ បង្កជម្លោះ និងការស្អ.ប់ ជាតិសាសន៍ ។ ហេតុនេះ រដ្ឋមន្ត្រីក្រសួងការពារជាតិថៃ លោក Phumtham Wechayachai បានសំណូមពរទៅកាន់ពលរដ្ឋថៃ និងខ្មែរ សូមកុំចែកចាយវីដេអូទាំងនេះ ពីព្រោះនាំឱ្យពលរដ្ឋទាំងពីរស្អ.ប់ គ្នាទៅវិញទៅមក ហើយវាគ្មានប្រយោជន៍សម្រាប់ប្រទេសទាំងពីរទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj3l0cY1u3gGpXcUDiS3suawGH7sD-fy2AbFKt9fgB0jIueIirJ78fJ8TR_LaKIoviCwtZhOsPByfHBujOb7Wm2IMYP5ijnzS65kUGruxfPNeh6hA9TdRXxAxSFPo9VPc95wmqvM0GhIODnDQFIyPjyXGttPwixgfmclrIPQkXW96DcrwVZ4ifURtf4qvvQ/s1280/image_2025-03-12_09-18-04.png

កាលពីថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៥ សារព័ត៌មានថៃរាយការណ៍ថា ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងការពារជាតិថៃ លោក Phumtham បានលើកឡើងពីស្ថានការណ៍សន្តិសុខរវាងកម្ពុជា និងថៃ នៅប្រាសាទតាមាន់ធំ ថា មេបញ្ជាការកងទ័ពជើងគោកថៃបានរាយការណ៍ស្ថានការណ៍ឱ្យលោកជ្រាបហើយ ។ ថៃពុំបានបង្កើនកម្លាំងទ័ពនៅប្រាសាទតាមាន់ធំទេ គឺថៃគ្រាន់តែត្រៀមកម្លាំងទ័ពដើម្បីការពារអធិបតេយ្យភាពរបស់ខ្លួនប៉ុណ្ណោះ ។ ប៉ុន្តែសូមពលរដ្ឋថៃបញ្ឈប់ទង្វើញុះញង់ក្នុងបណ្តាញសង្គមនាំឱ្យមានការស្អ.ប់ខ្ពើ.មជាតិសាសន៍ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhAjh1Q0pjQOLh7JETA7nSIsS71eNvA-sfeju8fqHGOGtDiV-rYR_D09yS8Z-T9-bTNWdy9hBC5MOBTXJcc2HhYsPIJG_ZfdVGpRIQg8xMj_2iRlQpB9O6Fh-mQ6xIH3agZ2DLlbSwXlmHZ9eTBXC1TKRZJPlsi0wP94o0r8baffLMxWloYH-VWP4oaHn7A/s1200/photo_2025-03-10_10-27-45%20(3).jpg

លោក Phumtham រដ្ឋមន្ត្រីក្រសួងការពារជាតិនិយាយថា មន្ត្រីកម្ពុជា និងថៃ បានជជែកគ្នាពីបញ្ហាព្រំដែនជានិច្ច បច្ចុប្បន្ន នៅតំបន់ព្រំដែនប្រទេសពីរគ្មានបញ្ហាអ្វីទេ ។ ថៃបានបញ្ឈប់សកម្មភាពនៅតំបន់មានបញ្ហាជាមួយកម្ពុជា ដើម្បីការពារកុំឱ្យបញ្ហារាលដាលកាន់តែខ្លាំងឈានទៅកើតជម្លោះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiDATMwnY6sP1A-IlJxoNRId-_kEj_nTD6g0TzbbGaMSMMyu1HLX6Jl9kuoV4W-udaSglb1uv5M0obLwttMCMvmKQRi3QfXT9vnvBaFPIOswjvkMch_RpIE9rCWqoRZ-9eZKpeI5c7p25m_0t9YQ_c9gsZ7qFVrY5TxWvsFoaxBM4GFON0i_xkyVYZtYg8d/s640/photo_2025-03-10_10-27-45%20(2).jpg

ចំណែកការបង្ហោះវីដេអូក្នុងបណ្តាញសង្គមរបស់ពលរដ្ឋថៃ ដើម្បីឱ្យមានការស្អប់ខ្ពើមពលរដ្ឋប្រទេសជិតខាង គឺលោក Phumtham បានស្នើទៅកាន់សារព័ត៌មានថៃទាំងអស់ជួយសហការកុំផ្សព្វផ្សាយ ឬចែកចាយវីដេអូក្នុងបណ្តាញសង្គមទាំងនេះ ពីព្រោះប្រទេសកម្ពុជា និងថៃ នៅតែមានទំនាក់ទំនងល្អជាមួយគ្នា ។ ទង្វើណាមួយដែលធ្វើឱ្យកើតបញ្ហា និងប៉ះពាល់ដល់ទំនាក់ទំនងរវាងប្រទេសទាំងពីរ សូមឱ្យកម្ពុជា និងថៃ ជួយគ្នាទប់ស្កាត់ទង្វើទាំងនោះ ដើម្បីកុំឱ្យបញ្ហារាលដាលកាន់តែខ្លាំង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgIdva94K_Xl_xd_4T-uPYQMEtCRYfHQNIQV8aUeXooeIqjR73xo9Ag61SWzwupUW2TEs3qpTD56P3KGoaCxRC27CPNm-C28gAqxbRtWsJGbL7Jc5iAZIxk3BOEgHxJDkSlncNfJWLHAlMhZt7XZ_VMBdOXXoUgbXtOIa_1mNExI2QhZPcnlj-ViqIijIAQ/s1024/photo_2025-03-10_10-27-45.jpg

គួរបញ្ជាក់ថា តាំងពីហេតុការណ៍កងទ័ពថៃហាមឃាត់ពលរដ្ឋខ្មែរ មិនឱ្យច្រៀងចម្រៀងជាតិនៅប្រាសាទតាមាន់ធំ ស្ថិតលើភ្នំដងរែក ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ជាប់ព្រំដែនខេត្តសុរិន្ទ បានធ្វើឱ្យអ្នកប្រើប្រាស់បណ្តាញសង្គមថៃកាត់តវីដេអូជាច្រើនបង្ហោះក្នុងបណ្តាញសង្គម ជាពិសេស TikTok ដើម្បីញុះញង់ឱ្យពលរដ្ឋថៃស្អប់ពលរដ្ឋប្រទេសជិតខាង ។ ជាក់ស្តែង វីដេអូក្នុង TikTok ថៃខ្លះបង្ហោះតែរឿងអវិជ្ជមានថា ពុំរាប់ញាតិជាមួយកម្ពុជា ហើយសូម្បីតែថៃគ្នាឯង ក៏ពុំគាំទ្រវីដេអូទាំងនេះដែរ ៕

យកកុងត្រាឬមនោសញ្ចេតនាមកធ្វើការ ខាត់ ស្រីច័ន្ទ លើកឡើងបែបនេះ

0

ថ្មីៗនេះអ្នកតាមដានវិស័យបវរកញ្ញាជ្រាបមកហើយពីការបង្ហោះសារយ៉ាងក្តៅគគុករបស់លោកស្រី អ៊ឹម សុគន្ធា ខណៈមានការសង្ស័យថាចង់សម្តៅទៅកាន់ ប៊ី សុធារី ដាក់ពាក្យចូលរួមប្រកួតកម្មវិធីបវរកញ្ញាមួយ។ ជុំវិញរឿងនេះមានការជជែកវែកញែកច្រើនពីរឿងជ្រើសយកកុងត្រាឬមនោសញ្ចេតនា កញ្ញា ខាត់ ស្រីច័ន្ទ បានចេញមកបង្ហាញការយល់ឃើញបែបនេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEixJscoNzgrMjVT3sfmE7ciNSuOLKYjcboIVDp_thOwg1vGQ1nfP38DCrIw-7qWWN9I5HwigowpLH0cWW5lXYcJ1z8ebCXUDyF1jro8bxQgNZKkRGBsMiktT2b2Oo80jg8dUtywQduy1NfxkPN0M8IkqJ36m34M-hpZdfyR8391_kzDD2TLatQTEUXQ8OHG/s2048/image_2025-03-11_14-05-41%20(2).png
ខាត់ ស្រីច័ន្ទ បានសរសេរនៅលើបណ្តាញសង្គមនៅថ្ងៃទី១១ មីនា នេះថា «ក្នុងនាមជាអ្នកកាន់កម្មវិធីមួយរូបពិតជាពិបាកនៅក្នុងការប្រើមនោសញ្ចេតនាមកធ្វើការព្រោះថានឹងធ្វើឱ្យយើងឈឺចាប់បំផុត។ ក្នុងការគោរពមនុស្សម្នាក់ៗ មិនសំដៅទៅលើឋានៈ លុយកាក់នោះទេ ប៉ុន្តែវាសំខាន់ខ្លាំងបំផុតនៅក្នុងការ គោរពចំពោះខ្លួនឯង និង មនុស្សជុំវិញខ្លួន ពេលវេលាបានបង្រៀនឱ្យខ្ញុំបានឃើញថាធ្វើការ ដោយមិនប្រើមនោសញ្ចេតនាគឺល្អ និង professional បំផុត បើមិនដូចនេះទេគឺវិស័យនេះមិនអាចទៅមុខរួចទេព្រោះទំនួលខុសត្រូវរបស់មនុស្សម្នាក់ៗគឺសំខាន់ និងអាចមិនដូចគ្នាទេ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgMw9aZpP7FbpYKP-N6iaQNn4RfulLgLhhYzNFF4hRywAWbt11jvnCzY0GsZJ3f9AgAy83LIv2fdjNXMwdgPxwtjXzhEcV6fyFfg9QscNZzUwBIvp8iUmOhdVaCFQt2ynY5iROXeTsPuExwD2gho6308Q0e2AjHYYdoWoIfbTFI-3Sk3PvZWrD71lqTWIn9/s2048/image_2025-03-11_14-05-42%20(2).png

ND Miss Mera Cambodia បានបន្តទៀតថា «រឿងដែលខ្ញុំបានរៀនគឺការដោះលែងបុគ្គល ដែលខ្ញុំគិតថាគ្មានតំលៃ អ្វីសោះក្នុងជីវិតខ្ញុំ គឺបានត្រឹមតែបង្ករភាពអវិជ្ជមាន និងរឿង toxic ប៉ុណ្ណោះ មិនថាយើមាន កុងត្រាចងជើងគេយ៉ាងណា បើសិនបុគ្គលនោះមិនយល់ពីតម្លៃ និង តុល្យភាពនៃការលះបង់ក្នុងកាងារនោះទេគឺស្មើនឹង០»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgxpIjgGn25RhWg3jQeLu-Yq5txg84TZ3pL4orqNChde_v9dTEWzrXnVQtZQL4psi6i90OAvvL2csx3o_bjiszRugR684tAUj_GQnh_iU_NqmWXJ-3T4hL2k71C2O6Aa7p7behpqdvSmoKUKzW_9SPcDAiKQLifsKD-Ngm6VzczYhMZOKcZiyvaJmEHZrZj/s2048/image_2025-03-11_14-05-43.png

ជាមួយនឹងការលើកឡើងខាងលើនេះ ខាត់ ស្រីច័ន្ទ ក៏បានបង្ហោះសំណេរមួយទៀតថាក្នុងនាមជាអ្នកគ្រប់គ្រងស្លូតពេក អត់ឱនពេក គេមិនគោរពឱ្យតម្លៃ។ យប់ថ្ងៃទី១០ មីនា ខាត់ ស្រីច័ន្ទ បានរៀបរាប់យ៉ាងដូច្នេះថា «ក្នុងនាម ជាអ្នកគ្រប់គ្រង និងកាន់ស្ថាប័នកម្មវិធីមួយរូប ស្លូតពេកអត់ អោនពេក គេមិនគោរពឱ្យតម្លៃ ស្រួលពេកគេមើលរំលង មើលងាយ ហើយប្រសិនកាចពេកគេថាយើងពិបាក មានសម្ពាធ ខំឱ្យកិត្តិយសគេពេករហូតគេគិតថា យើងខ្វះគេមិនបាន អ៊ីចឹងទើបបានជាខ្ញុំត្រូវ ធ្វើចិត្តឱ្យដូចជាកញ្ចក់មួយផ្ទាំង ធ្វើអ្វីមើលឃើញរឿងហ្នឹងនៅនឹងមុខតែម្ដង ជាសំណាងរបស់ខ្ញុំគឺជ្រើសរើស មនុស្សត្រូវ និងមិនដែលធ្វឱ្យត្រូវមានជំងឺផ្លូវអារម្មណ៍ ប៉ុន្តែការពិតក៏ពិបាកថា ព្រោះជួនកាលគេអាក្រក់នឹងអ្នក តែក៏មិនប្រាកកដថាគេមិនល្អនឹងខ្ញុំ ពេលខ្លះអាចមកពីបរិយាកាសជុំវិញក៏ថាបាន»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh0Usdx79JkAu-CoELbZ_giDpceV_oWawynxrWHjN6HhJfCIcTA9Lbc_0RQlEQczyKdAY1PkqlBQexE-LBScex9IPyMZhtkdxEpkXxf6Q-o-rcun3zItEviEQc6jGw8JB3PEZ9EbaxQ-TGND8N1vr2HLUxZomVlpY3ZaIz27tyDBFYf_hpMi4uCiGqAyhXh/s752/image_2025-03-11_13-18-47.png
គួរបញ្ជាក់ថាកាលពីយប់ថ្ងៃទី១០ លោកស្រី អ៊ឹម សុគន្ធា បានបង្ហោះសារយ៉ាងក្តៅគគុកមានអ្នកថ្លើមធំទៅប្រកួតមើលរំលងខ្លួន ជាមនុស្សអាត្មានិយម ក្មេងឈ្លើយ។ ការបង្ហោះនេះត្រូវបានទស្សនិកជនសង្ស័យថាចង់សម្តៅទៅកាន់ ប៊ី សុធារី ខណៈនាងចូលរួមប្រកួតហើយបានប្រកាសជាសាធារណៈសូមក្ដីស្រលាញ់ ជំនឿចិត្ត ឱកាស ពីពលរដ្ឋខ្មែរគ្រប់រូបជឿជាក់លើខ្លួនម្ដងទៀតដើម្បីឱ្យនាងបន្តដំណើរទៅមុខដោយយកសមត្ថភាពរបស់ខ្លួនទៅប្រកួតដណ្តើមមកុដក្នុងការតំណាងប្រទេសកម្ពុជាម្តងទៀត៕

បុរសសង្ហាសាច់ដុំកង់ៗ Ma Dong-seok រៀបចំខួបកំណើតក្នុងឈុតព្រះនាងនិងកាន់នំខេក Hello Kitty

0

ខ្លួនធំតែមានបេះដូងខ្យូត តារាសម្ដែង Ma Dong-seok ដែលទស្សនិកជននិយមហៅថា ប្រូម៉ាប់ បានធ្វើឱ្យអ្នកគាំទ្រមានការចាប់អារម្មណ៍យ៉ាងខ្លាំងបន្ទាប់ពីតារាសម្តែងល្បីឈ្មោះរូបនេះបានរៀបចំកម្មវិធីខួបកំណើតក្នុងរូបភាពដូចជាព្រះនាងរួមជាមួយនឹងម៉ាកសញ្ញា Hello Kitty។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgLp5AM5Hzj2emWKNtI7Ejj49M2qKsqiPIrUsynYD9EvgYIkRyzHbtRLHvxAOtD6yKNu5Py98He20klmQ8k9Pk0auOiH4ilEn1PiCLlvUgg6q2HKVGiRXTQfrAzOqMyZSjtlN1wy2_kQ9VKwpFl-us70J0UXTP7plKnAjSWXZPZemQjSeWvHEqRobfXPbeV/s849/image_2025-03-11_11-28-28.png

ដ្បិតតែមានរូបកាយរឹងមាំ សាច់ដុំកង់ៗ ប៉ុន្តែអាកប្បកិរិយារបស់ Ma Dong-seok ពោរពេញដោយភាពទន់ភ្លន់ដូចជាមនុស្សស្រី។ ជាក់ស្តែងនៅថ្ងៃខួបកំណើតគម្រប់៥៤ឆ្នាំរបស់ខ្លួនមិនត្រឹមរៀបចំនំខួបកំណើតជាមួយ Hello Kitty ប៉ុណ្ណោះទេ ប្រូម៉ាប់ ថែមទាំងពាក់មកុដព្រះនាង និងពណ៌ផ្កាឈូកសម្រាប់រូបថតដែលបង្ហាញពីភាពប្លែកភ្នែកដែលធ្វើឱ្យអ្នកគាំទ្រចំអន់លេងសើចថា គួរឱ្យស្រលាញ់ណាស់។ ប្រសិនបើជាអ្នកតាមដានរបស់ Ma Dong-seok គឺប្រាកដជ្រាបមកហើយថាតារាប្រុសរូបនេះគឺអ្នកគាំទ្រផ្កាប់មុខម្នាក់របស់ Hello Kitty។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEggz1ML9vbZl0tDkHr1X-deg-VRFB_h0aG3V5UUUaEcsEUGdXPFiKqWGpHQzSQrjRD30hezEIaOkADjJA8XRvYV-90jDyGL5wg_q8qyqx2tqre_RWG3Tsm7QSGLjDonTiJVkQHFELF_6LPMpW6phTaX5XkfI2pE3AlOOaCSaTJnfCPjeWJCgKoap7YMcVz-/s1080/Snapinsta_app_438608322_842517434350844_8245232093849793608_n_1080.jpg

របស់ប្រើប្រាស់ប្រចាំថ្ងៃរបស់ Ma Dong-seok ដែលមានដូចជា ស្រោមទូរស័ព្ទ កាស និងឆ័ត្រផងដែរសុទ្ធតែមានរូប Hello Kitty ។ ក្នុងរូបថតដែលលោកបានបង្ហោះគម្រប់ខួប ៥៤ឆ្នាំ មិនត្រឹមតែមានមកុដព្រះនាងប៉ុណ្ណោះទេថែមទាំងមានបូ Happy Birthday ជាពណ៌ផ្កាឈូក ដំបងវេទមន្ត និងប៉េងប៉ោងពណ៌ផ្កាឈូក ហើយនំខួបកំណើតរូបតុក្កតា Hello Kitty ផងដែរ។ ភ្លាមៗពេលដែលបង្ហោះខួបកំណើតរបស់ Ma Dong-seok ទទួលបានការចុច Like យ៉ាងច្រើនក្នុងរយៈពេលតែមួយថ្ងៃ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjO4eW6IbQ2mMTEIn8AhWuy-SvOVtOMt5Vhj3SGHbnKa4djgQysRGNJwQxu-ma90Vkozb2WqxU5FmnzxMGciXJOoP9GhXKe0Frzo8pkL5v87YyE_pt9cnYORTr7PSrh3SywLzu_x0lnwwxU5W-rdjvnDkeyV8jCCpvAgmYIaYGrsqgnrC_nB0KX97C0Mmwd/s849/image_2025-03-11_11-28-28%20(4).png

ជាបុរសដែលចូលចិត្ត Hello Kitty ពណ៌ផ្កាឈូកមែន ប៉ុន្តែតារាសម្ដែង Ma Dong-seok គឺមានភរិយារួចហើយគឺជា Ye Jung-hwa ដែលអ្នកទាំងពីរមានគម្លាតអាយុខុសគ្នា១៧ឆ្នាំដោយបានរៀបចំពិធីមង្គលការកាលពីខែឧសភា ឆ្នាំ២០២៤ បន្ទាប់ពីចុះសំបុត្រអាពាហ៍ពិពាហ៍កាលពីឆ្នាំ២០២១៕

តារាចម្រៀងជើងចាស់ ទូច ស៊ុននិច នឹកដល់អ្នកគាំទ្រ និងចង់ឡើងឆាកតន្ត្រីវិញបើសុខភាពល្អប្រសើរ

0

តារាចម្រៀងទូច ស៊ុននិច ពោលនឹកអ្នកគាំទ្រ សង្ឃឹមសុខភាពល្អប្រសើរវិញឆាប់ៗអាងច្រៀងជូនអ្នកគាំទ្រស្ដាប់កម្សាន្តវិញ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhUYwt9IL5Gp_B9f8Y3vsFcsexVySstYBU40c8zBiw0KBnsoIdCo0S7hg0RuCddDp-PhZmpgO8HlM7BhyFPrpnSKA_Gpwt0jX4WSCa7_SNcFuqHkmRCV5JU6osQ-HnWgoTaBaP_ODK6sy0u4b53lSdSDoR8aP-fPLC8fiUDuLjyZ87nhZD7q7GfzyXs4U1N/s1280/photo_2025-03-11_08-58-47.jpg
តារាចម្រៀងសំនៀងឯកជួរមុខរបស់កម្ពុជាទូច ស៊ុននិចបានឃ្លាតឆ្ងាយពីសិល្បៈអស់រយៈពេលជាង២០ឆ្នាំមកហើយ ដោយពេលនេះគាត់កំពុងសម្រាកមើលថែសុខភាព និងរស់នៅក្រៅប្រទេស។ បច្ចុប្បន្នស្ថានភាពរបស់គាត់ហាក់មានការធូរស្រាលច្រើន ព្រោះជារឿយៗគាត់តែងឆ្លើយឆ្លងជាមួយអ្នកគាំទ្រតាមរយៈបណ្ដាញសង្គមហ្វេសប៊ុកជានិច្ច។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhzjdntnfBeJ0_969pfAY4wHCPDdCFWZgpMcU753-imWiDfKdtYK-Q2ohod1pP6P7O7f_VEbgiC5OjDVfj_3Ad_-Byb0H7c2L_TFZPdf9A0SSh9JjBu5nA5iBAoTmwwb60knFDFOSixYiD9L1zju4Z0uiKZTfv2fQBpN7x_KvUulvkAKd5Szu05-Pm9-Ki7/s960/photo_2025-03-11_08-58-49%20(2).jpg

ថ្វីត្បិតថាគាត់មិនដែលបង្ហាញមុខមាត់គាត់នៅពេលបច្ចុប្បន្នអោយមហាជនឃើញក្ដី ប៉ុន្តែគាត់តែងបង្ហាញពីជីវិតរស់នៅសព្វថ្ងៃ និងរូបថតអនុស្សាវរីយ៍មុនៗរបស់គាត់ទៅកាន់អ្នកគាំទ្រជាហូរហែរ។ មិនតែប៉ុណ្ណោះ ថ្មីៗនេះគាត់បានបង្ហោះរូបភាពមួយសន្លឹកជាមួយនឹងការសរសេថា “ថ្ងៃនេះថ្ងៃល្អសូមអោយនាងខ្ញុំមានសុខភាពល្អហើយឆាប់បានធ្វើ concert ដើម្បីច្រៀងជូនបងប្អូនទស្សនាស្ដាប់កំសាន្តឆាប់ៗៗនេះ សូមបងប្អូនទាំងអស់គ្នាប្រាថ្នាអ្វីៗសូមអោយបានសម្រេចដូចក្ដីបំណង រូបថតអនុស្សាវរីយ៍ទៅច្រៀងខួបអាពាហ៍ពិពាហ៍បងស្រីនៅ Stockton, California USA. ស្រលាញ់បងប្អូនទាំងអស់គ្នា”។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgdgZiCaeai-gSKokVQvHUKIuQxJNC54TahpBK9mHmNLPDStmgwFT_KyISr-bq6XvDFj44xGV41XVDBfkNZzMeFZUUNxYJDn7olAcymZUYSApmc9713hanGo5VtRaQ2BnJMc4OMVFW5oqxfuT1NMHenm-Bs5tna-u0Dljsqei95vdtVEXYBOia4X5t5o2OO/s1280/photo_2025-03-11_08-58-49.jpg
ជាមួយនឹងការបង្ហោះខាងលើ មហាជនជាពិសេសគឺអ្នកគាំទ្រជាច្រើនមានក្ដីរំភើបយ៉ាងខ្លាំង ព្រមទាំងបានចូលទៅខមិនជូនពរកញ្ញាទូច ស៊ុននិចអោយឆាប់រឹងមាំ មានសុខភាពល្អ និងអាចចូលរួមសកម្មភាពសិល្បៈបានវិញឆាប់ៗ។ ទាំងនេះសបញ្ជាក់បានថា បើទោះបីជាកញ្ញាទូច ស៊ុននិចមិនបានមានវត្តមាននៅក្នុងសិល្បៈអស់រយៈពេលដ៏យូរទៅហើយក្ដី ប៉ុន្តែក្ដីស្រលាញ់ ការគាំទ្រ និងការរំពឹងរង់ចាំរបស់មហាជនជាច្រើននៅតែមានចំពោះគាត់ជានិច្ច៕

 

 

ចិន ព្រមានប្រើកម្លាំងយោធា បើតៃវ៉ាន់ហ៊ានប្រកាសឯករាជ្យ

0

កងទ័ពរំដោះប្រជាជនចិន បានចេញសេចក្តីព្រមានភ្លាមៗ លើការប្រឆាំងនឹងការបំបែកខ្លួនរបស់តៃវ៉ាន់ ពីប្រទេសចិន។

បើតាមអ្នកនាំពាក្យយោធាចិនលោក Wu Qian បានព្រមានថា៖”ចិន នឹងធ្វើសកម្មភាពលឿនបំផុត ប្រសិនបើកោះតៃវ៉ាន់ប្រកាសឯករាជ្យ ហើយប្រទេសដែលគាំទ្រតៃវ៉ាន់ត្រូវតែដកខ្លួនចេញ បើមិនដូចច្នេះភ្លើងសង្គ្រាមអាចនឹងកើតមានឡើង”។

យ៉ាងណាមិញ នេះមិនមែនជាលើកទីមួយទេ ដែលចិនព្រមានតៃវ៉ាន់ ព្រោះកន្លងមក ចិនតែងតែព្រមាននឹងប្រើកម្លាំងយោធា ដើម្បីទាមទារកោះនេះមកគ្រប់គ្រងវិញ។

នាប៉ុន្មានឆ្នាំចុងក្រោយនេះ តៃវ៉ាន់ បានសម្ងំស្វែងរកប្រទេសគាំទ្រ ដើម្បីឱ្យខ្លួនប្រកាសឯករាជ្យ និងក្លាយជាប្រទេសពេញសិទ្ធមានការទទួលស្គាល់ពីអង្គការសហប្រជាជាតិ។

គួរបញ្ជាក់ថា តៃវ៉ាន់ មិនត្រូវបានគេចាត់ទុកជាប្រទេសពេញលេញនោះទេ ក្រោយមានតែ១២ប្រទេសប៉ុណ្ណោះ នៃសមាជិកអង្គការសហប្រជាជាតិចំនួន១៩៨ ទទួលស្គាល់ប្រទេសនេះជារដ្ឋឯករាជ្យ៕

ម៉ែមិនហត់ទេ! ស្រ្តីជាអ្នកបោសសម្រាមម្នាក់បានធ្វើអោយមហាជនកោតសរសើចំពោះវិរៈភាពជាម្ដាយរបស់គាត់

0

រាជធានីភ្នំពេញ៖ អ្នកម្ដាយមួយរូបបានធ្វើអោយមហាជនជាច្រើនកោតសរសើលើវីរៈភាព និងការទទួលខុសត្រូវរបស់គាត់ទៅលើកូន ខណៈត្រូវបំពេញការងារជាអ្នកបោសសម្រាមតាមផ្លូវបណ្ដើរស្ពាយកូននៅខាងបណ្ដើរ។

យោងតាមបណ្ដាញសង្គមកាលពីថ្ងៃទី៧ ខែមិនា ឆ្នាំ២០២៥នេះមានការចែករំលែកនូវរូបភាពប៉ុន្មានសន្លឹករបស់បងស្រីម្នាក់មានឈ្មោះថា វី វ័យ៣៨ឆ្នាំ កំពុងស្ពាយកូនរបស់គាត់ដាក់ខាងមុខ និងបំពេញការងារបោសសម្រាមរបស់គាត់ដោយមិនខ្លាចភាពនឿយហត់។ បើតាមការសាកសួរបានអោយដឹងថា គាត់មានកូនចំនួន៥នាក់នៅក្នុងបន្ទុក ដោយកូន៤នាក់ទៀតត្រូវទៅរៀន ចំណែកកូនតូចជាងគេនេះគ្មានអ្នកមើលថែ ដូច្នេះហើយទើបគាត់សម្រេចចិត្តយកមកជាមួយបែបនេះ។ គាត់បានបន្តថា ស្វាមីរបស់គាត់ក៏មានមុខរបរជាអ្នកបោសសម្រាមដែរ ហើយសម្រាប់ប្រាក់ចំណូលក្នុងម្នាក់គឺទទួលបាន ២,៦០០០៛ក្នុងមួយថ្ងៃដោយចូលធ្វើការនៅម៉ោង៥ ចេញម៉ោង៥។

បងស្រីវី បានបន្តទៀតថាអ្វីដែលគាត់ចង់បានគឺគ្រួសារមានហូបចុកគ្រប់គ្រាន់ និងចង់អោយកូនៗបានទៅរៀនដូចក្មេងដទៃទៀត ដោយលើកឡើងថា«បើខ្ញុំវាល្ងង់ហើយ កុំឱ្យកូនល្ងង់ទៀត»។ ក្រោយមកក៏មានសប្បុរសជនដែលមានសណ្ដានចិត្តល្អជូនថវិការមួយចំនួន ហើយមានអ្នកខ្លះជូនជាសម្លៀកបំពាក់សម្រាប់គាត់ និងកូនៗខ្លះដែរ។

ចំពោះទង្វើ និងការយល់ឃើញរបស់បងស្រី បានធ្វើអោយមនុស្សជាច្រើនកោតសរសើចំពោះគាត់យ៉ាងខ្លាំង ព្រោះទោះបីជាគាត់ក្រលំបាកយ៉ាងណាក៏មិនលើកដៃសុំគេ រឺលួចឆក់ប្លន់អ្នកណាឡើយ សុខចិត្តធ្វើការងារដែលហត់នឿយ ដើម្បីកូនៗមានអនាគត និងគ្រួសារមានហូបចុកគ្រប់គ្រាន់ ហើយមហាជនបានជូនពរគាត់ព្រមទាំងក្រុមគ្រួសារអោយជួបតែសេចក្ដីសុខ និងសំណាងល្អផងដែរ៕

ACU ឃាត់ខ្លួនអភិបាលរងខេត្តកំពង់ស្ពឺ ពាក់ព័ន្ធ​ករណីស៊ីដាច់លុយជនជាតិចិន​

0

អង្គភាពប្រឆាំងអំពើពុករលួយ(ACU) បានឃាត់ខ្លួន អភិបាលរងខេត្តកំពង់ស្ពឺ លោក ទិត វុទ្ធី ពាក់ព័ន្ធនឹងករណីស៊ីដាច់លុយពីជនជាតិចិនចំនួន ៤០ម៉ឺនដុល្លារ។

យោងតាម អង្គភាពប្រឆាំងអំពើពុករលួយ(ACU) បានបញ្ជាក់ថា៖”ជនរងគ្រោះជាជនជាតិចិន បានឱ្យអភិបាលរងខេត្តកំពង់ស្ពឺ លោក ទិត វុទ្ធី និងបក្ខពួក២នាក់៤០មុឺនដុល្លារ ជាថ្នូរនៃការរត់ការអាជ្ញាបណ្ណរ៉ែ តែមិនបានសម្រេច”។

អភិបាលរងខេត្តកំពង់ស្ពឺ និងបក្ខពួកម្នាក់ ឈ្មោះ ហ៊ាវ ខន ត្រូវបានឃាត់ខ្លួនពីបទរំលោភអំណាច ក្លែងបន្លំ ប្រើប្រាស់លិខិតក្លែង ក្លែងឯកសារសាធារណៈ និងប្រើប្រាស់ឯកសារសាធារណៈក្លែង ប្រព្រឹត្តនៅចំណុចក្នុងខេត្តកំពង់ស្ពឺ ខេត្តប៉ៃលិន ខេត្តបាត់ដំបង ខេត្តស្ទឹងត្រែង និងខេត្តព្រះវិហារ កាលពីអំឡុងឆ្នាំ២០២៣។

ដោយឡែក បក្ខពួកម្នាក់ទៀត ឈ្មោះ ម៉ឹង សារឿន ត្រូវបានតុលាការចោទប្រកាន់ ពីបទសមគំនិត។

ក្រោយបញ្ចប់ការសាកសួរពីតុលាការជនជាប់ចោទទាំង៣នាក់ ត្រូវបានតុលាការខេត្តកំពង់ស្ពឺ ចេញដីកាឃុំខ្លួនដាក់ពន្ធនាគារ កាលពីថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៥៕

 

ចិនអាចយកសំរាមមកដុតកែច្នៃជាអគ្គិសនីដើម្បីកាត់បន្ថយចំណាយ

0

ប្រទេសចិន ៖ រោងចក្រមួយកន្លែងទីក្រុងឆុងឈីង ប្រទេសចិន បានប្រើប្រាស់ឧបករណ៍បំពាក់បច្ចេកវិទ្យាទំនើប ដោយការប្រមូលសំរាមនៅតាមផ្ទះពលរដ្ឋមកដុត ដើម្បីផលិតជាអគ្គិសនីពុំប៉ះពាល់បរិស្ថាន ។ ក្រោយពីបញ្ជូនសំរាមតូច-ធំចូលក្នុងឧបករណ៍រួច វានឹងដុតសំរាមទាំងអស់នៅសល់តែកំទេច រួចហើយ ក្រុមហ៊ុនក៏ប្រមូលកំទេចសំរាមទុកសាងសង់ផ្លូវថ្នល់ ដែលនេះជាការជួយកាត់បន្ថយការចំណាយប្រាក់យ៉ាងច្រើនរបស់រដ្ឋាភិបាលក្នុងការកម្ចា.ត់សំរាម ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEinPwI0a_4kr5d5XwuXeBOH55p4hkJK3KmB4sJnDnWj-7xhv98mMm6Rn-2yt6NoVJ5iflhxhW-E1b2O1_goG-gNtshzGXjyOG5nSBebUmsvYvdPiRT63uYsJstO1G0f1Y-0Sl_DP12TFkqF3W2zQDF_xOznrvLcTjNpoZaN83E_HRsAxP6NPCOBgv0ewbs6/s2560/image_2025-03-10_14-18-57.png

ក្រុមហ៊ុនដែលមានជំនាញផ្នែកដុតសំរាមផលិតជាអគ្គិសនីនេះ ឈ្មោះ Chongqing Sanfeng Environmental Industrial Group Co., Ltd បានប្រមូលសំរាមតាមផ្ទះពលរដ្ឋនៅភាគឦសានទីក្រុងឆុងឈីង មកដុតផលិតជាអគ្គិសនី ហើយក្រុមហ៊ុនអាចកម្ចាត់សំរាមរហូតដល់៣ពាន់តោនក្នុង១ថ្ងៃ ។ កំដៅដែលកើតឡើងដោយសារការដុតសំរាមនឹងត្រូវយកមកផលិតជាប្រភពថាមពលអគ្គិសនី រីឯទឹកបង្ហូរពីឧបករណ៍ដុតសំរាម ក្រុមហ៊ុនយកមកចម្រាញ់ជាទឹកបរិសុទ្ធ និងស្រោចដំណាំ ខណៈកំទេចសំរាមនឹងប្រមូលទុកសាងសង់ផ្លូវ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg57MaRunxq2JyCGtKTV3-0xSoEP0ICawTmzr_5pbFe44rvQe4c3sVb0CSu5z1TQj-04KnyKj9Ed6RdEjCbKHbp4rv7kV12MhHzjGLW9A12U_Q6wA63Xf8MKVZKM_p3-NbJbd20rEV6rQaOQFhPwlsebdze2z2u7KB7KEqPnxTC9dtvdJUF2rv5HaU3IXt-/s1185/image_2025-03-10_14-19-01%20(2).png

ប៉ុន្តែសំរាមភាគច្រើននៅទីក្រុងឆុងឈីង គឺជាសំរាមសើម ដូចជា ៖ កាកសំណល់បន្លែ-អាហារ សំបកផ្លែឈើ ស្មៅ និងស្លឹកឈើ ដែលធ្វើឱ្យក្រុមហ៊ុនពិបាកដុតវាឱ្យក្តៅដើម្បីផលិតអគ្គិសនី ទើបធ្វើឱ្យការផលិតអគ្គិសនីពីសំរាមនៅទីក្រុងនេះ បានតិចជាងទីក្រុងផ្សេងៗ ។ ប៉ុន្តែការកម្ចាត់សំរាមរបស់ក្រុមហ៊ុនអាចជួយឱ្យរដ្ឋាភិបាលកាត់បន្ថយការចំណាយប្រាក់យ៉ាងច្រើនក្នុងការកម្ចាត់សំរាម ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjOJjyxpd5laJFWQOaEH_cY9A1b6QKuTt2Nm7A1c4sFq0mt3D_W-gvIY7NcTtZcF88wn9c5GhvgDY_ncSsvxY3dA7ZFx2pfJb8v7ncilGEw1ZSUgdhP1UGXRtjkBpFBBuGnuEs-0c9D5hT1_PURmMDMNDHdTg7R7KR329zqopPcy-zGglbXoXbCc-rmhzcO/s1516/image_2025-03-10_14-19-00.png
ក្រៅពីនេះ ក្រុមហ៊ុនបានប្រើប្រាស់កម្លាំងកម្មករតិចធ្វើការក្នុងរោងចក្រដុតសំរាម ដើម្បីកាត់បន្ថយគ្រោះថ្នាក់នៅកន្លែងការងារ ។ ទោះជាការកម្ចាត់សំរាមរបស់ក្រុមហ៊ុនចិនប្រើប្រាស់បច្ចេកវិទ្យាថ្មីក្តី ប៉ុន្តែវានឹងទទួលបានការពេញនិយមកាន់តែខ្លាំងនៅតាមប្រទេសនានា ។ បច្ចុប្បន្ន ក្រុមហ៊ុនបានលក់បច្ចេកវិទ្យាកម្ចាត់សំរាមទៅឱ្យប្រទេសជាច្រើន ដូចជា ៖ អូស្ត្រាលី ដាណឺម៉ាក និងថៃ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgAZ6eFWG3De0e3huLuZSHCZ_47lLm2Kh12chLb7zgh9NB8Pe4fho1ptffzHu9AEPrfZ1wXkCMQVKvKpyGMEc3yZD-iyMNOCrq8mHkb-OVfAjB5cKuAAL0xePackCy97ZWwEubkx_ywKfIqd4HIJnn9TugLO4bGUB8muR0FKB6e6fyQLULDFFaenQlLHOTQ/s1024/image_2025-03-10_14-19-01%20(3).png
ប្រទេសថៃបានទិញបច្ចេកវិទ្យាកម្ចាត់សំរាមផលិតជាអគ្គិសនីពីក្រុមហ៊ុនចិន អស់រយៈពេល១០ឆ្នាំហើយ គឺរោងចក្រជាច្រើននៅថៃបានប្រើប្រាស់បច្ចេកវិទ្យាដុតសំរាមរបស់ចិន ដូចជា ៖ រោងចក្រនៅភូកេត ណាខនប៉ាធុម ស្រះបុរី និងណាខនរ៉ាជសីម៉ា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgjhxXqCVCIderPRjRGdWkWifecOzK2yNPoClfgCPqVPJFW1V5iOQOUUpRUgeju2JQbFnzp6PkyQ-JepehUQKkjsuFOQOZL2XuAeqkA2Nkf9oBxB0SKg4mz1RH61X5vmyd3jwTDHTwlBICgVn1DQrYOkR21YbSfIXZPQw7GYfbEUsrnGn-EzxWogFhX84u6/s1200/image_2025-03-10_14-19-01.png

ការកម្ចាត់សំរាមផលិតជាអគ្គិសនីតាមរយៈឧបករណ៍ទំនើប គឺបង្ហាញពីជម្រើសថ្មីក្នុងការវិនិយោគ ដោយសារបច្ចុប្បន្ន អគ្គិសនីនៅថៃមានតម្លៃខ្ពស់ ។ នាយកក្រុមហ៊ុនចិននិយាយថា ការផលិតអគ្គិសនីពីការដុតសំរាម ពិតជាមានប្រយោជន៍ដល់សង្គម ច្រើនជាងការទទួលបានចំណូលតែម្យ៉ាង ហើយអគ្គិសនីដែលផលិតបាននឹងអាចជួយជំរុញសេដ្ឋកិច្ច ៕

រដ្ឋាភិបាលថៃប្រាប់ពលរដ្ឋខ្លួនកុំឱ្យគិតច្រើន «ករណីពលរដ្ឋខ្មែរនៅក្រៅប្រទេសទាមទារយកកោះគុត» ក៏ព្រោះពួកគេមានសិទ្ធិក្នុងការតវ៉ា

0

ការតវ៉ារបស់បងប្អូនប្រជាពលរដ្ឋខ្មែរទាំងក្នុងស្រុក និងបរទេស ចាប់ផ្តើមទទួលបានលទ្ធផលបណ្តើរៗហើយខ្មែរយើង! ថៃបានប្រាប់ពលរដ្ឋខ្លួនកុំឱ្យគិតច្រើន «ករណីពលរដ្ឋខ្មែរនៅក្រៅប្រទេសទាមទារយកកោះគុត» ព្រោះពួកគេមានសិទ្ធិក្នុងការតវ៉ា ។ មិនតែប៉ុណ្ណោះ អតីតនាយករដ្ឋមន្ត្រីថៃ លោក Srettha Thavisin បាននិយាយមកកាន់សារព័ត៌មានថា ៖ «ក្រៅពីបញ្ហាកោះគុត ថៃគួរបែងចែកផលប្រយោជន៍ឧស្ម័នធម្មជាតិនៅបាតសមុទ្រជាមួយកម្ពុជា ព្រោះវាពុំមែនជារបស់ថៃតែមួយទេ វាជារបស់កម្ពុជាដែរ ។ បើថៃរវល់តែតវ៉ាជាមួយកម្ពុជា ថៃនឹងពុំទទួលបានប្រយោជន៍ពីឧស្ម័ននេះ ពីព្រោះតម្លៃឧស្ម័ននឹងធ្លាក់ចុះជាបន្តបន្ទាប់ ចាប់ពី៥ឆ្នាំ ទៅ១០ឆ្នាំខាងមុខ» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjaDTagBkkXXK9koM_87FnEbDTYzJXYCLouLaFxGpyOYmVM0PlkAf4U1EKzHd4m7Fp5lrMoPAv5EgCugvVbFBxjfkNNCmw7cUsEQjMB7k7AURsxrd36WuODMMufwu7lyac5XsQceEwIIPv3cziIojCmeCWtGyijA3yerzTFybddFyh9NK-xrBpg47TN0pMZ/s1336/image_2025-03-10_14-11-38.png

កាលពីដើមខែមីនា ឆ្នាំ២០២៥ សារព័ត៌មានថៃរាយការណ៍ថា ពលរដ្ឋខ្មែររស់នៅក្រៅប្រទេសចាប់ផ្តើមប្រមូលផ្តុំគ្នាតវ៉ាទាមទារយកកោះគុតពីថៃ ដូចជា នៅជប៉ុន និងកូរ៉េខាងត្បូង ។ នាពេលថ្មីៗនេះ ពលរដ្ឋខ្មែរបានប្រមូលផ្តុំគ្នាជាច្រើនកន្លែងនៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង ដើម្បីទាមទារកោះគុតពីថៃមកវិញ ទើបសារព័ត៌មានថៃសុំសម្ភាសន៍ជាមួយរដ្ឋមន្ត្រីក្រសួងការពារជាតិថៃ ហើយរដ្ឋមន្ត្រីក្រសួងការពារជាតិថៃប្រាប់ថា ការតវ៉ានៅទីក្រុងសេអ៊ូល គឺជាសិទ្ធិរបស់ពលរដ្ឋខ្មែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgA0v5hW5BydUeNilkcAHdmYNNKJaSzcDhW6G4t_jMQwKRbcfcaSVP4j0tsNMul_HqMvJ1tJv67kS_paoOyeLkSKKv1sAlnVun2NJG7zvUvuzaGKFADqj5Cr4QngFLLvbbhjwCzW7LWOh2SYomkCCU_6Hpqey8FXr0AGRlzUDXh1YTYQaXjB5BPLNrk-rHy/s1211/image_2025-03-10_14-11-38%20(2).png

លោក Phumtham Wechayachai ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងការពារជាតិនិយាយថា សូមពលដ្ឋថៃកុំគិតច្រើន ពីព្រោះតាមលទ្ធិប្រជាធិបតេយ្យ គឺពលរដ្ឋប្រទេសនីមួយៗមានសិទ្ធិបញ្ចេញមតិដូចគ្នា ឬខុសគ្នា ។ ហេតុនេះ ការតវ៉ាទាមទារកោះគុតរបស់ពលរដ្ឋខ្មែរនៅកូរ៉េខាងត្បូង គឺជាសិទ្ធិរបស់ពួកគេ ហើយការតវ៉ានេះកើតឡើងនៅកូរ៉េខាងត្បូង វាជារឿងរបស់កូរ៉េខាងត្បូង ប៉ុន្តែសូមកុំឱ្យប៉ះពាល់ដល់អធិបតេយ្យភាពថៃ ។ យើងគ្មានបញ្ហាអ្វីទេ ពីព្រោះមនុស្សគ្រប់រូបមានសិទ្ធិនិយាយស្តី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiCESnKz0mOToxhlCrlxJt8VxvqevK-fUzgz15CV3x94-boIJyzR82qE0o8dx8ZPic12PGyMwMnMDe704SEZs-19ThC_HVBJq1466OIC_8ygbKMKVaILYRMalRYd82yFXBeR41ityESNh8aiz-DughMLoU1PZ8xvMxrxAhKLZE9xxajL3N5s6IKlYrRXJD0/s1500/image_2025-03-10_14-11-39%20(2).png

ប៉ុន្តែពលរដ្ឋថៃបានបង្ហាញក្តីបារម្ភយ៉ាងខ្លាំង ក្រោយពីពលរដ្ឋខ្មែររស់នៅប្រទេសជប៉ុន និងកូរ៉េខាងត្បូង ប្រមូលផ្តុំគ្នាតវ៉ាទាមទារកោះគុតពីថៃ ព្រមទាំងបារម្ភថា តើនៅថ្ងៃខាងមុខ ពលរដ្ឋខ្មែររស់នៅប្រទេសផ្សេងទៀត នឹងនាំគ្នាតវ៉ាទាមទារកោះគុត ដូចពលរដ្ឋខ្មែរនៅកូរ៉េខាងត្បូងដែរឬទេ?https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhHO9F56HrZmqiSZhHWas57V_Q5QZCVmeuy9hVi1Q7YQazBDxx9r64kWQ3-S_0VVoFYr3fXxP7zT1YIeZS0pBWdVgxkli0gvTSWKnxkvuTySRkU1htODrF5VWnnQO09DDwXpqDQvN3bIGOvN1MDN0RLtgQXTMkE_ML-OZCIwfQ012yOKVHx1nr9uQC89PBR/s800/image_2025-03-10_14-11-39.png

គួរបញ្ជាក់ថា ពលរដ្ឋខ្មែររស់នៅ និងធ្វើការនៅប្រទេសកូរ៉េខាងត្បូង ប្រមាណជាង២ពាន់នាក់ បាននាំគ្នាតវ៉ានៅទីក្រុងសេអ៊ូល ដើម្បីទាមទារឱ្យរដ្ឋាភិបាលខ្មែរបញ្ចប់ការចរចាទ្វេភាគីជាមួយរដ្ឋាភិបាលថៃ ហើយប្តឹងរឿងកោះគុតទៅតុលាការអន្តរជាតិ (ICJ) ដោយសារបច្ចុប្បន្ន ថៃបានគ្រប់គ្រងកោះនេះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEimtbuCc35m96Eitj13yu-ehLZSOsZqTspsF4QgtS5JmdBgWfcBAjFHk2R1cvlSjcnFDFs6U-xqIet2pAXkEDHVjbakrvEgmIfnwvz2ieZ2oa-aqzWCYsHqqqN8TqXbC6NWut57tFII3h2kaP5iH9nyOTkHJAhyphenhyphenFGYu9spBxE5t0VvHeF4HCRmIpjQXbat1/s2560/image_2025-03-10_14-11-40.png

ដោយឡែក អតីតនាយករដ្ឋមន្ត្រីថៃ លោក Srettha Thavisin បាននិយាយមកកាន់សារព័ត៌មានថា ក្រៅពីបញ្ហាកោះគុត ថៃគួរបែងចែកផលប្រយោជន៍ឧស្ម័នធម្មជាតិនៅបាតសមុទ្រជាមួយកម្ពុជា បើទោះជាមន្ត្រីគណបក្សប្រឆាំងថៃពុំព្រមចរចាជាមួយកម្ពុជា និងអះអាងថា ឧស្ម័នធម្មជាតិជារបស់ថៃ ១០០% ។ លោកថា ៖ «ថៃគួរបែងចែកផលប្រយោជន៍ឧស្ម័នធម្មជាតិជាមួយកម្ពុជា ពីព្រោះវាពុំមែនជារបស់ថៃតែមួយទេ វាជារបស់កម្ពុជាដែរ ។ បើថៃរវល់តែតវ៉ាជាមួយកម្ពុជា ថៃនឹងពុំទទួលបានប្រយោជន៍ពីឧស្ម័ននេះ ពីព្រោះតម្លៃឧស្ម័ននឹងធ្លាក់ចុះជាបន្តបន្ទាប់ ចាប់ពី៥ឆ្នាំ ទៅ១០ឆ្នាំខាងមុខ» ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEizC3J4s6dONkmmHzYL2zkh_lHAoICN2UTKsN29SPkegqCOIBc0QLKzMAINkEpSVHpjV6AW8ig5MqzPcYyxrXTDg-RSABmFiHXWfp8SU0v1iYUpBrVmqczQJwuRtYk3rcxkgyHn5QKNnicng9KGq48DvA7txGBTlSoucuctcHOXj6Vg76nC59mqbWhW2JPH/s1920/image_2025-03-10_14-11-42%20(2).png
ហេតុនេះ ថៃគួរតែសុំបែងចែកឧស្ម័នធម្មជាតិនៅបាតសមុទ្រពាក់កណ្តាលជាមួយកម្ពុជា ហើយក្រុមហ៊ុននានានឹងដាក់ទីតាំងយកឧស្ម័នធម្មជាតិនៅខាងថៃ គឺនឹងធ្វើឱ្យថៃទទួលបានប្រយោជន៍ច្រើនជាង៥០% ដោយសារថៃមានឧបករណ៍ច្រើនសម្រាប់យកឧស្ម័ន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh8xc8VT1jRPLba4iZOwukaJgWtfFxApWM_DRu3FBHc117B4ZUvD9y8Ym02cFD3BTObhpFldYw7oAnA19_Cq0254OGgNe_4N6AOkw4PKv179f_WCU8uxZIZQDtqS-un9P-YDk1EsU3wy5TJoOTMh9l_q6Zjqf0m6IhAQ3BNcOSVjl0uEh7_FeDyCbrhs2lT/s634/image_2025-03-10_14-11-42.png

បើទោះជាយ៉ាងណាក្តី ព័ត៌មានខាងលើគ្រាន់តែជាការបកប្រែក្រៅផ្លូវការ និងចុះផ្សាយលើបណ្តាញសង្គមពីភាគីថៃតែម្ខាងប៉ុណ្ណោះ ។ លទ្ធផល និងព័ត៌មានលម្អិតពីបញ្ហា «ករណីពលរដ្ឋខ្មែរនៅក្រៅប្រទេសទាមទារយកកោះគុត» ឱ្យរញ្ជួយដល់ប្រទេសថៃ សារព័ត៌មាន KBN News យើងខ្ញុំនឹងផ្សាយជូនបន្ថែមទៀត ៕