កីឡាករ លន បញ្ញា និង ធន់ ក្របី ថាមិនឱ្យគូប្រកួតរបស់ខ្លួនរួចផុតពីទឹកទី២នោះទេ ជួបគ្នាលើសង្វៀន វី-អាកទីវគុនខ្មែរ សប្តាហ៍នេះ!
រំលងភ្នែកមិនបាននោះទេ សម្រាប់គូប្រកួតសប្តាហ៍នេះ សង្វៀន វី-អាកទីវ គុនខ្មែរ លេងមួយទំហឹងហើយ សូមបង្ហាញនូវវត្តមានតោរោមមាស លន បញ្ញា គ្រហឹមស្រែកឃ្លានជ័យជម្នះ ចង់ឈ្នះគូប្រកួតដែលមកពីប្រទេសប្រេស៊ីល កាយ គី នេះជាគូប្រកួតមួយដែលទស្សនិកមិនអាចទៅណាឆ្ងាយពីសង្វៀនមួយនេះ។ សម្រាប់កីឡាករ ធន់ ក្របី ក៏មិនបន្ធូដៃដល់កីឡាករមកពីប្រទេសម៉ារ៉ុក សាការីយ៉ា រ៉ូអ៊ីហ្គា តេ គឺត្រូវការឈ្នះដូចគ្នា។
មិនត្រឹមតែគូ លន បញ្ញា និង ធន់ ក្របី នោះទេ យើងនូវមានគូពិសេសជាច្រើនទៀតត្រៀមជួបគ្នា កីឡាករម្នាក់ៗកំពុងតែសម្លឹងទៅរកភាពជោគជ័យរបស់ខ្លួន មានតែចាំអ៊ុតមើលជាមួយគ្នាថា កីឡាកររូបណាជាជើងខ្លាំងក្នុងសប្តាហ៍នេះ។
សម្រាប់គូប្រកួតសប្តាហ៍នេះមានដួចជា៖
កីឡាករ លន បញ្ញា ត្រូវប៉ះជាមួយកីឡាករមកពីប្រេស៊ីល កាយ គី
កីឡាករ ធន់ ក្របី ត្រូវជួបកីឡាករមកពីម៉ារ៉ុក សាការីយ៉ា រ៉ូអ៊ីហ្គា តេ
កីឡាករ ថេន ម៉េងហ៊ាង ត្រូវជួបកីឡាករ ធន់ ជ័យ
-គូដណ្តើមពានរង្វាន់សង្វៀន វី-អាកទីវ គុនខ្មែរ សប្តាហ៍នេះ
កីឡាករ ស៊ូនដារឹម ប្រាកាស, កីឡាករ ថេន អាទិត្យ, កីឡាករ មាស ពិត និងកីឡាករ ធន់ ចាន់រី ។
ជួបគ្នានៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៥ វេលាម៉ោង ៥:៣០នាតីល្ងាច ទីតាំងប្រកួត: អគ្គនាយកដ្ឋាន ទូរទស្សន៍ជាតិកម្ពុជា នឹងផ្សាយផ្ទាល់តាមកញ្ចក់ ទូរទស្សន៍ជាតិកម្ពុជា TVK, ផេកផ្លូវការ V-ACTIVE, ផេកផ្លូវការ Krud Energy និង Krud Kun Khmer។ គាំទ្រគុនខ្មែរ ជាមួយ វី-អាកទីវ៕





.jpg)

ភាពចម្រូងចម្រាសនេះគឺមានសារៈសំខាន់ជាពិសេសសម្រាប់ Liu Yifei ដោយសារតែសញ្ជាតិអាម៉េរិករបស់នាងដែលធ្វើឱ្យនាងមិនមានសិទ្ធិទទួលបានពានរង្វាន់ទូរទស្សន៍ធំៗផ្សេងទៀតរបស់ប្រទេសចិនដូចជា Flying Apsaras Awards និង China TV Golden Eagle Awards ជាដើម។ ពានរង្វាន់ Magnolia នៅតែជាវេទិកាសំខាន់តែមួយគត់ ដែលនាងអាចទទួលបាន ការទទួលស្គាល់ក្នុងស្រុក។.jpg)






.jpg)






.png)


.jpg)
.jpg)


