Home ព័ត៌មានអន្តរជាតិ Atlantis The Royal ជាសណ្ឋាគារធ្វើពីមាសដ៏អស្ចារ្យបំផុតនៅទីក្រុងឌូបៃ

Atlantis The Royal ជាសណ្ឋាគារធ្វើពីមាសដ៏អស្ចារ្យបំផុតនៅទីក្រុងឌូបៃ

52
0

Atlantis The Royal គឺជាសណ្ឋាគារលំដាប់ជាន់ខ្ពស់ដ៏ល្អប្រណីតនៅមជ្ឈិមបូព៌ា ដែលសម្ភារៈនៅទីនោះដូចជា ក្រាស់សិតសក់ ច្រាសដុសធ្មេញ ឡាម និងរបស់របរផ្សេងទៀតសុទ្ធតែស្រោបដោយមាសទាំងអស់។
សណ្ឋាគារនេះបានបើកដំណើរការដំបូងនៅឆ្នាំ ២០២៣ បើគិតមកដល់បច្ចុប្បន្នគឺមានរយៈពេលពីរឆ្នាំហើយ។ យោងតាម CNN សព្វថ្ងៃសណ្ឋាគារនេះគឺស្ថិតក្នុងបញ្ជីសណ្ឋាគារល្អបំផុតទាំង ៥០ របស់ពិភពលោក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgINqeAlsf_QT8z8Scs5z_nEUe3AiD1Zvq7nBMVfX2vf4PPeldQbfuEnoZSLKHWXfxPDv_xjuzjXFkEzNa5QyDLTgWjKDogpDALOG1EBdsrsBqtkLCASbOAqzhvQ7RUm6gi9BSM7DpGEA42tNR2VLOP_5rXFXdN27Zm2pfbnnSZwqi1vRE-NFxqwYu8aNU/s2000/17._atlantistheroyal-poolampbeach-cloud22infinitypoolaerial.jpg

សណ្ឋាគារ Atlantis The Royal មានគ្រឿងបរិក្ខារដែលស្រោបដោយមាសក្នុងបន្ទប់ចំនួន ៧៥៩ និងមានបន្ទប់ស្ប៉ាដ៏ធំមួយទំហំ ៣,០០០ ម៉ែត្រការ៉េ ផ្តល់ជូននូវការតុបតែងមុខមាស និងការម៉ាស្សាមាសជាមួយនឹងថ្មភ្នំភ្លើងដែលជ្រលក់ពណ៌មាស និងប្រេងក្រអូបដែលធ្វើពីមាស ដើម្បីព្យាបាលភ្ញៀវ។ លើសពីនេះសណ្ឋាគារក៏មានអាងហែលទឹកចំនួន ៩០ ដែលផ្តល់ឱ្យអ្នកទស្សនានូវទិដ្ឋភាពដ៏ធំទូលាយនៃតំបន់ Palm Island ដ៏ល្បីល្បាញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEis9EpqkuDYBLRuauW2q_3nTuUTiKV1dIbpitGxi9Sbteol3bvky79v-xJwDKU5VMUiYG7wwhJzlsDuLy2_7Rj6OYxuhOBDYaNGjeYEWt8n43a0VQNmbPf8iB7xG2CBr3-3Xr9O4QjajjeaJ_DXQkrG36TpnWBfvduEPU_HrrMl_q8q9HjU6TfLFdmyg7Y/s1800/1920_cloud22-poolloungers.jpg

នៅជាន់ទី ២២ ក៏ជាអាផាតមិន VIP ដែលធ្លាប់ជួលដោយកំពូលតារាម៉ូដែល Kendall Jenner ដើម្បីរៀបចំពិធីជប់លៀងសម្ពោធម៉ាកយីហោផ្ទាល់ខ្លួនរបស់នាង ជាមួយនឹងអាងហែលទឹកដ៏ប្រណីត កន្លែងអង្គុយពីរ និងអាងងូតទឹកក្រោមកញ្ចក់។ នៅក្នុងវីឡា និងបន្ទប់ស្ទីលដ៏ល្បីរបស់រមណីយដ្ឋាន ភ្ញៀវក៏អាចរីករាយជាមួយអាងហែលទឹករាបស្មើឯកជនរហូតដល់ជាន់ទី ៤៣ ផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgLLwFZx3V2V7KhSghEe_obRqex0TUYaiYfrX__ZEvZIIvhZONhkzRjG8bk_onqAAtJIM6k50LISBrc8RgLNg5EAqU4i8DCZu-bTa-3QU_2Fa2KCrQhrCfj932KnZc4-_wO-9-qW-MsvFF1jQM-HkmvWC5SZuTBs9Wrm9Ps7GfFonARMIMaiNPlKjXXr1s/s4410/240422121042-14-atlantis-royal-dubai.jpg

អ្នកតំណាងសណ្ឋាគារបាននិយាយថា រមណីយដ្ឋានភាគច្រើនតែងតែត្រូវបានសាងសង់ដោយផ្ដេក ខណៈដែល Atlantis ត្រូវបានសាងសង់បញ្ឈរ ដោយបង្កើតនូវលក្ខណៈពិសេសមួយ ដែលភ្ញៀវទេសចរអាចរីករាយនឹងទិដ្ឋភាពដ៏ធំទូលាយនៃកោះ Co និងផ្ទៃមេឃនៃកោះឌូបៃ។ ទន្ទឹមនឹងនេះសណ្ឋាគារក៏មានអាងចិញ្ចឹមត្រីបញ្ឈរពីជាន់ទៅពិដានចំនួន ៣ ដែលពោរពេញទៅដោយជីវិតសត្វសមុទ្រចំនួន ៧,២០០ ប្រភេទ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgXh35Qn8Zz8nvZsvMPFUF8ramwZC_QbSGv14TIf-sghsq3ogVQUPI2C2amvwN-5cMUpLtkD7BzAzAnxs_W_TaoPs3qBNxue1D_Buylp2O5e6LAFNMHiumXuPLZUtKCdrKHUUwQI0wXYke-k25eSQMrmreNbBMW8Krzy6C4SzISP7EPdxUkPBmXhvpeHZg/s1200/atlantis-the-royal-bookings.jpg

អ្វីដែលកាន់តែពិសេសនោះភ្ញៀវក៏នឹងទទួលបានការដឹកជញ្ជូនតាមអាកាសយានដ្ឋានដោយឥតគិតថ្លៃ ហើយផលិតផលពីម៉ាក Graff និង Valentino ក៏នឹងត្រូវបាននាំយកមកក្នុងបន្ទប់សម្រាប់ភ្ញៀវដើម្បីទទួលបានបទពិសោធន៍ទិញទំនិញឯកជនផងដែរ។ មេចុងភៅល្បីឈ្មោះមកពីភោជនីយដ្ឋានរបស់សណ្ឋាគារនឹងធ្វើម្ហូបសម្រាប់ភ្ញៀវនៅក្នុងផ្ទះបាយឯកជន ដោយមានសេវាកម្មមេចុងភៅ និងអ្នកក្រឡុកស្រាតែងតែត្រៀមខ្លួនធ្វើតាមរាល់សំណើរបស់ភ្ញៀវ ២៤/៧ ទៀតផង៕