Home Blog Page 30

ក្នុងថ្ងៃទិវាអ្នកម្តាយ វណ្ណដា បានធ្វើរឿងយ៉ាងល្អសម្រាប់អ្នកមានគុណ

0

នៅពេលថ្មីៗនេះគេបានឃើញវត្តមានប៉ាម៉ាក់របស់ វណ្ណដា បានចូលរួមការប្រគំតន្រ្តីរបស់កូនប្រុសនៅឯរាជធានីភ្នំពេញ។ ក្រោយមកតារារ៉េបរូបនេះបានបង្ហាញពីវីដេអូសុំពរជ័យឱ្យអ្នកមានគុណស្រោយទឹក និងបានបំពេញតួនាទីជាកូនល្អនាំម៉ាក់ទៅវិបស្សនាចំនួន១០ថ្ងៃ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiMH7Zd6gT3N_aKH0WOoewNlfKQTltRUSHwvDAhmL5xBwyqQrP9E2b-5SNhjat8zKlI6JwmJ4aKFZTrV_hvxXmnF-O0X5pdbLVRFhmv_TinVRp72I6Lv4FfJckoJOA8TVPFBFpIOvOAUKNH4eDXZ88Q5i_G-kVKAsRWkWFURe6HTmeh1vI-o49WuVLyX0c/s2048/image_2026-03-03_15-55-52%20(2).png
ក្នុងថ្ងៃទិវាអ្នកម្តាយ វណ្ណដា បានចែករំលែកជីវិតរបស់ខ្លួននៅលើ Story ដោយបង្ហាញវីដេអូមួយកំពុងត្រូវបានឪពុកម្តាយស្រោចទឹកឱ្យដោយលោកបានភ្ជាប់មកជាមួយនឹងចំណងជើងថា «ព្រះរស់ក្បែរកូន»។ បន្ទាប់មកទៀត វណ្ណដា បានបង្ហាញក្តីស្រលាញ់ចំពោះម្តាយជាមួយរូបថតរបស់គាត់កំពុងតែសើចសប្បាយ ទទួលអាហារជាមួយគ្នា។ វណ្ណដា ក៏បានបញ្ជាក់ទៀថាលោកបានជូនម៉ាក់មកវិបស្សនាចំនួន១០ថ្ងៃហើយនេះក៏ជាលើកទី៧របស់គាត់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEicl_JQOagEwcL0mW33PfOiSbAgQldFWWoOQ-kMTPdwr8mpfijbxwW4v6SZ_X7wwiV0YQgJvQkqkm9OuMOcYnv3iriyCoAGRuiK97gEnzs5cJOt3DFDkxSmZZDlRVSZ6lK65SxXg4oRuUvxv585xgx-d-CkefYCKD-gweVq4WIdMdE_e7m0nPib58XBR4E/s1280/photo_2026-05-11_15-08-42.jpg
មានការចែករំលែកបន្ថែមទៀតថាមិនត្រឹមតែ វណ្ណដា ប៉ុណ្ណោះទេដែលជូនអ្នកម្តាយមកវិបស្សនាគេបានឃើញក្រុមការងារក៏ដូចជា រ៉េត ស៊ូហ្សាណា នរិទ្ធ មានវត្តមាននៅទីនោះជាមួយគ្នាផងដែរ។ រូបភាពមួយទៀត វណ្ណដា ក៏បាននាំឪពុករបស់ខ្លួនទៅមើលសំលៀកបំណាក់ក្នុងហាងមួយជាមួយគ្នាផងដែរ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgR_K33-jQ9pV5rAdI6I_HwpRNBE8_zIb-XWtnuwbVAAxG3vKyiIYcPdZteKHqb57M04oN5AzKBGxUmSfEDdZYMBsSajtSmXlBMxpf20_T11eeQ84ES7ZMcUW1MUcx2zAzonTFaMTX08aiXJlnMX6AwebcWImcfMlGs3KM1LkYByxESjzB56xjwm5g_Th0/s1280/photo_2026-05-11_15-08-24%20(3).jpg

បន្ទាប់ពីអ្នកគាំទ្រឃើញបែបនេះហើយពួកគេបានបង្ហាញសេចក្តីជ្រះថ្លាយ៉ាងខ្លាំងចំពោះគ្រួសាររបស់ វណ្ណដា ដែលតែងតែបង្ហាញក្តីស្រលាញ់ចំពោះគ្នានិងជ្រះថ្លាក្នុងការធ្វើបុណ្យ។ ជាក់ស្តែងដូចជា វណ្ណដា ផ្ទាល់ទោះបីទើបបញ្ចប់ការប្រគំតន្រ្តីឬមានកិច្ចការមមាញឹកយ៉ាងណាលោកតែងតែឆ្លៀតពេលសម្រាប់អ្នកមានគុណជានិច្ច។ ចំណែកឯអ្នកមានគុណតារារ៉េបរូបនេះតែងតែមកផ្តល់កម្លាំងចិត្តនិងឈរនៅពីក្រោយភាពជោគជ័យរបស់កូនប្រុស៕

«វីរុសកូរ៉ូណា» ថ្មីមួយប្រភេទត្រូវបានរកឃើញនៅក្នុងប្រទេសថៃ

0

កម្ពុជាយើងគួរមានការប្រុងប្រយ័ត្នខ្ពស់! ថ្មីៗក្រុមអ្នកវិទ្យាសាស្រ្តអន្តរជាតិបានប្រកាសពីការរកឃើញមេរោគកូរ៉ូណាប្រភេទថ្មីមួយក្រុមនៅក្នុងសត្វប្រចៀវក្នុងប្រទេសថៃ ដែលមានលទ្ធភាពអាចចម្លងទៅកាន់កោសិការបស់មនុស្សបាន។ ការរកឃើញនេះត្រូវបានធ្វើឡើងដោយក្រុមអ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យតូក្យូ និងសាកលវិទ្យាល័យជូឡាឡុងកនរបស់ប្រទេសថៃផ្ទាល់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj45DxJ1Jtcy1rBnIrbBF96GGNIhiBNq5B5Rg7CbgZ1TwG0L6cMZVDlLxuSk3LZlvdN4VVh4RInDIAjqxwc8amsMBXujQbZ8CIXQ_N2P-1fr6AJRAlHmY7NxbrPCTOLzPboimpIoS-GmWUN2M4JEAX7upeEzVveaz3AOiJBUCpvshOjrmYAZv9apjfFwFI/s1024/photo_2026-05-11_09-22-41%20(2).jpg
យោងតាមការសិក្សាថ្មីៗនេះដែលបានចេញផ្សាយនៅក្នុងទស្សនាវដ្តី Cell នៅក្នុងខែឧសភា ឆ្នាំ២០២៦ អ្នកក្រុមវិទ្យាសាស្ត្រ បានកំណត់អត្តសញ្ញាណវីរុសកូរ៉ូណាថ្មីមួយនៅក្នុងសត្វប្រចៀវនៅប្រទេសថៃ ដែលអាចបម្លែងខ្លួននិងអាចមានសមត្ថភាពចម្លងដល់មនុស្សបាន។ ការរកឃើញនេះកំពុងទាក់ទាញចំណាប់អារម្មណ៍ ពីព្រោះវីរុសនេះហាក់ដូចជាមានសមត្ថភាពភ្ជាប់ទៅនឹងកោសិកាមនុស្សតាមរបៀបស្រដៀងគ្នាទៅនឹងវីរុសកូរ៉ូណាដទៃទៀត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj8Kg55m_sPRBS2Z_USNgQcybwS-Dkdj0MsqfL49LwM6YsQfsd2zbtNGd_BNq-HjhDgDeM0b3FLvDGpSeyj05B-7wH_xHKzsZXpJDndJaNR1SgWZRwN2Od97WxGPn8MucUiqBRCpozAo4cm1gi-9DXMqUWPHFT3aI4eLfqB106trs7eBOsfb77TTTYOZXM/s770/photo_2026-05-11_09-22-41.jpg
អ្នកស្រាវជ្រាវបានរកឃើញថា មេរោគដែលទើបរកឃើញថ្មីនេះហាក់ដូចជាមានសមត្ថភាពភ្ជាប់ទៅនឹងអង់ស៊ីម ACE2 របស់មនុស្ស ដែលជាអង់ស៊ីមដូចគ្នានឹងមេរោគ COVID-19 ដែលប្រើដើម្បីជ្រៀតចូលទៅក្នុងរាងកាយ និងបំផ្លា.ញកោសិការបស់មនុស្ស។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh006_EOgGw4Zs-CpGA5RQxcDQx7B4oaSaR4k3YUCvVl470myUgidhhIFVJU_rHRa8vBEIf_WBn_T94q8Iqw1KAnDDz6BMErQmzg6yGQu8_Q0cBPlGD5uMo5r13RyNT-XB_7VkpfF5WVviYvP_LkfQ0CdTLoY_aL5Ei3z5thFs7W9FUE-Zd6aSkdlQsVSw/s1027/photo_2026-05-11_09-22-42.jpg

ទោះជាយ៉ាងណាក៏ដោយ អ្នកវិទ្យាសាស្ត្របានសង្កត់ធ្ងន់ថា បច្ចុប្បន្ននេះមិនមានរបាយការណ៍ណាមួយដែលបង្ហាញថា មេរោគនេះបានឆ្លងដល់មនុស្ស ឬរីករាលដាលរវាងមនុស្សនឹងមនុស្សនៅឡើយទេ ប៉ុន្តែអាជ្ញាធរសុខាភិបាលថៃនៅតែជំរុញឲ្យសាធារណជនមានការប្រុងប្រយ័ត្នខ្ពស់ និងតាមដានព័ត៌មានអំពីការវិវត្តនិ៍ថ្មីនៃមេរោគនេះជាប់ជាប្រចាំ ដើម្បីជៀសវាងការឆ្លងរាលដាលនៅក្នុងសហគមន៍ទ្រង់ទ្រាយធំ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgmyxMp1RipFkKtmZRn5fxGcd6zdZSROXBYcZvpTsxoOHEfV_lYmicU_vzIOSU1lrfc5s8oEasf74ZxO3yW9nCItVgS7TkoevZYmuDoVDM9EPpKY1Rbxj2l9TGcuOWpyatwpXHP5gwZMvz_ben-9Zfpxqf9cX-2okbgefombpRYA6YxZzpUYHBHF7QWvJM/s1280/photo_2026-05-11_09-22-43.jpg
អ្នកវិទ្យាសាស្ត្រក៏បានព្រមានផងដែរថា អាស៊ីអាគ្នេយ៍នៅតែជាចំណុចក្តៅដ៏សំខាន់សម្រាប់ការស្រាវជ្រាវអំពីវីរុសកូរ៉ូណា ពីព្រោះប្រភេទសត្វប្រចៀវផ្សេងៗច្រើនតែរស់នៅជិតគ្នា ដែលអនុញ្ញាតឱ្យវីរុសផ្លាស់ប្តូរហ្សែន និងផ្លាស់ប្តូរសម្ភារៈហ្សែនរបស់វា។ ខណៈពេលដែលពូជថ្មីនេះមិនត្រូវបានចាត់ទុកថាមានគ្រោះថ្នាក់នៅពេលនេះ អ្នកស្រាវជ្រាវនិយាយថា ការរកឃើញនេះគឺជាការរំលឹកថា ការគំរាមកំហែងនៃជំងឺរាតត្បាតនាពេលអនាគតអាចបន្តលេចចេញពីចំនួនសត្វ ជាពិសេសនៅក្នុងតំបន់ដែលមានជីវៈចម្រុះខ្ពស់ នៅតែមានទំនាក់ទំនងជិតស្និទ្ធជានិច្ចរវាងមនុស្ស ជាមួយនឹងសត្វព្រៃ៕

 

 

ធ្លាយពាក្យចចាមអារ៉ាមថា Kris Wu នឹងត្រូវដោះលែងមុនកាលកំណត់ហើយវិលទៅកាណាដាវិញ

0

នៅល្ងាចថ្ងៃទី១០ ខែឧសភា យោងតាម Sohu វេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម Weibo ទាំងមូលមានការចាប់អារម្មណ៍យ៉ាងខ្លាំងជាមួយនឹងព័ត៌មានដែលថា Kris Wu ត្រូវបានដោះលែងពីពន្ធនាគារ ហើយកំពុងរៀបចំឡើងយន្តហោះពី សិនជិន (Shenzhen) ប្រទេសចិន ត្រឡប់ទៅប្រទេសកាណាដាវិញ។ ព័ត៌មាននេះបានបង្កឱ្យមានការភ្ញាក់ផ្អើលភ្លាមៗនៅក្នុងមតិសាធារណៈចិន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhaj3ku1WO3XgfD5Dz8fcQEKEZCmni_H71bSABGAH1u4UF6UX7MKRhNbNQykS4siYsdtrbtmv69Gi5mqQP9yy4lh9X2gvkEZdR18IJgt_qU4LptBhL_rGsn-4VtlkbeVNTaf6ldRHnA4eJyQ0fhLIDQvBpSNKeCE9k_shJ6OMwWgk4JxgK8CyHXPRm6trk8/s600/image_2026-04-10_16-33-13.png

មនុស្សបានសួរអំពីមូលហេតុនៃការដោះលែង Kris Wu មុនកាលកំណត់ ខណៈដែលសេចក្តីសម្រេចរបស់តុលាការបានបញ្ជាក់ថាការកាត់ទោសរបស់អតីតសមាជិក EXO រូបនេះមិនទាន់ចប់សព្វគ្រប់នៅឡើយទេ។ Kris Wu នៅតែមានទោសយ៉ាងហោចណាស់៨ឆ្នាំទៀតដើម្បីអនុវត្តទោសរបស់លោក។ បន្ទាប់ពីមានពាក្យចចាមអារ៉ាមថា Kris Wu ត្រូវបានដោះលែងពីពន្ធនាគារ ហើយហៀបនឹងត្រូវនិរទេសទៅកាន់ប្រទេសកាណាដា ការគ្រប់គ្រងពន្ធនាគារដែលអតីតសិល្បកររូបនេះត្រូវបានឃុំខ្លួនមិនទាន់បានចេញសេចក្តីថ្លែងការណ៍ជាផ្លូវការណាមួយនៅឡើយទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgQCZGk8dpzyr-MPVFu_uTnxR_zgV54o43Mp3U2Zc5GaUC0FMxmnG5s0PZJfaFe4DtAtkPjK2_ltRS-2keRTpFiNXUkyQODMHteUVFeUBXkjSHQhwOBMQVh2xGUmTOuA7o8t8jmrjFYLh7ygRNBd4Pho79QOdjxZ4bS7aWbs5Vcovei_f5j8HZmPMuViySJ/s990/image_2024-07-03_15-34-00%20(2).png

ប្រព័ន្ធផ្សព្វផ្សាយចិនបានរាយការណ៍ថា ពួកគេកំពុងទាក់ទងអាជ្ញាធរពាក់ព័ន្ធដើម្បីផ្ទៀងផ្ទាត់ព័ត៌មាននេះ។ ទោះជាយ៉ាងណាក៏ដោយ មនុស្សជាច្រើនជឿថាពាក្យចចាមអារ៉ាមអំពីការដោះលែងមុនកាលកំណត់របស់ Kris Wu គឺគ្មានមូលដ្ឋានទាល់តែសោះ ហើយអំពាវនាវដល់សាធារណជនកុំឱ្យផ្សព្វផ្សាយព័ត៌មានដែលមិនទាន់បានផ្ទៀងផ្ទាត់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEimy4j_AbjLQdQ7faXikBqxRJb_NHMQFkk772ugNXBQIfjgbdhpKa4qFG5v8ssoKLJ969QN25XVPKozE4kkMK5p6Ezkm_Qk2hUR02ianaiECV3vz0HjeuxfkAeWBexGbLNrmFwQURTyIFAPZzqpJovSRIcV6bobxzER37GkYUf0HHGEFx_H-q_nFhSWhQiV/s955/image_2026-04-10_16-33-13%20(2).png
ពីមុនមានពាក្យចចាមអារ៉ាមថា Kris Wu បានស្លាប់នៅក្នុងពន្ធនាគារ។ ទោះជាយ៉ាងណាក៏ដោយ ព័ត៌មាននេះត្រូវបានរាយការណ៍ដោយប្រព័ន្ធផ្សព្វផ្សាយថាមិនពិត។ យោងតាមប្រព័ន្ធផ្សព្វផ្សាយបានបញ្ជាក់ថា Kris Wu មានសុខភាពល្អ ហើយមិនមានបញ្ហាសុខភាពធ្ងន់ធ្ងរណាមួយនៅក្នុងពន្ធនាគារនោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgHgqcJ3QADJrfwIhxESxqPP04HLOAL6WCquUGdXJ70VU88pL-aPxyxfxCr6DlIxQNZ2eY4c4vOMqUlbbkO7vyyBhjeEdv4v4ml5CLqfTDp-d9vKfhcmQenMV-3TVVXsuAOpXGWA3Ay60Z4v8_Db3q6pawluWb_yvy8gIa9CGIKoZNNnBEJNlkGKa8h89Dn/s680/image_2024-07-03_15-34-00%20(4).png

ប្រភពព័ត៌មានក៏បានបញ្ជាក់ផងដែរថា ពាក្យចចាមអារ៉ាមដែលចរាចរនៅលើបណ្តាញសង្គមថា អតីតសមាជិក EXO បានដួលសន្លប់ និងអត់ឃ្លានរហូតដល់ស្លាប់ បន្ទាប់ពីទទួលបានការកាត់ទោសបន្ថែមពីបទគេចពន្ធនោះទេ។ ចាប់តាំងពី Kris Wu ត្រូវបានចាប់ខ្លួនរូបគេបានញ៉ាំអាហារបានត្រឹមត្រូវ ឡើងទម្ងន់ជិត ១០គីឡូក្រាម មានសុខភាពល្អប្រសើរ និងត្រូវបានតាមដានយ៉ាងដិតដល់ចំពោះសុខភាពផ្លូវចិត្តរបស់អតីតតារាប្រុសរូបនេះពេញមួយការឃុំខ្លួន៕

អ្នកនាង ម៉េង កែវពេជ្ជតា និយាយបែបនេះជុំវិញរឿង មាស សុខសោភា និងគូស្នេហ៍ថ្មី

0

ថ្មីៗនេះគូស្នេហ៍ថ្មីរបស់តារាចម្រៀង មាស សុខសោភា ដែលទស្សនិកជននិយមហៅថា តាសក់សភ្នំត្បែងបានធ្វើឱ្យមហាជនចាប់ផ្តើមវែកញែកម្តងទៀតបន្ទាប់ពីអ្នកទាំងពីរ Live តបតទៅកាន់អ្នករិះគន់ខ្លួនជាពិសេសសង្កត់ធ្ងន់ទៅកាន់លោក ខាន់ ចាន់សុផល និងតារាសម្តែង ព្រីម មន្ថា។ បន្ទាប់ពីវីដេអូនេះត្រូវបានចែករំលែកយ៉ាងទូលំទូលាយតារាចម្រៀង ម៉េង កែវពេជ្ជតា ស្រាប់តែពោលពាក្យនេះទៅកាន់ មាស សុខសោភា តែម្តង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj89gHH33yMgjaMJjhItvpbOfnZUuYbHZnS7zNOaaYXHYPt2UZnQd9OehlrgpACa7upjf5U497G9JmLLFwrsQ_iy8p7EuP5nkpzlE0U6Pr2oFMcZJfEgORpz7BHbwEl3VVgLafMQMxq2GDvJbro3qbTNJoVYAMpEIoDeqIdYDlIj-5QzoZnpFGW08Mg5HI/s2048/image_2026-05-11_09-44-45.png
មួយរយៈចុងក្រោយនេះ មាស សុខសោភា និងគូស្នេហ៍ថ្មីកាន់តែបណ្តើរគ្នាដោយបើកចំហ ពេញមុខពេញមាត់ចូលរួមកម្មវិធីជាមួយគ្នា និង Live ឆ្លើយតបទៅកាន់អ្នករិះគន់ពួកគេជាដើម។ មកទល់ពេលនេះគូស្នេហ៍នេះនៅតែជាប្រធានបទរបស់សាធារណជនដែលត្រូវបានគេយកមកវែកញែកនិងបញ្ចេញមតិរិះគន់។ នៅក្នុងវីដេអូនោះ តាសក់សភ្នំត្បែង ដែលពេលនេះសក់ខ្មៅនិង មាស សុខសោភា បានតបតទៅកាន់លោក ខាន់ ចាន់សុផល ដែលតាមខាំពួកគេមិនព្រមលែង ពូកែរកគន្លឹះនិយាយដើមអ្នកទាំងពីរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhfmEkTOeYZueoIc90rcx-im4aLuaYPtDCV7GJ1_vUI9wvjYyHNnHEFKtbNFJvrmUl-_OkVS8m4qjLkWkaZu307zEHdXtXlzQfVTYww-ed9atoq9SITlHGiDErjYEspgxxre1hvnFK1Sg0Mz7-ZFMmZZ14j3h2AKhImtIMZrqgDEWw4z1rkkdm9lIpdgMQ/s2048/image_2026-05-11_09-44-44.png

ជាមួយគ្នានេះ មាស សុខសោភា បានឆ្លើយតបទៅកាន់តារាសម្តែង ព្រីម មន្ថា ដោយបញ្ជាក់ថានាងពុំបានកាន់សាសនាខ្មៅងងឹតនោះទេ ហើយនាងមិនបានប្លែកឡើយ។ អ្វីដែលប្លែក មាស សុខសោភា អះអាងថានាងឈប់ធ្វើអ្វីដែលខុស គោរពជំនឿខុស ដោយពេលនេះនាងគោរពជំនឿពឹងផ្អែកលើវប្បធម៌លើធម្មជាតិខ្លួនឯងដោយយកសម្មាធិជាគោល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhyx9fWFQZgIolmiD-IjKn2GpWegMLh9gT4ybbAvn2ZCQmHHNeZqAUfQQ1VWobT0py9kpmjseSrfmt_9O4W5dBMo43CeodWLVbWWzpn8qGVoFVxgS4gc1Ljkag42HRktVnp8he4u4_vPEWOt8wyJrVa9CAYMvKTnV6emEs7ZIWHosczdViI8U_rCE9s9R4/s720/image_2026-05-11_09-44-39.png

វីដេអូនេះបានធ្វើឱ្យទស្សនិកជនបញ្ចេញមតិប្រតិកម្មយ៉ាងច្រើន ជាមួយនឹងមតិរិះគន់ហូរហែ។ មិនត្រឹមតែមហាជនប៉ុណ្ណោះទេ លើកនេះតារាចម្រៀង ម៉េង កែវពេជ្ជតា ក៏បានចូលទៅបញ្ចេញមតិយោបល់ប៉ុន្មានម៉ាត់ផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiTObETwQ_hAXqEn1TwulikBQhBFFwnzHbAsoeYSH8keR-UAbp6ykdD8OIwa0jzqENui5PkDdxO9nqAk_VXCx6XQSH22jpXDpHUT1y6Hh07ynYcaQ7szy5wtyyC4F09DQSaVBnSJuKncJSPu_-AFcbWMrKg9URpPxcgqhSxQHrgY988DlX8NYe57F3FEQY/s2048/image_2026-05-11_09-44-38.png
អ្នកនាង ម៉េង កែវពេជ្ជតា បានសរសេរថា «ចប់ហើយប្អូនស្រី គេនិយាយយ៉ាងម៉េចក៏ស្តាប់មិនចូលដែរ ហ៊ឺ…»។ រៀមច្បងរូបនេះបានសរសេរមួយប្រយោគទៀតថា «មិនបាច់ចែករំលែកឱ្យគេទេអូន»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgD4XKWfbL3owroOSqTG2d34BGX5t-XfSt4qlwUBpzJ-JGk2sQVR-Nq4XpC4D1Ax1bntbbxfJRZOTnQAmBHafGAYRYKTLd1RAxeHsnVkDQJ7k4ZO7pt9RyXSqhYf9mcqlUqCNICecuhtrpfMIkdf6WqtaAy5bPGSrYTJjDjtLkhs8q5v9yz3JNyNbEQbDc/s2048/image_2026-05-11_09-44-39%20(2).png

គួរឱ្យដឹងថាដ្បិតតែមានបញ្ហាចម្រូងចម្រាសទាក់ទងនឹងជីវិតឯកជន មាស សុខសោភា នៅតែក្តោបក្តាប់ទីផ្សារបានច្រើនដដែលដូចជាចូលរួមកម្មវិធីប្រគំតន្រ្តីមួយចំនួន និងតាមបណ្តាផាប់នានា៕

កំពុងវែកញែ.កក្តៅគគុកនៅចិនរឿង Zhao Lusi ទៅប្រគំតន្រ្តីនៅផ្ទះលេខ២ មានកៅអីទំនេរច្រើនខ្លាំង

0

តារាសម្តែង Zhao Lusi បានប្រឈមមុខនឹងការជជែកវែកញែកក្តៅគគុកនៅក្នុងប្រទេសចិនបន្ទាប់ពីការប្រគំតន្រ្តីនៅក្នុងទីក្រុងបាងកកក្រោយពីរូបភាពឃើញមានកៅអីទំនេរច្រើនបានចែកចាយនៅលើអ៊ីនធឺណិត។ កាលពីមុនសំបុត្រការប្រគំតន្រ្តីរបស់ Zhao Lusi បានរងនូវភាពចម្រូងចម្រាសយ៉ាងខ្លាំងដោយសារតែតម្លៃខ្ពស់ខ្លាំងដូចជាអ្នកចម្រៀងអាជីពទៅហើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg7fP7T_S1ycirTqzIhL-ZNYQe-1x5XmPvmq7DGyVr_V2pckVd1Gc317sLY_R8RzaPiaSU1sfxks935jr5GA5TKQmou7KHahTvavH04grf8CIkGhRLQm9pQa7sLsLl6CtikQmgzXZARZ2EVoADFaC6a0XIAigQq6ytcg6IaI0qa-AMA8jjN2n14vIQN2p4/s2048/image_2026-05-11_10-21-56%20(4).png

នៅយប់ថ្ងៃទី៩ ខែឧសភា Zhao Lusi បានប្រារព្ធការប្រគំតន្ត្រីទោលរបស់នាងជាផ្លូវការដែលមានឈ្មោះថា Stay Romantic នៅក្នុងទីក្រុងបាងកក។ ទោះជាយ៉ាងណាក៏ដោយ មិនយូរប៉ុន្មានបន្ទាប់ពីការប្រគំតន្ត្រីបានបញ្ចប់ វីដេអូ និងរូបថតដែលថតដោយទស្សនិកជនបានចាប់ផ្តើមរីករាលដាលយ៉ាងឆាប់រហ័សនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមចិន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiQ8ay-jDoIWHhxku9d5zx1pMs5FvOZ23ryd_uGyCjL_4OWqS_kDOVAX7A_Xc1cs-bADFJwKr82fC2NajbrqQRXC4uOs_DNjbjd723kkBxfC_YMAPKhVWEg-0Ny5FFJgZUZiDKhiMsoVi5zqttpKxSOt68sqBr1Lz9dFaMgL4NWI3_7ce9zA98Mhy9i1eg/s2048/image_2026-05-11_10-21-57.png

ជំនួសឱ្យការបង្ហាញពីកន្លែងប្រគំតន្រ្តីមានមនុស្សណែនតាន់តាប់ឈុតវីដេអូជាច្រើនហាក់ដូចជាបង្ហាញពីផ្នែកទទេធំៗនៅទូទាំងទីកន្លែង ជាពិសេសនៅក្នុងតំបន់អង្គុយកម្រិតខ្ពស់ និងផ្នែកចំហៀងនៅជិតឆាក។រូបភាពទាំងនេះបានបង្កឱ្យមានការជជែកវែកញែកយ៉ាងក្តៅគគុកតាមអ៊ីនធឺណិតភ្លាមៗ ដោយអ្នកលេងអ៊ីនធឺណិតជាច្រើនបានសួរថាតើប្រជាប្រិយភាពរបស់ Zhao Lusi នៅក្រៅប្រទេសខ្លាំងគ្រប់គ្រាន់ដើម្បីបំពេញទីកន្លែងទ្រង់ទ្រាយធំដែរឬទេ។ អ្នករិះគន់មួយចំនួនបានជជែកវែកញែកដោយត្រង់ៗថា តារាស្រីរូបនេះប្រហែលជាមិនទាន់មានអំណាចលក់សំបុត្រដែលចាំបាច់ដើម្បីផ្លាស់ប្តូរទៅការប្រគំតន្ត្រីធំៗនៅខាងក្រៅប្រទេសចិនដោយជោគជ័យនៅឡើយទេ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhEPc4uCKIPQSOMJx8mcfCMqw3gKODxnHVcBPzXhatJ8IbCtqbDWeqSk36dBqUlWKDWjng4R6AORYVrP2ZmuqaS7MI0mytXissPiD5-hHPnsFX5GQzMJ_L32GCsWtX-xoDf_5uh9w3ZNM6tIpy4Qw3dKSIX_0wiFVPKNY7a5z2JS9inUDi0cN82zmuWh1s/s1620/image_2026-05-11_10-22-32.png
អ្នកផ្សេងទៀតបានចង្អុលបង្ហាញថា ប្រជាប្រិយភាពតាមអ៊ីនធឺណិត និងចំណាត់ថ្នាក់រឿងភាគខ្លាំងមិនតែងតែបកប្រែទៅជាការចូលរួមការប្រគំតន្ត្រីផ្ទាល់ដោយជោគជ័យនោះទេ។ក្នុងចំណោមការចំអកកាន់តែខ្លាំងឡើងជុំវិញចំនួនអ្នកចូលរួមទស្សនាទាប អ្នកគាំទ្របានបោះជំហានទៅមុខយ៉ាងលឿនដើម្បីការពារ Zhao Lusi។ អ្នកគាំទ្របានអះអាងថា ផ្នែកទំនេរជាច្រើនត្រូវបានបម្រុងទុកដោយដៃគូម៉ាក និងអ្នកឧបត្ថម្ភ ហើយថាសមាជិកបុគ្គលិកបានចាកចេញពីកៅអីរបស់ពួកគេជាបណ្តោះអាសន្នដើម្បីថតខ្លឹមសារផ្សព្វផ្សាយបានបង្កើតការបំភាន់នៃហ្វូងមនុស្សដ៏កម្រ។ យ៉ាងណាក៏ដោយ អ្នកលេងអ៊ីនធឺណិតជាច្រើននៅតែមិនជឿជាក់លើការពន្យល់នោះទេ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEimIBQXVWs7JwGIR9-cyy2izgQOj-axPuHoiDPDGCUjVyWC-Dt8ywGjHaQjBUL8sJeWdcuUYeMjCLWZ6J4Nvf0AFrX3rVCUmgAVrUjqt8nlGvhhOKRNOyD12IO9IyDxQ7fUVAZeY3NWylQjQOH1q_7Qe8m81bDB5z8J5XHiu1W6J33jSMJtX0UjSiJC7m4/s1263/image_2026-05-11_10-41-04%20(3).png
ភាពចម្រូងចម្រាសបានកើនឡើងដល់សង្គ្រាមអ្នកគាំទ្ររវាងអ្នកគាំទ្ររបស់ Zhao Lusi និងអ្នកគាំទ្ររបស់ Esther Yu។ ខណៈពេលដែលអ្នកគាំទ្ររបស់ Zhao Lusi ផ្តោតលើការសរសើររូបរាងរបស់នាង អ្នកគាំទ្រគូប្រជែងបានចំអកឱ្យការលក់សំបុត្រមិនល្អ ហើយបានចោទប្រកាន់តារាសម្តែងរូបនេះថាបានចម្លងជម្រើសរចនាប័ទ្ម និងគំនិតរបាំដែលធ្លាប់ឃើញនៅក្នុងការប្រគំតន្ត្រីរបស់ Esther Yu។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhtXarhseh6_ovbGRVPu9MJ3N4W4axa0zsCi0JdAf4Eru1uRqMuD04MR9Rq1ued5O8CExzoDnHb0fALmRpdJwJY7q4FK-P6raecLez00N7zEG0Y_QBbkfBw8UBzbiBHqtVoTiWjKulhc7ovYXxqw185-JoX04X0wIaRvRAjsyWS9yRgieQv-YVRJMzrs0A/s1000/image_2026-05-11_10-21-55.png
ទោះបីជានាងមានប្រជាប្រិយភាពយ៉ាងខ្លាំងក្នុងនាមជាតារាសម្តែងក៏ដោយ ការប៉ុនប៉ងរបស់ Zhao Lusi ក្នុងការពង្រីកខ្លួនចូលទៅក្នុងតន្ត្រី និងការសម្តែងផ្ទាល់នៅតែជារឿងចម្រូងចម្រាស។ កាលពីអតីតកាល តារាស្រីរូបនេះបានប្រឈមមុខនឹងការរិះគន់លើសមត្ថភាពច្រៀងផ្ទាល់របស់នាង ដោយអ្នកលេងអ៊ីនធឺណិតមួយចំនួនអះអាងថា សំឡេងរបស់នាងស្តាប់ទៅខ្សោយអំឡុងពេលសម្តែងជាសាធារណៈ និងចោទប្រកាន់នាងថាពឹងផ្អែកយ៉ាងខ្លាំងទៅលើបទចម្រៀងបម្រុង។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiybs_-nJFuDWp_PVzzubgQStrB6SaB4h70Y5_KoM588Df-FcFe8hW7nGpg7zI-ycD33ncgialZRHL5o1il9iCKtSBkClCz80sRm25TvYtOIACj0WIDfRaYloaAjo_IdZPWtRyQVk31C8I0ZthaE44KMnEljW4EiTFcujV9TNYCogCZKrzEn8bm3B4rqTM/s1000/image_2026-05-11_10-21-56.png

    ទោះបីជាយ៉ាងណាក៏ដោយ អ្នកសង្កេតការណ៍ឧស្សាហកម្មជាច្រើនជឿថា ភាពចម្រូងចម្រាសដែលកំពុងបន្តនេះទំនងជាមិនធ្វើឱ្យប៉ះពាល់ដល់ប្រជាប្រិយភាពរបស់ Zhao Lusi យ៉ាងខ្លាំងនោះទេ។ តារាស្រីរូបនេះនៅតែរក្សាមូលដ្ឋានអ្នកគាំទ្រដ៏ស្មោះត្រង់បំផុតនៅក្នុងប្រទេសចិន ដែលបន្តគាំទ្រគម្រោងរបស់នាងទោះបីជាមានការរិះគន់ម្តងហើយម្តងទៀតតាមអ៊ីនធឺណិតក៏ដោយ។ សម្រាប់ពេលនេះ ការពិភាក្សាជុំវិញការប្រគំតន្ត្រី Stay Romantic នៅតែជាប្រធានបទកម្សាន្តដ៏ក្តៅគគុកបំផុតមួយនៅទូទាំងវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមចិន៕

អាកាសយាន្តដ្ឋានថ្មីមួយនឹងលេចរូបរាងឡើងនៅខេត្តរតនគិរី លើផ្ទៃដីជិត ២ពាន់ហិកតា

0

អភិបាលខេត្តរតនគិរី និងរដ្ឋលេខាធិការអាកាសចរណ៍ស៊ីវិល បានចុះពិនិត្យលើទីតាំងគម្រោងសាងសង់អាកាសយានដ្ឋានថ្មី លើផ្ទៃដីប្រមាណជា ១,៩០៥ ហិកតា ស្ថិតក្នុងភូមិសាស្រ្តស្រុកលំផាត់ ខេត្តរតនគិរី ដើម្បីផ្ដល់សារៈសំខាន់ក្នុងការវិនិយោគ និងទេសចរណ៍នៅខេត្តភូមិភាគឦសាន ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi84U-hufnh1th2pMAi7ck7RLazPlXNexrk6oGa54-hB3N3lXI6XUvnGe0n3artuLnBQtxeFzmRf9UBD38LO4yJbVTakxVgpidhzQE2uQNHy3Erd91cC4skGnw0poCO8sKV8qkFsWHh2weKOVmrAfpX-UKjDDXb8Y6NrPYJIYa6UGhbpwmsYjDO-AgvCQA/s1024/photo_2026-05-09_16-44-45.jpg

តាមរយៈការចែករំលែកនៅលើបណ្ដាញសង្គមហ្វេសប៊ុក នៅព្រឹកថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៦ លោក តឹក សាលី រដ្ឋលេខាធិការអាកាសចរណ៍ស៊ីវិល និងលោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី បានអញ្ជើញចុះពិនិត្យជាក់ស្តែងទីតាំងគម្រោងសាងសង់អាកាសយានដ្ឋានថ្មី។ ក្រុមការងារខាងលើនេះមានការចូលរួមពីអភិបាលរងខេត្ត, តំណាងមន្ទីរ-អង្គភាពពាក់ព័ន្ធ, អាជ្ញាធរស្រុកលំផាត់ ព្រមទាំងមានអ្នកជំនាញការបរទេសផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh9qX1kOuxYLPsIGtOD0MriSCDwmlIwOsDTE_wDJLvomYE9El1y3kzCP-4Z8I4klaaSvznPPIRUln-GQ6QpsHrjGsNbgY77BzubMAcdXeWiimiR8Ruq8YTw4AZg-EvwLE43xGMduGEGzDLZCIf2NlQj1J_lIY6_ArYsG5Zvv3cxJtfDTy7AMWvrD_HGiRo/s1280/photo_2026-05-09_16-44-46%20(2).jpg
លោក ញ៉ែម សំអឿន បានមានប្រសាសន៍ថា ទីតាំងអាកាសយានដ្ឋានថ្មីនេះស្ថិតនៅកណ្ដាលរវាងខេត្តមណ្ឌលគិរី និងរតនគិរី និងខេត្តស្ទឹងត្រែង ដែលផ្ដល់ប្រយោជន៍ពាក់ព័ន្ធនឹងការជំរុញវិនិយោគនៅខេត្តភូមិភាគឦសាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhbZ3CFPq8ZsYWtZY5KPPIbVI-XwKcmxdqs9HlV_2YzYFk4_NppnmNKqrnIQIA9Ygi-mVYXs2ncHuiW6hj98XVJ0dppUMo3x5k52S53yMOQ08zSZN9T0wqI0CGTZYuyyk6-Eud2tBq2H1jhAWN8Cx2P3VdFvJzfYuV0spzJtJZaXweecqwtzfiEVrSUJNw/s1280/photo_2026-05-09_16-44-46.jpg

បើតាមអភិបាលខេត្ត បច្ចុប្បន្ន រដ្ឋាភិបាលបានប្រគល់ជូនវិស័យឯកជនក្នុងការវិនិយោគ ហើយបើរកដៃគូឯកជនមិនបានទេ រដ្ឋាភិបាលនឹងអភិវឌ្ឍដោយខ្លួនឯង ខណៈបច្ចុប្បន្នក្រុមហ៊ុនកំពុងសិក្សាផលប៉ះពាល់ផ្សេងៗ ហើយរយៈពេលនៃការសាងសង់ប្រមាណ ៣ ឆ្នាំ អាចដំណើរការបាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiDiRDIt7ZYKUvlGG8HV7zl5ZEQCBCX4BFuOfwLlQ6DgihTAyZNa2_cDuttSW2LTfV597Tf1KM0Uk8a_0O-QXvWmtvH1HfP2DJTg7CObkVVcp4EKGcRApREEkqIR03nvbuVVznTmGQrJ5QLQyBi1WXo8Rz19hCGb25sK8VJpz2c0Wt6wXwquyJ5Rc7mLaE/s1024/photo_2026-05-09_16-44-45%20(2).jpg

សូមបញ្ជាក់ថា ព្រលានយន្តហោះថ្មីនេះ មានទីតាំងនៅស្រុកលំផាត់ ខេត្តរតនគិរី។ គម្រោងនេះ គ្រោងសាងសង់លើផ្ទៃដីជាង ១,៩០៥ ហិកតា ដើម្បីតភ្ជាប់ទេសចរណ៍ខេត្តភូមិភាគឦសាន និងការដោះដូរពាណិជ្ជកម្មក្នុង និងក្រៅស្រុកផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhQDhC3qP2tcjnp4AenxgPRmshMJ0eXitcDD7sLJPMBKCx3v5rUPum-jLWmbHvymQafOLhaGR1eFVAAn8tgcMWjqLWgJiryf7k24wBqKZoYHrSABgJZjDiJkFw4yLX0JcdGRfzh3-JL66kFnEMLcGRe0m_Swy8oz0bQg8rUcLIDT0F51nTTRm9cZlwQx5w/s1024/photo_2026-05-09_16-44-45%20(3).jpg
ក្រោយបញ្ចប់ព្រលានយន្តហោះថ្មីខាងលើគេរំពឹងថា ខេត្តភូមិភាគឦសានមួយនេះ នឹងអាចកើនចំនួនភ្ងៀវទេសចរ និងវិនិយោគិន ដែលកន្លងមក កត្តារយៈចម្ងាយ ធ្វើឱ្យភ្ងៀវទេសចរ និងអ្នកវិនិយោគ ពុំសូវចាប់អារម្មណ៍នឹងខេត្តនេះទេ។ ខេត្តភូមិភាគឦសាននេះមានវិស័យសំខាន់ៗសម្រាប់ទាក់ទាញការវិនិយោគដូចជា៖ វិស័យធនធានរ៉ែ, វិស័យទេសចរ និងវិស័យកសិកម្ម៕

Shakira ចេញចម្រៀងថ្មីដើម្បីគាំទ្រព្រឹត្តិការណ៍ FIFA World Cup ឆ្នាំ២០២៦

0

ម្ចាស់ក្សត្រីនៃតន្ត្រីបាល់ទាត់ពិភពលោក Shakira នឹងចេញបទចម្រៀងថ្មីមួយដើម្បីអបអរសាទរការប្រកួតបាល់ទាត់ដ៏ធំបំផុតនៅលើភពផែនដីនៅថ្ងៃទី១៤ ខែឧសភា។ នៅលើបណ្តាញសង្គម Shakira បានបង្ហាញពីបទចម្រៀងមួយដែលនាងបានសហការជាមួយ Burna Boy ដែលជាអ្នកចម្រៀង និងផលិតករតន្ត្រីជនជាតិនីហ្សេរីយ៉ាដ៏ល្បីល្បាញម្នាក់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhBsI1c_4IXU52v3pxRO0JHc5zQPaspDObRG0d9hFT2m21fmi5D75Rfm6-0A1Os1HSSq_zQ8TrjpXj3RdZ_iZwJayS-bpW79o239oRa66zCSCsgLKQubjsUg0KJjdj6LSI4FpsU_eLtmg3LduZyt7KqBbwQ6Sptsvyi3OJyTWFCjlVh5GKFrqgJFdB-Z40/s960/image_2026-05-09_15-45-56.png
Shakira បានបញ្ជាក់ថា «Dai Dai ដែលជាបទចម្រៀងផ្លូវការរបស់ FIFA World Cup 2026»។ នៅក្នុងវីដេអូនេះ Shakira បានបង្ហាញខ្លួននៅលើពហុកីឡដ្ឋាន Maracan ក្នុងប្រទេសប្រេស៊ីល រួមជាមួយអ្នករាំ។ នាងច្រៀងជាភាសាអង់គ្លេសនិងលាយភាសាអេស្ប៉ាញ។ នៅក្នុងការបង្ហោះរបស់ Shakira អ្នកគាំទ្រជាច្រើនបានបង្ហាញការគាំទ្ររបស់ពួកគេចំពោះតារាចម្រៀងរូបនេះ។ ការរំភើបចិត្តរបស់ទស្សនិកជនដោយសារតែបទ «Lighter» ដែលជាបទចម្រៀងបាល់ទាត់ពិភពលោកដំបូងដែលចេញដោយ FIFA ត្រូវបានគេរិះគន់ថាគួរឱ្យធុញ និងគ្មានជីវិត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgrv0FLtP58C9lf9YGlDG0eDdrkhp8UsfZdOkdRRXIAdvWG5r5HcF83tXqdkoY2TzjyjR86y_XAoNjqhqkiVhMPI6TwM-DWR38-LfmGVrUKCbUq9TPyJXWdcE4WXHv8DcdaL9Wf6VoRI_mDHfcscOKGkc7x98YSnRyoA9aoz_uZ-IfGND2xElRPPtk-eWI/s2048/image_2026-05-09_15-45-57.png

Shakira ត្រូវបានគេស្គាល់ថាជា Queen តន្ត្រីព្រឹត្តិការណ៍ World Cup ជាមួយនឹង បទចម្រៀងល្បីៗរបស់នាងគឺ «Hips Don’t Lie» (Bamboo) និង «Waka Waka»។ «Waka Waka» ដែលជាបទចម្រៀងផ្លូវការនៃការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ២០១០ គឺជាបទចម្រៀងដែលលក់ដាច់បំផុតក្នុងប្រវត្តិសាស្ត្រនៃព្រឹត្តិការណ៍ World Cup ដែលមានចំនួនជាង ១០ លានច្បាប់ និងបច្ចុប្បន្នមានអ្នកចូលមើលចំនួន ៤.៥ ពាន់លានដងនៅលើយូធូប។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiwjydJXX_mZWu05Y897Vwi47cAtfYZTuH8yykriNbJE7aLOVjv1zQYS1o9sgq9JPH1RiK9d7c74MhcmG0iMiaViJJ-49xSB98-FqBCvALn8J0YaAGPnES6_SisOwTnKAfiAFSfA7uA8Rg7XvoFqK-2DiQTiSpimML7w0H7QI1_vRxaeAxjaQwPq39bfHc/s2048/image_2026-05-09_15-46-00.png

ទោះបីជាមានជម្លោះសិទ្ធិអ្នកនិពន្ធដំបូងក៏ដោយស្នាដៃនេះត្រូវបានដោះស្រាយនៅពេលក្រោយ ហើយបានក្លាយជានិមិត្តរូបនៃការប្រកួត។ ក្នុងឆ្នាំ ២០០៦ ទោះបីជាមិនមែនជាបទចម្រៀងផ្លូវការសម្រាប់ការប្រកួតនៅប្រទេសអាល្លឺម៉ង់ក៏ដោយ បទ «Hips Don’t Lie» ត្រូវបានចាត់ទុកថាជាបទចម្រៀងបាល់ទាត់ពិភពលោកដ៏ល្អបំផុត និងល្បីល្បាញបំផុត។ យោងតាម Billboard បទនេះបានឈរនៅកំពូលតារាងបទចម្រៀងនៅក្នុងប្រទេសចំនួន ៥៥ ដោយជាប់ចំណាត់ថ្នាក់ក្នុងចំណោមបទចម្រៀងលក់ដាច់បំផុតនៃសតវត្សរ៍ទី ២១។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgHluRrPreFaw7kxeXXXNuACy1lathWvX5bfWrZPd54arkqfewvAc9FEl73y2pv1lD8n44gp1I4TkPeRSVaku5BokSRMJYhlFYn66XBiCgynOrjE1Q4RYRNOQ6R2PN7ZS7EokQUNBHSrRPc8k9o4wFhs9G6RryadUEoUz5JVQqxxVfObIdv2hbs3Alv1eQ/s2048/image_2026-05-09_15-46-04.png

Shakira អាយុ ៤៩ ឆ្នាំ គឺជាតារាចម្រៀងដ៏ល្បីល្បាញម្នាក់របស់ប្រទេសកូឡុំប៊ី។ ពេញមួយអាជីពរបស់ខ្លួន តារាចម្រៀងរូបនេះបានឈ្នះពានរង្វាន់តន្ត្រីដ៏មានកិត្យានុភាពជាច្រើន ហើយបទចម្រៀងជាច្រើនរបស់នាងបានបំបែកកំណត់ត្រាពិភពលោក Guinness៕

អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ត្រូវបានដោះលែងឱ្យមានសេរីភាពឡើងវិញនៅព្រឹកថ្ងៃនេះ

0

អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ត្រូវបានដោះលែងឱ្យចេញពីពន្ធនាគារ នាវេលាម៉ោង៧ និង៤០នាទីព្រឹក ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦នេះ បន្ទាប់ពីជាប់ពន្ធនា.គារអស់រយៈពេល២៤៣ថ្ងៃ (៨ខែ) ក្រោមលក្ខខណ្ឌការត្រួតពិនិត្យផ្នែកច្បាប់តម្រូវឱ្យលោកពាក់ឧបករណ៍តាមដានអេឡិចត្រូនិក (EM) នៅកជើង សម្រាប់ការអនវុត្តទោសនៅសេសសល់ ។ លោកបានឱបក្រុមគ្រួសាររបស់ខ្លួន និងស្វាគមន៍ទៅកាន់មន្ត្រីគណបក្សភឿថៃ រួមទាំងក្រុមគាំទ្រអាវក្រហមដែលមករង់ចាំផ្តល់កម្លាំងចិត្ត បន្ទាប់មក ឡើងជិះរថយន្តត្រឡប់ទៅផ្ទះដោយមិនផ្តល់សម្ភាសន៍ជាមួយសារព័ត៌មាន ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgnSJZxMi2wY1R5XH7YrbyUXZFTiiBzE1KJunl36vsbG3rjpzZ7JMuTpNJgr8SrEzQRsX8PDr6x3wYfQSs4hr8yUZ79kouac898EIgjLU91XTE39p_-bjCu7q7IGWRUeLWYLfYKBIF74Pia6H4gTZexRrguUMKXwMwnRwEB6z7hnfcLHQ8SGNEZIY1ol58/s1280/photo_2026-05-11_10-36-38.jpg
តាមការចុះផ្សាយរបស់សារព័ត៌មាន Thai PBS លោក ថាក់ស៊ីន អតីតនាយករដ្ឋមន្ត្រីថៃ ត្រូវបានដោះលែងឱ្យមានសេរីភាពនាវេលាម៉ោង៧ និង៤០នាទីព្រឹក ថ្ងៃទី១១ ខែឧសភា បន្ទាប់ពីជាប់ពន្ធនាគារអស់រយៈពេល៨ខែ ដោយមានក្រុមគ្រួសារ និងមន្ត្រីសំខាន់ៗមកពីគណបក្សភឿថៃ មករង់ចាំទទួលនៅខាងមុខពន្ធនាគារក្នុងតំបន់ចាក់តុចាក់ ទីក្រុងបាងកក ។ ពលរដ្ឋគាំទ្រគណបក្សភឿថៃ បានពាក់អាវក្រហមមករង់ចាំផ្តល់កម្លាំងចិត្តឱ្យលោកនៅមុខពន្ធនាគារតាំងពីថ្ងៃម្សិលមិញ (ថ្ងៃទី១០ ខែឧសភា) ហើយលោកបានឈរគោរពភ្លេងជាតិនៅមុខពន្ធនាគារ និងធ្វើដំណើរចាកចេញ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj7uaUjBu8mHOpzzGI-FnhIgxzXpqcxhQ7q34qk5YMePqHpV_5Dpnjl9uRWZ6GTM8sMjfiXF4mwwmRmO5rbN2hgUpT4XHwJfTkYIhUEQP6Wx4AWyxkRlUn_Fn70fcBKzkG_d1bKxzIn5YiM6MpZKHqeORml61xvkZMPxlBPQZQOY5gdgmU3ShNoaL_t94g/s1280/photo_2026-05-11_10-36-39%20(2).jpg
ទោះជាដោះលែងក៏ដោយ ប៉ុន្តែលោកត្រូវបានតម្រូវឱ្យពាក់ឧបករណ៍តាមដានអេឡិចត្រូនិក (EM) នៅកជើង និងស្ថិតក្រោមការត្រួតពិនិត្យរយៈពេល៤ខែ រហូតដល់បញ្ចប់ទោស១ឆ្នាំរបស់លោកជាស្ថាពរនៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦ ។ ការដោះលែងឱ្យនៅក្រៅឃុំមុនពេលកំណត់ ដោយសារលោកមានវ័យចំណាស់ (៧៦ឆ្នាំ) មានបញ្ហាសុខភាព និងបានបង្ហាញពីឥរិយាបថល្អក្នុងអំឡុងពេលជាប់ពន្ធនាគារ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjpKe8A5hMOsRLkZfo2DAbmLD_pV56agR0mO3dcf-0tbd4q4CpNVCkJ1Az5GDujGvemueiY4Rn_yL-lfx4UIaPUKPkW6zp7YoW11b4zeQg7LQF70NsQTidnGHL0lOYBgDd-N1vFhEnvrkxKi884r_kkfrO5VMxxniX0DzP0v2KIjD1gPTRM2rMvF9fzpkE/s1280/photo_2026-05-11_10-36-39.jpg

នាយករដ្ឋមន្ត្រីថៃបច្ចុប្បន្ន លោក Anutin Charnvirakul បានបង្ហាញក្តីរីករាយចំពោះការដោះលែងលោក ថាក់ស៊ីន នៅថ្ងៃទី១១ ខែឧសភា ដោយលោករំលឹកថា ធ្លាប់បានបម្រើការងារក្រោមការដឹកនាំរបស់អតីតនាយករដ្ឋមន្ត្រីរូបនេះអស់រយៈពេលជាង២០ឆ្នាំ ដែលធ្វើឱ្យទំនាក់ទំនងរវាងអ្នកទាំង២មានភាពជិតស្និទ្ធដូចជាសាច់ញាតិ ហើយលោកនឹងជួបគ្នាជាមួយលោក ថាក់ស៊ីន ពេលមានឱកាសសមស្របនាថ្ងៃអនាគត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgexD3FKeZZob2OPaoaFzv2HFxiEy3Q1U5Vd3TOnewz849zIUxMTMjo5PPu3JzKXPL8PcTPuz1YhkZRc22HG1Jv72wh38PIeTB2X_CG_dsfnEj1HPYAbYD39w3YC1XYuf596EayEVrctDfmULYkXkrq_khLP1EDgAEBYWdR2SVG0IJuZBkRcIhWYN0AwkY/s1280/photo_2026-05-11_10-36-43.jpg

គួរបញ្ជាក់ថា កាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ តុលាការកំពូលថៃបានសម្រេចឱ្យលោក ថាក់ស៊ីន ជាប់ពន្ធនាគារយៈពេល១ឆ្នាំ បន្ទាប់ពីរកឃើញថា លោកបានស្នាក់នៅក្នុងមន្ទីរពេទ្យដោយខុសច្បាប់ដើម្បីគេចវេះពីការជាប់ពន្ធនាគារ ។ នៅថ្ងៃទី១១ ខែឧសភា តុលាការកំពូលថៃបានសម្រេចដោះលែងលោក រួមទាំងអ្នកទោសរាប់រយនាក់ទៀតឱ្យនៅក្រៅឃុំ ប៉ុន្តែកំណត់លក្ខខណ្ឌតម្រូវឱ្យលោកពាក់ឧបករណ៍តាមដានអេឡិចត្រូនិក (EM) នៅកជើង សម្រាប់ការអនវុត្តទោសនៅសេសសល់ ៕

សួស វីសា និង ថមមី មានបញ្ហានឹងគ្នាឈានដល់ចង់លែងលះ

0

តារាចម្រៀង សួស វីសា បានធ្វើឱ្យអ្នកលេងបណ្តាញសង្គមមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងបន្ទាប់ពីបង្ហោះសារចង់ក្លាយជាស្រ្តីមេម៉ាយវិញដោយលើកហេតុផលថា «មានប្តីដូចអត់ប្តី»។ មិនត្រឹមតែប៉ុណ្ណោះលោក ថមមី ដែលជាស្វាមីរបស់តារាចម្រៀងរូបនេះក៏បានបង្ហោះសារចង់ដោះលែង និងស្វែងរកផ្លូវព្រះធម៌មកដាក់ខ្លួនទើបអាចស្ងាត់ចិត្តបាន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhXCTw1iqjaL2hjP4JL2UMbCqtkDKvLcF6o9sAKp8GV4CQ97IYuzNmAWApzGgbyA9BrimJjZKdTsaw8Wh6jxl46Hp2Djyam_3-KYMWrIYDOazvvpEVmYsBHKqJ0OrGXy0RrVH3afoLFSKixXODaElon_wGi1xuKklOFUcVaWV2jcnHnLkGlD2p0lkd8PUU/s2048/image_2026-05-11_09-03-08.png
ទស្សនិកជនប្រាកដជាបានស្គាល់ប្តីប្រពន្ធអ្នកសិល្បៈមួយគូដែលចាប់ដៃគ្នាកសាងសុភមង្គលក្នុងគ្រួសារបង្កើតមុខរបររីកដុះដាលយ៉ាងខ្លាំងនោះគឺលោក ថមមី និងអ្នកនាង សួស វីសា។ អ្នកទាំងពីរបានចាប់ដៃគ្នា Live លក់ផលិតផលដោយថមមីតែងខ្លួនធ្វើជាស្រីដែលគ្រានោះធ្វើឱ្យមានភាពល្បីល្បាញយ៉ាងខ្លាំង។ ប្តីប្រពន្ធមួយគូនេះក៏បានសម្តែងកំប្លែងវីដេអូខ្លីៗ រួមទាំងបង្កើតកម្មវិធីចាក់ផ្សាយនៅលើផេកផ្ទាល់ខ្លួនផងដែរ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjc7V9_xv4qaSWcjtMqBSkQzLp6r82NI-Fpb338WRNnSPHf9DdVCk851yIKLhXem0AxL5YbfQwNn-mMAKXn4TrkLhLQ01wPH6vdx-EjeKg0QvWR3SQrZRjlxWTTAzDqb-elT8-VYu1lqdAkfjQ5qv1ChXjqxvcWJTR2UxFG52odm8rpgvteJEpcyhNUNdQ/s1716/image_2026-05-11_09-03-01.png

ងាកមកកាន់តារាចម្រៀង សួស វីសា វិញបានរយាលពីការងារសិល្បៈជាច្រើនខែមកហើយដោយសារតែពរពោះកូនទីពីរ និងចង់បំពេញតួនាទីជាម្តាយខណៈការប្រែប្រួលរូបរាងក៏ធ្វើឱ្យនាងមិនទាន់ចង់វិលត្រឡប់មកកាន់ឆាកតន្រ្តីវិញដូចគ្នា។ ទោះយ៉ាងណា អ្វីដែលធ្វើឱ្យទស្សនិកជនមានការភ្ញាក់ផ្អើលនោះតារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាសរូបនេះបែរជាប្រកាសត្រៀមចិត្តនឹងក្លាយជាស្រ្តីមេម៉ាយក្នុងខែថ្មី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh_R7G7jvlgymtXLPg5J8eijBg4Kt2jper5pOAzvguArgAv3hokGx1xhF_5wOz0SMsgUL6SPY3AzFGURaULh-YCIonEtX2MxsTrjxWnuRGd29fUXUIccCBHmyWoMv2yi3rC0HyIkpyUaYpB_SrqapYYQ4S774TMiZF7vBKbASTepWZ2CHtYZbc5R5xdE_I/s2048/image_2026-05-11_09-03-02.png

នៅយប់ថ្ងៃទី១០ ខែឧសភា អ្នកនាង សួស វីសា បានបង្ហោះសំណេរថា «ខែថ្មីនេះខ្ញុំកំពុងតែត្រៀមខ្លួនក្លាយជាមេម៉ាយហើយ ព្រោះហត់នឿយនិងជីវិតមានប្តីដូចអត់ប្តីណាស់»។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhcHmNWQr1aJuSYQG6rNYXHKDK1HLR4ToKSqyFbmG9hC-qY43eGQ8kLND8fT4PoreLCpEInNBRAw_tXvaaZnuFtiKONo4HalWzUrR_AYVV35b3OAcoatoarLcuY9__XHsLFS6xoouuFHwZzJj5q4fT7wPtbBJNVEUzhR4nQwhxXpjq__qN4jCRXqH5jbWc/s2048/image_2026-05-11_09-03-04.png

សំណេរនេះបានជំរុញឱ្យមានប្រតិកម្មយ៉ាងឆាប់រហ័សដោយអ្នកខ្លះគិតថាអ្វីដែលនាងនិយាយអាចជាបទចម្រៀងថ្មី រីឯមតិខ្លះទៀតបានរិះគន់ សួស វីសា ថាសម្តែងពីព្រោះតែចង់បានទាមទារចំណាប់អារម្មណ៍លក់ផលិតផលឱ្យដាច់។ អ្នកគាំទ្រជាច្រើនទៀតបានណែនាំឱ្យតារាចម្រៀង សួស វីសា ត្រជាក់ចិត្តបញ្ហាបែបនេះមិនគួរបង្ហោះនៅលើបណ្តាញសង្គមនោះទេគួរតែព្យាយាមដោះសា្រយបញ្ហាជាមួយនឹង ថមមី ពីព្រោះវាអាចនឹងល្អប្រសើរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEju2KachYsRXRQRD_JjPqyjYpUSXXOgqlRPXOrsUxKcLIWqn14-LIokWhWLDOrnwViMe8Jmpe9bNjlg2wz-fDwrrGDUlWQe6cXPWlBwLAUGgM8l2QDuzEHiOti3J9EAJwqwJppvbhffvXTrq6G2S_EgUMmFaqPs2-joPGdiUi1K7pHAr3AFENJwjhhdlqo/s1280/-2147483648_-235606.jpg
ងាកទៅកាន់លោក ថមមី វិញបានបញ្ចេញសំណេរសោកសៅនៅលើបណ្តាញសង្គមរបស់ខ្លួនកាលពីយប់ថ្ងៃទី៩ ខែឧសភា ថា«សម្តីមួយម៉ាត់ៗ វាអាចចាក់ទំលុះ បេះដូងចិត្តឱ្យខ្ទិចខ្ទី ជីវិតនៅមានដង្ហើម គ្រប់យ៉ាងក៏អាចមានផ្លូវចេញ ដូច្នេះមានតែការដោះលែង ទំលាក់ចោល»។ បន្ទាប់ពីតារាចម្រៀង សួស វីសា បង្ហោះសំណេរចង់ក្លាយជាមេម៉ាយនោះ លោកថមមី បានបញ្ចេញសំណេរមួយទៀតថា «តាមផ្លូវទៅរកផ្លូវព្រះធម៌ ទើបស្ងប់ចិត្ត សូមជួយណែនាំកន្លែងវិបស្សនា មកកាន់ខ្ញុំមួយបងប្អូន»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg0P0n3twPpfQ5D2dvTgUH772I4HOX0gyzbyKR7thRNRxTwRXxBjIGI3A_UES5r63J7mcQXqPCS5Cd6uD4yzWr4OsjXeZ6l6oh55hLMsOkKIG28-27r63o_QAx8je2zk9LpMZ1Im48AEerNBawTfxkoGV-UwNe50vjwa1yWkQB6idNS7zuP2_XXRWf5qrM/s1280/-2147483648_-235608.jpg

ទោះយ៉ាងណា ការបង្ហោះសំណេររបស់ សួស វីសា បានរីករាលយ៉ាងឆាប់រហ័សដែលនាំឱ្យមានការជជែកវែកញែកយ៉ាងច្រើននោះតារាចម្រៀងរូបនេះបានសម្រេចចិត្តលុបការបង្ហោះខ្លួនវិញដោយសារតែការស្នើសុំរបស់ឪពុកម្តាយនិងមិនចង់ឮពាក្យថាបង្កើតរឿងចង់ល្បី។ ម្ចាស់បទ «ជួបមនុស្សសម្តែង» បានបង្ហោះថា «Ok ខ្ញុំសម្រេចលុប Status ចោលទាំងអស់ពី FB ទុករឿងទាំងអស់ដោះ Offline ចុះព្រោះជាការស្នើសុំរបស់ឪពុកម្តាយ ណាមួយក៏មិនចង់ឮពាក្យថាបង្កើតរឿងចង់ល្បីព្រោះខ្ពើមពាក្យនេះណាស់»៕

ពលរដ្ឋខ្មែរប្រតិកម្មខ្លាំងៗ ក្រោយថៃបង្ហើបថាចង់បញ្ជូនទូតឲ្យមកជានានឹងកម្ពុជាវិញដូចដើម

0

គិតថាកម្ពុជាជាសួនសាធារណៈមែនទេទើបចង់ចេញ-ចូលស្រេចតែចិត្តបែបនេះ? ក្រោយដកទូតទៅអស់ជាច្រើនខែ ពេលនេះសុខៗថៃក៏នឹកឃើញចង់បញ្ជូនទូតខ្លួនត្រឡប់វិញដូចគ្មានរឿងអ្វី ដែលធ្វើឲ្យបងបងប្អូនប្រជាពលរដ្ឋខ្មែរលឺហើយទប់អារម្មណ៍មិនខឹ.ងមិនបាន នាំគ្នាបញ្ចេញមតិរិះគ.ន់ព្រោងព្រាត និងផ្ដាំថាដាច់ខាតមិនស្វាគមន៍ទូតថៃត្រឡប់មកវិញនោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjqEbxq42X8K2dTqk-aDoqw5RDp03bpRx8sroTIMIN8n8uf2F2arvGKpkGoNgB3K6KBTCD8mXeyKPcXeGxve4ylVpgjRI9Yz-rT91cNXBsZHqn-1eTR9jpUJFRNvJf1uYmD69iDPvpQwdmbVOzYy3PUFam5qjwPnLSHzq4xWmGnsoPK8sYFgXBvVlap3Gs/s1008/photo_2026-05-08_13-48-44.jpg

យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានថៃ នៅថ្ងៃសុក្រ ទី៨ ខែឧសភា ឆ្នាំ២០២៦ បានចេញផ្សាយអំពីពាក្យសម្ដីរបស់លោក Sihasak Phuangketkeow រដ្ឋមន្ត្រីការបរទេសថៃ ដែលបាននិយាយថា ឆាប់ៗខាងមុខនេះ គណៈរដ្ឋមន្រ្តីថៃនឹងធ្វើការពិភាក្សា ក៏ដូចជាពិនិត្យទៅលើលទ្ធភាព ក្នុងការបញ្ជូនមន្រ្តីទូតថៃត្រឡប់មកធ្វើការងារនៅស្ថានទូតថៃប្រចាំនៅទីក្រុងភ្នំពេញ ដើម្បីឈានដល់បើកបណ្តាញទំនាក់ទំនងឡើងវិញផ្លូវការជាមួយកម្ពុជា»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjbjQ2pC1Xf8vpIieVJ5jmsnk2UNNqRDb7MFC8xu_aTSx7W5WGppPrWDqq6LI1sAWAv0eBxmFqw5FRlfbEOy1EZpDhO06Y3p4yoLqXEFu_ZmAxyvJh_ppG5ZZB_D8-sENuG5axAXlSD-zel3rK1PDMsmO_8RbXkNbk-C6DwgEpC35_lAbtgTfZzR1hZszE/s1280/photo_2026-05-09_10-11-49.jpg

រដ្ឋាភិបាលថៃបានចាត់ទុកផែនការនេះថា ជាយុទ្ធសាស្ត្រ “ដើរមួយជំហានម្ដង” តាមរយៈការស្ដារឡើងវិញនូវកិច្ចសន្ទនាផ្នែកការទូត ដើម្បីយកមកធ្វើជាមូលដ្ឋានក្នុងការជជែកដោះស្រាយបញ្ហាសន្តិសុខព្រំដែនដ៏ស្មុគស្មាញ ព្រោះថៃយល់ឃើញថា បើគ្មានអ្នកតំណាងទូតនៅនឹងកន្លែងទេ ការដោះស្រាយបញ្ហាការយល់ច្រឡំនៅតាមព្រំដែននឹងកាន់តែពិបាក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi4FCDi4S_J1sgdNC9-oJFmoCITGyp2KKTCB-uZN1KFx-PpEbBcccxI3fshhZWhHIhwbzaSiwrE6B5JZluAgaOu-ckA0cYqBI4DscoVJ7HWBMF1TzAMbtQUnaIWH6pFTz3GiTWs-WMQc5Cr4LaXsggCTZJ4bsCAhKXaBj95us1OWo__C2uP729FdPEqcsA/s750/photo_2026-05-09_16-29-05%20(3).jpg

ដោយឡែកងាកមកខាងកម្ពុជា ប្រជាជនខ្មែរភាគច្រើនហាក់មិនពេញចិត្តចំពោះការប្រកាសរបស់រដ្ឋមន្រ្តីថៃដូចខាងលើនេះឡើយ ដោយមតិយោបល់របស់បងប្អូននៅក្នុងបណ្ដាញសង្គមសឹងតែ ៩៩% បានអះអាងថា ពួកគាត់មិនស្វាគមន៍ទូតថៃត្រឡប់មកវិញជាដាច់ខាត ដរាបណាជម្លោះ និងដីរបស់កម្ពុជាដែលបានបាត់បង់ទៅមិនទាន់ត្រូវបានដោះស្រាយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgIkF9OMxpNUXdEzakh8xMTgToO9UDT4aXp3B6Vg8TUm5ij6Rlkrt5EqXMarpkJ8QKt5aGlCNYkZtoArJkg2vx28SJZ4pyGcC0zGLbnnqtADq2kPeImF7iwx5Ffno1OdSINlKE0J6TXKh6iV5sdqFtAXhbjymYHcrbjA79S2BTDtyWzzC9junU8SILnjds/s616/photo_2026-05-09_16-29-05%20(2).jpg

យោងតាមមតិមួយនៅក្នុងចំណោមមតិជាច្រើនដែលបងប្អូនខ្មែរបានខម្មិននៅខាថក្រោមអត្ថបទដែលមានចំណងជើងថា «ថៃមានគម្រោងបញ្ជូនឯកអគ្គរាជទូតខ្លួនមកកាន់តំណែងនៅកម្ពុជាវិញក្នុងពេលឆាប់ៗ» របស់សារព័ត៌មាន KBN News បានលើកឡើងថា «បើចង់ដាក់ទូតនៅខ្មែរវិញ ថៃត្រូវដកទ័ពនិងសងថ្លៃខូចខាតឲ្យខ្មែរជាមុនសិន» រីឯមតិមួយទៀតបានលើកឡើងថា «អស់ផ្លូវហើយមែនទេបានជាវិលមករកប្រទេសអ្នកក្រដែលពួកឯងមើលងាយ? ពួកឯងនេះថោ.កតាំងពីរក្រោមដល់លើមែន! ចង្រៃដូចពួកឯងនេះគ្មានអ្នកណាចង់នៅជិតទេពួកអាកំពូ.ជចោ.រ»។ ក្រៅពីនេះនៅមានមតិរាប់ពាន់ខម្មិនផ្សេងទៀតដែលបង្ហាញការយល់ឃើញដូចៗគ្នាថា ប្រជាជនកម្ពុជាមិនពេញចំពោះការវិលមកវិញរបស់ទូតថៃឡើយ ហើយក៏មិនចង់ស្ដារទំនាក់ទំនងអ្នកជិតខាងល្អអ្វីដែរ បើថៃនៅតែប្រកាន់គំនិតឈ្លានពានកម្ពុជា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjFOyGVGDg62N7pRNarA27YmwxwoBwhrr5JdiWATI-7pdai2Irw66rboENoCj7aEZdXFXcf_krgNEjWg00ifdovApNhgchUhyo5YG0NhuKICseqrtS8Uxv4c35gfsF_4Yg1QJ7ezZqnzC6BmWU_AgL6LvrrVcKPJYyKQv9wPwZmuvgh1Ve1LAAmMD-j3UA/s706/photo_2026-05-09_16-29-05.jpg

តែទោះជាយ៉ាងណា ក៏មានមតិមួយចំនួនដែលបង្ហាញពីការយល់ឃើញវិជ្ជមានចំពោះការស្តារទំនាក់ទំនងនេះផងដែរ ព្រោះក្នុងនាមជាប្រទេសដែលនៅជាប់ព្រំទល់គ្នាមិនយូរមិនឆាប់គង់តែត្រូវការការប្រាស្រ័យទាក់ទំនង ជាជាងការបង្កជម្លោះដែលនាំឲ្យខាតបង់រៀងៗខ្លួន។ យ៉ាងណាក៏ដោយ ការសម្រេចចិត្តចុងក្រោយថាព្រមឬមិនព្រម ឲ្យថៃបញ្ជូនទូតត្រឡប់វិញគឺជាស្ថិតនៅក្រោមការត្រួតពិនិត្យរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។ ដូច្នេះក្នុងនាមជាប្រជាពលរដ្ឋ យើងត្រូវជឿទុកចិត្តលើការដឹកនាំរបស់រាជរដ្ឋាភិបាលក្នុងការការពារបូរណភាពទឹកដី និងសុខសុវត្ថិភាពជូនប្រជាជនកម្ពុជា៕