Home ព័ត៌មានអន្តរជាតិ តើហេតុអ្វីបានជាថៃនៅរក្សាភាពស្ងៀមស្ងាត់? បើទោះជាមីយ៉ាន់ម៉ាបានទម្លាក់គ្រា.ប់បែកចូលដីថៃជាថ្មីក៏ដោយ

តើហេតុអ្វីបានជាថៃនៅរក្សាភាពស្ងៀមស្ងាត់? បើទោះជាមីយ៉ាន់ម៉ាបានទម្លាក់គ្រា.ប់បែកចូលដីថៃជាថ្មីក៏ដោយ

52
0

ការទម្លាក់គ្រា.ប់បែកចូលដីថៃពីសំណាក់កងទ័ពអាកាសមីយ៉ាន់ម៉ាបានកើតឡើងជាបន្តបន្ទាប់ ហើយក្រុមទាហានឈុតខ្មៅថៃមិនអាចហាមឃាត់ ឬថ្កោលទោសឡើយ គឺបានត្រឹមតែជម្លៀសពលរដ្ឋថៃទៅកាន់កន្លែងសុវត្ថិភាព ។ កាលពីវេលាម៉ោង១១ព្រឹក ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦ កងទ័ពអាកាសមីយ៉ាន់ម៉ាបានទម្លាក់គ្រា.ប់បែកជាច្រើនគ្រាប់លើមន្ទីរពេទ្យរបស់កងទ័ពសម្ព័ន្ធជាតិការ៉ែន (KNU) និងបណ្តាលឱ្យគ្រា.ប់បែក១គ្រាប់ធ្លាក់ចូលដីថៃ បង្កឱ្យពលរដ្ឋថៃភ័យរត់គេចពីសេចក្តីស្លា.ប់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgQDMJKMCdF5ur9DgdgMnA_zn0d9S_gUAagkrpeoUy1g9_2401MasAbMDnZXphHUOErD5d0JFvG_3rS4Tf_7fztYqmDlRYjRU5MzKBRhQK68dGUpjYYtARtl_tEXh24mgCB6BVS33IXAydEHOi44yG2ZpOt0CuIIMdrNZxxEATO8hGm3knJZP5DIW0dViwL/s1280/photo_2026-04-20_15-32-24.jpg

នាវេលាម៉ោង១១ព្រឹក ថ្ងៃទី២០ ខែមេសា កងទ័ពអាកាសមីយ៉ាន់ម៉ាបានប្រើប្រាស់យន្តហោះចម្បាំង Yak-130 និង Mig-29 ទម្លាក់គ្រាប់បែកចំនួន៩គ្រាប់លើមន្ទីរពេទ្យកងទ័ពសម្ព័ន្ធជាតិការ៉ែន (KNU) និងផ្ទះក្រុមការ៉ែននៅស្រុកប៊ឺសុ ខេត្តផាពូន រដ្ឋការ៉ែន ដែលឆ្ងាយពីព្រំដែនមីយ៉ាន់ម៉ា-ថៃប្រមាណ៥០០ម៉ែត្រ និងនៅទល់មុខស្រុកសបមេ ខេត្តមេហុងស៊ន ប្រទេសថៃ ។ គ្រាប់បែក១គ្រាប់ធ្លាក់ចូលដីថៃក្នុងភូមិមេសាមសែប បណ្តាលឱ្យពលរដ្ឋរត់គេចខ្លួនដោយការភ័យស្លន់ស្លោ បន្ទាប់មក ក្រុមទាហានឈុតខ្មៅថៃប្រចាំការនៅព្រំដែន និងអាជ្ញាធរ ក៏ជម្លៀសពលរដ្ឋភ្លាមៗដើម្បីសុវត្ថិភាព ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEie60cUftVAebbZPO-aksnTf9VJx3JGXAREaFcpgI7ave65F7-gsfvg-HFQv3lI_c9vlS-CmCfpN7475cH7dUqlizX4tFzRWwdhUpXMh42MJQGqiAjgh3LCJX9esIdve9GwCFlOQxtXbxkxyKx62a3VoPE-7gEi2LasS9D0J2gBoezT65ajAOoUnMbVPqrN/s1280/photo_2026-04-20_15-32-24%20(2).jpg
ពលរដ្ឋថៃរស់នៅក្បែរព្រំដែនមីយ៉ាន់ម៉ា ភ័យខ្លាចព្រោះមិនដឹងថា តើកងទ័ពអាកាសមីយ៉ាន់ម៉ានឹងទម្លាក់គ្រាប់បែកលើក្រុមការ៉ែនម្តងទៀតពេលណា ហើយមិនដឹងថា តើគ្រាប់បែកនឹងធ្លាក់ចូលដីថៃទៀតឬអត់ ពួកគេថា កងទ័ពអាកាសមីយ៉ាន់ម៉ាអាចនឹងទម្លាក់គ្រាប់បែកចូលដីថៃទៀតនាថ្ងៃអនាគត ។

រដ្ឋាភិបាលថៃមិនទាន់ថ្កោលទោសការវាយប្រហាររបស់កងទ័ពអាកាសមីយ៉ាន់ម៉ាទេ បើទោះជាមានគ្រាប់បែក១គ្រាប់ធ្លាក់ចូលដីថៃក្តី ខណៈក្រុមទាហានឈុតខ្មៅថៃបានត្រឹមតែជម្លៀសពលរដ្ឋចេញ ហើយហេតុការណ៍វាយប្រហារតាមផ្លូវអាកាសនេះមិនមែនទើបតែកើតឡើងទេ ។ កន្លងមក មានហេតុការណ៍កងទ័ពអាកាសមីយ៉ាន់ម៉ាវាយប្រហារតាមអាកាសនៅក្បែរព្រំដែនជាប់ថៃ ដែលធ្វើឱ្យអាជ្ញាធរថៃសំណូមពរមកកាន់រដ្ឋាភិបាលឱ្យប្រញាប់ចរចាជាមួយមីយ៉ាន់ម៉ា និងបង្កើតតំបន់សុវត្ថិភាពសម្រាប់ពលរដ្ឋរស់នៅក្បែរព្រំដែន ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgpUxeE-bfm4AJsl72E0bE8J52WFWTs0WUS64fw52SmwIl5PKyH2FekLhxJDWTrdd4p27sQH5iCJR9b74oZJrRZvWHJVVQXwtYmuRcdfvKIfhYVZM4YCsuhydTGVQNC7DPIaMUs2i5VGsS54BshaCmNZLs8nWwGam8BGHVLlPn3EdUFoivtP9D_Sgduqg8P/s1280/photo_2026-04-20_15-32-23.jpg

តាមការចុះផ្សាយរបស់សារព័ត៌មានថៃ គឺកន្លងមក មានការប្រយុទ្ធគ្នាយ៉ាងខ្លាំងនៅប្រទេសមីយ៉ាន់ម៉ា ហើយកងទ័ពអាកាសមីយ៉ាន់ម៉ាបានបើកយន្តហោះចម្បាំងទម្លាក់គ្រាប់បែកមកលើទីលំនៅរបស់ក្រុមសម្ព័ន្ធជាតិការ៉ែន (KNU) ដែលស្ថិតនៅទល់មុខឃុំមេយួម ស្រុកមេសារៀង ខេត្តមេហុងស៊ន បណ្តាលឱ្យក្រុមការ៉ែនរងរបួសដោយសារគ្រាប់បែកផ្ទុះ ហើយបញ្ជូនមកព្យាបាលនៅមន្ទីរពេទ្យស្រុកសបមេ ខេត្តមេហុងស៊ន ។

គួរបញ្ជាក់ថា កាលពីថ្ងៃទី១១ ខែមេសា កងទ័ពមីយ៉ាន់ម៉ាបានបើកយន្តហោះចម្បាំងទម្លាក់គ្រាប់បែក២គ្រាប់លើមន្ទីរពេទ្យក្រុមការ៉ែននៅក្បែរព្រំដែនមីយ៉ាន់ម៉ា-ថៃ នៅទល់មុខស្រុកសបមេ ខេត្តមេហុងស៊ន ដែលណ្តាលឱ្យខូចខាតមន្ទីរពេទ្យក្រុមការ៉ែន និងគ្រាប់បែកខ្លះធ្លាក់ខុសគោលដៅ ។ ពេលនោះ អាជ្ញាធរស្រុកសបមេ ខេត្តមេហុងស៊ន ជំរុញឱ្យរដ្ឋាភិបាលថៃថ្កោលទោសកងទ័ពអាកាសមីយ៉ាន់ម៉ាដែលទម្លាក់គ្រាប់បែកលើមន្ទីរពេទ្យក្បែរព្រំដែនថៃ ពីព្រោះគ្មានប្រទេសណាធ្វើបែបនេះទេ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjzzUaf_AJilfNKRgZMNF3ng7PirJQiqnf7_Fai4nXwMHoRKYGx86Fo6WLbAmkz-Z1_oXw14F9xm-umB7zOkbWTVUcOl-NDMBYJwXV14mG0PZRp7y3ZyPL9wEcJ3wAVHaOzUP7lAxfuSryOc02XR-9AfNaO3sutm4lG2X2pNsxJJZt33nDdUL2yeHNxMG36/s1280/photo_2026-04-20_15-32-23%20(3).jpg
អាជ្ញាធរស្រុកសបមេ បានបង្ហាញក្តីបារម្ភពីគ្រាប់បែកបន្តធ្លាក់ចូលដីថៃ ពីព្រោះទីតាំងដែលទម្លាក់គ្រាប់បែកស្ថិតនៅក្បែរព្រំដែន ដោយអាជ្ញាធរថៃសំណូមពរឱ្យរដ្ឋាភិបាលរបស់ខ្លួនដាស់តឿនទៅកងទ័ពអាកាសមីយ៉ាន់ម៉ាឱ្យបញ្ឈប់សកម្មភាពនេះ ពីព្រោះគ្មានប្រទេសណាមួយទម្លាក់គ្រាប់បែកលើមន្ទីរពេទ្យ ទីប្រជុំជន វត្តអារ៉ាម និងសាលារៀនទេ ប៉ុន្តែកងទ័ពអាកាសមីយ៉ាន់ម៉ាទម្លាក់គ្រាប់បែកពាសពេញទាំងអស់ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiBz0ky_muyJvhgFrzuOW6XGpZSMWx6mPtvtYitFfD_o0Jfo2ara2Ng6p2GbFowJt_9jYbs0M2NNcaNYOzUNDZeB2SSJEDdd1yEDHpJwtqj53XOemJL_86BL20FE4lz625YvH25jofxHeIHXJrVrU6g7HkVOCnNnc3tl5ZvxYoD-ANvLtq4bN_13mP0ZVoL/s960/photo_2026-04-20_15-32-23%20(2).jpg