Home Blog Page 629

តារាម៉ូដែលរបស់អាមេរិក Gigi Hadid បានប្រាប់ពីបៀបស្ប៉ាដោយខ្លួនឯងតាមបែបធម្មជាតិ!

0

Gigi Hadid ដែលជាតារាម៉ូដែលដ៏ល្បីល្បាញរបស់អាមេរិក បានប្រាប់ពីវិធីសាស្ត្រក្នុងការថែរក្សាសម្រស់ឱ្យស្រស់ផូរផង់ និងសុខភាពល្អ ជាមួយគន្លឹះស្ប៉ាតាមបែបធម្មជាតិដោយខ្លួនឯង។ ការស្ប៉ាជួយឱ្យស្បែកស្អាត រាងកាយទាំងមូលមានសុខភាពល្អ ជាពិសេសវាក៏ធ្វើឱ្យអារម្មណ៍របស់អ្នកស្រស់ស្រាយផងដែរ។ លើសពីនេះវាក៏ជួយបញ្ចូលថាមពលរាងកាយឱ្យប្រសើរឡើង ក៏ដូចជាជួយសន្សំសំចៃ ដោយមិនចាំបាច់ខ្ជះខ្ជាយលុយ និងពេលវេលាច្រើនសម្រាប់ការស្ប៉ានៅខាងក្រៅផ្ទះនោះទេ។ ដូច្នេះខាងក្រោមនេះគឺជាវិធីសាស្ត្រងាយៗក្នុងការស្ប៉ាដោយខ្លួនឯង ដែលតារាម៉ូដែលអាមេរិករូបនេះបានណែនាំ៖ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjYkvXXsfZcPT_BLBkNuO2yBgzBUFnLr2d5_Bd8kY0Jh0IGXmo9wDSLGxnN2Yu84tR8nnYQvpeMmDjayDAyhiIj98rRdoMfZsvruGJyhTVolJXD_n37auDrpfUZHiEvz28XwPbFvHSzLcQU95KUyNMhdSvb9wgY007tFlKfs67mdpNb86uxk0LgeDrGpcON/s2560/image_2025-02-05_11-38-56%20(2).png

១.ស្ប៉ាក្នុងទឹកក្តៅឧណ្ឌៗ៖ ការស្ប៉ារាងកាយគឺល្អបំផុតជាពិសេសនៅពេលអ្នកត្រាំក្នុងទឹកក្តៅ ដែលមានសីតុណ្ហភាពប្រហែល ៣៧-៣៨ ដឺក្រេ ត្រូវបានគេចាត់ទុកថាជាសីតុណ្ហភាពទឹកដែលមិនធ្វើឱ្យស្បែកបាត់បង់ជាតិសំណើម ហើយវាក៏ជួយជំរុញឱ្យឈាមរត់បានល្អ ក៏ដូចជាជួយបង្កើនភាពធូរស្រាលនៃស្បែក និងធ្វើឱ្យអារម្មណ៍របស់អ្នកស្រស់ថ្លាជាងមុនផងដែរ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiDA5Pi29L89nlvA6pDhVjj2MEz1fwrOLvAiz5LXEVGKLbznJV8mIKjJhA-ZvD2Pz7a9PxGwY-qTfpQaTHSZyhgs7cBh7ut4dsEhqswv9PBxIv7ADwqOV9VJwpG660ekSB3St1Heb4OE605YlyTsyIlm-ZrVrNsYriA5yz2GpS3tflairEwuv41jqM3prOr/s1500/image_2025-02-05_11-38-56.png

២.ជ្រើសរើសទៀនក្រអូប៖ ដើម្បីធ្វើឱ្យអារម្មណ៍ធូរស្រាលជាងមុន និងចិត្តស្ងប់បន្ទាប់ពីត្រាំក្នុងទឹកក្តៅគឺត្រូវជ្រើសរើសទៀនក្រអូប ដែលប្រើពិសេសក្នុងការស្ប៉ា ដោយវានឹងបង្កើតបរិយាកាសតាមរយៈក្លិនក្រអូបដែលអ្នកចូលចិត្ត ហើយវានឹងជួយកាត់បន្ថយភាពតានតឹងយ៉ាងមានប្រសិទ្ធភាព ដូច្នេះធ្វើឱ្យអ្នកមានអារម្មណ៍ស្រស់ស្រាយក្នុងរយៈពេលយូរ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjYZb6J6Sb1QhQYDBkTOQRRkNO82Aa4g6p2lc6c7dyPWogm6TSYKbDDwXDEkoqzjdKIhP1ZnswlUE2zKFvxAmn_FrgG2wvxPqtE27zD5KMcrptF2XjXkuKArd6IrrU9HNWrCJlhXQW2FzHpHOgTvuMmDfTho5fs_74pNLKU_FsQ80wgji3N94Knm56Acihs/s2560/image_2025-02-05_11-39-00.png

៣.រៀបចំប្រេងបំប៉នធម្មជាតិ៖ ប្រេងបំប៉នធម្មជាតិ ដែលអាចប្រើបានទាំងសក់ និងរាងកាយ វានឹងក្លាយជាជំនួយការដ៏អស្ចារ្យមួយដែលធ្វើឱ្យស្បែករលោង ទន់ មានសំណើម គ្មានភាពរដុប និងធ្វើឱ្យអ្នកមានអារម្មណ៍ស្រស់ស្រាយ។ ដូច្នេះអ្នកគួរជ្រើសរើសប្រើប្រេងធម្មជាតិសុទ្ធ ដូចជាប្រេងអាល់ម៉ុន និងប្រេងដូង ដែលជាប្រេងសំខាន់ៗមានក្លិនក្រអូបស្រស់ អាចប្រើបានទាំងសក់ និងស្បែក។ វានឹងជួយទាំងការម៉ាស្សា និងការចិញ្ចឹម ក៏ដូចជាកាត់បន្ថយស្បែកដែលស្រអាប់ ដោយមិនបណ្តាលឱ្យមានផលប៉ះពាល់អវិជ្ជមាន ឬទុកសារធាតុណាមួយនៅលើស្បែកនោះទេ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhlgrKOof5r4iCd2QLFxmQc1Olm7xuLY0OrZ_hDbHpai5YEGoffMzvwtUt1cBZP4EtazCI_Ww0VyrFmBg3nyh_5d1GqMyUdAYWoZYXIXrKBwwlQV5uzPCNrzaXcrnZP8MVw3-uvFJwlkQItfPYBUj3Oc3aGegUAvvc69j8EuUXQIxy0qEgKbsAM-MCDzlQb/s1920/image_2025-02-05_11-39-02.png

«រមណីយដ្ឋានភ្នំបាយ៉ង់កោ» ជាទីទាក់ទាញភ្ញៀវទេសចរគ្រប់ជាតិសាសន៍មិនគួររំលង!

0

«រមណីយដ្ឋានភ្នំបាយ៉ង់កោ» គឺជារមណីយដ្ឋានដ៏សម្បូរបែបមួយ ស្ថិតនៅភូមិញេធិ៍រោង ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ និងមានចម្ងាយត្រឹមតែ ១២១ គីឡូម៉ែត្រប៉ុណ្ណោះពីរាជធានីភ្នំពេញ។ រមណីយដ្ឋាននេះមានទីតាំងនៅលើកំពូលភ្នំកម្ពស់ ៣១៣ ម៉ែត្រ ដោយមានប្រាសាទបុរាណខ្មែរមួយដែលគេស្គាល់ថាជាប្រាសាទបាយ៉ង់កោ បានកសាងឡើងនៅក្នុងសតវត្សទី ៧ ពីឆ្នាំ ៦១៥ ដល់ឆ្នាំ ៦៣៥ ដោយព្រះបាទភវវរ្ម័នទី ២ ធ្វើពីថ្មបាយក្រៀម ឥដ្ឋ ថ្មស៊ីស្ត និងថ្មទ្រនាប់ដែលមានបណ្តោយ ១៣ ម៉ែត្រ ទទឹង ៩ ម៉ែត្រ និងកម្ពស់ ១២ ម៉ែត្រ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh5FzqTzweMpLO3haqefa6fAzQ-JnZ8NFonUF9XUS6OVKQKxNO5K_6_nkjiw-t102_qZErjOgBA7YNWmErR3gQ85Z4mP8cWMzKQ2TuVVmeNiWwkhtILEsmun6H_bOG9BADuFvrXxLFHYrxm2LVPQeHyiKRYSnjW3j0qH75RS4HXN4nZ14QCheeG79ITfDY_/s960/120536193_1844947798977666_364449496296942241_n.jpg

ក្រៅពីប្រាសាទបាយ៉ង់កោ នៅលើកំពូលភ្នំក៏មានប្រាសាទបុរាណចំនួន ៤ ផ្សេងទៀតផងដែរ គឺប្រាសាទព្រះគោ ប្រាសាទកាណាងខាងលិច ប្រាសាទកាណាងខាងកើត និងប្រាសាទកំពូលកាណង់ ដែលប្រាសាទទាំងនេះកសាងឡើងដើម្បីឧទ្ទិសដល់ព្រហ្មញ្ញសាសនា។ ប្រាសាទភ្នំបាយ៉ង់កោគឺជារមណីយដ្ឋានទេសចរណ៍ប្រវត្តិសាស្ត្រដ៏ល្បីល្បាញមួយដែលភ្ញៀវទេសចរជាតិ និងអន្តរជាតិមិនដែលរំលងឡើយ ព្រោះនៅទីនេះមានជីវ:ចម្រុះ និងមានប្រភេទសត្វ រុក្ខជាតិកម្រជាច្រើន ដែលមានសារៈសំខាន់សម្រាប់ការស្រាវជ្រាវ និងអភិរក្ស។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhigQYcdgBN58iDnaVQqF6OpNV2MsCVeaSSnedT4b0vDvD3J4BXnHoGKzYOzYV2YazuY4GgQGrSLhuh-rV9QJlDW389prtKgb1iLDcsz7y2H1Og-oIU-mq0T8a7o6aic8zCts_vxQlrVTzUlM9YyESMYPlGbA5Q3ne02kMyuLv9NDf7W6ARblNAVBo9N00j/s600/120596575_1844947405644372_1720388826695492356_n.jpg

តំបន់នេះក៏មានទេសភាពធម្មជាតិស្រស់ត្រកាល ដូចជាកន្លែងថ្ម ២ ដុំនៅចំលើកំពូលភ្នំ មានសម្រស់ស្រស់ស្អាតខ្លាំងសម្រាប់ការថតរូប ឬថតភាពយន្តនានា។ លើសពីនេះរមណីយដ្ឋានភ្នំបាយ៉ង់កោ ក៏ជាកន្លែងស័ក្តិសិទ្ធ និងជាកន្លែងកម្សាន្តលម្ហែអារម្មណ៍ជាមួយទេសភាពដ៏ស្រស់បំព្រង ដែលអាចគយគន់ទេសភាពព្រៃភ្នំ ស្រូបយកខ្យល់អាកាសដ៏ត្រជាក់បរិសុទ្ធពិតៗបានទៀតផង។ កាលពីមុនផ្លូវទៅកាន់ភ្នំបាយ៉ង់កោហាក់មានសភាពលំបាកធ្វើដំណើរបន្តិច ប៉ុន្តែបច្ចុប្បន្នគឺមានភាពងាយស្រួលហើយ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjkbP9wj7zyWlP6wuNLXVUQEnm3aZ01F9jdordl3cngr22moLqlZu3cmIMmrWiNV1OEkR-7vXEowdgzJCk78hhAzkoGSEcllwmrt9CE6VKhAdcMzVtUQ4d_QZbJZ6NxgOXFtqp87U-73YeMekb42_jl7OTqMYKMLRtTq3FGmwMzhPp6MGsODUn6Bys5TkNT/s600/121082290_3435644689853741_716360196372169232_n.jpg

នៅពេលលោកអ្នកបានទៅដល់គោលដៅដ៏អស្ចារ្យនេះ នឹងបានយល់ដឹងអំពីប្រវត្តិសាស្ត្រ និងវប្បធម៌ខ្មែរកាន់តែច្បាស់ ដែលជះឥទ្ធិពលសុសសាយទៅខាងក្រៅ ក៏ដូចជាបានស្វែងយល់ពីសក្តានុពល ទេសចរណ៍និងស្នាដៃកេរដំណែលនៃបុព្វបុរសខ្មែរយើងផងដែរ។ ដូច្នេះប្រសិនបើលោកអ្នកបានទៅលេងខេត្តតាកែវហើយ សូមកុំរំលងទីតាំងនៃបូជនីយដ្ឋានបុរេអង្គរដ៏ល្បីល្បាញនេះឱ្យសោះ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjtMqv-Ne2qW_npcCZ9qZC7ra_tRX8NcWM5GslBMH8mooQquwdWshuCwHcA31G0s6QoLf2P98Mir_WcP4ZJuBVUTE0hgfZD4tCAnahlum-f3X3dQh27y4Po2QKK7D-xqxLiPAJAGQg3BgQrx_Tai6T6Oj4E56pXYFJvP1mffvQId8MgHYgh5gfLvVmPhr2p/s2016/121170479_3435649176519959_1793912786494232462_n.jpg

ទំនៀមទម្លាប់ចាប់ត្រីបែបបុរាណខ្មែរ ដែលមានអាយុកាល ៥០០ ឆ្នាំបានទាក់ទាញភ្ញៀវទេសចររាប់ម៉ឺននាក់

0

ជារៀងរាល់ឆ្នាំនៅក្នុងខែកុម្ភះនេះ បន្ទាប់ពីបងប្អូនប្រជាកសិករយើងបានប្រមូលផលកសិកម្មរួចរាល់អស់ហើយនោះ តែងតែរៀបចំប្រារព្ធពិធីមួយ ដែលគេស្គាល់ថាជាពិធីបុណ្យចាប់ត្រី។ ពិធីបុណ្យនេះមានអាយុកាលជាង ៥០០ ឆ្នាំមកហើយ ធ្វើឡើងនៅបឹងត្រពាំងក្រម ក្នុងភូមិសាទុំ ឃុំជាំក្រវៀន ស្រុកមេមត់ ខេត្តត្បូងឃ្មុំ គឺជាពិធីចាប់ត្រីបែបបុរាណខ្មែរ ដោយប្រើឧបករណ៍អង្រួត ឈ្នាង ដើម្បីចាប់យកត្រីសម្រាប់អាំងទទួលទានជុំគ្នា ជាមួយបរិយាកាសអ៊ូអ៊រ និងសប្បាយរីករាយបំផុត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiy7cvsqgyETj5_-_MAJJuf0geNRqRvncDIqB7hJ8_Pabq8n2hHia72nkR5ZKM8_mvCcYdRmRP1erlwdqGGrfO6lZuV1es_f3lMjCJsmhW8y2byQB4qNPLZtZP1oTNlz73eNT3FXw1JSgRV88nYsHnY8mL5E9ntX-Zp6YOUFjDi-DGnKEa47KJJj4je7rjd/s1280/475763701_1017244267102998_7304020025082621725_n.jpg

អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះគឺថានៅឆ្នាំ ២០២៥ នេះមានពលរដ្ឋ និងភ្ញៀវទេសចរគ្រប់ជាតិសាសន៍មកចូលរួមលេងកម្សាន្តយ៉ាងច្រើនកុះករប្រមាណជាង ១២ ម៉ឺននាក់ឯណោះ ហើយនៅឆ្នាំ ២០២៦ ខាងមុខ រដ្ឋបាលខេត្តក៏គ្រោងរៀបចំពិធីប្រគល់ពានរង្វាន់ដល់អ្នកដែលចាប់បានត្រីច្រើនជាងគេផងដែរ។ ពិធីបុណ្យចាប់ត្រីគឺជាទំនៀមទម្លាប់ដ៏ប្រពៃមួយ ដែលធ្វើឡើងដើម្បីរំលឹក និងរក្សាអភិរក្សកេរ្តិ៍តំណែលពីបុរាណខ្មែរ ខណៈពលរដ្ឋ និងភ្ញៀវទេសចរប្រមាណ ១២ ម៉ឺននាក់បានប្រមូលផ្តុំគ្នាដើម្បីចាប់ត្រីក្នុងស្មារតីសាមគ្គីភាព ស្រលាញ់រាក់ទាក់គ្នា ប្រកបដោយសីលធម៌ សុជីវធម៌យ៉ាងល្អផូរផង់ និងមានលក្ខណៈជាតិនិយមគួរជាទីមោទនៈ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjWPkU4j0cc2irzKXxBGuaRFCq1Ac7AsQfZX70WfpS-QHA0M0MK9CSwH_NcsPaWwohKGW_cfOQBZyKZ2BwqlZ5Dtu4cbXMBRZkd1zggVQ0-lgRUHtjM-YqYnX1W0GqmnHZlfXJ94MYpiFVDpXh4ow7cjoBsVjIltI0tLtpDWZ6Cxbs92CPGIkXPW-yePQJS/s2048/475896351_1017245277102897_2682827196434867344_n.jpg

បើនិយាយពីទិដ្ឋភាពនៃពិធីបុណ្យចាប់ត្រីបែបបុរាណខ្មែរវិញ គឺពិតជាអស្ចារ្យខ្លាំងណាស់ ដែលនេះសរបញ្ជាក់ឱ្យឃើញថា ពិធីបុណ្យដ៏មានប្រជាប្រិយភាពរបស់ខ្មែរយើង គឺជាចំណែកមួយដែលបានទាក់ទាញភ្ញៀវទេសចរទាំងក្នុងស្រុក និងក្រៅស្រុកឱ្យមកចូលរួមលេងកម្សាន្តជារៀងរាល់ឆ្នាំ។ គួរបញ្ជាក់ដែរថា ក្រៅខេត្តត្បូងឃ្មុំ ពិធីបុណ្យចាប់ត្រីក៏បានប្រារព្ធនៅខេត្តជាច្រើនទៀតនៃប្រទេសកម្ពុជាយើងផងដែរ ដូចជាខេត្តសៀមរាបជាដើម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEivhCNiphxstI28_XXUqIC3QeyruchR9sxPR2tVILgFLiUp_KSii-Xnqpaqhzi0bUpEa3C2QTLxDVol1pWHw_JnUnQ8x3rsT0WQHsoLAFRsPA1NHeqY_Tkt9TcaklsyRc3rBa0HlGGD8OKKac1mYA0TlG4neQRg3eFnN0BnhwqSyfwmdBl-otl4vvqcanNN/s1280/475774184_1017244163769675_3828672775855124727_n.jpg

សរុបមកវិញ ការរៀបចំប្រារព្ធពិធីបុណ្យចាប់ត្រីគឺជាទំនៀមទម្លាប់ឡើងមាឃ ដែលអ្នកស្រុកតែងតែប្រារព្ធក្រោយប្រមូលផលរួច ដោយបង្ហាញពីតម្លៃនៃសម្បត្តិរួម និងសាមគ្គីក្នុងភូមិ ហើយក៏ស្តែងឱ្យឃើញពីទំនាក់ទំនងបរិស្ថាន និងប្រពៃណីប្រតិបត្តិក្នុងសហគមន៍ផងដែរ៕

រូបភាព៖ ក្រសួងទេសចរណ៍ 

ពិតអត់? បុរសចូលចិត្តភាពរ៉ូមេនទិក និងអានប្រលោមលោកមនោសញ្ចេតនាច្រើនជាងស្ត្រី

0

ស្ត្រីភាគច្រើនត្រូវបានចាត់ទុកថា ចូលចិត្តភាពរ៉ូមេនទិកខ្លាំងជាងបុរស ប៉ុន្តែការស្រាវជ្រាវមួយនៅអាមេរិកបញ្ជាក់ថា បុរសក៏ចូលចិត្តភាពរ៉ូមេនទិកដែរ ជាពិសេស បុរសចូលចិត្តអានប្រលោមលោកមនោសញ្ចេតនាច្រើនជាងស្ត្រី ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgNEpIkx85v8fcaiKklgvWmEcoDrCBbPWO-0YhASYR4elEjwr4uXIAaT-2Um9Vq4jwQ1O-AEf3sMRZJsHRTwNnthQhpHhwzCvYUjzZwchugm__mj8hR7MAbKsyxEw2WkwCUwQAnTj5ZV7WegOhjvRuIMINzzKVq4m0SONj2Y8ltroB9FIe1iLivjGs0VCbZ/s1125/image_2025-02-05_11-25-31.png

បើនិយាយពីភាពរ៉ូមេនទិក យើងនឹងនឹកឃើញដល់រូបភាពស្ត្រីម្នាក់អង្គុយបរិភោគអាហារពេលល្ងាចក្រោមពន្លឺភ្លើងទៀន មានបាច់ផ្កាកុលាបធំៗនៅក្បែរខ្លួន ស្តាប់ចម្រៀងតិចៗ និងនៅក្បែរបុរសជាទីស្រឡាញ់ ពោលពាក្យផ្អែមល្ហែមមករកនាង ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi1SFKCkaqmQm8V8kRySIzwndQLVZ92w2BCaxWs_XYGkndMwGmVubef4A8ov_dNbRKx3saUC746LeQl5csFa_juneF8ZfVpGYv92B_TS8QnDrczqyit6yPzACnNG2j9XUvRook3gz_XCw6waCQW2tSDqiHwgqxLEcH2eXwvHK7mJnlImkq5BRVLtTZm3NRv/s3000/image_2025-02-05_11-25-32%20(2).png
ប៉ុន្តែបុរសក៏ឈ្លក់វង្វេងនឹងភាពរ៉ូមេនទិក មិនខុសពីស្ត្រីទេ គ្រាន់តែពេលខ្លះ ពួកគេពុំបង្ហាញអាកប្បកិរិយាចេញមកក្រៅ ដោយសារសង្គមចាត់ទុកថា ភាពរ៉ូមេនទិក មិនស័ក្តិសមជាមួយបុរស ។ ការពិត បុរសក៏ត្រូវការសេចក្តីស្រឡាញ់ ការយកចិត្តទុកដាក់ ពាក្យសម្តីផ្អែមល្ហែម និងពេលវេលាពិសេសច្រើនជាងស្ត្រី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEja9zmk47FgSNsM1aR_b_zn7BXUr9f3iff1Gqcbpx8Dw57pWyeYDmqz3KH3XpJHL4nnqRVIxbiz50fq24OqfaVjYYKl26Pp2MEEJQ0oOsZxpit9_HbZpXr0nAPpQQxJlXaM6CdC_JP_I1t_ka7h59CQWL5xzd2oBLw_mqJPOojvcI__ap9jxnA3Tqxn4aMk/s1080/image_2025-02-05_11-25-32.png

ការស្ទង់មតិ Talker Research បានសាកសួរពលរដ្ឋអាមេរិក ចំនួន២,០០០នាក់ ហើយលទ្ធផលបង្ហាញថា បុរសដែលបានចូលរួមការស្ទង់មតិ ស្មើ៦៣% ចូលចិត្តអានប្រលោមលោកមនោសញ្ចេតនា បើធៀបនឹងស្ត្រីស្មើត្រឹមតែ៦០% ប៉ុណ្ណោះ ។ លើសពីនេះ បុរសបានចំណាយពេលវេលាអានប្រលោមលោកមនោសញ្ចេតនាច្រើនជាងស្ត្រី គឺជាមធ្យម បុរសបានចំណាយពេលអានប្រលោមលោក រហូតដល់៣៦៤ម៉ោងក្នុង១ឆ្នាំ ខណៈស្ត្រីចំណាយពេលត្រឹមតែ៣១២ម៉ោងក្នុង១ឆ្នាំ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhyJzHF2Hor8Zde0339Hlt-INxoUZwjW8qCaGcGKVlg3jn0UCayfpBfbSGrUfsI-ZT-neEtAjOgeohxkUK6hAMJY5HzPIAqsQcppTnem0K1KJC82DbNHnKs7rjRsPGzg8RJ3iBy0yW9Tiv_1UYE743WKPR1VACsX7wdSOnNJzDJBJ7Bzy1fnjNZMOtpvnSi/s1400/image_2025-02-05_11-25-36.png

ចំណុចគួរឱ្យចាប់អារម្មណ៍មួយទៀត គឺបុរសរៀបការរួចហើយ ស្មើ១៧% បាននឹកដល់គូស្នេហ៍របស់ខ្លួនក្រោយអានប្រលោមលោករួច ខណៈបុរស២១% ទទួលស្គាល់ថា ពេលអានប្រលោមលោក ធ្វើឱ្យពួកគេនឹកឃើញដល់តារាល្បីៗដែលធ្លាប់លួចស្រឡាញ់ ដូចជា ៖ អ្នកនាង Angelina Jolie ។ រីឯបុរស៧% ទៀតប្រាប់ថា តែងតែនឹកដល់សង្សារចាស់ជានិច្ច ពេលអានប្រលោមលោកម្តងៗ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgFuGKpLiaj82bJCjsL8rgUKOtHQCFmj2tbi3YlXyNUNICIbPEsx-A-g04jzgpLGQPIlS_W-kpnPfOl4nsa-73kanT0yDkW5vzMFFEw-agcYWFVmugVtHh2zkmRvHgX9fg4Lw9vHkCRpr0kDQR6fXLGQbwkr0etLtBuknpauFw4-iW3hsOr4RifUg-Y1nL5/s1400/image_2025-02-05_11-28-01.png

ក្រុមស្ទង់មតិ Talker Research យល់ឃើញថា វាគួរឱ្យរីករាយណាស់ ដែលបុរសៗចូលចិត្តអានប្រលោមលោកមនោសញ្ចេតនា ពីព្រោះសាច់រឿងបានបង្ហាញនូវខ្លឹមសារស៊ីជម្រៅលើសពីការគិត និងជួយឱ្យពួកគេយល់ពីសេចក្តីស្នេហាកាន់តែខ្លាំង ៕

គួរដោះស្រាយបញ្ហាខ្យល់ពុលជាបន្ទាន់! អង្គការ WHO បញ្ជាក់ថា ខ្យល់ពុលអាចបណ្តាលឱ្យកើតជំងឺមហារីកសួត

0

ពេលខ្យល់ពុលកើនឡើងខ្លាំងក្នុងទីក្រុងនានាលើពិភពលោក ធ្វើឱ្យមានការបារម្ភពីជំងឺមហារីកសួតខ្លាំងឡើង ពីព្រោះកាលពីមុន អ្នកជំងឺមហារីកសួតភាគច្រើនជាអ្នកជក់បារី ប៉ុន្តែការស្រាវជ្រាវចុងក្រោយរបស់អង្គការសុខភាពពិភពលោក បង្ហាញថា បច្ចុប្បន្ន អ្នកពុំជក់បារីបានកើតជំងឺមហារីកសួតកាន់តែច្រើន ដោយសារពួកគេស្រូបយកខ្យល់ពុល ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjJEEuijqW5R9QpoQeIdFe1c9QQhSxJDc15rC-pIK7qrIe76urx4GMNCG5P-w9oovs-ciWp4HIl2UddbM7dG0rv6Tzhtnhk9bG8I7Wqi5Jr_6_0Kv1ekUIxBFT5foPb-vXM73r9ctW-o84TjcDYxB-uewgP42HtjxM9dE5rUaD6qixxGbSP2oQPUNXbjS9m/s1024/image_2025-02-05_11-21-07.png
ទីភ្នាក់ងារស្រាវជ្រាវជំងឺមហារីកអន្តរជាតិ (IARC) របស់អង្គការសុខភាពពិភពលោក (WHO) បញ្ជាក់ថា អ្នកជំងឺមហារីកសួតភាគច្រើនពុំធ្លាប់ជក់បារីទេ ប៉ុន្តែពួកគេបានស្រូបខ្យល់ពុលនៅជុំវិញខ្លួន ។ ជំងឺមហារីកសួតដែលកើតឡើងលើអ្នកពុំជក់បារី គឺប្រភេទ Adenocarcinoma ហើយអ្នកជំងឺមហារីកសួតនឹងស្លាប់ច្រើនបំផុត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjQkirfKWdNwbFMTbj1LvegEvFL2mfiYQdot3jsuSlzaxKqtdD5On2VowgZ9V1Mt9y7MQmLpQesyy2Axe8-4u80KTmXDzAlMR6BRZ8K-nCzm_IjWOlt3W6ev0Q4CwUn39DSNliVqsAITGSNmV9t5OznqtyRpVfEkjNo5jkfBfBGyZJwfF14DRF5nDg4HRBv/s1200/image_2025-02-05_11-21-08%20(2).png

ការស្រាវជ្រាវមួយផ្សព្វផ្សាយក្នុងទស្សនាវដ្តី Lancet Respiratory Medicine បង្ហាញថា កាលពីឆ្នាំ២០២២ មានអ្នកជំងឺមហារីកសួតប្រភេទ Adenocarcinoma ស្មើ២សែននាក់ ដោយសារពួកគេស្រូបយកខ្យល់ពុល ក្នុងនោះអ្នកជំងឺភាគច្រើនរស់នៅតំបន់អាស៊ីបូព៌ា ជាពិសេស ប្រទេសចិន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhu2GHCza4O6vwvmuaiKgovnDmZ_J2PD4nt81wVvr-te_h0Nd8IdNVGiNSrHsmv1j7B7bQmsoBZa8jdOYBkUL1gHPDiMn59nynqV3YJhNGlCJdaHW3Ap3uC0cFNB6s2ke1dqfjlGrcUyqj6e7KXaotZFjpWS2gpy87O1nSvuMjTXBhnpWYtevupYLXFZxof/s1200/image_2025-02-05_11-21-08.png

លទ្ធផលការស្រាវជ្រាវនេះបញ្ជាក់ពីខ្យល់ពុលជាមូលហេតុធ្វើឱ្យពលរដ្ឋលើពិភពលោក កើតជំងឺមហារីកសួតកាន់តែខ្លាំង ហើយត្រូវមានការស្រាវជ្រាវបន្ថែមទៀត ។ នេះបើតាមការលើកឡើងរបស់លោកវេជ្ជបណ្ឌិត Freddie Bray អ្នកដឹកនាំការស្រាវជ្រាវ និងជាប្រធានផ្នែកតាមដានជំងឺមហារីករបស់ ទីភ្នាក់ងារស្រាវជ្រាវជំងឺមហារីកអន្តរជាតិ (IARC) ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiSrL28udrOMYpL6jhdPUvOjyFrpIumljKe393_QBReh_RqaXP5CjCv1JZ-wvdeNfxQRR34_C1midTdUvDToR4GVux2dQs1t3Fv4bUq2XyNAhWPeBOZ-9buu02vkR33oENK3vknKWaDkqVypMUGIuzr7S2bwVP8H-7uhib1x8Wq4T6ReAZ5dh9zwvA1c5xW/s1000/image_2025-02-05_11-21-09.png

អ្នកជំងឺមហារីកសួតដែលពុំជក់បារីនៅប្រទេសអង់គ្លេស និងអាមេរិកបានកើនឡើងខ្ពស់ ហើយចំនួនអ្នកជំងឺនឹងធ្លាក់ចុះ លុះត្រាតែពិភពលោក ដោះស្រាយបញ្ហាខ្យល់ពុលលើបរិយាកាសបានជោគជ័យកម្រិតណា ។ មហារីកសួតបានសម្លាប់ជីវិតមនុស្សជាច្រើននាក់ ព្រោះបច្ចុប្បន្ន អ្នកកើតជំងឺមហារីកសួត ពុំមែនបណ្តាលមកពីការជក់បារីដូចមុនទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiBPKVvuwVwunFs8mftLkPG3uZ2rkqPWucxYdS9Kd46i0gA45rLZKBlCkSAPctGJ_LMYxz2smeaYsrFoDYbTURdP53o8BaNNUnXbEX0YOPfoUuUMbeYTHBTrptG7LRHE6Y_zD_1xV8JrhENT-JqpL85G1DvMLBe0KObYvB4O8MWGOU6cqayAOKStZ7HPvl7/s990/image_2025-02-05_11-21-10.png

ការស្រាវជ្រាវបញ្ជាក់ថា ខ្យល់ពុល គឺជាមូលហេតុសំខាន់ធ្វើឱ្យកើតជំងឺមហារីកកូនកណ្តុរប្រភេទថ្មី ស្មើពី៥៣% ទៅ៧០% នៃអ្នកជំងឺមហារីកសួតដែលពុំជក់បារីលើពិភពលោក ។ បើប្រទេសនានាពុំយកចិត្តទុកដាក់ដោះស្រាយបញ្ហាខ្យល់ពុលទេ ទោះជាយើងព្យាយាមថែទាំសុខភាពខ្លាំងយ៉ាងណា ក៏ពុំអាចចៀសផុតពីជំងឺមហារីកសួតដែរ ៕

ទស្សនិកជនមួយចំនួនមិនពេញចិត្តចំពោះវត្តមាន Will Smith នៅក្នុងកម្មវិធីប្រគល់ពានរង្វាន់ Grammy

0

ទស្សនិកជនជាច្រើនបានតវ៉ាចំពោះការចូលរួមរបស់ Will Smith ក្នុងកម្មវិធី Academy Awards បន្ទាប់ពីលោកបានទះកំផ្លៀង Chris Rock ក្នុងកម្មវិធី Oscar ឆ្នាំ ២០២២។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEib9c91CBhub1i_4FAruE6NPie2AOi7K44Th3Qw0Z99Njz8ndRgNy3VHsdzMTwcaNakrPON36yLNJMzgTI0JmWN2MIznE46HSp0SqoPrp8AO4duM3wUl-FpYA_8RGgzRPAtQn9CaX9LDNBLhwYceW352Zf6vvVV_AUxT4vvSV3e7wgVOrTFBWnV6SZo24nT/s1800/image_2025-02-04_16-40-13%20(2).png
ប្រភពពី Daily Mail បានឱ្យដឹងថាការបង្ហាញខ្លួនរបស់តារាសម្តែង Will Smith ក្នុងកម្មវិធី Grammys កាលពីថ្ងៃទី២ ខែកុម្ភៈ ទទួលបានការរិះគន់ជាច្រើន។ អ្នកទស្សនាភាគច្រើនគិតថា Will Smith មិនសមនឹងចូលរួមក្នុងពិធីប្រគល់ពានរង្វាន់នោះទេ ដោយសារតែអាកប្បកិរិយាហឹង្សារបស់លោកចំពោះមិត្តរួមការងារ។ នៅឯកម្មវិធី Oscars ឆ្នាំ ២០២២ Will Smith បានទះកំផ្លៀង Chris Rock សម្រាប់ការលេងសើចនឹងរូបរាងរបស់ភរិយារបស់ខ្លួនគឺតារាសម្តែង Jada Pinkett Smith នៅលើឆាក។ បន្ទាប់មកលោកត្រូវបានហាមប្រាម ពី Academy Awards រយៈពេល ១០ ឆ្នាំ ប៉ុន្តែនៅតែមានឱកាសក្នុងការតែងតាំង ឬឈ្នះពានរង្វាន់អូស្ការ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiw9DTpGLml42J47TE60SXhkOseO4hZwFO_DDEA27k8J4bnJiOkmDa7yHvKcrYCXjSO0LorN7IaB70yJxjC4G-4ZXmEfwLVQIf_G-pnTG9CigxuklqwhMU4JCEkgcDez9FdJKrYuewuOV_GrjezCWg4oiHfdl_Fswkpf8UcwIDTKlhWH6hpWX0kp6V3wHlp/s2048/image_2025-02-04_16-40-15.png
ឥឡូវនេះមនុស្សជាច្រើនកំពុងបង្ហោះវីដេអូរបស់ Will Smith ទះកំផ្លៀង Chris Rock ដោយចោទជាសំណួរថាហេតុអ្វីបានជាអ្នករៀបចំកម្មវិធី Grammy អញ្ជើញលោកឱ្យចូលរួម។ គណនីមួយចំនួនបានសរសេរថា «Will Smith គឺជាសិល្បករដ៏អស្ចារ្យនៅក្នុងវិស័យជាច្រើន។ ប៉ុន្តែនៅពេលដែលគាត់វាយប្រហារមិត្តរួមការងារម្នាក់ទៀតហើយនៅលើឆាកគាត់មិនសមនឹងបង្ហាញខ្លួននៅក្នុងកម្មវិធី Grammys និងមានមតិយោបល់ជាច្រើនទៀតបច្ចុប្បន្ន អ្នករៀបចំកម្មវិធី និងសិល្បករមិនទាន់ធ្វើអត្ថាធិប្បាយជុំវិញបញ្ហានេះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjNtKkwrYSgfy_LNMZaxYQN-VVcnAX3247Rn3deM2FCLCBrvSI48831c2Ntt_grES3sZ2y48WogT1evJlnjxw2J9Vpr2WtRDspMXUDPKj4wtehNd2IEmvRpMtbhKyJirdIYX7L-tPYH3NZrvdiVvJEGPqcikwoACBbrkjgoZoFq2-dVkP3mT4MFSr5fWlLQ/s1024/image_2025-02-04_16-40-18.png

កម្មវិធី Grammys ឆ្នាំនេះ សម្គាល់ការបង្ហាញខ្លួនលើកដំបូងរបស់ Will Smith ក្នុងពិធីប្រគល់ពានរង្វាន់ធំមួយ ចាប់តាំងពីរឿងអាស្រូវ។ មិនត្រឹមតែលោកប៉ុណ្ណោះទេចូលរួមកម្មវិធីខាងលើនេះកូនប្រុសនិងកូនស្រីរបស់លោកក៏បានចូលរួមដូចគ្នា ខណៈ Jaden Smith អាយុ ២៧ឆ្នាំ បានធ្វើឱ្យទស្សនិកជនមានការចាប់អារម្មណ៍យ៉ាងខ្លាំងពេលបានពាក់មួករាងដូចអគារទៅកាន់កម្មវិធី Grammy Awards នេះ៕

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhVTb8xPLiq60u_Ro8zqA7GTWtEa-Ky18FDgFtj2ce2i4mxphuz1LydJ2WmbYqdMjCb2urFjYxU_zqBW2Dui4ywdRJF9ckdy823hlLT2mC7HMm0G-m8X1Ji_DzNpzlF8UtdwhjsBzn8CsoUXY_jbBEcgPurQ8JGdSrYpkfSSsct_Opjp-2eZ-AnNt9-AVq9/s1020/image_2025-02-04_16-40-20.png

ពលរដ្ឋជប៉ុនជាង៩លាននាក់កើតជំងឺគ្រុនផ្តាសាយ ស្របពេលជំងឺផ្តាសាយបក្សីឆ្លងរាតត្បាតខ្លាំង

0

ប្រទេសជប៉ុន ៖ គេហទំព័រ CGTN បានផ្សព្វផ្សាយកាលពីថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៥ ថា តាំងពីជំងឺគ្រុនផ្តាសាយរីករាលដាលខ្លាំងនៅប្រទេសជប៉ុននៅចុងខែធ្នូ ឆ្នាំ២០២៤ ធ្វើឱ្យមន្ទីរពេទ្យ និងគ្លីនិកលក់ថ្នាំជាច្រើនកន្លែងខ្វះខាតថ្នាំព្យាបាល ។ ការខ្វះខាតថ្នាំបណ្តាលមកពីពលរដ្ឋជប៉ុនកើតជំងឺនេះកាន់តែច្រើន ហើយមន្ទីរពេទ្យមួយចំនួនបានរក្សាទុកថ្នាំច្រើនពេក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhO7pztP86F049JQmDBX-RLpIkfAaIhucYD9rwDAHNcvv8_0FAdj2GY70gO5_1tRjn4A6G137xsUTbs7cgWMghfdHK6iZfcLgE_mi5b9a_ei5f4bjMsc1zRm0UudedfrsY1Q7CC_WHqkygX8CFRXheTrDAs51Y2sKhItCJXaCbry5uEOxORkEG2mAnGcSy-/s1200/image_2025-02-05_09-53-04.png

វិទ្យាស្ថានជាតិជំងឺឆ្លងរបស់ជប៉ុនបញ្ជាក់ថា ចាប់ពីថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៤ ដល់ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៥ ប្រទេសជប៉ុនមានអ្នកជំងឺផ្តាសាយរហូតដល់ជាង៩លាននាក់ ។ ពេលជំងឺផ្តាសាយរីករាលដាលខ្លាំង មន្ត្រីសុខាភិបាលបានអំពាវនាវឱ្យពលរដ្ឋអនុវត្តវិធានការការពារសុខភាព ដូចជា ៖ ពាក់ម៉ាស់ និងលាងសម្អាតដៃ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh7kBqcfuFr69jAMDNZANsipTquP1s0Dcl6TaFuyBG6RPQLLUzMgvaXYSORO3mKi1uydFOrbu_tjeeZCKStXeiEkOWEaz0geq7hqso9T09J5cs8WdLfMI0hpD_PGRaXY9JL11jGWbrf2VAay_2f1J5C4u9O7oEO98u-Fwd_3H83DI3XDwXLbgubKsbZu_iM/s1599/image_2025-02-05_09-53-05%20(2).png

កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២៥ ក្រសួងសុខាភិបាល ការងារ និងសុខុមាលភាពរាយការណ៍ថា នៅចុងខែធ្នូ ឆ្នាំ២០២៤ ជប៉ុនមានអ្នកជំងឺផ្តាសាយច្រើនបំផុត គិតចាប់ពីការកត់ត្រាទិន្នន័យនៅឆ្នាំ១៩៩៩ ។ ទិន្នន័យពីមន្ទីរពេទ្យប្រមាណ ៥,០០០កន្លែង បញ្ជាក់ថា បានព្យាបាលអ្នកជំងឺផ្តាសាយរហូតដល់៣១៧,៨១២នាក់ (ជាង៣១ម៉ឺននាក់) នៅចុងខែធ្នូ ឆ្នាំ២០២៤ ឬជាមធ្យមមានអ្នកជំងឺផ្តាសាយ៦៤នាក់ក្នុងមន្ទីរពេទ្យ១កន្លែង ដែលជាចំនួនខ្ពស់ជាងការប្រកាសរបស់រដ្ឋាភិបាល ស្មើ៣០នាក់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhVgSAePv4DyuU-KLiFcPe5Ld6N-1dK_jS5Tm9DCEkEtk5BOqbUxke3OdEl2W344890xNYxT8wbHpzDmQnKTVTHXVCqCW2CGbRU2JVP3BJj8qK2BzGRPtt7SrNiIhZjlNzImAfzOu0ylTumeHzDXin6iDPFPHNDazi4nQShRsdrFAhBcFoof-NeWOEKm9Qa/s1020/image_2025-02-05_09-53-05.png

ក្រៅពីជំងឺផ្តាសាយកើតលើមនុស្ស ប្រទេសជប៉ុនក៏ប្រឈមនឹងការឆ្លងរាតត្បាតជំងឺផ្តាសាយបក្សីផងដែរ ។ កាលពីខែមករា ឆ្នាំ២០២៥ អាជ្ញាធរខេត្តចំនួន៥ បានសម្លាប់មាន់ និងសត្វស្លាបប្រមាណ៥លានក្បាល ដើម្បីទប់ស្កាត់ការឆ្លងរាតត្បាតជំងឺផ្តាសាយបក្សី ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjDYB4BmaxxpnHAnaW2irDg-bbho7_O3DPUSYDZnxWl9XTjXauB469RB-3XzywSMaFQvulfXGGiPmyqX87natNuqDhvd43tl7iCCXE7Bq08JXPvdKtQkHG9K54mKWsta63xD219bFSkmOn_5RzKgLxgHLzIIDuPgv92qoDLReGPDQDnHP4CqvNhID59nOP0/s1020/image_2025-02-05_09-53-06.png

ក្រសួងកសិកម្ម ព្រៃឈើ និងនេសាទប្រកាសថា ការឆ្លងរាតត្បាតជំងឺផ្តាសាយបក្សីពុំទាន់ធ្លាក់ចុះទេ ហើយស្ថានការណ៍នេះកាន់តែអាក្រក់ខ្លាំងឡើង ។ វានឹងប៉ះពាល់ដល់តម្លៃពងមាន់ ហើយតាំងពីដើមឆ្នាំ២០២៥ ពងមាន់បានឡើងថ្លៃ១៥% ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEidqh_mhffV0RscBAv6uPHrORMTCeo5kueeM9hL65VDL_T5awOvNZXhG8BGHcaV8l-y-89nznbXL7W0oZRhhbyWh10YUJNUPqX3-P7k_rFfsZpyTG1UzPJMg51HeOMtfBhRMNG1ulzRz61aqqEuBWqKjrICFV7wM3cxEDDZFTsvvzpkj9NmS9HEsziMB-2p/s1480/image_2025-02-05_09-53-07.png

រដ្ឋបាលខេត្តព្រះសីហនុ បន្តបិទជាបណ្តោះអាសន្នការចុះមុជទឹកនៅឆ្នេរព្រែកត្រែង

0

ថ្មីៗនេះ មានការហៀរកំពប់ប្រេង ដែលបណ្តាលមកពីការធ្លាយរ៉ងបំពង់ក្នុងឃ្លាំងស្តុកប្រេង ស្ថិតនៅស្រុកស្ទឹងហាវ បានធ្វើឱ្យប៉ះពាល់ឆ្នេរព្រែកត្រែង និងតាមទីតាំងមួយចំនួនទៀតដែលមានកក់កំណកប្រេង ស្ថិតនៅភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ និងឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjzajqPz-y7I86r_yePg0I__RoqcgRj9fuT1Ii4B7-YAHFJj180iGJceVMnBthM3sL-vzoasx96XgZt6hz9HU4feWJO6V4PspKd3h9JcGXH7Ljdt0VKODnzH3ADlFpEnxT74uNTe7AiJYW2VnkbNKvX0C_qSAYJflV_bkZ43D68hNpDe9RdJwbpTFEBpifV/s1174/475998861_943269871229391_4774612692683254720_n.jpg
បើតាម លោក ឡុង ឌីម៉ង់ អភិបាលរងខេត្ត បានឱ្យដឹងថា៖” ការសម្អាតប្រេងដែលអណ្តែតមកលើឆ្នេរព្រែកត្រែង ទទួលបានលទ្ធផលប្រមាណជិត១០០ភាគរយហើយ ដោយស្ថានភាពឆ្នេរ និងផ្ទៃទឹកសមុទ្រនាពេលនេះ មានសភាពល្អប្រសើរ”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgLUhZY3cdr6OLHtUjRFV9GbphHp0YO6gM09Nu8xKw4DCWq4Rss1lebSyC1M-eYTHcHWbYaw4gQkq5RlhOpVQQs5L0LTotS-P66siisU5Yywe3HSgN4ULXpGVXdXnPIg3GIjWR_0aGUOpGsZXQ3DhvafBo2Got_F_mvN8NMg2F8epOyXTnf4LGPnbQCF0Uz/s1280/475481996_643786348017840_571428296258842582_n.jpg
បច្ចុប្បន្នរដ្ឋបាលខេត្ត បានដាក់ស្លាកសញ្ញាហាមឃាត់ចុះមុជទឹកក្នុងរយៈពេលខ្លីសិន ដើម្បីត្រួតពិនិត្យឱ្យប្រាកដ ថាអស់ប្រេង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhnFzh5hm0ewjxGthXjRonyns3apdO7UGG6yHeV88bJs7P_8hNR1sHij2tmKMzACZcgDNwGTOziOheDdncqycVMffK9oSmhSx83j-lR2nWqMWzURcBATXYhwGYYCGI95Q61VD-Vv4saE8DIWApEzd30zRu7cMhXIi-S8Fl3e3o_F8WUQv-NirO9kS2FgtkK/s593/475504906_643786068017868_1995929023468444113_n.jpg
បន្ថែមពីនេះទៀត នៅពេលអស់ប្រេង ក៏នឹងមានការពិនិត្យគុណភាពទឹកផងដែរ ដើម្បីធានាថាគុណភាពទឹកសមុទ្រ នឹងវិលទៅរកស្ថានភាពដូចដើមវិញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjOQkdZuu3208asPfIXyT-xIK7Y3XqxfdSRgwwu1KhUiyY-7kn_99iba2q7W5qcZQTbO_Ujqhj7RRUFwJYr0WbnXcNi2zyqqPRmqVFcfK27WyPPV3l7flfoMsBpeXdl5RhshnrFQAdramYG5HMkrz1woHcmO4YKZyY4junVj8W1Kt4jwBon8qyd9TDN4W-m/s1280/475754412_943269717896073_4441457457430676889_n.jpg
សូមបញ្ជាក់ថា ឆ្នេរព្រែកត្រែង ជាឆ្នេរសមុទ្រ ដែលមានប្រវែងខ្លីជាងគេ ប្រមាណជា១ គីឡូម៉ែត្រ ស្ថិតនៅក្នុងភូមិទំនប់រលក សង្កាត់លេខ១ ក្រុងព្រះសីហនុ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgBEqLQGKq-vICOPe5Q_Dce_7-3vzQ8UxAf09C36HVnNaEXXFIJgAAL2W5SHcicWTJfkZvAqAFC-HkmFcOzuyTWcbPgH0ynPWV9ntHVC3Rf8XGayLDmmWnhXq9m23M9bshP-6qZc2ZKtOC-l-C4wPhNo_HdvZtVOCENxGVQDVKW1Jo9rA5rx0E1eSODfMkS/s2048/image_2025-02-05_09-13-03.png
ឆ្នេរនេះ មានឆ្នេរខ្សាច់ពណ៌សចាំងឆ្លុះ និងទឹកសមុទ្រពណ៌ខៀវស្រងាត់ អមដោយទេសភាពធម្មជាតិមានពណ៌បៃតងគ្រប់រដូវកាល មានជំនោរខ្យល់សមុទ្រត្រជាក់ និងបរិសុទ្ធគួរជាទីមនោរម្យសម្រាប់ការសម្រាកលម្ហែកាយ៕

 

មន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ ចេញបកស្រាយ ជុំវិញករណីសាលាមួយដាក់សិស្សមួយថ្នាក់១៤៨នាក់

0

នៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៥ មានការផ្សព្វផ្សាយនៅលើបណ្ដាញសង្គមហ្វេសប៊ុក ពាក់ព័ន្ធនឹងករណីដាក់សិស្សថ្នាក់ទី១និងថ្នាក់ទី២ នៅសាលាបឋមសិក្សាទួលកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ ឱ្យរៀនមួយថ្នាក់ជាង១៥០នាក់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh7k-_YklytABOvVho6MwuIZVY-kwa0US9KZzzDPgecEN3u2E6-lbtiSsDjQcja4g8-UwhOii3uA6wXJ6dO9slmfeffQEsbYJeHy_eIgN7R8K7qk2-s8ghtkxgNQ5VFIsGJCBZf0Yqi_zOjdZnmir23Q9AqvAOzBOm-ojLyeCWi4iq0qzwru-JpUbyoOYyD/s1280/image_2025-02-05_08-24-14.png

ចំពោះករណីនេះ មន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ បានបញ្ជាក់ថា៖” មូលហេតុដោយសារសាលាមានគ្រូបង្រៀនត្រូវចូលនិវត្តន៍ ធ្វើឱ្យសាលាខ្វះគ្រូ ករណីនេះគណៈនាយកសាលាបានចាត់វិធានការដោះស្រាយជាបឋម ដោយដាក់សិស្សបញ្ចូលគ្នាពីរថ្នាក់មកធ្វើជាមួយថ្នាក់ ដើម្បីឱ្យសិស្សទាំងអស់អាចមានលទ្ធភាពមករៀនបាន ប៉ុន្តែការធ្វើបែបនេះជាការដោះស្រាយមានលក្ខណៈបណ្តោះអាសន្នតែប៉ុណ្ណោះទម្រាំសាលារកគ្រូបង្រៀនថ្មីមកជំនួសបាន”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjox04tDs8lXDwDknRSRtjJS5JZQRWxZpnlyA6aj12O8wp_HkxsgvcvJrjpQ2eKsWCIkgSMb2wam5VupJeAWMjTwh14TPSISyuvlt4Pyjh7-LTyi5LfYjTAluzbAI89he4IHQmBH2BGaQIgXArXEKAE8kLvPnuSsWwUQIcFZ1hUJ2brNdbEbstTc_Z8LvfX/s1280/image_2025-02-05_08-24-15.png

ជុំវិញបញ្ហានេះ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញស្នើសុំឱ្យសាលាអញ្ជើញគ្រូបង្រៀនដែលចូលនិវត្តន៍មកជួយបង្រៀនទម្រាំមានគ្រូថ្មីមកជំនួស ចំពោះប្រាក់ឧបត្ថម្ភលោកនឹងចាត់ចែងដោះស្រាយជូនដល់ពួកគាត់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj76UK4-yzKUX02ut9pa7RHrrmcJkasR0pCx85P0EJpLz3PrGvQJE5qRweeK0DVjpbf26magc49ZvcOK-_pCBlt-0ivnPbDINHhjX9BepVMDvXvPXiNdF1R0KK7GEtkcvy5FFqa2tihShOQYYkFwjthyT4NJ00QDM3r5x6_t-4hdeBmaA3oWsZVl82SQ76o/s960/image_2025-02-05_08-24-13%20(2).png

ហេតុដូច្នេះ មន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ បានសំណូមពរសូមឱ្យមានភាពស្ងប់ស្ងាត់ និងស្នើឱ្យអាណាព្យាបាលយកកូនពួកគាត់មករៀនជាធម្មតាឡើងវិញ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhkt_pssAqzpJps2AUXXThMz0LAvRaODzixVcUQpQ5w50tXd7APHx2OtBqqimOCvQO9Lu6QV4DHLDTJ1dQFm1Ha9R2J41_3XgyEHj0TC2DHO6y_8nyZpgcyEqoqX8m_v7gO2kZxptFL6iP111u0dOf6yzB93L9bz5MnTA_cHFGwMcfVZiCOufHqUKmDnQZI/s1280/image_2025-02-05_08-24-11.png

 

ហ្សេដេស ថាពេលបានសហការជាមួយនឹង វណ្ណដា ខ្លួន «ធ្វើអ្វីមិនត្រូវ»

0

ហ្សេដេស បានបង្ហាញចំណាប់អារម្មណ៍របស់ខ្លួនលើកដំបូងនៅក្នុងបទសម្ភាសន៍នៅពេលបានសហការជាមួយនឹងរៀមច្បងជាតារាចម្រៀងរ៉េបល្បីឈ្មោះ ម៉ាន់ វណ្ណដា ។ ហ្សេដេស ថា អារម្មណ៍ពេលនោះរបស់លោកធ្វើអ្វីមិនត្រូវទាល់តែសោះ ខណៈក្តីស្រមៃធំមួយទៀតរបស់លោកគឺបានសម្តែងនៅលើឆាកអន្តរជាតិ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi3pz-m2zhyphenhyphenE0iaIqRbbRUF1t5z7Kgqoj6U4q110Jqzx8zm-bPAZrqIRKERQx6JY7A_D4u8BMXA4K2T0YSHgSqwxiAJ-KAz-1LJaAFHjTX4G6sWM6mJCYb3SlWGDsfiGhITfAPXbFkKORg1Er0E4V0mGqX4RE8QzbWsr1nMpAxbcr-j09DWFzHPE_oaJ8XC/s2048/image_2025-02-04_12-09-56.png

ហ្សេដេស ជាអតីតបេក្ខជន TOP3 នៅក្នុងកម្មវិធី The Rapper Cambodia រដូវកាលទី១ និងបានសាងប្រជាប្រិយភាពតាមរយៈបទ «ក្រឡុក» ដែលមានការស្តាប់ជាង៤លានដងក្នុងរយៈពេលជាង៩ខែ។ ប្រជាប្រិយភាពក្នុងនាមជាបេក្ខជនលេចធ្លោនិងមានបទល្បីល្បាញ ហ្សេដេស គឺបានធ្វើឱ្យអ្នកគាំទ្រកាន់តែភ្ញាក់ផ្អើលបន្ទាប់ពីមានឱកាសសហការជាមួយនឹងតារាចម្រៀងល្បីឈ្មោះ វណ្ណដា ដែលមានចំណងជើងថា « SIDEQUEST» ដែលបានទម្លាក់កាលពីចុងខែកញ្ញា ឆ្នាំ២០២៤ ហើយពេលនេះមានការស្តាប់ជាង៣លានដង និងបានសម្តែងនៅលើឆាកប្រគំតន្រ្តីជាមួយគ្នាផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgrPBYx2SdRjS2ZvFwuPVWv-KKbiwNXhQj-rcFI_Jbcma8SeX08WKQ21eHMIR1eQLeSTtvVUmWMYkphZyi48545WwSoaS_G56zvnxc6f3c1rJ-4M2SreX5Y4gQ3E4zM98b5KkhMTGnHUkAO6W4imEAh4DiYRCdcUFlykzOGVtp2owRHtjXTeyrG8SUxq7aw/s2048/image_2025-02-04_12-10-04.png

ក្នុងបទសម្ភាសន៍ spotlight ហ្សេដេស ថា វណ្ណដា គឺជាអាយដលរបស់ខ្លួនមួយរូបហើយ សម្រាប់ពេលវេលាដែលជួយជាមួយ វណ្ណដា និងរួមការងារជាមួយគ្នាអារម្មណ៍របស់លោកគឺរំភើបខុសពីមុនដោយសារតែកាលពីមុនជាក្តីស្រមៃរបស់លោកបាននិយាយជាមួយមិត្តភក្តិថាថ្ងៃណាមួយលោកនឹងមានបទ Feat ជាមួយ វណ្ណដា ហើយគ្រាន់តែជាការនិយាយលួងខ្លួនឯង។ នៅពេលមានឱកាស Feat ជាមួយគ្នាមែនលោកមានការសប្បាយចិត្តខ្លាំង ពេលធ្វើបទជាមួយនឹង វណ្ណដា លោកធ្វើអ្វីមិនចេញ សូម្បីតែធ្វើប៉ារ៉ូលក៏ធ្វើមិនចេញក្នុងចិត្តមិនស្ងប់រសាប់រសល់រហូត វណ្ណដា ជួយទើបលោកធ្វើបាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEheGznt_kqLKPPH4Bumu32-2IXKyChj7B1PY63sW97PB5rXjYnhgOArODeSKHsqyBo8J3iYestV5v-Xrwp5JuaeITe3OH6R7pakE_1bdaE8PK1fRpzNDsX04IxiWoCp12_U4IGI8PW5fD3w8QwkOJlESblMs03y1YAq190L_R6GYSntTguUerYejRhej59P/s2048/image_2025-02-04_12-09-59.png

ហ្សេដេស បានទម្លាយទៀតថា វណ្ណដា ជាមនុស្សដែលបំផុសគំនិតលោកច្រើនធ្វើឱ្យលោករឹងមាំច្រើនស្តាប់បទរបស់តារាចម្រៀងរូបនេះហើយបានរៀនសូត្រពី វណ្ណដា ច្រើនណាស់ហើយជាហ្វេនម្នាក់តាំងពីដំបូងស្តាប់បទរៀមច្បងរូបនេះសឹងតែទាំងអស់គ្រប់អាល់ប៊ុម ហើយបទខ្លះចាក់ដោតលោកខ្លាំងរហូតដល់យំ។ នៅក្នុងបទសម្ភាសន៍ដដែល ហ្សេដេស បានបង្ហើបក្តីស្រមៃធំមួយទៀតរបស់ខ្លួនគឺចង់មានការសម្តែងនៅលើឆាកអន្តរជាតិឱ្យគេស្តាប់សំឡេងរបស់លោកអ្វីដែលលោកធ្វើ៕