រោងចក្រផលិតទឹកដោះគោអង្គរមីល ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥៖ ក្រុមហ៊ុនអង្គរ ឌែរី ប្រូដាក ខូ អិលធីឌី បានធ្វើសន្និសីទសារព័ត៌មាន អះអាងជូនសាធារណៈជនថា ក្រុមហ៊ុនគ្មានភាគហ៊ុនជាជនជាតិថៃឡើយ ដែលនេះជាការឆ្លើយតបទៅកាន់ព័ត៌មានមួយចំនួន ដែលកំពុងរីករាលដាលនៅលើបណ្តាញសង្គម។ ដោយឡែក ចំពោះបញ្ហាទាក់ទិនទៅនឹងរឿងលក់បណ្ណភាគហ៊ុន ក្រុមហ៊ុនអង្គរមីល សូមបញ្ជាក់ថាក្រុមហ៊ុនអង្គរមីល មិនមែនជាក្រុមសាធារណៈលក់ភាគហ៊ុននោះទេ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiaqsCL-SAv_K6RLLDpgTBDza8TClI0TvFfyCHtWQJIivUOeNcPm32LvAyHrQ5fLPx21JG5lcBZ842IAp-jo7lVlT4lpix23vhp_-4ewlt5HiqKQ7nWHg6_pBGzrjSo3_B_x8Rx9cOf-SnrB6HHDRZDYJYHBmgMvBg0y8hpFbOpUwHpfkxqaRv82cAsl-9X/s1280/photo_2025-12-27_09-26-26%20(4).jpg
ឆ្លៀតឱកាសនេះ សូមជម្រាបជូនអតិជនទាំងអស់ឱ្យបានជ្រាបថា ក្រោយពីទទួលបានអាជ្ញាបណ្ណពីក្រុមប្រឹក្សាវិនិយោគកម្ពុជា CDC នៅឆ្នាំ២០១៣ រោងចក្រត្រូវបានសាងសង់រួចរាល់ និងដំណើរការផលិតផលទឹកដោះគោនៅឆ្នាំ២០១៥។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiFT42bCU_UMGaelLRR1LmP3kQ5o6AkHsR4p8xax79KtdOFW6AgmSQwTy3qsOZNBb-xu5t_hT3eqsFcwaTfpD5pAQLGuTXtN7dqELrgIbDwAlupp4R8O8-91Ug0d7CJwpzSlVB0Bjj34nA_qkY-t4rP7Q0TcUPyiuBsKkLlILULocwykdlZ1LKxyjKGsJ1h/s1280/photo_2025-12-27_09-26-30%20(2).jpgក្នុងអំឡុងពេលប្រតិបត្តិការកន្លងមក អង្គរមីលបាន៖
១. ចូលរួមចំណែកដល់សេដ្ឋកិច្ចជាតិកម្ពុជា៖ គឺជារោងចក្រផលិត ផលិតផលទឹកដោះគោដំបូងគេនៅកម្ពុជា ដែលបានចូលរួមចំណែកបង់ពន្ធជូនរដ្ឋប្រមាណជា ៨០លានដុល្លារសហរដ្ឋអាមេរិក ចាប់តាំងពីថ្ងៃដំណើរការមកដល់ពេលបច្ចុប្បន្ន និងមានដើមទុនវិនិយោគសរុបប្រមាណជា ៥១លានដុល្លារសហរដ្ឋអាមេរិក។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgJ20It3KT1EeaxqHn2SPLxhq0s0Id242ww9QFJKeWOe9nmMGrRzspewb7xhuQZad7KkXGga5QpTpoBLKWx0SNpIu7Ak7VovxfgTeiEvjt8Zp1Q_Io8Jel9KVMxYxdRGICzBuNUOYa847OmPowqr3H8JtLVzdMhyphenhyphent3f0ACG7ase-J4bcuR7PfN8Ofvwfoxm/s1280/photo_2025-12-27_09-26-30%20(3).jpg
    ២. បានបង្កើតការងារជូនប្រជាពលរដ្ឋកម្ពុជា ៖ អង្គរមីល ប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការគាំទ្រសេដ្ឋកិច្ចកម្ពុជា និងសុខុមាលភាពប្រជាពលរដ្ឋកម្ពុជា។ អង្គរមីល បានផ្តល់ការងារ និងការបណ្តុះបណ្តាលវិជ្ជាជីវៈក្នុងសង្វាក់ផលិតកម្មផលិត ផលិតផលទឹកដោះគោអង្គរមីល ដោយស្របតាមស្តង់ដាជាតិ និងអន្តរជាតិ។ មកដល់ពេលបច្ចុប្បន្ននេះ អង្គរមីលបានផ្តល់ការងារជូនប្រជាពលរដ្ឋកម្ពុជាប្រមាណជា ៦០០នាក់ និងបានចូលរួមចំណែកកសាងសេដ្ឋកិច្ចក្នុង និងក្រៅប្រព័ន្ធតាមរយៈអ្នកចែកចាយបន្ត ប្រមាណជា ៥០,០០០ អាជីវករ ដែលផ្តល់ភាពងាយស្រួលដល់អតិថិជននៅទូទាំងប្រទេស។ ទាំងនេះបានបង្ហាញអំពីបេសកកម្មរបស់អង្គរមីល ក្នុងគោលដៅអភិវឌ្ឍរួមគ្នាជាមួយប្រជាជនកម្ពុជាទាំង ការអភិវឌ្ឍធនធានមនុស្ស និងលើកស្ទួយសេដ្ឋកិច្ចជាតិ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiyFQrn5urESYn-jnGvFYE082A0Cq6RC3LBto9CnhwB8TioUXiYo77ZKLF6B2uyJxfdODh-0U12MjMqAz7TP1rdVjf3N8HgA5K2R8ttiGd4IDzzXs8DPpNqOiKObdkjKFJg804f5b4wpCqRbp_BAXd1PthfwXL00jMGJjRa80446cGUam6dv-1z715RN4cO/s1280/photo_2025-12-27_09-26-30%20(4).jpg
    ៣. បានអភិវឌ្ឍផលិតផល ស្របតាមតម្រូវការទីផ្សារកម្ពុជា៖ ផលិតផលត្រូវបានស្រាវជ្រាវ និង ផលិតស្របតាមស្តង់ដាជាតិ និងអន្តរជាតិ ដើម្បីបម្រើដល់អ្នកប្រើប្រាស់ ជាពិសេសដល់កុមារជាង ៣លាននាក់ នៅទូទាំងប្រទេស។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEib6bVCqKRjwJ19SS565MMA7bADxh5yGrG5-8eZ-5rDwM9XUNn0WLb6f5qXzdBEQMFSBrQA9gIqFV0Wnp1AxDl2TZg8BagJn625yTKvaHAE049gwQFFhXKnYH8kn5Npx6JAEDgkqV6yLTCeBOjPjlWieQE8sg2bXrom_3L5LOQji1ovLcL9TxT3PKvzJI_c/s1280/photo_2025-12-27_09-26-30.jpg
    គ្រប់ផលិតផលអង្គរមីល ដែលផលិតដោយកូនខ្មែរ ផលិតនៅតំបន់សេដ្ឋកិច្ចពិសេសរ៉ូយ៉ាល់គ្រុប ខណ្ឌកំបូល រាជធានីភ្នំពេញ អនុលោមតាមស្តង់ដា គ្រប់គ្រងសុវត្ថិភាពចំណីអាហារ FSSC 22000, ISO 9001, ជាពិសេសទទួលស្គាល់ដោយស្ថាប័នសុវត្ថិភាពចំណីអាហារសហរដ្ឋអាមេរិក FDA, HALAL, វិទ្យាស្ថានជាតិ (ISC), ក្រសួងសុខាភិបាល និងអនុលោមតាមស្តង់ដាចំណីអាហារជាច្រើនទៀត។
    ខ្មែរជួយខ្មែរ! អង្គរមីល ផលិតដោយកូនខ្មែរ! អង្គរមីល ផលិតផលប្រទេសកម្ពុជា!https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEit4U7RNmuqrl_Dg7AcSjdXQlNjdnuebtTJpm8no5LbA4j48tkH3xKsVD1m79F4_m4lUtbH4xVY8jDBErAbMiJTL4jBfEbziNXJBNXcZp0U8atN-QLDE1UOGchRdQJf85tYXFriV6M4EnTOHPtES_0hxb424ddBag854hpmUvOvZ-yxClpjNw6BHmbPnxa3/s1280/photo_2025-12-27_09-26-26%20(3).jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiP_YKhyphenhyphenuIt6ImVxnfYPBAO1mrVf0opoEHBeLnxeWrt9JoQ6A4PUnE5pN6Y1tMtBmiwowIqZOA31k0Bdn4xer55hTNYh3dOfApSFY5oJNGYSByEhHEwbjFVDDLwIYprhp8mohIitnv9RJTA2XJp41JlPLDwFQIGgzQ-SeqtlqCfPQrewN1ZlBTfUCht6k7r/s1280/photo_2025-12-27_09-26-26%20(2).jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjbELIsR0v5sVyg3MGAAWsfAs4RdF8rg4Mvp5cSCdJ3QxrEAQUVHg5-kdLzfac0A-oPle0BNfzxbrXAH1LL2CBCQ6mRiZSm5hiwQDN4AzO572dilGZlibLOuXB5X9yL2KaZj6JmDQOTmGhPluhZExLgs5oMEJQkCwuwvMt5ahCaf2o3WjzvtLPFYi03xuFH/s1280/photo_2025-12-27_09-26-30%20(5).jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhbVeEAnVYS3HPrEKTZxoxW2SmiQP1fsdfUjrFre3BZzACkYUAzHUunQ9Szx9knMmPdjzToX9uwiH6eQoiFKB6O4O9obNHPjkeWfP9MQtoMJ_6_yz0l8Ra8yuAs6ZGSmmupPY5FgcMy8o-9Wnqwbgmy3-8t1L9IZX4bIlEh4tX2P-FrpNUbkUYynsFuCvB6/s1280/photo_2025-12-27_09-26-42.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjWZeTxkZVg-EPFHjZmlKOmuZTYJBASaxiskNuirBcsWdZGYi7bLRJf0sWPzhN1t4BSplO-lU17Fz42O3cdvrnT9S6OLx2NbGgXq9tBoC3bVISrZiY5gZbz_6imEnUmYF_8PfsXl-OeNSgPoG_5Pjy-NAatbyIw2rB8Yv56UtjS_rDACTAPW5lpVO2BaC5F/s1280/photo_2025-12-27_09-26-43.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgN-L1x-UBVuqe9ZSXfnvGw0DWCJw5s8sDt_oHorTS8WWDyL_O6uhKffARfQswI-t6SV-oY2g6POf-WDtaECQM2dCdwPFTRdkPW7tdjs8fECvSta55jbNrLEH5nFV8J1NYSZJ0vCsy9dp9BSUVByDYWTf4Cw9_Uvgug9vhQADuEF5b6KYZHnv2yZjSfaXD6/s1280/photo_2025-12-27_09-26-44.jpg