Home ព័ត៌មានអន្តរជាតិ ម៉ាឡេស៊ីហាមពលរដ្ឋមិនឲ្យទៅលេងថៃ ក្រោយវិបត្តិអសន្តិសុខកាន់តែវឹកវរនៅភាគខាងត្បូង

ម៉ាឡេស៊ីហាមពលរដ្ឋមិនឲ្យទៅលេងថៃ ក្រោយវិបត្តិអសន្តិសុខកាន់តែវឹកវរនៅភាគខាងត្បូង

76
0

តើឲ្យទៅការពារភ្ញៀវទេសចរបានយ៉ាងម៉េចទៅ បើសូម្បីតែស្ថិរភាពនៅក្នុងប្រទេសខ្លួនឯងក៏ថៃគ្រប់គ្រងមិនបានផងនោះ? រដ្ឋាភិបាលម៉ាឡេស៊ីបានចេញបញ្ជាដាច់ខាតឱ្យប្រជាពលរដ្ឋខ្លួនផ្អាក ឬលុបចោលរាល់ការធ្វើដំណើរទៅកាន់ប្រទេសថៃជាបន្ទាន់ បន្ទាប់ពីក្រុមឧទ្ទាមបំបែ.កខ្លួនបានបើកការវា.យប្រហារបំផ្ទុះគ្រាប់បែ.កចំឡានអ្នកទេសចរម៉ាឡេស៊ី ដុតបំផ្លា.ញស្ថានីយប្រេងឥន្ធនៈទ្រង់ទ្រាយធំ និងបង្ករការភ័យខ្លាចដល់អ្នករស់នៅក្នុងតំបន់ជាបន្តបន្ទាប់សឹងមិនលស់មួយថ្ងៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjULG-nODudpvFutp4VF7-RUIdu7Y6BHyf9K_qg7mW85I4qTWqBlw_o6VWrmsbuvECW-xRFK_Zb7tZeFfnsPsu33hrKEpH4Ehws73SmYSOn4w-y4VgilMwlLhrYeo-yram2XtUKJPrS-hKfX3CHncv3NRyswP-qLqAWAoOqtHsITWhskaRnVZz1UiRLoLI/s1000/photo_2026-07-02_09-31-10.jpg

យោងតាមរបាយការណ៍ពីក្រសួងការបរទេសម៉ាឡេស៊ី និងបញ្ជាការដ្ឋានប៉ូលិសរដ្ឋ Kelantan ព្រឹត្តិការណ៍ដ៏សាហាវនេះបានកើតឡើងបន្ទាប់ពីក្រុមសកម្មប្រយុទ្ធបានបង្កប់គ្រាប់បែកកែច្នៃ (IED) ក្រោមលូផ្លូវថ្នល់ក្នុងស្រុក Tak Bai ខេត្ត Narathiwat ដោយដៅផ្ទុះចំរថយន្តទេសចរណ៍ស្លាកលេខម៉ាឡេស៊ី ដែលកំពុងដឹកអ្នកដំណើរត្រឡប់ទៅផ្ទះវិញ បណ្តាលឱ្យបុរសជនជាតិម៉ាឡេស៊ី ២ នាក់រងរបួសធ្ងន់ដោយអំបែងគ្រាប់ ស្របពេលមានការវាយប្រហារបាញ់ប្រហារនិងដុតបំផ្លាញស្ថានីយប្រេងឥន្ធនៈ PT ដល់ទៅ ៣ កន្លែងផ្សេងគ្នាក្នុងខេត្ត Pattani និង Yala។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiXvGr00-WEgswRveFBHZkA3bESxbkkgHa1OUo0NaEXcWHp7lYebMX1E5VfA0Fse5PbFx_1eE-vYs_0qywO98WdIiPWvL4HspKHiIFHu3ObI0jBQ1SZaW6wtOQHD8zHQ8cJb7qJ60SHCS_iVogbqIZpQ3_2f8FyN3rm-W7fA5JH-rXZ_ieuaTAywi32emQ/s900/photo_2026-07-02_09-31-11%20(2).jpg ជុំវិញគ្រោះថ្នាក់ដ៏គួរឱ្យខ្លាចនេះ មេបញ្ជាការប៉ូលិសព្រំដែនម៉ាឡេស៊ី លោក Datuk Mohd Yusoff Mamat បានចេញមុខព្រមានចំៗថា បើគ្រាន់តែចង់ឆ្លងដែនទៅដើរលេង ឬរកអីហូបចុកគឺសុំកុំទៅឱ្យសោះនៅក្នុងពេលនេះ ខណៈដែលស្ថានកុងស៊ុលម៉ាឡេស៊ីប្រចាំខេត្ត Songkhla បានណែនាំឱ្យពលរដ្ឋខ្លួនដែលកំពុងជាប់គាំងនៅថៃ ហាមដាច់ខាតការដើរហើរចេញក្រៅផ្ទះនៅពេលយប់ដើម្បីការពារអាយុជីវិត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhHnDIC8EtyGk-iQxU0v69Va8ERQHEoM4YVaq1HZKrwI6uI2mKRCRAy-ntVw4ypUmO356o_i_9h-Sv0Fj9nWDg8PurXfZ31hVa7QTKSKbv3QN-J5vUELs6BhL8kwLsJN82t4ZWS6W7MTTsAQ1zyBOCWIWoFBEgwrartaXE4DcfLgabebCw6pejF6fCGGb8/s1248/photo_2026-07-02_09-31-11%20(3).jpg
ការប្រកាសបិទផ្លូវធ្វើដំណើរភ្លាមៗនេះ បានជំរុញក្តីបារម្ភនិងការស្លន់ស្លោរយ៉ាងខ្លាំងក្នុងចំណោមប្រជាពលរដ្ឋម៉ាឡេស៊ី ដែលធ្លាប់តែនិយមប្រើប្រាស់ច្រកព្រំដែនគោកសម្រាប់ដើរលេងកម្សាន្តចុងសប្តាហ៍ ដោយសារតែការវាយប្រហាររបស់ក្រុមឧទ្ទាមនាពេលនេះគឺលែងដៅតែលើទាហានថៃដូចមុនទៀតហើយ គឺពួកគេមានចេតនាវាយប្រហារចំៗលើរថយន្តស៊ីវិល និងអ្នកទេសចរបរទេសតែម្តង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhqo-8tvfSm2Oi0texnnVXzPjHtCfwOrhDUTbt7sJ90B-20pj-Tyt7Ybs5aGgYewsPVn4UG-lLHAVm3Zdqt0sAbY2Zw1m3Esq6OWlb0FwTQzAQVzrfWQl7jnDmKnPyRxfsv8II849yOgG777EbMw6zOIlJbxlZGXSOZPfkArocOqUEH-MepDVwJ1hPv4_g/s1024/photo_2026-07-02_09-31-11.jpg

សរុបជារួម វិបត្តិអសន្តិសុខដ៏សាហាវនៅភាគខាងត្បូងប្រទេសថៃនាពេលនេះ បានរុញច្រានឱ្យទំនាក់ទំនងព្រំដែននៃប្រទេសទាំងពីរធ្លាក់ក្នុងភាពតានតឹង ដោយបង្ខំឱ្យម៉ាឡេស៊ីត្រូវរឹតបន្តឹងការធ្វើដំណើរដើម្បីការពារសន្តិសុខជាតិជាចម្បង។ សេចក្តីប្រកាសណែនាំរបស់អាជ្ញាធរម៉ាឡេស៊ីបានសបញ្ជាក់យ៉ាងច្បាស់ថា ដរាបណាភាគីថៃមិនទាន់អាចគ្រប់គ្រងស្ថានការណ៍ និងធានាសុវត្ថិភាពលើផ្លូវដឹកជញ្ជូនបានទេនោះ ម៉ាឡេស៊ីនឹងបន្តរក្សាបម្រាមហាមឃាត់នេះដដែល ព្រោះអាយុជីវិតពលរដ្ឋខ្លួនគឺជារឿងសំខាន់បំផុត មិនអាចយកទៅប្រថុយប្រថាននឹងភ្លើងសង្គ្រាមឧទ្ទាមបំបែកខ្លួននោះឡើយ៕