យល់ដឹង៖ នាយកដ្ឋានលើកកម្ពស់គុណភាពបរិស្ថានបង្ហាញប្រភពធម្មជាតិចំនួនបួននៃការស្រូបយកកាបូនឌីអុកស៊ីត វាជួយកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់ និងរក្សាសីតុណ្ហភាពពិភពលោកប្រកបដោយនិរន្តរភាព។
នៅថ្ងៃទី ២ ខែធ្នូ ឆ្នាំ ២០២២ នាយកដ្ឋានលើកកម្ពស់គុណភាពបរិស្ថាន បានបង្ហោះសារមួយនិយាយ ការកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់ប្រកបដោយនិរន្តរភាព និងការឡើងកម្ដៅផែនដី ចាំបាច់ត្រូវដាក់ក្តីសង្ឃឹមលើវិធានការ និងគោលការណ៍ណែនាំដែលបានអនុម័តដោយប្រជាជាតិទាំងអស់ជុំវិញពិភពលោក ជាពិសេសការព្យាយាមរក្សាប្រភពធម្មជាតិនៃការស្រូបយកកាបូនឌីអុកស៊ីត។
ក្នុងនោះមានប្រភេទតំបន់ចំនួន ៤ដែលត្រូវបានគេដឹងថាជាទីតាំងដ៏សំខាន់សម្រាប់ស្រូបយកកាបូនឌីអុកស៊ីត វាជួយកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់ និងរក្សាសីតុណ្ហភាពពិភពលោកប្រកបដោយនិរន្តរភាព។
១.តំបន់ព្រៃវាលភក់(Peatlands)

ព្រៃវាលភក់អាចរក្សាទុកកាបូនបានយ៉ាងមានប្រសិទ្ធភាពជាងព្រៃឈើត្រូពិច ដោយសារតែកម្រាស់ត្រួតស៊ីគ្នានៃរុក្ខជាតិ និងសត្វងាប់ដែលនៅសេសសល់ក្នុងរយៈពេលយូរ។ ប្រសិនបើវាក្រាស់រហូត ១០ ម៉ែត្រ ឬលើសពីនេះ វាអាចផ្ទុកឧស្ម័នកាបូនិកបានដល់ទៅ ៥, ៨០០ តោនក្នុងមួយហិកតា ខណៈពេលដែលព្រៃត្រូពិចទូទៅ មានការផ្ទុកកាបូនបានត្រឹមតែ ៣០០-៨០០ តោន CO2 ក្នុងមួយហិកតាប៉ុណ្ណោះ។
២. តំបន់ព្រៃឈើ

ដើមឈើ និងព្រៃឈើវាដើរតួនាទីជាអ្នកស្រូបយក និងរក្សាទុកកាបូនដ៏មានប្រសិទ្ធភាព តាមរយៈការទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើ ការស្ដារឡើងវិញនូវព្រៃត្រូពិច និងការដាំដើមឈើឡើងវិញជុំវិញពិភពលោក ហើយវាអាចស្រូបយកកាបូនឌីអុកស៊ីតពី ៦០ ទៅ៨៧ ជីហ្គាតោនក្នុងបរិយាកាស។
៣. តំបន់ដីសើម ឬតំបន់លិចទឹក
ដីសើម បន្ថែមពីលើការធ្វើជាអាងស្តុកទឹក ឬជួយរក្សាជីវចម្រុះនៅក្នុងតំបន់ផ្សេងៗ វាក៏ជាអាងស្តុកទឹកកាបូនឌីអុកស៊ីតដែលដើរតួនាទីយ៉ាងសំខាន់ ហើយត្រូវបានគេប៉ាន់ស្មានថា ដីសើមនៅលើច្រាំងនៃប្រទេសអាមេរិក វាអាចផ្ទុកកាបូនបាន ១៣,៥ ពាន់លានតោន។
៤. ប្រព័ន្ធអេកូឡូស៊ីនៃឆ្នេរសមុទ្រ

ប្រព័ន្ធអេកូឡូស៊ីនៃឆ្នេរសមុទ្រ វាហាក់ដូចជាធុងទឹកកាបូនដែលមានប្រសិទ្ធភាពខ្ពស់ក្នុងការការពារសីតុណ្ហភាពសកល កាត់បន្ថយឥទ្ធិពលផ្ទះកញ្ចក់បានយ៉ាងល្អ ជាពិសេសតំបន់ព្រៃកោងកាង ដោយផ្ទៃដីដ៏ធំនៃរុក្ខជាតិ និងសារាយផ្សេងៗលើទឹក វាដើរតួយ៉ាងសំខាន់ក្នុងការស្រូបយកកាបូនឌីអុកស៊ីតរយៈពេលយូរ ដោយកាបូនអាចត្រូវបានរក្សាទុកក្នុងជម្រៅជាច្រើនម៉ែត្រនៅក្នុងដី ដែលមាន បរិមាណធំជាងព្រៃត្រូពិចទៅទៀត៕ ប្រភព៖ Thairath
អត្ថបទដោយ៖ យិត ម៉ានិល










