Home Blog Page 203

«កោះទទឹង» ស្ងប់ស្ងាត់និងស្រស់ស្អាតប្លែកភ្នែក ស័ក្តិសមបំផុតសម្រាប់អ្នកត្រូវការសាកថ្មជីវិត

0

កោះទទឹង ជាកោះដែលមានបរិយាកាសធម្មជាតិស្ងប់ស្ងាត់ ទឹកថ្លាដូចកញ្ចក់ ឆ្នេរខ្សាច់ស្អាត ផ្កាថ្ម និងធនធានធម្មជាតិក្រោមបាតសមុទ្រជាច្រើន បានត្រៀមខ្លួនរួចជាស្រេចដើម្បីស្វាគមន៍ភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកកម្សាន្តនិងសម្រាកលម្ហែកាយ ជាពិសេសស័ក្តិសមបំផុតសម្រាប់អ្នកចូលចិត្តបោះតង់ សាកថ្មជីវិត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjoV_Fb8G4tBpI4qnuejDGSPu_UaO38v7-rhiBTvltUFly_hx5ZCLgI1Mbnd4DYOAvHWBvu4jhoY3HrkoN6wsBPIknV3cz2Aie-uAW_hZ5xwP8i_uBqq6EiYu1_cGYWvFuz2nuIrJ5Ni0hwLtGxdToAzGOVwUBK3InIBguizi3Yb-Mz_T_7hh9iYmVkR0wg/s1280/photo_2026-01-17_16-13-24%20(2).jpg
កោះទទឹង គឺជារមណីយដ្ឋានទេសចរធម្មជាតិដ៏សែនមនោរម្យមួយ ដែលមានទីតាំងស្ថិតនៅក្នុងស្រុកគិរីសាគរ ខេត្តកោះកុង និងមានចម្ងាយប្រមាណ ៥គីឡូម៉ែត្រប៉ុណ្ណោះពីកោះស្ដេច ដោយភ្ញៀវទេសចរអាចធ្វើដំណើរតាមអូប័រ ឬទូកទេសចរណ៍ដើម្បីទៅកម្សាន្តនៅកោះនោះបាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjecTjN_jD5aTlel1tngCZmYzehOvcWruSqpwJqj6c-3D1KxFxqx33yDV7ojKo3LuSo2wAsiBDaN1cq0vZ6V9uUc6lq76-AeEzBd_I8UNSx0Os3b-UkgGJEOhynwBaQhpam8eGGzXxielBvobkC3SLroYsZ-S6FeeFfiFv2EruzCIi8qW_5iBhJJMWsTbds/s1000/photo_2026-01-17_16-13-24.jpg

តំបន់រមណីយដ្ឋានធម្មជាតិដ៏ល្អឯកមួយកន្លែងនេះមានទំហំប្រមាណមួយគីឡូម៉ែត្រការ៉េ គ្របដណ្ដប់ដោយព្រៃឈើព្រឹក្សាលតាវល្លិ៍ប្រកបដោយពណ៌បៃតងស្រស់បំព្រង។ ចំណែកទឹកសមុទ្រវិញមានពណ៌ ខៀវថ្លាដូចកញ្ចក់។ វាជាទីកន្លែងលំហែសម្រាប់អ្នកចូលចិត្តបរិយាកាសស្ងប់ស្ងាត់ ឬ បែបធម្មជាតិមានព្រៃឈើ និងសមុទ្រនៅជុំវិញខ្លួន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj9S4DT_56xEH-xOnhIhSctdvLxsA49l6DJCNsyDzg8HCjhzABbv44hIgDn48PjtbYoliFsjgsTM7oq0n0UGN6wYHsUJTZI038iZzWEN0AJSN-6mUEY7iG2Lq4mKvV45bXcXcq_cjkzSqwjnLLztN17zSNYP9S8ktUv2I4eo8TVegToJQHzGz1rqhFVtY-P/s1280/photo_2026-01-17_16-13-26%20(2).jpg

នៅពេលបានទៅដល់ ភ្ញៀវទេសចរអាចរីករាយនឹងសកម្មភាពកម្សាន្តជាច្រើនរួមមាន ការមុជទឹកមើលផ្កាថ្ម និងជីវៈចម្រុះបាតសមុទ្រយ៉ាងសម្បូរបែប, ជិះទូកកាយ៉ាក់, ជិះទូកកម្សាន្តជុំវិញកោះ ដើម្បីទស្សនាទេសភាពថ្មដុះប្លែកៗ, ការស្ទូចត្រី និងជាពិសេសមានជម្រើសស្នាក់នៅបែបជារីសតក៏បាន ឬក៏ចង់បោះតង់ បង្កាត់ភ្លើងក៏បានផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEidOCXNuP4IuVSMD0wMIE-WPnFybzwLVt2TXzjZYim47q50P2P9qal2E8aE8ofBeYYonTjDVDUNzaGL72TK4PbgVZlBVwb1PtnpHA3f-ualaarCDwU1PT8AUmyqhPwYHr8DPLCBK7bZb2pACFsEeb601BQX3Nek5dalHKTXTfQBMbRr8jEMfXh2ZepWXuMn/s1280/photo_2026-01-17_16-13-26.jpg

ចំណុចពិសេស និងភាពទាក់ទាញរបស់កោះនេះ ទោះជារៀបរាប់យ៉ាងណា ក៏មិនដូចបានឃើញផ្ទាល់ភ្នែកដែរ ដូច្នេះអ្នកគួរតែឆ្លៀតពេលមកទស្សនាកម្សាន្តយ៉ាងហោចណាស់ឲ្យបានម្ដង ព្រោះនៅទីកន្លែងនេះអ្នកនឹងទទួលបានអារម្មណ៍ធូរស្រាលផ្នែកផ្លូវចិត្តប្រកបដោយផាសុខភាពសម្រាប់សម្រាក លំហែកាយរំសាយអស់រាល់បញ្ហាស្មុគស្មាញដែលកើតមានកាលពីមុនមក។ អញ្ចឹងតស់!នៅចាំអីទៀត? ណាត់មិត្តិភក្តិ បងប្អូន ដាក់ថ្ងៃជុំគ្នាមកកម្សាន្តបំបាត់ស្រ្តេស Chill Chill ជុំគ្នាឲ្យណាណីទៅមើល៍៕

ដេវិដ អ៊ឹងហាវ បន្តទម្លាយរឿងជាច្រើនទៀតនិងថាតារាចម្រៀងម្នាក់នោះអាក្រក់ទាំងក្នុងនិងក្រៅ

0

ប្រិយមិត្តមួយចំនួនប្រាកដជាជ្រាបមកហើយថា ដេវិដ អ៊ឹងហាវ ត្រូវបានតារាចម្រៀងប្រុសម្នាក់មើលងាយជីវិតភាពជិះឡានថោកជាងខ្លួនដែលបង្កឱ្យមានការជែកវែកញែកយ៉ាងក្តៅគគុក។ ក្រៅពីទម្លាយរឿងនេះភាគីម្ខាងទៀតបានរក្សាភាពស្ងៀមស្ងាត់ខណៈ ដេវិដ អ៊ឹងហាវ បាននិយាយថាមនុស្សម្នាក់នោះអាក្រក់ទាំងខាងក្នុងអាក្រក់ទាំងខាងក្រៅ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEimd4iCS9WAyBIYn_GKYoGsgqV8kkJ4TlEtJl9ZWDfA1gazx-upgtIckIZvPVnu5A6odgeZi7adRKoLAnRmi7AMMR_9t_z7LiBOZuVrdHF3StkRlWxBbtJ9qF5CQPYS3ChyphenhyphencRWX-jzMMGUTJfP0ikYmU3vxqz_wmwo-hfYpE7Q4pHvCbxa41dnkBtTSE5Jx/s1800/image_2026-01-19_14-03-48.png
នៅយប់ថ្ងៃទី១៨ ខែមករា តារាប្រុសដ៏ស្រស់សង្ហាសម្បូរមុនស្នេហ៍ ដេវិដ អ៊ឹងហាវ បានបង្ហោះសំណេរថា «នៅមានរឿងពិសពុលជាច្រើនទៀត ខ្ញុំអត់ដែលមានបញ្ហាឬក៏ទៅប៉ះពាល់ជាមួយអ្នកណាមុនទេ តែនេះវាហួសហេតុពេក មនុស្សនេះមិនមែនត្រឹមតែជាមនុស្សមិនល្អធម្មតាទេគឺអាក្រក់ទាំងក្នុងទាំងក្រៅតែម្តង។ នៅស្ងាត់អ៊ីចឹងទៅ តែបើចេញមកបកស្រាយចេញមក ខ្ញុំចាំស្ដាប់តែបើចេញមកបកស្រាយហើយមិនទទួលអ្វីដែលខ្លួនបានធ្វើឬបាននិយាយទេ ប្រយ័ត្នខ្ញុំហៅសាក្សីរបស់ខ្ញុំចេញមកទាំងអស់»។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgItDvUjzbG5RMCK6OVgrqofaULtqpdnmSdBTAOnLWX4ca2y8TZLaAhpC9VAp0GtgUgqPWkoPgGnRdIU7dS3ifmXYLU7dNoNH84KW_mWbVGc4cVeUm8g3E714asK3uTV1czH4uK774jseq9xWicztUW6f65qWz6kY6FU5elmBTJqoMTzlQ1tEI7JVXxxIiT/s1800/image_2026-01-19_14-03-50.png

តារាម៉ូដែលរូបនេះ បានបង្ហោះសំណេរបន្តទៀតដោយមានខ្លឹមសារបណ្តាញសង្គមរបស់លោកថ្មីៗនេះពោរពេញដោយអវិជ្ជមានប៉ុន្តែដោយសារតែមានរឿងច្រើនពេកពីមួយរឿងទៅមួយរឿង។ ដេវិដ អ៊ឹងហាវ បញ្ជាក់ទៀតថា ការដែលលោកនិយាយរឿងទាំងអស់នេះព្រោះលោកមិនចង់ឱ្យអ្នកណាម្នាក់ដើរតាមគន្លងរបស់មនុស្សម្នាក់នោះ គ្មានប្រយោជន៍អ្វីដល់សង្គមឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjJ-DVYO6-1oq0foJVlrxf9PFD-gzAYnGjkIcn6e7V5SstdYK300Zfjipkt8DeRJK0kin7fqitgQbOxecZ9pAPVpY-InhpfLRZBE6Qs96CYGMN2ZI9RrvOBeiQ1dPdLGnz4v7uwHm8SpeFvpqHR_3Wc1PKLGJH3bjXdV-RKE90yn8qdpdYqMHf99pHQduWq/s1801/image_2026-01-19_14-03-54.png

អ្វីដែលកាន់តែចាប់អារម្មណ៍បន្ថែមទៀត ដេវិដ អ៊ឹងហាវ បានលាតត្រដាងទៀតថាមានមនុស្សស្រីម្នាក់ទទួលបានពាក្យថា « ខ្ញុំមានជាងអ្ហែង អ្ហែងក្រទេ កុំធ្វើចរិតខ្លាំងពេក» ចេញពីមាត់របស់តារាចម្រៀងប្រុសម្នាក់នោះ។ ដេវិដ អ៊ឹងហាវ ក៏បានលាតត្រដាងទៀតថា ព្រឹត្តិការណ៍ និងការងារទាំងអស់ដែលលោកចូលរួមនៅក្រៅប្រទេសត្រូវបានបុគ្គលជាតារាចម្រៀងនោះនិយាយថាដោយសារតែលោក «សុំ» ប្រ៊េនទាំងនោះឱ្យលោកទៅ។ តួឯកប្រុសក្នុងរឿង «កំហឹងធ្មប់» បន្តថាពេលលោកទំនេរលោកនឹងព្យាយាមថតរូបការអញ្ជើញទាំងអស់ដែលមានឈ្មោះលោកហើយ Tag ទៅកាន់អ្នកនិយាយថាលោកសុំគេទៅ៕

អាយរីស ឡើងឆាកប្រគំតន្រ្តីសប្បុរធម៌បន្ទាប់ពីរងភាពចម្រូ.ងចម្រា.ស

0

តារាចម្រៀង អាយរីស បានបង្ហាញខ្លួនលើកដំបូងក្នុងកម្មវីធីប្រគំតន្រ្តីសប្បុរសធម៌បន្ទាប់ពីក្លាយជាអ្នកចម្រៀងពេញសិទ្ធិក្នុងផលិតកម្ម GenMusix ។ ការបង្ហាញខ្លួននេះក៏សម្គាល់ពីការវិលត្រឡប់មកវិញរបស់នាងបន្ទាប់ពីមានភាពចម្រូងចម្រាសទាក់ទងនឹងបទចម្រៀងស្រដៀងគ្នានឹងបទវៀតណាម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh5SGf4YvZ2tSWeBvK2HY_B647PQGb2Cr1_4CRRai8yL0nNYse01HSW2Xv1wqmMZceqzIJlzqaUiqpAeSCdKEbeDLvUdZgkEsvmyr-Tv0EoQqTS7bXJLpoXZxZzXoWSxraNiPJ61Rd-pXYaBmau3oT6d18RkBte2WZeEym9GlDIDNno_NKrfSSkPkWXHKPr/s960/image_2025-12-05_15-03-39.png

កាលពីថ្ងៃទី១៧ ខែកម្មវិធី សិល្បករ សិល្បការិនីជាច្រើនរួមទាំងកញ្ញា អាយរីស បានបង្ហាញវត្តមានក្នុងកម្មវិធី Cambodia Charity Concert តន្រ្ដី១ពាន់លានរៀល ដើម្បីប្រមូលថវិកាក្នុងការជួយទៅដល់ការអភិវឌ្ឍការសិក្សារបស់កុមារកម្ពុជាក៏ដូចជាការជួយជុសជុល ការកសាងសាលារៀនដែលរងការខូចខាតនៅតាមតំបន់ព្រំដែន។ នៅថ្ងៃទី១៩ ខែមករា អាយរីស បានបង្ហោះនៅលើបណ្តាញសង្គមទិកតុកថា «នេះជាឆាកលើកដំបូងដែលនាងខ្ញុំ Iris-អាយរីសឡើង perform នៅកម្មវីធី តន្រ្ដី ១ពាន់លានរៀល អរគុណសម្រាប់ការគ្រាំទ្រពីអ្នកកំពង់ត្រាចផងណា»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh_tIJB1obdhy_MMt1NYTFYqpUxTlHO_vWXCxTyF_IVUdpE6ktZKSZFlu-SMszZLUOaTZ19mQ4kVz-LBajq3w7SX79IEKhpTGMaYjRYMzB7Lj3NQHDzeTkaaNfiHSdnYG53U-Xhw2mRRHtpQnb6edp24d_36zZ6IsYs20DH7jEksZeyfV1uxxul1-NLmUnC/s1536/image_2025-12-05_15-03-41.png

គួរកត់សម្គាល់ថាការបង្ហាញខ្លួនរបស់ អាយរីស លើឆាកតន្រ្តីមិនត្រឹមតែលើកដំបូងតែនេះក៏ជាការវិលត្រឡប់មកវិញរបស់នាងបន្ទាប់ពីស្ងប់ស្ងាត់មួយរយៈនៅលើបណ្តាញសង្គមក្នុងរយៈពេលជិត១ខែ។ ការស្ងប់ស្ងាត់នេះគឺដោយសារតែ អាយរីស រងភាពចម្រូងចម្រាសទាក់ទងនឹងការចេញបទចម្រៀងរបស់នាងមួយបទដែលមនុស្សជាច្រើនរិះគន់ថាមានភាពស្រដៀងគ្នាដូចទៅនឹងបទវៀតណាម។ បន្ទាប់មកនាងបានសម្រេចចិត្តលុបបាត់នោះចេញពីគ្រប់បណ្តាញសង្គមផ្ទាល់ខ្លួនប៉ុន្តែ អាយរីស ពុំមានការបកស្រាយអ្វីឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh7MRiBxbjdV8HX_e9r-8pICYNvQ1-YHrt141VQPhOeb_c-opuR22GSggbf_mVDGsYvFzJGaxAgyXIM6w6_lv5BL8w1d9BnZpHB9Kw_hdA-YMaksFW1aHx3mrYHRxKe3-pR_435uB4jY7w9A_NMrVKAguDfQ8P_Uws88VWUpIAJZXnKY4NMWDtqR-86ulYD/s2048/image_2025-12-05_15-05-05.png

អាយរីស បានធ្វើឱ្យទស្សនិកជនចាប់អារម្មណ៍ខ្លាំងដោយសារតែមានរូបសម្រស់ស្រស់ស្អាតនិងមានទឹកដមសំឡេងពីរោះរណ្តំ។ តារាចម្រៀងរូបនេះបានសហការជាមួយនឹងរៀមច្បង អ្នកនាង ម៉េង កែវពេជ្ជតា តាមរយៈបទចម្រៀងដ៏មានអត្ថន័យរវាងម្តាយហើយនិងកូន ខណៈបទចម្រៀងនោះទទួលបានការគាំទ្រយ៉ាងខ្លាំងពីទស្សនិកជន៕

Zhao Lusi និង Dylan Wang សម្តែងរួមគ្នានៅលើឆាកតន្ត្រីធ្វើឱ្យមានការចាប់អារម្មណ៍ខ្លាំង

0

បន្ទាប់ពីការប្រគំតន្ត្រី «D.Party» នៅទីក្រុងម៉ាកាវនៅថ្ងៃទី១៧ ខែមករា ប្រធានបទមួយក្នុងចំណោមប្រធានបទដែលត្រូវបានពិភាក្សាច្រើនបំផុតគឺការសម្តែងរួមគ្នាដោយ Dylan Wang និង Zhao Lusi។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgEEtPpHhdsQwKAtQVnj3sdSwtb5gojknTSTVClMPzse2eGzLxCVpa1ztI-NHqdtGC_51oV9zMP-42A4jVj_SUtI0EfgkLLWnI8xWKLZAPB20uPejipZag90JfotdpGQ6QSUAM9JhpbjqbcMY8P4YLRUiJc89HEWBpXf15au_ZLT7Gusm8zrWjFKPlib4og/s1024/FB_IMG_1768662480965.jpg
Zhao Lusi បានស្លៀកឈុតបង្ហាញរាងយ៉ាងស្រស់ស្អាត ហើយបានច្រៀងបទ «Pretty» ជាមួយ Dylan Wang នៅចំកណ្តាលឆាកដែលបំភ្លឺដោយពន្លឺពណ៌ស្វាយ និងខៀវ។ អំឡុងពេលចលនាមួយដែលរៀបចំឡើង ដៃរបស់ Dylan Wang បានដាក់លើចង្កេះរបស់ Zhao Lusi បានរីករាលដាលយ៉ាងឆាប់រហ័សនៅលើវេទិកាវីដេអូខ្លីៗ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjZNbIRT2ABhXvfEwgQQutKhlY-KMmw-hOkipdnJhRVwjimOTbpRbD3ubq2tDzLrZblcJbdzfzMd_z_fImmy8HWo7fLg5kjjwPQj5Xdo_vqX69zjBaSnFU34R0pohv8qlGuD-rz3oo5UwzqO17k-OdPHjdhRsO9rhEpuK988KQ0u049gC_DIDDByPQLnN6E/s1621/image_2026-01-19_10-47-13.png

ទោះជាយ៉ាងណា ទន្ទឹមនឹងការសម្តែងរបស់អ្នកទាំងពីរនៅលើ Weibo ប្រធានបទដែលត្រូវបាននិយាយច្រើនដូចគ្នាគឺទាក់ទងនឹង Esther Yu ដោយសារតែ Dylan Wang និងនាងធ្លាប់សម្តែងរឿងក្នុងឆ្នាំ២០២២ ហើយទទួលបានភាពល្បីល្បាញយ៉ាងខ្លាំង។ ផេកគាំទ្រអ្នកទាំងពីរបានលុបរូបភាពក្នុងរឿង «Love Between Fairy and Devil» ដែលត្រូវបានប្រើប្រាស់អស់រយៈពេលបីឆ្នាំ ដោយជំនួសវាដោយរូបភាពពណ៌ខ្មៅ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgJwpt_FcZMrZoAW1LPAumKoosuh89sLSjqAQPBxSAUnzSoVrfAguhR1H6dUXyLOQT2TBg4bHDxGX7BFO8w8xUPGLars290SxrPh3veBHgnM-oFVdJNxXAAzFxUbG2L4ouFI7sbUO4IsqKpcPGnX6_xOLWyxgOMa3Sa8DBpG3EPmh3xZ0_yhfySruNIG24m/s1440/image_2026-01-19_10-46-02.png

មនុស្សជាច្រើនជឿថា Dylan Wang បានអញ្ជើញ Zhao Lusi ដោយចេតនាចំពេលមានភាពតានតឹងបច្ចុប្បន្នរវាងសហគមន៍អ្នកគាំទ្ររបស់ Zhao Lusi និង Esther Yu ។
ទោះជាយ៉ាងណាក៏ដោយ ប្រភពពីឧស្សាហកម្មបង្ហាញថា ការសម្រេចចិត្តរបស់លោក Dylan Wang ក្នុងការអញ្ជើញ Zhao Lusi គឺជាការសម្រេចចិត្តផ្នែកពាណិជ្ជកម្មដែលត្រូវបានសម្រេចជាយូរមកហើយ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhq1S2UQx_3r6TCiSgLSIOA486RFOT1AwDaRovv6Ja-abhbjSHvPaKc2GGjhsIoaj3RlwZ2Wspy61-VRpeaR9lSEmJhIJtUnmcxx1dZLeuITjBRB-_y28eHoCBybM0b_ROhtwdNUVu_gfhu1RcyQpOd2Ze3VTtAJR7TWkE7tmk7eqD_a3co9QULU4e5wpq3/s1200/image_2026-01-19_10-48-44%20(2).png

នៅក្នុងឧស្សាហកម្មកម្សាន្តចិន ការសហការដ៏ជោគជ័យមិនមានន័យថាពួកគេត្រូវតែបង្ហាញខ្លួនជាមួយគ្នានៅគ្រប់ព្រឹត្តិការណ៍ទាំងអស់នោះទេ។ Dylan Wang និង Esther Yu នៅតែត្រូវបានចាត់ទុកថាជាមិត្តរួមការងារ ប៉ុន្តែម្នាក់ៗស្ថិតក្នុងដំណាក់កាលនៃការអភិវឌ្ឍខុសៗគ្នា ជាមួយនឹងយុទ្ធសាស្ត្ររូបភាពផ្ទាល់ខ្លួនរបស់ពួកគេ។ តាមពិតទៅ ការសម្រេចចិត្តរបស់លោក Dylan Wang ក្នុងការមិនអញ្ជើញ Esther Yu មិនមែនជាការប្រកាស «កាត់ផ្តាច់ទំនាក់ទំនង» នោះទេ ប៉ុន្តែផ្ទុយទៅវិញ ឆ្លុះបញ្ចាំងពីការសម្រេចចិត្តអាជីពរបស់លោកដើម្បីជៀសវាងភាពចម្រូងចម្រាសដែលមិនចាំបាច់៕

ឆ្នាំ២០២៥ ជាឆ្នាំដ៏អស្ចារ្យរបស់តារាស្រី Li Keyi

0

យោងតាមប្រព័ន្ធផ្សព្វផ្សាយចិន 163 ខណៈពេលដែលតារាសម្តែងស្រី Guo Yuxin ដំបូងឡើយបានទាក់ទាញចំណាប់អារម្មណ៍ជាមួយនឹងរឿងភាគខ្លីរបស់នាងគឺ Summer Rose ដែលមានអ្នកចូលមើលលើសពី ៣ពាន់លានដងក្នុងរយៈពេលត្រឹមតែ ១៨ ថ្ងៃប៉ុណ្ណោះ ប៉ុន្តែចំណាត់ថ្នាក់ឧស្សាហកម្មចុងឆ្នាំបានធ្លាក់ទៅលើ Li Keyi ជា «Queen នៃរឿងភាគខ្លី»។ ក្នុងរយៈពេលតិចជាងពីរឆ្នាំ Li Keyi បានងើបឡើងក្លាយជាកម្លាំងថ្មីដែលគ្របដណ្តប់លើឧស្សាហកម្មរឿងភាគខ្លី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiMnkEOrHLHS7erNMt8IuT03s2VSWSbRG9sURtpiyce6pQOeybbYp905eVNpInOnVX6EpvxBDwzn-PRa6emJoAlqvdgDP9OcSsPVACPHJXdWuijaM975dDZF5IBW-7_gq8ysanklDFgC91FY8lU1ufKcI8Qv-8GdkEtP9GwMD3mQdia-9Lo8M1tj1Ee7by5/s1024/image_2026-01-16_13-56-31%20(2).png

កើតនៅឆ្នាំ ២០០០ Li Keyi បានបញ្ចប់ការសិក្សាពីវិទ្យាស្ថានបច្ចេកវិទ្យាម៉ូតប៉េកាំង។ ដំណើររបស់នាងចូលទៅក្នុងការសម្តែងបានចាប់ផ្តើមដោយមិននឹកស្មានដល់នៅឆ្នាំ ២០២៣ នៅពេលដែលមិត្តភក្តិម្នាក់បានអញ្ជើញនាងឱ្យចូលរួមក្នុងគម្រោងរឿងខ្លីមួយ។ ឱកាសតែមួយគត់នោះបានសម្គាល់ការចាប់ផ្តើមនៃការរីកចម្រើនយ៉ាងឆាប់រហ័សរបស់នាង។ Li Keyi បានបង្ហាញខ្លួនក្នុងរឿងខ្លីតែមួយប៉ុណ្ណោះក្នុងឆ្នាំ ២០២៣ បន្ទាប់មកមានគម្រោងចំនួន៨ក្នុងឆ្នាំ២០២៤។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhDBiLKeSVuLxpOCIft5r-89-ziYNc00gZiyVOb4jW56OgODDbClX-6aH-Z-09uEKQfHrABpuAMaJTz-CSf2zcuGE6Qm0F_N4tR-SA9zQxybXrHouSsqPkLt24_wFM3FyJfAYiUKbmDnPiG5NpJVoiuNas2uoTTu0wHCJU088-2KOGSPk77ZHZUR61Ao1_U/s1192/image_2026-01-16_13-56-31.png

ទោះជាយ៉ាងណាក៏ដោយ ឆ្នាំ ២០២៥បានបង្ហាញថាជាឆ្នាំដ៏លេចធ្លោរបស់នាង ខណៈដែលនាងបានដើរតួជាតួឯកក្នុងរឿងខ្លីចំនួន ២៩ ដ៏គួរឱ្យភ្ញាក់ផ្អើល។ ផលិតកម្មជាច្រើន ទទួលបានអ្នកចូលមើលចន្លោះពី ២ ទៅ ៣ ពាន់លានដងក្នុងមួយផលិតកម្ម ដែលពង្រឹងឋានៈរបស់នាងជាតារាសម្តែងកំពូលក្នុងប្រភេទនេះ។គម្រោងជោគជ័យបំផុតរបស់នាងរហូតមកដល់បច្ចុប្បន្នគឺរឿងភាគ «លោកយាយទួតអាយុ១៨ឆ្នាំ» (The 18-Year-Old Grandma Arrives, Restoring Family Glory)ដែលមានអ្នកចូលមើលដល់ទៅ ១២ ពាន់លានដង។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjGwKceVzsMmD0zmdAuLmi6X_WPkMOjYhd2hW6daf4-bFTfr5GBbxOyLVQbfEg0xLBPxLMAB-AXiQD1j7FuaArB4fjh0ylpreU2nMyvEYgdx-76otJXM_AOJf1kiQVVwV5EMX3jqBQgpczCloMGDsParz58Qc4skwrjooMjk2jzRYiutKK_pK6ZmSem6vRa/s1381/image_2026-01-16_13-56-32.png

ភាគដំបូងតែមួយមានអ្នកចូលមើលលើសពី ៥ ពាន់លានដង ដែលធ្វើឱ្យវាក្លាយជារឿងភាគខ្លីដែលមានអ្នកចូលមើលច្រើនជាងគេបំផុតក្នុងប្រវត្តិសាស្ត្រនៃវេទិកា Hongguo។ ភាពជោគជ័យនេះ Li Keyi បានក្លាយជាតារាសម្តែងដែលមានចំនួនអ្នកចូលមើលសរុបខ្ពស់បំផុតក្នុងរឿងភាគខ្លីក្នុងឆ្នាំ ២០២៥ ក៏ដូចជាអ្នកសម្តែងដែលមានចំណងជើងច្រើនជាងគេលើសពី ១០០ លានដងនៅលើវេទិកានេះ។ ប្រជាប្រិយភាពរបស់ Li Keyi បានកើនឡើងយ៉ាងឆាប់រហ័សនៅទូទាំងប្រព័ន្ធផ្សព្វផ្សាយសង្គម និងវេទិកាស្ទ្រីម។ នៅលើ Douyin Li Keyi ទទួលបានអ្នកគាំទ្រចំនួន ៤.៨៥ លាននាក់ ដែលចាត់ថ្នាក់នាងជាតារាសម្តែងដែលមានអ្នកតាមដានច្រើនជាងគេនៅក្នុងប្រភេទរឿងភាគខ្លី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjQcdvWG9DmSzwlYbBeJc_Lhue6GVpEeGTT3jxX0lmZHS_ZD28WYfYIzzTFl-FrCzpgtJIZYZIDKZIVh6rkgu6bSxCeqY5z6X8LCysecxS8J0iuT715WLSugGi51l0DwxN1V3-1JdjxYeKnuv9agxtwMKYNhy0iozrpBGOfLMJ7ONz9VmeM5SZOaemf6Qpp/s2000/image_2026-01-16_13-56-33.png

ភាពជោគជ័យផ្នែកពាណិជ្ជកម្មរបស់នាងត្រូវបានផ្គូផ្គងជាមួយនឹងការទទួលស្គាល់ពីឧស្សាហកម្ម។ Li Keyi បានឈ្នះពានរង្វាន់តារាសម្តែងស្រីឆ្នើមប្រចាំឆ្នាំពី iQIYI ហើយត្រូវបានជ្រើសរើសនៅក្នុងខែវិច្ឆិកា ឆ្នាំ២០២៥ ជាតារាសម្តែងវ័យក្មេងឆ្នើមម្នាក់នៅក្នុងកម្មវិធី Great Sea of Stars 2025។ ប្រព័ន្ធផ្សព្វផ្សាយចិនបានសរសើរការសម្តែងរបស់នាងថាជា ការលាយបញ្ចូលគ្នាដ៏កម្រនៃថាមពលយុវវ័យ និងវត្តមានចាស់ទុំ និងចម្រាញ់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhm7GBqyZ7mvInxEpzDdk06YxJUOrSnnpxKHK0JcdUs_hXCqHbCPUxv5pkbVap5vu8YIwq_dfZAoJS5ny7jVWep9-fSDEUWY5iv8ZvFKe-zOxbuuNzLv5gW0pRuY0ecMLqYwHbLkUVG-tNLcNYqVnu2KMFoTp7aeR_-av3p6kStfFRkWBUV9mfQgKuO6uBN/s1192/image_2026-01-16_13-56-30%20(2).png
ទោះបីជាខ្វះការបណ្តុះបណ្តាលសម្តែងជាផ្លូវការក៏ដោយ Li Keyi ទទួលបានការសរសើរចំពោះរចនាប័ទ្មសម្តែងធម្មជាតិរបស់នាង និងសមត្ថភាពសម្របខ្លួនគួរឱ្យកត់សម្គាល់។ ខណៈពេលដែលនាងត្រូវបានគេពិពណ៌នាជាញឹកញាប់ថាមានរូបរាងផ្អែមល្ហែម និងក្មេងជាងវ័យ នាងបានបង្ហាញថាមានសមត្ថភាពសម្តែងជាតួអង្គត្រជាក់ មានអំណាច និងសូម្បីតែតួអង្គចាស់ជរាយ៉ាងគួរឱ្យជឿជាក់។ Li Keyi ត្រូវបានគេស្គាល់ដោយសារបុគ្គលិកលក្ខណៈស្ងប់ស្ងាត់ និងចូលចិត្តនៅម្នាក់ឯងនៅលើឈុតសម្ដែង ដោយតែងតែបង្ហាញពីឆន្ទៈខ្ពស់ក្នុងការរៀនសូត្រ និងកែលម្អ។ ក្នុងវ័យត្រឹមតែ ២៦ ឆ្នាំប៉ុណ្ណោះ ភាពស្ងប់ស្ងាត់ និងវិជ្ជាជីវៈរបស់នាងបានធ្វើឱ្យនាងខុសប្លែកពីមិត្តភក្ដិជាច្រើនរបស់នាង។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjd2GfYoMrdZ5ntwujgeDA-eYPLB3aWttwEbfv5F7JsSN4k5Nml0YuIh-P8UaWBD2xfxFkSJIFrJUswea6nzWyvgweojK9evfizd_iMac3Zw84ZBJCScET4A28RtPO23HLWmkrFVKvO-igpEM9Olv2CzJKX1KFNzOzby3PwmZrXmxGK5LUnbQHu3Jf9P_yS/s1381/image_2026-01-16_13-56-30.png

លក្ខណៈរហ័សរហួននៃការផលិតរឿងខ្លីៗដែលជាធម្មតាថតក្នុងរយៈពេល ៧ ទៅ ១៥ ថ្ងៃតម្រូវឱ្យតារាសម្តែងជ្រមុជខ្លួនយ៉ាងលឿននៅក្នុងតួអង្គរបស់ពួកគេ ដែលជាបញ្ហាប្រឈមមួយដែល Li Keyi បានដោះស្រាយយ៉ាងងាយស្រួល។ ជាមួយនឹងរូបរាងដ៏ស្រស់ស្អាតរបស់នាង សមត្ថភាពសម្ដែងដ៏សម្បូរបែប និងផលិតភាពដ៏មិនអាចប្រៀបផ្ទឹមបាន Li Keyi ត្រូវបានគេចាត់ទុកយ៉ាងទូលំទូលាយថាជាតារាថ្មីដ៏មានសក្ដានុពលបំផុតមួយរូបក្នុងវិស័យកម្សាន្តចិន។ ខណៈទីផ្សាររឿងភាគខ្លីបន្តពង្រីក ការគ្រងតំណែងកំពូលរបស់នាងមិនបង្ហាញសញ្ញានៃការថយចុះឡើយ៕

តារាចម្រៀងនិងអ្នកនិពន្ធ ម៉ុង ម៉ានិត ប្រកាសថានឹងចាត់វិធានការតាមផ្លូវច្បា.ប់

0

តារាចម្រៀង និងជាអ្នកនិពន្ធ ម៉ុង ម៉ានិត ប្រកាសថានឹងចាត់វិធានការតាមផ្លូវច្បាប់ចំពោះករណីបង្ខូចកេរ្តិ៍ឈ្មោះនិងហាងសៀវភៅរបស់ខ្លួន។ ការប្រកាសនេះធ្វើឡើងបន្ទាប់ពីមានការបង្ហោះនៅលើបណ្តាញសង្គមដោយមានការអះអាងថាជាអតីតបុគ្គលិកនិងបានលាតត្រដាងរឿងមិនល្អជាច្រើនប្រាប់អ្នកដទៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgSMmA_yaKWI4P70L4fNRUwCE0dMY9rxKCqbaA0IqZdA8dtikP7De9xJjSJn1FEBMsUFY9wYH19lIW2J46fTn8lZEkAqn1kPAKriiEQIKrAgWcVdHAkqF8HAU0Ci8-QpfT05FD24DFX_7we-MdJGNaIsCugt7T2RXxXpe7Snej9WySUfGBPbgZZ1sF47dFS/s2048/image_2026-01-19_10-00-20%20(2).png

នៅយប់ថ្ងៃទី១៧ ខែមករា ម៉ុង ម៉ានិត បានបង្ហោះសំណេរមួយថា «ប្រទេសមានច្បាប់ខ្ញុំមានភស្តុតាងគ្រប់យ៉ាង មេធាវីរបស់ខ្ញុំនឹងចាត់ការតាមច្បាប់»។ សំណេរខ្លីនេះបានធ្វើឱ្យសាធារណជនមានការចាប់អារម្មណ៍យ៉ាងខ្លាំងនិងចង់ដាក់ថាអ្នកនិពន្ធរូបនេះចាត់វិធានការចំពោះនរណា។ បន្ថែមពីលើការបង្ហោះនេះ ម៉ានិត បានបញ្ជាក់នៅក្នុងផ្នែកបញ្ចេញមតិយោបល់ថាការចាត់វិធានការនេះគឺទៅលើការបង្ខូចកេរ្តិ៍ឈ្មោះ។ លោកបានសរសេរថា «ករណីបង្ខូចកេរ្តិ៍ឈ្មោះខ្ញុំបាទផ្ទាល់ជាអ្នកនិពន្ធខ្មែរមួយរូប និងគ្រឹះស្ថានបោះពុម្ពស្រលាញ់សៀវភៅ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEii_tqhkm9mF9mFqIZIsA2dnUxE1MDVRsb60KY2XwhlEOBZJzs6g7Cr_cFnYviwQkDVA8OScOnXA8igG1jfY1ppQQA0hlLqDUbrUTK6Xw6GjA_4wLdYYICYmJziwlbWmuQSU8vWK-tF6fJeCY6I3D5cNQI7UptAeUceFHh8fY1GvGfe13tarHjYHq6GeN-j/s2048/image_2026-01-19_10-00-22%20(2).png

ស្របពេលមានរឿងក្តៅគគុកពីតារាចម្រៀងរូបនេះអ្នកមួយចំនួនមានការសង្ស័យនិងចង្អុលបង្ហាញថាការប្រកាសនេះធ្វើឡើងបន្ទាប់ពីមានការជជែកវែកញែកនិងការចែករំលែកពីការបង្ហោះមួយដែលសារឆាតឆ្លើយឆ្លងគ្នាដោយមានមនុស្សម្នាក់អះអាងថាជាអតីតបុគ្គលនៅហាងសៀវភៅ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhTjetLlysJYlNLP-BYaiv02lmnzfPpWMFvF76ZFgIdYSg-PJzgKQWBhow73lH0wmi_W53-M3u3nYNU_cnTLmxrj0BPlmfHD24amOW4v-0qZJwiEDAvnaW5ebTTUccs-rYn_3DOBmkwv96Lo2mOjnZ0vG9308-VDNw5DJQhtM_CPS-qmJYRJoSjAsAWhUz2/s786/image_2026-01-19_10-00-21.png នៅក្នុងសារនោះមានការទម្លាយរឿងមិនល្អជាច្រើនទាក់ទងនឹងម្ចាស់ហាងនិងបុគ្គល។ អ្នកបង្ហោះនោះថែមទាំងដាក់ចំណងជើងថា « Feedback អតីតបុគ្គលិកពីចរិតម្ចាស់ហាងសៀវភៅល្បីដ៏ cute cute ក្នុង social តែរលួយក្នុងហ្នឹងហា៎»។ ទោះយ៉ាងណា នេះ គ្រាន់តែជាការសន្និដ្ឋានរបស់អ្នកលេងបណ្តាញសង្គមប៉ុណ្ណោះចំពោះការពិតដែលលោក ម៉ុង ម៉ានិត ចាត់វិធានការតាមផ្លូវច្បាប់ចំពោះនរណាទស្សនិកជនពុំទាន់ដឹងច្បាស់នៅឡើយទេ៕

តុលាការអ៊ីរ៉ង់ប្រកាសថានឹងដាក់ទោសកម្រិតធ្ងន់ដល់ពលរដ្ឋណាដែលប្រឆាំងរដ្ឋាភិបាល

0

ប្រទេសអ៊ីរ៉ង់ ៖ តាមការចុះផ្សាយរបស់សារព័ត៌មានបរទេសនៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៦ ពលរដ្ឋអ៊ីរ៉ង់ដែលតវ៉ាប្រឆាំងនឹងរដ្ឋាភិបាលអស់រយៈពេលជាច្រើនសប្តាហ៍បានបាត់បង់ជីវិ.តរហូតដល់ជាង៥,០០០នាក់ ដោយសារការបង្ក្រាបពីកងកម្លាំងរដ្ឋាភិបាល ។ មេដឹកនាំអ៊ីរ៉ង់បែរជាចោទប្រកាន់ប្រធានាធិបតីអាមេរិក លោក Donald Trump ជាដើមហេតុធ្វើឱ្យពលរដ្ឋបាត់បង់ជីវិតច្រើនបែបនេះ ខណៈតុលាការអ៊ីរ៉ង់ប្រកាសដាក់ទោសធ្ងន់បំផុតចំពោះពលរដ្ឋដែលតវ៉ាប្រឆាំងនឹងរដ្ឋាភិបាល ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgsG2cxdN26ypgjfA0M3NSVt7q2iMMMWgNNbT1j8BH6J7ujx4hYAob9eYaWNH6PVvuOU9AeMFYxEFVtpwgkUrHccQ0bg3tNReiFEZ63qDvJsJc7O1jb6DpwmqDGs5v010RO74p1LWLq-p2fkY-8lAptONzCYIx-Q-oNfu4CDl9zIT7L8Si6qkSmIWz5d4iX/s1280/photo_2026-01-19_15-21-42.jpg

នៅថ្ងៃទី១៩ ខែមករា សារព័ត៌មាន Reuters បានរាយការណ៍ពីការធ្វើបាតុកម្មនៅទូទាំងប្រទេសអ៊ីរ៉ង់តាំងពីខែធ្នូ ឆ្នាំ២០២៥ ដោយសារពលរដ្ឋមិនពេញចិត្តនឹងវិបត្តិសេដ្ឋកិច្ច និងការដឹកនាំប្រទេសផ្តាច់ការ ដោយអំពាវនាវឱ្យរដ្ឋាភិបាលបញ្ចប់របបគ្រប់គ្រងរបស់ខ្លួន ។ ពលរដ្ឋតវ៉ាបានប៉ះទង្គិចជាមួយកងកម្លាំងរដ្ឋាភិបាលយ៉ាងខ្លាំងនៅតំបន់ជាច្រើន ដែលបណ្តាលឱ្យពលរដ្ឋបាត់បង់ជីវិតរហូតដល់ជាង៥,០០០នាក់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh0KP7M548lDKVmRdtpWqHjtn8Nte-83VaVWVFMcPcimzr_6yL5SFkb9qyrEVM-aoGftM2EL3YgPffhtqTlzwPX_i9IaV9joU561sMSz-pnDODoQydEXO49rX-qwjxGoamWqCy4RWmd6j9bZjEx_hpWEUNcLGr6amghZx8L10DFfqTyLfBx3PgaFXQrHAgl/s1600/image_2026-01-19_15-57-51.png

បើតាមមន្ត្រីរដ្ឋាភិបាលអ៊ីរ៉ង់ម្នាក់មិនបញ្ចេញឈ្មោះបាននិយាយកាលពីថ្ងៃទី១៨ ខែមករា ការត្រួតពិនិត្យជាផ្លូវការបានរកឃើញមនុស្សស្លាប់ដោយសារការបង្ក្រាបរបស់ក្រុមប្រដាប់អាវុធ រហូតដល់ជាង៥,០០០នាក់ ក្នុងនោះមានសន្តិសុខប្រមាណ៥០០នាក់ ។ មន្ត្រីអ៊ីរ៉ង់រូបនេះបានចោទប្រកាន់អ៊ីស្រាអែល និងក្រុមប្រដាប់អាវុធបរទេសផ្តល់ការគាំទ្រអ្នកតវ៉ា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhoL0MMQM9e_2vH9GnAJrQdFn5azvlav0L5th9PLxHEh13KBKiSeH46fwH83hTgHTqjLQvJAtBdcMxM4z9nGVfSV5gdM7eiYJwxXurJPPqMeYV2ggeV5aIOySADMpwJZd0f6NDXlq3-tGgFUcYICeFl9e-8Ab_0F6Qcci2BdcfnWfXk9vifBUZyaFSWeMoA/s1600/image_2026-01-19_15-57-52.png

ចំណែកអង្គការសិទ្ធិមនុស្សអាមេរិក HRANA បានរាយការណ៍កាលពីថ្ងៃទី១៧ ខែមករា ថា ក្រៅពីអ្នកតវ៉ាស្លាប់ និងរងរបួសរាប់ពាន់នាក់ គឺនៅមានអ្នកតវ៉ាជាង២ម៉ឺន ៤ពាន់នាក់ទៀតត្រូវបានចាប់ខ្លួន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjLP61nLtMcpH4l4_gGDBPEDXcXjgI0147d66H80wyUzsZ3jFYXwb6dpWANpPlcPtANXDUgtyHnKRqf8eluQKM0jpg0HT54N6a27yFIennbllEzSvpqDZguWLq9gjatJuri6TKbQ7YieYbutMM5a92KXP6Deo4lJ7HHi4hbS3D8dGTe_8SFjkl9lA5RlPFU/s1536/image_2026-01-19_15-57-53.png

មេដឹកនាំអ៊ីរ៉ង់ លោក Ayatollah Ali Khamenei បែរជាចោទប្រកាន់ប្រធានាធិបតីអាមេរិក លោក Donald Trump ជាដើមហេតុធ្វើឱ្យពលរដ្ឋតវ៉ាបង្កចលាចលជាច្រើនសប្តាហ៍ និងបាត់បង់ជីវិតច្រើនបែបនេះ ។ កាលពីថ្ងៃទី១៦ ខែមករា លោកប្រធានាធិបតី Trump បានប្រកាសជួយអន្តរាគមន៍បាតុកម្ម ប្រសិនបើអ៊ីរ៉ង់នៅតែបង្ក្រាប ឬសម្លាប់ក្រុមបាតុករ ប៉ុន្តែរដ្ឋាភិបាលអ៊ីរ៉ង់បដិសេធ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjgVTfxPuhZ1501Z9AuPU4qUELAyReNuxe9qhmzYG7hKFVNvh-G-KFCiBVPdfb19TB_XKsGUD2APrESlnB21MW69Ab04ubK3tbCSTZdtfpBPbdpyFyQ_eIx6yN2zTiXJRWRVUaPV0LZLQrv6FHwMSFrD7QjMJgFJCj1z3a4bxpteirqNDmsauE2qaCPwSKs/s3072/image_2026-01-19_15-57-54.png

ដោយឡែក តុលាការកំពូលអ៊ីរ៉ង់ថា អ្នកធ្វើបាតុកម្មបង្កចលាចលក្នុងប្រទេសនឹងទទួលទោសយ៉ាងធ្ងន់បំផុត រីឯអ្នកវាយកងកម្លាំងរដ្ឋាភិបាល និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិសាធារណៈ ក៏ទទួលទោសធ្ងន់ដែរ ដោយសារប្រព្រឹត្តខុសច្បាប់ Mohareb របស់អ៊ីស្លាម ។ ច្បាប់នេះនឹងផ្តន្ទាទោសពលរដ្ឋធ្ងន់ធ្ងរបំផុតដែលតវ៉ាប្រឆាំងនឹងរដ្ឋាភិបាល គឺប្រ.ហារជីវិតតាមច្បាប់អ៊ីរ៉ង់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiwIJ0UHFEtQ8BgIa18uVJSrzU2AZB7tviPuu2EcxvPQZosEgG302GV-GUS7WPNO0dDU_Xl-zIb98CYdWxEYttadS5I_pVHnuFchkEny0e6RyQcR9I71jfSOXvJekCJ4nr8uCT7xulYfx37SeMepeP3bAtgV9JnOku_xH149hZYb4GDRIKGrY3CkCnzMUcX/s1280/photo_2026-01-19_15-21-42%20(2).jpg

គួរបញ្ជាក់ថា បាតុកម្មនៅអ៊ីរ៉ង់បានកើតឡើងពីខែធ្នូ ឆ្នាំ២០២៥ បង្កឱ្យចលាចលខ្លាំងបំផុតនៅប្រទេសនេះតាំងពីការធ្វើបដិវត្តអ៊ីស្លាមឆ្នាំ១៩៧៩ ។ លោកប្រធានាធិបតី Trump បានប្រកាសជួយអន្តរាគមន៍ និងនិយាយមកកាន់សារព័ត៌មានថា «ដល់ពេលពលរដ្ឋអ៊ីរ៉ង់ស្វែងរកមេដឹកនាំថ្មី» ៕

មិនបាច់បង់ថ្លៃតូបរយៈពេល២ឆ្នាំ និងទឹកភ្លើង ៦ខែ ចំពោះអាជីវករដែលប្ដូរទៅលក់ដូរនៅផ្សារដើមគរថ្មី

0

(ភ្នំពេញ) ៖ យោងតាមការបញ្ជាក់របស់គណៈអភិបាលរាជធានីភ្នំពេញ អាជីវករនៅតំបន់ជុំវិញផ្សារដើមគរចាស់ ដែលស្ម័គ្រចិត្តប្ដូរទៅលក់ដូរនៅផ្សារដើមគរថ្មី នឹងទទួលបានលក្ខខណ្ឌសម្រសម្រួលច្រើនយ៉ាង ដែលការផ្ដល់ជូនទាំងនោះ ធ្វើឡើងដើម្បីជួយសម្រាលបន្ទុកចំណាយ និងគាំទ្រដល់អាជីវកម្ម របស់បងប្អូនអាជីវករ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiXcVH-3lQpxondVkDibdTqcS06H1tOuH7TngXYLRWFl-32sQH-EmNSRVlhyyCTNp4ovy70CQU9ByzfvgKRc4oND4iZOSHyELkl00aw1Y5JFfeqPFyyF_7gwuG-vq4-qDJ5MjEtmVR3W0CBj4QfbK2Tau-Q5fKl2jcJ581hvGar820DiXteC3cboDoKwfz-/s800/photo_2026-01-19_09-54-44%20(2).jpg

តាមរយៈការលើកទឹកចិត្តនេះ អាជីវករដែលបានស្ម័គ្រចិត្តមកលក់ដូរនៅផ្សារដេីមគរថ្មី នឹងទទួលបានលក្ខខណ្ឌសម្របសម្រួលជាច្រើនដូចជា៖ ការអនុគ្រោះថ្លៃឈ្នួលតូបរយៈពេល២ឆ្នាំដំបូង ដោយពុំមានប្រាក់កក់ ពុំគិតថ្លៃទឹកភ្លេីងរយៈពេល៦ខែដំបូង, ការរៀបចំប្រព័ន្ធទុកដាក់សម្រាមត្រឹមត្រូវ ធានាអនាម័យ និងបរិស្ថានស្អាត, ការផ្តល់ហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រាន់ ដូចជា៖ ភ្លើងបំភ្លឺផ្លូវ ចំណតយានយន្តធំទូលាយ បង្គន់អនាម័ យគ្រប់គ្រាន់ ដល់អាជីវករផ្ទាល់ និងអតិថិជន ព្រមទាំងអត្ថប្រយោជន៍គាំទ្រជាច្រើនទៀតពី គម្រោងមួយនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg2eFHr87as3b5yDO3iA-zp3BokoyFb2UsQ8DjNAtww4p2eRrzt8SfoCdY0LRA1dSisL1XXOkCBEfv_4LgX4M0huiRymI9jz9DXK8HcqvS76clDNaIchsyjzCGr0NdauaIVKykeL3aZ7RdWa_jAaTfBmSv2bcKe59Mg2a_1sIqyeSavx3-LfByXmrOgxLp6/s1280/photo_2026-01-19_09-54-43.jpg

គួរជម្រាបថា ផ្សារដើមគរថ្មី ត្រូវបានដាក់ឲ្យដំណើរការជាផ្លូវការហើយលើផ្ទៃដី ៣០ហិកតា កាលពីចុងខែេមសា ឆ្នាំ២០២៤កន្លងទៅ ស្ថិតនៅតាមបណ្តោយ មហាវិថីឈ្នះ-ឈ្នះ ក្នុងសង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ ក្នុងដំណាក់កាលទី១នេះ មានស្តង់លក់ដូរ ចំនួន ៦០០០ ស្តង់ ដែលត្រៀមស្វាគមន៍ការបម្លាស់ទីរបស់អាជីវករដែលលក់ដូរគ្មានសណ្តាប់ធ្នាប់តាមដងផ្លូវ និងតំបន់ជុំវិញផ្សារដើមគរចាស់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjLPpi9hpgtpHiyr4zYPTUd02eaTjN-Dk34oynX7nt7Xzq6Sxv39vhnJfxtS98qsLnesdLcPtmnue2FSPzSsW_f3PMsybr0-8XjtD1idx56KsBWGxUWznzEF4g7rkLjCw2WiHWZEBi76b_OFcTlwTgpb47xM_6L-EbhluuT1uD3DkloV72PSq26h9euOaBj/s1280/photo_2026-01-19_09-54-44%20(3).jpg
ដោយឡែកចំពោះបងប្អូនដែលកំពុងលក់ដូរនៅក្នុងផ្សារដើមគរចាស់ នៅបន្តលក់ដូរធម្មតា មិនមានការរុះរើ និងផ្ទេរចេញពីផ្សារដើមគរចាស់ ទៅផ្សារដើមគរថ្មីទេ អ្វីដែលជាគោលការណ៍របស់រដ្ឋបាលរាជធានីភ្នំពេញ គឺធ្វើទៅលើតែអាជីវករលក់ដូរឥតសណ្តាប់ធ្នាប់ លើចិញ្ចើមផ្លូវ និងទ្រូងផ្លូវប៉ុណ្ណោះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhfNwX3UniEQD9XBwP_GcYSYvo0OKtvkuemA1WbJ5Y-P9fzPv6eX_s-6BGgNU-PszvB9N7V5Wvn4qib98znuwQc-CwaxmtAL1OY-lCx0JjhYBlwxGr8nC9kknY05Yq4Ct_LD_zVm7uj2GZnwt18k9nmgErHig8dzfb1RB4R0gUR50lhbgFDJaQV6fSgY_4H/s1280/photo_2026-01-19_09-54-44.jpg

ការអនុវត្តនេះ គឺជាកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋបាលក្រុងភ្នំពេញ ដេីម្បីរួមចំណែកដល់ការរៀបចំសណ្ដាប់ធ្នាប់សាធារណៈ បញ្ចៀសការកកស្ទះចរាចរណ៍ កាត់បន្ថយនូវឧបទ្ទវហេតុផ្សេងៗ រួមទាំងលើកកម្ពស់សោភ័ណភាពទីក្រុង រដ្ឋបាលរាជធានីភ្នំពេញ នឹងធ្វើការហាមឃា.ត់មិនអនុញ្ញាតឱ្យមានការលក់ដូរលើចិញ្ចើមផ្លូវ និងទ្រូងផ្លូវសាធារណៈទៀតឡើយ នៅតំបន់ជុំវិញផ្សារដើមរដែលស្ថិតលើមហាវិថីមុនីរ៉េត, មហាវិថីម៉ៅសេទុង និងតំបន់ពាក់ព័ន្ធជុំវិញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjKW1m0QNfGARyC6KJplElPZ8FNp8sW2-DxpD4KLHBvMvW5GjWApzUoEoCmltTGjP16B89WTSScxWNszqeDNZiJb_CcpaMkE7Z41Nk-fwvRslKEbEzagtVWe5oxDuq4I3emv8JCBOmOB5XsyNowgslL21HCgsi41bOitXPWefuAfcgSnjx3o2mXvcxRvrS9/s1280/photo_2026-01-19_09-54-45.jpg

គិតត្រឹមព្រឹកថ្ងៃទី១៩ ខែមករានេះ ក្រោយពេលដែលបងប្អូនអាជីវករចាកចេញពីចិញ្ចេីមផ្លូវ និងទ្រូងផ្លូវ រដ្ឋបាលរាជធានីភ្នំពេញនឹងរៀបចំសម្អាតអនាម័យនៅតាមមហាវិថីម៉ៅសេទុង មហាវិថីព្រះមុន្នីរ៉េត ផ្លូវ២៣០ និងតំបន់ជុំវិញពាក់ព័ន្ធ ដើម្បីត្រៀមរៀបចំជួសជុល និងកែលម្អហេដ្ឋារចនាសម្ព័ន្ធជុំវិញនោះ ដែលអាចនឹងបង្កការកកស្ទះចរាចរណ៍នៅតំបន់ជុំវិញនោះ។ ហើយពីពេលនេះតទៅ រដ្ឋបាលរាជធានីភ្នំពេញនឹងមិនអនុញ្ញាតឱ្យមានការលក់ដូរឥតសណ្ដាប់ធ្នាប់រំលោភចិញ្ចេីមផ្លូវ និងទ្រូងផ្លូវសាធារណៈ នៅមហាវិថីមុនីរ៉េត មហាវិថីម៉ៅសេទុង និងតំបន់ជុំវិញផ្សារដេីមគ ព្រមទាំងតំបន់ពាក់ព័ន្ធជុំវិញទៀជាដាច់ខាត៕

ថៃប្រកាសអាសន្នពីខ្យល់កខ្វក់ខ្លាំងបំផុតគ្របដណ្តប់លើទីក្រុងបាងកក និងបណ្តាខេត្តជាច្រើន

0

ប្រទេសថៃ ៖ នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៦ មជ្ឈមណ្ឌលទំនាក់ទំនង និងដោះស្រាយបញ្ហាការបំពុលបរិយាកាសនៅប្រទេសថៃបានប្រកាសអាសន្នពីខ្យល់កខ្វក់ខ្លាំង (PM 2.5) គ្របដណ្តប់១៨តំបន់នៅទីក្រុងបាងកក និងបណ្តាខេត្តជាច្រើន ដែលមានបរិមាណខ្យល់កខ្វក់លើសកម្រិតស្តង់ដារឈានទៅប៉ះពាល់សុខភាព ។ មជ្ឈមណ្ឌលស្នើឱ្យពលរដ្ឋសហការផ្អាកការដុតកាកសំណល់ក្នុងស្រែចម្ការ ឬសំរាមគ្រប់ប្រភេទ និងសន្និដ្ឋានថា ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៦ ខែមករា ខ្យល់កខ្វក់នឹងកើនឡើងកាន់តែខ្លាំង ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Khaosod ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEii7CLtRQZmJFvb7G0MCn7tSJwX1Wb-KRJNgPS-3If7ZV6kpdlY7rs8837dyis7JMoyqc25KHd5etuEf051YdOiA1z_Qs2Xcsr8pmtw3Lxd5lJutBN8s9pJ6pFNs6A8mjujxvpTQgRzdjoQTgw32dnsVRV8lz81-2BPBeP5nHXElufSTN9FZZPrxcr1IH5C/s1200/photo_2026-01-19_10-45-20.jpg

តាមការត្រួតពិនិត្យអាកាសធាតុ រួមទាំងបរិមាណខ្យល់កខ្វក់ (PM 2.5) នៅប្រទេសថៃរបស់មជ្ឈមណ្ឌលទំនាក់ទំនង និងដោះស្រាយបញ្ហាការបំពុលបរិយាកាសនៃនាយកដ្ឋានគ្រប់គ្រងខ្យល់កខ្វល់ គឺទីក្រុងបាងកកគ្របដណ្តប់ដោយខ្យល់កខ្វក់ខ្លាំងបំផុត រួមទាំងខេត្តចំនួន៣១ រួមមាន ៖ ប៉ាធុមថានី, ណុនថាក់បុរី, ណាខនប៉ាធុម, សមុទ្រសាខន, ពិស្នុលោក, ឧទ័យថានី, សីងបុរី, ស្រះបុរី, អាងថង, សុផាន់បុរី, អយុធ្យា, កានចាណាក់បុរី, រ៉ាជបុរី, សមុទ្រសង់ក្រាម, ប្រាជីនបុរី, ស្រះកែវ, ឆាក់ឈើងសៅ, ឈុនបុរី, ណងខាយ, ណងប៊ួឡាំផួន, ខនគែន, កាឡាក់ស៊ីន, មហាសារ៉ាខាម, រ៉យអេត, ជ័យភូមិ, ឧប៊ុនរ៉ាជថានី, ស៊ីសាកេត, ណាខនរ៉ាជសីម៉ា, បុរីរាំ និងសុរិន្ទ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhyYsvG_uyXCZ4PFWuK6eWzE4vHpH9oXeopsEoVW1LYvRsEd4PqRlq7C9rHmwwDnnR7IiRJ5tqgm_9jnFWbbOArPl0ihF6k-JVpkZIphHSpzti__tcbYf_c1r6SZ8BEYJAzVL_zBKgwaO4618Tkt1KEMxZdqiiZh_8jHXSYLi-VOC5bUcLLM3Aj0XW9XNCx/s1200/photo_2026-01-19_10-45-19%20(2).jpg

ការព្យាករបង្ហាញថា ខ្យល់កខ្វក់នឹងកើនឡើងខ្លាំងនៅទីក្រុងបាងកក និងតំបន់ជុំវិញ ព្រមទាំងភូមិភាគកណ្តាល និងខាងលិច ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៦ ខណៈខេត្តចំនួន១៧ នៅភូមិភាគខាងជើង ខ្យល់កខ្វក់នឹងកើនឡើងខ្លាំង ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៦ ខែមករា ។ រីឯភូមិភាគឦសាន និងខាងកើត ខ្យល់កខ្វក់នឹងកើនឡើងខ្លាំង ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៦ ខែមករា ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgMP3vU3PStwQ7ReNb7etgacGD522HW_gXpIAKXfAGM9KPp-CmOTCxG_97AdgJjV5i6rkWAP-xMsNlWT4wax585EhthT3qKYuI7lbLbMG98_Iy5F2N0Re4JppRNIHGdBaFC8jVDMHbg0cdx04GOSBRxHImhrN0xRsc83LYfM30Qy7trMkJ5Mf6d8NEHt9Zk/s1200/photo_2026-01-19_10-45-19.jpg
មជ្ឈមណ្ឌលទំនាក់ទំនង និងដោះស្រាយបញ្ហាការបំពុលបរិយាកាសបានជូនដំណឹងទៅស្ថាប័នពាក់ព័ន្ធពីការអនុវត្តវិធានការតឹងរ៉ឹងដើម្បីគ្រប់គ្រងការដុតកាកសំណល់ក្នុងព្រៃ ស្រែចម្ការ និងទីវាលគ្រប់ប្រភេទ ព្រមទាំងត្រួតពិនិត្យការបំពុលខ្យល់ចេញពីរោងចក្រឧស្សាហកម្ម និងយានជំនិះគ្រប់ប្រភេទ ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg2Wdhg7Jd1sBGQH659bHNtJeMp8n04V-eYlsnTTzKlYeGBvBHdiW2iNKVJf9iuWqxcqmdqbtXetFLHTU6iNosTdaRnCJbCLkNqa0UKFYIZ0oFb1NFalfL3smO_X4jbqV2f5E4TbX1ikdvNIC9BgmfECbmXwYIyoZILsgmVYrG-lNJ4Q8wTRr_HbMjtwDWh/s1200/photo_2026-01-19_10-45-20%20(2).jpg

ក្រៅពីនេះ មជ្ឈមណ្ឌលក៏បានជូនដំណឹងឱ្យពលរដ្ឋថែទាំសុខភាព កាត់បន្ថយសកម្មភាពនៅក្រោមកំដៅថ្ងៃ និងប្រើប្រាស់ឧបករណ៍ការពារខ្លួន រួមមាន ៖ ពាក់ម៉ាស់ការពារខ្យល់កខ្វក់ PM 2.5 គ្រប់ពេលចេញទៅខាងក្រៅ ប្រសិនបើមានអាការៈខុសប្រក្រតី ដូចជា ៖ ក្អក ពិបាកដកដង្ហើម និងរមាស់ភ្នែក ត្រូវប្រញាប់ទៅជួបគ្រូពេទ្យ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj8nOzsWgE6QnPEctE-34lTWhWRN0hYOjdtldGRVhZGNv1D8Z40vRQwV2O8AbhS8DBFR8W4yjV4X5feTHJi1PJxCPLjN7gcofCmIOPhCu08mEc2fZjs4kzHC2YgQqm8-rLesG-krTNNQV4EOehZwPdFqMenyqNXVYk4pUjNW-Q_M6ptgBJems3URWpLTKe5/s1200/photo_2026-01-19_10-45-20%20(3).jpg

ចំណែកពលរដ្ឋនៅក្នុងតំបន់មានខ្យល់កខ្វក់ខ្លាំងបំផុតកម្រិតពណ៌ក្រហម ត្រូវផ្អាកសកម្មភាពក្រោមកំដៅថ្ងៃ ប៉ុន្តែបើចាំបាច់ត្រូវធ្វើការងារក្រោមកំដៅថ្ងៃ ត្រូវប្រើប្រាស់ឧបករណ៍ការពារខ្លួនជានិច្ច រួមមាន ៖ ពាក់ម៉ាស់ការពារខ្យល់កខ្វក់ PM 2.5 និងជួបគ្រូពេទ្យពេលមានអាការៈខុសប្រក្រតី ។ រីឯអ្នកមានជំងឺប្រចាំកាយ គួរតែស្ថិតនៅកន្លែងសុវត្ថិភាពគ្មានខ្យល់កខ្វក់ ព្រមទាំងត្រៀមថ្នាំពេទ្យ ឧបករណ៍ចាំបាច់ និងអនុវត្តតាមការណែនាំរបស់គ្រូពេទ្យ ៕

យល់អារម្មណ៍ច្បាស់! កុសុម៉ា លើកទឹកចិត្ត ម៉ូនីកា ចំពោះការបាត់បង់កូនក្នុងផ្ទៃ

0

អ្នកបង្កើតមាតិកាធ្វើម្ហូប ម៉ូនីកា បានធ្វើឱ្យអ្នកគាំទ្របានបង្ហាញការសោកស្តាយចំពោះដំណឹងដែលនាងនិងស្វាមីបាត់បង់កូនក្នុងផ្ទៃ។ ធ្លាប់ប្រឈមនឹងការឈឺចាប់ចំពោះការបាត់បង់មួយនេះពិធីការិនី សុភ័ក្រ កុសុម៉ា បានបង្ហោះសារលើកទឹកចិត្ត ម៉ូនីកា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgZ8kp1cXyYRJ3qNtddw6ktOqMlR1ZUqRNJ9IvLBG8Pm2mwiimuQQJVMX2YA3HtSBAybWIxAUjdWe5BjkDPoZk4UNMMFyEssuJsXP7C7o7f_3d6OV1zY75VkGzl-52Z9igKP3y9RikZ0Jj4hVcBIsdycAA17kc2jrbDJ4hy-3vkfd6-cdZhlEFFeXoa6ejp/s2048/image_2026-01-17_13-45-20.png

ជឿជាក់ថាប្រិយមិត្តអ្នកតាមដានបណ្តាញសង្គមភាគច្រើនប្រាកដជាបានឃើញអ្នកបង្កើតមាតិកាធ្វើម្ហូប ម៉ូនីកា និងស្វាមីជាជនអាល្លឺម៉ង់ដែលអាចនិយាយភាសាខ្មែរបានល្អជាក់ជាមិនខានខណៈអ្នកទាំងពីរក៏ត្រៀមមករស់នៅស្រុកខ្មែរផងដែរ។ យ៉ាងណាមិញ នៅថ្ងៃទី១៥ ខែមករា អ្នកបង្កើតមាតិកាធ្វើម្ហូបរូបនេះបានបង្ហើបដំណឹងល្អចំពោះការមាន baby ហើយបានធ្វើឱ្យសមាជិកគ្រួសារមានភាពរីករាយយ៉ាងខ្លាំង។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgnDeyyBBu9WaBjS8YM43N8u5CP-4G0EcUB3fAMwjkfOFFiVfYoqNfpFaCTLj62qTZRxSTe_bSowN1QHUiWhyphenhyphenlZN_rZNNcegzM9P3hiiqaFPaGFbxK3cRKAJP4RhQQw0Q5SJtlkwun1dpwZ26macREtMs914MNTr0fNAme9uEGTBKVP4vaBMrM77XRxDQE3/s2048/image_2026-01-17_13-45-19.png

ទោះយ៉ាងណា ជាមួយនឹងដំណឹងវីដេអូនេះក៏បង្ហាញពីដំណឹងអាក្រក់ចំពោះការបាត់បង់កូនក្នុងផ្ទៃដូចគ្នា។ ដំណឹងសោកសៅនេះបានធ្វើឱ្យអ្នកគាំទ្របង្ហាញការសោកស្តាយនិងបានលើកទឹកចិត្តយ៉ាងច្រើនមកកាន់ ម៉ូនីកា និងលោកម៉ៃ។ អ្នកទាំងពីរក៏បានបញ្ជាក់ដើម្បីកុំឱ្យអ្នកគាំទ្រព្រួយបារម្ភថានៅពេលអ្នកគាំទ្របានឃើញវីដេអូនេះមានន័យថាពួកគេរឹងមាំវិញហើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj8TqTK0ae6k8irOHXUFP6nWLVQNVy_IoB4Qpj8K1BKpnxbrOtcv1EP6HRmpYDgHE_QlckccrplewoOEqZ_pPp2Uve2nMnNFfc1-db8AI_8_NV1lNf53vgXuUBQJRcuJxh5Ko_zyQVCLwcUOHNld2nN3WsdI6wiskq90piZKf04KwB3lnJVaBkk_thb34jr/s1692/image_2026-01-17_13-45-14.png

ធ្លាប់ជួបប្រទះចំពោះការបាត់បង់កូនក្នុងផ្ទៃដែលទើបតែកើតឡើងមួយរយៈពេលតារាចម្រៀងនិងជាពិធីការិនី សុភ័ក្រ កុសុម៉ា បានលើកទឹកចិត្ត ម៉ូនីកា។ កុសុម៉ា បានចែករំលែកកាលពីយប់ថ្ងៃទី១៦ ខែមករា ថា «ស៊ូៗណាអូន បងយល់អារម្មណ៍នេះច្បាស់ណាស់ អ្វីសំខាន់ កុំបន្ទោសខ្លួនឯងបងឆ្លងកាត់ហើយ កុំភ្លេចថែសុខភាព ធ្វើអ្វីដែលអូនចង់ធ្វើចុះ នៅពេលត្រៀមខ្លួនរួចរាល់ហើយចាំ ចាប់ផ្តើមសាជាថ្មីណា អស់ហើយ កុំភ្លេចធ្វើតាមផង»៕