Home Blog Page 242

រដ្ឋមន្ត្រីការបរទេសថៃបង្ហាញគោលជំហរបន្តការចរចាជាមួយកម្ពុជាឈានទៅភ្ជាប់ទំនាក់ទំនងល្អឡើងវិញ

0

ប្រទេសថៃ ៖ ការចាក់សំឡេងផ្សេងៗរំខានពលរដ្ឋខ្មែរនៅភូមិជោគជ័យ និងភូមិព្រៃចាន់ បានធ្វើឱ្យមតិមួយចំនួនបារម្ភពីផលប៉ះពាល់ដល់ការចរចារវាងកម្ពុជា-ថៃ រួមទាំងខ្លាចថៃខូចកេរ្តិ៍ឈ្មោះលើឆាកអន្តរជាតិ ពីព្រោះនេះជាការបំពានសិទ្ធិរស់នៅយ៉ាងធ្ងន់ធ្ងរ បំភិតបំភ័យ និងយាយីផ្លូវចិត្ត ។ ស្របពេលមានការបារម្ភ រដ្ឋមន្ត្រីក្រសួងការបរទេសថៃបានបង្ហាញគោលជំហរបន្តការចរចាជាមួយកម្ពុជានៅម៉ាឡេស៊ីដើម្បីឈានទៅភ្ជាប់ទំនាក់ទំនងល្អឡើងវិញ ទោះជាថៃចាក់សំឡេងរំខានក្តី ។

រដ្ឋមន្ត្រីក្រសួងការបរទេសថៃ លោក សីហស័ក្តិ ពួងកេតកែវ និយាយនៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥ ថា ការចរចាកំពុងដំណើរការដោយល្អប្រសើរ ហើយលោកបង្ហាញគោលជំហរបន្តការចរចាជាមួយកម្ពុជា បើទោះជាភាគីថៃចាក់សំឡេងរំខាន ដូចជាសំឡេងខ្មោចលង និងបញ្ចាំងកុនឯកសារនៅតំបន់ព្រំដែនខេត្តស្រះកែវក្តី ។ ទោះយ៉ាងណា លោកបារម្ភពីលក្ខខណ្ឌ៤ដែលត្រូវចរចា ប៉ុន្តែសង្ឃឹមប្រទេសទាំងពីរនឹងភ្ជាប់ទំនាក់ទំនងល្អឡើងវិញ ដោយលោកត្រៀមធ្វើដំណើរទៅម៉ាឡេស៊ី នៅថ្ងៃទី១៧ ខែតុលា ។

លោក សីហស័ក្តិ បានផ្តល់សម្ភាសន៍ក្រោយពីចូលរួមកិច្ចប្រជុំគណៈរដ្ឋមន្ត្រីពាក់ព័ន្ធការធ្វើដំណើរទៅប្រជុំនៅប្រទេសម៉ាឡេស៊ី ស្តីពីការដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃនាពេលបន្ទាប់ថា ពេលនេះ ការចរចាជាមួយកម្ពុជាកំពុងដំណើរការទៅដោយរលូន ហើយនៅមានប្រធានបទ២ទៀតដែលត្រូវជជែកបន្ថែមនៅម៉ាឡេស៊ី ។ លោកនឹងធ្វើដំណើរទៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី នៅថ្ងៃទី១៧ ខែតុលា ។

ចំពោះមតិមួយចំនួនបារម្ភពីកម្ពុជាប្តឹងទៅតុលាការពិភពលោក ករណីថៃចាក់សំឡេងខ្មោច និងបញ្ចាំងកុនឯកសារនៅតំបន់ភូមិណងចាន់ និងភូមិណងយ៉ាកែវ ស្រុកខូកស៊ូង ខេត្តស្រះកែវ (ទល់មុខភូមិជោគជ័យ និងភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ) គឺលោក សីហស័ក្តិ មិនបារម្ភពីករណីនេះទេ ប៉ុន្តែបារម្ភពីប្រធានបទត្រូវពិភាក្សាជាមួយកម្ពុជា ចាប់ពី៤ទៅ៥ប្រធានបទ ។ លោកនាយករដ្ឋមន្ត្រី អនុថីន ឆាន់វីរៈគូន និយាយមកកាន់លោកនេះជាប្រធានបទសំខាន់ បើថៃចង់ភ្ជាប់ទំនាក់ទំនងល្អឡើងវិញ គឺត្រូវជជែកប្រធានបទទាំងនេះ ។

លោកនឹងពិនិត្យឡើងវិញពីការលើកឡើងថា ការបើកសំឡេងរំខានជាការរំលោភសិទ្ធិមនុស្ស ប៉ុន្តែពេលនេះ ការចរចាកំពុងដំណើរការទៅមុខ ។ រីឯបញ្ហាអធិបតេយ្យ ថៃក៏រក្សា ប៉ុន្តែថៃត្រូវរក្សាបរិយាកាសចរចាជាមួយកម្ពុជាឱ្យដំណើរការល្អប្រសើរ ហើយលោកពុំចង់បន្ថែមប្រធានបទផ្សេងនាំឱ្យការចរចាស្មុគស្មាញ ខណៈម៉ាឡេស៊ីក៏មិនបានសួរនាំពីបញ្ហានៅភូមិណងចាន់ និងភូមិណងយ៉ាកែវ ដូច្នេះ សូមគ្រប់គ្នាជួយធ្វើឱ្យការចរចាប្រព្រឹត្តទៅដោយរលូន ។

គួរបញ្ជាក់ថា នាយករដ្ឋមន្ត្រីថៃ លោក អនុថីន ឆាន់វីរៈគូន បាននិយាយនៅថ្ងៃទី១៤ ខែតុលាថា ការចរចារវាងកម្ពុជា-ថៃនៅម៉ាឡេស៊ីដំណើរការល្អប្រសើរ ប៉ុន្តែមិនទាន់បញ្ចប់ ។ កន្លងមក រដ្ឋមន្ត្រីក្រសួងការបរទេស លោក សីហស័ក្តិ បានធ្វើដំណើរទៅម៉ាឡេស៊ីដើម្បីចរចាសន្តិភាពជាមួយកម្ពុជា ហើយការចរចាទទួលបានលទ្ធផលវិជ្ជមាន ដោយថៃទទួលការឆ្លើយតបនូវលក្ខខណ្ឌផ្សេងៗ ។ នៅសប្តាហ៍ទី៣ ខែតុលា រដ្ឋមន្ត្រីការបរទេសថៃនឹងធ្វើដំណើរទៅចរចានៅម៉ាឡេស៊ីម្តងទៀត ។

ដោយឡែក ឯកឧត្ដម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានថ្លែងក្នុងកិច្ចប្រជុំចតុភាគី រវាងកម្ពុជា ថៃ ម៉ាឡេស៊ី និងសហរដ្ឋអាមេរិក នៅថ្ងៃទី១២ ខែតុលា នៅទីក្រុងគូឡាឡាំពួរ ថា ៖ «កម្ពុជាគ្មានបំណងចង់យកអ្វីដែលមិនមែនជារបស់យើងទេ ប៉ុន្តែទន្ទឹមនឹងនោះ យើងនឹងមិនទទួលយកការបាត់បង់នូវអ្វីដែលជាកម្មសិទ្ធិរបស់យើងដោយត្រឹមត្រូវទេ ។ អ្វីដែលយើងស្វែងរក គឺដំណោះស្រាយប្រកបដោយយុត្តិធម៌ មិនលម្អៀង និងផ្អែកលើច្បាប់ដែលអាចធានាបាននូវសន្តិភាពយូរអង្វែងសម្រាប់ប្រជាជនយើង» ៕

ក្រុមឆបោកនៅមីយ៉ាន់ម៉ាប្រើបណ្ដាញអ៊ីនធឺណេត Starlink របស់លោក Elon Musk ដើម្បីបន្តប្រតិបត្តិការ

0

មីយ៉ាន់ម៉ា៖ ក្រុមឆបោកតាមប្រព័ន្ធអ៊ីនធឺណិត (scam centres) នៅតំបន់ព្រំដែនរវាងថៃ និងមីយ៉ាន់ម៉ា កំពុងប្រើប្រាស់បច្ចេកវិទ្យាថ្មីៗ ដូចជា សេវាអ៊ីនធឺណិត Starlink របស់លោក Elon Musk ដើម្បីបន្តប្រតិបត្តិការរបស់ពួកគេ បើទោះបីជាមានសកម្មភាពប្រឆាំងជាច្រើនកន្លងមកយ៉ាងណាក្ដី ប៉ុន្តែក្រុមឆបោកទាំងនោះ នៅតែបន្តសកម្មភាពយ៉ាង គគ្លើន ដែលកំពុងធ្វើឲ្យការបង្ក្រាបកាន់តែពិបាក។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhmP0Jyf54M8tCGDfCa-aa8LpRzJh5LHQxNMmiNqvH49b-PeIuUroxNCXt3IrUq5y5S4-XjcwJjIH2xGDA4LAy03gJkGYQZAYx0fDKnYWsuAtd01Vumz4_cTC-44-MgdxqKeIBBOdufuZ8Gu4GBDP8vOy-HgwHAv8T3EW0hXuHQx119g9Sz6Qpl6bJZJnBB/s1280/photo_2025-10-14_11-51-24.jpg
យោងតាមរបាយការណ៍ពីសារព័ត៌មាន Channel News Asia ដែលបានចុះផ្សាយនៅថ្ងៃទី ១៤ ខែតុលា នេះ បានបង្ហាញថា ក្រុមឆបោកជាច្រើននៅតំបន់ Myawaddy បានសាងសង់អគារឆបោកឡើងវិញក្រោយពីរដ្ឋាភិបាលបានចាប់យក និងបំផ្លាញទីតាំងចាស់ៗរួចហើយក្ដី។ បន្ថែមពីនេះ ក្រុមទាំងនោះប្រើប្រាស់បណ្ដាញអ៊ីនធើណែត Starlink ដើម្បីភ្ជាប់អ៊ីនធឺណិតដោយផ្ទាល់ទៅអវកាស ដើម្បីបង្កើនសមត្ថភាពក្នុងការផ្សព្វផ្សាយការលួច ការបោកប្រាស់តាមអ៊ីនធឺណិត និងការហៅតាមឆាត (chat scams)។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEicAdg2P5545AWSdApnMucT1-B6c7o0o-e6yK-mzstKhyphenhyphen3Ccs4-vw8jxcskJ9CCBfZoP3uM5Yq7v37n53qqquTku2GVS-L-urWNnYjKaIBTkAyp81x7YfYHrbJJvcmG5Tb0ONTQ3V12uNb4tNHF4TCkmxlVLJqh91ueifONCkjDSm_MW3osf-xjqtjH19vo/s1024/photo_2025-10-14_11-51-21.jpg

បច្ចុប្បន្ន Starlink បានក្លាយជាក្រុមហ៊ុនផ្តល់សេវាអ៊ីនធឺណិតធំមួយនៅមីយ៉ាន់ម៉ា ចាប់តាំងពីខែកក្កដាឆ្នាំ ២០២៥ មក។ ទោះជាយ៉ាងណា វិស័យសន្តិសុខអាមេរិក និងអង្គការអន្តរជាតិបានចាប់ផ្តើមពិនិត្យពីតួនាទីរបស់ Starlink ក្នុងការជួយឲ្យក្រុមឆបោកទាំងនេះបន្តសកម្មភាព។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiJmbP62YIuqup5fOf8FHkI-rU-wenUdQLpvyYTf6oxS3QDIOXD6R6ogR1M_MOn-ikB7gSJWoBJeruv7ooDsLoosaLX01sp29WqAAh3HssjCOACTpely7VCLsBwbGC1QRDURXODk2Ailb73zpQPcrjp0YuOp6atFsmZL5doe80lIeyHgdpW_6F2UpN5hHnL/s1280/photo_2025-10-14_11-51-23.jpg
លើសពីនេះ របាយការណ៍បន្ថែមថា មានជនបរទេសជាច្រើន ជាពិសេសជនជាតិចិន ត្រូវបានបង្ខំឲ្យធ្វើការនៅក្នុងមជ្ឈមណ្ឌលឆបោកទាំងនោះ។ នៅដើមឆ្នាំ ២០២៥ នេះ មីយ៉ាន់ម៉ាបានប្រកាសថា បានសង្គ្រោះជនរងគ្រោះជាង ៧,០០០ នាក់ ពីក្រុមបោកប្រាស់ជាផ្លូវការ ប៉ុន្តែទីតាំងថ្មីៗត្រូវបានសង់ឡើងវិញយ៉ាងលឿនក្រោមការការពារពីក្រុមសមាសភាពនានា។ ក្រៅពីនេះ តាមរបាយការណ៍របស់ អង្គការសហប្រជាជាតិ (UN) បានប៉ាន់ស្មានថា នៅមីយ៉ាន់ម៉ា មានមនុស្សប្រហែល ១២០,០០០ នាក់ ត្រូវបានបង្ខំឲ្យធ្វើការនៅក្នុងទីតាំងឆបោកទាំងនោះ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhj5f6PZEER36R7V4GA1ayn4oDig2II6_35jr6v-B2ohg5cputAWtM8-BWaGCcsDrlAxmtlhfnpW1CEOyn25pbCq4jH_u0Iq_FlP2ZOznY5hH8kVh1NvaI7pfj595u_OY9_rQ1LqHqGpl1l2nDwwozFRa5_SWX4a33nTguBcL6djXJYpWFnAvQK7P8vLK7s/s1280/photo_2025-10-14_11-51-22.jpg

ជាមួយគ្នានេះអ្នកវិភាគនយោបាយមួយចំនួនបានឲ្យដឹងថា ការប្រើប្រាស់បច្ចេកវិទ្យាដូចជា Starlink ធ្វើឲ្យក្រុមបោកប្រាស់ទាំងនេះកាន់តែពិបាកតាមដាន ព្រោះវាផ្ដល់អ៊ីនធឺណេតដោយផ្ទាល់ពីផ្កាយរណប ដោយមិនចាំបាច់ពឹងផ្អែកលើបណ្តាញក្នុងប្រទេសឡើយ៕

តួឯកប្រុស Shawn Dou និងភរិយាជាកូនស្រីមហាសេដ្ឋីកាស៊ីណូទំនងចែកផ្លូវគ្នាមែនទែនហើយ

0

កាលពីថ្ងៃទី១១ ខែតុលា ប្រព័ន្ធផ្សព្វផ្សាយចិនបានរាយការណ៍ថា ថ្មីៗនេះ Laurinda Ho បានបង្ហាញវិមានប្រណីតថ្មីទំហំ ៧៦០ម៉ែត្រការ៉េរបស់នាងនៅក្នុងទីក្រុងហុងកុង។ ផ្ទះដ៏ប្រណីតមានបណ្តុំវត្ថុបុរាណ ស្នាដៃសិល្បៈដ៏កម្រ អាងហែលទឹកឯកជន និងកន្លែងហាត់ប្រាណផ្ទាល់ខ្លួន។ ប្រភពបានអះអាងថា Laurinda បានផ្លាស់ទៅលំនៅដ្ឋានថ្មីរួចហើយ និងរៀបចំពិធីជប់លៀងជាច្រើននៅទីនោះប៉ុន្តែតារាសម្តែង Shawn Dou ដែលជាស្វាមីបានអវត្តមានគួរឱ្យកត់សម្គាល់ពីគ្រប់ព្រឹត្តិការណ៍។ កាលពីមុនចំណងអាពាហ៍ពិពាហ៍អ្នកទាំងពីរក៏មានពាក្យចចាមអារ៉ាមថាបែកគ្នាផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhUgXyfYt8QLb7qiTkCFy3NOVyUjhjNbMBQnK4UN7Z4C_u6UB0D3LMDkFjjJc8Vb_y_U78GatY41ysdG6d6HszfvQPcN-4Ubgbka7QByte7c_q46BeucWbumQiBkholf7LK8lGQPPyr3BhrESXRP9ZmpknE0LK653Lule85sfkTCKhbgs4Y97Lqjzi13umP/s1600/image_2025-05-10_15-54-20%20(3).png
យោងតាមប្រព័ន្ធផ្សព្វផ្សាយហុងកុង Laurinda អ្នកស្នងមរតកកាស៊ីណូបានលុបរូបភាព Shawn Dou ពីជីវិតរបស់នាងអស់រយៈពេលជិតមួយឆ្នាំ។ នាងបានរស់នៅតែម្នាក់ឯងក្នុងទីក្រុងហុងកុង ដោយបានកាត់ផ្តាច់ទំនាក់ទំនងសាធារណៈជាមួយស្វាមីទាំងស្រុងដោយមិនមានរូបថតរួមគ្នា គ្មានការប្រាស្រ័យលើបណ្តាញសង្គម និងគ្មានការជួបជុំគ្រួសារ។ សូម្បីតែក្នុងអំឡុងពេលព្រឹត្តិការណ៍គ្រួសារសំខាន់ៗក៏ដោយ Laurinda Ho មិនបាននាំ Shawn Dou មកផ្ទះដើម្បីចូលរួមនោះទេដោយនាំឱ្យមានការលើកឡើងថាទំនាក់ទំនងប្តីប្រពន្ធមួយគូនេះទំនងជាបញ្ចប់ហើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhl0iHyluvucoOaWyeWpZYiZSpX4UlpHV-6bpQjkCOmeEeqCL1Rv5Ht4Bb-2mxdRGFt9tTXoZfZGo8nIbdsctwvDYJ4HMO1tJ6nWFfYVmb0l_iE8IPO3vdFuH8iDSZGm2VDguyEtCf8cqF5q2fiTq2Pn_P2bmN8qnMe9r5_yeeJvJ3f8FUtoZsH6NWdNTmd/s1600/image_2025-05-10_15-54-21.png

អ្នកក្នុងឧស្សាហកម្មបានបង្ហាញថាអាពាហ៍ពិពាហ៍របស់ពួកគេហួសពីការជួសជុលតាំងពីខែឧសភា មកទោះជាព្យាយាមផ្សះផ្សាគ្នាក៏ដោយ ក៏អ្នកទាំងពីរបានបរាជ័យក្នុងការកសាងទំនាក់ទំនងឡើងវិញ។ តាមសេចក្តីរាយការណ៍ថា Laurinda Ho ថែមទាំងបានបណ្តេញ Shawn ចេញពីផ្ទះវីឡាអាពាហ៍ពិពាហ៍នៅទីក្រុងប៉េកាំង ដែលជាអំណោយអាពាហ៍ពិពាហ៍ពីម្តាយរបស់នាង។ ដោយសារតែទ្រព្យសម្បត្តិមិនដែលត្រូវបានផ្ទេរជាផ្លូវការនាងរក្សាសិទ្ធិអំណាចពេញលេញក្នុងការសម្រេចចិត្តថាតើអ្នកណាអាចរស់នៅទីនោះបាន។ គ្រួសារ Laurinda ត្រូវបានគេរាយការណ៍ថាមិនមានការរំខានលើជម្លោះប្តីប្រពន្ធនេះទេព្រោះគូស្នេហ៍ទាំងពីរមិនដែលបានចុះបញ្ជីអាពាហ៍ពិពាហ៍ដោយស្របច្បាប់។ នេះមានន័យថា នៅក្នុងព្រឹត្តិការណ៍នៃការបែកបាក់ Shawn Dou នឹងមិនមានសិទ្ធិទទួលបានផ្នែកណាមួយនៃទ្រព្យសម្បត្តិដ៏ច្រើនរបស់គ្រួសារនោះទេ។ ម្តាយក្មេករបស់តារាសម្តែងប្រុសរូបនេះក៏បានរារាំង លោក ពីការចូលរួមក្នុងកម្មវិធីខួបកំណើត ការជួបជុំគ្រួសារ និងព្រឹត្តិការណ៍ទាំងអស់ទាក់ទងនឹងអាជីវកម្មរបស់គ្រួសារ Ho។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhlKh_xzSw3p96rK_Zpxq9F3NCY5_MdGCG1lWP_g-61PIAY_rjsvVx1lNXJOWGGOcC97gOojS8Xe3eaYDismEYN3OJB7SbD8pp-c7DdPI6e2Bv-M1H0_pD54bz_fkvpXdqcLREDPJ_V21ZP5eobHsWn-B8xGlpqAFmXcsvz_mIPgWeGC6muZkNXUtPIDaKG/s1600/image_2025-05-10_15-54-22.png

ខណៈពេលដែល Laurinda បន្តរស់នៅក្នុងរបៀបរស់នៅដ៏សម្បូរបែប របាយការណ៍បានបង្ហាញថា Shawn Dou កំពុងជួបការលំបាកផ្នែកហិរញ្ញវត្ថុ។ បន្ទាប់ពីចំណាយប្រាក់ជិត ១០លានដុល្លារ លើថ្លៃរៀបការ និងថ្លៃបណ្ណាការ ក្នុងពិធីមង្គលការ នៅកោះបាលី ដ៏ថ្លៃថ្លា តារាប្រុសរូបនេះ ត្រូវបានគេនិយាយថា មិនសូវមានថវិកា រស់នៅក្រៅសណ្ឋាគារ និងផ្ដោតតែលើការងារ ដើម្បីរក្សាកេរ្តិ៍ឈ្មោះ និងស្ថិរភាពហិរញ្ញវត្ថុ។ ដោយគ្មានការចុះបញ្ជីអាពាហ៍ពិពាហ៍ ការបែកគ្នារវាង Shawn Dou និង Laurinda Ho នឹងមិនពាក់ព័ន្ធនឹងការចែកទ្រព្យសម្បត្តិណាមួយឡើយ។ បច្ចុប្បន្ននេះទ្រព្យសម្បត្តិសុទ្ធរបស់ Laurinda Ho ត្រូវបានគេប៉ាន់ប្រមាណថាប្រហែល ៤០ពាន់លានហុងកុង ដែលធ្វើឱ្យនាងក្លាយជាស្ត្រីដែលមានបំផុតម្នាក់នៅក្នុងរង្វង់កម្សាន្តហុងកុង-ម៉ាកាវ៕

អលជ្ជី ចេញបកស្រាយនិងបង្ហាញពីបទចម្រៀងដែលជួយ វណ្ណដា ខណៈឱ្យងាកទៅមើលរឿងព្រំដែនវិញ

0

តារាចម្រៀង អលជ្ជី បានធ្វើឱ្យបណ្តាញសង្គមផ្ទុះកក្រើកយ៉ាងខ្លាំងបន្ទាប់ពីកាត់ឈ្មោះ វណ្ណដា ចេញពីចម្រៀងរបស់ខ្លួននិងពោលពាក្យថា «វណ្ណដា ជួយខ្ញុំ ឬ ខ្ញុំជួយ វណ្ណដា»។ ក្រោយពីរងការវែកញែកពេក អលជ្ជី បានចេញមកបកស្រាយខណៈលោកស្នើឱ្យទស្សនិកជនងាកទៅគិតរឿងព្រំដែនវិញនិងចង់ឃើញខ្មែរសាមគ្គីគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi2gBWR2Y18-aOjVYyYqF9kM-ADbIK7X50tlwg530A-9Mc26WoAzYQXtZYcDv27oA42eElarRfdJf61KSZHQMolX6Uk0vghqA-HCooMA_yU4QRkZ9gHR74h1jbwrMJ6hirKh1YXSEwWssePlPij0swl4v_qHF5DI-3jkccV2kDXSKPuHu8hXcTCi-kCM93C/s1703/image_2025-08-18_15-03-19.png

កាលពីល្ងាចថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥ អលជ្ជី ម្ចាស់បទ «សូរិយា»(អេតាស៊ីវិល) បានចេញមកបកស្រាយថា ចាប់តាំងពីលោកចេញបទចម្រៀង «Flashback» ខុសពីការបញ្ចេញក្នុងកម្មវិធី Rean Thort podcast មានមតិជាច្រើនដែលធ្វើឱ្យប៉ះពាល់ផ្លូវចិត្តលោកខ្លាំង។ អលជ្ជី ថាក្នុងនាមលោកជាម្ចាស់បទលោកមានសិទ្ធិដកឬបន្ថែមឃ្លាណាក៏បានក្នុងចម្រៀងដែលលោកផលិតហើយមូលហេតុដែលលោកបានដកឃ្លាមួយចេញព្រោះមានរឿងច្រើនណាស់នៅពីក្រោយដែលទស្សនិកជនមិនដឹង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiJsgqII31NVXWCSaGh0wGBsjADwj9ykj27uMna22ycv63p5xP-QHWNOiWwUkccAmdUq6gg5AgErVHVlZznFT_BxzJ50-qGFjm-2iqBEHvusQ6btZTd2vi0jTTCKjSv8y1nNy2uacfvnUKh0o_lmJwtUgJTTIzn1qIVisItIzV2_cgc9dayEyHAn-PZtrWd/s2048/image_2025-10-10_15-11-48.png

ទោះយ៉ាងណា អលជ្ជី មិនបានបញ្ជាក់ថាមានរឿងអ្វីនៅពីក្រោយជាមួយនឹង វណ្ណដា នោះទេព្រោះវារឿងឯកជន។ ចំណែកឯឃ្លា «វណ្ណដាជួយខ្ញុំ ឬ ខ្ញុំជួយវណ្ណដា» អលជ្ជី ថាមានមនុស្សជាច្រើនយល់ច្រឡំមិនយល់ពីអ្វីដែលលោកនិយាយ។ តារាចម្រៀងរូបនេះបន្តថា បើលោកចង់មានន័យដូចអ្វីដែលមនុស្សជាច្រើនគិត ហេតុអ្វីលោកមិនសរសេរតែមួយម៉ាត់ថា លោក ជួយវណ្ណដា ប៉ុន្តែបានសរសេរទាំងពីរដោយសារតែការងារគឺមានទៅមានមក លោកជួយគេ គេក៏ជួយលោកដូចគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiQ0L5KM2jR_HeOm6XRXgkI2HYeNPucneTxG_-yE2Sxxnrjd-Jjcoki2u4TvyYTLlk4HN_7IhM2B-Q3oIUFmarqfg8sHEb5V_gLMjavp_rSpocMN5mzw_R28gZob9UglFk0e9dj_r0eDLwD-jYhWyj3zRj0FaRjI0UExoOFLKmlIWVs0QzpkUJWK9L84mMv/s2048/image_2025-08-18_15-03-22.png

អលជ្ជី ថាពាក្យ «ផឹកទឹកកុំភ្លេចប្រភព» ឬឈានដល់លោកជាមនុស្សរមិលគុណ វាពិតជាអយុត្តិធម៌ខ្លាំងណាស់សម្រាប់លោកទាំងដែលលោកបានព្យាយាមអស់ពីសមត្ថភាព ជ្រោមជ្រែងនៅពីក្រោយការងារជាច្រើនតាំងពីអ្នកទាំងពីរនៅក្បែរគ្នាដើម្បីមិត្តភាពមួយនេះ។ អលជ្ជី ក៏បានបង្ហាញពីការងារមួយចំនួនដែលលោកបានជួយ វណ្ណដា មានដូចជា ជួយទៅលើការសរសេរប៉ារ៉ូល Time to rise , Run the town និងបទមួយចំនួនផ្សេងទៀត ពេលខ្លះក៏បានជួយទៅលើការ record ហើយនឹងចូលរួមថតនៅក្នុង MV មួយចំនួន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh29sg5BuQycRVq5_UrX9mTKk6x_19AigXmhIjLsenIFEB83B4ljW1FoRSksSagUIlNsbizij_e7ZZBlWRMnvGI1CvkmERIlOzmuJ-4qqvLvx7PDYigqgLUWeNK6w9bCmIQCJ9r52tNi2i7FRg_AfDihVX7uodkFy-nm8dpe30gYfzoL7dSX9L9h8YTsg2f/s1899/image_2025-10-10_15-11-46%20(2).png

តារាចម្រៀង អលជ្ជី បានទទួលស្គាល់ថា គេ ដែលសម្តៅទៅកាន់ វណ្ណដា ធ្លាប់ជួយលោកហើយលោកក៏ដឹងច្បាស់ថាលោកក៏ធ្លាប់ជួយគេវិញច្រើនដែរ ទម្រាំមកដល់ចំណុចនេះលោកព្យាយាមខ្លាំងណាស់ទាំងថ្ងៃទាំងយប់ ហេតុអ្វីបានជាសមិទ្ធផលដែលលោកខំកសាងមកត្រូវបានគេយល់ច្រឡំថាលោកល្បីដោយសារអ្នកនេះល្បីដោយសារអ្នកនោះ ចុះកម្លាំងញើសឈាមនិងសមត្ថភាពលោកនៅឯណា?។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgMzw4Xta1j2pZ4xBcWQv8SXNlHYNfkbWZ728ibbPRS9MQl1CsvzOLcz6cLFcSsFxJf_SfyOb14dLJAieDJO_uTeqgxTED_1BOLcLIayqxiHQsqAmJCxfPcz9wl01oLbdf8xYK-u7pRq8KyLE47Xf4_KUvkgYY1rwsqPGVlBgXXPazjDjuxflbZT19I6aJ6/s2048/image_2025-08-18_15-03-23.png

អលជ្ជី បាននិយាយបន្ថែមទៀតដែរថា ឱ្យតែអ្នកណាម្នាក់ដើរចេញពីបុគ្គលមួយដែលមាន ការស្រលាញ់គាំទ្រត្រូវតែជាប់ឈ្មោះថាជា«ក្រពើ» ទាំងដែលមិនដឹងពីមូលហេតុនៅពីក្រោយសោះ លោកមិនទម្លាក់កំហុសអោយអ្នកណាទេចាត់ទុកថាវាគ្រាន់តែជាការយល់ច្រឡំទៅចុះ។ សមាជិក Lacima រូបនេះសង្ឃឹមថាលោកទទួលបានយុត្តិធម៌មកវិញ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgHOJx-pair7CpQWUiDicl9GZ_zZwH3Pl8ij1pNqhMx6ys4JTbW4QsB_BdrpSaBnmwnLjzSuBlWqWwQVf8yvyhD3zp3e_OEHvAAgtUdt27gyhkDev1NqCtWdMADwCfjv0B7RnXyjnSiHky6DcOaTNF9OxOwx5rJmMNCRnY9Wt_tZpSQzoxGyOYhmUVunfV2/s1899/image_2025-10-10_15-11-46.png

មុននឹងបញ្ចប់ការបកស្រាយរបស់ខ្លួន អលជ្ជី ក៏បានអរគុណទៅកាន់សមាជិកក្រុម និងក្រុមហ៊ុនរបស់ខ្លួន។ លើសពីនេះតារាចម្រៀងរូបនេះក៏បានស្នើឱ្យមហាជនក្រឡេកទៅមើលរឿងប្រទេសជាតិសុខទុក្ខពលរដ្ឋនៅតាមជាយដែន។ លើសពីនេះ អលជ្ជី ថាលោកចង់ឃើញខ្មែររួបរួមសាមគ្គីគ្នាដើម្បីការពារទឹកដីដែលត្រូវបានឈ្លានពានដោយចោរសៀម៕

ប្រធានគណបក្សប្រឆាំងស្នើនាយករដ្ឋមន្ត្រីថៃឆ្លើយតបឱ្យច្បាស់ ហេតុអ្វីបណ្តោយ Influencer បើកសំឡេងរំខានពលរដ្ឋខ្មែរ?

0

ប្រទេសថៃ ៖ បុគ្គល កាន់ ចមផ្លាំង Influencer ថៃបានបើកឧបករណ៍បំពងសំឡេងខ្លាំងៗជាច្រើនថ្ងៃរំខានពលរដ្ឋខ្មែរនៅភូមិជោគជ័យ និងភូមិព្រៃចាន់ ដូចជា ៖ សំឡេងខ្មោចលង សំឡេងយន្តហោះចម្បាំង ឆ្កែលូ និងបញ្ចាំងកុនឯកសារ ដែលមិនត្រឹមតែរងការរិះគ.ន់ពីសមាជិកព្រឹទ្ធសភា មន្ត្រីសិទ្ធិមនុស្ស និងពលរដ្ឋថៃក្នុងបណ្តាញសង្គមនោះទេ គឺនៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥ លោក ណាថាផុង រឿងបញ្ញាវុធ ប្រធានគណបក្សប្រជាជនដែលជាគណបក្សប្រឆាំង ក៏បានរិះគន់ការបើកសំឡេងរំខានដែរ និងបារម្ភខ្លាចថៃចាញ់ប្រៀបកម្ពុជាលើពិភពលោក ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhv89ajGSK8QXco9AVxkuEHVD_arxfFTkNROcyMsaC5KSLc8RCTSOta1ss5Xnwwykr5XtqvvgP0BcG4gDJtgjdJyK-vwcyBSS8xM7GxK73w7WJy9veTnlVMBZY7Rs2Aha9-K2ABLhKy9L7AXciQnVH7LnxH_EtUIZJWUfDyV-SPVDCN7LaR96gNYE9-Hd1T/s1200/photo_2025-10-14_11-54-38%20(2).jpg
តាមការចុះផ្សាយរបស់សារព័ត៌មាន Khaosod ឱ្យដឹងថា នៅថ្ងៃទី១៤ ខែតុលា លោក ណាថាផុង រឿងបញ្ញាវុធ ប្រធានគណបក្សប្រឆាំងបានស្នើឱ្យលោកនាយករដ្ឋមន្ត្រី អនុថីន ឆាន់វីរៈគូន និងលោករដ្ឋមន្ត្រីក្រសួងការបរទេស សីហស័ក្តិ ពួងកេតកែវ ឆ្លើយតបឱ្យច្បាស់ ហេតុអ្វីបណ្តោយបុគ្គល កាន់ ចមផ្លាំង បើកសំឡេងរំខានតាមអំពើចិត្ត ដូចជា សំឡេងខ្មោចលង តើល្មើសនឹងច្បាប់អន្តរជាតិដែរឬទេ? ប្រធានគណបក្សប្រឆាំងពុំគាំទ្រការបើកសំឡេងរំខានពលរដ្ឋខ្មែរនៅភូមិជោគជ័យ និងភូមិព្រៃចាន់ ដោយបារម្ភពីថៃចាញ់ប្រៀបកម្ពុជាលើពិភពលោក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh0vOn5dussRSAwK6QScVBxCxjH-EWpCAALfII2rlr1UDvqKECFRo7FxuZmdAtmcz0CmDCuQj5NU06j2vUZ0Xn0Z0G8BQGcaZ6KFz_IvS18fo8BlzkzfRETGw_Wu2fgTPNZLXmUnRX_GEnLfjOxVGbsgOGRY0qZTbs5ncSYxUh60rM-KTyIgFenOq14c-vD/s1280/photo_2025-10-14_11-54-38.jpg

នាវេលាម៉ោង៨និង៣០នាទីព្រឹកថ្ងៃទី១៤ ខែតុលា នៅរដ្ឋសភា លោក ណាថាផុង ប្រធានគណបក្សប្រឆាំងបានផ្តល់សម្ភាសន៍ជាមួយសារព័ត៌មាន ករណីបុគ្គល កាន់ ចមផ្លាំង Influencer ដ៏ល្បីដឹកឧបករណ៍បំពងសំឡេងទៅតំបន់ព្រំដែនខេត្តស្រះកែវ និងបើកសំឡេងខ្មោច សំឡេងយន្តហោះចម្បាំង រួមទាំងបញ្ចាំងកុនឯកសារពេលពលរដ្ឋខ្មែរភៀសខ្លួនសម័យខ្មែរក្រហម ថា ពលរដ្ឋថៃគ្រប់រូបចង់ជួយដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ រួមទាំង កាន់ ចមផ្លាំង ។ ប៉ុន្តែនេះជាតួនាទីរបស់រដ្ឋាភិបាល និងនាយករដ្ឋមន្ត្រី គួរធ្វើយ៉ាងណាឱ្យប្រទេសថៃមានប្រៀបតាមការចង់បានរបស់ពលរដ្ឋ ឬដោះស្រាយជម្លោះព្រំដែន ដោយរដ្ឋាភិបាលថៃត្រូវធ្វើឱ្យប្រទេសរឹងមាំ មិនធ្វើឱ្យថៃអាម៉ាស់មុខ ឬចាញ់ប្រៀបកម្ពុជា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjD2ma2Ez1coPmqOZdUGdQWlTpd1O6PcdfRXTHwo16A1FQBBJG9TCXka-FEzsnv6pF3VYiCVNvUVC8hxVrQUh-KjATGGw2WK336L7n7qg8gm1HzX5XJQ6_Gumr0dmBMu15LAoGT1bhmLmBda4GF-io9qefczXPTJJhwbbSlBjr9LlckeWldzOme_arj78_b/s1280/photo_2025-10-14_09-20-50.jpg

ការហាមឃាត់សំឡេងរំខានផ្សេងៗនៅតំបន់ព្រំដែនខេត្តស្រះកែវ គឺជាអំណាចរបស់លោកនាយករដ្ឋមន្ត្រី អនុថីន និងរដ្ឋាភិបាលថៃ ពីព្រោះតំបន់ព្រំដែនកម្ពុជា-ថៃ ខេត្តស្រះកែវ គឺជាតំបន់ប្រកាសច្បាស់អាជ្ញាសឹករួចហើយ ។ មតិមួយចំនួនកង្វល់ពីការបើកសំឡេងរំខាននៅតំបន់ព្រំដែនធ្វើឱ្យប៉ះពាល់ផ្លូវចិត្តពលរដ្ឋខ្មែរ ដែលបញ្ហានេះ គឺកងទ័ព និងរដ្ឋាភិបាលថៃ ត្រូវទទួលខុសត្រូវដោយផ្ទាល់ ។ ហេតុនេះ លោកនាយករដ្ឋមន្ត្រី អនុថីន និងលោក សីហស័ក្តិ រដ្ឋមន្ត្រីក្រសួងការបរទេស ត្រូវឆ្លើយឱ្យច្បាស់ ហេតុអ្វីបណ្តោយ Influencer បើកសំឡេងរំខានពលរដ្ឋខ្មែរ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiMjZ-BtMD5mfiMjTAAsj_A3MUKk4ySirmKAiseYUS_XEVA-9K9lPrR_iNAplVQOhjGSxp8z6zIA0UqS5zqkSirUptzymJz0xoFctMQhlnPjBwQIrXR5UyBrXHs5DHX0HUf6OHV_tC4e1HUB6UdIus1JGsOIjak1nyYDH8VaucbtPrrow-zCFE5sWbZWqmD/s640/photo_2025-10-14_11-54-39.jpg
ទោះជាមានការអះអាងថា ការបើកសំឡេងរំខាននេះក្នុងគោលបំណងល្អ និងទទួលបានការគាំទ្រពីរដ្ឋាភិបាលថៃ ប៉ុន្តែមានសំណួរសួរថា តើការបើកសំឡេងរំខានជាការល្មើសច្បាប់អន្តរជាតិដែរឬទេ និងធ្វើឱ្យប្រទេសថៃចាញ់ប្រៀបកម្ពុជាលើពិភពលោកទេអត់? គឺប្រធានគណបក្សប្រឆាំងបានស្នើឱ្យលោកនាយករដ្ឋមន្ត្រី អនុថីន និងលោករដ្ឋមន្ត្រីការបរទេស សីហស័ក្តិ ចេញមកបកស្រាយ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiy_TLopdOC3bA2ujfm0IypZ1am298W_UbECT2icQh_3dfbkG8dYXYMVNEjYft2D9KLDTw_95mXl0E5-x9cN89Di8zeogPseunLKnLSvT52WGCfNff9JQ8thtdd6eIix8S-XepXexkDiD-6idEoVQqqf9tdjnOMGRb8ww7TkkiLxpfWaJ3PA70Qi8MVQjqA/s1280/photo_2025-10-14_10-56-07.jpg

គួរបញ្ជាក់ថា នាយករដ្ឋមន្ត្រីថៃ លោក អនុថីន បានបើកដៃឱ្យកងទ័ព និងបុគ្គល កាន់ ចមផ្លាំង បើកសំឡេងយ៉ាងខ្លាំងទ្រហឹងអឺងកកជាសំឡេងខ្មោច និងឆ្កែលូ ដើម្បីរំខានអ្នកភូមិជោគជ័យ និងភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។ សំឡេងរំខាននេះធ្វើឱ្យចាស់ជរា ទារក កុមារ និងស្ត្រីទើបឆ្លងទន្លេរួច សម្រាន្តមិនបាន ដែលនេះជាការបំពានសិទ្ធិរស់នៅយ៉ាងធ្ងន់ធ្ងរ និងជាការបំភិតបំភ័យ យាយីផ្លូវចិត្ត ៕

មន្រ្តីជាន់ខ្ពស់ថៃមិនបញ្ចេញឈ្មោះម្នាក់ព្រ.មានថា ថៃអាចនឹងស្អុ.យឈ្មោះលើឆាកអន្តរជាតិ តាមរយៈការចាក់«សម្លេងរំខាន»

0

បាងកក៖ ដោយខ្លាចទទួលរងមតិប្រតិកម្មពីសាធារណជនថៃ មន្ត្រីជាន់ខ្ពស់នៃការិយាល័យអគ្គមេធាវីម្នាក់ (OAG) បានសុំលាក់បាំងអត្តសញ្ញាណ មុននឹងផ្ដល់ការព្រ.មានថា ការចាក់សម្លេងខ្មោច សម្លេងឆ្កែលូ ឬសម្លេងយន្តហោះ F16 ដើម្បីរំខានពលរដ្ឋកម្ពុជា គឺជាទង្វើដែលនឹងនាំឲ្យប្រទេសថៃទៅរងចោទប្រកាន់ពីបទរំលោ.ភលើអនុសញ្ញាប្រឆាំងនឹងការធ្វើទា.រុណកម្ម និងការប្រព្រឹត្តិកម្ម ឬការដាក់ទណ្ឌកម្មដ៏ឃោរឃៅ អមនុស្សធម៌ ឬថោកទាបផ្សេងទៀតពីអន្តរជាតិ។ នេះបើតាមសារព័ត៌មាន The Nation នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgdsD4n_f8RnS1VH-7Kz5P2-pMN3jEAt3xDtnnglemf3MNqn3Gdz5zWtrxnhWxnBTRu4xrZwxshjzAcMHKvgI9IgXcW20Ij43VOiUkx_86F2c9VBQwttfKBhwjAX6ulPPFrdkI3lcAqtucnoUZi-w1xZfl8OqIdFyMwMG4CU8qNzJqnbPDcvgkyyx1Ep2pS/s1280/photo_2025-10-14_09-16-47%20(2).jpg

មន្ត្រី OAG ដែលសុំលាក់បាំងអត្តសញ្ញាណម្នាក់នោះ បាននិយាយថា ការយុទ្ធសាស្រ្តចាក់សំឡេងដ៏គួរឱ្យភ័យខ្លាច ដូចជាសំឡេងភាពខ្មោច សំឡេងឆ្កែលូ និងសំឡេងយន្តហោះ F-16 ប្រឆាំងនឹងពលរដ្ឋខ្មែរ អាចត្រូវបានគេបកស្រាយថាជាការរំលោ.ភលើកាតព្វកិច្ចអន្តរជាតិរបស់ប្រទេសថៃ ក្រោមអនុសញ្ញា CAT ដែលប្រទេសថៃបានផ្តល់សច្ចាប័នកន្លងមក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi23Wh5pKZAvlyGOxpkIkUrprluIf6zSP7Nc0LIuWYzE9bVTBx3AUujcQnVGYiCxR1GMuzEeBsM9A9Xdv9yNQABmY77x_jbI5yqdmmRQ054_LyV3VB3GhaMhB-z9J9_6aY3PhsppFTxF6fsQMa4FFgIql0ZDNduuBmXh637NJO-gxiEJLcljtgsUCDQxP51/s2048/558963220_864445919243444_8749958177653808330_n.jpg

មន្ត្រីរូបនេះពន្យល់ថា ពាក្យថា “សំឡេងខ្មោច” សំដៅលើវិធីសាស្ត្រនៃការធ្វើទារុណកម្មផ្លូវចិត្ត ដែលជាទូទៅគេតែងប្រើជាសម្លេងបន្លាចបែបអាថ៌កំបាំង ឬគួរឱ្យថប់បារម្ភ ដែលត្រូវបានគេរាយការណ៍ថា ប្រើដើម្បីដាក់សម្ពាធលើអ្នកទោ.សជាប់ឃុំក្នុងពេលសាកសួរ។ ឥឡូវនេះថៃបានប្រើយុទ្ធសាស្រ្តនេះ ទៅលើជនសុីវិលកម្ពុជា ដែលវាប្រាសចាកពីសីលធម៌ និងគុណធម៌ក្នុងនាមជាមនុស្ស។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh505zLAvdZF4dbKypveb8elohxeIG_DxRX0MuugBTxfbNmqnUhdkdXBvJtlhbqpcUg3oOhJJ3WDMMFSL4aKcZBngZCRv_MLOutzp62_hHb6uO-ZdcaS9LrqTwCWCnu2I-ORTZXkxvnYRkJSmuVpHFuGEHDJiyBahJ51w6Spj9nELiqx7kIhWEZnGLobFjq/s1280/photo_2025-10-14_09-16-47.jpg

ប្រភពអាថ៌កំបាំងនេះ បានសង្កត់ធ្ងន់ថា យោងតាមច្បាប់របស់ថៃ គឺហាមប្រាមរាល់ទង្វើនៃការធ្វើទារុណកម្ម ឬការធ្វើទារុណកម្មដោយមន្ត្រី ហើយភ្នាក់ងារត្រូវតែធានាឱ្យមានការអនុលោមតាមស្តង់ដារទាំងក្នុងស្រុក និងអន្តរជាតិ។ ការបរាជ័យក្នុងការអនុវត្តគោលការណ៍នេះ នឹងបកអា.ក្រាតប្រទេសថៃទៅកាន់អន្តរជាតិ ហើយថៃនឹងប្រឈមការរិះគន់ ក៏ដូចជាការដាក់ទោសពីច្បាប់អន្តរជាតិមិនខាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjkaU8UyuZfyHhyui1Rs7Y-6tPpXGy7YHWUxZrOyqG9jiX-Xnm5oKYugmi_nvj_07dEygjUSMSPawg7u0kL74XbdvYz3v_YXeeW55G1pipR3vs4DI_5F5EHxvWszwqJ2_K5-UFR9v2rzDlUEkDJUNaOAMzXPhAhpSlZdNvLp9o2DNpxN8p6lnGI7LBQvjsd/s960/photo_2025-10-13_11-00-28.jpg

គួរបញ្ចាក់ថា មន្រ្តីជាន់ខ្ពស់អាថ៌កំបាំងរូបនេះគឺជាបុគ្គលទី២ បន្ទាប់ពីសមាជិកព្រឹទ្ធសភាថៃលោកស្រី Angkhana Neelapaijit ដែលបាននិយាយចំៗអំពីភាពត្រឹមត្រូវក្នុងការចាក់សម្លេងរំខាននៅតាមព្រំដែនកម្ពុជា-ថៃ។ ជុំវិញរឿងនេះ លោកស្រី Angkhana Neelapaijit បានស្នើដល់រដ្ឋាភិបាលទីក្រុងបាងកក ឲ្យពិនិត្យលើករណីប្រើប្រាស់សម្លេងប្រឆាំងពលរដ្ឋខ្មែរ ដែលជាគមនិតផ្ដួចផ្ដើមដោយបុគ្គលម្នាក់ឈ្មោះ Kan Chom Phalang ៕

អតីតរដ្ឋមន្ត្រីការបរទេសថៃថា MOU មិនធ្វើឱ្យថៃបាត់បង់ទឹកដី បើរដ្ឋាភិបាលថ្មីចង់លុបត្រូវទទួលខុសត្រូវ

0

ប្រទេសថៃ ៖ ក្រោយពីលោកនាយករដ្ឋមន្ត្រីថៃពិចារណាលុបចោលអនុស្សរណៈនៃការយោគយល់គ្នា MOU ឆ្នាំ២០០០ និងឆ្នាំ២០០១ ក្រោមហេតុផលប្រទេសថៃពុំទទួលបានផលប្រយោជន៍ និងធ្វើឱ្យបាត់បង់ទឹកដី អតីតរដ្ឋមន្ត្រីក្រសួងការបរទេស លោក ម៉ារីស សាងៀមផុង និយាយថា MOU ទាំង២ច្បាប់ពុំធ្វើឱ្យថៃបាត់បង់ទឹកដីទេ បើរដ្ឋាភិបាលថ្មីលុបចោល ត្រូវតែទទួលខុសត្រូវ ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន News In Thailand នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥ ។

កាលពីថ្ងៃទី១៣ ខែតុលា មានសិក្ខាសាលាផ្លាស់ប្តូរយោបល់ពាក់ព័ន្ធនឹងអនុស្សរណៈនៃការយោគយល់គ្នា MOU ឆ្នាំ២០០០ និងឆ្នាំ២០០១ ដោយមានមន្ត្រីសំខាន់ៗចូលរួម ដូចជា ៖ លោក ម៉ារីស សាងៀមផុង អតីតរដ្ឋមន្ត្រីក្រសួងការបរទេស, លោក ចាក់ក្រៈភព ពេញខេ អតីតអ្នកនាំពាក្យការិយាល័យនាយករដ្ឋមន្ត្រី និងលោក វីរៈផាន់ ព្រិយ៉ាវង្ស មន្ត្រីច្បាប់ ដោយមន្ត្រីទាំង៣រូបបាននិយាយពី MOU និងតួនាទីប្រទេសថៃនៅលើឆាកអន្តរជាតិ ។

លោក ម៉ារីស បានកាន់តំណែងជារដ្ឋមន្ត្រីក្រសួងការបរទេសក្នុងអាណត្តិរដ្ឋាភិបាលគណបក្សភឿថៃ និយាយថា MOU មិនប៉ះពាល់អធិបតេយ្យថៃ គ្មានការផ្លាស់ប្តូរបន្ទាត់ព្រំដែន ឬសិទ្ធិប្រើប្រាស់ធនធានធម្មជាតិទេ រីឯផែនទីពាក់ព័ន្ធគ្រាន់តែជាឯកសារយោងសម្រាប់ការចរចា ។ ការចុះកិច្ចព្រមព្រៀងផ្សេងៗត្រូវឆ្លងកាត់ការពិចារណារបស់កិច្ចប្រជុំគណៈកម្មការព្រំដែនរួម (JBC) កម្ពុជា-ថៃ និងការពិចារណារបស់សភាតំណាងរាស្ត្រ ។ ការលុប MOU នឹងប៉ះពាល់ការចរចា ឬពិបាកចរចា ថៃនឹងចាញ់ប្រៀប ពីព្រោះវាជាយុទ្ធសាស្ត្រការទូតត្រូវប្រើប្រាស់កិច្ចការសម្ងាត់មួយចំនួន បើចង់លុប រដ្ឋាភិបាលត្រូវទទួលខុសត្រូវ ។

ចំណែកលោក ចាក់ក្រៈភព ពេញខេ អតីតអ្នកនាំពាក្យការិយាល័យនាយករដ្ឋមន្ត្រី និយាយថា បញ្ហាពិតប្រាកដ មិនមែនស្ថិតនៅលើ MOU ទេ ប៉ុន្តែវាជាការលើកឡើងពីបញ្ហានយោបាយដើម្បីឱ្យមានជម្លោះ ។ គួរតែរក្សាទុក MOU សម្រាប់ការចរចាទ្វេភាគី និងដោះស្រាយបញ្ហាព្រំដែនជាមួយកម្ពុជាដោយសន្តិវិធី ។ ដូចគ្នានេះ លោក វីរៈផាន់ ព្រិយ៉ាវង្ស មន្ត្រីច្បាប់និយាយថា ថៃគួររក្សាទុក MOU និងគោរពកិត្តិយសខ្លួនឯង រួមទាំងកិត្តិយសប្រទេសជិតខាង ។ MOU សម្រាប់ប្រើប្រាស់យ៉ាងទូលំទូលាយក្នុងកិច្ចសហការព្រំដែន ពាណិជ្ជកម្ម និងការបញ្ជូនជនល្មើសឆ្លងព្រំដែន ។

គួរបញ្ជាក់ថា ការលុបចោល MOU ឆ្នាំ២០០០ និងឆ្នាំ២០០១ មានការជជែកវែកញែកគ្នាយ៉ាងខ្លាំងនៅប្រទេសថៃមានទាំងមតិយល់ស្រប និងមិនយល់ស្រប ដោយលើកពីហេតុផលរៀងៗខ្លួន ។ កាលពីថ្ងៃទី៦ ខែតុលា លោក ណាថាផុង រឿងបញ្ញាវុធ ប្រធានគណបក្សប្រជាជន ដែលជាគណបក្សប្រឆាំងបានជំរុញឱ្យរដ្ឋាភិបាលលុបចោលគម្រោងធ្វើប្រជាមតិសួរយោបល់ពលរដ្ឋពីការបញ្ចប់អនុស្សរណៈនៃការយោគយល់គ្នា (MOU) ឆ្នាំ២០០០ និងឆ្នាំ២០០១ ជាមួយកម្ពុជា ដោយលោកលើកឡើងពីលទ្ធផលការស្ទង់មតិរបស់ NIDA Poll បង្ហាញថា ពលរដ្ឋថៃភាគច្រើនពុំយល់ដឹងពីខ្លឹមសារ MOU ។

ដោយឡែក លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា និយាយនាពេលកន្លងមកថា ការចុះអនុស្សរណៈយោគយល់គ្នាលើព្រំដែននៅឆ្នាំ២០០០ (MOU 2000) រវាងកម្ពុជា-ថៃ មិនអាចមានភាគីណាមួយមានសិទ្ធិសម្រេចលុបចោលនោះទេ ។ MOU ឆ្នាំ២០០០ បានផ្តល់ផលប្រយោជន៍យ៉ាងច្រើនសម្រាប់កម្ពុជា-ថៃ ក្នុងការមានព្រំដែនច្បាស់លាស់ មានសន្តិភាពរវាងប្រទេសនិងពលរដ្ឋទាំងពីរ សម្រាប់ទំនាក់ទំនងគ្នាល្អនៅតាមព្រំដែនឱ្យមានការអភិវឌ្ឍ ៕

Influencer ថៃប្រកាសឈប់ចាក់សំឡេងរំខានពលរដ្ឋខ្មែរក្រោយរងការរិះគ.ន់ពីសមាជិកព្រឹទ្ធសភា និងមន្ត្រីសិទ្ធិមនុស្ស

0

ប្រទេសថៃ ៖ ក្រោយពីបុគ្គល កាន់ ចមផ្លាំង Influencer ថៃប្រព្រឹត្តទង្វើបំពា.នសិទ្ធិមនុស្សផ្ទុយនឹងច្បាប់អន្តរជាតិ ដោយបើកឧបករណ៍បំពងសំឡេងខ្លាំងៗរំខានពលរដ្ឋខ្មែរនៅភូមិជោគជ័យ និងភូមិព្រៃចាន់ ដូចជា ៖ សំឡេងខ្មោចលង សំឡេងយន្តហោះ ឆ្កែលូ និងបញ្ចាំងកុនឯកសារ ហើយអួតអាងថាខ្លួនស្នេហាជាតិ ការពារទឹកដី បែរជារងការរិះគ.ន់ពីសមាជិកព្រឹទ្ធសភា មន្ត្រីសិទ្ធិមនុស្ស និងពលរដ្ឋថៃមួយចំនួន នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥ បុគ្គលនេះប្រកាសឈប់ចាក់សំឡេងរំខាន និងទុកតួនាទីឱ្យអ្នកផ្សេងរកវិធីដណ្តើមទឹកដីនៅតំបន់ព្រំដែនខេត្តស្រះកែវ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhBJ301SzcNyyjHX9wtjZfnhhLgXq7FbPuZclmVtEtxyhuPeJw-CyDclJvDmrSbLYMIMVizYiR4l-ofZmJXbetqfU41CmVz-eNyG9F14y9n9rjmfCWfb-0FeIbW4p3-J6W3tUpae6-YNod86ZIT7tutM4Byaf-28AqN4Q8H9GwWDYehFwua8316jHyNDIfB/s1280/photo_2025-10-14_09-20-50.jpg
តាមការចុះផ្សាយរបស់សារព័ត៌មាន Top News ឱ្យដឹងថា កាលពីថ្ងៃទី១៣ ខែតុលា បុគ្គល កាន់ ចមផ្លាំង Influencer បានប្រកាសឈប់បើកសំឡេងរំខានខ្លាំងៗ និងឈប់បញ្ចាំងកុនឯកសាររំខានពលរដ្ឋខ្មែរនៅភូមិជោគជ័យ និងភូមិព្រៃចាន់ ក្រោយរងការរិះគន់ពីសមាជិកព្រឹទ្ធសភា មន្ត្រីសិទ្ធិមនុស្ស និងពលរដ្ឋថៃមួយចំនួន ។ បុគ្គលនេះបានអរគុណលោកនាយករដ្ឋមន្ត្រី អនុថីន ឆាន់វីរៈគូន ដែលសរសើរទង្វើរបស់ខ្លួនធ្វើដើម្បីជាតិ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhPC2b7ZoQfQAfJAkDY0wANmReP4qlz3aI8R9w4fl7bhrArofT7SpScAc7EoVMTS_dMer6x0MoEfAbu_0bK9ekr_ikzNAibeS4_4nW4IxCEGzWpDdf-Eorvr7FJEe5ru-Qdz29gXgWGeiQ8Z7dm1nT6AfwUNNAn7n7if7aPpPknasqMaZdZMnXBR-BZNHwj/s1280/photo_2025-10-14_09-20-48.jpg
ថ្មីៗនេះ លោក សុណៃ ផាសុខ ទីប្រឹក្សាអង្គការ Human Rights Watch ប្រចាំប្រទេសថៃ និងលោកស្រី អាំងខាណា នីឡៈផៃជីត សមាជិកព្រឹទ្ធសភា បានបង្ហាញក្តីបារម្ភពីបុគ្គល កាន់ ចមផ្លាំង បើកសំឡេងរំខាន ដូចជា សំឡេងខ្មោចលងនៅភូមិណងចាន់ (ភូមិជោគជ័យ) និងភូមិណងយ៉ាកែវ (ភូមិព្រៃចាន់) ពីព្រោះខ្លាចកម្ពុជាប្តឹងទៅអន្តរជាតិធ្វើឱ្យថៃចាញ់ប្រៀប ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjQTEFmH9yVJ4xUogFJx68hj51qH2_gvp-rFO5igVBPkhNByU-ONuWxypGFluZoUl1LupkPU1O75LmyjySAQYSfH5g2DaLWy6Cmswnt6BJMBurL1ErJ2CdwqLeIv0xlCd84xNmc_oyggM75QIo2BoPfCVHNLQKT7DyhPI1Ojl7ab7XQnuXttYQpWT7v5XWc/s700/photo_2025-10-13_11-00-29%20(2).jpg

បុគ្គល កាន់ ចមផ្លាំង និយាយថា ខ្លួនបើកសំឡេងរំខានពលរដ្ឋខ្មែរ ដោយសារកន្លងមកថៃផ្ញើឯកសារជាច្រើនលើកទៅកម្ពុជាឱ្យជម្លៀសពលរដ្ឋចេញពីតំបន់ភូមិជោគជ័យ និងភូមិព្រៃចាន់ ប៉ុន្តែកម្ពុជាមិនជម្លៀសពលរដ្ឋចេញ ។ លទ្ធផលឃើញថា គ្រាន់តែបើកសំឡេងរំខាន២ថ្ងៃ គឺពលរដ្ឋខ្មែរពុំបានសម្រាក បែរជាមានមតិរិះគន់ខ្លួនទៅវិញ ។ ចាប់ពីថ្ងៃទី១៤ ខែតុលា ខ្លួនឈប់ចាក់សំឡេងរំខាន និងឈប់បញ្ចាំងកុនឯកសារទៀតហើយដើម្បីឱ្យអ្នករិះគន់សប្បាយចិត្ត ព្រមទាំងរកវិធីដណ្តើមទឹកដីនៅតំបន់ព្រំដែនខេត្តស្រះកែវ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh_yy6wttZFOLxdN5T_nvceakG8r0UBpBy37X23g3qsp_TzIVesokpzhukDYo0hQgm6bei90hGd2r2onhW2xbCHedjtQCVA0hN2cvjEPY3dtsBPxTAQYKM4XJXgM4hjCxTXT9TSz2KQ2jSa_LnNlROlmCcWcn8FBFsJfTaKGlebNhWvnXaTAaXU5QDwQufv/s1280/photo_2025-10-13_11-00-29.jpg

ប៉ុន្តែនៅយប់ថ្ងៃទី១៣ ខែតុលា បុគ្គលនេះបានចាក់សំឡេងរំខានទៀត ព្រមទាំងបង្ហោះក្បាលអាបបំពាក់ភ្លើងជាមួយដ្រូនបន្លាចពលរដ្ឋខ្មែរ ហើយបុគ្គលនេះថា ៤ខែកន្លងមក ខ្លួនបានធ្វើផ្លូវ លេណនដ្ឋាន និងធ្វើបន្ទប់ទឹកឱ្យកងទ័ព ក្រៅពីរងការរិះគន់ពីពលរដ្ឋខ្មែរ ថែមទាំងរងការរិះគន់ពីពលរដ្ឋថៃទៀត ។ បុគ្គលនេះបានអំពាវនាវឱ្យអ្នកផ្សេងរកវិធីដណ្តើមទឹកដីនៅតំបន់ខេត្តស្រះកែវ និងបណ្តេញពលរដ្ឋខ្មែរចេញពីផ្ទះក្រោយពីខ្លួនឈប់ចាក់សំឡេងរំខានពលរដ្ឋខ្មែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi23Wh5pKZAvlyGOxpkIkUrprluIf6zSP7Nc0LIuWYzE9bVTBx3AUujcQnVGYiCxR1GMuzEeBsM9A9Xdv9yNQABmY77x_jbI5yqdmmRQ054_LyV3VB3GhaMhB-z9J9_6aY3PhsppFTxF6fsQMa4FFgIql0ZDNduuBmXh637NJO-gxiEJLcljtgsUCDQxP51/s2048/558963220_864445919243444_8749958177653808330_n.jpg

បន្ទាប់ពីបុគ្គលនេះប្រកាសឈប់ចាក់សំឡេងរំខាន លោក សុណៃ ផាសុខ ទីប្រឹក្សាអង្គការ Human Rights Watch ប្រចាំប្រទេសថៃបានអរគុណបុគ្គលនេះដែលបញ្ឈប់ទង្វើបំផ្លាញមុខមាត់ប្រទេសថៃ ។ ដូចគ្នានេះ លោកស្រី អាំងខាណា នីឡៈផៃជីត សមាជិកព្រឹទ្ធសភា ក៏បានអរគុណបុគ្គលនេះដែរ ដែលឈប់ចាក់សំឡេងរំខាន ដែលជាទង្វើរំលោភច្បាប់អន្តរជាតិ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjkaU8UyuZfyHhyui1Rs7Y-6tPpXGy7YHWUxZrOyqG9jiX-Xnm5oKYugmi_nvj_07dEygjUSMSPawg7u0kL74XbdvYz3v_YXeeW55G1pipR3vs4DI_5F5EHxvWszwqJ2_K5-UFR9v2rzDlUEkDJUNaOAMzXPhAhpSlZdNvLp9o2DNpxN8p6lnGI7LBQvjsd/s960/photo_2025-10-13_11-00-28.jpg

គួរបញ្ជាក់ថា នៅយប់ថ្ងៃទី១៣ ខែតុលា បុគ្គល កាន់ ចមផ្លាំង បានបង្ហោះក្បាលអាបបំពាក់ភ្លើងជាមួយដ្រូនបន្លាចពលរដ្ឋខ្មែរនៅភូមិជោគជ័យ និងភូមិព្រៃចាន់ ព្រមទាំងបើកសំឡេងរំខានផងដែរ ។ បុគ្គលនេះនិយាយថា វាជាយប់ចុងក្រោយមុននឹងបញ្ឈប់សកម្មភាព ដូច្នេះ ត្រូវតែលេងឱ្យចាស់ដៃ ៕

ខ្លោ.ចចិត្ត! ពលរដ្ឋខ្មែរនៅភូមិជោគជ័យនិងភូមិព្រៃចាន់បន្តទ្រាំនឹងសម្លេងរំខានរបស់ថៃ ដោយសម្រាន្តពាក់ឆ្នុកជាប់ត្រចៀក

0

និងអ្នកជំងឺនៅភូមិជោគជ័យ និងភូមិព្រៃចាន់ ត្រូវបានរំខានដោយសម្លេងឮខ្លាំងៗរបស់ថៃ ខណៈរូបភាពដែលក្មេងតូចៗ និងមនុស្សចាស់ជាច្រើនបានព្យាយាមធ្មិចភ្នែកសម្រាកដោយពាក់ឆ្នុកក្នុងត្រចៀក កំពុងធ្វើឲ្យបេះដូងជនជាតិខ្មែរទាំងអស់ឈឺចា.ប់ជំនួសជាខ្លាំង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgdsD4n_f8RnS1VH-7Kz5P2-pMN3jEAt3xDtnnglemf3MNqn3Gdz5zWtrxnhWxnBTRu4xrZwxshjzAcMHKvgI9IgXcW20Ij43VOiUkx_86F2c9VBQwttfKBhwjAX6ulPPFrdkI3lcAqtucnoUZi-w1xZfl8OqIdFyMwMG4CU8qNzJqnbPDcvgkyyx1Ep2pS/s1280/photo_2025-10-14_09-16-47%20(2).jpg

គិតមកត្រឹមយប់ថ្ងៃទី១៣ ខែតុលា ថៃនៅតែបន្តយុទ្ធនាការបំពងសម្លេងរំខានដំណេកដល់ប្រជាពលរដ្ឋខ្មែរនៅភូមិជោគជ័យ និងភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ទល់មុខនឹងបានណងចាន់ និងបានណងយ៉ាកែវ ស្រុកខូកស៊ូង ខេត្តស្រះកែវ ដើម្បីឲ្យពលរដ្ឋខ្មេរទ្រាំមិនបាន រើចេញពីផ្បះសម្បែងរបស់ខ្លួន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh505zLAvdZF4dbKypveb8elohxeIG_DxRX0MuugBTxfbNmqnUhdkdXBvJtlhbqpcUg3oOhJJ3WDMMFSL4aKcZBngZCRv_MLOutzp62_hHb6uO-ZdcaS9LrqTwCWCnu2I-ORTZXkxvnYRkJSmuVpHFuGEHDJiyBahJ51w6Spj9nELiqx7kIhWEZnGLobFjq/s1280/photo_2025-10-14_09-16-47.jpg

ទង្វើនៃការបៀតបៀនសិទ្ធិ និងផ្លូវចិត្តរបស់ភាគីថៃ បានប៉ះពាល់ដល់មនុស្សចាស់ និងកុមារតូចៗ ឲ្យបញ្ឈរភ្នែកអត់ងងុយអស់រយៈពេល៤យប់មកហើយ។ អ្នកតស៊ូមតិសិទ្ធិកុមារបានព្រមា.នថា យុទ្ធសាស្ត្រសង្គ្រាមចិត្តសាស្ត្ររបស់ថៃ កំពុងមានប៉ះពាល់យ៉ាងខ្លាំងដល់សុខុមាលភាពរបស់កុមារកម្ពុជា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiilW1bsgcR5qqVhPh5fcsohDgR9sjtzBYDPfn9JOWEQpiQsWlVH7k6FM8DDmq9W9O_YIWwKv8CRqHG_RLCUD6ptzWJ2Adf128ckx_EGVPDok9se5SiiBetlbf1jY9mK76G7towvMyGqPUlkXkeTR-1MzYMydB0kUAcCzrfFWtbdZB4EzAtADC72LBK7Py8/s1280/photo_2025-10-14_09-16-48%20(2).jpg

ជុំវិញទង្វើដ៏គ្មានសីលធម៌ ដែលមិនសាកសមនឹងធ្វើក្នុងនាមជាមនុស្សបែបនេះ ត្រូវបានគាំទ្រដោយនាយករដ្ឋមន្រ្តីថៃ Anutin ហើយកងទ័ពបូព៌ាថៃបានអះអាងថា ការចាក់សម្លេងនេះគឺថៃចាក់តែក្នុងទឹកដីថៃប៉ុណ្ណោះ ហើយការបើកសំឡេងនេះ គឺដើម្បីឱ្យកងទ័ពថៃនៅព្រំដែនមានស្មារតី ភ្ញាក់ពីដំណេក ហើយថៃមិនបានប៉ះពាល់ពលរដ្ឋខ្មែរទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhRQ5vusS851v1kYZMIpZlgHb_DTQE6gD2Vh3Ot-kk_ArFLyI0tJxmFMxRAsPww4Tw3-l5KsabPWKHkbF8R53yN9iyXRtn47dg9cEwBZkAi4UUGkZal0zhuS0Njtv5MFzACE5pZmJ94cgOAur35OOaCpK1kH9gBuBvt_uvvLiLGXtKUZXXBOU-VEpnIdPjz/s1280/photo_2025-10-14_09-16-48.jpg

ឆ្លើយតបនឹងការមើលងា.យ និងរំលោ.ភបំពានសិទ្ធិពលរដ្ឋកម្ពុជាបែបនេះ គណៈកម្មការកម្មការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក) បានដាក់ញត្តិបន្ទាន់ដើម្បីប្ដឹងពីទង្វើដ៏អមនុស្សធម៌របស់ថៃ ទៅកាន់ស្នងការជាន់ខ្ពស់អង្គការសហប្រជាជាតិ លោក Volker Türk ដោយបានអំពាវនាវដល់ស្ថាប័ននេះ ឲ្យធ្វើការស៊ើបអង្កេតជាបន្ទាន់ និងបញ្ឈប់គ្រប់សកម្មភាពដែលគំរាមកំហែងផ្លូវចិត្តប្រជាជនកម្ពុជា ធានាការពារនិងការផ្ដល់ជំនួយវេជ្ជសាស្ត្រនិងផ្លូវចិត្តចាំបាច់ដល់ជនរងគ្រោះ និងលើកទឹកចិត្តក្នុងការពង្រឹងកិច្ចសន្ទនាតាមព្រំដែនរវាងកម្ពុជានិងថៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgRlxgCPP38fPwTWNAW-nN_dZS2gzkabDBRYauoruUnE-NyQfNTsUph3IsJnFxV3Nj-cOIxOh5fhZJ6oCQ9Jtt4WgKW7NkHNjb7YhONgkq-7gJd9ZH3aVsBIC_IlfyXKyKmD765coEo6wrv8qQ8r5AQ5U41KPy-TnJxXaDGaX0nm5uziUZ_J-VpxkfobyUr/s1195/photo_2025-10-14_09-16-49.jpg

យ៉ាងណាក៏ដោយ យើងនឹងរង់ចាំមើលនៅថ្ងៃទី១៤ ខែតុលានេះថា ថៃនឹងនៅតែចាក់សម្លេងរំខានជាបន្តទៀតឬយ៉ាងណា ព្រោះបើតាមការចុះផ្សាយរបស់សារព័ត៌មានក្នុងស្រុករបស់ថៃបានបង្ហាញថា សមាជិកសភា និងមានអ្នកនយោបាយថៃបានចេញមកប្រតិកម្មប្រឆាំង ឲ្យបញ្ឈប់សកម្មភាពនេះជាបន្តបន្ទាប់ ដោយបារម្ភថាការប្រព្រឹត្តនេះកំពុងត្រូវបានមើលឃើញដោយអន្តរជាតិ ហើយថៃនឹងត្រូវបានគេវា.យតម្លៃថាជាជាតិសាសន៍មួយដែលគាំទ្រអំពើរំលោ.ភបំពានសិទ្ធិមនុស្ស៕

តារាសម្ដែង Zhou Ye ប្រឈមមុខការវែ.កញែ.កក្រោយបង្ហាញសកម្មភាពនេះដាក់ Dilraba Dilmurat

0

តារាសម្តែង Zhou Ye ថ្មីៗនេះបានចូលរួមក្នុងព្រឹត្តិការណ៍បង្ហាញម៉ូតមួយក្នុងទីក្រុងប៉ារីស និងបានជួបជាមួយតារាសម្ដែងចិន Dilraba Dilmurat នៅខាងក្រោយឆាក។ ទោះជាយ៉ាងណាក៏ដោយវីដេអូខ្លីរវាងតារាទាំងពីរដួងនេះបានផ្ទុះឡើងដោយមិននឹកស្មានដល់លើអ៊ីនធឺណិត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhbROlE94OyypyUVdiJmZJ5w4GccouA4fUC9HuRi_3zpcJ8P3SFhzSXGfRnqntOxv_Uy_xvXvhDZ_ONi6ua9Sl1cMCvyRXpBtK4XOA0Wqe4xC3tsL25TV9IrNyHcaKWoMVWe2DeHw-GCiCSKToYBdLbGL0LOOgDNRWYCcgqMw7L9xKY7Hznycd4HDQ59Mqp/s2048/image_2025-10-13_10-13-24.png

នៅក្នុងឃ្លីបនោះ Dilraba កំពុងជជែកជាមួយនរណាម្នាក់នៅក្នុងហ្វូងមនុស្ស នៅពេលដែល Zhou Ye ឈរនៅពីក្រោយនាង។ គួរឱ្យភ្ញាក់ផ្អើល តារាសម្តែង Zhou Ye ស្រាប់តែងាកក្បាលទៅ Dilraba ហើយសម្លឹងមើលនាង មុននឹងងាកទៅរកអ្នកគ្រប់គ្រងខ្លួនឯងដោយក្រសែភ្នែកក្រឡាប់ចាក់។ អាកប្បកិរិយារបស់ Zhou Ye បានបង្កឱ្យមានភាពចលាចលនៅលើអ៊ីនធឺណិត ដោយមានមនុស្សជាច្រើនបានរិះគន់តារាស្រីរូបនេះ ចំពោះការខ្វះសុជីវធម៌របស់នាង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhlsZG6W285ngCXygjolAgul-e37qxO5DIRazXVOAJ_Ql_xGZKhZuMYZPyhLqiUbGibMFZyGgMpOyR6CL2MISTD7t2RZQCnPh1aqyVi_0cJxk0b2Vvw2j08o9XQP7tIV2g8m8Z6WkwETLmIN43ysU9selVL9LZpRMgX4IdirA-KslmOZqO3Jun3KmYtLfLc/s2000/image_2025-10-13_10-13-29.png

មិនត្រឹមតែប៉ុណ្ណោះ ថ្មីៗនេះ តារាសម្តែង Zhou Ye ត្រូវបានគេរិះគន់ថា មិនអើពើ និងមិនគោរព ដល់ក្រុមនាវិក ខណៈពេលដែលមើលទៅ មានភាពរួសរាយរាក់ទាក់ និងស្រស់ស្អាត នៅចំពោះមុខថៅកែរបស់នាង។ អ្នកលេងអ៊ីនធឺណិតចិនបានបញ្ចេញមតិថា «នាងជាមនុស្សឈ្លើយចំពោះមនុស្សគ្រប់គ្នា ប៉ុន្តែនាងពិតជាត្រូវគ្រប់គ្រងការបង្ហាញសកម្មភាព នៅពេលនាងនៅទីសាធារណៈ»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhP46r3paxHUj0XjtJmvy-d1vV1fqNhGZhvGgcXEOgjmkWAa1HbNRfHZ2SFSu7XhQeHsNYy8JTB9607CFsalFfmT5bMq7_JRJIEtRFU0UdYAlW_wXCGro8luqdwSM88q0Npc5aLlCZqdi1NhprnlJ3DaWBsWUD0hbSHYd2Y_3PFSVAsUHXIiVkcmZ_hzXK8/s2048/image_2025-10-13_10-13-26.png
ទោះជាយ៉ាងណាក៏ដោយ អ្នកគាំទ្ររបស់ Zhou Ye បានប្រកែកថា តារាស្រីរូបនេះពិតជាកំពុងស្ថិតក្នុងការសន្ទនា ហើយថាប្រតិកម្មរបស់នាងគឺឆ្លើយតបទៅនឹងអ្នកគ្រប់គ្រងរបស់នាង មិនមែន Dilraba នោះទេ ដោយជំរុញឱ្យអ្នកស្អប់កុំយករឿងនេះមកធ្វើជាឈ្នាន់ដើម្បីគាប់សង្កត់នាង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjoL1yfYWpBe5OqO7ps4IP-mc0jqb3itedUPUOh7wDZkEJmQI69zDnWPcgBmkQmBqrzRWWsbK2Op0grd019wJEr0f9AFJe0aYl_Zcj9OASCBweP4crSfo03X6sKmUERsQimTSzwAhUcufDzqmo0mMMF1Q9r2ktiKwRaXgyBgD70AOoRgL5oxbeuIDIhP6Pt/s2048/image_2025-10-13_10-13-27.png

គួរបញ្ជាក់ផងដែរថាចុងក្រោយនេះ Zhou Ye ទើបតែបានសាងភាពលេចធ្លោនៅក្នុងរឿងភាគប្រវត្តិសាស្ត្រ «legend of the female general» ជាមួយនឹងតារាសម្តែង Cheng Lei ហើយត្រៀមបង្ហាញស្នាដៃថ្មីដោយខិតខំហាត់រៀនរបាំបាឡេយ៉ាងខ្លាំងមុននឹងថតភាពយន្ត៕