Home Blog Page 339

រដ្ឋាភិបាលថៃ ៖ «គ្មានការរុះរើបន្លាលួសដាច់ខាត គឺមានតែរាយបន្លាលួសថែមទៀតនៅខេត្តជាប់ព្រំដែនទាំង៧»

0

ប្រទេសថៃ ៖ កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥ សារព័ត៌មានថៃ The Better News រាយការណ៍ថា តាមការបញ្ជាក់របស់អ្នកនាំពាក្យរដ្ឋាភិបាលថៃ គឺគ្មានការរុះរើបន្លាលួសនៅព្រំដែនកម្ពុជា-ថៃជាដាច់ខាត ថៃមានតែរាយបន្លាលួសបន្ថែមទៀតនៅខេត្តជាប់ព្រំដែនទាំង៧ ។ រីឯព័ត៌មានផ្សាយថា រដ្ឋាភិបាលថៃបញ្ជាឱ្យរុះរើបន្លាលួសនោះ គឺជាព័ត៌មានក្លែងក្លាយចង់ឱ្យបែកបាក់ក្នុងសង្គមថៃ ដូច្នេះ អ្នកនាំពាក្យរដ្ឋាភិបាលថៃស្នើពលរដ្ឋកុំចែកចាយព័ត៌មាននេះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhoyG9s4rTUGca2Amuws1J08jLXAsrxaWdCJvELFiba9I5BMKzS5xrdcUvxrN3rEa_Ivs4JPv-Jw00YaW1N4yg9vgLuQ89h3mGls90EHYnQHbMpmx5_F2lkR6rSCvZkgaeUyvt1zcvnMVYRGPy4burwmU0jxbr3u2s0D6A3uJ1J6bYhv6fFWNI3XdBADYBG/s1280/535593105_1347323367394064_4674560607439650447_n.jpg

លោក ជិរ៉ាយុ ហួងសាប់ អ្នកនាំពាក្យរដ្ឋាភិបាលថៃ និងជាគណៈកម្មការមជ្ឈមណ្ឌលគ្រប់គ្រងស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ បាននិយាយពីករណីព័ត៌មានផ្សាយថា លោក ភូមិថាំ វីឆាយ៉ាឆៃ នាយករដ្ឋមន្ត្រីស្តីទីនឹងបញ្ជាឱ្យរុះរើបន្លាលួសនៅព្រំដែនកម្ពុជា-ថៃក្រោយកិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ (RBC) នោះ គឺជាព័ត៌មានក្លែងក្លាយ ។ រដ្ឋាភិបាលថៃគ្មានគំនិតរុះរើបន្លាលួសទេ គឺមានតែរាយបន្លាលួសបន្ថែមទៀតជាបន្តបន្ទាប់ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgvkJAnG2JGw5CK3l5aGHhmYvSNNcUnzG_ZiC44M0y9ftpkJqZwY49ISNdeSpiBOlKM2pgmGsmrND18kO57696DX78DRfmLpmn5c_IOOGI7X20ViTtJAwepPbCs0ThA4F_F-GCHB_QiAWR7ClXR29Cfo15PhqsUNzwELVNQNyrPqRKDBL4U6BX-alav1RUw/s1280/photo_2025-08-19_15-13-11.jpg
លោក ជិរ៉ាយុ និយាយថា ព័ត៌មានរុះរើបន្លាលួសនេះត្រូវបានផ្សព្វផ្សាយដោយហ្វេសប៊ុកផេកមួយចំនួនដើម្បីទទួលបានចំនួន Like និងអ្នកទស្សនា ដោយការផ្សព្វផ្សាយព័ត៌មានមិនពិតថា រដ្ឋាភិបាលថៃនឹងកោះប្រជុំក្រុមប្រឹក្សាសន្តិសុខជាតិ និងស្នើឱ្យរុះរើបន្លាលួសនៅព្រំដែនកម្ពុជា-ថៃទាំងអស់ ។ ការពិត គ្មានការរុះរើបន្លាលួសដូចការផ្សាយរបស់សារព័ត៌មានទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEghsUY8Kt8EoQtOb_HJgC7SbAe5OM7suRXiS9L4qO10c_iFDcb4UUlb_TWZ5bSEu2TZri_ZVjbAkZUbfK8n9E5Jasj4cOXvBb4ugbjeaPfZ4sULPZBQQLD06fmuBuOE1snqAMDX0RmdWAttSbj5mcWwfb6-0t0YYFr04NWIpLcC5sRGbLPJy0wGeLdrgf3_/s626/photo_2025-08-19_11-32-54.jpg

រដ្ឋាភិបាលថៃអនុវត្តតាមកិច្ចព្រមព្រៀងបទឈប់បាញ់ចាប់ពីយប់ថ្ងៃទី២៨ ខែកក្កដា ហើយថៃត្រូវតែរក្សាអធិបតេយ្យរបស់ខ្លួន ។ ដូច្នេះ ការរាយបន្លាលួសជាវិធានការចាំបាច់សម្រាប់ថៃកំណត់ព្រំដែន ហើយរដ្ឋាភិបាលថៃនឹងពុំខ្លាចការដាក់សម្ពាធពីភាគីណាទាំងអស់ ។ ប្រទេសថៃនឹងពុំរុះរើបន្លាលួសដែលពង្រាយនៅគ្រប់តំបន់ក្នុងខេត្តទាំង៧ គឺមានតែដាក់បន្ថែម ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhb4Aecywj1vvFaIiqRGc6WN7Pid-UNvUhkjqfkoRzWKn9Rh93gsq8JBMEOUI886dcDVQaj5gyycCuLzr7VkfMXOaAAiHi_QK1PDclVWyTk0BTbbh5dRhaYhsIqpMLMqqbCBNVrRqCbR-dN7XdnL_FLA9HgStgQXynL3DloBbV955fa74Ik528V-oJBDCxe/s626/photo_2025-08-19_11-32-55.jpg

ដោយឡែក មជ្ឈមណ្ឌលគ្រប់គ្រងស្ថានការណ៍ព្រំដែនកម្ពុជា-ថៃបានទទួលការជូនដំណឹងពីកម្ពុជារឿងការពន្យារពេលកិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ (RBC) ពីថ្ងៃទី២១ ខែសីហា ទៅប្រជុំនៅថ្ងៃទី២៧ ខែសីហាវិញ គឺភាគីថៃពុំជំទាស់ទេ និងយល់ព្រមពន្យារពេលកិច្ចប្រជុំ ។ នេះបើតាមការអះអាងរបស់លោក ជិរ៉ាយុ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgI5Lpry1ynHCvopIAWHvn5XnNbPPhf1cH3ahnjt1Xw6Db6y_vZUnIG-FOlIgmxaGBDMNiMjZg_kueCv4yImSyUe7Ed-jnXqntMpQKIlJMnKujOo4TwMaDJJ5N64ah1xoNQgsxeEAzrgri9rZiadDgY5kSNLXP1WnKl8UYSjLTJxBBdo7_cu3YKE7qv27O5/s1280/photo_2025-08-19_11-33-01.jpg

ពលរដ្ឋខ្មែរសំណូមពរទៅថៃ គឺរាយបន្លាលួសតែលើទឹកដីរបស់ខ្លួនទៅ សូមថៃកុំរាយបន្លាលួសឈ្លានពានរំលោភចូលទឹកដីកម្ពុជា និងព័ទ្ធយកលំនៅឋានក្នុងភូមិពលរដ្ឋខ្មែរដោយខុសច្បាប់ ។ កាលពីថ្ងៃទី១២-១៣ ខែសីហា កន្លងមក កងទ័ពថៃបានរាយបន្លាលួស និងដាក់កង់ឡានបិទផ្លូវ បិទផ្ទះពលរដ្ឋខ្មែរនៅភូមិព្រៃចាន់ ឃុំអូរ៣ជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដោយខុសច្បាប់ក្រោយប្រទេសទាំងពីរអនុវត្តបទឈប់បាញ់ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhtN3LokPorQ5ovcNZ26mQexgu6AQSVbf1j0FEgEn92jMZOnDGGQIu14Ymv-Ao-G1ae2-LCOrGj2oOPZT4EMx0cBpecRHFdMHVd9ZK51sfcqbhW7PDjiVE1-WmMeVs3PldLOyJwdTNJEvC0okUjSFBUySa-dPak1qGLuPyIFGEJRJH8Row5jE6RL2dWhOlP/s1280/photo_2025-08-19_11-33-02.jpg

ខូចមិនកែមែន រកហេតុផលបង្កើតសង្គ្រាមមិនចេះខ្មាស់ពិភពលោក! មេបញ្ជាការយោធភូមិភាគ២ថាខ្លួនពុំទុកចិត្តកម្ពុជា ថៃត្រៀមប្រយុទ្ធបើមានការប៉ះទង្គិចកើតឡើង

0

ប្រទេសថៃ ៖ តាមការផ្សព្វផ្សាយរបស់សារព័ត៌មាន Naewna News នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥ ឱ្យដឹងថា មេបញ្ជាការយោធភូមិភាគ២ លោក ប៊ុនស៊ីន ផាកក្លាង ពុំទុកចិត្តកម្ពុជា ហើយលោកថា ស្ថានការណ៍ព្រំដែនកម្ពុជា-ថៃបច្ចុប្បន្ន គឺ៥០% លើ៥០% ថៃនឹងប្រយុទ្ធបើមានការប៉ះទង្គិចកើតឡើង ។ ថៃត្រៀមខ្លួនចូលរួមកិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ (RBC) ហើយសង្ឃឹមភាគីទាំងពីរយល់ពីគ្នាទៅវិញទៅមកដោយការពិភាក្សាគ្នាប្រកាន់យកផលប្រយោជន៍ជាតិជាធំ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhPeNVDtFOFqOHiF53xNATfnCPPqSsXop-wu3zDMs10nsuCw-8YXV7H-SPHU48m9EnTZzbny7iFyyPAIxYxVJxEqqbL6rEeo3TN-Tsm8rSJHYslRjYuc5vPsZYn3rHHT8DBwexG-cQAsD08GjwCuN7Vnn1j5DMfir2tE3B-fAaV8AR3jgA7jOcd4Dzfa872/s1280/photo_2025-08-19_16-37-40.jpg

នៅថ្ងៃទី១៩ ខែសីហា នៅវិទ្យាល័យ National Defence College (NDC) លោក ប៊ុនស៊ីន ផាកក្លាង មេបញ្ជាការយោធភូមិភាគ២ បាននិយាយក្រោយពិធីផ្តល់ជំនួយដល់កងទ័ពរងរបួស រួមទាំងពង្រឹងសន្តិសុខការពារអធិបតេយ្យពីការប៉ះទង្គិចតាមព្រំដែនកម្ពុជា-ថៃថា លោកសប្បាយចិត្តដែលប្រទេសថៃបែបនេះ ពលរដ្ឋថៃពុំបោះបង់គ្នា ។ ហេតុការណ៍ជាច្រើនបានកើតឡើងនៅតាមបណ្តោយព្រំដែនប្រវែងជិត១,០០០គីឡូម៉ែត្រ ហើយកងទ័ពថៃធ្វើបានល្អ ។ យើងការពារយ៉ាងរឹងមាំគ្រប់តំបន់ ប៉ុន្តែកងទ័ពអាចរងរបួសក្នុងការប្រយុទ្ធខ្លះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgz0h2ytSu5qKHTGM4I0af6Ah5CsCx9KryA3xXUP1u9n9-qH3cOF07h0jriWxecYgnkc_IvO0P4YEF8Npiiqf_2rs3GHgznQf-DNfANVEjpX2h4LIPjbX_0nnsmNiV36Q4Zf6bDdwRo-BRyc79e0OY7etukDcO9hmJzIeFqOKCY8uLLOyhMzIf6I7XdgV_y/s1706/533956086_816865790668124_6054103847332123457_n.jpg

លោកបន្តថា ព្រះមហាក្សត្រថៃព្រួយបារម្ភពីកងទ័ពគ្រប់រូបដែលរងផលប៉ះពាល់ដោយសារការប៉ះទង្គិច ហើយព្រះមហាក្សត្រថៃបានឧបត្ថម្ភកងទ័ពរងរបួសទាំងអស់ ។ ក្រៅពីនេះ លោកនឹងយករបស់របរដែលគ្រប់គ្នាបរិច្ចាគទៅប្រគល់ឱ្យកងទ័ពនៅព្រំដែន ពេលខ្លះ ថវិការបស់កងទ័ព និងថវិការដ្ឋាភិបាលដែលប្រគល់ឱ្យកងទ័ពគ្រប់គ្រាន់ហើយ ប៉ុន្តែរបស់ខ្លះត្រូវការបន្ទាន់ និងពុំអាចទទួលបានទាន់ពេលវេលា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiy65KAPoluRPXGUT_-OANGP9A8RY5ixHqpF9loVKnqB0SIG706qb2_VxtTrBUot2j7ScVZUR1mt-MbmnNKoxmI8ySpiitAmuKu3LrkQbkVsCAMgJnlgfNi4oaMkjTkmvEm04feCRfj7teRivyljeYtiKh2IGhAuLzjDlPkDrxh-e0tCAkKnzeeB03czeM3/s960/529962734_813204907700879_2994298163560366629_n.jpg

ស្ថានការណ៍ព្រំដែនកម្ពុជា-ថៃបច្ចុប្បន្ន គឺ៥០% លើ៥០% គឺយើងពុំអាចទុកចិត្តកម្ពុជាបានទេ ។ ពេលនេះ មេបញ្ជាការបានចុះទៅសួរសុខទុក្ខកងទ័ពជាបន្តបន្ទាប់ដោយសារការបារម្ភ ហើយកងទ័ពបានត្រៀមខ្លួនប្រយុទ្ធរួចហើយបើមានហេតុការណ៍ប៉ះទង្គិចគ្នាម្តងទៀត ក៏ដូចជាការជជែកបែបមិត្តភាព ។ ដូច្នេះ សូមពលរដ្ឋទាំងអស់សប្បាយចិត្តជាមួយការបំពេញភារកិច្ចរបស់កងទ័ព ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhPi2r4x2Ca9LMn4qIhpN9h5gFNPLljfciy1L4akwqGpC9x2ll-yimzxwDQ5BSPpV6Q6_Pgza6ne_58tya6M_AYsRu5sKakWJnUI3_2RlIU7TAR8ao1M2hYr30SLUNRazQknt_kDvLmD9d-6T_6ifD5QouMvM9M9rO4tDt8d8OU0rrFd8rm4O56XUP0P99G/s1477/530401663_813834067637963_8876288864144871245_n.jpg

លោកសង្ឃឹមថា ស្ថានការណ៍ជម្លោះនឹងបញ្ចប់យ៉ាងឆាប់រហ័ស ហើយនៅចុងខែសីហានេះ លោកនឹងចូលរួមកិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ (RBC) ជាមួយកម្ពុជាដើម្បីយល់ពីគ្នា ។ បន្ទាប់មក ភាគីទាំងពីរនឹងចូលរួមប្រជុំគណៈកម្មាធិការកិច្ចការព្រំដែនទូទៅ (GBC) ម្តងទៀត ហើយលោកសង្ឃឹមថា ការជជែកនឹងផ្អែកលើផលប្រយោជន៍ជាតិជាធំ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgwfWmjvI3jlD6wcHnYKsYxb7uWhsapGGyAtaP7aFZoFFDxHz33xOpGQAL5Xk_Wz6OooV3nr-pC3BGKi8-rx4nz-nbM_PgpqEfS6mwvlw3Fh7F_fLL5p443u3ewdnu1hEuKYd6sV5Ov9_bGcHJ__fsSmJ2Jyty6kP8j-KsDxkZgJyp3fkRx8oNZVyXC-FGh/s768/532185347_814647207556649_5406960367880274150_n.jpg

ចំណែកកម្ពុជាស្នើឱ្យភាគីថៃគោរពបទឈប់បាញ់តាមការសន្យារបស់ខ្លួន និងបញ្ឈប់សកម្មភាពឈ្លានពានរំលោភលើទឹកដីកម្ពុជាជាបន្ទាន់ ពីព្រោះកម្ពុជា និងថៃ សុទ្ធតែជាសមាជិកអាស៊ានដូចគ្នា ។ ប្រទេសនានាលើពិភពលោក កំពុងសង្កេតមើលសកម្មភាពរបស់ថៃ ជាពិសេស មហាអំណាចអាមេរិក បើថៃអនុវត្តខុសបទឈប់បាញ់ តើថៃនឹងដោះសាជាមួយអាមេរិកដូចម្តេច?

មើលៗផង! អ្នកស្ថិតក្នុងស្ថានភាពទាំងនេះមិនគួរទទួលទាន Collagen ឡើយ ជៀសវាងប៉ះពាល់សុខភាពកាន់តែធ្ងន់ធ្ងរ

0

ខូឡាជេន គឺជាប្រូតេអ៊ីនមួយប្រភេទដែលរាងកាយរបស់យើងផលិតដោយខ្លួនឯង ដែលជួយថែរក្សាស្បែក សក់ ឆ្អឹង និងសន្លាក់ឱ្យមានសុខភាពល្អ។ យ៉ាងណាមិញ ពេលអាយុកាន់តែច្រើន ខូឡាជេនក៏ក្សត់ទៅតាមហ្នឹងដែរ ទើបនារីៗ មួយចំនួនងាកទៅរកការបំពេញវា ជាពិសេសតាមរយៈអាហារបំប៉នផ្សេងៗ ។ ទោះយ៉ាងណាក៏ដោយ ក្រុមមនុស្សមួយចំនួនខាងក្រោមនេះ មិនសាកសមក្នុងការទទួលទានអាហារបំប៉ន collagen ឡើយ ព្រោះអាចបង្កគ្រោះថ្នាក់ដល់រាងកាយច្រើនជាងអត្ថប្រយោជន៍។ ដូច្នេះតើមនុស្សប្រភេទណាខ្លះដែលមិនគួរទទួលបាន collagen?https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiGeo_pea7cVJ17CUn-coeHlbE9ZI9jFPbo1fnqYaFBBswrt69Fd4KX5qyz02wXbI-KKOOpCFJ1QakfreTn0fKPUzcmO7PLopJ3KV8WrwYKa6E04qVZFxbR_HFFqIpD8u4PN3mP1jsVbrdvHZJcKYNbadkVSWryLJ6j8Aw-3CSCV5yAgcr1g3f0pxNBf3Dl/s615/image_2025-08-18_13-50-17%20(3).png

មនុស្សដែលគួរជៀសវាងកូឡាជែនមានដូចជា÷

១. អ្នកដែលមានជំងឺតម្រងនោមរ៉ាំរ៉ៃ
ខូឡាជេនមានប្រូតេអ៊ីនប្រមូលផ្តុំ។ នៅពេលទទួលទានក្នុងបរិមាណច្រើន អាចបណ្តាលឱ្យមុខងារតម្រងនោមចុះខ្សោយរយៈពេលយូរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgTObR-FwOQGGlZX-y5OF-JZTkybMtREQ6dVc2gSnxRfAajIDmYxM8eEFZNlFsuwPmgVGvSUltgYI0PfFcJZ-rK1zpiiSr-ls-IkBc_3q4ntfqb38mjB89C_QgPE3pYcOHfGB54oNRJcKGexhaXc88WnrDCrgaclUe3_g9YDn-kPihBHM0uKHDOQw4oZivt/s1280/image_2025-08-18_13-50-17.png

២. អ្នកដែលមានអាឡែស៊ីទៅនឹងត្រី ឬប្រូតេអ៊ីនសមុទ្រ
កូឡាជែនភាគច្រើនត្រូវបានចម្រាញ់ចេញពីស្បែកត្រី ឆ្អឹងត្រី ឬសត្វសមុទ្រ ដែលធ្វើឱ្យវាមានហានិភ័យនៃអាឡែស៊ី។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi74MSBHQycUdWnB7tiQ2BKYvEIu0CLEFCo6rF5Vh0G0PFR5a-3BDdDS-lmxlRqHnonDyLg_NtYEp6MuqBe1EjBhADtBvu04yLjwnevT4QJpckP5UcURnEwoexMLVbuNpdMQhP-KRURsWH-BOZZoGcmMh0RoZ_8YqxB4jzoqVJgPQMp1Kvh14ZcCc-zLtBw/s1200/IMG_20250819_102700_595.jpg
៣. អ្នកដែលមានជំងឺថ្លើម
ថ្លើមជាសរីរាង្គសំខាន់សម្រាប់ការបំប្លែងសារជាតិប្រូតេអ៊ីន និងការបញ្ចេញកាកសំណល់។ ការទទួលទានកូឡាជេនច្រើនពេកអាចបណ្តាលឱ្យមានការប្រមូលផ្តុំនៃសារធាតុកាកសំណល់នៅក្នុងខ្លួន។

៤. អ្នកដែលមានបញ្ហារំលាយអាហារ
មនុស្សមួយចំនួនមានប្រព័ន្ធរំលាយអាហារយឺតជាងធម្មតា ហើយនៅពេលទទួលទានខូឡាជេនច្រើនពេកអាចបណ្ដាលឲ្យមានអាការៈ ដូចជា ហើមពោះ ឬរាគរុសអាចជាដើម។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgcR-ZCq2nlPMuZ2EpTp3u_A6wNyDV07XTYPWAq15hI1X0FZSZgmeNiwakKbV4C9z9wQWyAgj0esI2zo6zFCW4bSOHRIbfjV2qwaoKs8eYxlUmqTBpWfgbA2uIT68JxiTvYsqbFEo4kSy93uKn4MKDSxwfsZDtxM08eQEz6X0RCLzSQfoyycH71ub99XaXQ/s1080/IMG_20250819_102705_041.jpg
៥. ស្រ្តីមានផ្ទៃពោះ ឬបំបៅដោះកូន (គួរតែពិគ្រោះជាមួយវេជ្ជបណ្ឌិត)
ថ្វីត្បិតតែ Collagen គឺជាប្រូតេអ៊ីនក៏ដោយ ប៉ុន្តែផលិតផលមួយចំនួនអាចមានសារធាតុបន្ថែម សារធាតុរក្សាទុក ឬសារធាតុចម្រាញ់ពីសត្វក្នុងទឹក ដែលប្រឈមនឹងការបំពុលដោយលោហធាតុធ្ងន់ ដែលអាចបណ្ដាលឲ្យ ទារកងាយនឹងឆ្លងមេរោគ។

ទោះជាយ៉ាងណា មិនមែនតែមនុស្ស ៥ ប្រភេទខាងលើប៉ុណ្ណោះទេ ដែលគួរមានការប្រុងប្រយ័ត្នក្នុងការទទួលទានខូឡាជេន មនុស្សដែលមានសុខភាពធម្មតាក៏គួរប្រុងប្រយ័ត្នផងដែរ ប្រសិនបើផលិតផលនោះមិនមានការបញ្ជាក់ត្រឹមត្រូវ ឬបរិភោគច្រើនលើសពី 2,500-10,000 mg/ថ្ងៃ ព្រោះរាងកាយមិនអាចស្រូបយកបានទាំងស្រុងនោះទេ។ បន្ថែមពីនេះគួរផឹកទឹកយ៉ាងហោចណាស់ពី 1.5 ទៅ 2 លីត្រ ក្នុងមួយថ្ងៃ ដើម្បីជួយក្នុងការស្រូបយក និងបញ្ចេញកាកសំណល់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj5zPgLeIFuFk6B7FnVgNCMCFI7FF9Vr3xAIY1H5ld-oeXXB_p4jevHg3IoafTtg0_7hPKJHpCDr2g2-cMFNJoFm9J58Ra66q2BVOLQTG9rII73C2rmOwEb6r7DOy19LRDqH-799yhCrBHyrClFtSbykUNzgZiycWCcgt5eWoMBqh_hwqbhxkSMI_C6wN7w/s1520/image_2025-08-18_13-50-17%20(4).png

យ៉ាងនេះក្ដី ការទទួលទានកូឡាជេនច្រើនពេកក៏មានផលវិបាកផងដែរ ដូចជា
ឈឺពោះ ឬរាគ ឡើងមុន ឬកន្ទួលអាឡែស៊ី(ដែលកើតឡើងក្នុងករណីខ្លះ) ធ្វើឲ្យតម្រងនោមនិងថ្លើមមានសម្ពាធ និងធ្វើឲ្យឡើងទម្ងន់ ប្រសិនបើទទួលទានជាមួយអាហារបំប៉នផ្សេងទៀតដែលមានជាតិស្ករ ឬកាឡូរីខ្ពស់។ ដូចនេះ ប្រសិនបើអ្នកមានជំងឺជាប់ខ្លូន គួរទៅពិគ្រោះជាមួយវេជ្ជបណ្ឌិតជាមុនសិន មុនពេលប្រើប្រាស់ដើម្បីការពារផលប៉ះពាល់ និងហានិភ័យសុខភាព៕

ក្រោយខាតបង់ខ្លាំង! ថៃប្រកាសទទួលយកពលករស្រីលង្ការាប់មុឺននាក់មកជំនួសពលករខ្មែរ

0

ថៃ៖ នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥ គណៈរដ្ឋមន្ត្រីថៃបានប្រជុំសម្រេច អនុម័តឲ្យមានការហូរចូលនូវពលករជនជាតិស្រីលង្កាជាច្រើនតាមដែលអាចធ្វើទៅបាន ដើម្បីជំនួសកម្លាំងដែលបាត់បង់ក្រោយពេលពលករខ្មែរត្រឡប់មកប្រទេសវិញអស់។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Khaosod នៅរសៀលថ្ងៃអង្គារនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiGtbsyiVqZOXdIPTzDFRkQlHs2f1rUrWxNhbjQh9xm43KPP5KoMXvIXBQt74GsYsWSYVAkux1pGrT-WJJ6NlCoEvymqBCs2ysO4KafIDwj5ICmH4j3ULbJJiz8CzZxdxPoF_oUzaQFqIAsYVzxp12TMlZ5tGOapeRrW_20tF_bFqGURLCwIisaT_D0K44D/s1280/photo_2025-08-19_16-10-51.jpg

ប្រភពខាងលើនេះបានឲ្យដឹងថា លោក Pongkwin Juengrungruangkit រដ្ឋមន្ត្រីក្រសួងការងារ បានផ្តល់បទសម្ភាសទាក់ទងនឹងការស្វែងរកកម្លាំងពលកម្ម ដើម្បីជំនួសពលករកម្ពុជា ដែលបានត្រឡប់ទៅប្រទេសវិញអស់ថា៖ កិច្ចប្រជុំគណៈរដ្ឋមន្ត្រីនៅថ្ងៃនេះបានអនុម័តលើអនុស្សរណៈនៃកិច្ចសហប្រតិបត្តិការជួលកម្មករស្រីលង្កា ដើម្បីបំពេញចន្លោះខ្វះខាត និងទប់ស្កាត់ការខាតបង់នៃអាជីវកម្មថៃដែលកំពុងគាំងស្ទះព្រោះគ្មានកម្មករធ្វើការ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi2wEf_isO-vCIsfnLT4EiRPwZottlD1j7TvcNskfLelbRVUJU0Q4bbCQ-8OwZ2d2baozs_DQE9bwvJeAsY85qCOdq5t5wHQNZSyt04XmgSk5HzTRKFYXh8vsLGTAQu18LUMuKQxOHdnA0nNO10JhEVAoajR7Q7El2WibLgPJYTo0gF7Usx4B5W3tujHjkH/s1280/photo_2025-08-19_16-10-53.jpg
លោកបានលើកឡើងថា “ឥឡូវនេះប្រទេសស្រីលង្កាត្រៀមនឹងបញ្ជូនពលករចំនួន ១ ម៉ឺននាក់មកថៃភ្លាមៗ បន្ថែមពីនោះមានមនុស្សជាង ៣ ម៉ឺននាក់ដែលបានចុះឈ្មោះរួចរាល់ហើយ។ លោកបន្តថា៖ យើងនឹងនាំពលករស្រីលង្កាទាំងនោះមក ហើយនឹងមានក្រុមផ្សេងៗទៀតមកពីប្រទេសដូចជា ហ្វីលីពីន ឥណ្ឌូនេស៊ី និងនេប៉ាល់ផងដែរ”។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh6f5t6ysH9G3pGkqdyOM5ZPFsrdMQxCTODuwzGU4noIvNfSeCFeT_fAFwatBrQVK3qxJUjFBHBMqx494JaOeYtmVqK23MPYo2k0FarFS0kmwwDGUHjYMNDOWchud140yhHsWszKGb_CJYf7LIe5oq2Aca943cBsmPNMIQts4i8f2hesiSytoZdf48cE3DU/s1024/photo_2025-08-19_16-10-55.jpg

រដ្ឋមន្ត្រីរូបនេះបានអះអាងថា វិធានការពន្ធរបស់សហរដ្ឋអាមេរិកនឹងមិនប៉ះពាល់ដល់ទីផ្សារការងាររបស់ប្រទេសថៃទេ វាក៏នឹងមិនបង្កបញ្ហាដល់រោងចក្រនៅក្នុងប្រទេសថៃផងដែរ។ ទោះជាយ៉ាងណា ក៏លើកឡើងរបស់លោក Pongkwin Juengrungruangkit មិនបានបញ្ជាក់ពីផលអវិជ្ជមានជាក់ស្ដែងដែលកំពុងកើតមាននៅក្នុងឧស្សហកម្មការងាររបស់ថៃនោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEibH0lKP59Tp_gbiCeIapf_ZgLlmUylnNaI9GVVfXJvVJH3Xz20vVTb5rIV73GGiEhBs_AauJLEB_LFJUwUu3q8716K3k6BEqmw7YfOflwBhpBDNFI7zJCJAnjUHogeQV4ErW5FCHn4K3YkmbT6xYj2PRMZijxR75A4XFaVSmgDlTmt7XXCSJzUi8it57H8/s1280/photo_2025-08-19_16-10-57.jpg

ជាក់ស្ដែងកាលពីថ្ងៃទី8 ខែសីហា ឆ្នាំ2025កន្លងទៅ អង្គការការងារចំណាកស្រុក (MWG) ប្រចាំនៅប្រទេសថៃ បានបង្ហាញក្ដីកង្វល់ចំពោះស្ថានភាពការងារនៅក្នុងប្រទេសខ្លួនជាខ្លាំង ក្រោយពលករខ្មែរប្រមាណជិត 90មុឺននាក់ បាននាំគ្នាត្រឡប់ទៅប្រទេសកំណើតវិញ ជាហេតុដែលធ្វើឲ្យរោងចក្រ និងសហគ្រាសជាច្រើននៅក្នុងប្រទេសថៃជួបប្រទះនឹងការខ្វះខាតកម្លាំងពលកម្ម កកស្ទះការងារនិងមិនអាចដោះស្រាយបាន។ អង្គការនេះបានបញ្ជាក់ថា ការចាកចេញរបស់ពលករខ្មែរ នឹងធ្វើផ្ដល់ផលប៉ះពាល់ដល់ដំណើរការផលិតកម្មរបស់ថៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgdNGzNrXxYO3HyrqHPwI5GbfXbePgjAkIg3lrKU_U41F3G0h9ZHMC5Yvw-UaA-n24CxEpEStWZzdXn-P8oNzb_p0NQqTPfkUKdxBwxXr9BnzlI0d10pyr2hXi1cpMtHOmVkjQb6lI2GrDZyMzJMd7k1mU_DddV3Ddx2Kse3oO9dS60ShmHYJM43taikXE4/s860/image_2025-08-19_16-48-10.png

ដោយឡែក ការជ្រើសយកពលករស្រីលង្ការមកជំនួសពលករខ្មែរដូចខាងលើនេះ បើទោះបីជាអាចទប់ទល់នឹងការខ្វះខាតកម្លាំងក៏ពិតមែន ប៉ុន្តែអ្នកជំនាញបានសម្លឹងឃើញថាវាក៏នឹងហុចផលអវិជ្ជមានច្រើនគួសមផងដែរ។ ចំណុចនេះគេចង់លើកឡើងពាក់ព័ន្ធនឹងជំនាញ និងសមត្ថភាពរបស់ពលករ ដោយសារអនុញ្ញាតឲ្យចូលមកធ្វើការមានសភាពបន្ទាន់ និងធូររលុងខ្លាំងពេកនោះ ដូច្នេះច្បាស់ណាស់ថា ពលករភាគច្រើននឹងមិនបានទទួលបានការបណ្ដុះបណ្ដាលច្បាស់លាស់នោះទេ ហើយវានឹងផ្ដល់ផលវិបាកសម្រាប់ពួកគេក្នុងការធ្វើការឲ្យដូចពលករខ្មែរ៕

ព្រោះហេតុផលនេះទើប ងិន ម៉ារ៉ាឌី សម្រេចយកគោលគំនិតពីស៊ីក្លូទៅប្រកួតរហូតទទួលបានពានរង្វាន់អន្តរជាតិ

0

ប្រិយមិត្តមួយចំនួនជ្រាបមកហើយថាអ្នកនាង ងិន ម៉ារ៉ាឌី ទទួលបានពានរង្វាន់លេខ២នៅលើឆាកអន្តរក្នុងការប្រកួតផ្នែកក្រចកវែងដោយជ្រើសយក concept ស៊ីក្លូមកប្រកួត។ តាមការបញ្ជាក់របស់បវរកញ្ញាចក្រវាលកម្ពុជាឆ្នាំ២០២១បានអះអាងថាការជ្រើសរើសយកស៊ីក្លូនេះគឺដើម្បីបង្ហាញទៅកាន់អន្តរជាតិថាស៊ីក្លូគឺជាមធ្យោបាយធ្វើដំណើរមួយបែបរបស់ខ្មែរមានអាយុកាលយូរមកហើយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhVwSAC21Ip8TG1o4YHhTzYi324luteQmThphbB1H3j9_7UMIAeOiPN-WAF2IefnNXDHPbkjjUzX8F-_e0gRbs81i63eTr7lbd2G0-YGEHpttdHWMx8bLdO_gth-lHtvrr3-TsK72VRPHrqnEsPlrcb5zS_ZUwMgTfTXX9a4mc-YeYUdVRJf4bexGHZ0Pzq/s1716/image_2025-08-19_13-35-06.png
អ្នកតាមដានវិស័យបវរកញ្ញាអាចនឹងបានឃើញហើយក្រៅពីមានជីវិតគ្រួសារពោរពេញដោយសុភមង្គល អ្នកនាង ងិន ម៉ារ៉ាឌី គឺបានសិក្សាផ្នែកក្រចកប្រកបដោយចំណេះជំនាញបន្ថែមទៀតពីអាជីពសិល្បៈ។ ក្រោយបញ្ចប់ការសិក្សារបស់ខ្លួនមិនបានប៉ុន្មានផងស្រាប់តែ ងិន ម៉ារ៉ាឌី បានចូលរួមប្រកួតរហូតទទួលបានពានរង្វាន់លេខ២ប្រកបដោយមោទនភាព។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi6R3pcfqL-9rQPOYQanwGFmK19a7esSmwAM9Yl-4C0JyCzCRFpo7lZcwg5btLV55GiKTqr4R2-bPORi_AdQDbqdkzbbbCyZpTGhf_0qMFaWjPE0XgqUp_HvvAeNuwZP-luGchijvBqbsHgrZXqNgdWuY9AV2eAKMM0EUu8lypmipPKHkxCyJ-tqUdSXJF8/s1830/image_2025-08-19_13-35-09.png

កាលពីថ្ងៃទី១៦ ខែសីហា ងិន ម៉ារ៉ាឌី និងស្រ្តីខ្មែរ៤នាក់ផ្សេងទៀតបានចូលរួមការប្រកួតអន្តរជាតិផ្នែករចនាម៉ូតក្រចកវែង fantasy ៥ ម្រាម ចាក់ដោយដៃនៃម្សៅ Acrylic ទទួលបានចំណាត់ថ្នាក់លេខ ២ ។ ជាមួយនឹងការទទួលបានពានរង្វាន់ ងិន ម៉ារ៉ាឌី បានបង្ហាញថាក្មេងស្រីដែលមានក្តីសុបិននឹងក្លាយទៅជាមនុស្សស្រីដែលមានទស្សនវិស័យ។ នេះមានន័យថា ម៉ារ៉ាឌី ចង់ឱ្យមនុស្សស្រីគ្រប់រូបមានក្តីសុបិនហើយបន្តធ្វើវាឱ្យដល់ទីបំផុតនឹងទទួលបានលទ្ធផល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiI2mSa7utMbgSdNImCiGKcFXLKAufgfP2b3-wqFMj6q_CM0Ow8xUlebbZTNbDQecp6QwS6Sk_QgS_XnfB06o_oZSq60Kiyic_tLgncRLC8UO1HQw3UdeOUOBsPHi7wVPpcOVMHSfuljpA5fWwNGvA1NiNnrSV4mMdXKwfRUeJQyQsQt9vcX5xyE4fVK604/s2048/image_2025-08-19_13-35-11.png
ក្រចកវែង Fantasy មិនក្រោម ១០ cm ក្នុង concept ស៊ីក្លូខ្មែរបែបសម័យថ្មីដែល ងិន ម៉ារ៉ាឌីបានរចនាឡើងរហូតទទួលបានពានរង្វាន់នេះរូបនាងបានបញ្ជាក់នៅថ្ងៃទី១៧ សីហា ថា មូលហេតុដែលជ្រើសរើសលើកយក concept នេះគឺចង់បង្ហាញទៅដល់អន្តរជាតិពីមធ្យោបាយធ្វើដំណើរមួយបែបរបស់ខ្មែរនៅសម័យសង្គមរាស្រ្តនិយម។ ស៊ីក្លូខ្មែរមានអាយុកាលយូរមកហើយ មកដល់ពេលបច្ចុប្បន្ននេះ ស៊ីក្លូខ្មែរក៏បន្តអភិរក្សនិងមានសមាគមន៍ស៊ីក្លូផងដែរ។ លើសពីនេះវាក៏ជាទីចាប់អារម្មណ៍សម្រាប់ភ្ញៀវអន្តរជាតិក្នុងការជិះកម្សាន្តក្នុងទីក្រុងភ្នំពេញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgVOfZPK20fshSunqOj12S_uRkXS_hkLd43cevq6TYTLP7jFeML6qFdgj1h-l4UoAgeA1JXY-VQpP1fctCdKjW_rDo5UpRsh5L8qJd8NLXESQa2qijGtUxjAgEAB-PaOgtmbZ5djHCRrg21j8pf_H45tei2a5OGtgiH5CT-lTEr6mwzXfcIOVny1Msrxouh/s2048/image_2025-08-19_13-35-12.png

ជាមួយនឹងការបញ្ជាក់ពីមូលហេតុនៃការជ្រើសយកគោលគំនិតពីស៊ីក្លូ ងិន ម៉ារ៉ាឌី ថែមទាំងបានឆ្លៀតប្រាប់ភ្ញៀវអន្តរជាតិនៅពេលមកកាន់កម្ពុជាលើកក្រោយកុំភ្លេចជិះស៊ីក្លូទស្សនាក្រុងភ្នំពេញផង ខណៈពួកគាត់បានឆ្លើយតបជាភាពវិជ្ជមានផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiWo96-bCXXVpEGnUeekbltFIidd1TwX77_sCUkDBs0gbN8Yq2plhz-fQ5u4zCHGUseDZLIx-wYylmAE3-aoyg7XLuJFMv3L4iJhTdd7qnmZBOVND14kXZ_OLU81nToi_BY_FMMbuWGymdxEwp4WV7qpb1OUf9ML3D_Xvi_ZEZX5xJ6XEADjAhnBVDP9O_R/s2048/image_2025-08-19_13-35-14.png

ទន្ទឹមនឹងទទួលបានផ្លែផ្កាពីអ្វីដែលខ្លួនឯងខំប្រឹងប្រកបដោយមោទនភាពនេះ ងិន ម៉ារ៉ាឌី បានអះអាងថានាងមានស្នាដៃបន្តទៀតសម្រាប់ខ្មែរបើទោះបីជានាងទៅរស់នៅសហរដ្ឋអាម៉េរិកក៏ដោយ៕

ហ្សាណា និង យូហៃ ពួតដៃគ្នាដង្ហើយឱ្យថៃដោះលែងទាហានខ្មែរទាំង១៨នាក់មកកម្ពុជាវិញ

0

ក្រោយពីជួបផ្ទាល់ជាមួយភរិយាទាហានម្នាក់ក្នុងចំណោមទាហាន១៨នាក់ដែលថៃចាប់ខ្លួនយកទៅក្រោយបទឈប់បាញ់នៅមិនទាន់មានការដោះលែងតារាចម្រៀង រ៉េត ស៊ូហ្សាណា និង យូហៃ បានពួតដៃគ្នាចេញចម្រៀងមួយបង្កប់ដោយអត្ថន័យដែលភរិយាកំពុងទន្ទឹងរង់ចាំប្តីវិលវិញ។ សារផ្តាំផ្ញើទៅកាន់ពិភពលោកចង់បញ្ជាក់ថាថៃនៅមិនទាន់ដោះលែងទាហានខ្មែរ ហើយក្រុមគ្រួសារកំពុងរង់ចាំនោះ ហ្សាណា បកស្រាយចម្រៀងទាំងសំឡេងខ្សឹកខ្សួល។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhfYn61Gx0A96uKaLzlQzuWVIaKj0SxjT7DtacIiUufn01006P3uy98JeOqEaGsVrMtieyg4T41WFrVCjNhK_Qx6noWzAp-P59fWo5jEWGcvQUpINOkHps_AohrbWtVn_T-SJmiZhPfqc5ZhDZfNkjN1VfjzgTm-Rk0wb8_A5TtzFHHpzyZlGV9KiRFOFQk/s2048/image_2025-08-19_10-12-42.png
នៅថ្ងៃទី១៥ ខែសីហា រ៉េត ស៊ូហ្សាណា បានសហការជាមួយ យូហៃ ម្តងទៀតដោយបានទម្លាក់បទ «Come Back Home» ដែលអត្ថន័យនៃបទនេះគឺសម្តៅទៅលើទាហានខ្មែរទាំង១៨នាក់ដែលកងកម្លាំងថៃចាប់ទាហានខ្មែរយកទៅនៅមិនទាន់មានការដោះលែងនៅឡើយ។ បទចម្រៀងនេះគឺចង់បង្ហាញពីគូស្នេហ៍មួយគូដែលភរិយារង់ចាំផ្លូវស្វាមីត្រឡប់មកវិញទាំងក្តីបារម្ភនិងឈឺចាប់ ដោយមិនដឹងថាពេលណាអាចត្រឡប់មកជួបគ្រួសារវិញនោះទេ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiQON1A-nEQLftQJox7SwLiXeaFSbVcqs1-VhduxHmxQL2ExtOW8gpb_aBBfzFd3kmRp6KIzDAmLYv-THGgw0BI6FfoFksphD1jFKzgbzj_mSyeUiKNo4HdrrygI2PfPUNDcYFbKwi5cGD3P5gjV9QyzkUqgEtezS0iO8FCPCxeyx0VvHz4vciPUD8btQHG/s2048/image_2025-08-19_10-12-45%20(2).png
មិនត្រឹមតែលើកឡើងពីជីវិតគូរវាងប្តីប្រពន្ធមួយគូនោះទេប៉ុន្តែក៏ឆ្លុះបញ្ចាំងពីរឿងរ៉ាវផ្សេងទៀតក្នុងនាមជាឈាមខ្មែរតែមួយដែលមានក្តីឈឺចាប់ បារម្ភ និងការដឹងគុណចំពោះទាហានដែលបានការពារទឹកដី ហើយមានក្តីបារម្ភនិងចង់ឱ្យមានការដោះលែងទាហានទាំង១៨នាក់វិលត្រឡប់មកកាន់មាតុភូមិនិវត្តន៍វិញឆាប់រហ័ស។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiKC8PDkQyltQhjIN48PFwxlKsfpZ8eQ8RMmIu97dJF7P7iGE-Fl5l1vWMF1XTJ4_XRipKBVH-UepTxLepth9DYDCZW9dcGONi9QNYm_AptjbUeToWDOgKy_3mvLJilwv51iB7muvwQ7HsCsnLJQpSiv8151TMhOdIYtpDRhe7V_De8ylYQPCBUTF7yjcQX/s2048/image_2025-08-19_10-12-43.png

បទចម្រៀងដែលបង្កប់ដោយអត្ថន័យនេះប្រិយមិត្តនឹងបានឮសំឡេងដែល រ៉េត ស៊ូហ្សាណា បកស្រាយចម្រៀងទាំងអារម្មណ៍ខ្សឹកខ្សួលព្រោះដឹងពីភាពឈឺចាប់និងក្តីបារម្ភដែលគ្រួសារទាហានកំពុងទន្ទឹងរង់ចាំផ្លូវទាំងយប់ទាំងថៃ មិនដឹងថាថៃដោះលែងនៅពេលណា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh4gjwavhRzk6QvhGrFYTfy63DZ7-D00WDqdDNZNFf4Xtb2anPMsejAN8_oNwuNDorF6caIWOGHqSUW2noqKbz0Wu9z_0H7hzYlXmZaH9SitghYewnOINcdL2NoJ-qiyIFDARBzRE3P1iFMPAaYd06a1uH6wElW_y32itGA67HXgVaivVX3nTuI-xlPjLgV/s1423/image_2025-08-19_10-19-06.png

នៅផ្នែកដែល យូហៃ រ៉េបវិញគឺបានបង្ហាញពីទំហំចិត្តរបស់ទាហានខ្មែរគឺមានការនឹកផ្ទះនឹកប្រពន្ធកូនដូចគ្នា ហើយប្រសិនជាអាចវិលវិញនឹងជូនប្រពន្ធកូនទៅលេងភ្នំពេញប៉ុន្តែបើសិនជាមិនអាចវិលវិញគឺបានផ្តាំផ្ញើឱ្យប្រពន្ធខាំមាត់សង្កត់ធ្មេញ ហើយគ្រប់យ៉ាងធ្វើគឺដើម្បីទាំងអស់គ្នា ដើម្បីប្រទេសជាតិទោះបីជាបូជាសាច់ឈាមក៏មិនឱ្យខ្មាំងប្តូរផែនទីឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi9pmSiUriQIS0RJ6RNG3kRyE3noCtwyXCWr5c6mTR7ARBBP5ouWAmtWbv54zKNnApU6YTwyvZojrbnTRCaVMqEZr3Qq1f5xf0G_bwFjXELJeatHKmJQZUGPdk-5fTdvgYSZU6xaSVAQwQ2WNCp5raDhuP9XiIOpEvPSnUnWV1FodtGDe2tb9KzZZ5GDwyF/s1536/image_2025-08-19_10-19-07.png

«Come Back Home» របស់ ហ្សាណា និង យូហៃ បានធ្វើឱ្យទស្សនិកជនជាច្រើនបង្ហាញក្តីឈឺចាប់ដូចគ្នា។ បទនេះក៏មានជនបរទេសបានធ្វើការ Reaction ផងដែរហើយពួកគេបានបង្ហាញក្តីបារម្ភនិងចង់ឱ្យមានការដោះលែងទាហានខ្មែរមកវិញផងដែរ។ គិតត្រឹមថ្ងៃទី១៩ ខែសីហានេះវាមានរយៈពេល ២១ថ្ងៃ ដែលកងកម្លាំងកម្ពុជាត្រូវបានទាហានថៃចាប់ខ្លួនដោយខុសច្បាប់ នៅមិនទាន់មានការដោះលែងនៅឡើយ៕

តារាសម្ដែង Tian Xuning ត្រូវបានកម្មវិធីល្បីមួយកាត់លោកចេញ

0

តារាសម្តែង Tian Xuning ដែលសាងភាពល្បីល្បាញខ្លាំងតាមរយៈរឿង BL កំពុងប្រឈមនឹងវិបត្តិជួបឧបសគ្គក្នុងអាជីពសិល្បៈ។ ដោយសារតែមានរឿងអាស្រូវជាច្រើន តារាសម្ដែង Tian Xuning ត្រូវបានគេកាត់ចេញនៅក្នុងកម្មវិធី «Hello Saturday»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh1w0_jfmTcCNZkioiFGdRBDYASWSSzxJ8H3CfBlJEMKWc9ftIpn3wA0-2VxiNDlHeWbrGfOa6ZrH01HMktsHXHxDFQOGkLxkLHUbuktwSbhNWswsKfXrUEKgfOsDlwLgeRQ0SCYy8uhqH1FIiIazGHsgpjDOPzuAsmm75WKIB_Gixi5oia4L5C4vPSahO7/s1416/image_2025-08-19_11-47-45.png

កន្លងមករូបភាពដែលបានថតរបស់ Tian Xuning បានបាត់ពីការផ្សាយជាផ្លូវការ។ សូម្បីតែនៅក្នុង vlog នៅពីក្រោយឆាករបស់តារាចម្រៀងម្នាក់ក៏ដោយក៏មុខរបស់ Tian Xuning ត្រូវបានបង្ហាញព្រិលៗ ខណៈដែលមុខរបស់សិល្បករផ្សេងទៀតនៅតែរក្សាដដែល។ ទោះជាយ៉ាងណាក៏ដោយ «ការហាមឃាត់» របស់ Tian Xuning គឺមកពីហេតុផលពីរ។ ក្នុងឆ្នាំ ២០១៧ Tian Xuning បានជាប់ពាក់ព័ន្ធនឹងពាក្យចចាមអារ៉ាមបន្ទាប់ពីបែកធ្លាយសារឯកជនដែលបណ្តាលឱ្យរូបភាពរបស់លោកធ្លាក់ចុះ។ បន្ទាប់មកលោកបានស្ងាត់ស្ងៀមមួយរយៈមុនវិលមកវិញជាមួយនឹងគម្រោងភាពយន្តតាមអ៊ីនធឺណិត។ រហូតមកដល់ពេលនេះ ទស្សនិកជនបាន«ជីកកកាយអតីតកាលរបស់លោកដើម្បីរិះគន់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiSEfOFtrLiNViupOangtcQj5tkPUjWOBZ2QqMLMqzUz2D-0ghMs-JpqlePN6xbL8jkLoiym07foIfz3PkODC72vcEYUoD1VWF_6KwX-PrZOWoTXKO4i09NmoEs_dUHA4RwfD9sNEI1GoNAW87rsL7emS7X80j_RkjnMg0eRaOsPLoleesrW-13iGwLA8Et/s1104/image_2025-08-19_11-47-46%20(5).png
កំហុសមួយទៀតអាចថាមកពីតារាប្រុសរូបនេះ គឺការចូលរួមក្នុងខ្សែភាពយន្តប្រភេទហាមឃាត់ (ភាពយន្តស្រលាញ់ភេទដូចគ្នា)។ កត្តានេះបានធ្វើឱ្យ Tian Xuning ធ្លាក់ក្នុងស្ថានភាពមួយដែលលោកមិនមានសកម្មភាពសិល្បៈលេចធ្លោ ហើយឥឡូវនេះលោកត្រូវបានកាត់ចេញពីកម្មវិធីធំមួយទាំងស្រុង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjxN6P9GvN1X1fq3zk8wn5-iUtpdEED8DLOKTdcAKXhsIWeW7ydqw8hHxbmf7dmgbPAJdjj5ZKvxQr1zx0zTCkxIRweFJgqRzfv0xW0np0NFVmMMQxyPJlq-l9HxGWbkP42nKT3fYEW5g24Z4dxWWWXefgqBv04JC3FU39hY3qnFn3k7Oo6-2qia55tA84D/s720/image_2025-08-19_11-47-46%20(2).png
រដ្ឋបាលវិទ្យុ ភាពយន្ត និងទូរទស្សន៍ជាតិ (NRTA) ធ្លាប់ចេញបទប្បញ្ញត្តិហាមមិនឱ្យផលិតភាពយន្តដែលមានខ្លឹមសារទាក់ទងនឹងស្នេហាភេទដូចគ្នា។ ដូច្នេះអាជីពរបស់ Tian Xuning ត្រូវបានរារាំង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhLp-BnfyB4khX4Cm38mt0hOBbASVfBzR8xhEWcU8KsunstGQzbqQbYErwR_z416iZ3G9mSLrQwIo-ExweIYMultogzfw0T1S6wzJ20NUo_4VD3UXhFbXscitsc6ug__zLTSylG8k13J8PKSx8enyy1r_b1TXMm96LBkxPa_0JHmH9QJVwklBddRyOJUne_/s720/image_2025-08-19_11-47-46.png
ទោះជាយ៉ាងណាក៏ដោយ យោងតាមប្រព័ន្ធផ្សព្វផ្សាយរបស់ចិន វាអាចទៅរួចដែលថា Tian Xuning និងសិល្បករមួយចំនួនទៀតត្រូវបានហាមឃាត់បណ្តោះអាសន្នមិនឱ្យបង្ហាញមុខក្នុងកម្មវិធីទូរទស្សន៍សំខាន់ៗ ខណៈដែលសកម្មភាពផ្សេងទៀតដូចជារឿងភាគតាមអ៊ីនធឺណិត និងព្រឹត្តិការណ៍ប្រព័ន្ធផ្សព្វផ្សាយសង្គមនៅតែមិនប៉ះពាល់។ ទោះជាយ៉ាងណាក៏ដោយ ការត្រូវបាន «ហាមឃាត់» ពីទូរទស្សន៍ មានន័យថា មាគ៌ាអភិវឌ្ឍន៍របស់ Tian Xuning នឹងជួបប្រទះនូវឧបសគ្គជាច្រើន ព្រោះនេះជាប៉ុស្តិ៍ដ៏សំខាន់មួយ ដើម្បីរក្សាមុខមាត់ និងផ្សព្វផ្សាយឈ្មោះរបស់តារាប្រុសកើតឆ្នាំ១៩៩៧រូបនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhXukKMjPUpA_CAUPHyYgYMk2azn-BUETAJJYMi9TasgJDcLES5GW846mEgaDWMdEaAgr4uOMLD5ldwy2fZHizoxX80toXZyGH5aF1Ppr3BZkorTqeUlC034F0X1ctSjpln1rMLSpVXPBS5NfTmJQs12t2sCbBVUF6zVpc4uZajQUwhJHE80VzKhjPL0617/s1124/image_2025-08-19_11-47-47.png

មែនទែនទៅបន្ទាប់ពីសាងភាពល្បីល្បាញតាមរយៈរឿង «Revenged Love» តារាប្រុសរូបនេះប្រឈមនឹងរឿងអាស្រូវជីវិតឯកជនយ៉ាងច្រើន ទោះបីជាលោកចេញបកស្រាយយ៉ាងណា Tian Xuning នៅតែក្លាយជាប្រធានបទក្តៅគគុក។ បច្ចុប្បន្ន Tian Xuning មិនបានផ្តល់ការឆ្លើយតបណាមួយអំពីការកាត់ចេញពីកម្មវិធីនោះទេ។ យ៉ាងណាក៏ដោយ សកម្មភាពយ៉ាងចាស់ដៃពីក្រុមផលិតកម្មកម្មវិធី «Hello Saturday» បង្ហាញថាស្ថានភាពរបស់តារារូបនេះមិនសូវជាវិជ្ជមាននោះទេដូច្នេះហើយមាគ៌ារបស់ Tian Xuning ក្នុងការដណ្ដើមតំណែងរបស់ខ្លួនឡើងវិញក្នុងឧស្សាហកម្មកម្សាន្តរបស់ចិន គឺកាន់តែលំបាកជាងពេលណាៗទាំងអស់៕

ក្រសួង ប្រកាសផ្អាកចរាចរណ៍លើមហាវិថី “ស៊ី ជីនពីង” រយៈពេល​៣០ខែ​

0

មហាវិថីស៊ី ជីនពីង ចាប់ពីកំណាត់ផ្លូវបំបែកលេខ ១១៦A ដល់ផ្លូវជាតិលេខ១ នឹងត្រូវផ្អាកចរាចរណ៍បណ្តោះអាសន្ន ចាប់ពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៥ រហូតដល់ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៨។

ការផ្អាកចរាចរណ៍ក្នុងរយៈពេលសរុប៣០ខែនេះ ដើម្បីសាងសង់ស្ពានឆ្លងទន្លេមេគង្គ (ដីឥដ្ឋ–ថ្មគរ) ដែលមានទីតាំងនៅភាគខាងលិចឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ដល់ឃុំថ្មគរ ស្រុកល្វាឯម ខេត្តកណ្តាល។

នៅក្នុងអំឡុងពេលសាងសង់នេះ យានយន្តធុនស្រាល ត្រូវពង្វាងចរាចរណ៍ទៅផ្លូវលេខ ១១៦A និងយានយន្តធុនធ្ងន់ ត្រូវពង្វាងចរាចរណ៍ ទៅផ្លូវលេខ ១២A។

ដោយឡែក ផ្លូវជាតិលេខ ១ បងប្អូនប្រជាពលរដ្ឋអាចធ្វើចរាចរណ៍បានធម្មតា។

គួរបញ្ជាក់ថា ស្ពានឆ្លងកាត់ទន្លេមេគង្គដីឥដ្ឋ-ថ្មគរ មានប្រវែងសរុប ៣៧០០ម៉ែត្រ ដោយគ្រោងចំណាយថវិកាសរុបប្រមាណ ២៣២.៥៨លានដុល្លារអាមេរិក ដែលប្រើពេលសាងសង់ចំនួន៤៨ ខែ៕

តម្លៃស្រូវធ្លាក់ចុះខ្លាំង ខណៈតម្លៃពោតធ្លាក់សល់៤០០រៀល ក៏គ្មានឈ្មួញមកទិញ

0

តម្លៃស្រូវ និងពោត អំឡុងខែសីហា ឆ្នាំ២០២៥នេះ មានការធ្លាក់ចុះជាខ្លាំង ដោយកសិករបានសម្តែងការអស់សង្ឃឹម ខណៈអ្នកខ្លះត្រូវបង្ខំចិត្តលក់ក្នុងតម្លៃទាប។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjM6gFwcrJwt6BfbGoPNL9XujxScy3bbqYAv8K6MqMIEwvCBbf48HcJk7d-HAt6Xv7D4_-4S423MifZcMyNQgfY162nRbRQFILr15XsPJYJIkK0ad3yZVK6VG6Pct-Cs0lP1kxRm2oU6AYpbeFCjAprfoFn9d18L6w3FYRzbxnhvTGPS1hk7n9dGIlhfiyh/s1421/image_2025-08-14_13-59-55.pngនៅតំបន់ខ្លះនៃស្រុកក្រូចឆ្មា ខេត្តត្បូងឃ្មំ តម្លៃពោត ធ្លាក់សល់ត្រឹម៤០០រៀលក្នុងមួយគីឡូ និងតំបន់មួយចំនួនទៀតនៅខេត្តបន្ទាយមានជ័យ ធ្លាក់សល់៣៣០រៀល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg8-HykgNqe-AwFbkexv8C6o6mWLAW8czXJCIEz-WSxDxRsnm1xkHpkKqTAQ4TSuR2QCpnlqc_Vxtm24gsRP6rOZPGSgbn0P-JDhA_4qcmUi_Zbqa4g1BbnaWdMRLhrfkigz3_VuFpYzIY4r3wa3HMkipjNn2-YCNYaYixkNCDcsSETSflJX5TnHh4TyvZN/s990/image_2025-08-14_14-02-40.png

ដោយឡែក ការប្រមូលស្រូវរបស់ប្រជាកសិករ ភូមិត្រមេង ឃុំខ្នាត ស្រុកពួក ខេត្តសៀមរាប ប្រភេទស្រូវអូអឹម បានតម្លៃចន្លោះ៦៨០រៀល ទៅ៧០០រៀល ក្នុងមួយគីឡូតែប៉ុណ្ណោះ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhRBSUlcJw-r5L9JWktamVTqgxT3p6RD90QVrBinFFFmoVZTU6b-RhAXevIE8HP2_dXXNn_8h8Ooe0rBJSqlsq0mkrIhVp674mA-fMNriNnIo8Djvr5JlTTeHM1-Igota9Un3-YJ0w9SoqrsVi-r376cOwiw0beIOEviZn5EVuliLviZ4gdZLR5XV3ps0Fc/s1024/image_2025-08-14_14-02-41%20(2).png

ថ្វីបើតម្លៃចុះថោកខ្លាំង ក៏ប៉ុន្តែក៏មិនមានអ្នកមកទិញនោះដែរ។ ក្នុងករណីមានឈ្មួញមកទិញ ឈ្មួញបានទម្លាក់តម្លៃ ដែលសឹងតែមិនបានរួចដើមវិញផង តែកសិករគ្មានជម្រើសមានតែបង្ខំចិត្តលក់ ជៀសវាងការខាតបង់ថវិកាច្រើន។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiNN9ywsUUcFEwDla_yagC4HJYtegr94K24E9ztX9wMFTZqKv0Qu9picHDaO_afMqNtaAd35TxxbUCLJzEP9RBTp7SlWucP8cD6129xMfxoAvWXMYT-ya6WdtitzdbzYhwuGzUTw0wwBwx3GNcS3uVjDS3euar4SnWOCwgwuzqm3ia2U81P8aC1thh1q_oB/s1280/image_2025-08-14_14-02-41.png

ជុំវិញបញ្ហានេះ កសិករ បានអំពាវនាវឱ្យក្រសួង-ស្ថាប័ន ពាក់ព័ន្ធ មេត្តាជួយអន្តរាគមន៍ ព្រោះដំណាំមានច្រើន តែតម្លៃទាប គ្មានអ្នកទិញ អាចបង្កជាហានិភ័យខ្លាំងសម្រាប់ប្រជាកសិករ៕

ថៃសារភាពថាបានប្រើផ្សែងផូស្វ័រលើកម្ពុជាមែន ប៉ុន្តែដោះសារថាវាមិនមែនជាអាវុ.ធគីមីទេ

0

ថៃ៖ កងទ័ពថៃសារភាពថាពិតជាបានប្រើប្រាស់សារធាតុផូស្វ័រសលើកម្ពុជាក្នុងកំឡុងពេលប៉ះទង្គិចគ្នាមែន ប៉ុន្តែបដិសេធថាវាមិនមែនជាអាវុធគីមីប៉ះពាល់ធ្ងន់ធ្ងរដូចការលើកឡើងរបស់អាជ្ញាធរសុីម៉ាក់កម្ពុជានោះទេ។ ជាងនេះទៅទៀតថៃបានបញ្ជាក់ថា ការប្រើប្រាស់អាវុ.ធប្រភេទនេះមិនខុសច្បាប់អន្តរជាតិនោះទេ ហើយក៏គ្មានសន្ធិសញ្ញាហាមឃា.ត់ការប្រើប្រាស់វាផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhX-K10khplnUCVJcqIepBmEjZm8CGEJFLEiEWGnhhXh_HQsrHwVIdhAJ7jerpXzXkXCvknnQfsHrqNQAEeY2Eh9xKjmCznQWTE05pHfzXP2ni0p39ECrr2G5zap5Tb-rCZLbOZ8nnNwgw_b7PvxH19goqNQUgfI6tVLShI-34Q0v573O1sb7o0Mo6bOr9t/s1280/photo_2025-08-19_13-57-48.jpg
នៅថ្ងៃទី19 ខែសីហា ឆ្នាំ2025 អ្នកនាំពាក្យកងទ័ពលោក Winthai Suvaree បាននិយាយថា៖ អាវុធយុទ្ធភណ្ឌ White Phosphorus (WP) ត្រូវបានប្រើជាចម្បងសម្រាប់ធ្វើជាផ្សែងពណ៌សដើម្បីបំបាំងចលនាផ្លាស់ទីរបស់ទ័ពពីសត្រូវ, បំភ្លឺនៅពេលយប់ និងប្រើជាគ្រឿងផ្ទុះដើម្បីដុតអ្វីមួយកម្ទិចចោល។ លោក Winthai បានសង្កត់ធ្ងន់ថា៖ វាមិនត្រូវបានចាត់ទុកថាជាអាវុធគីមីនៅក្រោមសន្ធិសញ្ញាអន្តរជាតិដែលហៅថា អនុសញ្ញាអាវុធគីមី (CWC) ដែលហាមឃាត់ការប្រើប្រាស់ក្នុងការធ្វើសង្គ្រាមគីមីនោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEimpH25WoGTGIZdPtqpD-HU2hzSyqDZAOPzrFSNoEGyh8AVfjyqP6PttV4u9yjUvO9QEN9ZjYSn6M-BFX39I7Yk4yx4nMf6aWBvwTHO6FWV7JUdKAtKkL6lEEBhsTR2qhykMV94vg3LLVe3V5MnElfle3kxWuJInQ_Hbq046fPkeb_MqpomzO17I1pd0AJA/s1280/photo_2025-08-19_13-57-47.jpg

លោក Winthai បានបន្តថា៖ ចំពោះការលើកឡើងរបស់លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (ស៊ីម៉ាក់) ដែលបាននិយាយថា អ្នកជំនាញរបស់ស៊ីម៉ាក់ បានរកឃើញបំណែកគ្រាប់កាំភ្លើងធំ ១៥៥ មីលីម៉ែត្រ ដែលមានផ្ទុកផូស្វ័រពណ៌ស នៅខេត្តឧត្តរមានជ័យ ដោយថាវាជាអាវុធផលិតផ្សែងពុល និងគីមីពុល នោះខាងកងទ័ពថៃសូមធ្វើការច្រានចោលទាំងស្រុង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgo-1Q6vdXN4MprtS2mMGEPgh-HNo0TGhLQO9_HlH4hX1ZtyhozsF_CD6zR3_24HG1jqGObZpPprnc5l-yRfiuFRlhzhp2PjheKVn17pf3uACW5PEoGLFF_Z0Bt829lRUZ3Vh1ROC3kjar7tNoIx4zeA7b9eGk4OLBAwlqLytA0WV1SyMVHRk9imlez0xEl/s1280/photo_2025-08-19_13-57-51.jpg
លោក Winthai ថា នៅក្រោមអនុសញ្ញាស្តីពីអាវុធសាមញ្ញមួយចំនួន (CCW) ពិធីសារទី III បានហាមឃាត់តែអាវុធដែលគេបានរចនាឡើងជាពិសេសដើម្បីបំផ្លាញមនុស្សដោយផ្ទាល់ប៉ុណ្ណោះ។ ប៉ុន្តែចំពោះសំបក WP នេះមិនត្រូវបានចាត់ថ្នាក់នៅក្នុងក្រុមនោះទេ។ លោកបានសង្កត់ធ្ងន់ថា ការប្រើប្រាស់ WP របស់កងទ័ពថៃ បានកំណត់គោលដៅតែចំពោះយោធា និងមិនបានតម្រង់ទៅលើជនស៊ីវិលឡើយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhblZaoArCygUtGtjzF0HMGrJWkoBhLBrbG9AZr7Y9mTb3i3E58W7n_8sezb2D7naqgWID9Gqg-kMOmYyC2x4RAm2qsz5H5zLXLTwg9xRKkal0FN3ju53IVHQ9kxJS4umAORKJsbbezx9UaFiscsos3WJcSHibUtqLkKLVAXESVJtTLAqypAcDtqm4LT7tO/s1280/photo_2025-08-19_13-57-55.jpg
គួររំលឹកថា កាលពីថ្ងៃទី14 ខែសីហាកន្លងទៅ កម្លាំងជំនាញសុីម៉ាក់បានប្រទះឃេីញគ្រាប់ផ្សែងដែលជាប្រភេទគ្រាប់ផ្លោង 155មម មានផ្ទុកសារធាតុឆេះ និង ផ្សែងពុលប្រភេទ White Phosphorus (WP) ដែលទាហានថៃបានបា.ញ់ក្នុងសង្គ្រាមរយៈពេល5ថ្ងៃជាមួយកម្ពុជា។ សារធាតុនេះ ត្រូវបានគេដឹងថាគ្រោះថ្នាក់ខ្លាំងចំពោះស្បែក ភ្នែក ផ្លូវដង្ហើម និងអាវយវៈខាងក្នុងរបស់មនុស្សនៅពេលបានប៉ះផ្ទាល់ ឬស្រូបចូលក្នុងខ្លួន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiXVJmCwWS7d8SKix3k9vnHMa0d1nweNTPkANyoc8CddQScw0U0bDlqtaGpI0zeWUZ_oYxhmDLyEWkSJ2ZbT46JDpzusNNK4H_NZ16LPU1VUeQJhwn_g9ykif0uO8rP-vLiXrl4JtyX1P169rq54ikT68-1OYI8MJWsCDbV2St9bX6ZffajqSHYEgl9irl8/s927/photo_2025-08-19_13-58-01.jpg

ទោះជាយ៉ាងណា ថៃមិនដែលទទួលស្គាល់ពីភាពសាហាវព្រៃផ្សៃរបស់ខ្លួនក្នុងប្រើប្រាស់អាវុ.ធធន់ធ្ងន់មកវា.យប្រហារកម្ពុជា ក្នុងគោលបំណងឈ្លានពាននោះទេ។ កាន់តែហួសចិត្តទៀតនោះ គឺថៃថែមទាំងប្រឌិតរឿងចោ.ទប្រកាន់កម្ពុជាថាជាអ្នកបំពានលើខ្លួនមុនទៅវិញ៕