Home Blog Page 615

Park Bom រងនូវប្រតិ.កម្មចម្រុះក្រោយហៅ Lee Min Ho ថា «ប្តី» ជាលើកទី២

0

តារាចម្រៀង Park Bom សមាជិកក្រុម 2NE1 បានធ្វើឱ្យអ្នកលេងអ៊ីនធឺណិតបញ្ចេញមតិជាថ្មីក្រោយពីបង្ហោះហៅតារាសម្តែងល្បីឈ្មោះ Lee Min Ho ថាជាប្តីរបស់នាងជាលើកទី២។ អ្នកខ្លះបានរិះគន់តារាស្រីរូបនេះធ្វើខ្លួនមិនសមនឹងអាជីព ខណៈអ្នកខ្លះថាការបង្ហោះនេះគ្រាន់តែពាក្យលេងសើចក្នុងនាមនាងជាអ្នកគាំទ្រតារាប្រុសរូបនេះប៉ុណ្ណោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgVbSETI1EpIMvkd7gFec-0Q_DI858JaWy0F-jhg_z2GSPY1iab2GIcGA63487dRoEtgjPWLCWIMWyfcnHNHx6s9OYOYZlTMqqtrZ6eByA96z80dNGPkQoTgsmSDy3_Q5OHIzbtxNrMra3JXwqTU9t90lpnJ-zmkYvlh33ZmtEUU3fe8JGp6oXGDFh2jYMt/s2048/image_2025-02-13_14-56-09.png

កាលពីដើមឆ្នាំ២០២៤ Park Bom បានបង្កើតពាក្យចចាមអារ៉ាមថាមានស្នេហាជាមួយតារាសម្ដែង Lee Min Ho បន្ទាប់ពីបានបង្ហោះរូបភាពផ្សេងៗរបស់លោកលើ Instagram របស់នាងជាមួយនឹងពាក្យថា «Husband »។ ក្រោយលេចឮពាក្យចចាមអារ៉ាមនេះ តំណាងភាគី Park Bom បានបញ្ជាក់ថា តារាចម្រៀងរូបនេះគ្រាន់តែបង្ហាញពីការស្រលាញ់ចំពោះ Lee Min Ho ក្នុងនាមជាអ្នកគាំទ្រប៉ុណ្ណោះ។ អ្នកតំណាងរូបនេះបានពន្យល់ថា «ការបង្ហោះរបស់នាងលើបណ្តាញសង្គមក្នុងនាមជាអ្នកគាំទ្រ។ អ្នកទាំងពីរមិនមានទំនាក់ទំនងស្នេហានោះទេ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgOJeCxNNikaERidAIjOPZtJ6lLtigz85AcEfCZrdXddWm4EB_Sy_O0CMMMbNtHJ5hoK8Hyk9yA35Yas29EY6P9GRzPxs4TxvHfkjBALh1rtJP27FNUoaroISHgohophetMaxUDqUWm2C44BzPCQGryPuQ6FoONVHt9suc3jUbxXLJxSbLPv2663j8ZxFsU/s2048/image_2025-02-13_14-57-48.png

យ៉ាងណាមិញកាលពីថ្ងៃទី ១២ខែកុម្ភៈ Park Bom បានបង្ហោះរូបថតជាច្រើនសន្លឹករបស់ Lee Min Ho ជាមួយនឹងចំណងជើងថា «My Husband» ។ លើកនេះ Park Bom បានបង្ហោះពួកគេនៅលើគណនី Instagram ថ្មីរបស់នាងដែលមានឈ្មោះថា haroobompark2025 ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhlMEtcPAwiFtoEUM4aCoIV57xrZWcyQOtRnaBfD2uwVbZ6zQ_wVjZzJVrI3eiUL6bAinMSl2W2zWEHYnepxgISG7u_tO4jZdZz2EauyrBTM8ncGP5AvIAXNOh_ee10DiKdcB9mPHPBGEMYQz-OiaCmNu1Q5P7f2iWKFpvNPiWl39OOAZylUCg6Jq9s4yJq/s1000/image_2025-02-13_14-38-51.png

ការបង្ហោះជាលើកទី២របស់ Park Bom អ្នកលេងអ៊ីនធឺណិតបានបញ្ចេញមតិយោប់ជាច្រើន។ ពួកគេបានសរសេរថា «ភ្នាក់ងាររបស់នាងដាក់កម្រិតគណនីផ្សេងរបស់នាង ដូច្នេះនាងបានបង្កើតគណនីថ្មី»។ ចំណែកឯអ្នកលេងអ៊ីនធឺណិតកូរ៉េផ្សេងទៀតកំពុងសម្ដែងការព្រួយបារម្ភដោយនិយាយថា Park Bom គួរតែមានអាជីពជាងនេះហើយចៀសវាងការបង្ហោះពីតារាផ្សេងទៀតក្នុងលក្ខណៈបែបនេះ និងថា នាងជាតារាល្បី ហេតុអ្វីបានជានាងប្រព្រឹត្តបែបនេះជាដើម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEibmLg8L_1aIs6YweDDGBmBlq3q9it-b5irqf95Zmpvrpyef0Elil5EnBoIM_d0lTW43AyduKRiLNYNtFENXGErPxTwMQOVJFAMIuABtULy-UCA1rC7SEN40lHoO7-kf8Qh1bw9YXj-yD-9ckkDaihtUBETocxRduE3APLE4fH3eQbff0mtLkTkKIM-2u-K/s1166/image_2025-02-13_14-38-52.png

នៅថ្ងៃទី១៣ ខែកុម្ភៈ យោងតាមអ្នកតំណាងតារាចម្រៀង Park Bom បានចេញបកស្រាយថា «យើងមិនអាចបញ្ជាក់ពីបញ្ហាដែលទាក់ទងនឹងការបង្ហោះ របស់សិល្បករដែលជាផ្នែកមួយនៃជីវិតឯកជនរបស់ពួកគេទេ។ ទោះជាយ៉ាងណាក៏ដោយដោយផ្អែកលើឧប្បត្តិហេតុពីមុនរបស់សិល្បករយើងសន្មតថាឧប្បត្តិហេតុថ្មីៗនេះគ្រាន់តែជាការបង្ហាញអំពីក្តីស្រលាញ់របស់នាងចំពោះ Lee Min Ho ក្នុងនាមជាអ្នកគាំទ្រ»៕

អង់គ្លេសផលិតឈីស និងយ៉ាអ៊ួប្រភេទថ្មីពុំប្រើប្រាស់ទឹកដោះគោធ្វើជាគ្រឿងផ្សំ

0

ប្រទេសអង់គ្លេស ៖ ក្រុមហ៊ុនអង់គ្លេសឈ្មោះ Better Dairy បានចាប់ផ្តើមផលិតឈីស និងយ៉ាអ៊ួប្រភេទថ្មីដោយពុំប្រើប្រាស់ទឺកដោះគោធ្វើជាគ្រឿងផ្សំ ហើយក្រុមហ៊ុននេះបញ្ជាក់ថា ឈីស និងយ៉ាអ៊ូប្រភេទថ្មីនឹងផ្តល់ផលល្អសម្រាប់សុខភាពអ្នកបរិភោគ និងពុំប៉ះពាល់បរិស្ថានដូចការផលិតតាមវិធីចាស់ដែលត្រូវចិញ្ចឹមគោក្នុងកសិដ្ឋានយកទឹកដោះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj8cmJPFfn-NtbcdOzSRkLAOqrqg8FdXnESdwcRVQqhK9gLjH8STt2rNW2BY8cJKqP5cLOLT3Oe7bTaTIvR4WYH2BS8j7FC8MtHfTWMrgVI5CmFVJVA4CF-QEwS-Zwdkrw4NEtZeNEGhDrrkSYk6yO-KC0Idi3_d6-uozLYiX62vZ_5Alf9Fhs9D4xwWRTU/s1600/image_2025-02-14_14-25-18.png

ឈីសពុំផលិតពីទឹកដោះគោនេះ គឺជាការប្រើប្រាស់បច្ចេកវិទ្យាជាក់លាក់ហៅថា Fermentation ដើម្បីផលិត Casein ដែលជាប្រូតេអ៊ីនដ៏សំខាន់ ។ ក្រុមហ៊ុននឹងប្រើប្រាស់ប្រព័ន្ធការសរសេរកម្មវិធីឱ្យមីក្រូសរីរាង្គ (Microorganism) បង្កើតជាប្រូតេអ៊ីនសម្រាប់ប្រើប្រាស់ជាគ្រឿងផ្សំផលិតឈីសជំនួសទឹកដោះគោ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjvxtkuiegpA-ejFuDwgenWiFZ4tLjSw0Y5D45k937nyrlaXMbnEfV2mO7tY4k8hb-g5SePDzsw8PjSyF2joQl8xPeygWx_tjUrFatkpp_7ARBI-Njlw9JFKi0y_vaq-FHgixc_69wIDH5OVLZxP1ISZpYgfmUOCyMuBX61WibItvCfQvnjWW0XwkWSWkKU/s1600/image_2025-02-14_14-25-19.png

រសជាតិឈីសដែលក្រុមហ៊ុនផលិត គឺមិនខុសគ្នាពីរសជាតិឈីសទូទៅទេ ហើយឈីសនេះថែមទាំងប៉ះពាល់បរិស្ថានតិចជាងការផលិតតាមវិធីចាស់ ពីព្រោះគេពុំចាំបាច់ចិញ្ចឹមគោក្នុងកសិដ្ឋានយកទឹកដោះ និងបញ្ចេញឧស្ម័នមេតានប៉ះពាល់បរិស្ថាន ។ លើសពីនេះ ថែមទាំងកាត់បន្ថយការប្រើប្រាស់ធនធាន ដូចជា ៖ ដី និងទឹកសម្រាប់ចិញ្ចឹមគោ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgWUXSX5SuGIA4h81Cq0w_8tx6-yh6vIMEksUUPo92GwJkAkBPMk-ypswDMn-gQ9bue2WfapKAFbsfe_PkhMYyhr-7tYD5M80jlfATHQJJZBE4fe7YGDtyeQawHNA1yf1F-g9rh-3jEuz6yXySVxu1HeuwQzVk8JGUP0dN3UTsAIOOcGUfA02DzjPoTLlNk/s750/image_2025-02-14_14-25-20.png

ឧស្ម័នមេតាន គឺជាឧស្ម័នផ្ទះកញ្ចក់ ហើយឧស្ម័នមេតាន៤០% កើតឡើងដោយសារវិស័យកសិកម្ម គឺការចិញ្ចឹមគោ និងការផលិតទឹកដោះគោបានបង្កើតជាឧស្ម័នមេតាន ។ ក្រៅពីនេះ លាមកគោក្នុងកសិដ្ឋាននានា ក៏ជាបញ្ហាចម្បងនាពេលបច្ចុប្បន្នផងដែរ ។ ក្រុមហ៊ុន Better Dairy បានលក់ប្រូតេអ៊ីនទៅឱ្យក្រុមហ៊ុនធំៗដើម្បីផលិតឈីសគ្មានធាតុផ្សំពីសត្វ និងមានគុណភាពល្អ ព្រមទាំងសហការជាមួយក្រុមហ៊ុនផ្សេងៗ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjEMgs60x-IvrqdY9g_b_PiFIypZs10QGoP-k2T54g7jTG77Rt8bh5aSGIeP5wKxdc_3NWdBozHkhz2admtjzcLLcorNWDzqk2UunzEd1G8CJaAO_h-pjsjMwZPHARTP4JcfSgAUnPMO5dbLtjUchPVfydxLBJt1nqcZV6mdGHXQEOhvvCGcTIqdjCa44YY/s970/photo_2025-02-14_13-09-28.jpg
ក្រុមហ៊ុនបានកំណត់គោលដៅពង្រីកការផលិតឈីស និងលក់នៅលើទីផ្សារធំៗពិភពលោកនៅឆ្នាំ២០២៨ ដើម្បីឱ្យអតិថិជនបានបរិភោគអាហារល្អសម្រាប់សុខភាព ។ ក្រុមហ៊ុនក៏មានបំណងឱ្យឈីស និងយ៉ាអ៊ួនេះអាចប្រកួតប្រជែងជាមួយផលិតផលចាស់លើទីផ្សារផងដែរ ទាំងផ្នែករសជាតិ និងការរលាយ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjUXYLWAqRfcbGwWqkzCNyw636Smw-wDVU8MFDrXzkxrP_1IIs7oX6GEcJN0Bk1ddcDy4xgEctIZ_DyEIgyWFRmqJ9VzTeUUiQ6HSR__bG63GI-yxHAHJB8kpoaezlY__s4VUwQvumF_k3kQnalYqsE1y5lucQPGJGYUxBiTsZy3PkhKOgV4XcdMRa578H-/s973/photo_2025-02-14_13-10-45.jpg

បច្ចុប្បន្ន ក្រុមហ៊ុនកំពុងបង្កើនសមត្ថភាពផលិត និងសុំលក់ផលិតផលលើទីផ្សារអាមេរិក ។ ការផលិតឈីស និងយ៉ាអ៊ួនេះបានបង្ហាញពីទិសដៅថ្មីនៃឧស្សាហកម្មអាហារផ្តោតលើនិរន្តរភាព ប៉ុន្តែពុំប៉ះពាល់គុណភាពអាហារ ។ បើការផលិតឈីស និងយ៉ាអ៊ូតាមបច្ចេកវិទ្យានេះត្រូវបានទទួលស្គាល់យ៉ាងទូលំទូលាយ វាជាការផ្លាស់ប្តូរដ៏សំខាន់ក្នុងការផលិតឈីស និងទឹកដោះគោលើពិភពលោក ៕

ស្អាតប្លែក! តំបន់ទេសចរណ៍ ៥ កន្លែងនេះគឺកំពុងពេញនិយមខ្លាំងនៅប្រទេសហ្វីលីពីន

0

ហ្វីលីពីនជាប្រទេសប្រជុំកោះ ដែលសម្បូរទៅដោយតំបន់ទេសចរណ៍ធម្មជាតិប្លែកៗ និងគួរឱ្យចាប់អារម្មណ៍ជាច្រើនដូចជាឆ្នេរសមុទ្រ កោះ កន្លែងប្រវត្តិសាស្ត្រ ព្រៃឈើ ទិដ្ឋភាពបាតសមុទ្រ ភ្នំភ្លើង និងដីទួលជាដើម។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiC1mFUHBh-F_e__2_xGs4uBjmrB7r0SO9jKGskh5EhIoo8ssyuT4bvAtiXywRY9aZgmoniULRYR4hi7Qem5kx1QbrAaAAxSk38u8lrRP_s9Wik1-yKr28QqeRYg-HhfWcDK-CFfMc5X6R4w5Y79WAO5dGZpG2Ifc5FOSRrHSTGa0rQYmX1GXshfSg6b2Ho/s2560/image_2025-02-14_13-45-01.png
ប្រទេសហ្វីលីពីនមានទីតាំងនៅចុងភាគខាងកើតនៃទ្វីបអាស៊ី ដែលមានកោះជាង ៧០០០ ភាគច្រើនមានប្រជាជន និងជនជាតិភាគតិចកុលសម្ព័ន្ធរស់នៅ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhjWdaOp2_RNdi_NeBiPfZLhzH9qYHqKZcexw5Dlhzha1d0QXYoLSpY7lUoKSEdzUbaKW4I6v0GBzrzxYu3pOx7KisNJ9vJxrH4qjcsUG8vH8k7h8iia0zAOW8q02Hkz1y-t4YkSATVaTczm1veZm-1mA3Nmp5iUEom9mXCKh7ilnCEJukRRTPq_OjbkWEf/s1020/image_2025-02-14_13-45-04.png

នេះបើយោងតាម Lonely Planet ដែលគេហទំព័រទេសចរណ៍បរទេស មានទីស្នាក់ការនៅប្រទេសអូស្ត្រាលី បានណែនាំគោលល្បីៗជាច្រើនជុំវិញពិភពលោក ក្នុងនោះតំបន់ទេសចរណ៍ ៥ កន្លែងខាងក្រោមនេះគឺកំពុងពេញនិយម និងទាក់ទាញខ្លាំងបផុតនៅប្រទេសហ្វីលីពីន៖

១.កោះ Palawan៖ គឺជាកោះមួយដែលមានលក្ខណៈពិសេសជាងកោះនានា ដោយសារឆ្នេរសមុទ្រនៅក្បែរផ្ទាំងថ្មធំៗ និងមានផ្ទះប្រជាជនជាច្រើនរស់នៅទីនោះ។ នៅពេលលោកអ្នកមកដល់កោះ Palawan នឹងបានឃើញវាលខ្សាច់សក្បុស ទឹកសមុទ្រថ្លាឈ្វង់ឆ្លុះដល់បាត ខ្យល់អាកាសត្រជាក់បរិសុទ្ធ ទីធ្លាធំល្វឹងល្វើយ អមដោយបរិយាកាសអ៊ូអរ មានសុខសុវត្ថិភាព បង្កើតបានជាទិដ្ឋភាពដ៏ល្អឥតខ្ចោះមួយដែលមិនអាចបំភ្លេចបាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgg4abAAMP3jwJEiV6b0DDt5G0xZszz-pTksbUbjSBchuVKmUAjIRlsLz8s-jG_NakccRxV_F07bKUT-wOy1_NtkKQIRpbQMwleCkhRq4iWcZZWsc7spZKRWMgnLuuiAylzadOkTD2ATs-rTB5bq2Mz4wdihiERxHXTr6jdSa-xZFtuj0srRIWmOAsqS5HQ/s1108/photo_2025-02-13_13-33-28.jpg

២.ភ្នំភ្លើង Mayon៖ ភ្នំភ្លើងនេះមានកម្ពស់ ២,៤០០ ម៉ែត្រដែលមានរាងកោនស្អាតល្អ ខណៈភ្ញៀវទេសចរទៅលេងទីនោះអាចបោះជុំរុំ ដើរឡើងភ្នំ មើលសត្វបក្សី និងថតរូបទេសភាពខៀវស្រងាត់ អមជាមួយផ្សែងពពកតាមជើងភ្នំយ៉ាងមានក្តីសុខ។ Mayon ជាភ្នំភ្លើងសកម្មជាងគេបំផុតនៅប្រទេសហ្វីលីពីន ដែលបានផ្ទុះ ៤៩ ដងក្នុងរយៈពេលជាង ៤០០ ឆ្នាំកន្លងទៅ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgohIJjNUcDoiWofgERdYDkv9QQ6Gju6S9B_PnYhhsLFukHBwr34LNoztJ0S2k7KJTeWesaZhW_Bf9A0cF0oj5mSioz87tvLCiVUsh9wnVQwv33AsOa49EJpLr1phnwzTBpSoC0iaUfa3YT4gv7Ot9LWnH0wj_ztkCtAtQtsUCWj2MAWTE73L5Wx9gYIvCJ/s1280/photo_2025-02-13_13-38-45.jpg

៣.កោះ Malapascua៖ គឺជាកូនកោះដ៏តូចមួយ និងជាភូមិអ្នកនេសាទដ៏ស្ងប់ស្ងាត់ ហើយក៏ជាកន្លែងមុជទឹកដ៏ពេញនិយមបំផុតសម្រាប់ភ្ញៀវទេសចរដើម្បីមើលត្រីចម្រុះគ្នាផងដែរ។ នៅទីនេះមានឆ្នេរខ្សាច់សស្អាត ទឹកថ្លាដូចកញ្ចក់ចាំងផ្លេកៗ ដើមដូងដុះតម្រៀបគ្នា និងមានសួនផ្កាថ្មចម្រុះពណ៌គ្នាយ៉ាងច្រើន បង្កើតបានទិដ្ឋភាពដ៏គួរឱ្យចាប់អារម្មណ៍ និងទាក់ទាញបំផុត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgiquSDG2ilCMz4ImsocGYMFEZZiIL2wFzwlHpwob6QCXL1pjOKU83LxgDMjMcOf4EWxUTDQ-UePQSmheTjQnI2yFFA6C4DCRbKn-JFlcgFyX9iV6cvRkpczn1hHLEbUFmjWd92BF72lku7yymcBYGl61EcnVdTgoePIVaSZwdcSFcpiNv8_3XEaeTLkq3N/s612/photo_2025-02-13_13-40-21.jpg

៤.ទីក្រុង Tagaytay៖ ទីក្រុងនេះមានភ្នំភ្លើង Taal ដែលបានបន្សល់ទុករណ្ដៅដ៏ធំមួយ និងក្លាយជាទន្លេកណ្ដាលកោះយ៉ាងស្រស់ស្អាត។ ភ្នំភ្លើងកណ្ដាលទន្លេ ត្រូវគេមើលឃើញមានផ្សែងហុយៗ តាមថ្ងៃខ្លះ ដែលបង្កើតភាពទាក់ទាញមួយទៀតសម្រាប់ភ្ញៀវទេសចរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhF4D5uL-Z0UiqszKQ0fHtOEE7j79-ru-htulgoYLmuAnMqxM6szrDRUJtWlf0lguXos-BcS6SdeX23jG8IeQ7wCJNS-Y4UEX_bpVpRGLAHInQrYk-M300yLzcZN4NCSkMD4BAFoZYorq4obawpLiS4hbnzICVbW4ne_2wdJKPLTuiurd586jkG4pu9nlvX/s1024/photo_2025-02-13_13-41-56.jpg

៥.វាលស្រែថ្នាក់ៗ Banaue៖ ជាការពិតណាស់ ភ្ញៀវទេសចរដែលចូលទស្សនាប្រទេសហ្វីលីពីន គឺមិនដែលមើលរំលងវាលស្រែនេះនោះទេ ព្រោះវាត្រូវបានគេកាប់គាស់តាមជើងភ្នំអស់រយៈពេលជាង ២០០០ ឆ្នាំមកហើយ គឺជាវាលស្រែបុរាណដែលបន្សល់ទុកមកដល់បច្ចុប្បន្ន៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgMZfjrpZuGRHLLnGqyaTh7EGc9K_tuJmjLbexCz3AtZzZoW6GzbopmlxuJr38t30XYy_ImbKCXR6LC5oXuG7BWH1BCWA3PE_UeiupLl_d3GEVfTnwSNkaAJ59Ut6g1r8c0Xww31Lxhw3cbzB2jJtUXKgR7mKx8zWZf8FL8Q84r4tUbOMiZxKHtfd8PCvJ2/s1280/photo_2025-02-13_13-44-32.jpg

ទម្លាប់ ៣ យ៉ាងដែលធ្វើឱ្យអ្នកមិនសូវមានភាពទាក់ទាញ ទោះបីមានសម្រស់ស្អាតក៏ដោយ!

0

ទោះបីជារូបសម្បត្តិរបស់អ្នកមើលទៅស្រស់ស្អាត ឬស្រស់សង្ហាយ៉ាងណាក៏ដោយ ប្រសិនបើអ្នកមានទម្លាប់មួយចំនួននេះ នឹងធ្វើឱ្យអ្នកបាត់បង់ភាពទាក់ទាញយ៉ាងងាយ ក៏ដូចជាមិនសូវមាននរណាម្នាក់ចូលចិត្តអ្នកឡើយ ដោយទម្លាប់អាក្រក់ទាំងនោះរួមមាន៖

១.មិនចេះលេងសើច៖ យោងតាមការសិក្សាឆ្នាំ ២០២១ ដែលបានបោះពុម្ភផ្សាយក្នុងទស្សនាវដ្តី Journal of Positive Psychology បានបង្ហាញថា មនុស្សដែលអសមត្ថភាពក្នុងការលេងសើច គឺអាចបង្កើតភាពតានតឹង និងរំខានដល់អន្តរកម្មសង្គមធម្មជាតិ។ ទម្លាប់នេះក៏អាចបង្ហាញពីភាពរឹងមាំជ្រុលពេក និងកង្វះការកោតសរសើរចំពោះភាពប៉ិនប្រសប់ ជាហេតុបណ្តាលឱ្យអ្នកគ្មានភាពទាក់ទាញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjybEFGncP_GtZl_tn7JxbwPkhlYeduBZSD6eZhCYWhWAg9VfEyKQnLLfcS3ddZsP8tXYll9AVX7kZunZ5cdlNO2f2hyMgTQPhjuCc_OlAJBFWhMUQLuCINVa4AsRZQoVylqk4TR07C5eYVFNiT-qFHg864x0GjgvfZMDcHQm3UBoc-Eg0orwaJ-oZKKxyX/s600/photo_2025-02-13_16-30-06.jpg

២.ប្រកាន់ច្រើន៖ ការប្រកាន់ច្រើនពេកពីកំហុសរបស់នរណាម្នាក់ ធ្វើឱ្យមនុស្សជុំវិញខ្លួនអ្នកមិនសប្បាយចិត្ត ឬមានអារម្មណ៍ថាតានតឹងនៅពេលដែលពួកគេនៅជិតអ្នក។ ដូច្នេះអ្នកនឹងបាត់បង់ភាពទាក់ទាញយ៉ាងងាយ ឬក៏មិនសូវមាននរណាម្នាក់ចូលចិត្តអ្នកជាដើម ដោយសារអាកប្បកិរិយាដ៏តឹងរ៉ឹងហួសហេតុរបស់អ្នក។ ដូច្នេះដើម្បីដោះស្រាយទំនោរនេះ អ្នកគួរបើកចិត្តឱ្យទូលាយ ក៏ដូចជាផ្តល់ការគាំទ្រជាវិជ្ជមាន និងការឆ្លើយតបយ៉ាងក្លៀវក្លាចំពោះព័ត៌មានវិជ្ជមានរបស់ដៃគូ រួមទាំងបង្កើនការពេញចិត្តនៃទំនាក់ទំនងជារួម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgjLHj4twQWlH4YzIDhYODZcySnRTijYJDAwxlx8II6o2USdTSN8wAfqWrURCfuzdvOeks-pWDG3NpG6YWWjO1qfprIMfbS6luQ8mH8UGTTGyHU9gyPBiYJkE-BwXMkYe_JjymrwN3yaBzImR6ZVSzxus3grWWD1mceVLtR9nqAGNNqNMwn7W45XDL087fy/s981/photo_2025-02-13_16-30-07.jpg

៣.ចូលចិត្តសន្យា៖ មនុស្សដែលចូលចិត្តសន្យាតែមិនធ្វើ ឬធ្វើមិនបាន គឺអាចបំផ្លាញទំនុកចិត្តរបស់មនុស្សជុំវិញខ្លួន បង្កើតបរិយាកាសដ៏អាក្រក់មួយ ធ្វើឱ្យគេខកចិត្ត ក៏ដូចជាបំផ្លាញទំនាក់ទំនងផ្ទាល់ខ្លួន រួមទាំងខ្វះវិជ្ជាជីវៈ។ ដូច្នេះដើម្បីដោះស្រាយទម្លាប់នេះ ជម្រើសដ៏ល្អគឺអ្នកត្រូវនិយាយបដិសេធចំពោះការសន្យាដែលមិនអាចរក្សាបាន ឬមិនអាចធ្វើបាន។ ហេតុនេះហើយ ការធ្វើតាមការប្តេជ្ញាចិត្តរបស់អ្នកជាប្រចាំ នឹងបង្កើនភាពជឿជាក់ ក៏ដូចជាបង្កើនភាពទាក់ទាញរបស់អ្នកផងដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj73T2sx2y5xLE3tpUcIXbfSl6pszvHW9slkUlOf97alo0l2mR1S9oDFwWvCCsoJD3pen_wUWkTwA3200yVM-BFFQBOkiClMvi2oSaBYqAnhzuTxp6Io54Hg2V07W4onfIcV74lz8mE_jEZASJpNpTngJ_7Dpn0nBU9_CGYp4H9irgpOufckCFEx3gWE1FQ/s735/photo_2025-02-13_16-30-08.jpg

ញ៉ាំបន្លែទាំងនេះរាល់ថ្ងៃ ជួយការពារលោកអ្នកប្រឆាំងនឹងជំងឺមហារីក!

0

តើលោកអ្នកជ្រាបទេថា បន្លែផ្សេងៗនៅក្នុងផ្ទះបាយ ដូចជា ៖ ខ្ទឹមបារាំង ស្លឹកខ្ទឹម ខ្ទឹមស និងគូឆាយ អាចប្រឆាំងនឹងជំងឺមហារីកយ៉ាងមានប្រសិទ្ធភាព មិនចាញ់ផ្កាខាត់ណាខៀវ ។ លោកគ្រូពេទ្យនៅតៃវ៉ាន់ឈ្មោះ ចាង ស៊ឺហឺង និយាយថា បន្លែទាំងនេះមិនត្រឹមតែជួយបង្កើនក្លិនដល់អាហារប៉ុណ្ណោះទេ ប៉ុន្តែវាសម្បូរដោយសារធាតុផ្សេងៗប្រឆាំងនឹងកោសិកាមហារីក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjea5zOiRFOResuhtufblWOpHWiy32ircvPaYS0jO2KncdCd4OtpOZMLDiA4wZDGCXkhuEnCGK1AreuHupa8JIfLHX4DUaKU0IhTpwrvSLWhhLlm-U1saXt5JumI1RySKcuh7Rdc3o3pMQOyePKgqLs-1kDW_JpBoCHxKSn9gY2ezk6sUwH16Ak1z0biTde/s894/image_2025-02-14_13-36-33%20(2).png

លោកគ្រូពេទ្យបានចែករំលែកចំណេះដឹងតាមរយៈប្រព័ន្ធ YouTube របស់ខ្លួន ដែលមានចំណងជើងថា «បន្លែទាំងនេះជាអាវុធសម្ងាត់ប្រឆាំងនឹងមហារីកដ៏ពូកែបំផុត» ។ លោកគ្រូពេទ្យនិយាយថា ពេលយើងហាន់ខ្ទឹមបារាំង វានឹងបញ្ចេញសារធាតុ SPSO ហើយពេលសារធាតុនេះប៉ះជាមួយស្រទាប់ភ្នែករបស់យើង វានឹងបង្កើតជាតិអាស៊ីតស៊ុលហ្វួរិកតិចតួច ធ្វើឱ្យយើងចេញទឹកភ្នែកដើម្បីលាងជាតិអាស៊ីត ។ រីឯស្លឹកខ្ទឹមក៏ដូចគ្នាដែរ ប៉ុន្តែស្លឹកខ្ទឹមមានសារធាតុប្រឆាំងមហារីកតិចជាងខ្ទឹមបារាំង ទើបយើងពុំសូវហូរទឹកភ្នែកដូចពេលចិតខ្ទឹមបារាំង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiNKTOrX5yQEjnevMguahu4Q5Ppo7mzfCTo2eFDma2xyvcx_0MlDqUsGpp4FVMTm5P5p3pG4LnGcb9SpwE2eCMSYNaoCT9Ke20Zc-CNcFWYMNk91hZdp_0aOb0cKPfsAXOr7azIZg3Fh-Q4AYA0sg_gPXBNRiR3vhWicSJIZ5Gr4WRTnlbiVXPkW18AaVmj/s1200/image_2025-02-14_13-36-33.png

ខ្ទឹមបារាំង ស្លឹកខ្ទឹម ខ្ទឹមស និងគូឆាយ សុទ្ធតែមានក្លិនខ្លាំង ហើយបន្លែទាំងនេះសម្បូរដោយសារធាតុ Quercetin និង Flavonoids ប្រឆាំងនឹងជំងឺមហារីក ព្រមទាំងជួយបង្កើនក្លិនអាហារ ប៉ុន្តែពុំគួរបរិភោគច្រើនពេកទេ ពីព្រោះវាអាចធ្វើឱ្យមានក្លិនមាត់ ។ ការស្រាវជ្រាវពីជំងឺរាតត្បាតទ្រង់ទ្រាយធំបង្ហាញថា អ្នកដែលបរិភោគបន្លែទាំងនេះរាល់ថ្ងៃ គឺអាចធ្វើឱ្យហានិភ័យកើតជំងឺមហារីកផ្សេងៗធ្លាក់ចុះ ដូចជា ៖ មហារីកក្រពះ, មហារីកក្បាល និងបំពង់ក, មហារីកបំពង់អាហារ, មហារីកពោះវៀនធំ, មហារីកសួត, មហារីកក្រពេញប្រូស្តាត និងមហារីកសុដន់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjyAteaSZiydtDVrYO4CeyaQHWFwkLBopXMZ_abwQK2jPqHpwkrjWXd31W4CRwZvtL9tmaQEW1nrhOICZKpZSPeCL5hw5acQBjaCRbCUeLDGbx_mXcfhMfa4EkZ5luBRAvbTMQPEtTp9WrCeKdHE8-m2wn_33wlx4LoAwTtXXhZA-J1DRk4nz1scvH77ZWQ/s1500/image_2025-02-14_13-36-35%20(2).png

តើគួរបរិភោគខ្ទឹមបារាំង ស្លឹកខ្ទឹម ខ្ទឹមស និងគូឆាយ ឆៅ ឬឆ្អិន ទើបអាចប្រឆាំងនឹងជំងឺមហារីកមានប្រសិទ្ធភាព?
ការបរិភោគបន្លែទាំងនេះឆៅ អាចជួយបង្កើនប្រសិទ្ធភាពប្រឆាំងជំងឺមហារីកខ្ពស់បំផុត ប៉ុន្តែគួរហាន់ខ្ទឹមបារាំងទុករយៈពេល១០នាទីសិន ចាំបរិភោគ ។ រីឯការបរិភោគឆ្អិន គួរប្រើប្រាស់ខ្លាញ់ឆាបន្លែទាំងនេះដោយបើកភ្លើងតិចៗ (ប្រមាណ ១៦០អង្សា) ចាប់ពី៤នាទី ទៅ៨នាទី ដើម្បីឱ្យវាបញ្ចេញសារធាតុប្រឆាំងមហារីកកាន់តែច្រើន ។ វិធីល្អ គួរបរិភោគបន្លែទាំងនេះឆៅ និងឆ្អិន ឆ្លាស់ពេលគ្នាដើម្បីទទួលបានអាហារូបត្ថម្ភខ្ពស់បំផុត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjfm4SWw10KvXcSHiZzzAQnJ9wJy812Qmd3YnFG9psZEVwUsQ-U3YbJlk4k8XkMP55AnorXFALu6T3dPVXWr3t-40dpTqt4VxPm0d2ckpnlTq5TTd3s3amqcNB3aVrs-JUFSMUwc-84Q2xIeuP45ICZeNdow4q4Zq3UsJCX6Ap_SemAefZGd3_WXDS7NnQG/s1280/image_2025-02-14_13-36-33%20(3).png

ចុងក្រោយ លោកគ្រូពេទ្យផ្តាំផ្ញើថា បន្លែទាំងនេះមានជាតិពុលសម្រាប់សត្វចិញ្ចឹម ដោយសារវាមានសារធាតុ DPDS ដែលអាចធ្វើឱ្យសត្វចិញ្ចឹមស្លេកស្លាំង ។ បើករណីធ្ងន់ធ្ងរ សារធាតុនេះនឹងធ្វើឱ្យសត្វចិញ្ចឹមមានបញ្ហាបេះដូង និងផ្លូវដង្ហើម ហើយយើងគួរចៀសវាងផ្តល់អាហារមានបន្លែទាំងនេះឱ្យសត្វស៊ី និងប្រុងប្រយ័ត្នកុំឱ្យសត្វចិញ្ចឹមចូលក្បែរយើងពេលហាន់បន្លែ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj6VsuLEjP_8fZGHP9nCOeIybjc5U-SPBL5sYINL9bKx-NemTJun3iMidIdC6_viUY2-eA0QIY9gcPLNF4xVhX7u16GI-vPoQAUzgr21FB8h9Lnstx95PHvRITAY3k3HZxM8bQxWPrttNgflAQd8iZhK8HWgeiTSk96yHV1oV2X8ZuoQ7-zm9PyKNfN8w6h/s1200/image_2025-02-14_13-36-35.png

មកស្គាល់មហាសមុទ្រដែលក្តៅ និងត្រជាក់ជាងគេនៅលើភពផែនដី!

0

នៅលើភពផែនដីយើងនេះ អាងមហាសមុទ្រត្រូវបានបែងចែកចេញជា៥ ខណៈពួកវាមានសីតុណ្ហភាពខុសៗគ្នា ដោយមានខ្លះត្រជាក់ និងខ្លះទៀតក្តៅ។ ដូច្នេះហើយ តើលោកអ្នកដឹងទេថា មហាសមុទ្រណាខ្លះដែលក្តៅជាងគេ និងត្រជាក់ជាងគេនៅលើពិភពលោក? យោងតាមគេហទំព័របរទេស Live Science មហាសមុទ្រដែលក្តៅជាងគេនោះគឺមហាសមុទ្រឥណ្ឌា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEilDfxcJyQ6JXyuv2-NI_0VIHs7nInjhyphenhyphenX5B-I8GV_UsjKOGU8hZgPcJr9hfeWEDAPtNuXSfLmg1yLdwTbD3dxqeoQaEi77FlSgX5ucuRD7OT9e2O89VTIs9Ijx9IR5gOnCwcN9aRUXazPEdQpF367kMGy47MZPt_Fasnk3ADk_VKv2lxHa2WkZj_wIg8Jk/s800/image_2025-02-14_13-29-31.png

មហាសមុទ្រឥណ្ឌា (Indian Ocean) គឺជាមហាសមុទ្រដែលត្រូវបានគេចាត់ទុកថា ក្តៅបំផុតនៅលើភពផែនដី ដោយសារតែមួយផ្នែកធំរបស់វាស្ថិតនៅក្នុងតំបន់ត្រូពិច ដែលមានសីតុណ្ហភាពជាមធ្យមចន្លោះ ២០ ទៅ ៣០ អង្សាសេ។ ក្រៅពីមហាសមុទ្រឥណ្ឌា មហាសមុទ្រប៉ាស៊ីហ្វិក (Pacific Ocean) ក៏ជាមហាសមុទ្រដែលត្រូវបានគេចាត់ទុកថាក្តៅបំផុតទីពីរនៅលើភពផែនដីផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjqJuPHcN01XZO-2PEe_L4N-OXQ_YvbHQc9MiO81Lr37tmD3e11jZ873qERbW13n9H-LMUg496OoPL4mDlGncvoAmWIMgQMbAjTAnIcR-HbVh5y90q4G7quqsQn4C2Z9tB4Xqc4N9ME37y4m4dp52NVWS_t_Ftsh53T5BuY-5Zn8mNyanx_LjAJKyRnoVzC/s1200/image_2025-02-14_13-29-31%20(2).png

ដោយសារតែវាស្ថិតនៅតំបន់ក្បែរខ្សែអេក្វាទ័រ ដែលមានកម្រិតសីតុណ្ហភាពឡើងដល់ជាង ៣០ អង្សាសេ។ រីឯមហាសមុទ្រអាត្លង់ទិច (Atlantic Ocean) ដែលគ្របដណ្តប់លើផ្ទៃផែនដីជិត ២០ ភាគរយវិញ ត្រូវបានគេចាត់ទុកថា ជាមហាសមុទ្រក្តៅត្រជាក់ ដោយសារកន្លែងខ្លះស្ថិតក្រោមអាកាសធាតុត្រជាក់ខ្លាំង ដូចជានៅក្បែរតំបន់ប៉ូលជាដើម ខណៈខ្លះទៀតនៅក្បែរខ្សែអេក្វាទ័រ គឺវាមានអាកាសធាតុក្តៅបែបត្រូពិច។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjN_2kEMvvhb72mM-qFhlFEjryxan2_nnKXOF4gb2OvSSFChAh6GViuR2HYdeNTIRsVjQfhuL1a-TTQr_yw5Tt7u1Dg_oRXlvSf8FSVj6mZy2JJ_B18MPYyNyVEabf_jEi50jmUc1ZXzwRe-ffBNH5sQNuAWcOHJZoyN9DJS9x5-NbVOjwH5Egs52SrDNsf/s1280/image_2025-02-14_13-29-31%20(3).png

ដូច្នេះសីតុណ្ហភាពជាមធ្យម របស់មហាសមុទ្រអាត្លង់ទិច គឺចន្លោះ ២ ក្រោមសូន្យអង្សាសេ ទៅដល់ ៣០ អង្សាសេ។ ចំណែកមហាសមុទ្រខាងត្បូង (Southern Ocean) ស្ថិតនៅចំណាត់ថ្នាក់ទី៤ នៃមហាសមុទ្រដែលត្រជាក់ជាងគេលើពិភពលោក។ មហាសមុទ្រនេះព័ទ្ធជុំវិញដោយទ្វីបទឹកកកអង់តាក់ទិច នៃប៉ូលខាងត្បូង ដែលមានសីតុណ្ហភាពជាមធ្យមចន្លោះ ២ក្រោមសូន្យអង្សាសេ ទៅដល់ ១០ អង្សាសេ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgXH19aMpzcJdhyn6pn5bSz0ITouQvdR400H4eX2IuWMtaPtih_XazUuC_qzrsHeUHBjnag78GIxImUajVC_CDkZi5U4llK6VsCDrnDxbsST92ht4Y0McKhL4_LydZV_BE08rYEWigO-favgz7N2uTL_XM6JIqn0rCZyrF6HqhEuNYtDxZ5iw2rZYA-oH1r/s3672/image_2025-02-14_13-29-32.png
ចុងក្រោយមហាសមុទ្រដែលត្រជាក់ជាងគេនៅលើភពផែនដីនោះគឺមហាសមុទ្រអាក់ទិច (Arctic Ocean) ដែលស្ថិតនៅតំបន់ប៉ូលខាងជើង គឺជាមហាសមុទ្រត្រជាក់ជាងគេបង្អស់នៅលើពិភពលោក ហើយក៏ជាមហាសមុទ្រតូចបំផុតផងដែរ ជាមួយទំហំ ១៥,៥៥៨,០០០ គីឡូម៉ែត្រក្រឡា។ មហាសមុទ្រអាក់ទិច មានសីតុណ្ហភាពជាមធ្យមចន្លោះ ១ ទៅ ២ ក្រោមសូន្យអង្សាសេ ដែលនាំឱ្យវាទទួលបានរហស្សនាមថា មហាសមុទ្រទឹកកក៕
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgxnDenSYgwsR7HDVf7BrlLmWdjdmD85UWwPL9K7g7Z01Kk56Yv0xemWXiiLyGJkKAycyVk4bVxZd2-RgHQnVhKhFPdp5zlj4S7sfm_kspieBcMcwdbVvJv9WjYsyHLV_gbKfqcRZELqEQ0Tjt4Yhc3vCeQqSyeAANO2a9pq7WLubKCcFwXYllxLM4w1Q1X/s1110/image_2025-02-14_13-29-38.png

ដើម Conophytum Pageae នៅអាហ្វ្រិកខាងត្បូង មានផ្លែស្រដៀងបបូរមាត់មនុស្ស កំពុងជិតផុតពូជ

0

Conophytum Pageae គឺជាដើមឈើមួយប្រភេទចេញផ្លែស្រដៀងនឹងបបូរមាត់មនុស្ស និងមានឈ្មោះល្បីល្បាញថា ដើមរបស់វាអាចដុះលូតលាស់នៅលើដីស្ងួតហួតហែង ឬធន់ជាមួយអាកាសធាតុក្តៅបានល្អ ។ វាមានស្លឹកក្រាស់ៗ ហើយផ្លែរបស់វាមានសាច់ច្រើនសម្រាប់ផ្ទុកទឹកពេលបរិស្ថានពុំអំណោយផល ។ វាចេញផ្លែជាចង្កោមយ៉ាងស្រស់ស្អាត និងខុសប្លែកពីផ្លែឈើផ្សេងៗ ទើបធ្វើឱ្យមនុស្សជាច្រើនចាប់អារម្មណ៍យ៉ាងខ្លាំង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhetxR9QnT5HRR1ZWl5-crE8updD7Gi71K0eY3XbNzYuk_1esqs2iXqRNohzaYQCXgzoxPqxWe0oc2D5Oq0Tne1lT3fYMI0fKCL1QsaGT_HanyKvb-5sd4g8yTVij1EQG9pdu-aMKXqb1_EFfj0bxi4wx0NQK68YcKeWhigd2uhZIwi1eQX58FhW0UMTN6w/s1500/image_2025-02-14_13-17-25.png

ដើម Conophytum Pageae នឹងចេញផ្កាមានក្លិនក្រអូបគ្រប់ពេលវេលានារដូវស្លឹកឈើជ្រុះ ហើយផ្ការបស់វានឹងរីកពេលយប់ ។ កាលពីឆ្នាំ២០១៥ ដើមឈើនេះត្រូវ បានគេវាយតម្លៃថា ជារុក្ខជាតិដែលមនុស្សបារម្ភតិចបំផុតពីការផុតពូជ ហើយនៅ២០២១ វាត្រូវបានគេវាយតម្លៃម្តងទៀតថា ជារុក្ខជាតិជិតផុតពូជ ដោយសារមានការជួញដូរដើមឈើនេះខុសច្បាប់ច្រើនបំផុត ។ ក្រៅពីនេះ ក៏មានជនខិលខូចដើរលួចដើម Conophytum Pageae ធំល្មមប្រមាណ១សែនដើម យកទៅលក់ចាប់ពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២១ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhFe4BK3eUHbc3ErgX2o17lztmtbkZ2_V8Odp_eOl_LzytN39WMkBEoBQfUhZQltmnkKBYBGw8RENJaNhZLgnI6gnj_ckiqBxDXHzijmlLry0Sb-S0hgVJPLSDSK-PBMszWssRZr3jiqPqkg2sQGPaNo0ZvDNFsvWjuj8OGZ_yeWawm9I3JqHH90DJs0DN4/s900/image_2025-02-14_13-17-26.png

ដើមឈើនេះនឹងដុះលូតលាស់នៅតាមច្រាំងថ្មភ្នំ, វាលទំនាប, វាលខ្សាច់ និងតំបន់ភ្នំនៅប្រទេសអាហ្វ្រិកខាងត្បូង ហើយដោយសារមានការលួចដើមឈើនេះយកទៅលក់ខុសច្បាប់ច្រើន បានធ្វើឱ្យប៉ះពាល់ដល់សត្វតូចៗដែលរស់នៅក្នុងតំបន់ ។ ហេតុនេះ អាហ្វ្រិកខាងត្បូងបានចាត់វិធានការបន្ទាន់ដើម្បីទប់ស្កាត់ការលួចដើមឈើព្រៃ ខណៈវាជិតផុតពូជ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhzm3slEcuazVlCqtQ-r-IIPCgR348NlsOpZc4Bk36J3-w7-z4K5oxOYPQVqQ50a_HTrshNGliCvAUlXM1QFmoVEhK-XmYlLoaI6fDmSKDlBc5ftNZOc1JfOaUMQRYGNzbcmDdDw-al7kgOQdOjgS9-Kw62hff4F2LsPDn61FW5OPw8RXVwwawqzY109xun/s482/image_2025-02-14_13-17-27.png

អ្នកជំនាញនិយាយថា ដោយសារដើមរបស់វាមានគុណសម្បត្តិច្រើន គឺជាមូលហេតុធ្វើឱ្យមានការលួចលក់ខុសច្បាប់ច្រើន ខណៈចំនួនដើមឈើបានធ្លាក់ចុះយ៉ាងឆាប់រហ័ស បច្ចុប្បន្ន អ្នកស្រឡាញ់ដើមឈើនេះអាចរកទិញវានៅកន្លែងបណ្តុះកូនឈើល្បីៗ ។ អ្នកជំនាញបានប្រាប់ពីការពង្រីកពូជដើម Conophytum Pageae ថា វិធីងាយបំផុតសម្រាប់ពង្រីកពូជរបស់វា គឺបំបៅមែកពីដើមមេនៅចុងរដូវក្តៅ និងយកមកដាំក្នុងផើងមានប្រវែងពី១០ ទៅ២០សង់ទីម៉ែត្រ ដែលក្នុងផើងពោរពេញដោយសារធាតុរ៉ែស័ក្តិសមជាមួយរុក្ខជាតិមានផ្លែផ្ទុកទឹកច្រើន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgo65I5IbMsDYAxn7WsLca3sW2mnAGsDjqbZUSKs0WAd3uUZS9krB5eyfxAEytNie_WzS6rR0WtDRmVruDtc_1wDWXhHvJo6wiufFBfvKbaEvWh7jjITrxsmN9DaofcNozpifWW-ebA3KNc9sjjeeCWYO3GG6S_1ynlW9k6aQ-duiU0AxC5ggxqhWq6QJ-j/s788/image_2025-02-14_13-17-27%20(2).png

ពេលរសៀល ហាមដាក់វាត្រូវពន្លឺថ្ងៃរយៈពេលយូរ ប៉ុន្តែវាអាចត្រូវពន្លឺថ្ងៃពេលព្រឹក ។ មុនពេលដាំ យើងត្រូវដឹងថា វាចូលចិត្តកន្លែងណាមានខ្យល់អាកាសល្អ, មានសំណើមតិច, ដាក់ជី១ឆ្នាំម្តង ក្នុងរដូវស្លឹកឈើជ្រុះ និងស្រោចទឹកជាប្រចាំពេលដាំវារួច ។ ប៉ុន្តែកុំឱ្យទឺកដក់ក្នុងផើងច្រើនពេក ហើយទុកឱ្យដីស្ងួតផងដែរ ដើម្បីកុំឱ្យឫសវាស្អុយ និងចៀសវាងដាក់ជីញឹកញាប់បង្ខំឱ្យវាចេញផ្លែ ៕

កាន់តែកៀកថ្ងៃជួប Oppa TAEYANG បេះដូងកាន់តែក្ដុកក្ដាក់! ត្រៀមជួប Idol ក្នុងការប្រគំតន្ត្រីលំដាប់ពិភពលោក GANZBERG SUPER IDOL- Beyond The Best ឆាប់ៗនេះ!

0

ភ្នំពេញ ថ្ងៃទី១៤ កុម្ភៈ ២០២៥- កាន់តែកៀកថ្ងៃជួប Oppa TAEYANG មែនទែនហើយណាហ្វេនៗ! ពេលវេលាកំពុងរាប់ថយក្រោយជាមួយអារម្មណ៍រំភើបញាប់ញ័រ បេះដូងលោតក្ដុកក្ដាក់រង់ចាំស្វាគមន៍វត្តមានរបស់ Oppa TAEYANG សមាជិកក្រុម BigBang ដ៏ល្បីល្បាញក្នុងមហាព្រឹត្តិការណ៍ប្រគំតន្ត្រី GANZBERG SUPER IDOL- Beyond The Best នៅកោះពេជ្រ ថ្ងៃទី29 ខែមីនា 2025 ដ៏ខ្លីខាងមុខនេះ!
លើកនេះ ដឹងតែកក្រើកធរណី រញ្ជួយមេឃា អង្រួងបេះដូងហ្វេនៗជាងពេលណាទាំងអស់ ដោយសារក្រុមហ៊ុន GANZBERG លេងឈុតធំតែម្តង ហ៊ានជះលុយនាំយក Oppa TAEYANG ម្ចាស់បទ “I need a girl” ដ៏ល្បីរន្ទឺ មកជួបហ្វេនៗនៅភ្នំពេញ ដោយផ្ទាល់ ហើយពេលជិតបានជួប Oppa អ៊ីចឹងអ្ហ៎ាះ គឺថាបន់ឱ្យខែ 3 ដើរលឿនៗ ????‍♂️ ព្រោះវាជាបទពិសោធន៍ដ៏រំភើបញាប់ញ័រដែលអាចនិយាយបានថា មួយជីវិតមានតែម្ដងសម្រាប់ពលរដ្ឋខ្មែរ ដែលជាអ្នកស្នេហាវិស័យ K-POP។
ហើយហ្វេនៗដឹងអត់ថា វាអស្ចារ្យប៉ុនណា? គឺញាក់សាហាវពិតៗហ្ម៎ង ព្រោះសំបុត្រចូលរួមទស្សនាគ្រប់ប្រភេទ មិនថា VIP, SPECIAL, Premium និង Standard លក់ដាច់ដូចព្យុះ អស់គ្មានសល់ក្នុងពេលមិនដល់កន្លះម៉ោងផង ដែលនេះជាកំណត់ត្រាមិនធ្លាប់មានសម្រាប់មហាព្រឹត្តិការណ៍ប្រគំតន្ត្រីលំដាប់ពិភពលោកដែលរៀបចំដោយក្រុមហ៊ុន GANZBERG។
កុំឱ្យខកខានមហាព្រឹត្តិណ៍ដ៏អស្ចារ្យនេះឱ្យសោះណ៎ា! ត្រៀមជួបជាមួយ Oppa TAEYANG នៅកោះពេជ្រ ថ្ងៃទី 29 មីនា 2025 ដ៏ខ្លីខាងមុខនេះ!
ឧបត្ថម្ភគាំទ្រជាពិសេសផ្ដាច់មុខដោយ Ganzberg ផឹកស្រួល ស្រួលផឹក ផឹក Ganzberg និងសហការឧបត្ថម្ភដោយ ភេសជ្ជៈ Boostrong ភេសជ្ជៈ iDOL និង ទឹកផ្លែឈើ Freshy។
Brought to you by GANZBERG
#GANZBERG #SuperIdol2025BeyondTheBest #Concert #GANZBERGXTAEYANG #TAEYANG #KPOP

Zhao Lusi ជាតារាស្រីដែលមានតម្លៃពាណិជ្ជកម្មខ្ពស់បំផុតក្នុងវិស័យសិល្បៈចិន

0

តារាសម្តែង Zhao Lusi ត្រូវបានគេទទួលស្គាល់ថាជាតារាស្រីដែលមានតម្លៃពាណិជ្ជកម្មខ្ពស់បំផុតក្នុងវិស័យកម្សាន្តនៅប្រទេសចិនលើសតារាស្រីរៀមច្បងមួយចំនួន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjQmjB5bVHQaldROX2YEw2NGWQQCMag3ZdaAroOyYjcvvM4Jm8fczHzjddfZ-OOzcdr81xmdYmrR8Suw5Il6BJPO7Jhp2iUjxCopmZa_W_W64mNpmgGyp0lnCSqVW845xyRNS5H2YV0103kwr2CSibDzXtQDpIcUtjJwtPAXQpivur0Ms-N5rUCG16QlpAz/s1360/image_2025-02-13_10-01-14.png
ផ្អែកលើការស្ទង់មតិពីប្រព័ន្ធផ្សព្វផ្សាយចិន 163 ដែលពឹងផ្អែកលើការបោះឆ្នោតរបស់អ្នកប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គម តារាសម្តែង Zhao Lusi ឡើងដល់កំពូលគឺមិននឹកស្មានដល់។ នាងបានវ៉ាដាច់តារាស្រីជាច្រើនដោយទទួលបានតំណែងកំពូលតាមរយៈកិច្ចសន្យាផ្សាយពាណិជ្ជកម្មដ៏សម្បូរបែប ការគាំទ្រម៉ាកយីហោ និងតួនាទីជាអ្នកនាំពាក្យ។ម៉ាកល្បី ៗ ដែលនាងតំណាងរួមមាន Versace, Bulgari និង Guerlain ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjXqrPVL2HRhyphenhypheniYXwNH5QSzNq1gUUX4knF0tJNPHjX81oenZJFYrXFn-bbTc3rcnFMsUvEApAQVeTBd08QODu1784IokhhZ5Sgtvl_NQQHq7WlMsdmVvxdNNp3pxhxgWnoqJutMO_YJbrCUQLZs5zQgqA6qOtFqXdP6QRAQzUxikk20pYtsIyoWFLx4pmnT/s1440/image_2025-02-13_10-14-42.png
រប្រព័ន្ធផ្សព្វផ្សាយចិនពណ៌នាថា Zhao Lusi មានរូបរាងស្រស់ស្អាត នៅអាយុ ២៧ ឆ្នាំ រូបនាងទទួលបានការបានចាប់អារម្មណ៍តាមរយៈការសម្ដែងក្នុងរឿង «The Romance of Tiger and Rose» «Dating in the Kitchen» និង «Love Like the Galaxy»។ ជាមួយនឹងភាពល្បីល្បាញរបស់នាង Zhao Lusi បានទាក់ទាញភាពជាដៃគូម៉ាកកាន់តែច្រើន។ នៅឆ្នាំ ២០២៤ នាងបានទទួលកិច្ចសន្យាជាង ២០ ជាមួយនឹងម៉ាកផ្សេងៗ ដែលនាំមុខទាំងបរិមាណ និងគុណភាព ខណៈតារាស្រី Yang Mi ជាប់ចំណាត់ថ្នាក់លេខ ២ ។ ចំណែកឯក្នុងបញ្ជីបន្តដោយ Dilraba Dilmurat, Liu Shishi, Liu Yifei, Yang Zi, Guan Xiaotong, Zhao Liying, Bai Lu និង Esther Yu ក្នុងចំណាត់ថ្នាក់ជាបន្តបន្ទាប់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjiCJ9HXhshxacU_FaXs3A1rP6fnRAysmZseB-xLJqPcUr80T1NcPmLP-LYIqb-jrSnFEYV85pUY_GccndTsRqMchHlJFJhK5RoHOUo7U3wUODy0B8PyEh_ADoApUxXJItwwUAXSA1qUFg9JsUMRxV4gyKqQEfYjmEiKlnCZ2A7uC4p9vSnOMiAtE34V3bj/s1631/image_2025-02-13_10-14-45.png

ទោះបីជា Zhao Lusi ជាប់កុងត្រាច្រើនក៏ដោយ ក៏អ្នករិះគន់ខ្លះប្រកែកថានាងមិនទាន់ទទួលបានចំណាត់ថ្នាក់កំពូលនៅឡើយ ដោយបានចង្អុលបង្ហាញពីការខ្វះខាតរបស់នាងក្នុងការផ្សាយពាណិជ្ជកម្មក្នុងវិស័យទូរស័ព្ទ និងរថយន្តដែលគួរឱ្យគោរព ដែលឆ្លុះបញ្ចាំងពីឋានៈ និងឥទ្ធិពលរបស់តារាស្រីរូបនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh4s9lKnMWdGlDtW4qaKlRhdF77T8GGgco4WKDxLAnF9Tgb5xAZH4uvY4GzjsN8Y-kqvW8fvcT8AsRINOeQnD50IVXkIBEzebF42FfnfRcT6i7ts5yDVSdnbN2fGwZRaCrHcFckVSruyumJyITFAsQmnjG8PAygajdvj9vde5u0omU7gfqiXuZq_ycs1DTi/s1440/image_2025-02-13_10-14-47.png

ដ្បិតថាជាតារាស្រីលេចធ្លោម្នាក់នៅប្រទេសចិនក្តី ប៉ុន្តែ Zhao Lusi តែងតែមានរឿងចម្រូងចម្រាសលើប្រព័ន្ធអនឡាញ ខណៈតារាស្រីរូបនេះក៏រងនូវសម្ពាធផ្លូវចិត្តរហូតមានជំងឺធ្លាក់ទឹកចិត្តជាប់ខ្លួន៕

មេដឹកនាំអ៊ុយក្រែនពុំទទួលយកកិច្ចព្រមព្រៀងសន្តិភាពណាមួយដែលអ៊ុយក្រែនពុំបានចូលរួម

0

ប្រទេសអ៊ុយក្រែន ៖ កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ សារព័ត៌មានបរទេសរាយការណ៍ថា ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy នឹងពុំទទួលយកកិច្ចព្រមព្រៀងសន្តិភាពណាមួយដែលអ៊ុយក្រែនពុំបានចូលរួមចរចាទេ ។ រីឯមន្ត្រីសហភាពអឺរ៉ុបឱ្យដឹងថា មេដឹកនាំអាមេរិក និងរុស្ស៊ី ពុំគួរធ្វើកិច្ចព្រមព្រៀងនៅពីក្រោយខ្នងអ៊ុយក្រែន និងសហភាពអឺរ៉ុប ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhppBoHhax9bJXGnLIwqKkzkmKFuBBARl-sQYrIkmCZiDKeqvn9EBiJGf_GIphWqDb394bRz0RTe4_kUoNiR1P9zzIZlUGam5hM3YHrKlpEseWFe2qj7P9svRo6n4ROZWcHSSRiHpfkwbNERbubASXRa8oyn8l5hQWmfaUokMMZIiMc6UccImToGBkPlJYP/s1280/image_2025-02-14_10-34-53%20(2).png

ប្រធានាធិបតីអ៊ុយក្រែន លោក Zelenskyy បាននិយាយកាលពីថ្ងៃទី១៣ ខែកុម្ភៈ ក្នុងពេលលោកធ្វើដំណើរទៅពិនិត្យមើលរោងចក្រថាមពលនុយក្លេអ៊ែរនៅភាគខាងលិចប្រទេសថា អ៊ុយក្រែននឹងពុំទទួលស្គាល់កិច្ចព្រមព្រៀងសន្តិភាពធ្វើឡើងរវាងអាមេរិក និងរុស្ស៊ី ដែលទីក្រុងកៀវ ពុំបានចូលរួម ។ លោកថា ៖ «ក្នុងនាមជាប្រទេសឯករាជ្យ យើងពុំអាចទទួលស្គាល់កិច្ចព្រមព្រៀងណាមួយដែលយើងពុំបានចូលរួមឡើយ ។ ខ្ញុំសូមនិយាយយ៉ាងច្បាស់លាស់ចំពោះរឿងនេះ គឺខ្ញុំពុំទទួលស្គាល់ការចរចាទ្វេភាគីដែលពាក់ព័ន្ធនឹងបញ្ហាអ៊ុយក្រែន» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgKW74WVfhWo_73sOvdaeFyaTHJbX4xa1vh4WcnprT5fiiwfNG7XVmyTcMzV40FijHyb4nfrXq9djfyJTxU4_AIgTaX42oIutvwv5fjLf-pAajBjWDF-bypaB4wmTzgKzx9dtc9fs2-Ea4J-Y7vwYKmpYVQexfGT0yovREBU7NbZeSGwBgu_OMCsSBBx3jM/s3000/image_2025-02-14_10-35-28.png

លោក Zelenskyy បាននិយាយបែបនេះរយៈពេល១ថ្ងៃ ក្រោយពីប្រធានាធិបតីអាមេរិក លោក Donald Trump បានជជែកតាមទូរស័ព្ទជាមួយមេដឹកនាំរុស្ស៊ី លោក Vladimir Putin ។ បន្ទាប់មក លោក Trump ក៏សរសេរក្នុងបណ្តាញសង្គម Truth Social ថា ការចរចាបញ្ចប់សង្គ្រាមនៅប្រទេសអ៊ុយក្រែន នឹងធ្វើឡើងនាពេលឆាប់ៗ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgF4btEOEsY1KFu-ndtGCehYZAh2ad6U_oj-S4bIIOMgQ1KiSj-2BntqaGy_FBFyCoeavbsCKV9fTJYSz4cYBQwwXDtp2JICnRtd_YVYUqH27dfP4ZnOxEoxijeaFEorg8la40vubSGx22WMJqqU1n1BPRN5sBte9KVuTCWHtBwV_vuc4C-8bPMwIcgCoSy/s1480/image_2025-02-14_10-34-53.png
ដោយឡែក លោកស្រី Kaja Kallas ប្រធាននាយកដ្ឋានគោលនយោបាយការបរទេសរបស់សហភាពអឺរ៉ុបបានប្រកាសថា សហភាពអឺរ៉ុបនឹងគាំទ្រអ៊ុយក្រែន បើអ៊ុយក្រែនបដិសេធកិច្ចព្រមព្រៀងសន្តិភាពដែលខ្លួនពុំបានចូលរួម ។ ការធ្វើកិច្ចព្រមព្រៀងណាមួយដើម្បីបញ្ចប់សង្គ្រាមនៅអ៊ុយក្រែនយ៉ាងឆាប់រហ័សនោះ គឺជាកិច្ចព្រមព្រៀងកខ្វក់ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEglpQUPr4Otf2nvMHsradthx62kLqkz3-W8iuYZIAhIfPQFZzjcX_1ssNrb7rOD03mCtcFdSzngMIM0mMRli8lIyJE3yOn2vKqfSJ_5BW57LqGtGgYhONmsdN1mhgdGA0pJ_Ib-NCXzep5FLvOaZbTu8TT0qIlfAiDnbI3mvvqI2QX0lpldjQHUED7v9sV7/s1080/image_2025-02-14_10-35-30%20(2).png
លោកស្រីបន្តថា សហភាពអឺរ៉ុប និងអ៊ុយក្រែន ត្រូវតែចូលរួមក្នុងការចរចាកិច្ចព្រមព្រៀងសន្តិភាព បើចង់ឱ្យកិច្ចព្រមព្រៀងនេះទទួលបានលទ្ធផលល្អ ។ មេដឹកនាំអាមេរិក និងរុស្ស៊ី ពុំគួរចរចាបញ្ចប់សង្គ្រាមនៅពីក្រោយខ្នងអ៊ុយក្រែន និងសហភាពអឺរ៉ុបទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjPLokgZGNyWHi5tPXaSEcYoOC33ZeAX7t59xiLLRuMmS8S8zEW1EahX6mIhyphenhyphenCoh8_nOETcSQH-LwvjjW58E1pxTUA3I6mBOP4CKJQu0IK5XIeK2f6F4Qy-yG3fbH42rCFXVjR5eZjnfIiVtKjRph_sBeM6tgJcPppZupAQar1IJu60fctcJGvVRXHKZ33L/s1480/image_2025-02-14_10-35-30.png

បច្ចុប្បន្ន រុស្ស៊ីបានកាន់កាប់ទឹកដីអ៊ុយក្រែន ប្រមាណ១ផ្នែក ក្នុងចំណោម៥ផ្នែក ហើយរុស្ស៊ីអំពាវនាវឱ្យរដ្ឋាភិបាលទីក្រុងកៀវ យល់ព្រមប្រគល់ទឹកដីបន្ថែមទៀតឱ្យខ្លួនច ។ រីឯអ៊ុយក្រែនស្នើឱ្យរុស្ស៊ីដកកម្លាំងទ័ពចេញពីទឹកដីអ៊ុយក្រែនដែលរុស្ស៊ីកាន់កាប់ ហើយអ៊ុយក្រែនត្រូវតែក្លាយជាសមាជិកអង្គការណាតូ ដើម្បីការពារកុំឱ្យរដ្ឋាភិបាលទីក្រុងមូស្គូ វាយលុកអ៊ុយក្រែន ៕