Home Blog Page 1978

មុខងារសំខាន់ៗ ដែលយើងជួបជាប្រចាំ ពេលប្រើប្រាស់តេឡេក្រាម

0

តេឡេក្រាម ជាកម្មវិធីទំនាក់ទំនងសង្គម ដ៏ពេញនិយមនាសម័យបច្ចុប្បន្ននៅក្នុងប្រទេសកម្ពុជា ដូច្នេះថ្ងៃនេះសារព័ត៌មាន KBN សូមណែនាំវិធីសាស្ត្រងាយៗ និងមុខងារសំខាន់ៗមួយចំនួន ដែលយើងតែងជួបជាប្រចាំថ្ងៃរាល់ពេលប្រើប្រាស់តេឡេក្រាម។

1. ADD Friends ចូលក្នុងគ្រប់ដែលមានទីតាំងក្បែរគ្នា:

  • ចូលទៅ Contact > Find People Nearby
  • បើសិនមុខងារមិនដំណើរការ អ្នកអាចចូលទៅបើក Location ក្នុងកម្មវិធី Telegram ឱ្យដំណើរការជាមុនសិនTelegram's People Nearby Feature Can Be Exploited to Reveal User's Exact Location, Bug Hunter Claims; Company Says 'It's Expected' | Tech Times

2. ដាក់កាលវិភាគផ្ញើសារ

  •  ចូលទៅកាន់ឆាតណាមួយ > វាយសារ ឬជ្រើសរើសរូប/វីដេអូ ណាមួយ
  • ចុចលើប៊ូតុងផ្ញើសារដែលមានសញ្ញាព្រួញឱ្យជាប់ > Schedule Message > បន្ទាប់មករើសថ្ងៃនិងម៉ោងផ្ញើ ជាការស្រេចHow to Make a Scheduled Message in Telegram - t9gram.com

3.ផ្ញើសារមិនឱ្យឮសំឡេង

  • ចូលទៅកាន់ឆាតណាមួយ > វាយសារ ឬជ្រើសរើសរូប/វីដេអូ
  • ចុចលើប៊ូតុងផ្ញើសារសញ្ញាព្រួញឱ្យជាប់ > Send Without SoundHow to Send Messages Without Notification Sound in Telegram

4. បង្កើត Chat Folders

  • Setting > Chat Folders > Create New Folder សម្រាប់បង្កើត Folder
  • ចុចលើ Add Chats ដើម្បីដាក់ឆាតណាមួយ ចូលទៅកាន់ Folder ទើបបង្កើតអម្បាញ់មិញ។Telegram v6.0.1 update brings Chat folders, channel stats, Archives and more

5. ផ្ញើសារត (Forward) ទៅអោយអ្នកដ៏ទៃ ដោយមិនជាប់ឈ្មោះម្ចាស់ដើម

  • ស្វែងរកឯកសារណាមួយដែលលោកអ្នកចង់ផ្ញើបន្ត> រើសឈ្មោះអ្នកដែលចង់អ្នកចង់ផ្ញើបន្ត> ចុចលើសញ្ញាព្រួញនៅខាងមុខពាក្យផ្ញើបន្ត
  • ចុងក្រោយ លោកអ្នករើសយកពាក្យថា Hide sender’s Name ជាការស្រេច៕https://blogger.googleusercontent.com/img/a/AVvXsEigyVqQTmAf28QmEbUJGIMcJIII-S5WTzfZMUZoMIU3qfYjUcOakM8tWbSzXY2OzS_SpGRnnCO5i3P1c449pbcSuQGijDrBwRmtQWtT_5sEolOowGvMduQBgXbhutHfnofnb30IcXf0Di6i29BHl1RY9TLCt2y7ZFNpT6qauQpSx2Rg-1ZYK_OYBolf=s1200

មិននឹកស្មាន! ប្រភេទតំបន់ទាំង៤ នេះជួយរក្សាសីតុណ្ហភាពសកល កាត់បន្ថយឥទ្ធិពលផ្ទះកញ្ចក់បានយ៉ាងល្អ

0

យល់ដឹង៖ នាយកដ្ឋានលើកកម្ពស់គុណភាពបរិស្ថានបង្ហាញប្រភពធម្មជាតិចំនួនបួននៃការស្រូបយកកាបូនឌីអុកស៊ីត វាជួយកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់ និងរក្សាសីតុណ្ហភាពពិភពលោកប្រកបដោយនិរន្តរភាព។

នៅថ្ងៃទី ២ ខែធ្នូ ឆ្នាំ ២០២២  នាយកដ្ឋានលើកកម្ពស់គុណភាពបរិស្ថាន បាន​បង្ហោះ​សារ​មួយ​និយាយ ការកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់ប្រកបដោយនិរន្តរភាព និងការឡើងកម្ដៅផែនដី ចាំបាច់ត្រូវដាក់ក្តីសង្ឃឹមលើវិធានការ និងគោលការណ៍ណែនាំដែលបានអនុម័តដោយប្រជាជាតិទាំងអស់ជុំវិញពិភពលោក ជាពិសេសការព្យាយាមរក្សាប្រភពធម្មជាតិនៃការស្រូបយកកាបូនឌីអុកស៊ីត។

ក្នុងនោះមានប្រភេទតំបន់ចំនួន ៤ដែលត្រូវបានគេដឹងថាជាទីតាំងដ៏សំខាន់សម្រាប់ស្រូបយកកាបូនឌីអុកស៊ីត វាជួយកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់ និងរក្សាសីតុណ្ហភាពពិភពលោកប្រកបដោយនិរន្តរភាព។

១.តំបន់ព្រៃវាលភក់(Peatlands)

ព្រៃវាលភក់អាចរក្សាទុកកាបូនបានយ៉ាងមានប្រសិទ្ធភាពជាងព្រៃឈើត្រូពិច ដោយសារតែកម្រាស់ត្រួតស៊ីគ្នានៃរុក្ខជាតិ និងសត្វងាប់ដែលនៅសេសសល់ក្នុងរយៈពេលយូរ។ ប្រសិនបើវាក្រាស់រហូត ១០ ម៉ែត្រ ឬលើសពីនេះ វាអាចផ្ទុកឧស្ម័នកាបូនិកបានដល់ទៅ ៥, ៨០០ តោនក្នុងមួយហិកតា ខណៈពេលដែលព្រៃត្រូពិចទូទៅ មានការផ្ទុកកាបូនបានត្រឹមតែ ៣០០-៨០០ តោន CO2 ក្នុងមួយហិកតាប៉ុណ្ណោះ។

២. តំបន់ព្រៃឈើ

ដើមឈើ និងព្រៃឈើវាដើរតួនាទីជាអ្នកស្រូបយក និងរក្សាទុកកាបូនដ៏មានប្រសិទ្ធភាព តាមរយៈការទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើ ការស្ដារឡើងវិញនូវព្រៃត្រូពិច និងការដាំដើមឈើឡើងវិញជុំវិញពិភពលោក ហើយវាអាចស្រូបយកកាបូនឌីអុកស៊ីតពី ៦០ ទៅ៨៧ ជីហ្គាតោនក្នុងបរិយាកាស។

៣. តំបន់ដីសើម ឬតំបន់លិចទឹក

ដីសើម បន្ថែមពីលើការធ្វើជាអាងស្តុកទឹក ឬជួយរក្សាជីវចម្រុះនៅក្នុងតំបន់ផ្សេងៗ វាក៏ជាអាងស្តុកទឹកកាបូនឌីអុកស៊ីតដែលដើរតួនាទីយ៉ាងសំខាន់ ហើយត្រូវបានគេប៉ាន់ស្មានថា ដីសើមនៅលើច្រាំងនៃប្រទេសអាមេរិក វាអាចផ្ទុកកាបូនបាន ១៣,៥ ពាន់លានតោន។

៤. ប្រព័ន្ធអេកូឡូស៊ីនៃឆ្នេរសមុទ្រ

ប្រព័ន្ធអេកូឡូស៊ីនៃឆ្នេរសមុទ្រ វាហាក់ដូចជាធុងទឹកកាបូនដែលមានប្រសិទ្ធភាពខ្ពស់ក្នុងការការពារសីតុណ្ហភាពសកល  កាត់បន្ថយឥទ្ធិពលផ្ទះកញ្ចក់បានយ៉ាងល្អ ជាពិសេសតំបន់ព្រៃកោងកាង ដោយផ្ទៃដីដ៏ធំនៃរុក្ខជាតិ និងសារាយផ្សេងៗលើទឹក វាដើរតួយ៉ាងសំខាន់ក្នុងការស្រូបយកកាបូនឌីអុកស៊ីតរយៈពេលយូរ ដោយកាបូនអាចត្រូវបានរក្សាទុកក្នុងជម្រៅជាច្រើនម៉ែត្រនៅក្នុងដី ដែលមាន បរិមាណធំជាងព្រៃត្រូពិចទៅទៀត៕ ប្រភព៖ Thairath

អត្ថបទដោយ៖ យិត ម៉ានិល

 

 

ប្រទេសតែមួយគត់នៅក្នុងតំបន់អាស៊ាន ដែលគ្មានព្រំដែនជាប់សមុទ្រ

0

បើទោះបីជាពិភពលោក គ្របដណ្តប់ដោយផ្ទៃទឹកដល់ទៅ ៧០ភាគរយយ៉ាងណាក្តី ក៏នៅតែមានបណ្តាប្រទេសជាច្រើន មិនជាប់ឆ្នេរសមុទ្រសូម្បីតែមួយមីលីម៉ែត្រ។ ជាក់ស្តែងសម្រាប់តំបន់អាស៊ានឡាវគឺជាប្រទេសតែមួយគត់មិនជាប់ព្រំដែនសមុទ្រ។Best Things to See and Do in Laos

ឡាវស្ថិតក្នុងតំបន់អាស៊ីអាគ្នេយ៍ដីគោក គ្មានព្រំប្រទល់ជាប់សមុទ្រឡើយ ស្ថិតត្រង់ចំណុចទី១៤ និង២៣ដឺក្រេ នៃរយៈទទឹងខាងជើង និងចំណុចទី១០០ និង១០៨ដឺក្រេ នៃរយៈបណ្តោយខាងកើត។ ប្រទេសនេះមានព្រំប្រទល់ជាប់ប្រទេស ថៃ និងប្រទេស វៀតណាម។ ប្រទេសអាស៊ីអាគ្នេយ៍ដីគោកមួយនេះស្ថិតក្នុងនៅតំបន់ត្រូពិច ហើយទទួលឥទ្ធិពលខ្យល់មូសុង ធ្វើឲ្យមានរដូវពីរច្បាស់លាស់គឺ រដូវវស្សាចាប់ពីខែឧសភាដល់ខែវិច្ឆិកា និងរដូវប្រាំងចាប់ពីខែធ្នូដល់ខែមេសា។Laos aims to lead the way in post-pandemic sustainable tourism | Global  Climate Change Alliance+

ស្ថិតនៅលើផ្ទៃដី២៣៦៨០០គីឡូម៉ែត្រការ៉េ ប្រទេសនេះមាន ព្រំ ប្រទល់ជាប់ជាមួយប្រទេសចិននិងមីយ៉ាន់ម៉ា (ភូមា) នៅទិសពាយព្យ, វៀតណាមនៅទិសខាងកើត ខាង ត្បូង ជាប់កម្ពុជា និង ខាង លិច ជាប់ ជាមួយប្រទេសថៃ៕Lao PDR | Legal Tax & Investment ExpertiseWhat to Know Before Traveling to Laos

រដ្ឋមន្ត្រីក្រសួងរ៉ែ សម្រេចផ្អាកការចេញអាជ្ញាប័ណ្ណរ៉ែថ្មសំណង់ ជាបណ្តោះអាសន្ន

0

ភ្នំពេញ៖ ថ្លែងក្នុងសិក្ខាសាលា ស្តីពី «ការផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងការធ្វើប្រតិបត្តិការ រ៉ែថ្មសំណង់ និងការប្រកាស ស្តីពីការបង្កើតសមាគមអ្នកផលិតថ្មសំណង់កម្ពុជា លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានប្រកាសសម្រេចផ្អាកការចេញអាជ្ញាប័ណ្ណ រ៉ែថ្មសំណង់ ជាបណ្តោះអាសន្ន ចាប់ពីថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២២នេះតទៅ ក្រោយមើលឃើញថា ទីផ្សារថ្មសំណង់មានភាពគ្រប់គ្រាន់។

ជាមួយគ្នានេះ លោករដ្ឋមន្ត្រីក៏បានបញ្ជាក់ថា ប្រសិនជាស្ថានភាពរ៉ែថ្មសំណង់ខ្វះខាត លោកនឹងចាប់ផ្តើមផ្តល់អាជ្ញាប័ណ្ណឡើងវិញ។

សិក្ខាសាលា និងការប្រកាសនេះ បានធ្វើឡើងសណ្ឋាគារភ្នំពេញ និងដោយមានការចូលរួមពីលោកឧកញ៉ាវេជ្ជបណ្ឌិត តាន់ គីមមេង ប្រធាន សមាគមអ្នកផលិតថ្មសំណង់កម្ពុជា លោក អ៊ឹង ឌីប៉ូឡា អគ្គនាយក នៃអគ្គនាយកដ្ឋានធនធានរ៉ែ រួមទាំងមានលោក លោកស្រី តំណាងក្រុមហ៊ុន និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ។

លោករដ្ឋមន្ត្រី ស៊ុយ សែម បានថ្លែងដូចនេះថា​ «ឥឡូវនេះថ្ម សំណង់វាលិចទីផ្សារហើយ វាគ្រប់គ្រាន់ហើយ លើសតម្រូវការទៅទៀត អីចឹងហើយចាប់ពីថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២២នេះទៅ សំណុំលិខិតទាំងឡាយដែលបានដាក់មកដល់ក្រសួងហើយនឹងចេញឱ្យ តែក៏ជាថ្ងៃចាប់ផ្តើមផ្អាក ជាបណ្តោះអាសន្ន ការចេញអាជ្ញាប័ណ្ណ រ៉ែថ្មសំណង់ត្រឹមនឹងសិនចុះ។ ពេលណាដែលគិតថាខ្វះខាត ចាំគិតគូរចេញឱ្យទៀត ឥឡូវនឹងផ្អាកពីថ្ងៃនេះជាបណ្តោះអាសន្នសិន ពីព្រោះអីមានច្រើនហើយ»។

បន្ថែមពីនេះដែរ ជាមួយនឹងការទទួលស្គាល់ការបង្កើតសមាគមអ្នកផលិតថ្មសំណង់កម្ពុជា លោករដ្ឋមន្ត្រី ស៊ុយ សែម ក៏បានបញ្ជាក់ដែរថា សមាគមនេះ គឺជាផ្នែកមួយដ៏មានសារៈសំខាន់ ក្នុងការនាំយកសំឡេងពីបញ្ហាប្រឈមនានា ពាក់ព័ន្ធនឹងការផលិតថ្មសំណង់ ដើម្បីស្នើទៅកាន់ថ្នាក់ដឹកនាំរបស់រដ្ឋាភិបាល ដើម្បីរួមគ្នាដោះស្រាយបញ្ហាទាំងនោះឱ្យទទួលបានលទ្ធផលល្អប្រសើរឡើងវិញ។

លោករដ្ឋមន្ត្រី ស៊ុយ សែម ក៏បានបញ្ជាក់ដែរថា សមាគមអ្នកផលិតថ្មសំណង់កម្ពុជា ពិតជាប្រយោជន៍សម្រាប់អ្នកមានអាជ្ញាប័ណ្ណ រ៉ែថ្មសំណង់ និងស្នើឱ្យម្ចាស់អាជីវកម្មដែលមានអាជ្ញាប័ណ្ណរួច ចូលរួមទាំងអស់គ្នា ដោយមិនចាំបាច់បង្កើតសមាគម នៅតាមបណ្តាខេត្តផ្សេងៗទៀតនោះទេ ដោយសមាគមនេះមួយ គឺសម្រាប់ប្រទេសកម្ពុជាតែម្តង ហើយការចូលរួមនេះនឹងធ្វើឱ្យមានសមាគម មានកម្លាំងគ្រប់គ្រាន់ ក្នុងការជជែក ការពារផលប្រយោជន៍ និងដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នាផងដែរ។

ជាមួយគ្នានោះដែរលោករដ្ឋមន្ត្រី ស៊ុយ សែម ក៏បានស្នើឱ្យលោកឧកញ៉ាវេជ្ជបណ្ឌិត តាន់ គីមមេង ប្រធានសមាគមអ្នកផលិតថ្មសំណង់កម្ពុជា ត្រូវធ្វើការឱ្យបានត្រឹមត្រូវ តាមលក្ខន្តិកៈរបស់សមាគម និងអ្នកដែលទើបចូលក៏ត្រូវមេីលលក្ខន្តិកៈ ឱ្យបានរួចរាល់ ច្បាស់លាស់មុននឹងចូលជាសមាជិកផងដែរ៕

ប្រទេសប៉េរូ ប្រកាសអាសន្នពីជំងឺគ្រុនផ្តាសាយបក្សី ខណៈអាជ្ញាធរ ស.ម្លា.ប់សត្វស្លាបរាប់ម៉ឺនក្បាល

0

បរទេស៖ រដ្ឋាភិបាលប្រទេសប៉េរូបានប្រកាសអាសន្នជំងឺគ្រុនផ្តាសាយបក្សីរយៈពេល៣ខែ និងអាជ្ញាធរបានធ្វើការសម្លាប់សត្វស្លាបជាង ៣៧,០០០ ក្បាលនៅក្នុងប្រទេស។

ទីភ្នាក់ងារសារព័ត៌មាន បរទេសបានរាយការណ៍ពីទីក្រុង លីម៉ា ប្រទេសប៉េរូ នាថ្ងៃទី ២ ខែ ធ្នូ ឆ្នាំ២០២២ នេះ ដែលបានឱ្យដឹងថា ក្រសួងកសិកម្ម ប្រទេសប៉េរូ បានធ្វើការសម្លាប់សត្វស្លាបប្រហែល ៣៧,០០០ ក្បាល ដែលជាប្រភេទសត្វស្លាបផ្សេងៗគ្នា នៅឯកសិដ្ឋានចិញ្ចឹមមាន់នៅ Huacho ភាគខាងជើងនៃទីក្រុង Lima  ដោយសារតែ ជំងឺផ្ដាសាយបក្សីរីករាលដាលខ្លាំងនៅក្នុងកសិដ្ឋាននោះ។

លើសពីនេះប្រភពដដែលក៏បានគេរាយការណ៍ផងដែរថា  អាជ្ញាធរប៉េរូបានសម្លាប់សត្វស្លាបប្រហែល ៧០០ ក្បាលបន្ថែមទៀតដើម្បីការពារការរីករាលដាលនៃជំងឺផ្តាសាយបក្សី នៅទីក្រុង Lambayegui ដែលមានទីតាំងនៅភាគខាងជើងនៃប្រទេសនេះដូចគ្នា។

រដ្ឋាភិបាលប៉េរូបានប្រកាសពីការផ្ទុះឡើងនៃជំងឺផ្តាសាយបក្សីនៅក្នុងប្រទេស ជាមួយនឹងការបញ្ជាក់បឋមថា វាគឺជាមេរោគ “H5N1” ដែលភាគច្រើនពួកវាឆ្លងតាម “ហ្វូងសត្វស្លាបព្រៃនៅអាមេរិកខាងជើង” ។

យ៉ាងណាមិញវាជាភាពអាសន្នផ្នែកសុខភាពសាធារណៈថ្នាក់ជាតិសម្រាប់រយៈពេល ៩០ ឬរយៈពេល៣ខែ ក្នុងការស្នើសុំប្រទេសដាក់ក្នុងភាពអាសន្ន ប៉ុន្តែក៏បានបញ្ជាក់កុំឱ្យប្រជាពលរដ្ឋភ័យស្លន់ស្លោ ដោយសង្កត់ធ្ងន់ថា ការបរិភោគសាច់បសុបក្សី និងស៊ុត នៅតែអាចប្រតិបត្តិបាន ប៉ុន្តែត្រូវប្រាកដក្នុងការចម្អិនវាឱ្យបានត្រឹមត្រូវ៕ ប្រភព៖ Dailynews

អត្ថបទដោយ៖ យិត ម៉ានិល

 

 

មហាជនមួយចំនួនបានលើកឡើងថា មូលហេតុដែលនាំឱ្យយុវជន​មីល្ពៅបរាជ័យនោះគឺមកពី «ភាពអំនួត»

0

ភ្នំពេញ៖ កាលពីពេលម្សិលមិញនេះយុវជន​មីល្ពៅ​ខ្មែរ បាត់ដំបងលោក វ៉ាន់ គិមវ៉ាង បានប្រកាសផ្អាកផលិតមីល្ពៅ និងបន្ថែមថាមិនដឹងត្រឡប់មកវិញពេលណា ខណៈការប្រកាសបែបនេះបាននាំឱ្យមហាជនផ្ទុះការជជែកវែកញែកទៅតាមការយល់ឃើញរៀងៗខ្លួន ដោយយើងឃើញមហាជនមួយចំនួនធំបានលើកឡើងថា ការបរាជ័យរបស់យុវជនមីល្ពៅគឺបណ្ដាលមកពីភាពអំណួតមិនព្រមបើកចិត្តទទួលយកការវិនិយោគរបស់នរណាម្នាក់។

យ៉ាងណាមិញយោងតាមយុវជនមីល្ពៅបាត់ដំបងរូបនេះបានសរសេររៀបរាប់ថា៖ «ពេលវេលាពិតជាដើរលឿនណាស់ ខ្ញុំពិតជាសុំទោសដល់បងប្អូនទាំងអស់គ្នាខ្លាំងណាស់ដែលខ្ញុំមិនអាចបន្តធ្វើចំណីអាហារដែលជួយសុខភាពបានទៀតទេ។ ខ្ញុំត្រូវផ្អាកមួយរយៈសិន ហើយក៏មិនច្បាស់ថាថ្ងៃណាត្រឡប់មកវិញដែរ។ ខ្ញុំសូមអរគុណដល់អ៊ុពូមីងបងប្អូនដែរបានគាំទ្រខ្ញុំរហូតមក ហើយខ្ញុំសុំទោសខ្ញុំមិនអាចជួយកសិករបាន ខ្ញុំមិនអាចបង្កើតរោងចក្របាន ខ្ញុំសុំទោសបងប្អូងទាំងអស់គ្នា»។

ក្រោយពីបានប្រកាសផ្អាកផលិត និងមិនដឹងថាត្រឡប់មកវិញពេលណានោះ មហាជនជាច្រើនសម្តែងការសោកស្តាយជាខ្លាំងចំពោះការប្រកាសបិទនេះ។ ក្នុងនោះលោក វ៉ាន់ គិមវ៉ាង ក៏បានបន្ថែមថា «រឿងទទួលវិនិយោគកាលពីមុន ពិតជាមិនងាយស្រួយទេបងប្អូន ព្រោះបងប្អូនមួយចំនួនខឹងស្អប់ខ្ញុំព្រោះខ្ញុំមិនទទួលវិនិយោគ តែគ្រប់យ៉ាងគឺវាមានហេតុ និង ផល»។

ជាក់ស្ដែងយើងសូមរំលឹកទៅដល់កាលពីឆ្នាំ២០១៩ ក្រោយ​ល្បីល្បាញ​ពី​សមិទ្ធផល​ក្នុង​ការស្រាវជ្រាវ​ផលិត​សរសៃ​មី​ចេញ​ពី​ផ្លែ​ល្ពៅ អតីត​និស្សិត​បរិញ្ញាបត្រ​ជំនាញ​វិទ្យាសាស្ត្រ​ចំណី​អាហារ​នៃ​សាកលវិទ្យាល័យ​ខេត្ត​បាត់ដំបង​លោក វ៉ាន់ គិមវ៉ាង បាន​ទម្លាយ​ពី​ឧបសគ្គ​ជាច្រើន​ទាំង​ការសិក្សា​ស្រាវជ្រាវ និង​ដំណើរការ​ផលិត​ជា​កត្តា​ធ្វើឲ្យ​លោក​ស៊ូ​ដើរ​លើ​វិថី​ខ្លួន​ទីពឹង​ខ្លួន​ដោយ​មិន​ទទួល​ការសុំ​វិនិយោគ​ឡើយ​។

ស្ថាបនិក​មីល្ពៅ​វ័យ ២៦ ​ឆ្នាំ​រូប​នេះ​បាន​ប្រកាស​ថា​៖ «​មីល្ពៅ​ខ្មែរ​បាត់ដំបង​សូម​ប្រកាស​ជា​ផ្លូវការ​ថា ខ្ញុំ​សូម​បិទ​មិន​ទទួល​ការសុំ​វិនិយោគ​ទេ ហើយ​ខ្ញុំ​ក៏​មិន​បាន​ទទួល​វិនិយោគ​ពី​ខាង​ណា​ដែរ​។ ខ្ញុំ​នឹង​ខំប្រឹង​ធ្វើ​វា​ដោយ​ខ្លួនឯង ទោះ​លំបាក​យ៉ាង​ណា​ក៏ដោយ​»​។

រំឭក​ពី​ដំណើរ​ផ្លូវ​ដ៏លំបាក​មុន​នឹង​រំលេច​រូបរាង​ផលិតផល​របស់​ខ្លួន ស្ថាបនិក​មី​ល្ពៅ​ខ្មែរ​លោក វ៉ាន់ គិមវ៉ាង បាន​ប្រាប់ថា​៖ «​មូលហេតុ​ដែល​ធ្វើឲ្យ​ខ្ញុំ​បង្កើត​មីល្ពៅ​នេះ​គឺ​មកពី​មាន​ព្រឹតិ្តការណ៍​មួយ​បាន​កើតឡើង​នៅ​ឆ្នាំ​ ២០១៥ គឺ​កសិករ​យើង​ដាំ​ល្ពៅ​ដើម្បី​លក់​ឲ្យ​ថៃ​រៀងរាល់​ខែ ប៉ុន្តែ​ស្រាប់​តែ​នៅក្នុង​ខែ​មួយ ថៃ​ឃើញ​ល្ពៅ​យើង​ច្រើន គេ​ទម្លាក់​តម្លៃ​ល្ពៅ​ខ្មែរ ហើយ​ពេល​នោះ​កសិករ​យើង​ខឹង​ក៏​បាន​យក​ល្ពៅ​ទាំងនោះ​ចាក់ចោល​កណ្តាល​ផ្លូវ ហើយ​នេះ​ជា​ហេតុ​ដែល​ធ្វើឲ្យ​ខ្ញុំ​ខឹង និង​អាណិត​កសិករ​យើង ដែល​ខិតខំ​ដាំ​ល្ពៅ​ហើយ តែ​បែរ​ជា​មិន​មាន​តម្លៃ​ទៅវិញ​»​។

ក្នុង​បំណង​ជួយ​កសិករ​ដាំ​ល្ពៅ យុវជន​រូប​នេះ​បាន​ដាក់​គម្រោង​ការស្រាវជ្រាវ និង​ច្នៃ​ផលិតផល​ចេញ​ពី​ផ្លែ​ល្ពៅ​។ រហូត​ដល់​ពេល​លោក​បាន​ចូល​សិក្សា​នៅ​ឆ្នាំ​ទី​ ២ ​ផ្នែក​វិទ្យាសាស្ត្រ​​ចំណីអាហារ​ក៏​ត្រូវ​បាន​លោកគ្រូ​ម្នាក់​​ជួយ​បង្ហាញ​ផ្លូវ និង​ជំរុញ​ឲ្យ​ធ្វើ​មី​ពី​ផ្លែ​ល្ពៅ​ពី​នេះ​ឡើង​។

យ៉ាងណាមិញក្រោយពីយុវជនមីល្ពៅបានប្រកាសផ្អាកផលិតមីល្ពៅហើយយើងក៏បានសង្កេតឃើញមានមហាជននាំគ្នាចូលទៅខមមិននៅក្នុងការផុសនោះដោយមានអ្នកខ្លះបានលើកឡើងយ៉ាងដូច្នេះថា៖ «ក្នុងន័យការដឹកនាំ ចេះបច្ចេកទេសការងារស្នូល វាជាភាពចាំបាច់មួយ តែបើចេះបង្កើតដំណើរការផលិត​ ដោយចាប់យកដៃគូរវិនិយោគ ពីដំណើរផ្គត់ផ្គត់វត្ថុធាតុដើម រហូតបញ្ចេញលក់លើទីផ្សារដល់ដៃអតិថិជន ទើបការងារនេះបានសម្រេច ដូចនេះ កុំអំនួតតែលើចំណេះដឹងជំនាញ តែមួយមុខ ត្រូវប្រឹងដឹកនាំបន្ថែម»។

«ពេលខ្លះកំអំណួតខ្លួនពេល ត្រូវចេះស្វែងរកដៃគូរវិនិយោគដើម្បីបន្តអាជីវកម្ម បើខ្លួនយើងគ្មានលទ្ធភាពនោះ នេះហើយហើយជាជំងឺអំណួតមួយនៅក្នុងស្រុកយើង ចូលចិត្តធ្វើអីមួយលាក់ខ្លាចគេដឹងរឺចេះជាងចុងក្រោយបាត់អស់ ដូចករណីនេះអញ្ចឹងមិនព្រមទទួលរើសយកដៃគូរវិនិយោគណាល្អមួយមកសហការណ៍ទេ សុខចិត្តបិទចោលតែម្តង តើចំណេញរឺខាត? ពេលខ្លះបើយើងជ្រើសរើសដៃគូរវិនិយោគត្រឹមត្រូវ ធ្វើអោយអាជីវកម្មយើងរីកចំរើនទៅមុន វាក៍រួមចំណែកជួយដល់សង្គម និងប្រទេសដែល តែបើយើងដឹងខ្លួនថាគ្មានលទ្ធភាពហើយសុខចិត្តមិនរើសដៃគូរវិនិយោគ ហើយសុខចិត្តបិទចោលនោះគឺស្មើសូន្យ» ៕

ប្រុងប្រយ័ត្ន! ទៅលេងសមុទ្រ ហាមដាច់ខាតមើលរំលង ចរន្តទឹករលកមរណៈ

0

ចរន្តទឹករលកមរណៈ គឺជាចរន្តទឹកដ៏មានឥទ្ធិពល ដែលមានល្បឿនហូរលឿន ហើយជាទូទៅចរន្តនេះ តែងកើតមាននៅតាមបណ្តោយឆ្នេរសមុទ្រ និងក្នុងសមុទ្រ ខណៈមនុស្សដែលចូលចិត្តចុះលេងទឹកសមុទ្រជាច្រើនមិនសូវបានដឹងពីគ្រោះថ្នាក់នៃចរន្តទឹកមួយនេះ។Rip Current Photos

ចរន្តទឹកនេះ មានល្បឿន ២.៤ ម៉ែត្រ (៨ហ្វីត) ក្នុងមួយនាទី។ លឿ្បននេះ គឹលឿនជាងអ្នកហែលទឹកអាជីពទៅទៀត។ ជាធម្មតាអ្នកចុះលេងទឹកសមុទ្រ ដែលភ័យស្លន់ស្លោតែងតែព្យាយាមទប់ទល់នឹងចរន្តទឹក ដោយប្រឹងហែលត្រលប់មកលើច្រាំងវិញ ដោយសកម្មភាពនេះ ធ្វើឱ្យពួកគេប្រឈមនឹងការលង់ទឹក ដោយសាតែការអស់កម្លាំងខ្លាំងពេក។Heading to the Beach? Watch for Rip Currents

ជារៀងរាល់ឆ្នាំនៅសហរដ្ឋអាមេរិក មានមនុស្សជាង ១០០ នាក់ត្រូវបានសម្លាប់ដោយចរន្តទឹករលកមរណៈនេះ។ ប្រសិនបើអ្នកធ្លាក់ទៅក្នុងចរន្តទឹកនេះ សូមកុំប្រឹងហែលបញ្ច្រាស់ត្រលប់មកលើច្រាំងវិញ អ្វីដែលអ្នកគួរធ្វើ គឺត្រូវហែលស្របទៅនឹងចរន្តទឹកសិន ហើយទើបព្យាយាមហែលត្រលប់មកដីគោកវិញនៅជ្រុងម្ខាងទៀត គេចចេញពីចរន្តទឹកណេះ​ ទើបមានភាគរយខ្ពស់អាចរក្សាជីវិតរបស់អ្នកបាន៕NC beachgoers rescue child caught in rip currentRip Currents | King Surf

ប្រភព៖ OCEAN Service

កិច្ចការចាំបាច់ដែលបេក្ខជន ត្រូវធ្វើមុនមួយយប់ នៃការប្រឡងបាក់ឌុប

0

បន្ទាប់​ពី​បាន​រៀន​ត្រៀម​ជា​ច្រើន​ខែ ឥឡូវ​នេះ​ការ​ប្រឡង​ផ្ដាច់​ព្រ័ត្រសម្រាប់​សិស្ស​ថ្នាក់​បាក់​ឌុប​នោះ ឥឡូវ​នេះ ការ​ប្រឡង​ពិត​ប្រាកដ​ក៏​នឹង​មកដល់។ ដូច្នេះ​តើ​ពេល​ព្រឹក​ឡើង​ត្រូវ​ប្រឡង យប់​នេះ​គួរ​ធ្វើ​អ្វី?

ក្នុង​កាលៈទេសៈ​នេះ អ្នក​ខ្លះ​អាច​សម្រាក តែ​អ្នក​ខ្លះ​ទៀត​អាច​នៅ​រៀន ឬ​រំលឹក​មេរៀន​ខ្លះ​បន្ត​ទៀត ប្រយោជន៍​ធ្វើ​ឲ្យ​មាន​ការ​ចងចាំ​កាន់​តែ​ល្អ ធ្វើ​ឱ្យអារម្មណ៍​ដិត​ជាប់​នឹង​ព្រឹត្តិការណ៍។ នេះ​មិន​មែន​ជា​កំហុស​នោះ​ទេ តែ​យ៉ាង​ណា តាម​បទ​ពិសោធន៍​របស់​សិស្ស​ច្បង ប្អូន​ៗ មិន​គួរ​​​ចំណាយ​ថាមពល​បន្ថែម​ទៀត​នោះ​ទេ។ដំណើរការប្រឡងបាក់ឌុប ២ថ្ងៃ បញ្ចប់ដោយរលូន គ្មានផ្ទុះកូវីដ-១៩ ក្នុងមណ្ឌលប្រឡង  – DAP News

ក្នុង​ន័យ​នេះ ការ​ត្រៀម​ខ្លួន​សម្រាប់​ការ​ប្រឡង មិន​គ្រាន់​តែ​ជា​ការ​មើល​មេរៀន ធ្វើ​លំហាត់​ដោយ​ឥត​ឈប់​សោះ​នោះ​ទេ។ ប៉ុន្តែ​ការ​ដក​ឃ្លា​ដើម្បី​រក្សា ឬ​ប្រមូល​ថាម​ពល​មក​វិញ​ ក៏​ដូច​ជា​រក្សា​សុខភាព​ឲ្យ​ល្អ​ប្រសើរ ក៏​ជា​រឿង​ចាំ​បាច់ និង​គួរ​យក​ចិត្ត​ទុក​ដាក់​ដែរ ពិសេស​នៅ​យប់​មុន​ថ្ងៃ​ប្រឡង​១ថ្ងៃ។

ប្អូន​ប្រុស មិញ បញ្ញាវឌ្ឍន៍ អតីត​សិស្ស​និទ្ទេស A បាន​ផ្ដល់​ដំបូន្មាន​ថា នៅ​មុន​ការ​ប្រឡង​​មក​ដល់​នៅ​ពេល​ព្រឹក នៅ​យប់​នេះ ប្អូន​ត្រូវ​សម្រាក និង​ព្យាយាម​គេង​ឱ្យលក់​ស្រួល ដើម្បី​ឲ្យ​ចិត្ត​ស្ងប់ ដែល​ជា​វេលា​ប្រមូល​​ថាម​ពល​យ៉ាង​ល្អ។ ធ្វើ​បែប​នេះ ធ្វើ​ឱ្យ​សុខភាព​មាំទាំ ស្មារតី​ល្អ ខួរ​ក្បាល​ស្រឡះ អំណោយ​ផល​ដល់​ការ​ប្រឡង។

ក្រៅ​ពី​នេះ​ការ​ហូប​ចុក ក៏​ជា​រឿង​សំខាន់​ត្រូវ​គិតគូរ​ដែរ។ អតីត​សិស្ស​និទ្ទេស A ដដែល​បាន​ក្រើន​រំលឹក​ថា ត្រូវ​ប្រយ័ត្ន​ប្រយែង​ចំពោះ​អាហារ ប្រការ​នាំ​យើង​មាន​បញ្ហា​សុខភាព តែ​គួរ​រើស​អាហារ​ដែល​មាន​ជីវជាតិ ប្រូតេអ៊ីន គ្រប់​គ្រាន់ ដែល​ជំនួយ​ឲ្យ​យើង​មាន​កម្លាំង​ថាម​ពល​ពេញ​លេញ​នៅ​ពេល​ប្រឡង។ប្រជុំអត្រាកំណែគ្រប់មុខវិជ្ជា ល្អបំផុតសម្រាប់សិស្សត្រៀមប្រឡងបាក់ឌុប ២០១៩ –  Popular Magazine

ចំពោះ​អាហារ​នេះ​ដដែល បញ្ញាវឌ្ឍន៍ បាន​សង្កត់​ធ្ងន់​ថា ការ​ទទួល​ទាន​ពេល​ព្រឹក​មុន​ចូល​ប្រឡង​ក៏​សំខាន់​ដែរ ដោយ​ត្រូវ​ញុំា​ឱ្យ​រួចរាល់​មុន​ពេល​ប្រឡង ចៀសវាង​នាំ​ឲ្យ​យើង​ឃ្លាន​ពេល​ប្រឡង ធ្វើ​ឲ្យ​ពិបាក​ក្នុង​ការ​ផ្ដោត​អារម្មណ៍​លើ​ការ​ប្រឡង។

ក្រៅ​ពី​ការ​ត្រៀម​ខាង​លើ បេក្ខជន​ត្រូវ​ប្រឡង​បាក់​ឌុប ក៏​ម៉ត់ចត់​លើ​សម្ភារៈ​មួយ​ចំនួន​ដែរ។ កញ្ញា សេង សុភ័ក្ត្រវត្តី អតីត​សិស្ស​និទ្ទេស A បាន​ក្រើន​រំលឹក​ថា ដាច់​ខាត​កុំ​ភ្លេច​ប័ណ្ណសម្គាល់​ខ្លួន និង​ត្រូវ​ត្រៀម​សម្ភារៈ​មួយ​ចំនួន​ទៀត​ដែល​គេ​អនុញ្ញាត​ឲ្យ​យក​ចូល​មណ្ឌល​ប្រឡង ដូច​ជា ប៊ិច​ខៀវ បន្ទាត់ រ៉ាព័កទ័រ ខ្មៅដៃ និង​ដែក​ឈាន។

គួរបញ្ជាក់ផងដែរថា ការប្រឡងសញ្ញាទុតិយភូមិនឹងប្រព្រឹត្តិទៅនឹងថ្ងៃទី៥-៦ ខែធ្នូ ខាងមុខនេះ៕

ការទទួលទានខ្ញី ១ ខែជាប់គ្នា វានឹងមានឥទ្ធិពលល្អដល់រាងកាយ

0

សុខភាព៖ ខ្ញីជាឱសថដែលប្រជាជនអាស៊ី តែងតែប្រើដើម្បីបន្ថែមរសជាតិដល់អាហារ ក៏ដូចជាការធ្វើភេសជ្ជៈផឹកដើម្បីសុខភាព។

តោះមកមើលអត្ថប្រយោជន៍នៃខ្ញី និងការទទួលទានខ្ញីជាប់គ្នារយៈពេល ១ ខែ ដែលប្រជាជន ជប៉ុន ជឿថាវានឹងមានឥទ្ធិពលវិជ្ជមានលើរាងកាយ។

អត្ថប្រយោជន៍នៃខ្ញី

ខ្ញីគឺជាឱសថដែលមានសារធាតុសំខាន់ៗដូចជា Gingerol, Shogaol, Zingiberene, វីតាមីន និងសារធាតុរ៉ែ ហើយខ្ញីត្រូវបានគេប្រើជាឱសថបុរាណចិនតាំងពីសម័យបុរាណ អត្ថប្រយោជន៍នៃសារធាតុផ្សេងៗដូចខាងក្រោម៖

-សារធាតុ Gingerol ដែលជាសារធាតុសំខាន់ជួយកាត់បន្ថយការវិលមុខ និងចង្អោរ។

-សារធាតុ Shogaol ដែលមានប្រសិទ្ធិភាពជាថ្នាំស្ពឹក វាជួយកាត់បន្ថយការឈឺចាប់សន្លាក់ និងជួយការពារជំងឺមហារីក ក៏ដូចជាជំងឺបេះដូង។

-សារធាតុ zingiberine ជួយឱ្យប្រព័ន្ធរំលាយអាហារដំណើរការបានល្អ ការពារជំងឺទឹកនោមផ្អែម និងពង្រឹងមុខងារខួរក្បាល ក៏ដូចជាប្រព័ន្ធការពារ ក្នុងចំណោមសារធាតុផ្សេងៗទៀត។

តើការទទួលទានខ្ញីរយៈពេល១ ខែផ្តល់អត្ថប្រយោជន៍ អ្វីខ្លះ ?

ទទួលទានខ្ញីប្រវែង ១,៥សង់ទីម៉ែត្រ ជារៀងរាល់ថ្ងៃ រយៈពេលប្រហែល ១ខែ ដោយវិធីផ្សេងៗ ដូចជា លាយជាមួយទឹកក្រឡុក ឬជាភេសជ្ជៈ និងចម្អិនអាហារ វានឹងមានឥទ្ធិពលវិជ្ជមានលើរាងកាយដូចខាងក្រោមៈ

១. វាជួយការពារ និងកាត់បន្ថយការរលាកក្នុងរាងកាយ។

២. ជួយបំបាត់ការចង្អោរ និងក្អួត ជាពិសេសចំពោះស្ត្រីមានផ្ទៃពោះ និងអ្នកជំងឺមហារីកដែលកំពុងទទួលការព្យាបាលដោយគីមី។

៣. បំបាត់ការឈឺចាប់សាច់ដុំ

៤. បំបាត់ការទល់លាមក ជាពិសេសចំពោះអ្នកដែលមានបញ្ហាទល់លាមករ៉ាំរ៉ៃ។

៥. ជួយបំបាត់ការឈឺចាប់ពេលមករដូវ

៦. ជួយកាត់បន្ថយកម្រិតកូឡេស្តេរ៉ុលក្នុងខ្លួន ព្រោះសារធាតុសំខាន់ៗនៅក្នុងខ្ញីនឹងជួយកាត់បន្ថយកូលេស្តេរ៉ុលអាក្រក់ និងទ្រីគ្លីសេរីដក្នុងឈាម។

៧. ជួយពង្រឹងប្រព័ន្ធការពាររាងកាយលទ្ធផលល្អក្នុងការការពារការឆ្លងមេរោគ។

ភាពខុសគ្នារវាងខ្ញីស្រស់ និងខ្ញីស្ងួត ខ្ញីស្រស់

ខ្ញីស្រស់

ខ្ញីស្រស់សម្បូរទៅដោយសារធាតុ Gingerol ដែលជាគ្រឿងផ្សំ ផ្តល់ឱ្យវានូវរសជាតិហឹរ សារធាតុ នេះនឹងជួយឱ្យឈាមរត់បានល្អ។ វានឹងកង្កើតកម្ដៅក្នុងរាងកាយ បង្កើនការបែកញើស ដូច្នេះហើយទើបស័ក្តិសម សម្រាប់ទទួលទានក្នុងពេលអាកាសធាតុត្រជាក់ ឬអំឡុងពេលមានជំងឺ លើសពីនេះខ្ញីស្រស់សម្បូរទៅដោយសារធាតុប្រឆាំងបាក់តេរី និងសារធាតុប្រឆាំងអុកស៊ីតកម្ម វាស័ក្តិសមសម្រាប់ការបរិភោគ សម្រាប់សុខភាពល្អក្នុងជីវិតប្រចាំថ្ងៃ។

ខ្ញីស្ងួត

នៅពេលកម្ដៅ ឬសម្ងួតឱ្យស្ងួត សមាសធាតុ Gingerol នៅក្នុងខ្ញីត្រូវបានបំលែងទៅជា Shogaol  សារធាតុនេះជំរុញដំណើរការនៃក្រពះពោះវៀន និងជួយដល់ប្រព័ន្ធឈាមរត់ វិធីធ្វើខ្ញីស្ងួតគឺសាមញ្ញ៖ ហាន់ខ្ញីស្តើងៗ ហើយហាលថ្ងៃឱ្យស្ងួត បន្ទាប់មក ត្រូវកិនឱ្យហ្មត់ចត់  ដាក់ក្នុងធុងមួយដែលមានគម្របតឹង ពេលបរិភោគ គួរយកមកដាក់ក្នុងទឹកក្តៅឧណ្ហៗ ឬជាមួយតែ៕ ប្រភព៖ Sanook

 

 

សោកស្ដាយ! យុវជនខ្មែរផលិតមីល្ពៅបាត់ដំបង ប្រកាសផ្អាកផលិតមីល្ពៅ ដោយមិនដឹងថាត្រឡប់មកវិញពេលណានោះទេ

0

ភ្នំពេញ៖ យុវជនខ្មែរម្នាក់ដែលធ្លាប់ប្រកាសពីភាពជោគជ័យក្នុងការស្រាវជ្រាវ និងចងក្រងរូបមន្តផលិតមីពីផ្លែល្ពៅ កាលពីឆ្នាំ២០១៩ និងទទួលបានការសាទរខ្លាំងពីមជ្ឈដ្ឋានមហាជន ព្រមទាំងទទួលបានការគាំទ្រជាហូរហែរ នោះពេលនេះបាន ប្រកាសផ្អាកផលិតមីល្ពៅ ដោយមិនដឹងថាត្រឡប់មកវិញពេលណាវិញនោះទេ ។

តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក យុវជនខ្មែរម្នាក់បានឲ្យដឹងថា “ពេលវេលាពិតជាដើរលឿនណាស់ ខ្ញុំពិតជាសុំទោសដល់បងប្អូនទាំងអស់គ្នាខ្លាំងណាស់. ដែរខ្ញុំមិនអាចបន្តធ្វើចំណីអាហារដែលជួយសុខភាពបានទៀតទេ ខ្ញុំត្រូវផ្អាកមួយរយៈសិន ហើយក៏មិនច្បាស់ថាថ្ងៃណាត្រឡប់មកវិញដែរ។ ខ្ញុំសូមអរគុណដល់អ៊ុពូមីងបងប្អូនដែរបានគាំទ្រខ្ញុំរហូតមក ហើយខ្ញុំសុំទោសខ្ញុំមិនអាចជួយកសិករបាន ខ្ញុំមិនអាចបង្កើតរោងចក្របាន ខ្ញុំសុំទោសបងប្អូងទាំងអស់គ្នា”។

ទន្ទឹមនិងនោះ យុវជនរូបនេះក៏បានបញ្ជាក់ថា រឿងទទួលវិនិយោគកាលមិនពីមុន ពិតជាមិនងាយស្រួយទេបងប្អូន ព្រោះបងប្អូនមួយចំនួនខឹងស្អប់ខ្ញុំព្រោះខ្ញុំមិនទទួលវិនិយោគ តែគ្រប់យ៉ាងគឺវាមានហេតុ និង ផល៕No photo description available.No photo description available.No photo description available.