ភ្នំ Wudang ដែលស្ថិតនៅខេត្ត Hubei ប្រទេសចិន បានកំពុងទាក់ទាញចំណាប់អារម្មណ៍របស់អ្នកស្រាវជ្រាវ និងអ្នកធ្វើធម្មយាត្រាយ៉ាងខ្លាំង ដោយសារចង្កៀងប្រេងតូចមួយនៅខាងក្នុងទីសក្ការៈ ត្រូវបានគេនិយាយថា ឆេះអស់រយៈពេលជាង ៦០០ ឆ្នាំហើយ។ ខណៈវាមិនរលត់ទាល់តែសោះទោះបីជាមានព្យុះដ៏ខ្លាំងក្លា និងការបះបោរជាប្រវត្តិសាស្ត្រក៏ដោយ ក៏ចង្កៀងនេះនៅតែភ្លឺចែងចាំងជានិច្ច ធ្វើឱ្យមនុស្សជាច្រើនភ្ញាក់ផ្អើល និងបង្កជាចម្ងល់ថា តើមានអាថ៌កំបាំងអ្វីខ្លះដែលអនុញ្ញាតឱ្យចង្កៀងនេះឆេះជារៀងរហូត ឬតើវាពិតជាអព្ភូតហេតុអាថ៌កំបាំងដែលមនុស្សមិនអាចពន្យល់បានឬយ៉ាងណា។

យោងតាមកំណត់ត្រាប្រវត្តិសាស្ត្រភ្នំ Wudang ឬហៅថាប្រាសាទមាសត្រូវបានសាងសង់ក្នុងឆ្នាំ ១៤១៦ ក្រោមរជ្ជកាលរបស់អធិរាជ Chengzu នៃរាជវង្ស Ming ដើម្បីធ្វើជាកន្លែងសក្ការៈ និងជានិមិត្តរូបនៃអំណាចរាជវង្ស ដែលបង្ហាញពីការរួមបញ្ចូលគ្នានៃនយោបាយ និងសាសនាក្នុងរាជវង្សមីង។ ដូច្នេះនៅក្នុងរចនាសម្ព័ន្ធដ៏អស្ចារ្យទាំងមូលនេះ ចង្កៀងប្រេងកាតតូចមួយនៅពីមុខរូបសំណាកអធិរាជ Chengzu គឺជាអ្វីដែលទាក់ទាញការចាប់អារម្មណ៍បំផុត។.png)
អ្នកស្រុកនៅទីនេះហៅវាថាជា “ចង្កៀងវេទមន្ត” ព្រោះវាតែងតែភ្លឺជានិច្ច មិនដែលរលត់សោះឡើយ។ សម្រាប់មូលហេតុដែលចង្កៀងប្រេងនៅលើភ្នំ Wudang របស់ប្រទេសចិន នៅតែឆេះអស់រយៈពេល ៦០០ ឆ្នាំគឺនៅតែជាអាថ៌កំបាំងដែលមិនទាន់មានចម្លើយពិតប្រាកដនោះទេ។ ទោះជាយ៉ាងណាយ៉ាងណាយោងតាមអ្នកវិទ្យាសាស្ត្រ និងអ្នកស្រាវជ្រាវ បានឱ្យដឹងថា៖.png)
ដោយសាររចនាសម្ព័នរបស់ប្រាសាទមាសបានរួមចំណែកបង្កើតបរិយាកាសពិសេសដែលអនុញ្ញាតឱ្យចង្កៀងឆេះអស់រយៈពេលយូរ។ ភ្នំ Wudang ឬហៅថាប្រាសាទមាស ត្រូវបានគេសាងសង់នៅលើទីតាំងខ្ពស់ដែលមានខ្យល់ចេញចូលបានល្អ ជួយរក្សាលំនឹងភ្លើង។ ជាងនេះទៅទៀត ឯកសារមួយចំនួនក៏បានលើកឡើងផងដែរថា នៅខាងក្នុងវាំងមានប្រព័ន្ធការពារខ្យល់ពិសេស ដែលជួយការពារចង្កៀងពីឥទ្ធិពលខាងក្រៅ។ រចនាសម្ព័ន្ធនេះអាចរួមបញ្ចូលដំបូលពិសេស ឬស្រទាប់កញ្ចក់ស្តើងដែលផ្តល់ការការពារ និងផ្តល់អុកស៊ីសែនគ្រប់គ្រាន់សម្រាប់ភ្លើងបន្ត។
ប៉ុន្តែបើយោងតាមសៀវភៅ “Records of the Grand Historian” របស់ Sima Qian វិញប្រេងចង្កៀងនេះធ្វើឡើងដោយ “ក្រមួននាងមច្ឆា” ដែលជាវត្ថុរាវចម្រាញ់ចេញពីសត្វសមុទ្រដ៏អាថ៌កំបាំងមួយ។ ប្រេងនេះមានចំណុចពន្លឺទាបខ្លាំង ហើយសូម្បីតែតំណក់តូចមួយក៏អាចឆេះអស់ជាច្រើនខែផងដែរ។ ដូច្នេះមនុស្សជាច្រើនជឿថា ចង្កៀងនេះទំនងទាក់ទងទៅនឹងខាងវិញ្ញាណ ឬជំនឿអរូបិយច្រើនជាងទ្រឹស្តីវិទ្យាសាស្ត្រ៕










