Home Blog Page 274

ថៃនឹងរង់ចាំមើលលទ្ធផលកិច្ចប្រជុំ GBC ជាមុន ទើបសម្រេចចិត្តរឿងបើកព្រំដែនឡើងវិញ

0

ប្រទេសថៃ ៖ រយៈពេលជាង៣ខែហើយដែលកងទ័ពថៃបានបិទព្រំដែនជាមួយកម្ពុជា ជាឯកតោភាគីក្រោមហេតុផលផ្តល់សន្តិសុខឱ្យពលរដ្ឋខ្លួន និងទប់ស្កាត់ការល្មើសអធិបតេយ្យ ដែលធ្វើឱ្យសេដ្ឋកិច្ចថៃដាំក្បាលចុះខ្លាំងដោយសារបាត់បង់ប្រាក់ចំណូលពីការធ្វើពាណិជ្ជកម្មព្រំដែន និងធ្លាក់ចុះភ្ញៀវទេសចរ ។ រហូតមកដល់ដើមខែតុលា ឆ្នាំ២០២៥ រដ្ឋាភិបាល និងកងទ័ពថៃ នៅតែប្រកាន់គោលជំហរបិទព្រំដែនបន្តទៀត លុះត្រាតែកម្ពុជាអនុវត្តតាមលក្ខខណ្ឌទាំងអស់របស់ថៃដែលបានស្នើ និងរង់ចាំមើលលទ្ធផលកិច្ចប្រជុំ GBC ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiR0t7w5savfwBhmUjnYX7K9292gHaW65s8lDmQdR9_Fj4PkzKfr5a5dWSjNnFK7Klummtg9fXo76z1msbTTUw7NAgiEi2C-lXhhrjrBw8_9yy5-qrFDjGL8RLU9eWO4kf_pKlULk6aQycz_TzcnZRKiv2xrpWwlJpTkOtyXVaOv-qmZvUVkaRhGbkDd1Ek/s1255/photo_2025-10-01_09-54-04.jpg

រដ្ឋមន្ត្រីក្រសួងការបរទេសថៃ លោក សីហស័ក្តិ ពួងកេតកែវ បាននិយាយពីការបើកព្រំដែនជាមួយកម្ពុជាឡើងវិញ ឬបិទបន្ត គឺថៃនឹងរង់ចាំមើលលទ្ធផលកិច្ចប្រជុំ GBC ជាមុន ដោយផ្តោតលើសុវត្ថិភាពពលរដ្ឋថៃជាចម្បង ខណៈមតិមួយចំនួននៅប្រទេសថៃសំណូមពរឱ្យរដ្ឋាភិបាលបិទព្រំដែនបន្តទៀត ។ នេះបើតាមការផ្សព្វផ្សាយរបស់សារព័ត៌មានថៃកាលពីថ្ងៃទី២ ខែតុលា ឆ្នាំ២០២៥ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjiGD98pReQCsH9HFDZDkCQcgjisKPs3KvvJijYOufXDIGKP06nXySJKDh8yylsxHMv0nG1xa6vuFXhnpHytSfViD1ULx9uonhHgrlzWNy_pKejJvdXxZoW5EmGCzmkygzjLMzgiY5qFhBYHvGbVkTEHOLIgmVmgmwmuehfOIceI3ddBcwc8QGZmyQq5DjE/s800/photo_2025-10-01_09-33-43%20(2).jpg

កាលពីថ្ងៃទី២ ខែតុលា រដ្ឋមន្ត្រីក្រសួងការបរទេស លោក សីហស័ក្តិ បានធ្វើដំណើរមកគណបក្សភូមិចៃថៃ និងផ្តល់សម្ភាសន៍ជាមួយសារព័ត៌មានថា លោកមកគណបក្សភូមិចៃថៃដើម្បីពិភាក្សាពីគោលនយោបាយសម្រាប់ធ្វើសេចក្តីថ្លែងការណ៍នៅរដ្ឋសភា ។ លោកក៏បានពិភាក្សាពីស្ថានការណ៍ព្រំដែនកម្ពុជា-ថៃផងដែរ គឺត្រូវរង់ចាំមើលលទ្ធផលកិច្ចប្រជុំ GBC តើនឹងសម្រេចលទ្ធផលបែបណា និងត្រូវមើលកម្ពុជាអនុវត្តតាមលក្ខខណ្ឌឬអត់? បញ្ហាសំខាន់ គឺសុវត្ថិភាពពលរដ្ឋក្នុងតំបន់ រដ្ឋាភិបាលនឹងពិចារណាពីវិធានការផ្សេងៗ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEihnD-J3KJ_KFib73_-w85YJe8aPPvO9FQ3P94Fm2AOVmZ4zklF8uDEja_L46AkhHnwoTWTUPyOZTUmUHnmld3srKp1_y2MWVfNpLseTDzh1x0-IZpq7v8xhgYMCBnachFqt6Pjb6v07IYrN-JNbaEgTAjUIcUXzdVtJIzfR2fs6a9gVA4a8ltwGB2Q4B1X/s1280/photo_2025-10-01_09-33-43.jpg

ការបើកព្រំដែនកម្ពុជា-ថៃ គឺត្រូវរង់ចាំមើលលទ្ធផលកិច្ចប្រជុំ GBC ដែលលោក ណាត់ថាផុង ណាកផានិច រដ្ឋមន្ត្រីក្រសួងការពារជាតិទៅចូលរួមកិច្ចប្រជុំ តើកម្ពុជាអនុវត្តតាមលក្ខខណ្ឌដែរឬទេ? ជាទូទៅ កិច្ចប្រជុំទទួលបានលទ្ធផលល្អ ប៉ុន្តែអាស្រ័យលើការអនុវត្ត ។ រីឯបុគ្គលជាច្រើននៅប្រទេសថៃដាក់សម្ពាធរដ្ឋាភិបាល មិនឱ្យបើកព្រំដែនឡើងវិញ លោក សីហស័ក្តិ យល់ថា តើកម្ពុជានឹងអនុវត្តតាមលក្ខខណ្ឌកិច្ចប្រជុំឬអត់ ខណៈមានមតិជាច្រើនលើកឡើងពីព្រំដែន ប៉ុន្តែរដ្ឋាភិបាលគិតពីសុវត្ថិភាពពលរដ្ឋ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj8vxcO6JYJoEcCH-U5AlR1u6oaK6o_s1P5PjiQmc6oshfdLZBayPl2quKePWP07f4Efv5Cm51vKDpGRPyeC5g_EDY9am46w04gij8mv1j4jR5gujyD_bxmp9BauvTK5TxKXX9J-Gey0G0yz2aEF06NN0-_Saeqw2Psi5ohDyOgt1yOykMrcOPcg_TOWRg6/s600/photo_2025-10-01_09-33-44.jpg

ឆ្លើយតបទៅនឹងការចោទប្រកាន់កម្ពុជាពុំសូវទទួលស្គាល់លទ្ធផលកិច្ចប្រជុំទ្វេភាគី មិនថាកិច្ចប្រជុំ GBC JBC និង RBC គឺលោក សីហស័ក្តិ បញ្ជាក់ថា មើលទៅកម្ពុជាទទួលស្គាល់លទ្ធផលកិច្ចប្រជុំទាំងអស់ ប៉ុន្តែត្រូវមើលការអនុវត្តជាក់ស្តែងបន្តទៀត ។ ថៃសង្ឃឹមកម្ពុជាទទួលស្គាល់លទ្ធផលកិច្ចប្រជុំនានាក្រោយពីថៃមានរដ្ឋាភិបាលថ្មី ភាពស្មោះត្រង់ជារឿងសំខាន់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiJYbwC8i1W3F3JLJOBXjc0euj5NUHm2pqMFk9lH7-qikwVoE7PJWDGf2eDLCGW9_qYvxU40qQ9ZBDd-lkDrmHsvHitqqbcSUjpukycDgFidXmL3oFGM6evH3wOELO8EfxXPGTeGICVCeEaYbnjUTpEweL0ICvAH6s97QB4tW67OBpptbwsaiSdz6pwiAYq/s1280/photo_2025-10-01_09-33-44%20(4).jpg

គួរបញ្ជាក់ថា ថៃបានប្រាប់ពិភពលោក ពីគោលជំហររបស់ខ្លួនដោះស្រាយវិវាទព្រំដែនដោយការចរចាទ្វេភាគី និងសន្តិវិធី ប៉ុន្តែថៃបានបំពានបទឈប់បាញ់រហូតមក ដូចជា ៖ ពង្រីកតំបន់ជម្លោះ ដើរល្បាតហួសបន្ទាត់ព្រំដែន និងពុំដោះលែងវីរកងទ័ពកម្ពុជា ។ បើគិតត្រឹមថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៥ គឺជាថ្ងៃទី៦៦ហើយ ដែលវីរកងទ័ពកម្ពុជាចំនួន១៨រូប ត្រូវបានចាប់ខ្លួន និងដាក់ឱ្យស្ថិតក្រោមការឃុំគ្រងរបស់កងទ័ពថៃ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgudo2yKNwRE0rSy0PDzgm8PvHMYgBT4uxuYdnywtbWe7Rm6IsH96wnim3JmeKRwUIyciiz0ORu9_NKgoydjss0VfCSikITbSMVzHHNWY4nz2uozI0Lj8nrl2r_ILQvz-YqoiRTI7vs-1GEjMTeS8lREilBy_VaMV5VIu4s8fEb56ZWWMSe2SJrk-K-Waoe/s1200/photo_2025-10-03_09-01-46.jpg
កម្ពុជាសូមអំពាវនាវឱ្យភាគីថៃដោះលែវីរកងទ័ពកម្ពុជាត្រឡប់មកវិញឱ្យបានឆាប់រហ័សជាទីបំផុត ដើម្បីឱ្យវីរកងទ័ពកម្ពុជាអាចវិលត្រឡប់មកជួបជុំក្រុមគ្រួសារ និងប្រកបដោយសុខសុវត្ថិភាព ស្របតាមច្បាប់មនុស្សធម៌អន្តរជាតិ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg1OD7zuC9vvGpzcpNwFsNOlKVgdr0RVcxCo-N3_RFL8TobxRGDM5diAzEbDw-wxCmqB-IyAbCNIihrFI0omtupQTOYSUcDMYo1yAGlzyemgF_4FjQDicbku2ueDXL7SzwUDavqqpbDb5zMOvHJVh2Orhg_jDUkMVKst2RoVHKJXFl7ecBts0vjbXT9r2ek/s1280/photo_2025-10-03_09-01-48.jpg

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាបានថ្លែងនាពេលកន្លងមកថា ការអនុវត្តវិធានការបិទព្រំដែន មិនមែនចាប់ផ្តើមដោយកម្ពុជាឡើយ គឺថៃជាអ្នកចាប់ផ្តើម ។ ថៃបិទព្រំដែនដោយឯកតោភាគី ដូច្នេះ បើកដោយខ្លួនឯងទៅ បើថៃបើកវិញ កម្ពុជានឹងបើកវិញដែរ ក្នុងរយៈពេល៥ម៉ោង ៕

ថៃប្រកាសត្រៀមកម្លាំងការពារខ្លួន ក្រោយលេចលឺដំណឹងថាចិនជំនួយសព្វាវុ.ធដល់កម្ពុជា

0

បាងកក៖ នាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក Anutin Charnvirakul បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា កងកម្លាំងថៃបានត្រៀមខ្លួនរួចរាល់ហើយ ក្រោយទទួលបានរបាយការណ៍ពីកាសែត New York Times ដែលចុះផ្សាយថា ប្រទេសចិនបានផ្គត់ផ្គង់អាវុ.ធដល់កម្ពុជាចំពេលមានជម្លោះជាមួយថៃ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation។

របាយការណ៍ពិសេសរបស់កាសែត New York Times ដែលចេញផ្សាយកាលពីថ្ងៃទី 29 ខែកញ្ញា ដោយដកស្រង់ឯកសារស៊ើបការណ៍សម្ងាត់របស់ថៃ បាននិយាយថា ប្រទេសចិនបានគាបសង្កត់កម្ពុជា និងថៃឱ្យបញ្ចប់អរិភាពនៅតាមព្រំដែនកាលពីខែកក្កដាកន្លងទៅ។ ប៉ុន្តែឯកសារដដែលបង្ហាញថា ប៉ុន្មានសប្តាហ៍មុនក្នុងខែមិថុនា យោធាចិនបានដឹកជញ្ជូនគ្រាប់រ៉ុក្កែត និងកាំភ្លើងធំមកកម្ពុជា។

ឯកសារខាងលើនេះបាននិយាយថា យន្តហោះដឹកជញ្ជូន PLA ជាច្រើនបានចូលចំចតនៅក្រុងព្រះសីហនុ ហើយគ្រាប់រំសេវត្រូវបានបានខ្ចប់ចូលទៅក្នុងកុងតឺន័រចំនួន 42 ដោយដាក់តម្កល់នៅមូលដ្ឋានទ័ពជើងទឹករាម មុនពេលវាត្រូវបានផ្លាស់ទីទៅភាគខាងជើងឆ្ពោះទៅព្រំដែនដែលមានជម្លោះ។

បន្ថែមពីនេះ គ្រាប់បែ.កច្រើនប្រភេទត្រូវបានគេរាយការណ៍ថាក៏ទទួលបានការជំនួយមកពីចិនដូចគ្នា ក្នុងនោះរួមមានគ្រាប់រំសេវសម្រាប់គ្រាប់រ៉ុក្កែតច្រើនប្រភេទ BM-21 សម័យសូវៀត ក៏ដូចជាប្រព័ន្ធបាញ់បង្ហោះច្រើនរបស់ចិនដូចជា Type 90B និង PHL-03 បូករួមទាំងសំបកសម្រាប់ម៉ាស៊ីនបា.ញ់ដោយស្វ័យប្រវត្តិ SH-1 និងអាវុធផ្សេងៗទៀតជាច្រើន។

បន្ទាប់ពីទទួលបានព័ត៌មាននេះ លោក Anutin Charnvirakul បានកោះប្រជុំប្រឹក្សាសន្តិសុខជាតិ (NSC) មេដឹកនាំយោធា និងនាយកដ្ឋានពាក់ព័ន្ធរបស់ថៃ ដើម្បីពិភាក្សាពីលទ្ធភាពក្នុងការទប់ទល់ជាមួយកម្ពុជា បើទោះជារបាយការណ៍ដែលទទួលបានខាងលើមិនទាន់ប្រាកដមួយរយភាគរយថាជាការពិតក៏ដោយ។

យ៉ាងណាក៏ដោយ នាយប់ថ្ងៃទី2 ខែតុលា ឆ្នាំ2025 ស្ថានទូតចិនប្រចាំប្រទេសថៃបានបដិសេធការចេញផ្សាយនូវព័ត៌មានជំនួយសព្វាវុ.ធដល់កម្ពុជានេះជាសាធារណៈ ដោយចិនបានអះអាងថា «ចិនមិនបានផ្តល់សម្ភារៈយោធាណាមួយដល់កម្ពុជាសម្រាប់ប្រើប្រាស់ក្នុងការប៉ះទង្គិចគ្នាតាមព្រំដែនកម្ពុជា-ថៃទេ» ។

លើសពីនេះ ចិនបានសង្កត់ធ្ងន់ថា៖ ចិនបាននិងកំពុងធ្វើការយ៉ាងយកចិត្តទុកដាក់ដើម្បីបន្ធូបន្ថយស្ថានការណ៍រវាងកម្ពុជា និង ថៃក្នុងនាមជាប្រទេសជិតខាង និងជាមិត្តល្អរបស់ប្រទេសទាំងពីរ។ ដូច្នេះវាបញ្ជាក់ច្បាស់ថា ការណ៍ដែលថៃទទួលបាននិងយកទៅផ្សព្វផ្សាយបន្តទាំងឡាយ គឺជាព័ត៌មានប្រឌិតដែលអាចមានប្រភពចេញមកពីប្រទេសថៃតែម្ខាងប៉ុណ្ណោះ៕

Fan Bingbing ប្រជែងយកតំណែងតារាសម្តែងឆ្នើមក្នុងកម្មវិធីដ៏ធំនៅឯតៃវ៉ាន់

0

តារាសម្តែងចិន Fan Bingbing ត្រូវបានតែងតាំងជាតួឯកស្រីល្អបំផុតសម្រាប់ខ្សែភាពយន្ត «Mother Bhumi» នៅឯពានរង្វាន់ Golden Horse Awards ឆ្នាំ ២០២៥ ។ ការងារនេះជាលើកដំបូងដែល Fan Bingbing ត្រូវបានតែងតាំងសម្រាប់ពានរង្វាន់នៅក្នុងមហោស្រពភាពយន្តដែលធ្វើឡើងនៅតៃវ៉ាន់ចាប់តាំងពីរឿងអាស្រូវគេចពន្ធរបស់នាងក្នុងឆ្នាំ ២០១៨។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgasWoZ95BrINxr4UDot56xKO1UBRJqY4y_So_a8qoCNMJUEBPy2PcFLTjBnRTZSAUNqW4cWWwsqNvGiYHZcuHwQup2KLauS5yHKIrZwLpj8gOTPdmNRMC3DkOWBGPqkqLODKKbVBxkaLc6BMzKQFqbZJ0FqrW-I6NsaaKx3zZjDHSxWxUnJcVYalp9CiDW/s2048/image_2025-10-02_15-43-40.png
ពានរង្វាន់ Golden Horse Awards ដែលធ្វើឡើងជារៀងរាល់ឆ្នាំចាប់តាំងពីឆ្នាំ ១៩៦២ ត្រូវបានអ្នកជំនាញចាត់ទុកថាជាព្រឹត្តិការណ៍ភាពយន្តដ៏ល្បីល្បាញបំផុតនៅក្នុងឧស្សាហកម្មភាពយន្ត។ ថតនៅឆ្នាំ២០២៤ Fan Bingbing ដើរតួជាកសិករដែលមានសមត្ថភាពក្នុងការបណ្តេញវិញ្ញាណអាក្រក់តាមរយៈវេទមន្តបុរាណ។ ដើម្បីឱ្យសមនឹងតួខ្លួន នាងបានខាត់ស្បែកហើយឡើងទម្ងន់ជិត ១០ គីឡូក្រាម។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh1Uu80MvdpDRq5UOUWo8ZTzHM3a6MMw9CeYnka6lOIRqR9jq9iSVxUkRMRTLGvNLfs6Q0Fjhimq3pFA7nrFVF8TfNkqDW0sVXX8A96FghCJ7qrA-ZCahdIs_cxq2gxQ9A41gLXBeSLz_jnsLEDsdnHpOU2YIeOQQ-Ftg9RHr4xY-pxR1YTrWmK6oVJMYab/s2048/image_2025-10-02_15-43-42.png
អ្នកដឹកនាំរឿង «Mother Bhumi» គឺជាជនជាតិម៉ាឡេស៊ី Chong Keat-aun បានទទួលការតែងតាំងចំនួន៨នៅក្នុងព្រឹត្តិការណ៍ឆ្នាំនេះ បន្ថែមលើប្រភេទតារាសម្ដែងឆ្នើម វាក៏រួមបញ្ចូលផងដែរដូចជា ភាពយន្តល្អបំផុត អ្នកដឹកនាំរឿងល្អបំផុត ភាពយន្តល្អបំផុត តន្ត្រីល្អបំផុត ការរចនាសំលៀកបំពាក់ល្អបំផុត និងបទចម្រៀងដើមល្អបំផុត។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjj_KQXQdYWHZaTSpDL-aqI_-T-1Oe5I4oqdde2tn4RWyFNT9gBvgOPMaSeH8YbU8iV2z2PU5p6F9BxJtatM6YWRRWvVh6VVvLXd9wmNG00We-2zeQxQbmmSaTq3eTsW1gLhh__k3cxnNfn05Hyc0VfLzpUsz4LMEraeBx2MgNDDYXdUesxcrRKxp0QcOVW/s2048/image_2025-10-02_15-46-39.png
បន្ថែមពីលើការតែងតាំងក្នុងកម្មវិធី Golden Horse Awards ឆ្នាំ២០២៥ នៅថ្ងៃទី ១ ខែតុលា គណៈកម្មាធិការរៀបចំមហោស្រពភាពយន្តទីក្រុងតូក្យូ (ប្រទេសជប៉ុន) បានប្រកាសថាខ្សែភាពយន្ត «Mother Bhumi» ត្រូវបានតែងតាំងសម្រាប់ខ្សែភាពយន្តល្អបំផុត។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgHc56S1Ss0EbhLXR2mLwQDTIBa424rt0wb8r4IpAmhn0lLs8iP_M_BMLJJxbAV5Upk0PXKHdN0wb4ImDX_7rPkx_6XEjHGxULXIEMDGalQqyFwfiAekDpeQvneWiDKkpohGIcBacRzlrJpvVUz9T9e0VSwN-D0NU1pFoBVpPd8mitd4VZj0fK-7a9VOtuv/s1920/image_2025-10-02_15-45-38.png

អស់រយៈពេល ៧ ឆ្នាំមកហើយ Fan Bingbing ត្រូវបានហាមឃាត់មិនឱ្យធ្វើការនៅក្នុងឧស្សាហកម្មកម្សាន្តនៅក្នុងប្រទេសចិនដោយមិនបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ភាពយន្តណាមួយ និងមិនសម្តែងក្នុងខ្សែភាពយន្តដែលផលិតដោយប្រទេសចិន។ Fan Bingbing បានរកស៊ី និងជោគជ័យខ្លះៗ ប៉ុន្តែប្រាប់ថាខូចចិត្តពេលមិនឱ្យសម្ដែងរឿងព្រោះស្រលាញ់វិស័យភាពយន្ត ហើយចង់សម្ដែងពេញមួយជីវិត។ នាងមានចំណង់ចំណូលចិត្តលើសិល្បៈ។ តារាស្រីរូបនេះកំពុងស្វែងរកឱកាសសម្ដែងភាពយន្តក្នុងប្រទេស និងតំបន់ផ្សេងទៀត។ នាងក៏បានទិញសិទ្ធិអ្នកនិពន្ធសម្រាប់ស្គ្រីបភាពយន្តមួយចំនួន ហើយគ្រោងនឹងអភិវឌ្ឍការងារនៅពីក្រោយឆាករបស់នាង៕

ជាង១០ឆ្នាំ TOP ត្រៀមចេញអាល់ប៊ុមថ្មីលើកដំបូង

0

នៅថ្ងៃទី៣០ ខែកញ្ញា ប្រព័ន្ធផ្សព្វផ្សាយបានរាយការណ៍ថា ប្រភពពីអ្នកក្នុងឧស្សាហកម្មកម្សាន្តបាននិយាយថា TOP អតីតសមាជិកក្រុម Big Bang នឹងត្រឡប់មកវិញក្នុងនាមជាសិល្បករទោលក្នុងត្រីមាសទី ៤នៃឆ្នាំនេះជាមួយនឹងអាល់ប៊ុមពេញលេញ។ នេះនឹងជាការចេញអាល់ប៊ុមទោលដំបូងរបស់លោកចាប់តាំងពីបទចម្រៀងឌីជីថល «Doom Dada» កាលពី ១២ឆ្នាំមុន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjaC4pqe6lf6ZRFb6ici2b1MVevyJvypqpefFiOHAMHnn7QmrSslygT-URlB-JH6mxrg6MYxNfPA6fSaz9Z6f2YAZa2Z7xofmlIGvKysiOGgdKkoGpXGRb89OX498czj5p_Mw9I7ekASWIaPD0vVOI-gRDn5IcuAwcLg97V-7lzarLqiq39YzS0IgdpuknG/s2048/image_2025-06-30_11-18-40.png
TOP នឹងសហការគ្នាលើការផលិត MV ជាមួយនឹងអ្នកជំនាញដែលមានការច្នៃប្រឌិតដែលលោកធ្លាប់ធ្វើការជាមួយនឹងស៊េរី Netflix «Squid Game 2 »។ ប្រភពអ្នកក្នុងឧស្សាហកម្មមួយបាននិយាយថា «អាល់ប៊ុមស្ទូឌីយ៉ូរបស់ T.O.P. គ្រោងនឹងចេញក្នុងពេលណាមួយបន្ទាប់ពីខែតុលា។ គាត់បានបញ្ចប់ការថត ហើយគ្រោងនឹងថតវីដេអូចម្រៀងជាច្រើន (MVs)។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjYPBJ6cSdP_pqEChvMBEg-72rCuY5Fw66RL9eI4T-nOjuVP4Cs9Cdlmwd1eWIg_R9MO_i45CHnTYS12-vt4agJZAPLeSjhu1_v-SNH6AALvCI48i_jSsY3t4xkWN-gXDAGBzEqcQmiiITiQXAUYErri1tzXW7KKKNLjh5mbGZHbBlXeSA0_MRzNAhaeumA/s1331/image_2025-06-30_11-18-29.png

លោក Chae Kyoung Sun ដែលត្រៀមបញ្ចេញស្នាដៃជាមួយ TOP គឺជាអ្នកបានឈ្នះពានរង្វាន់ Art Directors Guild Awards ក្នុងឆ្នាំ២០២២ និង២០២៥ សម្រាប់ខ្សែភាពយន្ត Squid Game ក៏ដូចជាឆ្នាំ ២០២២ Primetime Emmy សម្រាប់ការរចនាផលិតកម្មឆ្នើម។ ព័ត៌មានជំនួយអំពីការត្រឡប់មកវិញទោលរបស់ TOP បានកើតឡើងពីមុនមក។ កាលពីខែវិច្ឆិកា ឆ្នាំ២០២៤ នៅពេលដែលអ្នកគាំទ្រសួរអំពីសកម្មភាពទោលលោកបានឆ្លើយថា «២០២៥»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgXgOlf2pIFfWfsxUeMrTNFSbpzoV8NlF_R0-WKsg4jcqa7HeXoms6uTXrgLwF4gtURDYKlTcrfO1VWMkotNt36VX3LSGLfLCALTjV1GtIzOtXuOp7pP9xmWct5o0ZyN3ysyC5ZnPOPw8o1q-xIz5njFfjPiPPlpFRa-sIgKmaJ4TCmkiNH_UMVYgwr_KD5/s774/image_2025-06-30_11-18-33.png

កាលពីខែមិថុនា TOP ក៏បានបង្ហាញពីផែនការរបស់ខ្លួនក្នុងការវិលត្រឡប់មកវិញក្នុងនាមជាសិល្បករទោលនៅឆ្នាំនេះនៅក្នុងបទសម្ភាសន៍អន្តរជាតិមួយដែលផ្សព្វផ្សាយ «Squid Game 2»។
បន្ទាប់ពីចែកផ្លូវជាមួយ YG Entertainment និង Big Bang ក្នុងឆ្នាំ ២០២១ T.O.P មិនទាន់បានចូលរួមជាមួយក្រុមហ៊ុនគ្រប់គ្រងមួយផ្សេងទៀតនៅឡើយទេ។ ប្រភពមួយបាននិយាយថា តារារ៉េបរូបនេះកំពុងពិភាក្សាដើម្បីចុះកុងត្រាជាមួយ Kakao Entertainment ដែលជាក្រុមហ៊ុនកម្សាន្តដ៏ធំមួយនៅក្នុងប្រទេសកូរ៉េខាងត្បូង ទោះបីជាក្រុមហ៊ុនបានបដិសេធព័ត៌មាននេះក៏ដោយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjW0-_r62_F8AjOYrol6-395Tw0t1rhPrfHrAGcooPR1L_wTKiasWaBbTipg3RTniRNSogdOQh0yrEzrVdMFZKjCJx4pzKPI9WIoAY1IPK4f4ziWXwhuIb3-vzr1g7tI3nRtDTwJ8VAX8jdQLzwtnuOn-krucb_vZ7rYel0mw_0lJ0VNPlvTDxvV797e_QB/s2048/image_2025-06-30_11-18-34.png
ក្នុងឆ្នាំ ២០១៦ TOP បានប្រឈមមុខនឹងភាពចម្រូងចម្រាសនៅពេលដែលលោកត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល ១០ ខែពីបទប្រើប្រាស់កញ្ឆាកំឡុងពេលបម្រើយោធារបស់ខ្លួន។ TOP ដែលត្រូវបានជ្រើសរើសឱ្យដើរតួក្នុង «Squid Game 2» គឺជាការភ្ញាក់ផ្អើលមួយ ដោយសារតែលោកអសកម្មយូរមកហើយ ដែលធ្វើអោយមនុស្សជាច្រើនគិតថា TOP ពិតជាបានចូលនិវត្តន៍មែន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgur6c-Fu3HxYg_Mzn_VKPaaPg6Ej8iWMZex5gU0lf3ogSAAxC-L6A3l6zvBsqdK7dGXpLoHtRR_BSwDkfJexrfZXoXdgIhCOvEpyRcUocYuNBDHpxGMXqObz5mpl1hyz7lYmUyeJFRahkD4sTEhRizNGVlVzK-8QFrlQlxo9sDSLYIYRVPgTzUW-b3eVZ_/s1080/image_2025-06-30_11-18-36.png

នៅក្នុងបទសម្ភាសន៍មួយកាលពីខែមករា TOP បានចែករំលែក ហេតុផលរបស់ខ្លួនសម្រាប់ការចាកចេញពីក្រុម Big Bang ដោយនិយាយថា៖ «ខ្ញុំជាអ្នកដែលបានបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរដល់ Big Bang និងអតីតក្រុមហ៊ុនរបស់ខ្ញុំ (YG) ដោយសារតែកំហុសដែលខ្ញុំបានធ្វើ។ ខ្ញុំបានចាកចេញពីក្រុមព្រោះខ្ញុំមិនចង់បន្តបង្កគ្រោះថ្នាក់ដល់ក្រុមហ៊ុន និងសមាជិក។ កំហុសគឺធំពេក។ ខ្ញុំមានអារម្មណ៍ថាប្រសិនបើខ្ញុំនៅក្នុងក្រុមនោះឈ្មោះរបស់ខ្ញុំនឹងត្រូវបានភ្ជាប់ជាមួយនឹងក្រុមជាស្នាមប្រឡាក់។ ខ្ញុំមិនអាចប្រឈមមុខនឹងវាទេ វាពិតជាឈឺចាប់»៕

ទឹកជំនន់លិចមន្ទីរពេទ្យថៃជម្លៀសអ្នកជំងឺស្ទើរមិនទាន់ និងខូចខាតឧបករណ៍ពេទ្យទាំងស្រុង

0

ប្រទេសថៃ ៖ ក្រោយពីលំនៅឋាន ផ្លូវ ស្ពាន និងអគារនៅតាមបណ្តាខេត្តរបស់ថៃបានលិចទឹកជំនន់យ៉ាងធ្ងន់ធ្ងរហើយនោះ មន្ទីរពេទ្យថៃនៅខេត្តអ៊ុតារ៉ាឌីត ក៏បានលិចទឹកផងដែរ ដែលធ្វើឱ្យគ្រូពេទ្យជម្លៀសអ្នកជំងឺស្ទើរមិនទាន់ និងបណ្តាលឱ្យខូចខាតឧបករណ៍ពេទ្យទាំងស្រុង ។ នេះបើតាមការផ្សព្វផ្សាយរបស់សារព័ត៌មាន Matichon នៅថ្ងៃទី២ ខែតុលា ឆ្នាំ២០២៥ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg-Vc5ksaID32ErpnM3uUqcNoyQxsz4czy_Q9O3J2-ithbBUp67xzDDxgjXvPNLcJhC2PQ8hN_e9xxmWofKHi2I2dN6ftSYSKQWBlbIdBOYrNow8hLmW9qnhxcIUj2h7qdONQZkp98cy5AQDVFJGWSv5-Dqqt2RgjTn0sM5GTERl3EUwuM6oTqapzpxOHdd/s1170/photo_2025-10-02_16-39-12.jpg
មន្ទីរពេទ្យមួយកន្លែងនៅស្រុកត្រន ខេត្តអ៊ុតារ៉ាឌីត ត្រូវបានទឹកជំនន់លិចភ្លាមៗ ដែលកម្ពស់ទឹកជំនន់ស្មើជាង១ម៉ែត្រ ។ គ្រូពេទ្យបានជម្លៀសអ្នកជំងឺទាំងអស់ចេញពីមន្ទីរពេទ្យ ប៉ុន្តែបែរជាខូចខាតឧបករណ៍ពេទ្យ គ្រូពេទ្យសង្ឃឹមថា ទឹកនឹងស្រកក្នុងរយៈពេល៣សប្តាហ៍ទៀត ខណៈពលរដ្ឋនៅខេត្តនេះបានបាត់បង់ជីវិត៣នាក់ និងបាត់ខ្លួន៣នាក់ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh-Y-LNRHWJnG7WRd862sV52z0ZgJqsQBEy6sV8dZ4rNHdM0UgHIsVQD5W60kea732GAvXekKhijKJhmZhodWeJ03w3vH9UbfxAq4kGp0I4ByoRohhE9H0SlKFWekHLUViOHOK194YK6tpxazY-sgHLhArxlu0D8hv4y7OGkfr-Na8YqyN8gIfQpFo9DH7c/s1140/photo_2025-10-02_16-39-13.jpg
តាមសេចក្តីរាយការណ៍ នាវេលាម៉ោង១២និង៤៥នាទី ថ្ងៃទី២ ខែតុលា ទឹកជំនន់ដែលលិចស្រុកណាមប៉ាត ស្រុកថងស៊ែនខាន់ និងស្រុកត្រន បានហូរចូលទន្លេណាន និងធ្វើឱ្យទឹកទន្លេណានកើនឡើងខ្ពស់ ក៏ជន់លិចលំនៅឋានពលរដ្ឋ អគារនានាក្នុងតំបន់សេដ្ឋកិច្ច ទីប្រជុំជន សាលារៀន និងវាលស្រែ ។ រីឯតំបន់ទំនាប កម្ពស់ទឹកជំនន់ស្មើជាង៣ម៉ែត្រ ធ្វើឱ្យពលរដ្ឋថៃជាប់ក្នុងផ្ទះស្រែករកភ្នាក់ងារសង្គ្រោះ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg1EmuWw5Gb8-pKzcRIp4Wl_3znkt4U4EB4AqMpR1cZcjWqnIbuHDlMFxwJIY2fAFdxWy9eSb_a-dxLJfwG-_x2EyyhD2i_dVXrEzee3sQmpyzwXycDjE4n5DzfITLp5EvomZleHpYanJ_1KMI6Y6meXr105-9RaV2fN4BLFOhtH0hauzD-nvU1Blw1g3lS/s1280/photo_2025-10-02_16-39-15%20(2).jpg
ចំណែកអាជ្ញាធរស្រុកពិជ័យនិយាយថា ស្រុកពិជ័យគួរឱ្យបារម្ភជាងគេដោយសារមានពលរដ្ឋរស់នៅច្រើន ហើយទឹកជំនន់ដែលលិចស្រុកនេះ មិនត្រឹមតែមានទឹកហូរពីទន្លេណានប៉ុណ្ណោះទេ ប៉ុន្តែទឹកបានហូរពីស្រុកណាមប៉ាត ស្រុកថងស៊ែនខាន់ និងស្រុកត្រន ។ ក្រៅពីនេះ ទឹកទន្លេយម នៅខេត្តសុខោទ័យ ក៏បានហូរធ្លាក់មកទន្លេណាន ដែលធ្វើឱ្យពលរដ្ឋជាច្រើនជាប់ក្នុងលំនៅឋាន ខណៈភ្នាក់ងារសង្គ្រោះព្យាយាមជួយជនរងគ្រោះចេញពីលំនៅឋាន ប៉ុន្តែជួយពុំបានទាំងអស់ដោយសារពេលយប់ដាច់ភ្លើង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh8Qy7Rg6iVrv78zCUrEeN0Xei0a3-a0TH3A5PPL4XH1xH2LVH6d_5Y99aEFMMt53qJJs0Mmz7bzLjcEm7k6y0YOpcWQhP62aDJT8XUpbYoB_WCBJU8sLWII9kjhAas43hbkfSDIcINs947Q7ruqxVEo8l3cG9NILsJpunN8g8GqZdHCWbo61PL4AwlyCce/s1280/photo_2025-10-02_16-39-15.jpg

តាមប្រធានមន្ទីរពេទ្យត្រន ស្ថិតនៅស្រុកត្រន ខេត្តអ៊ុតារ៉ាឌីទ គឺទឹកជំនន់លិចមន្ទីរពេទ្យកម្ពស់ជាង១ម៉ែត្រ គ្រូពេទ្យបានជម្លៀសអ្នកជំងឺចេញអស់ហើយ ប៉ុន្តែឧបករណ៍ពេទ្យខូចខាតអស់ ជាពិសេស ឧបករណ៍មានទម្ងន់ធ្ងន់ពុំអាចផ្លាស់ទីបាន ដូចជា ៖ គ្រែធ្វើធ្មេញ និងម៉ាស៊ីនថតកាំរស្មីអ៊ិច ។ មន្ទីរពេទ្យអាចនឹងដំណើរការឡើងវិញក្នុងរយៈពេលពី២ ទៅ៣សប្តាហ៍ទៀត ប៉ុន្តែមន្ទីរពេទ្យនឹងទទួលពិនិត្យអ្នកជំងឺនៅទីតាំងផ្សេង ចំនួន២កន្លែង ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjUf_RBz73WWMIwF5WbWbu5Yd5xDXPtLQIv9ZFOFIoravHHk7VBisk-1-TjGSp-mv_PUj8WMhef6shJF_mN-Q3WgJG7NIM1v06aAE6A09nEZKBY2taxzfPAsBBGjTV0GZ6RTcWVzBI27vlfICqQWgO3WkTewEvn_5IwJ84JEZzPfFHq87_R6yuz8sAv3LfJ/s1280/photo_2025-10-02_16-39-16.jpg

អូជី ហ្គូនឌិន រងការវែ.កញែ.កជាថ្មីថា Diss សង្សារចាស់ ខណៈលោកចេញបកស្រាយបែបនេះ

0

តារារ៉េបវ័យក្មេង អូជី ហ្គូនឌិន បានធ្វើឱ្យអ្នកលេងបណ្តាញសង្គមបញ្ចេញមតិវែកញែកជាថ្មីបន្ទាប់ពីទម្លាក់បទចម្រៀងខ្លីនៃបទថ្មីរបស់ខ្លួន។ មនុស្សជាច្រើនគិតថា អូជី គឺច្រៀង Diss សង្សារចាស់និងក្រុមគ្រួសារមិនពេញចិត្តអាល័យអ្នកចាស់គឺជាសេដ្ឋី ប៉ុន្តែលោកបានចេញមកបដិសេធ។

កាលពីថ្ងៃទី១ ខែតុលា អូជី ហ្គូនឌិន បានបញ្ចេញវីដេអូខ្លីនៃបទ «ស្រវឹង» ដោយភ្ជាប់មកជាមួយនឹងចំណងជើងថា «គ្រួសារអូនមិនពេញចិត្តបង » និងខេបសិននៅលើគណនីទិកតុកថា « Stop Play with me» ។ អូជី បានខម្មិនបញ្ជាក់ប្រាប់ទៅកាន់ទស្សនិកជនថា «នេះជា Spoil បែប Story Telling ហើយលោកពុំដែលបានចេញចម្រៀងបែបនេះពីមុនមកនោះទេ»។

ទោះយ៉ាងណា វីដេអូចម្រៀងខ្លីនេះបានធ្វើឱ្យអ្នកប្រើប្រាស់បណ្តាញសង្គមបញ្ចេញមតិរិះគន់ម្ចាស់ពានវ័យក្មេងរូបនេះដោយចោទប្រកាន់លោកថាដៀលសង្សារចាស់ ពេលបែកគ្នាហើយបែរជាចេញមកច្រៀង Diss មនុស្សស្រីទៅវិញទាំងដែលពីមុនល្អូកល្អិនជាមួយគ្នា។ គណនីខ្លះទៀតថែមទាំងបញ្ចេញមតិថា អូជី មិនសមធ្វើជាម្ចាស់ពាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhIZLgCFaqdajj9gFuBnDAr7asyP7-9tM5XI5KWwpiAyIgpbYBlpaHJM0e10p9DOkbPRUwjjGY1tpG80TFZDjuSFA7Wfo8rmF3wS2grPgX7gwVHku0JIQH0225HLjknClaHY0TyaM2e9Ubw-TjEl5W0YeQ5kY-AjlqpKmj13I9VthYf1iwjmfPBvsGOk4Tj/s1206/image_2025-10-02_09-14-20.png

សន្ទុះនៃការបញ្ចេញមតិវែកញែកយ៉ាងច្រើនពីសំណាកទស្សនិកជនអំពីខ្លួន អូជី ហ្គូនឌិន បានបញ្ចេញសំណេរមួយដោយក្តីអន់ចិត្តថារូបលោកធ្វើអ្វីក៏ខុស។ អូជី បានបង្ហោះថា «អួយខ្ញុំអត់យល់ទេ.!! ម្តេចក៏មួយនេះវាធ្វើអីក៏ខុសអ៊ីចឹងព្រះជាម្ចាស់ បទស្នេហា Story Tellingមិនឱ្យខ្ញុំនិយាយពីស្នេហា!!! ឱ្យខ្ញុំច្រៀងបទស្នេហា និយាយពីប្រធានបទ Gangstar បានដោយរបៀបណា?? គ្នាយើងបើថាជាន់គឺជាន់ទាល់តែក្បាលកប់ ដល់បាតងើបមុខលែងរួច»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhMjHHH08OQPAmBYSn5e9l4Owuqj0UkR1PfcbSnV3OslF1CQZ_odEEGbMQwSxFtSw9L-FIQwPXUxN2YoUImu9sc0VA-ij77_ZF_sUe9TwPNXEAiHo6zRpqpdi73pO54xS9zopiNYRBcemyCWtGn5zf0zC7B0cGzip_wStX4IKEJmXAnzbmXjxCrQKY3FI5S/s2048/image_2025-10-02_09-14-23%20(2).png

មិនត្រឹមតែបង្ហោះខ្លឹមសារខាងលើនេះនោះទេ អូជី បានចេញវីដេអូបកស្រាយតែម្តងអំពីបទចម្រៀងរបស់ខ្លួនដោយភ្ជាប់មកជាមួយនឹងចំណងជើងថា «ដើមកំណើតបទ ស្រវឹង [ Sroverng ] សូមបងប្អូនរៀនបើកចិត្តអោយទូលាយផង ព្រោះសម្ដីនៃការនិយាយអាច សម្លាប់មនុស្សបានដោយមិនដឹងខ្លួន!។»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEigQIDApS1axkyWwgQ-nqOfzb38yVsMjPy-Q8oO8clnJ4kK84CkOQuoLCSaaCBm-cFdgZagvU9VobVDo1zySX3IHkodwpWyuigXYhJoZKnlMwKCpIFm7ikppU04tucINlqYyWl-TE2EllnLhzPSHoDBt_nhtvnKNhCsZI9B7QDkq2khEiOVtF4SXR45zvSa/s2048/image_2025-10-02_09-14-21.png

ក្នុងឃ្លីបវីដេអូនេះ អូជី បានបញ្ជាក់ថា បទចម្រៀងនេះលោកធ្វើតាំងពីខែ៥ មកម្ល៉េះតាំងពីមិនទាន់មានរឿងអ្វី ហើយលោករវល់ការងារផ្សេងទើបតែបាន Mix ហើយ ប៉ុន្តែបែរគេបញ្ចេញមតិបែកអូរហូស្ទឹង វាយប្រហារមនុស្សទៅវិញ។ ក្នុងនោះដែរ អូជី ក៏បានលើកឡើងដែរថានៅជុំវិញមជ្ឈដ្ឋានខ្លួនបើមានរឿងអ្វីហើយគឺជាន់តែកប់។ អូជី បានស្នើឱ្យទស្សនិកជនរៀនបើកចិត្តឱ្យទូលាយមុននឹងចុចផុស ត្រូវមានការគិតពិចារណាព្រោះសម្តីខ្លះអាចសម្លាប់មនុស្សបាន។ ម្ចាស់ពានរូបនេះថា ពាក្យសម្តីអាចធ្វើឱ្យមនុស្សបាក់ទឹកចិត្តលែងចង់ធ្វើអ្វី អាចមានអារម្មណ៍ឈានដល់បញ្ចប់ជីវិត៕

អ្នកគាំទ្រមួយចំនួនងឿងឆ្ងល់ការរក្សាគម្លាតរបស់ គង់ ចាន់ស្រីមុំ និង យ៉ាន លីនដា

0

អ្នកលេងទិកតុកមានការសង្ស័យពីទំនាក់ទំនងរវាងអ្នកនាង គង់ ចាន់ស្រីមុំ និងអ្នកនាង យ៉ាន លីនដា ដែលធ្លាប់តែមានទំនាក់ទំនងស្និទ្ធស្នាលនឹងគ្នា ប៉ុន្តែពេលនេះបែរជារក្សាគម្លាតមិនឃើញសិ្នទ្ធស្នាលដូចមុនទោះបីជាចូលរួមកម្មវិធីតែមួយក៏អ្នកទាំងពីរមិនបានប្រាស្រ័យទាក់ទងគ្នាឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj-ayjZie4pgXi0OTqwuN-6OhmruGdteb5J1Q4dIzyLuJztnCGjPGUyU45gFBW2jNxSrz3v5dcpTBqSfsHr7QinfblNDNfcJPaaVqaIofxQSm3MW_KAo7FGdXNNHW-bMaFUDz1KN8NrkpY26Xmq-RA-Ic-tkewhbHswzOf7p2nCdgxqeSVYgv7Orkg4RGaL/s2048/image_2025-10-02_10-16-29.png

ថ្មីៗនេះអ្នកលេងបណ្តាញសង្គមទិកតុក បានបង្ហោះវីដេអូពីអតីតកាលរវាងពិធីការិនី គង់ ចាន់ ស្រីមុំ និងអ្នកនាង យ៉ាន លីនដា ភរិយារបស់លោក យ៉ែម សំអូន ដែលមានភាពស្និទ្ធស្នាលគ្នាយ៉ាងខ្លាំង។ អ្នកទាំងពីរគឺមានការរាប់អានគ្នាជាច្រើនឆ្នាំមកហើយ ខណៈនៅឆ្នាំ២០២២ គង់ ចាន់ស្រីមុំ បានទៅទទួល យ៉ាន លីនដា នៅព្រលានយន្តហោះបន្ទាប់ពីបែកគ្នា៦ឆ្នាំ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhQ1O7lf1nx0try0cyq-O1dURBYhUNRwr2WUGmYOSVDxlFSJDNfkaVrACNMBnw5vFDqVG9r3nrTPC-mK1YjbfLyuffDbaOCy1PnJfMUFYwJkzZVANs_ZzsJ8vg8IZO4kRg_nOLrVHaMPiwsj-wzQLb0oaDaTvKDmUb555G4e-_rtykOJZT7UNKRnFeXu9-J/s1920/image_2025-10-02_10-16-34.png នៅឆ្នាំ២០២៣ ទំនាក់ទំនងរវាង គង់ ចាន់ស្រីមុំ និង យ៉ាន លីនដា នៅបន្តកើតមានក្រោយពី គង់ ចាន់ស្រីមុំ និងស្វាមី ទៅកម្សាន្តនៅសហរដ្ឋអាម៉េរិកដោយមានការសម្តែងនៅទីនោះជាមួយនឹង យ៉ាន លីនដា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjRWr82a7kFNPVqtpy86KhnGhvy7yNI75TpcoSIXwcHnLpS594I6mHVN5oGeGNAqhTQOvEGzCUTv8Atvqe18iVFPYKVpJzIXbBktI4wm6kqNUez8CLMTv4Jyla6x7_rgM_u-pEGjJUv8ycAPYR_urdnvtCAUPo7Kqw0yk3TcalZIJVYzVr4be80FV7SHNwG/s960/image_2025-10-02_10-04-52%20(3).png
យ៉ាងណាមិញ រយៈពេលចុងក្រោយនេះនៅពេល យ៉ាន លីនដា មករស់នៅស្រុកខ្មែរនិងផ្សារភ្ជាប់ទំនាក់ទំនងជីវិតគូឡើងវិញ បែរជាពុំឃើញ គង់ ចាន់ស្រីមុំ និង យ៉ាន លីនដា ដែលជាមិត្តជិតស្និទ្ធលែងមានទំនាក់ទំនងដូចមុន។ អ្នកបង្ហោះទិកតុកក៏បានចែករំលែកដែរថា ក្នុងពេលទៅចូលរួមពិធីមង្គលការរបស់ សុភ័ក្រ កុសុម៉ា អ្នកទាំងពីរគឺទៅចូលរួមកម្មវីធីតែមួយ ប៉ុន្តែបែរជាមិនមានប្រាស្រ័យទាក់ទង ថតរូបជាមួយគ្នាដូចជាអ្នកសិល្បៈផ្សេងទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhI7cl3i1ZV_-5S1HAOcb5epRYxFoIOOJwUNrUaFjjQl_V4ClQaCQW3VlUssxa_iK3AodEEWFDJ0ZPoaiJtqVcvUq4DbxkY-BIg3eEGJQczqFNvA7il4aH-EEXXWh6gyj77HS8gp16vr5rf3Ekaj0kb50GMfs_yl6YZSpDq51sNq5GjXB_m1A_dHXxe1spL/s1213/image_2025-10-02_10-04-51.png

សកម្មភាពអ្នកទាំងពីរដែលរក្សាគម្លាតពីគ្នាខុសពីមុនដូច្នេះបានធ្វើឱ្យអ្នកខ្លះមានការសង្ស័យថា ទំនាក់ទំនងមានភាពល្អក់កករ ប៉ុន្តែអ្នកខ្លះថាអាចមកពីអ្នកទាំងពីររវល់ការងាររៀងៗខ្លួនទើបមិនបានទាក់ទងគ្នាដូចមុន៕

បវរកញ្ញាបែលហ្សិកឆ្នាំ២០២៥ ជ្រើសរើសកម្ពុជាមកធ្វើកម្មវិធីសប្បុរសធម៌

0

មិនត្រឹមតែមានរូបរាងស្រស់ស្អាតប៉ុណ្ណោះទេប៉ុន្តែ Karen Jansen Miss Belgium 2025 ថែមទាំងមានទឹកចិត្តសប្បុរសដ៏ថ្លៃថ្លាដោយបវរកញ្ញាបែលហ្សិករូបនេះបានមកធ្វើកម្មវិធីសប្បុរសធម៌នៅប្រទេសកម្ពុជាក្នុងខេត្តបន្ទាយមានជ័យ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhcecinMdbNRjo7OjwaClYzqRi_cc8XL71Qiwp510gMhXmQ8bCc6PwRILd_TLfYifMXN2cTAkEAT3QDlP7RzrYPRakXy9B8D-XR73ghmRJaYv7wz23a0zNgK59HxnLOm1cKgAbOsbbBrIdLh7Rh6BGMLgWYxVC36giyUjugbsw-_OVmeusyBcBjL6OxmAoX/s1724/image_2025-10-02_13-55-31.png

កាលពីពេលថ្មីៗនេះនៅលើបណ្តាញសង្គមទិកតុកនិងហ្វេកប៊ុករបស់ Miss Belgium បានបង្ហាញពីវីដេអូនិងរូបភាពរបស់បវរកញ្ញា Karen Jansen ដែលចុះមកធ្វើកម្មវិធីសប្បុរសធម៌ ភូមិរង្វាន ខេត្តបន្ទាយមានជ័យ។ បវរកញ្ញាបែលហ្សិករូបនេះបានបង្ហាញខ្លួនយ៉ាងសាមញ្ញក្នុងការជិះទូកកម្សាន្ត ជិះរទេះទៅសាលាបឋមសិក្សា រង្វាន បង្ហាញការស្រលាញ់ទៅកាន់ក្មេងៗនិងផ្តល់ជាវត្ថុអនុស្សាវរីយ៍ជាដើម។ ក្នុងរូបភាពផ្សេងទៀតគេបានឃើញ Karen Jansen មើលការរាំរបាំប្រពៃណីខ្មែររបស់ប្អូនៗទៀតផង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjIFGO6pmDJ6jYjxBgg3hKEzB8vwvFmRf3PyQT5ceSFRn8Xtd5HHkU1_oFXb42UnHqJ7vP7MR5yus8GakJVuT2LigP9c-1u0-l1fr9FUqmXEtgPxSCSE_VJVclAtS4RmbB-1AJIYVY_3IhcKy3vxhUnoDUJUuPLY1j0kKbcH573Ix3m7FsdDXa28qZDJZxe/s1152/image_2025-10-02_14-14-16.png

ជាមួយនឹងការជ្រើសរើសប្រទេសកម្ពុជាមកធ្វើកម្មវិធីសប្បុរធម៌របស់ បវរកញ្ញាបែលហ្សិកឆ្នាំ២០២៥ រូបនេះអ្នកគាំទ្រកម្ពុជាជាច្រើនក៏បានចូលទៅបង្ហាញការស្រលាញ់និង ការស្វាគមន៍យ៉ាងកក់ក្តៅសម្រាប់ការមកដល់ទឹកដីព្រះរាជាណាចក្រកម្ពុជា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgIZdZX7V8yfXKuWktZvcazxwRR9UJKrBorUkh_0pPlXMUReFD2twLT2pIo0Q9R1bCAiwDac36WqboJK5i1KklRySRN3jKIPrcNDfTDLxK7Jq5NLkYwKmd_yp3pvSpnQPq0YmMXm9XfZUXY7ajDskXzcZu4jnGPUkrtQnfcwBLjF_4CLwv_cp2VPvuu3VL3/s1920/image_2025-10-02_13-50-09.png

Karen Jansen មានអាយុ២៤ឆ្នាំគឺតារាម៉ូដែលមួយរូប និងបានចូលប្រឡូកក្នុងវិស័យបវរកញ្ញាជាច្រើនកម្មវិធីរួមទាំងសាងស្នាដៃឱ្យប្រទេសបែលហ្សិកចូលទៅកាន់ TOP ផងដែរ។ Karen ជាអ្នកតំណាងដ៏មានមោទនភាពរបស់ប្រទេសនាង មិនត្រឹមតែបវរកញ្ញាប៉ុណ្ណោះទេ ថែមទាំងជាអ្នកស្រលាញ់សុខភាពទូទៅ ចូលរួមយ៉ាងសកម្មក្នុងការលើកកម្ពស់សុខភាព តុល្យភាព និងសេចក្តីស្រឡាញ់លើខ្លួនឯងតាមរយៈវេទិការបស់នាង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi-d5Q9wAh5WM6Hhy4_Z_gJPoOzQHTneGpVYlv5w1ENB1YdEBCqwYIdemTdkiAuTHjEFTMOvSoZmj_79SQkJBsbuzZ4JADMupn7Nc7knHTy6h10fDUvoXvLKHIArL8dp0tchUgjS1dza-I8OIOUMH6Fu5Uf0H86g7TSO05oZMzPvUP934du143_Ac8AwcTs/s2048/image_2025-10-02_13-52-55.png
ការយកចិត្តទុកដាក់របស់នាងចំពោះសុខភាពផ្លូវកាយ និងផ្លូវចិត្ត បន្ថែមភាពស៊ីជម្រៅដល់មុខមាត់សាធារណៈរបស់នាង ធ្វើឱ្យនាងក្លាយជាគំរូដ៏ទំនើប និងអាចទាក់ទងគ្នាបានសម្រាប់ស្ត្រីវ័យក្មេងនៅទូទាំងទ្វីបអឺរ៉ុប។ បែលហ្ស៊ិក ជាប្រទេសពហុភាសា និងពហុវប្បធម៌ ដែលមានទីតាំងនៅអឺរ៉ុបខាងលិច។ វាមានព្រំប្រទល់ជាប់ជាមួយប្រទេសបារាំង ហូឡង់ អាឡឺម៉ង់ និងលុចសំបួ៕

ខ្លាញ់លាក់ក្នុងរាងកាយកន្លែងនេះ អាចធ្វើឲ្យបេះដូងអ្នកចាស់មុនអាយុ ទោះជាអ្នកស្គមក៏ដោយ

0

ការសិក្សាធំមួយដែលបានផ្សាយក្នុង European Heart Journal បានបង្ហាញថា មនុស្សរាងស្លីមក៏អាចប្រឈមនឹងគ្រោះថ្នាក់បេះដូង និងសរសៃឈាមផងដែរ ដោយសារជាតិខ្លាញ់លាក់ខ្លួន ឬ visceral fat។ ខ្លាញ់ប្រភេទនេះកើតឡើងនៅជុំវិញថ្លើម ក្រពះ និងពោះវៀន ដែលមើលមិនឃើញពីខាងក្រៅ។ វាមានទំនាក់ទំនងជាមួយការរលាកក្នុងរាងកាយ និងការចាស់មុនអាយុ។ នេះបើតាមគេហទំព័រ​បរទេស​ Mail Online ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjsU_jtxTYxhYauyv7Z5DT3WWRqmQq1lD48eSwBHB11oXBmRH8pT4wuifl_9E1q63t0wRuM8nFSu2NPJ4KSPSe4FxW4upP3rhn6pe7egmRG6FKS2HOGbyZcN1IAZC21477y6DXtg2iEgxVjk5JB4Jwjyde1ejVxl_60zy7Kk722h7tXSVv0e-6P2rhEXTnB/s1232/photo_2025-10-02_13-50-54.jpg
អ្នកស្រាវជ្រាវបានវិភាគទិន្នន័យពីមនុស្សជាង ២១០០០ នាក់ ហើយរកឃើញថា មនុស្សដែលមានខ្លាញ់លាក់ខ្លួនច្រើន មាន “អាយុបេះដូង” ចាស់លឿនជាងអាយុពិតប្រាកដ។ ពិសេសបុរសដែលមានរាងដូចផ្លែប៉ោម ឬក្បាលពោះធំ តែងតែមានគ្រោះថ្នាក់ខ្ពស់ជាង ស្របពេលដែលស្ត្រីដែលផ្ទុកខ្លាញ់ច្រើននៅត្រគាក និងភ្លៅ ឬរាងដូចផ្លែសារី មានសុខភាពបេះដូងល្អជាង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjqDrVW90U2G3M6Iy2c_1icUeNqgbSQsoADmevAps4JGe6CtK8KXuNpC9YFXATZmusKZOAa0MDtMVd4c42j7mjSGshf9mQ07JX2pc78JK5DXZ1SUJwWvO-CgDzG-frQ-mMKK0CfTMC3ebLGO57xdfNI6cRK8CrpHhj6jMap7E48Zd50HO3BfO4ANz1ZafmF/s750/photo_2025-10-02_13-50-53%20(2).jpg
ខ្លាញ់ជុំវិញត្រគាក ឬ gluteofemoral fat ត្រូវបានចាត់ទុកថាជាខ្លាញ់ “ការពារ” ដែលអាចជួយកាត់បន្ថយហានិភ័យជំងឺបេះដូង ជំងឺដាច់សរសៃឈាមខួរក្បាល និងទឹកនោមផ្អែមប្រភេទទី ២។ សម្រាប់ស្ត្រី មុខងារអរម៉ូនអ៊ឹស្ត្រូសែនក៏អាចជួយពន្យារភាពចាស់នៃបេះដូងផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj5LPykDFkSz8Ya3u7cWZk_m_CCnx8Fdk3shaQfUNuxItIMlidNmXGGQL-msvJVlRs-Amck4ZJ2eAh7MUu-DuesxTILtTQmXHRjKG52lXiIYq3k9vTDxfonWF36cpcmbND9rWBS_kALVPUncXpK1WMXPDidUNMpq4aEVME2u1BKUNJ3GAIHyxD-jHtIxdtJ/s683/photo_2025-10-02_13-50-53%20(3).jpg

លោកសាស្រ្តាចារ្យ Declan O’Regan មកពី Imperial College London បាននិយាយថា៖ “តារាងកំណត់កម្ពស់និងទម្ងន់ស្ដងដារ មិនមែនជាឧបករណ៍ទស្សន៍ទាយសុខភាពបេះដូងថាល្អឬអត់នោះទេ។ អ្វីដែលសំខាន់គឺកន្លែងដែលខ្លាញ់ត្រូវបានផ្ទុក។ ខ្លាញ់ដែលលាក់កំបាំងជុំវិញសរីរាង្គគឺគ្រោះថ្នាក់ជាងទម្ងន់សរុបទៅទៀត”។ លោកបានបន្ថែមថា ការសម្រកទម្ងន់ ឬថ្នាំ GLP-1 (ដូចជា Ozempic) អាចជាជម្រើសសម្រាប់កាត់បន្ថយខ្លាញ់លាក់ខ្លួននាពេលអនាគត។ ទោះជាយ៉ាងណា បច្ចុប្បន្នអ្នកស្រាវជ្រាវកំពុងស៊ើបអង្កេតថា តើថ្នាំបញ្ចុះទម្ងន់ដូចជា Ozempic អាចជួយកាត់បន្ថយខ្លាញ់លាក់កំបាំង និងពន្យារអាយុបេះដូងបានល្អឬអត់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj_JM7KD2ZDr-3Tw0sMTFQmifckJ4RNuQsiZ8giEeRAnT5HrTLgDal-ZZBLpqCDn7laS64BP6a568tzSslLDPxAxOkkMRlyAdDel7T8rc9NaUwRrkjVxCqt_ZrepjYgCZvz1wU7TVzChDC2kZVexQklIG_zdX9fuxLcGbUXlDA_Fc4wBjsFV9zx49EWmESF/s634/photo_2025-10-02_13-50-53%20(4).jpg
បន្ថែមពីនេះ សាស្រ្តាចារ្យ Bryan Williams មកពី British Heart Foundation ក៏បានបញ្ជាក់ថា ខ្លាញ់លើសជុំវិញបេះដូង និងថ្លើម នឹងបង្កឲ្យមានសម្ពាធឈាម និងកូឡេស្តេរ៉ុលខ្ពស់ ដែលជាហេតុធ្វើឲ្យបេះដូងចាស់លឿនមុនអាយុ។ ដូច្នេះ របបអាហារមានសុខភាពល្អ និងការហាត់ប្រាណជាប្រចាំ គឺជាវិធីមានប្រសិទ្ធភាពបំផុត៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEht00Diu1m0qTjawUySf9rKwW2Gd8cqx0V1h9ShfA0YdycSPR0z3TmGJCJtlkn3UjTldtJnrHiXlik3K1tY1CyyuuL9RKw9EbVTjOlq98A5bC9rwzsFFTiiK8ZuZ0g5p_DLsLjNPvn4vTddHRPiPP5oEvhEU4LV0t_CbiHig1uEqfM3L_tJ8hu6Uadinik5/s1200/photo_2025-10-02_13-50-53.jpg

Trump ថា៖ ការមិនផ្ដល់ពានរង្វាន់ណូបែលសន្តិភាពដល់លោក គឺស្មើនឹងការប្រមា.ថសហរដ្ឋអាមេរិក

0

វ៉ាសុីនតោន៖ ប្រធានាធិបតីអាមេរិក លោក Donald Trump កាលពីថ្ងៃអង្គារបាននិយាយថា វានឹងជាការប្រមា.ថដល់សហរដ្ឋអាមេរិកទាំងមូល ប្រសិនបើលោកមិនទទួលបានពានរង្វាន់ណូបែលសន្តិភាព បន្ទាប់ពីបានជួយបញ្ចប់ជម្លោះពិភពលោកចំនួនប្រាំពីរកាលពីកន្លងមក។ នេះបើតាមទីភ្នាក់ងារព័ត៌មាន France24។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgeDrG3RAGsaCqYiPKH75b32raJI3T9vHTOVQ1vqbLd4OJGyBYj8QmRdhUEpQRT9pQCICtnl4ZNd58gAIXVEXihqfyI_Q8TvpwMRO4n_g6SFFUJIfi2WLLwj6-kBvnCSw9l8j4zA6ln1rgTN2heZWD5Gm0TeA5hxgJpshJEm509o8cBgOsGvFi2S0YJ6DEW/s1020/image_2025-10-02_16-16-34.png

ថ្លែងនៅក្នុងព្រឹត្តិការណ៍មួយជាមួយមន្ត្រីយោធាជាន់ខ្ពស់ លោក Trump បានគូសបញ្ជាក់ពីអ្វីដែលលោកហៅថា ជាជោគជ័យរបស់គាត់ក្នុងការដោះស្រាយជម្លោះអន្តរជាតិ រួមទាំងកិច្ចខិតខំប្រឹងប្រែងទាក់ទងនឹងតំបន់មជ្ឈិមបូព៌ា។ គាត់បានត្អូញត្អែរថា គណៈកម្មាធិការពានរង្វាន់ណូបែលតែងតែផ្តល់រង្វាន់ដល់មេដឹកនាំដែល “មិនបានធ្វើអ្វីសោះ” ខណៈពេលដែលស្នាដៃរបស់គាត់ខិតខំកសាងដើម្បីសន្តិភាពត្រូវបានមើលរំលង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiFeM8agG6L6sroNUpP7rNAMA0f4Q4fu63HeMYuUlOskK4ynoCjt_-f6TBGMYvZAlZXG9Z7t64LpbJqCsQITvojIlL-mvb2OvjCFoVJQnM3CwhyphenhyphencH4tTva1NBkLPaaDoZnGigs8XWJh333mL8pXXxMlcI8is5Ehz3jdjSOjPhi0Il3eiNBQUiYuKNRID1NA/s762/image_2025-10-02_16-16-35.png
លោក Trump បានទទូចថា ការលើកឡើងរបស់លោកមិនមែនអំពីមហិច្ឆតាផ្ទាល់ខ្លួនទេ ប៉ុន្តែអំពីមោទនភាពជាតិ។ លោកបានមានប្រសាសន៍ថា “យើងនឹងឃើញថាមានអ្វីកើតឡើង ប៉ុន្តែវានឹងជាការប្រមាថដ៏ធំមួយដល់ប្រទេសរបស់យើង”។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjeKTanwKJ81smMXmRzt0hxF208xj21HP1Si8V5U9n6J2ado826xsYUSF4XUavnlwZLBdoaGtHLBK-H7fR6c6T1g-gqKGDA437rJA033a9MGraVnuUFPKrXHxIehNDBFrVl5CCEYAROshxSb9rW3MsDgBXBOgmt3zRUkfb9Y1_UEug0aJmZnbslbxfMvt-d/s640/image_2025-10-02_16-16-41.png
ទោះជាយ៉ាងណាក៏ដោយ អ្នកជំនាញណូបែលមើលឃើញថា វាមានឱកាសតិចតួចប៉ុណ្ណោះដែលលោក Trump ត្រូវបានផ្តល់កិត្តិយសនៅឆ្នាំនេះ។ អ្នកវិភាគកត់សំគាល់ថា រង្វាន់នេះជាទម្លាប់គឺតែងទទួលស្គាល់ចមំពោះមេដឹកនាំដែលជំរុញសន្តិភាពយូរអង្វែង និងវឌ្ឍនភាពមនុស្សធម៌ ខណៈពេលដែលតំណែងប្រធានាធិបតីរបស់លោក Trump ត្រូវបានកត់ចំណាំដោយការដកខ្លួនចេញពីកិច្ចព្រមព្រៀងសកល និងការទូតនៃអង្គការអន្តរជាតិនានា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhQUyvTvaUavepInWOhSH7qa4BOBO4S3FCwH_fSLobOZmSBBqhQ397fl_A6C2gubG2XTGVLelYLEH2WSicq2w9ZLM73x8ueksA6tSrlC5RKcUIeZgr9Mmc8pQ9aS_Wc1WNgJ403UXr6R6dPlna_7CXyZgLTUdw7SD3Zcv9S_FVFSmLX546QaLDxdE59lfXM/s3648/image_2025-10-02_16-16-35%20(2).png
ការស្ទង់មតិរបស់ Washington Post ពីការសង្ស័យរបស់សាធារណៈ នាពេលថ្មីៗនេះ ក៏បានបង្ហាញផងដែរថា ប្រជាជនអាមេរិកជាង 3/4 ជឿថា Trump មិនសមនឹងទទួលបានពានរង្វាន់ណូប៊ែលនោះទេ។ ទោះបីជាយ៉ាងណាក៏ដោយ ការអំពាវនាវម្តងហើយម្តងទៀតរបស់គាត់ឱ្យមានការទទួលស្គាល់បានបញ្ជាក់ពីការជំរុញរបស់គាត់ក្នុងការរៀបចំកេរ្តិ៍ឈ្មោះរបស់ខ្លួន ក្នុងនាមជាអ្នកបង្កើតសន្តិភាពនៅលើឆាកពិភពលោក៕