Home Blog Page 1988

លិខិតឆ្លងដែនរបស់ជប៉ុនមានឥទ្ធិពលបំផុតលើពិភពលោក

0

ប្រទេសជប៉ុន៖ លិខិតឆ្លងដែនជប៉ុន ទទួលបានចំណាត់ថ្នាក់លេខ១ និងមានឥទ្ធិពលខ្ពស់បំផុត នៅលើពិភពលោក ដែលអនុញ្ញាតឱ្យអ្នកធ្វើដំណើរដោយគ្មានទិដ្ឋាការរហូតទៅដល់ ១៩៣ ប្រទេសក្នុងតំបន់ជុំវិញពិភពលោក ក៏ដូចជាជាប់ចំណាត់ថ្នាក់ដែលជាប្រជាជនមានភាពថ្លៃថ្នូរបំផុត។

ពលរដ្ឋជប៉ុន ចង់ទៅប្រទេសណាក៏បានជុំវិញពិភពលោកភ្លាមៗ តាមចិត្តចង់ ដោយគ្រាន់តែទិញសំបុត្រយន្តហោះ  ឬ នឹកឃើញភ្លាមទៅភ្លាមៗក៏បានពេញ២៤ម៉ោង ដោយទេសជុំវិញពិភពលោកនឹងត្រូវបានស្វាគមន៍ទទួលដៃដប់។

ដែលផ្ទុយពលរដ្ឋនៃប្រទេសដទៃ បើចង់ទៅលេងប្រទេសនៅលោកខាងលិច ឬអាមេរិកទោះមានលុយរាប់រយលាន ដុល្លារ ក៏ត្រូវមកតម្រង់ជួរចាំសម្ភាស៍នៅស្ថានទូតដែរ អ្នកខ្លះរងចាំខ្ទង់ខែ ទម្រាំបានទៅហើយអ្នកខ្លះគ្មានសំណាងមិនជាប់បានទៅទៀតផង។

នេះជាឥន្ធិពលនៃប្រជាជាតិជប៉ុន ដោយគេបានឱ្យតម្លៃ  និងជឿជាក់ដោយគ្រាន់តែគេឃើញលិខិតឆ្លងដែនរបស់ជនជាតិមួយនេះហើយ គេនឹងស្វាគមន៍ មិនខ្វល់ពីរឿងអវិជ្ជមានទៅដល់ប្រទេសគេនោះទេ ហើយគេក៏នឹងអនុញ្ញាតឱ្យដើរសេរីពេញប្រទេសរបស់គេ ដោយជឿថាពលរដ្ឋជប៉ុន ជាពលរដ្ឋមានគុណភាពខ្ពស់ ថ្លៃថ្នូរជាងគេបំផុតក្នុងពិភពលោក មិនតែប៉ុណ្ណោះប្រសិនបើជនជាតិមួយនេះចង់រស់នៅប្រទេសគេ ក៏គេទទួលអនុញ្ញាតផងដែរ។

ទន្ទឹមនឹងនោះ មិនមែនមានតែលិខិតឆ្លងដែនរបស់ប្រទេសជប៉ុនតែមួយនោះទេដែលមានឥន្ធិពលលើពិភពលោក ប៉ុន្តែមានប្រទេសមួយចំនួនទៀតដែលមានឥទ្ធិពលលើពិភពលោក ដូចជាប្រទេស សឹង្ហបុរី និងកូរ៉េខាងត្បូង ត្រូវបានគេចាត់ទុកថាជាប្រជាជាតិថ្លៃថ្នូរ ក្នុងការកាន់លិខិតឆ្លងដែនរបស់ខ្លួនធ្វើដំណើរដោយគ្មានទិដ្ឋាការទៅកាន់ប្រទេសចំនួន ១៩២ប្រទេស។

បន្ទាប់មកគឺប្រទេសអាល្លឺម៉ង់ និងប្រទេសអេស្ប៉ាញគ្មានទិដ្ឋាការទៅកាន់ប្រទេសចំនួន ១៩០ ប្រទេស។ ហើយចក្រភពអង់គ្លេស អាចធ្វើដំណើរទៅកាន់គោលដៅក្នុងប្រទេសចំនួន ១៨៧ ខណៈដែលសហរដ្ឋអាមេរិកបច្ចុប្បន្នស្ថិតនៅលំដាប់ទី៦ ដោយអាចធ្វើដំណើរបានចំនួន ១៨៦ប្រទេស។

យ៉ាងណាក៏ដោយចំពោះលិខិតឆ្លងដែនដែលមានឥទ្ធិពលតិចបំផុត និងមិនទទួលបានការស្វាគមន៍សម្រាប់ប្រទេសដទៃ និងមានភាពពិបាកក្នុងការធ្វើដំណើរទៅក្រៅប្រទេស ក្នុងពិភពលោក គឺជាប្រទេស “អាហ្វហ្គានីស្ថាន” ដោយអ្នកកាន់លិខិតឆ្លងដែនប្រទេសនេះអាចធ្វើដំណើរបានតែ ២៧ ប្រទេសប៉ុណ្ណោះ លើពិភពលោក៕ ប្រភព៖ pptvhd36

 

 

 

 

 

 

 

សម្តេច ហ៊ុន សែន ប្រកាសឱ្យលុបស.ជ.ណ ស្តីពីការចាប់ខ្លួនលោកស្រី សៀង ចាន់ហេង

0

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានចេញមកបញ្ជាក់ថា សេចក្តីណែនាំស្តីពីការចាប់ខ្លួនលោកស្រី សៀង ចាន់ហេង ត្រូវបានលុបវិញហើយ។ ការបញ្ជាក់របស់សម្តេចតេជោ បានធ្វើឡើងបន្ទាប់ពីប្រព័ន្ធផ្សព្វផ្សាយ បានផ្សាយយ៉ាងព្រោងព្រាតពី ស.ជ.ណ ចាប់ខ្លួនលោកស្រី សៀង ចាន់ហេង ដែលចេញកាលពីថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៣កន្លងទៅនោះ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់លើហ្វេសប៊ុកនៅថ្ងៃនេះយ៉ាងដូច្នេះ «ថ្ងៃនេះមានការផ្សាយយ៉ាងព្រោងព្រាតនូវ ស.ជ.ណ ទាក់ទងជាមួយលោកស្រី សៀង ចាន់ហេងតាមសំណើររបស់សម្តេច ស ខេង និងការសម្រេចរបស់ខ្ញុំ កាលពីថ្ងៃ២៩ ធ្នូ ២០២២។ នៅថ្ងៃទី៩ មករា ២០២៣ តាមសំណើររបស់លោកស្រី សៀង ចាន់ហេង ខ្ញុំបានប្រគល់ជូនឯកឧត្តមជា សុផារាផ្តល់មតិដែលឯកសារនេះមិនត្រូវបានផ្សព្វផ្សាយទេ»។

សម្តេចតេជោបន្តថា «ដើម្បីបញ្ចប់ភាពមិនច្បាស់លាស់មុនពេលឯកឧត្តម ជា សុផារ៉ា ផ្តល់មតិខ្ញុំសម្រេចលប់ចោល ស.ជ.ណ លេខ១៨មយ ថ្ងៃទី៥ មករា ២០២៣ ចាប់ពីម៉ោងនេះតទៅ។ ការសម្រេចយ៉ាងណាទៀត និងធ្វើក្រោយពេលឯកឧត្តម ជា សុផារ៉ា ផ្តល់មតិ»។

យោងទៅតាម ស.ជ.ណ ចេញកាលពីថ្ងៃទី៥ ខែមករា ឆ្នាំ២០២៣ បានបង្ហាញថា ការដែលនាំឱ្យមានសេចក្តីណែនាំចាប់ខ្លួនលោកស្រី សៀង ចាន់ហេង ផ្តើមចេញពីបញ្ហាដីធ្លីស្ថិតក្នុងគម្រោងសាងសង់ព្រលានយន្តហោះតេជោក្រុងតាខ្មៅ៕

ត្រូវដឹង! របៀបការពារនៅពេលមានបាតុភូតរន្ទះ

0
ធាតុអាកាសមានការប្រែប្រួល គ្រោះធម្មជាតិកើតមានជាយថាហេតុ។ ក្នុងរដូវភ្លៀងធ្លាក់តែងកើតមានខ្យល់កន្ត្រាក់ ផ្គរ រន្ទះ ជាញឹកញាប់។
មូលហេតុដែលបណ្តាលអោយស្លាប់ពេលត្រូវរន្ទះបាញ់គឺបណ្តាលមកពីការគាំងបេះដូង។នៅពេលរន្ទះបាញ់ចំមនុស្ស ចរន្តទាំងអស់បានឆ្លងទៅដី ជាមូលហេតុអោយសាច់ដុំបេះដូងបញ្ឈប់ចលនា។ជាមួយគ្នានោះជនរងគ្រោះក៏ពុំអាចដកដង្ហើមកើត ដោយសាច់ដុំទ្រូងលែងមានចលនា(Muscle spasm)។ គ្មានចលនាដង្ហើម គ្មានខ្យល់ចូលសួត គ្មានអុកស៊ីសែនក្នុងឈាម សរីរាង្គក្នុងខ្លួនលែងដំណើរការជាពិសេសបេះដូង។ រន្ទះបាញ់ក៏អាចបណ្តាលអោយហើម ឬដាច់សរសៃរឈាមចូរក្បាលដែរ។Lightning vs Thunder: What are the Main Differences? - AZ Animals
អ្នកសង្គ្រោះត្រូវពិនិត្យថា កន្លែងគ្រោះថ្នាក់មានសុវត្ថិភាពវិញហើយ។បើស្ថានភាពជនរងគ្រោះពុំមានចលនាដង្ហើម គ្មានជីពចរ គ្មានរបួសលើឆ្អឹងកង ការធ្វើចលនាបេះដូង ដង្ហើមត្រូវចាប់ផ្តើមភ្លាមៗ រហូតមានក្រុមសង្គ្រោះមកជួយ។
ក្នុងករណីដែលរន្ទះបាញ់ចំមនុស្សមួយក្រុម ការសង្គ្រោះបឋមត្រូវធ្វើលើអ្នកគាំងបេះដូង និងដង្ហើមមុនគេ។
វិធីការពារ៖
– ពេលកំពុងបើកបររថយន្ត ត្រូវស្ថិតក្នុងរថយន្ត និងមិនត្រូវប៉ះវត្ថុចម្លង
– បើនៅទីវាលគ្មានដើមឈើត្រូវអង្គុយចុះ ឃ្លាតពីគ្នាចម្ងាយ ៣០ម៉ែត្រ(១០០ហ្វីត Feet)
– មិនត្រូវជ្រកក្រោមដើមឈើ
– ត្រូវស្ថិតនៅក្នុងផ្ទះ និងត្រូវបិទ ទូរស័ព្ទ ទូរទស្សន៍ វិទ្យុ
ត្រូវចាំថា៖ “រន្ទះបាញ់សំដៅទៅរកវត្ថុដែលនៅខ្ពស់ជាងគេ។ ការសង្គ្រោះទាន់ពេល អាចជួយជីវិតជនរងគ្រោះបាន៕”Lightning could spark more California fires as world warms - CalMattersប្រភព: មន្ទីពេទ្យកាល់ម៉ែត្

ខ្នងវាល តំបន់ទេសចរណ៍បែបផ្សងព្រេងដ៏ស្រស់ស្អាតថ្មី មិនចាញ់ខ្នងផ្សា

0

ខ្នងវាល ឬ វាលធំ ដែលអ្នកភូមិតែងតែហៅ (ភាសាអ្នកមូលដ្ឋានមិនមានឈ្មោះផ្លូវការក្នុងផែនទី) ជាវាលស្រល់ដ៏ធំនៅជុំវិញដោយព្រៃស្រោង ស្ថិតក្នុងភូមិសូរិយា ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ នៃដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់។News

ដើម្បីទៅដល់ទៅនោះ  អ្នកទេសចរត្រូវធ្វើដំណើរដោយគោយន្តកន្លះម៉ោង និងថ្មើរជាងជាង៤ម៉ោងទើបអាចឡើងដល់កំពូលខ្នងវាល។ អំឡុងពេលដើរឡើងអ្នកទេសចរនឹងបានឮ សូរសំឡេងទឹកជ្រោះ សូរសំឡេងសត្វស្លាបយំកងរំពងនៅក្រោមដើមឈើធំៗអមជាមួយអាកាសធាតុត្រជាក់។No photo description available.

គួរបញ្ជាក់ផងដែរថា ខ្នងវាលជាតំបន់ទេសចរណ៍ផ្សងព្រេងដែលសំបូរទៅដោយធនធានធម្មជាតិ សត្វព្រៃ និងទឹកជ្រោះខ្ពស់ៗ ដើមឈើធំៗ និងវាលដើមស្រល់ដ៏ស្រស់ស្អាតជាទីទស្សនា។ មិនតែប៉ុណ្ណោះខ្នងវាលក៏ជាកន្លែងដ៏ស័ក្កសមសម្រាប់ការបោះតង់ ឬសាកថ្មជីវិតផងដែរ៕No photo description available.No photo description available.

ពលរដ្ឋចិនតម្រង់ជួរបន្តសុពលភាពលិខិតឆ្លងដែន

0

ប្រទេសចិន ៖ ពលរដ្ឋចិនជាច្រើននាក់បានមកតម្រង់ជួរនៅមុខការិយាល័យនាយកដ្ឋានអន្តោប្រវេសន៍ក្នុងទីក្រុងប៉េកាំង ដើម្បីបន្តអាយុលិខិតឆ្លងដែនរបស់ពួកគេ ក្រោយពីរដ្ឋាភិបាលចិនប្រកាសលុបចេញនូវវិធានការពិនិត្យជំងឺកូវីដ-១៩ ។ វិធានការនេះធ្វើឱ្យពលរដ្ឋចិនចំនួន១.៤០០លាននាក់មិនបានធ្វើដំណើរទៅក្រៅប្រទេសអស់រយៈពេល៣ឆ្នាំ ។

ចិនបានបើកប្រទេសកាលពីថ្ងៃទី៨ ខែមករា កន្លងមកនេះ ដោយលុបចោលវិធានការកូវីដស្មើសូន្យរបស់ចិន ក្រោយពីមានពលរដ្ឋធ្វើបាតុកម្មប្រឆាំងនឹងវិធានការនេះ ។ ក្រោយចិនបើកប្រទេសឡើងវិញ មានពលរដ្ឋជាច្រើនរីករាយ និងបានធ្វើដំណើរទៅក្រៅប្រទេសជាបន្តបន្ទាប់ ។Chinese rush to renew passports as COVID border curbs lifted | Reuters

គេឃើញមានពលរដ្ឋជាង១០០នាក់មកតម្រង់ជួរដើម្បីបន្តអាយុលិខិតឆ្លងដែន ក្នុងចំណោមនោះ លោក Yang Jianguo អាយុ៦៧ឆ្នាំ និយាយថា លោកមានគម្រោងធ្វើដំណើរទៅលេងកូនស្រីនៅសហរដ្ឋអាមេរិកជាលើកដំបូង បន្ទាប់ពីខកខានអស់៣ឆ្នាំ ។ ពេលនេះ លោកជាមួយភរិយាមានក្តីសុខណាស់ដែលអាចធ្វើដំណើរទៅទីនោះបាន ។

ទីក្រុងប៉េកាំងបានលុបចោលលក្ខខណ្ឌជំងឺកូវីដ-១៩ គេសង្ឃឹមថា នឹងលើកទឹកចិត្តពលរដ្ឋចិនឱ្យធ្វើដំណើរទៅក្រៅប្រទេស ដោយពួកគេមិនចាំបាច់បារម្ភថា នឹងត្រូវបានឃុំខ្លួនពេលត្រឡប់មកប្រទេសខ្លួនវិញ ។

ទីភ្នាក់ងារព័ត៌មានស៊ិនហួររាយការណ៍ថា ចិនបានចូលដល់ដំណាក់កាលថ្មីមួយក្នុងការដោះស្រាយជំងឺកូវីដ ដោយអាងលើបទពិសោធន៍ការពារកូវីដ ការអភិវឌ្ឍនៃជំងឺរាតត្បាត និងអត្រាការចាក់វ៉ាក់សាំងកើនឡើង ។ ប៉ុន្តែចិនបានរាយការណ៍ពីចំនួនអ្នកស្លាប់ដោយសារកូវីដ គិតមកដល់ថ្ងៃទី៩ ខែមករា ស្មើត្រឹម៥.២៧២នាក់ ដែលជាស្ថិតិមួយទាបបំផុតក្នុងពិភពលោក ។ ទោះយ៉ាងណា ចិននៅតែកំណត់លក្ខខណ្ឌសម្រាប់អ្នកដំណើរចូលមកក្នុងប្រទេសរបស់ខ្លួន គឺត្រូវតែពិនិត្យកូវីដហើយមានលទ្ធផលអវិជ្ជមាន ខណៈការឆ្លងរាលដាលនៃជំងឺនេះកើនឡើងខ្លាំង ៕China opens international border after three years, people line up to renew  passports China opens international border after three years people rush to renew  passport

ប្រភព ៖ TNN World

សម្តេច ហ៊ុន សែន បញ្ជាឱ្យសមត្ថកិច្ចនាំខ្លួន លោកជំទាវទ្រព្យគ្រាក់ សៀង ចាន់ហេង ចូលតុលាការផ្តន្ទាទោសតាមច្បាប់រឿងយកដីគេ

0

ភ្នំពេញ៖ កាលពីពេលថ្មីៗនេះសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃប្រទេសកម្ពុជា បានចេញចំណារបញ្ជាឱ្យសមត្ថកិច្ចនាំខ្លួន លោកជំទាវឧកញ៉ាបណ្ឌិត សៀង ចាន់ហេង នាយិកាក្រុមហ៊ុនហេងអភិវឌ្ឍន៍ និងជាស្ថាបនិករមណីយដ្ឋានរាជិនីលង្វែកចំនួន ៥០០ដុល្លា ចូលតុលាការ ផ្តន្ទាទោសតាមច្បាប់រឿងយកដីគេ។

យ៉ាងណាមិញយោងតាមសេចក្ដីប្រកាសរបស់ទីស្តីការគណៈរដ្ឋមន្ត្រីបានធ្វេីលិខិតជម្រាបជូនសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងអភិបាលនៃគណៈអភិបាលខេត្តកណ្តាល ករណីប្រើប្រាស់ឯកសារក្លែងបន្លំ ដើម្បីកាន់កាប់អចលនវត្ថុរបស់ឈ្មោះ ហ៊ុន ប៊ុនធឿន និងឈ្មោះ ហៀវ លន់ នៅភូមិទួលសាលា ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល។ ប្រគល់សមត្ថកិច្ចឱ្យស្នងការដ្ឋាននគបោលខេត្តកណ្តាល ចាត់ការតាមនីតិវិធីនាំខ្លួនជនល្មើស ឈ្មោះ សៀង ចាន់ហេង និងបក្ខពួកប្រគល់ឱ្យអយ្យការអមសាលាដំបូងខេត្តកណ្តាល ដើម្បី ចោទប្រកាន់ និងផ្តន្ទាទោសតាមច្បាប់ដោយមិនលើកលែង។ នេះបេីយោងតាមលិខិតចុះថ្ងៃទី៥ ខែមករា ឆ្នាំ២០២៣ ដែលចុះហត្ថលេខាដោយលោកកែន សត្ថា រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី។

ទីស្តីការគណៈរដ្ឋមន្ត្រីបានបញ្ជាក់ជូនសម្តេចក្រឡាហោម ស ខេង និងអភិបាលកណ្តាល ស្តីពីករណីប្រើប្រាស់ឯកសារក្លែងបន្លំ ដើម្បីកាន់កាប់អចលនវត្ថុរបស់ឈ្មោះ ហ៊ុន ប៊ុនធឿន និងឈ្មោះ ហៀវ លន់ នៅភូមិទួលសាលា ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល។

សេចក្ដីដូចមានចែងក្នុងកម្មវត្ថុនិងយោងខាងលើ ទីស្តីការគណៈរដ្ឋមន្ត្រីសូមជម្រាបជូនសម្ដេច ឯកឧត្តមមេត្តាជ្រាបថា រាជរដ្ឋាភិបាលយល់ព្រមជាគោលការណ៍ដូចខាងក្រោម៖

  • អនុញ្ញាតឱ្យរដ្ឋបាលខេត្តកណ្តាលប្រើប្រាស់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុដូចមានចែង ក្នុងលិខិតលេខ២០៨១ ដនសស កណ ចុះថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ របស់មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកណ្តាល ដែលឈ្មោះ ហ៊ុន ប៊ុនធឿន នឹងឈ្មោះ ខៀវ លន់ ជាម្ចាស់កម្មសិទ្ធិត្រឹមត្រូវតាមច្បាប់ និងចាត់ចែងប្រគល់ដីពាក់ព័ន្ធក្នុងគម្រោង ផែនការ សាងសង់ព្រលានយន្តហោះថ្មីរបស់រាជរដ្ឋាភិបាល ដើម្បីទទួលប្រាក់គោលនយោបាយ និងបិទបញ្ចប់ការសើរើករណីនេះ
  • ប្រគល់សមត្ថកិច្ចឱ្យស្នងការដ្ឋាននគបោលខេត្តកណ្តាល ចាត់ការតាមនីតិវិធីនាំខ្លួនជនល្មើស ឈ្មោះ សៀង ចាន់ហេង និងបក្ខពួកប្រគល់ឱ្យអយ្យការអមសាលាដំបូងខេត្តកណ្តាល ដើម្បី ចោទប្រកាន់ និងផ្តន្ទាទោសតាមច្បាប់ដោយមិនលើកលែង។

ទាក់ទងករណីនេះ លោកស្រី សៀង ចាន់ហេង មិនអាចសុំការអត្ថាធិប្បាយបានទេ ៕

 

 

កាណាដា អត់ខ្វល់ពីរុស្ស៊ីខឹង ទិញប្រព័ន្ធការពារដែនអាកាសជួយអ៊ុយក្រែន

0

រាជធានីអូតតាវ៉ា(Ottawa)៖ ស្របពេលសហរដ្ឋអាមេរិក បារាំង អាល្លឺម៉ង់ និង បណ្ដាប្រទេសបស្ចិមលោកដទៃទៀត ជាសម្ពន្ធមិត្តរបស់កាណាដា កំពុងតែបង្ហូរនូវគ្រឿងសឹកចម្បាំងទំនើបៗរបស់លោកខាងលិច ទៅជួយដល់កងទ័ពការពារទឹកដីរបស់អ៊ុយក្រែន នោះ ក្រុងអូតតាវ៉ា ក៏បានសម្រេចចិត្ត ទិញប្រព័ន្ធការពារដែនអាកាស ទៅជួយដល់ក្រុងកៀវ សម្រាប់ការពារពីការវាយប្រហារ ដោយមីស៊ីលពីរុស្ស៊ី រហូតធ្វើឲ្យក្រុងមូស្គូ ផ្ទុះកំហឹងយ៉ាងខ្លាំង។Trudeau and Biden's relationship has been private — until now | The Star

បណ្ដាញផ្សព្វផ្សាយរបស់កាណាដា CBC បានចេញផ្សាយ កាលពីព្រឹក ថ្ងៃពុធ ទី១១ ខែមករា ថា ការិយាល័យរបស់នាយករដ្ឋមន្រ្ដីកាណាដា លោក ចាស្ទីន ទ្រូដូ (Justin Trudeau) បានប្រកាស ថា ក្រុងអូតតាវ៉ា នឹងទិញប្រព័ន្ធការពារដែនអាកាស ផលិត នៅសហរដ្ឋអាមេរិក យកទៅជួយដល់ប្រទេសអ៊ុយក្រែន ហើយនឹងស្វាគមន៍ដល់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន (Joe Biden) សម្រាប់ដំណើរបំពេញទស្សនកិច្ចមួយ នៅខែមីនា។

ការប្រកាសរបស់កាណាដា បានកើតឡើង នៅក្នុងអំឡុងពេលកិច្ចប្រជុំកំពូលរបស់មេដឹកនាំអាមេរិកខាងជើង នៅក្នុងទីក្រុងម៉ិកស៊ិក កាលពីថ្ងៃអង្គារ ក្រោយពេលមានជំនួបមួយ រវាងលោក ទ្រូដូ និង លោក បៃដិន។

កាណាដា បានលៃលកលើការចំណាយលុយ មានទំហំទឹកប្រាក់ ៤០៦លានដុល្លារ សម្រាប់ការទិញប្រព័ន្ធការពារដែនអាកាស NAMSAMS ចំនួនមួយគ្រឿង ផលិត នៅសហរដ្ឋអាមេរិក ហើយរួមជាមួយនឹងមីស៊ីលជាច្រើនដើមបន្ថែមទៀត សម្រាប់ជួយដល់ប្រទេសអ៊ុយក្រែន។U.S. new assistance package to Ukraine includes 6 NASAMS SAMs - Militarnyi

លោក អានីតា អាណាន់ (Anita Anand) រដ្ឋមន្រ្ដីក្រសួងការពារជាតិកាណាដា បានបញ្ជាក់ ថា រដ្ឋាភិបាលក្រុងអូតតាវ៉ា កំពុងតែធ្វើកិច្ចការនេះ ជាមួយនឹងសហរដ្ឋអាមេរិក ដើម្បីទទួលបានគ្រឿងសឹកទាំងនេះ នាំទៅផ្គត់ផ្គង់ដល់ប្រទេសអ៊ុយក្រែន ឲ្យបានលឿនបំផុត តាមតែអាចធ្វើទៅបាន។

ក្រសួងការពារជាតិកាណាដា បានបញ្ជាក់ នៅក្នុងសេចក្ដីប្រកាសព័ត៌មាន ថា «ការផ្ដល់ប្រព័ន្ធការពារដែនអាកាស NASAMS របស់កាណាដា នឹងជួយដល់អ៊ុយក្រែន ពង្រឹងនូវប្រព័ន្ធការពារដែនអាកាស ប្រឆាំងនឹងការវាយប្រហារ បង្កគ្រោះថ្នាក់ ទៅលើបន្ទាយទាហាន ហេដ្ឋារចនាសម្ព័ន្ធស៊ីវិលសំខាន់ៗ និង ទីប្រជុំជនរបស់ប្រជាជន។ កាណាដា នឹងចំណាយលុយ ប្រហែល ៤០៦លានដុល្លារ ហើយវាកើតចេញពីជំនួយ ប្រហែល៥០០លានដុល្លារ ដែលលោក ទ្រូដូ បានប្រកាស កាលពីចុងឆ្នាំ២០២២»។Hungary to Buy $1Bn NASAMS Air Defence System from US - Defense World

ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេឡែនស្គី (Volodymyr Zelenskyy) បានស្នើសុំយ៉ាងទទូចនូប្រព័ន្ធការពារដែនអាកាស សម្រាប់សំណើជំនួយយោធារបស់គាត់ ក្រោយរងការវាយប្រហារ ពីកម្លាំងទាហានរុស្ស៊ី ប្រឆាំងនឹងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលសំខាន់ នៅក្នុងប្រទេស៕

ថៃទទួលភ្ញៀវចិន ក្នុងថ្ងៃដំបូងយ៉ាងច្រើនកុះករ ខណៈថៃមិនមានលក្ខខណ្ឌតឹងរ៉ឹងសម្រាប់ភ្ញៀវមកពីគ្រប់ប្រទេស

0

ប្រទេសថៃ៖ ថៃទទួលភ្ញៀវទេសចរមកពីចិនថ្ងៃដំបូងបន្ទាប់ពីប្រទេសនេះបានបើកសេរី ជាមួយនឹង១៥ ជើងហោះហើរមកពីចិនមានចំនួន ៣៤៦៥ នាក់ ខណៈដែលចិនកក់ជើងហោះហើរចំនួន ៣៨៨ ជើងទៀត ដែលមានអ្នកដំណើរ ១០០.០០០ នាក់បន្ថែមទៀត។ លើសពីនោះថៃរំពឹងថានៅចុងឆ្នាំនេះ អ្នកដំណើរចិននឹងកើនលើស ១០ លាននាក់។ ខណៈប្រទេសថៃបានទទួលភ្ញៀវទេសចរមកពីគ្រប់ប្រទេស ដោយមិនចាំបាច់បង្ហាញវ៉ាក់សាំង ២ ដង  និងមិនចាំបាច់ មានកាតធានារ៉ាប់រង១០,០០០ដុល្លារនោះឡើយ។

កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣  លោក Anutin Charnvirakul ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងសុខាភិបាល បានបង្ហាញពីទិន្នន័យ ក្រោយទទួលភ្ញៀវទេសចរមកពីប្រទេសចិនដែលធ្វើដំណើរមកកាន់ប្រទេសថៃ បន្ទាប់ពីចិនបានប្រកាសបើកប្រទេសតាំងពីថ្ងៃទី ៨ ខែ មករា កន្លងទៅនេះ។

ការបញ្ជាក់របស់លោកបានឱ្យដឹងថា ជើងហោះហើរមកពីប្រទេសចិន មកដល់អាកាសយានដ្ឋានសុវណ្ណភូមិនៃប្រទេសថៃសម្រាប់ថ្ងៃដំបូងនេះ មានចំនួន ១៥ជើងហោះហើរ ដែលសរុបមានចំនួន ៣,៤៦៥ នាក់។

ទន្ទឹមនឹងនោះចំពោះគោលការណ៍ណែនាំសម្រាប់ការទទួល ភ្ញៀវទេសចរ គឺស្របតាមវិធានការសុខភាពសាធារណៈទូទៅ ដោយប្រទេសថៃបើកទូលាយសម្រាប់ភ្ញៀវទេសចរមកពីគ្រប់ប្រទេស ជាមួយនឹងតម្រូវការ និងគោលការណ៍ណែនាំដូចៗគ្នា។ ក្រោយពីកិច្ចប្រជុំគណៈកម្មាធិការសិក្សាក្រោមច្បាប់ស្តីពីជំងឺឆ្លង ដែលមានអ្នកជំនាញសុខភាពសាធារណៈជាសមាជិក រួមគ្នា ពិភាក្សាអំពីតម្រូវការសម្រាប់ពិនិត្យមើលភ្ញៀវទេសចរអន្តរជាតិ។

ជាលទ្ធិផល ការសន្និដ្ឋានសមស្របមួយបានសម្រេច មិនរឹតបន្តឹងលក្ខខណ្ឌក្នុងការបង្ហាញព័ត៌មាន អំពី ការទទួលបានការចាក់វ៉ាក់សាំងចំនួន ២ ដង និង មិនមានការធ្វើតេស្តដោយចៃដន្យសម្រាប់កូវីត-១៩ ពីអ្នកទេសចរនោះទេ។

បន្ថែមពីនោះរួមទាំងការលុបចោលការតម្រូវឱ្យអ្នកទេសចរមានការធានារ៉ាប់រងចំនួន ១០,០០០ ដុល្លារ ព្រោះវាត្រូវបានគេរកឃើញថាឥឡូវនេះអ្នកដំណើរភាគច្រើនកំពុងទទួលបានការចាក់វ៉ាក់សាំងជាមូលដ្ឋានចំនួន ២ ដងគ្រប់ៗគ្នា ស្ថិតក្នុងប្រទេសនីមួយៗដែលមានវិធានការគ្រប់គ្រងជំងឺកូវីដក្នុងប្រទេសរបស់ពួកគេរួចទៅហើយ។

យ៉ាងណាមិញ បើតាមការប៉ាន់ប្រមាណបានបង្ហាញឱ្យដឹងថា នៅពេញមួយឆ្នាំ២០២៣ នេះ ប្រទេសថៃ នឹងមានភ្ញៀវទេសចរមកពីប្រទេសចិនប្រមាណពី ៧ ទៅ ១០ លាននាក់ ខណៈក្រសួងដឹកជញ្ជូនបានត្រៀមខ្លួនរួចជាស្រេចដើម្បីទទួលភ្ញៀវទេសចរបរទេសនៅគ្រប់អាកាសយានដ្ឋានជាមួយនឹងសមត្ថភាពគ្រប់គ្រាន់សម្រាប់ផ្ទុកអ្នកដំណើរ សម្រាប់ភ្ញៀវសរុប ២០.៥លាននាក់៕ ប្រភព៖ Thai Post

 

 

វៀតណាម ត្រៀមប្តូរឈ្មោះពីប្រទេសកំពុងអភិវឌ្ឍន៍ ទៅជាប្រទេសអភិវឌ្ឍន៍នៅឆ្នាំ ២០៥០

0

វៀត ណាម មានគោលបំណងក្លាយជាប្រទេសមានឧស្សាហកម្មទំនើប ដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងជាប្រទេសអភិវឌ្ឍន៍ដែលមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៥០។Vietnam news Vietnam aims to become a developed country by 2050 - VnExpress  International

យោងតាមដំណោះស្រាយលើផែនការមេថ្នាក់ជាតិសម្រាប់រយៈពេល ២០២១ -២០៣០ ជាមួយនឹងចក្ខុវិស័យដល់ឆ្នាំ ២០៥០ កំណើន GDP ប្រចាំឆ្នាំជាមធ្យម របស់ប្រទេសវៀតណាម គួរតែមានប្រហែល ៧% ក្នុងមួយឆ្នាំ ក្នុងរយៈពេលនេះ។ នៅឆ្នាំ ២០៣០ GDP សម្រាប់មនុស្សម្នាក់នៅតម្លៃបច្ចុប្បន្ន នឹងឡើងដល់ប្រហែល $៧៥០០ នេះបើយោងតាមផែនការ។Ho Chi Minh City: How Vietnam's Emerging Megacity Will Develop

ដំណោះស្រាយនេះប៉ាន់ស្មានថា វិស័យសេវាកម្មទទួលបានច្រើនជាង ៥០% នៃ GDP ជាមួយនឹងឧស្សាហកម្ម និងសំណង់មានចំនួនជាង ៤០% ហើយកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានកម្រិត ប្រមាណ ១០%៕

ប្រភព៖ VN Express

ទីក្រុងរ៉ែអំបិលដ៏ធំរបស់អ៊ុយក្រេន នឹងត្រូវបាត់បង់ បន្ទាបពីទាហានរុស្ស៊ីអះអាងថានឹងគ្រប់គ្រងទីនេះឱ្យបាន

0

បរទេស៖ កម្លាំងទាហានស៊ីឈ្នួល Wagner ទាមទារការគ្រប់គ្រងទីក្រុង Soledar ដែលជាទីក្រុងរ៉ែអំបិលដ៏ធំរបស់អ៊ុយក្រែន និងជាទីតាំងដែលមានសារៈសំខាន់ខាងសេដ្ឋកិច្ច ផលប្រយោជន៍អាជីវកម្ម និងយុទ្ធសាស្ត្រហើយទីនេះក៏ជា “ទីក្រុងអំបិលដ៏ធំបំផុតនៅអឺរ៉ុប”ផងដែរ។

នាថ្ងៃទី ១១ ខែ មករា ឆ្នាំ២០២៣ទីភ្នាក់ងារព័ត៌មានបរទេសរាយការណ៍ពី ទីក្រុងគៀវ ប្រទេសអ៊ុយក្រែន បានឱ្យដឹងថា លោក Yevkini Prigozin មហាសេដ្ឋីពាណិជ្ជកររបស់ រុស្ស៊ី និងជាស្ថាបនិក ក៏ដូចជាម្ចាស់នៃ “Wagner Group” ដែលជាអង្គការទាហានស៊ីឈ្នួលអន្តរជាតិដ៏ធំមួយ ហើយលោកក៏ជាមនុស្សម្នាក់ក្នុង ចំណោមអ្នកជិតស្និទ្ធបំផុតរបស់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន។

ដោយក្នុងនោះលោកបាននិយាយថា អ្នកចម្បាំងរបស់ Wagner ដែលជាអ្នកគាំទ្រកងទ័ពរុស្ស៊ី អាចនឹងកាន់កាប់ទឹកដីទាំងមូលនៃ Soledar City នៅភាគខាងកើតប្រទេសអ៊ុយក្រែន។

ហើយឥឡូវនេះអ្នកចម្បាំង Wagner បានបង្កើតបន្ទាយមួយនៅចំណុចកណ្ដាលដែលជាបេះដូងនៃទីក្រុង Soledar  ដើម្បីគ្រប់គ្រងការប្រយុទ្ធគ្នាដែលបន្តកើតឡើងនៅតាមដងផ្លូវ។

ជាមួយគ្នានោះ បើតាមក្រសួងការពារជាតិអង់គ្លេស ក៏បានបញ្ចេញទិន្នន័យស៊ើបការណ៍សម្ងាត់របស់ខ្លួន និងបាននិយាយស្រដៀងគ្នានេះថា ក្រុងទាហាន Wagner នឹងអាចគ្រប់គ្រង Soledar City ដោយជោគជ័យបន្ទាប់ពីការប្រយុទ្ធគា្នរយៈជាមួយអ៊ុយក្រេន រយៈពេល៤ថ្ងៃនៅតំបន់នេះ។

ដោយឡែកក្រសួងការពារជាតិអ៊ុយក្រែនបានចេញសេចក្តីថ្លែងការណ៍មួយដោយនិយាយថា៖ កងទ័ពអ៊ុយក្រែននៅតែឈរជើងក្នុងមូលដ្ឋាននៅ Soledar  ដើម្បីទប់ទល់នឹងការវាយលុករបស់កងទ័ពរុស្ស៊ី និងទាហាន Wagner ដែលនៅតែព្យាយាមចង់កាន់កាប់ទីក្រុង Soledar ដែលជាអណ្តូងរ៉ែអំបិលធំជាងគេនៅអឺរ៉ុប។

ខណៈដែល សេតវិមាននៅតែវិភាគរឿងនេះថា លោក Prigozin នៅតែបញ្ជូនអ្នកប្រយុទ្ធ Wagner ទៅប្រយុទ្ធនៅសមរភូមិ Bagmut   និងSoleda ដោយសារពួកគេចង់កាន់កាប់អណ្តូងរ៉ែ អំបិល និង អណ្តូងរ៉ែ ហ្គីបស៊ូម ក្នុងតំបន់នោះ សម្រាប់ផលប្រយោជន៍អាជីវកម្មផ្ទាល់ខ្លួនរបស់ពួកគេ ប៉ុន្តែលោក Prigozin នៅតែរក្សាឥរិយាបទក្នុងការធ្វើ អត្ថាធិប្បាយ ដោយលើកឡើង និងយកលេសថាធ្វើសម្រាប់ “ផលប្រយោជន៍យោធា” ទៅវិញ៕ ប្រភព៖​Dailynews